នាឆ្នាំ២០២៥ អគ្គស្នងការដ្ឋាននគរបាលជាតិ នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ។
ក្រោយអស់បណ្ណបើកបរ អគ្គស្នងការដ្ឋាននគរបាលជាតិ តម្រូវឱ្យពលរដ្ឋទៅដាក់ពាក្យសុំរៀនបំប៉ន ដើម្បីប្រឡងយកពិន្ទុបន្ថែម ឬបំពេញពិន្ទុឡើងវិញ នៅមណ្ឌលផ្តល់សេវារបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។.png)
បើតាមអគ្គស្នងការដ្ឋាននគរបាលជាតិ បានតម្រូវឱ្យ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្តនឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទដែលអស់ពិន្ទុ ឬពិន្ទុសូន្យ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ តទៅ។.png)
ការដកហូតនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការ រឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបានជាអតិបរមា និងបង្កលក្ខណៈងាយស្រួលក្នុងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ៕











