Home Blog Page 756

ពិតជាអស្ចារ្យណាស់! ធ្វើដំណើរមកដល់ជប៉ុនក្នុងចម្ងាយផ្លូវជាង៤ម៉ឺនគីឡូម៉ែត្រដោយពុំជិះយន្តហោះ

0

ប្រទេសអេហ្ស៊ីប ៖ កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មាន Reuters រាយការណ៍ថា យុវជនឈ្មោះ Omar Nok អ្នកធ្វើដំណើរផ្សងព្រេងនៅប្រទេសអេហ្ស៊ីប និងមានឈ្មោះល្បីល្បាញក្នុងបណ្តាញសង្គម បានធ្វើដំណើរទៅដល់ប្រទេសជប៉ុនដោយជោគជ័យ ។ យុវជនរូបនេះបានកំណត់គោលដៅទៅជប៉ុនដោយពុំជិះយន្តហោះ ក្នុងចម្ងាយផ្លូវសរុប ៤៦,២៣៩គីឡូម៉ែត្រ និងចំណាយពេលអស់២៧៤ថ្ងៃ ។

លោក Omar មានអាយុ៣០ឆ្នាំ និងមានអ្នកតាមដានក្នុង Instagram រហូតដល់ជាង៧៥ម៉ឺននាក់ បានបង្ហោះរូបភាពជោគជ័យរបស់ខ្លួន ក្រោយពីបានធ្វើដំណើរឆ្លងកាត់ជាង១០ប្រទេសដើម្បីទៅដល់ជប៉ុន តាមការតាំងចិត្តដោយពុំជិះយន្តហោះ ។ លោកធ្វើដំណើរតាមរថយន្ត, ម៉ូតូ, នាវា, ជិះសត្វអូដ្ឋ និងសេះ រហូតដល់គោលដៅ បើប្រៀបធៀបជាមួយការជិះយន្តហោះពីទីក្រុងឃៃរ៉ូ ប្រទេសអេហ្ស៊ីប ទៅកាន់ទីក្រុងតូក្យូ ប្រទេសជប៉ុន គឺចំណាយពេលតែ១២ម៉ោងប៉ុណ្ណោះ ។

លោកបានថតរូបភាពជាបន្តបន្ទាប់ក្នុងអំឡុងពេលធ្វើដំណើរ ចាប់ពីទីក្រុងឃៃរ៉ូ រហូតដល់ទីក្រុងតូក្យូ ក្នុងចម្ងាយផ្លូវសរុប ៤៦,២៣៩គីឡូម៉ែត្រ ។ លោកប្រាប់ថា ជប៉ុន គឺជាគោលដៅឆ្ងាយបំផុតដែលលោកបានធ្វើដំណើរមកដល់ក្នុងតំបន់អាស៊ី ដោយពុំចាំបាច់ជិះយន្តហោះ ហើយលោកធ្វើដំណើរតាមនាវាមកដល់ទីក្រុង Fukuoka កាលពីខែតុលា ឆ្នាំ២០២៤ បន្ទាប់មក ក៏ធ្វើដំណើរមកទីក្រុងតូក្យូ ។

កន្លងមក លោកធ្លាប់ធ្វើដំណើរផ្លូវឆ្ងាយក្នុងតំបន់អឺរ៉ុប និងអាមេរិក ប៉ុន្តែពុំធ្លាប់ធ្វើដំណើរឆ្ងាយបែបនេះទេ ។ ការធ្វើដំណើរថ្ងៃដំបូងពិបាកបំផុត ក្រោយពីឪពុករបស់លោកនាំមកកំពង់ផែសមុទ្រក្រហមនៅទីក្រុង Safaga ភាគខាងត្បូងអេហ្ស៊ីប ដើម្បីជិះនាវាទៅអារ៉ាប៊ីសាអូឌីត គឺលោកបារម្ភថា ពុំអាចនិយាយភាសាបរទេសបានពេលទៅដល់អាស៊ីកណ្តាល និងគ្មានភ្ញៀវទេសចរច្រើន ។ ប៉ុន្តែដោយសារការលើកទឹកចិត្តពីឪពុក លោកក៏សម្រេចចិត្តជិះនាវា និងធ្វើដំណើរបន្ត ។

លោកបានឆ្លងកាត់ Mecca ជាទីក្រុងរបស់សាសនាឥស្លាម រួចហើយធ្វើដំណើរកាត់តាមវាលខ្សាច់ប្រទេសអ៊ីរ៉ង់មកដល់រុស្ស៊ី ឆ្លងកាត់ជួរភ្នំថាជិគីស្ថាន ។ លោកបានឆ្លងកាត់តំបន់ខ្លះរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថាន និងកាហ្សាក់ស្ថាន ដោយជិះសត្វអូដ្ឋ និងសេះ ។

លោកធ្លាប់ធ្វើការផ្នែកវិភាគហិរញ្ញវត្ថុរបស់ Amazon ប្រទេសអាល្លឺម៉ង់ និងលុចសំបួរ ហើយលោកបានចាយវាយប្រាក់សន្សំសម្រាប់ការធ្វើដំណើរលើកនេះ ។ លោកបានចំណាយប្រាក់ចំនួន២៥ដុល្លារអាមេរិកក្នុង១ថ្ងៃ រីឯការធ្វើដំណើរកាត់តាមប្រទេសអាហ្វហ្គានីស្ថាន មានរយៈពេល២សប្តាហ៍ គឺចំណាយប្រាក់អស់តែ៨៨ដុល្លារប៉ុណ្ណោះ ។

ការធ្វើដំណើរតាមផ្លូវដ៏វែងឆ្ងាយនេះ លោកពុំអារម្មណ៍ពីគ្រោះថ្នាក់ទេ ពីព្រោះតែងតែមានមនុស្សពុំស្គាល់គ្នាជួយជានិច្ច ។ ពួកគេចិត្តល្អ ហើយលោកមានទំនុកចិត្តថា សន្តិភាពនឹងកើតឡើងនៅលើពិភពលោក ៕

មកស្គាល់អាហារ ៥ មុខដែលមិនងាយផុតកំណត់ទុកកាន់តែយូរកាន់តែល្អ!

0

ចំពោះស្ត្រីមេផ្ទះគ្រប់រូបប្រាកដជាចង់ដឹងហើយថា តើអាហារប្រភេទណាខ្លះដែលមិនមានថ្ងៃផុតកំណត់ ក៏ដូចជាទុកកាន់យូរកាន់តែល្អ កាន់តែមានតម្លៃ កាន់តែឆ្ងាញ់។ ដូច្នេះហើយ KBN News នឹងនាំប្រិយមិត្តមកស្គាល់ពីអាហារដែលមិនចេះហួសដឺឡេទាំង ៥ មុខដូចខាងក្រោម៖

១.អំបិល៖ គឺជាគ្រឿងទេសដែលមិនអាចខ្វះបាននៅក្នុងផ្ទះបាយ ដោយជាទូទៅអំបិលត្រូវបានគេប្រើញឹកញាប់ដើម្បីការពារអាហារពីផ្សិត និងបាក់តេរី រួមទាំងបន្ថែមរសជាតិ។ លើសពីនេះ អំបិលក៏ជាសារធាតុរ៉ែដ៏សំខាន់មួយសម្រាប់សុខភាពរបស់មនុស្សម្នាក់ៗផងដែរ ដូច្នេះហើយវាមិនចេះខូច ឬហួសដឺឡេនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD4CXvlXbMcJ828KRDSaX_6H7zbIqk_XJ25OymfIamXQrqR0n6E1YRifG-SvnB9OG-E2BKNgnl_lKUH5JbIzg0IEXBnx0iM0jlWYenptx0zRfkJNpAhnzVGaZVT167Cvvp28VjO4A_tRTWQLWfBeCifLThcY7ly034hx7xNn2_XwA3Yli6u9eMmcecyVjr/s1024/image_2024-11-19_13-56-30.png

២.ប្រហុក៖ គឺជាគ្រឿងទេសខ្មែរប្រើជាអាហារបន្ថែមក្នុងម្ហូបខ្មែរ ដូចជាសម្ល និងទឹកជ្រលក់ជាដើម។ ប្រហុកត្រូវបានធ្វើឡើងដោយប្រើត្រីផ្សេងៗ ជាមួយរសជាតិប្រៃ និងក្លិនខ្លាំង។ ប្រហុកមានគុណភាពល្អបំផុតត្រូវទុកចោលរហូតដល់ ៣ ឆ្នាំឬយូរជាងនេះ ដូច្នេះវាមិនងាយផុតកំណត់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHM0S8tesuujJHw4zEBrDypuWm1ds068xtu6L-KgJAFN7ZI4a3aTFa2HKVPWWeVp3FiPZhHyLSX5Cmu7YN0EiM5YRRQgO2esfrDC5L4cBJIp7dnP8709BLasbQ9AxtvCz8OP4rAYtNBuPNtqmp-lPG3Z3boC3j06M6QzjMSz7mjOy_ydvvhTwFXlEIWe9x/s960/image_2024-11-19_13-56-30%20(2).png

៣.ទឹកឃ្មុំ៖ គឺជាសារធាតុធម្មជាតិដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីខ្លាំង និងរក្សាទុកកាន់តែយូរកាន់តែឆ្ងាញ់ ដូច្នេះទឹកឃ្មុំគ្មានកាលបរិច្ឆេទផុតកំណត់ឡើយ។ ហើយអ្នកក៏មិនចាំបាច់រក្សាទុកវាក្នុងទូទឹកកកដែរ ដោយគ្រាន់តែរក្សាទុកក្នុងកន្លែងត្រជាក់ និងស្ងួត ឆ្ងាយពីពន្លឺព្រះអាទិត្យទៅបានហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKxWKimGMQCWJGusgXGZvYq6yRE6DEPU7QIRxXlG92GrVWKU1Y7qtg8wxogqWD1l-hKfhB6djIQz9irXKmcIibIjz_921jKgXa7frLFpJiPzzAzhFoQqMkc0cmP4pnGdImB3JhWWsAUHVgQAh44RhqG743_0Y0ciWGWKDLoJrY_iP7aH8Dl04QogYGf8-T/s1155/image_2024-11-19_13-56-30%20(3).png

៤.ទឹកស៊ីអ៊ីវ៖ ទឹកស៊ីអ៊ីវគឺជាគ្រឿងផ្សំមិនអាចខ្វះបាននៅក្នុងផ្ទះបាយ និងត្រូវបានគេប្រើប្រាស់គ្រប់គ្រួសារ។ ទឹកស៊ីអ៊ីវអាចប្រើសម្រាប់ជ្រលក់ ឬធ្វើម្ហូបពេលកែច្នៃ ដោយវាមានរសជាតិសម្បូរបែប។ លើសពីនេះទឹកស៊ីអ៊ីវក៏ជាអាហារដែលអាចរក្សាទុកបានយូរផងដែរ ប្រសិនបើទឹកស៊ីអ៊ីវនោះសុទ្ធល្អ និងគ្មានសារធាតុបន្ថែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjHnWmhhiU10HCr2DRT1tGbImoFMzyp0BxM-LOjBjBEfw6l5LtUJRQ5ejsmUuNh3lybnDxvfid402ml2yTP3UIN4gPZaR7WRDcXxpXqEmFwTOZdBiSPyaJL0eahRsQSITteo9xZBwv3OxUkd6iiOgGZzKTBPVgwJLjAarA1FsyRypE1QQdCJa8RfbzV2Wk4/s1302/image_2024-11-19_13-56-31.png

៥.គ្រឿងស្រវឹង៖ ស្រាគ្រប់ប្រភេទ គឺជាភេសជ្ជៈពិសេស ទុកកាន់តែយូរ កាន់តែជ្រួតជ្រាប តម្លៃក៏កាន់តែខ្ពស់ រសជាតិក៏កាន់តែល្អ និងត្រូវបានមនុស្សជាច្រើនចូលចិត្ត។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរចំណាំថាមានតែស្រាដែលផលិតពីគ្រាប់អង្កសុទ្ធប៉ុណ្ណោះ ដែលអាចរក្សាទុកបានយូរ ហើយមិនខូចគុណភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy2JMiSWBtFpglEqThcKOpKMgtF4BcRuBtkKGZpyhWkGus2CSTZmI8MoihLX-2GlWvvCG0LqZFK3eRETjhVMKObx0d0z_mlteE8m1Cqve6LjB5jFYzyx4frQQ2V_NsVnTpaS1uzo6z94OKiWoDHHFlXVxt2OUFb19_TihqFM3dueS70ATYulJ8tO-I-WlJ/s1344/image_2024-11-19_13-56-31%20(2).png

កាហ្វេកប់ក្នុងខ្សាច់ក្តៅរបស់ទួរគី ត្រូវបានទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបី

0

ប្រទេសទួរគី៖ កាហ្វេកប់ក្នុងខ្សាច់ក្តៅរបស់ប្រទេសទួរគីគឺមានប្រវត្តិយូរលង់ណាស់មកហើយ ដោយបច្ចុប្បន្នវប្បធម៌ និងប្រពៃណីកាហ្វេនេះត្រូវបានអង្គការ UNESCO ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ។
កាហ្វេកប់ក្នុងខ្សាច់ក្តៅមានដើមកំណើតនៅក្នុងវប្បធម៌អូតូម៉ង់ប្រហែលសតវត្សទី ១៤ ចាប់តាំងពីសម័យអូតូម៉ង់មក ស្តេច និងពួកអភិជនបានសុំឱ្យអ្នកបំរើរបស់ពួកគេ ធ្វើកាហ្វេក្នុងខ្សាច់ក្តៅ ដោយសារកាលពីជំនាន់មុនកាហ្វេនេះបម្រើសម្រាប់ស្តេច និងអភិជនប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha2YyjtqaM0siZGKY3ej9O404tuCzoeAjqp_Byi591Fpj5tV3uZI3Wd8-bcxM8yhfsG-BEy0FqqnaA16K0uj_wCwXV9B_cguJKaPC4K6GIq1Zx2LlrM20IPvTLKkmo0GCDID63y4ecO9ryrMAE7rWd1n3TnTcW_ymGsNdGKV_9cjFRfA-AWUAt8VdlR0OZ/s1800/image_2024-11-19_13-53-36.png

ទោះជាយ៉ាងណាបច្ចុប្បន្នកាហ្វេនេះគឺបម្រើគ្រប់ជាតិសាសន៍ ហើយវាមានការពេញនិយមខ្លាំងណាស់ ជាពិសេសគឺនៅពេលអាហារថ្ងៃត្រង់ ឬបន្ទាប់ពីអាហារពេលល្ងាចរួច។ លោក Osman ម្ចាស់ហាងកាហ្វេក្នុងសង្កាត់ Fatih ក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី បាននិយាយថា កាហ្វេខ្សាច់ត្រូវបានដាក់លក់តាំងពីព្រឹកដល់យប់ ក្នុងតម្លៃជាង ៣ ដុល្លារអាមេរិកសម្រាប់មួយពែង ដោយបម្រើជាមួយម៉ាស្មេឡូ ហើយជារៀងរាល់ថ្ងៃលោកលក់កាហ្វេខ្សាច់អស់ជាង ៤០០ ពែងឯណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_NyifdvyS3Ij25fxSxWpNGtkOp3x8nQe8hPlFKoE_x1CIR3C0fcvwfP_E-htdNojGdKVt7dtLzRywt0MQ2aCim-O3jWGBkgqiZ-fXxj0aeU5p7IvYvaYk0wLOOtJ7uk3cCCrJpAqZSICFzVvZEDJPwtnfYASNQHHbfZ0cEumlie_qyKFn1oOv4hmE2EQ3/s1585/image_2024-11-19_13-53-38%20(2).png

អ្នកទេសចរម្នាក់បាននិយាយថា កាហ្វេខ្សាច់ទួរគីគឺមានរសជាតិឆ្ងាញ់ប្លែកខុសពីកាហ្វេទូទៅ ជាមួយពណ៌ត្នោតស្រាល កាហ្វេនេះជាចំណង់ចំណូលចិត្តរបស់មនុស្សដែលចូលចិត្តកាហ្វេបែបស្រាល។ កាហ្វេខ្សាច់មានភាពងាយស្រួលក្នុងការស្វែងរកនៅតាមដងផ្លូវនៃទីក្រុង Istalbul ជាពិសេសនៅតំបន់ Taksim ដែលជាកន្លែងភ្ជាប់ផ្លូវដើរជាមួយនឹងហាងជាច្រើន តូបលក់អាហារ ហាងកាហ្វេ ឬនៅក្នុងសណ្ឋាគារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYOth5xs8IedOdHxqnVFhg2UmWxatskNsY5Zgl9_E0yi20eTui5zNQV8GjlY3q5jxraWw1nC6LxjgDS7a9B-w361cj0jH9UpUORtNqJdTbeR2kOsJCq_8E_bJtIGEm4I7YaF8F_4cxKu1RIgAsqQdl8r4TI-fBWFdvxN6f3FxVt5fGJt_KA0BH4S1_wvBA/s798/image_2024-11-19_13-53-38.png
គួរបញ្ជាក់ដែរថា កាហ្វេកប់ក្នុងខ្សាច់ក្តៅរបស់ប្រទេសទួរគីធ្វើឡើងពីម្សៅកាហ្វេ ហើយដាក់ចូលទៅក្នុងដែក “cezve” បន្ទាប់មកដាក់ដែកនោះនៅក្នុងថាសខ្សាច់ក្តៅលើភ្លើង ឬចង្ក្រានអគ្គិសនីនៅកម្តៅ ១៨០ អង្សាសេ។ នៅពេលដែលកាហ្វេឆ្អិន និងពុះ វានឹងត្រូវចាក់ចូលទៅក្នុងពែងតូចមួយសម្រាប់ភ្ញៀវ ដើម្បីទទួលបានរសជាតិដ៏សម្បូរបែប៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7Q2vDZh2HV4sSJog3SUgm7mG5HRx-fu-Z8IyxSJMnRR4Zggg-VRdMM9tjtOhPKq_EMt0C3JyhbGSeP2wQtY9_5meBShN-4yNZLLSxuIYyP53lRooniptJS88cGzjU7ia5OeEs_DMmsyFoUDTkDiCWrq6sPb1CnIB9OSDZUiQuBEwfHvT5RJpnkHtbiuYd/s2500/image_2024-11-19_13-53-39.png

តើការផឹកទឹកដូងក្នុងបរិមាណប៉ុណ្ណាទើបផ្តល់ផលល្អដល់សុខភាព?

0

ទឹកដូងធម្មជាតិបានផ្តល់នូវភាពស្រស់ថ្លា និងមានសារធាតុចិញ្ចឹមជាច្រើនផ្តល់ផលប្រយោជន៍ដល់សុខភាព ហើយទឹកដូងត្រូវបានអ្នកជំនាញផ្នែកចំណីអាហារចាត់ចំណាត់ថ្នាក់ឱ្យស្ថិតក្នុងភេសជ្ជៈជួយសុខភាព បើធៀបនឹងភេសជ្ជៈផ្សេងទៀត ។ ប៉ុន្តែការផឹកទឹកដូងក្នុងបរិមាណច្រើន តើវានឹងផ្តល់ផលល្អដល់សុខភាពដែរឬទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuxKJXihx1904XRVzFxkTtHecdEasNAw06-NgmNwnR6JAHg5wbzL2xdR5mpO59Zyp_B6udq2j4Wnc8hPr2nEmtS0qEhp5ZH2Tim2NTjxgl2ZYOA_x4oHnvIJy46CeoA4MJ5tISarN-LJSof-k9BMUFSK0kY1h7dO3mZlX_hQZlzY0KlOviR2VmghUfRigs/s810/image_2024-11-19_13-49-26%20(2).png

អ្នកជំនាញចំណីអាហារបញ្ជាក់ថា ក្នុងទឹកដូង២៤០មីល្លីលីត្រ ផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដូចជា ៖ កាឡូរី, កាបូអ៊ីដ្រាត, ខ្លាញ់, ស្ករ, កាល់ស្យូម, ផូស្វ័រ, ម៉ាញ៉េស្យូម និងប៉ូតាស្យូម ។ ទឹកដូងមានជាតិទឹករហូតដល់៩៤% ព្រមទាំងមានខ្លាញ់ និងកាឡូរីតិចបំផុត ទើបវាក្លាយជាភេសជ្ជៈមានកាឡូរី និងស្ករតិច ដែលសមស្របសម្រាប់មនុស្សគ្រប់វ័យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivy-Ebq4qO9lXlFzwQB-Pb2NyRODoxPIH0-duN8dEPnHgJMg2cY3rUL3rxzhikLLAPV8lM9r-gqRJauYS8c_6yIPg62lM2R9VLdAhG1VIYMhZOz4ug_CqIeoMEIOFd8bCMdEvBGdvJDn4oyRuA8owjf81_L9qgxu2834oU6vhLtT50787_A87l8bNK_aSu/s1280/image_2024-11-19_13-49-26%20(3).png

ការផឹកទឹកដូងអាចជួយគ្រប់គ្រងសម្ពាធឈាម ហើយវាផ្តល់ផលល្អសម្រាប់អ្នកហាត់ប្រាណ, អ្នកបែកញើសញឹកញាប់ និងគ្រុនក្តៅ ។ ប៉ុន្តែមុស្សភាគច្រើនសួរថា តើការផឹកទឹកដូងក្នុងបរិមាណច្រើននឹងផ្តល់ផលល្អដល់សុខភាពដែរឬទេ? ចម្លើយ ៖ បើទោះវាជាភេសជ្ជៈជួយសុខភាពក្តី ប៉ុន្តែការផឹកទឹកដូងច្រើនពេកពុំផ្តល់ផលល្អដល់សុខភាពទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ9aDipo5Oy0MgtY7c8UPP77mBLGZS6v2Iy1bVweBIokcQgcq6L7JUZpYThGlildDR5YF9IXyaxPopsZ-pQGZVpUVCMcLMQC9E0lJ4p_WbZfXy-_ajUFjHnNb7uq1Q8mM1VCqha7lA_WvxB4MPS7V_hj0YYyBDT40ZuJVPRNH61GMy4VDLny-HommxLLUJ/s1296/image_2024-11-19_13-49-26.png

លោកវេជ្ជបណ្ឌិត Nguyen Thi Son មកពីមន្ទីរពេទ្យនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម និយាយថា គួរផឹកទឹកដូង ចាប់ពី២ផ្លែ ទៅ៣ផ្លែប៉ុណ្ណោះក្នុង១សប្តាហ៍ ឬស្មើប្រមាណ៥០០មីលីក្រាមក្នុង១លើក ។ បើផឹកច្រើនជាងនេះអាចមានផលប៉ះពាល់មួយចំនួន ដូចខាងក្រោម ៖

*បណ្តាលឱ្យសម្ពាធឈាមទាបខ្លាំង ៖ ទឹកដូងសម្បូរទៅដោយប៉ូតាស្យូម ដែលវាជាសារធាតុអាហារសម្រាប់អ្នកមានសម្ពាធឈាមខ្ពស់ ។ ហេតុនេះ ការផឹកទឹកដូងច្រើនអាចបណ្តាលឱ្យសម្ពាធឈាមទាបខ្លាំង, វិលមុខ, ងងឹតមុខ និងបាត់បង់ស្មារតី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQDpomMqQWouA1Wi7rhC7wfZx2DSjk-whGUcAV2pX9P2pCWBBwE42AQn0EZWNbLv-pnSMs4C_3we20TBEloq6K_zAESsO-Zn9Bjq2vlngKzODsmSPQsSg4ipf_X3HlorIK2W8vpeE4ZTDtYWrJK-TlshAyqLl7d9ZSruaQkMCM7dkMCTJEHrZ5cGo-1zxt/s810/image_2024-11-19_13-49-27%20(2).png

*ហើមពោះ ៖ ការផឹកទឹកដូងច្រើនក្នុងពេលតែមួយនឹងបណ្តាលឱ្យហើមពោះ ដោយសារមានទឹកក្នុងក្រពះច្រើន ហើយមិនស្រួលខ្លួន ។

*ជាតិស្ករក្នុងឈាមកើនឡើង ៖ ទឹកដូងប្រមាណ១០០មីល្លីក្រាម គឺមានកាបូអ៊ីដ្រាត ប្រមាណ៥ក្រាម ។ ហេតុនេះ អ្នកមានជំងឺទឹកនោមផ្អែម គួរផឹកទឹកដូងក្នុងបរិមាណសមល្មម ដើម្បីការពារជាតិស្ករក្នុងឈាមកើនឡើង និងជំងឺផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgw8fdwCPRymC8iyfBZutaB9y3SlQX565X8bm7Ye6_mmXGFnY-hl3Q0L9pm5jb2fOSQEuuSexmAP8Xm5qStU_7DypDKkAWVfBeMVlWFM3BL3Z2gS0UkRM6V2vCrlVi-5TZRHL_TSva23rJfUybpUvwpIKEVgdNwypfyI6fovv7nlpbkFFRf65CMQQa_2caV/s1100/image_2024-11-19_13-49-27.png

*អតុល្យភាពអេឡិចត្រូលីត ៖ អតុល្យភាពអេឡិចត្រូលីត ឬភាពខុសប្រក្រតីរបស់អេឡិចត្រូលីត កើតឡើងនៅពេលកម្រិតប៉ូតាស្យូម និងសូដ្យូមក្នុងឈាមកើនឡើង ឬធ្លាក់ចុះខ្លាំង ។ ការផឹកទឹកដូងជាបន្តបន្ទាប់នឹងធ្វើឱ្យប៉ូតាស្យូម និងសូដ្យូមប្រែប្រួលក្នុងឈាម និងល្បឿននៃលំហូរឈាមទៅកាន់បេះដូងថយចុះ ។ វានឹងធ្វើឱ្យចង្វាក់បេះដូងគ្មានស្ថិរភាព និងមានគ្រោះថ្នាក់ដោយសារបេះដូងឈប់លោត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEN-W_UzyBcWdB5A3Esq5t-OM2JvRn_fVYbyXD_o9hNqLwgyvWAnImFix65U4qgAAGCGIlESHNu9yLaPhgOpgzADV116xGr_ZNh4ZZHAjFojzpFTyb2WR8ELLuYArblWHZm-2uXfLWbfSJIO22IinJmipX-9F8sbMnw1A1Ytkkyu9Iee5DfL0ZIQFxzwHe/s1600/image_2024-11-19_13-49-28.png
*ប៉ះពាល់តម្រងនោម ៖ ពេលផឹកទឹកដូងច្រើននឹងធ្វើឱ្យឈឺបត់ជើងតូចញឹកញាប់ ហើយវានឹងប៉ះពាល់ធ្ងន់ធ្ងរដល់តម្រងនោម ឬតម្រងនោមធ្វើការធ្ងន់ ឬខ្សោយតម្រងនោម ។ គួរផឹកទឹកដូងក្នុងបរិមាណសមល្មម មិនផឹកច្រើនពេក ដោយសារវាមានគ្រោះថ្នាក់ដល់សុខភាព ៕

ND ឥណ្ឌា ប្រកាសឈប់បន្តធ្វើកម្មវិធី Miss Grand ទោះបីទើបមានអ្នកគ្រងមកុដឆ្នាំដំបូង

0

កម្មវិធីប្រកួតសម្រស់ Miss Grand International របស់លោក ណាវ៉ាត់ ដែលពោរពេញដោយភាពចម្រូងចម្រាស ត្រូវបានអ្នកគ្រប់គ្រងឥណ្ឌាលោក Nikhil Anand ចេញសេចក្តីប្រកាសឈប់បន្តទិញសិទ្ធិរៀបចំកម្មវិធីនេះតទៅទៀតទោះបីជាទើបមានអ្នកតំណាងប្រទេសឈ្នះមកុដMGI លើកដំបូងក្នុងប្រវត្តិសាស្រ្តក្នុងឆ្នាំ២០២៤ នេះក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCNtX4461R4X1LYE9roe-vzT5zpOC8lky-NpQXX-9HR05w2GE0GGxPYyexvfwNkSO3eJeJ4h_cLJxzHzri9LkeXdoO4n6AyC-32AVV7nUDTzEH0G1141OmZZflDP4ZlfwhD-ljwoX46hCMWghmvKcbWO98S18vEJG_RT1Zx8xf9bppxVCtM2SjYSsc20d9/s1291/Snapinsta_app_435215259_7464046336984706_4012988124922321433_n_1080.jpg

អ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីស្ថាប័ន Miss Grand India បានចេញសេចក្តីប្រកាសជាផ្លូវការអំពីការចែកផ្លូវគ្នាជាមួយនឹងស្ថាប័ន MGI កាលពីថ្ងៃទី១៧ ខែវិច្ឆិកា នេះ។ ក្នុងសេចក្តីប្រកាសបានឱ្យដឹងថា «ក្រោយពីពិចារណាយ៉ាងហ្មត់ចត់ យើងក៏សម្រេចចែកផ្លូវគ្នាជាមួយអង្គការ Miss Grand International។ ការសម្រេចចិត្តរបស់យើងកើតចេញពីការទទួលស្គាល់ថាចក្ខុវិស័យ និងគោលដៅរបស់យើងខុសគ្នានៅពេលនេះ។ ជំហាននេះអនុញ្ញាតឱ្យយើងផ្តោតលើការវិនិយោគ និងគម្រោងដ៏គួរឱ្យរំភើបដែលមានចលនារួចហើយ ហើយនឹងត្រូវបានបង្ហាញដល់មនុស្សគ្រប់គ្នាក្នុងពេលឆាប់ៗនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoP9fA2qD4UTIrDcPrngnfQFS4v-64oQIA-ei90IwaVMIY7aykJki796NpgSH8h3eDL-M05G74xzfwA75dSFUM6kix26uxGAHToCzIDdMP8XWmn_VNf-OlZVF7oNjCY5Fuwpyz0yCRNWi6wh6h0LyUlozW4wQ-vQKFL5Vcxt8PA-jFDoV1Nbq6hTQE5U5n/s1440/image_2024-11-19_09-14-24.png

បើតាមពាក្យចចាមអារ៉ាមនៅប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថាក្នុងការដែលលោក Nikhil Anand ND ឥណ្ឌា ឈប់បន្តសិទ្ធិកម្មវិធីសម្រស់របស់លោកណាវ៉ាត់ គឺលោកចង់រៀបចំកម្មវិធីសម្រស់ផ្សេងទៀតគឺធ្វើជាម្ចាស់ផ្ទះកម្មវិធីបវរកញ្ញាចក្រវាល ខណៈក្រុមហ៊ុន Glamanand Supermodel ក្រោមការដឹកនាំរបស់លោកគឺជាក្រុមហ៊ុនឈានមុខគេនៅប្រទេសឥណ្ឌាក្នុងការរៀបចំបវរកញ្ញា។ មនុស្សមួយចំនួនក៏បានបញ្ចើចបញ្ចើរដល់កម្មវិធី MGI ដែរថាការឈប់រៀបចំកម្មវិធីនេះព្រោះចក្ខុវិស័យខុសគ្នាដោយសារតែឱ្យម្ចាស់មកុដ Live លក់ប្រហុកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYZ0C6H_Vs1ET0YNma4CfQf3_8Vpsb0y-7KUCEVFDNKmWF-zW1JkJHXMYfXH8in-ni6Bm9X6pI1HwefG3TARfPVE_rf9KPQ6CbaU6koU-ZTeSrK0HdQFSwsTpzM-6SeN01pEl2txtExM4QmyayF-G6qauxqDuUb61F789AwVw_OAB5PG-QLOA-GinhJF29/s1312/image_2024-11-19_08-29-19%20(2).png

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាបានសាងប្រវត្តិសាស្រ្តលើកដំបូងក្នុងកម្មវិធី Miss Grand International 2024 កាលពីរាត្រីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ ដោយបេក្ខនារីតំណាងប្រទេស Rachel Gupta បានគ្រងមកុដកម្មវិធីនេះ។ មុននឹងទទួលបានមកុដ MGI ពោរពេញដោយភាពចម្រូងចម្រាសជាមួយនឹងប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងអ៊ុយក្រែនជាដើម៕

ដឹងមូលហេតុ Park Bom សម្តែងសុខៗបាត់មុខមិនវិលមកឆាកវិញក្នុងការប្រគំតន្រ្តី 2NE1នៅហ្វីលីពីន

0

នៅថ្ងៃទី១៦ និង១៧ ខែវិច្ឆិកា ក្រុម 2NE1 បានសម្តែងនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដែលជាផ្នែកនៃដំណើរទេសចរណ៍ Welcome Back របស់ពួកគេ។ ក្នុងអំឡុងពេលសម្តែងនៅថ្ងៃទី២ Park Bom មានការសង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រដែលទាមទារការយកចិត្តទុកដាក់នៅនឹងកន្លែង ហើយមិនត្រឡប់មកសម្តែងវិញទេ។ ផលិតកម្ម YG ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ ក្រោយមកបានបញ្ជាក់ពីរឿងនេះនៅក្នុងការបង្ហោះមួយ ដោយសូមទោសអ្នកគាំទ្រដែលចូលរួម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZJzuqQHIW5qaEuWDh4AX1I_eIv5RHopWkSUW9FxDs6ndFfexQwTXxC9vLL8yAestKhbkTPmmyzATBb6zQgV3HqzBUjtLnL-KpCSYI5nYnkTC2Hji9FI_0rJWjYA_reYGYloXldEtX9J4lZ7uxX_QZLeZZLXmC2TdkAIA_5PTXS5cpf6AJT0jxL2kb0VQj/s1440/image_2024-11-18_16-27-03.png

ផលិតកម្ម YGបានចេញសេចក្តីថ្លែងការណ៍ដែលនិយាយអំពីស្ថានភាពរបស់ Park Bom អំឡុងពេលការប្រគុំតន្ត្រីស្វាគមន៍ត្រឡប់មកវិញរបស់ពួកគេនៅ SM Mall of Asia Arena នៅថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។

“យើងមានការសោកស្ដាយជាខ្លាំងដែលបានប្រាប់អ្នកឱ្យដឹងថា Park Bom នៃក្រុម 2NE1 មិនអាចបញ្ចប់ការសម្តែងរបស់នាងបានដោយសារតែបញ្ហាទាក់ទងនឹងសុខភាព។ ពួកគេព្យាយាមផ្តល់ជំនួយផ្នែកវេជ្ជសាស្រ្តសម្រាប់ Park Bom ប៉ុន្តែវាមិនគ្រប់គ្រាន់សម្រាប់នាងក្នុងការបន្តការសម្ដែងរបស់នាងជាមួយនឹងក្រុម «ទោះបីជាបានទទួលការសង្គ្រោះបន្ទាន់នៅនឹងកន្លែងក៏ដោយ ក៏ស្ថានភាពរបស់នាង មិនបានប្រសើរឡើងទេ ហើយនាងមិនអាចត្រឡប់មកឆាកវិញបានទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj19X4MjvNOrFG9q6RnUFmZSSp0ID23Ie9op6L2Gl6s2Zymo5QgvG1euKFp2aYkJndSa91GGGiJyNbA0isu4xTe6wu2wshGMnSyJQ7j4NAwRkl2-5X_oV4VrMV8mvEjCLeOkeSU5KaUU_nlZUrUuroEcrZXmZDYxJ-9-h3sQ9c5m9ppecX3oARJksEXNPcJ/s1333/image_2024-11-18_16-27-04.png

នៅពេលនោះ សមាជិកដែលនៅសល់នៅលើឆាក ដូចជា CL, Minzy, និង Sandara Park នៅតែផ្តល់ឱ្យអ្នកគាំទ្ររបស់ពួកគេ ហៅថា Blackjacks មួយយប់ដើម្បីចងចាំ។ យ៉ាងណាមិញ វាជាការប្រគំតន្ត្រីត្រឡប់មកវិញរបស់ពួកគេនៅក្នុងប្រទេសហ្វីលីពីនចាប់តាំងពីពួកគេបានទៅ លើកចុងក្រោយក្នុងឆ្នាំ ២០១១។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHjxxN0TQQZO3AMY0snDl90qe1igjUi4q82quMM9q-eGr78BSEF9e2WwwyiUVL4UjQqm2NHveu-Jgkuhq_lvs-PrVRJuSH79O3X9WN-acNYa9-uKM3nSM33Qcbcqb6y-lGRxZ0hVWiUJBfJfV0Hdu7ZtcVUZ8KmfbX0tte0GqJX59VwTEtFohkBO5VURHX/s1333/image_2024-11-18_16-27-06.png

CL បានរាយការណ៍ប្រាប់អ្នកគាំទ្រថា Bom មិនបានស្រួលខ្លួនតាំងពីយប់មុនមក។ ប៉ុន្តែជាការពិតណាស់នាងបានព្យាយាមអស់ពីចិត្ត ដើម្បីនៅតែជួបជាមួយ Blackjacks ហ្វីលីពីន។ជាមួយគ្នានេះ YG Entertainment បានសម្តែងការសូមទោសទៅកាន់អ្នកគាំទ្រ ដោយគូសបញ្ជាក់ថា សុខភាពសិល្បកររបស់ពួកគេតែងតែជាអាទិភាពចម្បងរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvi5hC-Oxofl9l9BKJ2Q-XPWQsIllFoPZ9ssg5ScnFD07B38jtBJgVgiN3GkVQDw62w7Dr-jEGGtxCnn3F2nUHutFMs0Tr_MyEe9UklD6LQKALBKtGdnq6reRwjS2gX38T4aqSbdv10MbJ90fZWGKYSF8a5KcWzXsj2-jQF36iLtC8EAUIJiZv5qMdlUO/s1800/image_2024-11-18_16-27-07.png

2NE1 ជាក្រុមចម្រៀងនារីដែលទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះឧស្សាហកម្ម K-pop ត្រូវបានរំសាយនៅឆ្នាំ២០១៦ ។ ចាប់តាំងពីពេលនោះមក សមាជិកទាំងបួននាក់បានបន្តអាជីពទោលរៀងខ្លួនប៉ុន្តែនៅតែមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នាដដែល៕

យុទ្ធសាស្ត្រថ្មីរបស់ថៃ! បង្កើនចំនួនថ្ងៃឈប់សម្រាកដើម្បីជំរុញវិស័យទេសចរណ៍នៅឆ្នាំ២០២៥

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ សារព័ត៌មានថៃរាយការណ៍ថា គណៈរដ្ឋមន្ត្រីបានឯកភាពបង្កើនថ្ងៃឈប់សម្រាកពិសេស ចំនួន៣ថ្ងៃ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ។ ហេតុនេះ នៅឆ្នាំ២០២៥ ពលរដ្ឋថៃនឹងឈប់សម្រាកចំនួន២១ថ្ងៃ ដោយកំណត់បន្ថែមការឈប់សម្រាកយូរថ្ងៃនៅខែមិថុនា និងខែសីហា ព្រមទាំងឈប់សម្រាកយូរថ្ងៃពេលចូលឆ្នាំថ្មី ឆ្នាំ២០២៦ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPIcXLJBsa-iBpjdWcbYHY-1_EjGe-nd3-0yzfsUvo644x0r0Cc-2vspMOE0_1ADXArTCledt1buyJWDszTBbCrl3f4cu8SyMjVVgS0L9xzUrdvNECcmVwFEnAdqcloQwA_CWjURfsdhbcbgzAQcIj54NzlEByz2ZrUGpVafWmEohb2aG2i2zw9D3AYVzF/s1500/image_2024-11-19_13-24-22%20(2).png

លោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលបំពេញតួនាទីជំនួសលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និយាយថា កិច្ចប្រជុំគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី១២ ខែវិច្ឆិកា កន្លងមក បានឯកភាពបង្កើនថ្ងៃឈប់សម្រាកពិសេស ចំនួន៣ថ្ងៃ ដោយកំណត់ថ្ងៃសម្រាកនៅឆ្នាំ២០២៥ ចំនួន២ថ្ងៃ និងឆ្នាំ២០២៦ ចំនួន១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNqBUuH22Lofa7i8Iomh2XdPo4IZDbNDIUt6O0qF2OizdoV72Sf38O1-5n8Dv681sX3BbqeTU5HJYzqgiiq9k3J77Blr6yoJYa2IHx_y8-CFIuLQasJODVEzY5XNgQGwoK0a2dNy_vF0VCT7nbjL621h_M1_Oh1lpS77q8ooDBUzCdHm7CM9HCD4Tt2WPm/s1200/image_2024-11-19_13-24-22.png

នៅឆ្នាំ២០២៥ ពលរដ្ឋថៃនឹងឈប់សម្រាក ចំនួន២ថ្ងៃ គឺនៅថ្ងៃច័ន្ទ ទី២ ខែមិថុនា និងថ្ងៃច័ន្ទ ទី១១ ខែសីហា ។ រីឯឆ្នាំ២០២៦ ពលរដ្ឋថៃនឹងឈប់សម្រាក ចំនួន១ថ្ងៃ គឺនៅថ្ងៃសុក្រ ទី២ ខែមករា ដែលបន្ថែមលើថ្ងៃឈប់សម្រាកចាស់ ។ នេះបើយោងតាមការឯកភាពក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicD0lpg9pOWWjqaqQafdnbdz_EMAFfBbQF4utFXkK0yDw6LQzBFHFU-JH3HLlKcYGptpOhs1uZ35qIikSl8R32aKt7RNR6J6vM4hdWL560voNiX2sSqtuYLg8QAe2r2kGp-nf-lGjREIXfP4dR61SVTy9-FZvAhDzu00aWu9kAHOSQ8iUYm5jzqkFG78qX/s1024/image_2024-11-19_13-24-23%20(2).png

ការបង្កើនចំនួនថ្ងៃឈប់សម្រាកនៅឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដើម្បីឱ្យពលរដ្ឋបានសម្រាកពីការងារជាច្រើនថ្ងៃជាប់ៗគ្នា ហើយនឹងជំរុញឱ្យមានការធ្វើដំណើរកម្សាន្តកាន់តែច្រើន ។ ហេតុនេះ វានឹងជួយជំរុញដល់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOoMgz9uMaXVMlcrHQ56oFm5rYMu_g4hwqvJ47wr5-QH_Vfe2IYf16pOUcdZpQnCd3p20M9xkYuihKcdIh23ijkrAtuzBgXqBb5ri3n7EqrRGuZB9uZoCUF4sewORqMOu7ALvNMYCOd7JN6ZySdSBCdrIdiqsCCd7vF6UXa64YDm53tjaNgv8EB11aOzJ7/s1000/image_2024-11-19_13-24-23%20(3).png

លើសពីនេះ ការបង្កើនចំនួនថ្ងៃឈប់សម្រាកនឹងជំរុញដល់គោលនយោបាយរបស់រដ្ឋាភិបាល ដែលកំណត់ឱ្យឆ្នាំ២០២៥ ក្លាយជាឆ្នាំទទួលភ្ញៀវទេសចរ និងកីឡាក្នុងប្រទេសថៃ (Amazing Thailand Grand Tourism and Sports Year 2025) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdxb2l746MBinTgy4266Sec0ORCtAHomc83djw5GcngVEi0NUu2UdK-Tq3QJqX74XPjdAUlimpWsRFh4Icxq-Ziy7BnQHQED97AvvYeEAYEWcuI8phRWDpA6R14ix5VbBLF2j1X8GMHvKFkGejauwESmhGIzfIkR4V5yGF-kJTEV9NjG_u7mD0kjywWVnK/s1200/image_2024-11-19_13-24-23.png

ដូច្នេះ ពេលពលរដ្ឋបានឈប់សម្រាកយូរថ្ងៃ ពួកគេនឹងអាចរៀបចំគម្រោងធ្វើដំណើរកម្សាន្ត និងចំណាយប្រាក់ទិញទំនិញផ្សេងៗនៅទូទាំងប្រទេសក្នុងអំឡុងពេលដំណើរកម្សាន្ត ។ ក្រៅពីនេះ វានឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងផ្លូវនៅកាន់បណ្តាខេត្តនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg26v6LJStsbVe5sq1slP9GrfSwbWmCVR4oEGWHhOAtHwL9svikHZZ8yb73rej2qqupbA4d3aizln9jJz6RvmicfU_oaGIyWHyYYi81sz53vx6NrBMSnbY23atFYtvi1piGQUtSR202KbMHv3PJwEkhaiLUfD_rCfLUQWXFSsLnLPP8-V-B8k2MjZSWFUMC/s1024/image_2024-11-19_13-25-30.png

ដោយឡែក ការបង្កើនចំនួនថ្ងៃឈប់សម្រាកនឹងជួយឱ្យស្ថាប័នរដ្ឋ ក៏ដូចជាក្រុមហ៊ុនឯកជនធ្វើផែនការរៀបចំកម្មវិធីផ្សេងៗក្នុងថ្ងៃឈប់សម្រាកបានយ៉ាងសមស្រប ៕

ស្ងាត់ៗ! ប្រទេសចិនបានដឹកជញ្ជូនឥដ្ឋទៅឋានព្រះច័ន្ទ ដើម្បីសាងសង់មូលដ្ឋានជាលើកដំបូង

0

ប្រទេសចិន៖ ថ្មីៗនេះយាន Thien Chau 8 ដែលផ្ទុកឥដ្ឋរាប់រយបានបាញ់បង្ហោះទៅកាន់ស្ថានីយអវកាស Thien Cung ដើម្បីសាកល្បងសាងសង់មូលដ្ឋាននៅលើឋានព្រះច័ន្ទជាលើកដំបូង។
ពួកគេមិនត្រឹមសិក្សាស្រាវជ្រាវប៉ុណ្ណោះទេ ឥឡូវនេះក៏បានអនុវត្តជាក់ស្តែងតែម្តង ដោយយកឥដ្ឋមានគុណភាពរាប់រយទៅកាន់ឋានព្រះច័ន្ទ ដើម្បីសាកល្បងសាងសង់មូលដ្ឋាននៅទីនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP31PZzxL2OyrwipjJDYgcQJrN5qihS2Mno1ULsBNl-WMygOmCGppQrHsEjx-u6Dsn2nXQ2uM9o4TLtXumP7bacDi0AJeBOmozrP9GMW7jqq5sTrJkDct1HK3m59Zqbwbpaezm26u0QAV03VnX3KM0Nz3co8ZHAqL-5gV3WYIja0sm66CWfaDsmDx_G_27/s1606/image_2024-11-19_13-15-56.png
ឥដ្ឋនេះមានសមត្ថភាពទប់ទល់នឹងស្ថានភាពដ៏អាក្រក់នៅលើឋានព្រះច័ន្ទ រួមទាំងការប្រែប្រួលសីតុណ្ហភាពធំៗពី -១៩០ អង្សាសេទៅ ១៨០ អង្សាសេ ក៏ដូចជាទប់ទល់នឹងវិទ្យុសកម្មលោហធាតុដ៏ខ្លាំង និងមីក្រូម៉េតេអ័រធ្លាក់ កង្វះបរិយាកាសក្រាស់ដើម្បីការពារអាកាសយានិក។ សាស្ត្រាចារ្យ Zhou Cheng នៅសកលវិទ្យាល័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Huazhong និងសហការីរបស់លោក បាននិយាយថា យើងនឹងដំឡើងក្បឿងជាចម្បងនៅក្នុងលំហ បន្ទាប់មកយើងនឹងដាក់វានៅខាងក្រៅស្ថានីយអវកាស ហើយទុកវានៅទីនោះ ដោយឱ្យវាប្រឈមនឹងកត្តាបរិស្ថាន ដើម្បីមើលថាតើគុណភាពឥដ្ឋទៅជាយ៉ាងណា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieXDlKBZWjbYV6BEqgM_5toJGl5Ric461xiBKonW3BaK0CHLyBXlGZEO02j1vB6nx9qD2pILB6_383RhWkcGBTxYszn82xKSJoAx0STxQq7OdXaLGnD65FAOkO58lUVTRK5jT6aCx4mZWimsAtEBwzEignsUc_zI0uwgyZmvK_DDQXF5fzGJw-L_SvZEfD/s1080/image_2024-11-19_13-17-08%20(2).png

គំរូឥដ្ឋត្រូវបានផលិតចេញពីគ្រឿងផ្សំដែលយកពីឋានព្រះច័ន្ទដូចជា basalt និង anorthosite ដែលវាគឺជាវត្ថុធាតុដើមមានច្រើននៅលើព្រះច័ន្ទ។ យោងតាមការសិក្សា ឥដ្ឋមានសមត្ថភាពផ្ទុកលើសពីមួយតោនក្នុងមួយសង់ទីម៉ែត្រការ៉េ ហើយលក្ខណៈពិសេសគួរឱ្យកត់សម្គាល់មួយនៃពួកវាគឺសមត្ថភាពក្នុងការភ្ជាប់របស់ពួកវាដោយមិនចាំបាច់មានសារធាតុស្អិត។ ដូច្នេះហើយ ពួកវាជួយពង្រឹងភាពជាប់ល្អនៃរចនាសម្ព័ន្ធ និងសម្រួលដល់ដំណើរការសាងសង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUliqjgXT3HfhvLpGLyIlO2h0BSpeZxlHNPbdpgnf8y97rGVBupf82va3MNkvUsXuA6P3c8ylmnUq-8uQbRB0gWk9ZTKhy-K_v9ndzkWValuyT7pMCb7fr3ban5HuaauTSNnX0mvnR2Qw5IvsodO2-GsbVa_Okw01AtVAUSxq1U1aFYPgs-vpnV4_IWOKX/s1024/image_2024-11-19_13-17-08.png

គំនិតផ្តួចផ្តើមនេះគឺជាផ្នែកមួយនៃមហិច្ឆិតារបស់ប្រទេសចិនក្នុងការកសាងស្ថានីយ៍ស្រាវជ្រាវព្រះច័ន្ទអន្តរជាតិ (ILRS) នៅឆ្នាំ ២០៣០។ នេះក៏ជាគម្រោងរួមគ្នាជាមួយប្រទេសរុស្ស៊ី និងមានការចូលរួមពីប្រទេសជាច្រើនទៀត រួមទាំងប្រទេសវេណេហ្ស៊ុយអេឡា ថៃ ប៉ាគីស្ថាន សេណេហ្គាល់ រួមជាមួយនឹងអង្គការបរទេសប្រហែល ៤០ ផងដែរ។ ប្រទេសចិនក៏មានគោលបំណងបញ្ជូនអវកាសយានិកទៅកាន់ឋានព្រះច័ន្ទនៅឆ្នាំ ២០៣០ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរុករកអវកាសរបស់ខ្លួន៕

អាមេរិកប្រមូលការ៉ុតពីផ្សារទំនើបនៅទូទាំងប្រទេសក្រោយជួបរឿងនេះ

0

សហរដ្ឋអាមេរិក ៖ អាមេរិកបានប្រមូលការ៉ុតពីផ្សារទំនើប និងហាងលក់ទំនិញនៅទូទាំងប្រទេស ក្រោយរកឃើញមេរោគ E. coli ឆ្លងរាតត្បាតបណ្តាលឱ្យពលរដ្ឋស្លា.ប់ ម្នាក់ និងពលរដ្ឋជាច្រើននាក់ទៀតត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjym5b1OyBoANLAPMDmG_RKpydfI8IMyqB8_uSaFt33sjnBvzy4s9Um5-cyPnh1bTg-Vuq-D1VN34_cMFf3LhL8KzqSXLc1q6cZEfFcyG6AaIa_3LruVlxxANBR_X4mqmjLqwXDMpj72NP4VhXIqZFqjGKDrjSVnCQfwn-NeydMk6sp5YjtASLK9FvLJPqs/s1024/image_2024-11-19_10-31-00.png

តាមទិន្នន័យរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ មេរោគ E. coli បានឆ្លងពីការ៉ុតបណ្តាលឱ្យមនុស្សស្លាប់ម្នាក់ និងមនុស្ស១៥នាក់ទៀតត្រូវទៅបញ្ជូនទៅមន្ទីរពេទ្យ ។ ក្រៅពីនេះ មានអ្នកឆ្លងជំងឺនេះ៣៩នាក់ ក្នុងរដ្ឋចំនួន១៨ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSDwkbt_9uu2osnj0b9PawCOUj_EbZA6itQpd1QyuQFyvPw-X8ZryeZL3UypThVAbI2GelmzOYyudQM6UJtRxe_H2Bkb8nHNObTkzr3fBTUOkh1iztNIDSh7JrBicgVTsxU8msWte3OxkZhsCM9UezZWW6WRureHoJC9px9DttJ6tMyk2cv-ABaIgSXseG/s1480/image_2024-11-19_10-30-59.png

ការ៉ុតដែលអាជ្ញាធរអាមេរិកប្រមូលមកវិញនេះ មានប្រភពពី Grimmway Farms ដែលបានលក់ឱ្យផ្សារទំនើបជាច្រើនកន្លែង ហើយអាជ្ញាធរជឿថា បច្ចុប្បន្ន ការ៉ុតផ្ទុកមេរោគទាំងអស់ត្រូវបានយកចេញពីផ្សារទំនើបអស់ហើយ ប៉ុន្តែអាចនៅសេសសល់ខ្លះក្នុងលំនៅឋានពលរដ្ឋដែលទិញមុនពេលប្រមូល ។ អាជ្ញាធរបានណែនាំឱ្យពលរដ្ឋបោះចោលការ៉ុត ឬយកវាទៅឱ្យផ្សារទំនើបវិញដើម្បីសុំប្រាក់វិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ug5o5_U0jKFvdJ0DVtTexo6rZEazo32qMLAUPExrCtJQhWzio2YoXHo9xqOm_ETpNyAOmdK7kKdJaX0oo4O0LIzWAwR2Q3sWHgba4vSLsMGi-sP-OnwBo8V0jTR9NTqPeGNeR7wXEE3txVYdwlaM3KWFGRidZop1CLrcOLJEkIykVE-69M34diYXUnt9/s2048/image_2024-11-19_10-31-01.png
អ្នកឆ្លងមេរោគ E. coli ភាគច្រើនរស់នៅរដ្ឋញូវយ៉ក, រដ្ឋមិនិសូតា, រដ្ឋវ៉ាស៊ីនតោន, រដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋអូរ៉េហ្គន ។ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិកឱ្យដឹងថា ការ៉ុតប្រមូលមកវិញគ្មានស្លាកបិទបញ្ជាក់ច្បាស់លាស់ទេ ដែលគេបានដាក់លក់ចាប់ពីថ្ងៃទី១៤ ខែសីហា ដល់ថ្ងៃទី២៣ ខែតុលា កន្លងមក ។ រីឯការ៉ុតតូចៗមានបិទស្លាកថា គួរតែបរិភោគចាប់ពីថ្ងៃទី១១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែវិច្ឆិកា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTPcVBxCye9pHPIXrQZv3SzRjr-xpPT6YkcpofJUVYb7Q1x39LlS-GF5fupfiOwJCuUaHRSRiFfwX9EhaKLqWhNZKOMFqdQERInMv3kP5tWLk5b8YqNvhGwD1TPrm_SBqrBWDVevrxID44U30MwaPjIdq14HyM3sKuVLxvwN_ni-Pf8Hob7t5OBktkUVFA/s1500/image_2024-11-19_10-31-04.png

ការឆ្លងមេរោគ E. coli នឹងមានរោគសញ្ញាជាច្រើន ដូចជា ៖ ចុកពោះខ្លាំង, រាគរូស និងក្អួតចង្អោរ ហើយរោគសញ្ញាទាំងនេះនឹងកើតឡើងក្រោយបរិភោគការ៉ុត ចាប់ពី៣ថ្ងៃ ទៅ៤ថ្ងៃ ។ អ្នកឆ្លងមេរោគនេះភាគច្រើនអាចជាសះស្បើយដោយខ្លួនឯង ប៉ុន្តែអ្នកខ្លះទៀតមានបញ្ហាតម្រងនោមធ្ងន់ធ្ងរ និងព្យាបាលនៅមន្ទីរពេទ្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirY4pOVJlBB7B7X_bZIMkECGWTsYUfciZCGt1NaZhkbN6E9aeKA8JXWXw2mHPBq6K_ORXA5ygL7nnlxyq7vp4rz1ykfmKFGY3CWFOQ6HhwGr2dDZKmFCWw8TV7RIX_oPHkbJAxdKYQvM6gxb-UCuBDxE9VpNCoNtDJVwJWFm-t2QDG8QhNuj6CGdaq5dgK/s1280/image_2024-11-19_10-31-05.png

កន្លងមក ពលរដ្ឋអាមេរិកចំនួន១០៤នាក់ ទើបតែឆ្លងមេរោគនេះពីខ្ទឹមបារាំងក្នុងហាង McDonald’s ហើយអ្នកឆ្លងម្នាក់ក្នុងចំណោមនេះ បានស្លាប់កាលពីខែតុលា ឆ្នាំ២០២៤ ។ រីឯអ្នកឆ្លង៣៤នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ៕

តើពិតដែររឬទេ? សមុទ្រមេឌីទែរ៉ាណេអាចនឹងត្រូវបានគេលុបចោលពីផែនទីពិភពលោកនាពេលអនាគត

0

សមុទ្រមេឌីទែរ៉ានេ គឺជាផ្នែកមួយនៃ “មហាសមុទ្រអាត្លង់ទិក” ដែលខាងជើងជាប់នឹងទ្វីបអឺរ៉ុប ខាងត្បូងជាប់នឹងទ្វីបអាហ្វ្រិក និងខាងកើតជាប់នឹងទ្វីបអាស៊ី។ សមុទ្រនេះត្រូវបានអ្នកវិទ្យាសាស្ត្រព្យាករណ៍ថា អាចនឹងរលាយបាត់ពីផែនដីនាពេលអនាគតដោយសារមូលហេតុធំៗទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyIeShSGEYhJcpH3IPMSeNSFY3XS_IfXyKonMTxKhnnJTTn9SiDKdtPNc5ncqIwe9xUQcKFdehs371iRQ2CLJZGGSSoura2Mq5sHagJwKvEU6GgJHcQJsXNIyl-0WcD1V9F3OB_0Bi4XEmWdQFyFn4bK8b_IekjduWuBRUwQlQiMPPcSCsqz_ycAhD_vUk/s900/image_2024-11-19_10-22-45.png

ជាការពិតណាស់ ទ្វីបនានានៅលើផែនដីបច្ចុប្បន្នបានកំពុងស្ថិតនៅក្នុងស្ថានភាពនៃការផ្លាស់ប្តូរឥតឈប់ឈរ ដោយសារការប្រែប្រួលអាកាសធាតុ ហើយសំបកផែនដីត្រូវបានបែងចែកទៅជាបន្ទះ tectonic ដែលនាំទៅដល់ការរៀបចំឡើងវិញបន្តិចម្តងៗនៃទ្វីប និងការបង្កើតលក្ខណៈភូគព្ភសាស្ត្រចម្រុះនៅលើផែនដី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiox9DRqfeYzsJ_bEfhUfszZbwBI01SAj0X69YmCIg0fb4ALkMoQeN7PjU8_G1-_beoPmhZrC5D69PX-CzgkEUwHyx20KP1QdlX-vfNgKo0iv1QrKaoa_HU3gKigvPDBKxeqyW8VvECv3i90TPrNQ6Y56BNANyLXw63d5RA3hG6wX_jL8Qdk_hKIPFKp2OZ/s1280/image_2024-11-19_10-22-46%20(2).png

ប្លង់ទ្វីបបច្ចុប្បន្នដូចជា អាហ្រ្វិក អឺរ៉ុប អាស៊ី និងទ្វីបអាមេរិក… គ្រាន់តែជាបណ្ដោះអាសន្នប៉ុណ្ណោះ។ ការកំណត់រចនាសម្ព័ន្ធទ្វីបបានផ្លាស់ប្តូរយ៉ាងខ្លាំងកាលពីអតីតកាល ហើយនឹងបន្តវិវឌ្ឍទៅថ្ងៃអនាគត អាស្រ័យលើចលនានៃចាន tectonic នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស IFL Science ទ្វីបនៅលើពិភពលោករបស់យើងទំនងនឹងរួមបញ្ជូលគ្នានាពេលអនាគត ឬក៏អាចមានទ្វីបថ្មីបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPn2R94N8WJHgkN50PlJWTYW4Y1Wbn3tZx1K1awWH1o_nKD7WqN5ys1Xe2mm_120p5AhAcSdRU16RLKqfT-d9LWvO7y38VygnjAeD7hWVq6IBQ24Vfo-MB0Ro_s5ERqdzvxQ_EQEJKv4edoLPYcqOzUm_X6UVAZpcYUr7UYMFwNY09UPlCWZKuq39edXe7/s1600/image_2024-11-19_10-23-18%20(2).png
ដូច្នេះសមុទ្រមេឌីទែរ៉ាណេអាចនឹងត្រូវរងការគំរាមកំហែងខ្លាំងជាងគេដោយសារបន្ទះ tectonic ដ៏ធំពីររបស់ផែនដីបានបុកគ្នា បណ្តាលឱ្យមានការប្រែប្រួលនៃកម្រិតទឹកសមុទ្រ រារាំងមហាសមុទ្រអាត្លង់ទិកពីការហូរចូលទៅក្នុងសមុទ្រមេឌីទែរ៉ាណេតាមរយៈច្រកសមុទ្រ Gibraltar ដែលរំខានដល់ការផ្គត់ផ្គង់ទឹកសំខាន់ៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL-PxiWNytxVhf-UdAzNRlsvxyjwggXD8U-CJf0t_xtJKc0JU4Cw-Vk0KOjQidArnHB3g6mMb0bVSdXsZYLdLtoPHMuMLhrOnXz4HYqnVrHZP7JtcDc_UnWEkoNqEH07mwz5IqfO7UnQjyBP7G_S-VU_joC5gcjB8WsTP-WHZWpogxCOk4JuCloH0D4xjH/s1080/image_2024-11-19_10-23-18.png

តំបន់មេឌីទែរ៉ាណេ ងាយនឹងផ្លាស់ប្តូរ ដោយសារវាជាតំបន់ក្តៅ និងស្ងួតជាងគេ ដូច្នេះទឹកសមុទ្រហួតយ៉ាងលឿន ធ្វើឱ្យវាងាយនឹងរលាយបាត់ពីផែនដីនាពេលអនាគត។ ទោះជាយ៉ាងណា នេះគ្រាន់តែជាការទស្សន៍ទាយមួយដែលអាចធ្វើទៅបាននៃរបៀបដែលបន្ទះ tectonic របស់ផែនដីផ្លាស់ទីប៉ុណ្ណោះ ប៉ុន្តែយើងមិនដឹងថាពេលណាបន្ទះ tectonic របស់ផែនដីផ្លាស់ទីនោះទេ ប៉ុន្តែតាមការសិក្សាវានឹងត្រូវផ្លាស់ទីនាពេលអនាគត ហើយនៅពេលវាផ្លាស់ទី សមុទ្រមេឌីទែរ៉ាណេនឹងរលាយមុនគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyHDQEwPITsiKnZle0AFHvjIrnzEhDVm19bdxVf3e9iHFa_JfzWb9pLMbzMfLphPVAXGZuhLxPr1sS40g1RdA0K61UZ896zk3wrDllLz3OAcuqTAoSQHbkRhVwQvnOYlgQfbOsbKrwhrTgJ5zfRHSpxaR9Uznzk2f3qEBrFqu7qgMAFlYm89XnEDZmfM3-/s1024/image_2024-11-19_10-22-46.png
ជាការពិតណាស់ ការទស្សន៍ទាយការកំណត់រចនាសម្ព័ន្ធនៃមហាទ្វីបនាពេលអនាគតគឺពិបាកដោយសារតែធម្មជាតិដ៏ស្មុគស្មាញ និងថាមវន្តនៃប្លាកែត ក៏ដូចជាពេលវេលាដែលពាក់ព័ន្ធ។ ទោះជាយ៉ាងណាក៏ដោយ ទិន្នន័យប្រវត្តិសាស្ត្របានបង្ហាញថា សមុទ្រមេឌីទែរ៉ាណេស្ថិតក្នុងស្ថានភាពមិនស្ថិតស្ថេរតាំងពីយូរលង់ណាស់មកហើយ។ ប្រហែល ៥.៩៧ លានឆ្នាំមុន ព្រឹត្តិការណ៍មួយហៅថាវិបត្តិអំបិល Messinian បានកើតឡើងដែលប្រែក្លាយសមុទ្រមេឌីទែរ៉ាណេទៅជាអាងអំបិលដ៏ធំសម្បើមមួយអស់រយៈពេលកន្លះលានឆ្នាំ។ ដូច្នេះប្រសិនផែនដីប្រែប្រួល សមុទ្រមេឌីទែរ៉ាណេទំនងនឹងត្រូវបានគេលុបចោលពីផែនទីពិភពលោកនាពេលអនាគត៕