ផ្លូវជាតិលេខ៤១ មានប្រវែង៩៥គីឡូម៉ែត្រ បានសម្រេចការងារសាងសង់១០០ភាគរយ ដោយផ្លូវនេះជាផ្លូវដ៏សំខាន់ ក្នុងការតភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិលេខ៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAAuErygIoR_wCDRPlxkq9v5gLZartYD9r-B5zxzxDJ3dE5UV5dqFp2mV79YGloHho_wjDfqrySkglbEbxxLTsuuxLp-UqtCUfSV8xtIJS14p9WhhNGD45qftqywgGJETRN5C7rKOU-DKn3eNc7oBtEDbMsKILNu0AhKv9bBXBigFspMh7HP_aG9IwFnOr/s2048/image_2024-12-24_16-32-11.png

បើតាមការចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោង ដឹកនាំដោយឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា៖”គិតត្រឹមពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះ ការងារសំណង់ទាំងអស់ រួមទាំងការក្រាលកៅស៊ូ AC សំខាន់ៗ ត្រូវបានបញ្ចប់ទាំងស្រុងហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2IUHFANP8ztqcSgUUpgtpTSQ784vW02s5YhKJ0sSSnGRVs1n4Ah_xg8Dw7OP4-L5gKARnsC6O0rndl50gki3iSiSaOFD0GthyphenhyphenyZeUiCjXDQr1rCFje9-3ON6HygL3Fw7gIzdYtKg2jOVEvSFauNjKECWyQsUc-EH8rcuJ6_qXkWuMOJLfon4BLApCTNB_/s2048/image_2024-12-24_16-32-13.png

ផ្លូវនេះ ជាផ្លូវតភ្ជាប់យុទ្ធសាស្ត្រសម្រាប់សហគមន៍ ដែលតភ្ជាប់ផ្លូវជាតិលេខ៤ ត្រង់ថ្នល់ទទឹង ព្រំប្រទល់ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងស្រុកអង្គស្នួល ខេត្តកណ្តាល ទៅផ្លូវជាតិលេខ៣ ក្នុងខេត្តកំពតក្នុងស្រុកជុំគិរី ខេត្តកំពhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRZzkdFe16C-QqHg73tIvk9Ps8KF3Ibqg67jZEgW6KVURr59dXm4Y4Fve4KylvetACXhc1mG_zedta2Mky34T2KwrPGNE9TSOUb5KgjGK9GfMd506MFpDAEo2DX6Tc_AfexRPNhrh586qC4JUPfvmL95CMpW_yuCNTDOVGzH9kxagSwo64AeLOSgfuQab4/s2048/image_2024-12-24_16-32-16.png

គួររំលឹកថា ផ្លូវជាតិលេខ៤១ត្រូវបានសាងសង់ឡើងក្រោមឥណទានសម្បទាន ៦៧លានដុល្លារ របស់រដ្ឋាភិបាលចិន និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtu-b56Arkj7DdT4wL0w1dsn2e_uGRgmK8QM-7xJ_ei4NQTV9mIkWnOzF7gGx9zHAIVSKdh6H1bloeOkX1tzhSEfEtVL-QR8UGNqBPfoZB9W6G0dqyAZ4o08xyXzF4NxtF4BtjzfdWxs5VHJ6_XKyrj5wweMA6C6xocSufFHeefvjeB7CsKi26iXQ7xTN9/s1024/image_2024-12-24_16-39-56.png