Home ព័ត៌មានអន្តរជាតិ Tesla ប្រមូលរថយន្តអគ្គិសនីពីអតិថិជននៅអាមេរិកជិត៧សែនគ្រឿង ដោយសារបញ្ហានេះ

Tesla ប្រមូលរថយន្តអគ្គិសនីពីអតិថិជននៅអាមេរិកជិត៧សែនគ្រឿង ដោយសារបញ្ហានេះ

57
0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ ភ្នាក់ងារគ្រប់គ្រងសុវត្ថិភាពផ្លូវជាតិអាមេរិកបានជូនដំណឹងទៅកាន់ម្ចាស់រថយន្ត Tesla ជិត៧សែនគ្រឿង ឱ្យជ្រាបពីបញ្ហាភ្លើងសញ្ញាព្រមានប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់រថយន្ត ។ ការជូនដំណឹងនេះ គឺសម្រាប់រថយន្តអគ្គិសនី Cybertruck ឆ្នាំ២០២៤, Model 3 ឆ្នាំ២០១៧ ដល់ឆ្នាំ២០២៥ និង Model Y ឆ្នាំ២០២០ ដល់ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmpm5SCcw_TTQtg2u_fc3vsYDdJTn72_o9McarUbHUiPu8p_pzvAljr0e6O5KR9gihUaEGMH0IeDxr-ejCNpKHbCQohnG_fkW7y1yg6ro92zkBkvJtA5B1vnwN6ppj4E-hROZfO-8E85lkz1e7MFm8bAWznXqXO5X0wrY5UtGeKaAHroZXb65tKcOsheK0/s1600/image_2024-12-25_11-07-23.png

ភ្នាក់ងារគ្រប់គ្រងសុវត្ថិភាពផ្លូវជាតិអាមេរិកបញ្ជាក់ថា ភ្លើងសញ្ញាព្រមានប្រព័ន្ធត្រួតពិនិត្យសម្ពាធសំបកកង់រថយន្តទាំងនេះ គឺពុំសូវភ្លឺច្បាស់ក្នុងអំឡុងពេលបើកបរ ។ រីឯក្រុមហ៊ុន Tesla ​របស់​លោក Elon Musk លើកឡើងថា ក្រុមហ៊ុននឹងអាបឌេតព័ត៌មានពីរថយន្តអគ្គិសនីមានបញ្ហាភ្លើងសញ្ញាទៅកាន់ម្ចាស់រថយន្ត នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinodHs39Uok29Dr-qJF0CV16wCTUdL7yAhRVbAR7ATUaINOAF5gjWOkIbBeHf0qwi3hJLF4KuCUSws0hAIXGDSdMooiyXJo3A1qVpli4E41ejG2Mh_03UPVBR6ekG2HGisRw12Sdy3tPmYJrKU2nNckKmcfLMFg6ezmb3-s0_oURW6Dqe3IpqdmVtCufCm/s2048/image_2024-12-25_11-07-24.png
ការប្រមូលរថយន្តអគ្គិសនីពីអតិថិជនវិញ គឺជាការផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់រថយន្ត ហើយក្រុមហ៊ុន Tesla បានប្រមូលរថយន្តពីអតិថិជននៅអាមេរិកជាញឹកញាប់ ។ កាលពីឆ្នាំ២០២៣ ភ្នាក់ងារគ្រប់គ្រងសុវត្ថិភាពផ្លូវជាតិអាមេរិកកត់ត្រាថា Tesla បានប្រមូលរថយន្តអគ្គិសនីមកវិញ ចំនួន៧លើក ដូចជា ៖ រថយន្ត Cybertruck ដើម្បីដោះស្រាយបញ្ហាកាមេរ៉ាផ្នែកខាងក្រោយ, ផ្លិតទឹកខូច និងរលុងនៅផ្នែកខាងក្រោយរថយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ8c1ZOjvOUszgbMbS94P6N4SWuH6swwTszIOaHFi3xWuSWQNeubdeJQ2zBvoLh0o0idWzN-uA3zW5nYdh2_Xw1PWWrtKK-ojIrrkRiqd6Zmj6Q5iCaV-dHnOaCmH6_FxpDzYauIaVbQMzDKURIOsejAeSBSOt6yRpU3I6uEl8r6mplcTYTsJEVcZ0Hjhs/s1440/image_2024-12-25_11-07-25.png
កាលពីខែមិថុនា ឆ្នាំ២០២៤ ក្រុមហ៊ុន Tesla បានជូនដំណឹងពីកំហុសបច្ចេកទេសទៅកាន់ម្ចាស់រថយន្ត ចំនួន១លាន៨សែនគ្រឿង រួមមាន ៖ រថយន្ត Tesla Model 3, S និង X ឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ រួមទាំងរថយន្តប្រភេទ Y ឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ ដើម្បីជួសជុលផ្ទាំងមុខរបស់រថយន្ត ដែលអាចនឹងរបូតធ្លាក់ពេលបើកបរ បើបិទពុំត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWINMD5fpOckPeiF0fz815gtX5t2WDH2vv82iTU7vlMr1hiCxZ4KxOFwxiVgGt7WLdhhjK9x_unLE9yLnPR5G1KAtqEnzvvtD5R25u7m2BdPQRNI8xlO7NgunabTM0O1mjymRNPaKUG96bYelXvSB2puIBVXdwQrkq3t5f3Sc0eiolkWBzTjUwhDirYSds/s1600/image_2024-12-25_11-07-26.png

គួរបញ្ជាក់ថា ការប្រមូលរថយន្តពីអតិថិជនវិញរបស់ក្រុមហ៊ុន Tesla គឺស្មើនឹង២១% នៃការប្រមូលរថយន្តសរុបនៅអាមេរិក ក្នុងរយៈពេល៣ត្រីមាសដំបូង ឆ្នាំ២០២៤ ។ នៅខែកញ្ញា ឆ្នាំ២០២៤ Tesla បានប្រមូលរថយន្តច្រើនបំផុត គឺរហូតដល់ជាង១លានគ្រឿង (១,៨៥៨,៧៧៤គ្រឿង) ដោយសារបញ្ហាបច្ចេកទេស ៕