កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ ភពទាំង ៧ នៃប្រព័ន្ធព្រះអាទិត្យរបស់យើងនឹងបង្ហាញខ្លួនឱ្យមនុស្សមើលឃើញយ៉ាងច្បាស់នៅលើមេឃ ដោយមិនត្រូវការពាក់វែនតាជំនួយឡើយ មានន័យថាយើងអាចមើលឃើញភពទាំង ៧ នេះតម្រៀបគ្នាជាជួរដោយភ្នែកទទេបាន។
ភពទាំង ៧ រួមមាន៖ ភពពុធ ភពសុក្រ ភពអង្គារ ភពព្រហស្បតិ៍ ភពសៅរ៍ ភពអ៊ុយរ៉ានុស និងភពណិបទូន នឹងបង្ហាញខ្លួនក្នុងពេលតែមួយនៅលើមេឃ ដែលមនុស្សជុំវិញពិភពលោកអាចមើលឃើញដោយភ្នែកទទេបាន ដែលនេះគឺជាព្រឹត្តិការណ៍តារាសាស្ត្រដ៏អស្ចារ្យបំផុតមួយមិនធ្លាប់មាន។ ព្រឹត្តិការណ៍នេះត្រូវាបានគេស្គាល់ថាជាបាតុភូតក្បួនដង្ហែរបស់ភព ដែលនឹងមានរយៈពេល ៣០ ថ្ងៃគឺចាប់ពីថ្ងៃទី២១ ខែមករា ដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥។
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNET បានឱ្យដឹងថា ដើម្បីអាចមើលឃើញភពទាំងនេះបានយើងត្រូវទៅកន្លែងដែលមានផ្ទៃមេឃធំទូលាយ និងស្រឡះនៅម៉ោងប្រហែល ៨:៣០ នាទីយប់ នោះភពទាំង ៧ នឹងលេចឡើងនៅលើមេឃដំណាលគ្នា។ ភពដែលភ្លឺបំផុតគឺភពសុក្រ ខណៈភពអង្គារមានពន្លឺពណ៌ក្រហមប្លែកហើយភពព្រហស្បតិ៍ នឹងលេចធ្លោខ្លាំងនៅលើមេឃពេលយប់ជ្រៅប្រហែលម៉ោង ១១ រួមទាំងភពពុធ និងភពសៅរ៍ ដោយយើងអាចមើលឃើញដោយភ្នែកទទេបាន។ .png)
ទោះជាយ៉ាងណាដើម្បីមើលឃើញភពអ៊ុយរ៉ានុស និងភពណិបទូន គឺតម្រូវឱ្យមានកែវយឺត ទើបអាចមើលឃើញ ដោយសារតែវាមានពន្លឺខ្សោយជាងគេ។ ព្រឹត្តិកាណ៍ដ៏អស្ចារ្យនេះគឺមានសារៈសំខាន់មិនត្រឹមតែសម្រាប់ភាពកម្ររបស់វាប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់ឱកាស និងភាពងាយស្រួលចំពោះតារាវិទូ និងអ្នកមើលផ្កាយធម្មតាផងដែរ។ មិនដូចព្រឹត្តិការណ៍សេឡេស្ទាលជាច្រើនដែលតម្រូវឱ្យមានឧបករណ៍ឯកទេស ឬលក្ខខណ្ឌផ្សេងៗឡើយ ពោលគឺព្រឹត្តិការណ៍នេះគឺអាចមើលទិដ្ឋភាពដ៏អស្ចារ្យដោយភ្នែកទទេបានយ៉ាងងាយស្រួលបំផុត៕










