Home Blog Page 753

ដំណោះស្រាយបរិស្ថាន! ផ្លូវថ្នល់ធ្វើពីកាកសំណល់ផ្លាស្ទិកទទួលបានជោគជ័យមិននឹកស្មានដល់

0

ប្រទេសអង់គ្លេស ៖ MacRebur គឺជាក្រុមហ៊ុនអង់គ្លេសបានផលិតសារធាតុបន្ថែមចេញពីកាកសំណល់ផ្លាស្ទិក ដើម្បីធ្វើផ្លូវថ្នល់ជំនួសជ័រកៅស៊ូ ។ កាកសំណល់ផ្លាស្ទិកទាំងនេះជួយឱ្យការប្រើប្រាស់ផ្លូវថ្នល់បានយូរអង្វែង, កាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល, កាត់បន្ថយបរិមាណសំរាមផ្លាស្ទិកកប់ក្នុងដី និងចំណាយដើមទុនតិចធ្វើផ្លូវ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-lCVw1PMPvpxzpR0QPzJNAAgNUC5Ws-IfmiJozdHIArNyrNCa1YSjvQfI5kxwJnSTBHRNFsxhN5tqDvIu7EKIa3GEYbC5MMd8h7vW5dvfBG7lcihzoLEa_2gvZmzar3bcFTT7V4OG5QgksgprfCA_5pOKe7zmk6iWpdrT9wqwnbO8dd5ZURUVGQp_Osi8/s961/image_2024-11-21_08-18-22.png
វិស្វករអង់គ្លេសឈ្មោះ Toby McCartney ធ្លាប់បានឃើញពលរដ្ឋឥណ្ឌាយកផ្លាស្ទិកមកដាក់ក្នុងរណ្តៅតាមផ្លូវថ្នល់ ទើបមានគំនិតធ្វើផ្លូវថ្នល់ពីសំរាមផ្លាស្ទិក តាមរយៈការច្នៃប្រឌិតថ្មីយកកំទេចតូចៗពីដបផ្លាស្ទិកមកប្រើប្រាស់ជំនួសជ័រកៅស៊ូ ។ រីឯលទ្ធផលបង្ហាញថា ផ្លូវថ្នល់មានវត្ថុធាតុដើមជាកាកសំណល់ផ្លាស្ទិក មានភាពរឹងមាំជាងផ្លូវថ្នល់ធម្មតា រហូតដល់៦០%, ប្រើប្រាស់បានយូរជាងមុន១០ដង និងពុំប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKxQ60DwvdTyQ2yOpR6gDB4EgbFtkJqHmZMRqMMBh-HALSOTn0fHKu9Li6uswWt__dZTL8JAye5ze8M3VzPhUXLYSZbMCe7bK8jaY5BafJz7dCRsoSqAPosnwBRzkOxm_o6kNg-dkEexaso6rwSirDyhABFzo7D5HB31PAoZLtMIu6ggu80mAXGEWy2iPz/s1200/image_2024-11-21_08-18-23%20(2).png
វិស្វករអង់គ្លេសបញ្ជាក់ថា ផ្លូវថ្នល់ធម្មតាបានធ្វើពីកំទេចថ្ម និងខ្សាច់ ប្រមាណ៩០% និងជ័រកៅស៊ូ១០% ប៉ុន្តែផ្លូវថ្នល់របស់ក្រុមហ៊ុន MacRebur បានប្រើប្រាស់កាកសំណល់ផ្លាស្ទិកជំនួសជ័រកៅស៊ូ ។ កាកសំណល់ផ្លាស្ទិកនឹងធ្វើឱ្យផ្លូវរឹងមាំល្អ ហើយការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីលនឹងធ្លាក់ចុះផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0jxVrSrdLFBTp0yi0ZvQlFqVu7oQtDx99bnonb3DrdsVCncQbAGju5B3Cc6MYGiINMa_xUIY1bYVjr7QBGulrb6KOSTYqeNArh8rYRpAlm5aUYSxN8ANJFQVNJMeb__B2YxcWdjgSQnz0p61xwkKHec-yV1NT3EG48HrWmG_EYwHVd192xRepzqG0plrX/s1600/image_2024-11-21_08-18-23.png

វត្ថុធាតុចំនួន១តោន ផលិតពីកាកសំណល់ផ្លាស្ទិករបស់ក្រុមហ៊ុន MacRebur គឺស្មើគ្នានឹងការកម្ចាត់ដបផ្លាស្ទិក ចំនួន៨ម៉ឺនដប ឬថង់ផ្លាស្ទិក ចំនួន២លាន៨សែនថង់ ។ វាជួយកាត់បន្ថយការចំណាយដើមទុនធ្វើផ្លូវ ចំនួន១សែនដុល្លារអាមេរិក បើធៀបនឹងការធ្វើផ្លូវពីជ័រកៅស៊ូ ហើយថែមទាំងអាចជួសជុលផ្លូវឡើងវិញពេលខូច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyQUn0qx99xu69bZJ4V0f5-ILo6q0VJDsB7eEB15sWWHkh5YmrnLVWk0l_AWa8eUfl06oDVLgs77HmknQ1hFsZqoqr8xvPrk1aw7H5I0Q_iObcVmsqLFWZo7qnXLfaTDmZUHzxrIIGNVAG2kgI-3Z7lcLSOLTbxP3NmWy471_nK7M1tnmZiRXY7OL0DY0q/s1378/image_2024-11-21_08-18-24.png

នៅពេលផ្លូវរបស់ក្រុមហ៊ុន MacRebur ខូចទ្រង់ទ្រាយ យើងអាចជីកវាឡើងវិញ ហើយបន្ថែមកាកសំណល់ផ្លាស្ទិក ។ បន្ទាប់មក យើងយកវាទៅប្រើប្រាស់ម្តងទៀត ដែលនេះបង្ហាញពីដំណើរការផ្លាស់ប្តូរចុះឡើង ហើយវាមិនត្រឹមតែពុំប៉ះពាល់បរិស្ថានប៉ុណ្ណោះទេ តែផ្លូវរបស់យើងនឹងមានគុណភាពល្អ ។ នេះបើតាមការលើកឡើងរបស់វិស្វករអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHaUj5xc6vM5bflNpQoTFhyse28KnVQnvT-DTGhiL9G5uiImbn-nuMxSHcF-EBYCIX7-JKvYN7gXYOeoHpGnBkqu_ik3gIqFV6cD0ZKS6aUQ0bKcupRsUvX3BWu1-qACIzXm9N4A4goZguDBv4cg8cI-Gkrt0yQVuc6gF-Srcqnjza1rcVXTf2HYifsagX/s1800/image_2024-11-21_08-18-25.png

ភាពជោគជ័យរបស់ក្រុមហ៊ុនអង់គ្លេសបានធ្វើឱ្យពួកគេមានគម្រោងធ្វើផ្លូវថ្នល់ពីកាកសំណល់ផ្លាស្ទិកនៅប្រទេសផ្សេងៗ ដូចជា ៖ សហរដ្ឋអាមេរិក, អេស្ប៉ាញ, ក្រូអាត, ម៉ាឡេស៊ី, អេស្តូនី និងស្វីស ៕

កម្ពុជា ប្រឈមបាត់បង់ទឹកដីធំជាងកោះត្រល់ទៀត ប្រសិនថៃដណ្តើមបានកោះគុត

0

នាថ្មីៗនេះ បញ្ហាតំបន់ “ត្រួតស៊ីគ្នា” កោះគុត ត្រូវបានលើកជាប្រធានបទដ៏ក្តៅនៅលើបណ្តាញសង្គមថៃ ដោយរាជរដ្ឋាភិបាលថៃ បានប្រកាសត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើសង្គ្រាមជាមួយកម្ពុជា ប្រសិនបើកម្ពុជាមិនធ្វើតាមក្របខ័ណ្ឌ អនុស្សរណៈយោគយល់គ្នា MOU៤៤ រវាងកម្ពុជា-ថៃ កាលពីឆ្នាំ២០០១។

បើយោងតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៧ បារាំងបានកំណត់ថាកម្ពុជាទទួលបានដីមួយផ្នែកធំនៃកោះនេះ ឬស្មើនឹង ២/៣ នៃកោះគុតទាំងមូល រីឯភាគីថៃទទួលបានដី ១/៣ នៃកោះ។

នៅក្នុងករណី ថៃបានគ្រប់គ្រងកោះគុត នោះកម្ពុជានឹងបាត់ទឹកដី ២ភាគ៣ នៃលើកោះណេះ រួមទាំងទឹកដី ប្រមាណជា១៣០០០គីឡូម៉ែត្រការ៉េទៅប្រទេសថៃ ដែលចំនួននេះ វាច្រើនជាងកាលដែលកម្ពុជាបានបាត់បង់កោះត្រល់ទៅវៀតណាម ដែលមានទំហំ ៥៧៤គីឡូម៉ែត្រការ៉េតែប៉ុណ្ណោះ។

បច្ចុប្បន្ន ថៃ បានដាក់ពង្រាយកងទ័ព និងបានធ្វើការគ្រប’គ្រងលើកោះគុតស្ទើតែទាំងស្រុង ដោយមិនឱ្យភាគីខាងកម្ពុជា ដាក់ពង្រាយកងទ័ពនោះទេ។

គួរបញ្ជាក់ថា ប្រទេសថៃមានបទពិសោធន៍ចាញ់ក្ដីជាមួយកម្ពុជានៅប្រាសាទព្រះវិហារម្ដងរួចមកហើយ ដូច្នេះថៃនឹងមិនឱ្យបាត់បង់ទឹកដីកោះគុតទៅឱ្យកម្ពុជាម្ដងទៀតនោះទេ៕

 

មានដឹងអត់! តើតម្លៃម៉ូតូក្នុងទីផ្សារប្រទេសណាដែលថោ.កជាងគេលើពិភពលោក?

0

បច្ចុប្បន្នម៉ូតូគឺមានការពេញនិយមខ្លាំងណាស់ ជាពិសេសនៅអាស៊ី ដោយសារវាមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់។ ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមទីផ្សារម៉ូតូទាំងអស់ តើទីផ្សារប្រទេសណាដែលមានតម្លៃម៉ូតូថោ.កជាងគេបំផុតលើពិភពលោក? នេះបើយោងតាមគេហទំព័រទិន្នន័យម៉ូតូ (MCD) បានឱ្យដឹងថា ទីផ្សារខាងក្រោមនេះគឺជាទីផ្សារដែលមានតម្លៃម៉ូតូថោ.កជាងគេលើពិភពលោក៖

១.ទីផ្សារប្រទេសឥណ្ឌា៖ ការស្រាវជ្រាវរបស់ MCD ដែលជាគេហទំព័រទិន្នន័យម៉ូតូ បានបង្ហាញថា ឥណ្ឌាគឺជាប្រទេសដែលមានតម្លៃម៉ូតូទាបបំផុតក្នុងពិភពលោក មានន័យថា តម្លៃម៉ូតូមួយគ្រឿងក្នុងប្រទេសនេះខ្ពស់បំផុតគឺជាង ១,១០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ លើសពីនេះបើនិយាយពីតម្លៃជាមធ្យមវិញត្រឹមតែ ៨៨១ ដុល្លារប៉ុណ្ណោះ ជាមួយចំណែកទីផ្សារ ៦៧.៤១% ហើយការពេញនិយមបំផុតនៅក្នុងទីផ្សារនេះគឺម៉ូតូដែលមានម៉ាស៊ីន ៥០-១២៥cc។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPBt4rjg_aqdKmKVYyyvL1yPdyfXLQgKy_0xLY80iuaj5W544DkYv2UZvWxWLp7xR5EmtO9t2BvcazIiPPDljfO25GJhBig4TAsrBAiAz5tqn8WlD3tTUzPGrEcIYJChRIg4LJH8ktOfg5Zc7hF521JAMTRjQ1u74H5jej4IQk730GU9bDyQMM6MQ0YfVZ/s1024/image_2024-11-20_15-13-22.png

២.ទីផ្សារអាស៊ីអាគ្នេយ៍៖ ទីផ្សារដែលមានតម្លៃម៉ូតូថោកជាងគេទីពីរបន្ទាប់ពីឥណ្ឌាគឺអាស៊ីអាគ្នេយ៍ ឬអាស៊ាន។ យោងតាមគេហទំព័រទិន្នន័យម៉ូតូ តម្លៃខ្ពស់បំផុតរបស់ម៉ូតូនៅទីនេះគឺជាង ២,៥០០ ដុល្លារ ដែលមានម៉ាស៊ីន ១០១-២៥០cc ជាមួយចំណែកទីផ្សារ ៤៤.៦៥% ហើយតម្លៃជាមធ្យមគឺជាង ១,០០០ ដុល្លារប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF2iFoA7Ly8Uji3Z2qo5O-uLbP2R3IfdRdxD8I6fHCAgMIIHEbD8frzL02wcc29xuSCQodakD7dDNea7kpKsVYSWvdezjHUPAOYrS-itHujj0QveOdMKMEUvgJyxJJE6ZICludxPUeauaBvkKS2IiHz2CP9Kl3okAQj7XAxFQKtc8Sd9FelAiC1tr13xXI/s1500/image_2024-11-20_15-13-22%20(2).png
៣.អាមេរិកឡាទីន៖ ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីគឺអាមេរិកឡាទីន ដែលជាតំបន់មានតម្លៃម៉ូតូខ្ពស់បំផុតជាង ៣,០០០ ដុល្លារក្នុងមួយគ្រឿង ជាមួយចំណែកទីផ្សារ ៤៥.៩៩% ដែលមានម៉ាស៊ីន ១២៦-២៥០cc ហើយបើនិយាយពីតម្លៃជាមធ្យមវិញគឺជាង ២,១០០ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFNlZx0_0J101cObYWhL-K6umXncrfWklL6BZwCan-wt0W1HgPpI_QA5IOslXAjymQ15iOD9X80CVvQJUFCF0vurUlHQ1Shvi6nJ5t0nQDjaidVjCpUlVYmBvjJSDe3Slhn8mS6BQKIW_layS2_REnmk1EhVtB0Lz22Tk2SpWVVIWWqDmm2dTU_m6C3EEt/s1920/image_2024-11-20_15-13-22%20(3).png

៤.អឺរ៉ុប៖ អឺរ៉ុបមិនមែនជាទីផ្សារលក់ម៉ូតូថោកនោះទេ នៅទីនេះតម្លៃលក់ខ្ពស់បំផុតរបស់ម៉ូតូគឺប្រហែលជាង ១២,០០០ ដុល្លារក្នុងមួយគ្រឿង។ ក្នុងនោះម៉ូតូមានចំណែកទីផ្សារ ៣៧,៤៤% ដែលមានតម្លៃជាមធ្យម ៩៣៥២ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizibxnLAbS_KCIXk4oMhw_L2Hka8SDXeEOQk6TbY2O5mrJyrtTqopW2Aoh5sPBz8nYLwR-L8WAulN_Yn_VGtwarPIJtYRZgUvFe4KWGazJ1RGV4VU8cWdKi0FRAylEuuCUBtQ16eewF-lj0nhtb2HsKiE5LA2r4GMEcNzPeJj4Xh9AOvC8m3SQNUnBVz_P/s2400/image_2024-11-20_15-13-23.png

៥.អាមេរិកខាងជើង៖ ទីផ្សារអាមេរិកខាងជើងក៏ជាតំបន់ដែលមានតម្លៃម៉ូតូជាមធ្យមខ្ពស់ជាងគេក្នុងពិភពលោកផងដែរគឺ ១៨,០០០ ដុល្លារក្នុងមួយគ្រឿង។ ជាពិសេសផ្នែកដែលមានចំណែកទីផ្សារធំជាងគេនៅទីនេះរួមមាន motocross (១៨.៩៣%), enduro (១៤.៦៨%) និង cruiser (១៣.៤៤%) ជាមួយនឹងតម្លៃជាមធ្យម ៥,៨៩៣ ដុល្លារ ទៅ ៨,៥០៣ និង ១៨,៦៦២ ដុល្លាររៀងគ្នា។ លក្ខណៈមួយរបស់អាមេរិកខាងជើង និងអឺរ៉ុបគឺជាចំណូលចិត្តរបស់ពួកគេសម្រាប់ម៉ូតូដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពខ្ពស់ ដែលនាំឱ្យតម្លៃមធ្យមកាន់តែខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHy3qacsrvD_7P7wZyi4OZeYTf4E9HamcebDCv9sjnDilJe090OFjusNB9bL4YmfmPEM-YL6nI-ntOQa3E9dbZrb5yFXQXKoWCVYoI3chvkZ2uEHKiINr3uGINYJhVu_ex14C2OiMJqK7KM5djkO3-K3S8u3g9UajViYaaraZqTYZC0rDW4-MmX8bOUmdU/s741/image_2024-11-20_15-13-25.png

ក្រុមហ៊ុនចិន គ្រោងបោះទុន១.៣ពាន់លានដុល្លារ សង់សួនឧស្សាហកម្មនៅខេត្តកំពង់ស្ពឺ

0

ក្រុមហ៊ុនចិន ARK Electronics Group គ្រោងទម្លាក់ទុនប្រមាណជាង១.៣ពាន់លានដុល្លា ដើម្បីបង្កើតសួនឧស្សាហកម្ម នៅក្នុងខេត្តកំពង់ស្ពឺ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS8vgn_fboQKLiCeng9PUNks8HNutXftwnTUuGv-kv2N7wkWIKKUgEgnCktnXwQsC1PE7bdjVbSg9r7W5XNkX0C7Wu1LEukR709LeaM8qLD71_UNdxSVPa-jnOWy1DhdQh-LTY_9zj_J3Tt41-0j9Za8uyO50i3op7ZOVuygN3i9IekE7Hzd5lTjhjJL6C/s1000/image_2024-11-20_14-41-15.png

យោងតាមលោកស្រី ចាង វេនហ្សា អគ្គនាយិកាក្រុមហ៊ុន ARK Electronics Group បានលើកឡើងថា៖”ខេត្តកំពង់ស្ពឺ គឺជាខេត្តដែលមានសក្ដានុពលខ្លាំងស្របតាមចក្ខុវិស័យរបស់លោកស្រីដែលចង់ដាក់ទុនរកស៊ី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrMA_BZsm0sTwEdi4rFRDb-x42hwIriqMSsWOjg6n4zPM96SE0c9Ig-bjhHKqoXTixNGL428r0IcKoOdPvyreHGG0FLU3IjXkukjToUhQJA2cQ4zRJp7B1Q9j7m-_Tquw0Ahi68Pp9gfmtGHL1niikPBYhsWD2iK9fgjyrEMepDzpRLXZY30_HQ5qsi33s/s1280/image_2024-11-20_14-39-24.png

សួនឧស្សាហកម្មដែលក្រុមហ៊ុនចិនគ្រោងនឹងសាងសង់នេះ ផ្តោតលើកែច្នៃផលិតផលកសិកម្ម ជាមួយនឹងអត្តសញ្ញាណ និងយីហោផលិតផលខ្មែរ ធ្វើសួនឧស្សាហកម្ម បង្គំគ្រឿងអេឡិចត្រូនិក និងផលិតឈីបពាក់កណ្តាលសម្រេច ព្រមទាំងសួនឧស្សាហកម្មដ៏ទៃទៀត ដែលបម្រើឱ្យតម្រូវការជាក់ស្តែងរបស់ខ្សែចង្វាក់ផលិតកម្មរបស់ខ្លួន នៅឯប្រទេសចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSi6ILyZfrcnVOvLjldsCvnlKnLGB88IOINWVDAnCoD7Icca_W8KZPCJIHbu-TsQ2KZrTguzC2GtqNBhmitbbr-5HXZReUsV-ME9pB-Us8qyYJXGiZuiGr7rLJE1A_rsVM29I2NwxbUHqxFU2QpJKfc3V8KS45GcCwKAuzDJZJeC-u04CRytvo-fvAq4lk/s1920/image_2024-11-20_14-41-14.png
ក្នុងគម្រោងនេះ នឹងមានសួនឧស្សាហកម្មសុរបចំនួន១៤ ដែលនឹងត្រូវស្ថាបនាលើផ្ទៃដីប្រមាណ១០០០ហិកតា ក្រោមទុនវិនិយោគប្រមាណជា ១.៣ពាន់លានដុល្លា ដោយរំពឹងថានឹងប្រើប្រាស់កម្លាំងកម្មករ កម្មការិនី សរុបប្រមាណជាង ៣០០០នាក់៕

 

កាន់តែកក្រើក ជាមួយកំពូលតារាចម្រៀង K-POP មកពីក្រុម iKON និងក្រុម SISTAR 19 ក្នុងព្រឹត្តិការណ៍ GANZBERG តន្ត្រីលំដាប់ពិភពលោក

0

ភ្នំពេញ) ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤៖ ត្រៀម!!! ត្រៀមបំពង់កស្រែកហ៊ោជញ្ជ្រៀវ និងបញ្ចេញក្បាច់រាំសប្បាយម៉ាអស់ដៃតាមកំពូល Idol ហើយឬនៅហ្វេនៗ K-POP ទាំងអស់? តើមានអ្វីពិសេសមែនទេ? មែនហើយ! គឺកាន់តែកក្រើក កាន់តែអស្ចារ្យ លើសពីពិសេស Beyond The Best ជាមួយវត្តមានកំពូលតារាចម្រៀងកូរ៉េ ប្រុសសង្ហារ និងស្រីស្អាតក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោក GANZBERG Super Idol រដូវកាលទី 3!

មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏កក្រើកអស្ចារ្យ ស្វាគមន៍ទំព័រឆ្នាំថ្មី 2025 នេះនឹងនាំវត្តមានរបស់ក្រុមកំពូលតារាចម្រៀងកូរ៉េ K-POP រួមមានប្រុសស្អាត JU-NE និង DK មកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម SISTAR 19 នៅថ្ងៃសៅរ៍ ទី 18 មករា 2025 នៅកោះពេជ្រ (ទល់មុខសាលមហោស្រពកោះពេជ្រ) ចាប់ពីម៉ោង 4:00 រសៀល ដល់ម៉ោង 11:00 យប់!

នេះគឺជាលើកទី01 ហើយដែលកំពូលតារាចម្រៀងកូរ៉េ K-POP ប្រុសស្អាតមកពីក្រុម iKON និងស្រីស្អាត HYOLYN មកពីក្រុម SISTAR 19 មានវត្តមានក្នុងការប្រគំតន្ត្រីអន្តរជាតិខ្នាតយក្សលំដាប់ពិភពលោកនៅស្រុកខ្មែរ ដែលនឹងធ្វើឱ្យហ្វេនៗ K-POP រំភើបរំជួលមិនអាចបំភ្លេចបាន។

ក្រុមតារាចម្រៀងកូរ៉េ K-POP មកពីក្រុម iKON មានឈ្មោះបោះសំឡេងល្បីរន្ទឺដែលបានឆក់យកបេះដូងហ្វេនស្រីៗនៅទូទាំងពិភពលោក ព្រោះក្រុមនេះសុទ្ធតែប្រុសស្អាតដែលមានទេព្យកោសល្យច្រៀង និងសម្ដែងបញ្ចេញភាពសិចស៊ីដោយភាពរស់រវើកយ៉ាងអស្ចារ្យ ហើយបទចម្រៀងល្បីៗបំផុតរបស់ក្រុម iKON រួមមានបទ My Type, Killing Me, Rhythm Ta, Goodbye Road, Dumb & Dumber, Bling Bling, I’m OK ហើយបទដែលហ្វេនៗនៅស្រុកខ្មែរ ស្គាល់ក្រុមនេះគឺបទ Love Scenario ដែលចេញនៅឆ្នាំ 2018 Album ចម្រៀងល្បីៗបំផុតរបស់ក្រុមនេះរួមមាន Welcome Back (2015) និង Return (2018) ព្រមទាំង Flashback (2022) ផងដែរ។

ដោយឡែក កំពូលតារាចម្រៀង K-POP ស្រីស្អាត HYOLYN ដែលជាសមាជិកក្រុម SISTAR 19 មានឈ្មោះល្បីល្បាញទូទាំងពិភពលោកតាមរយៈចម្រៀងជាច្រើនរួមដូចជាបទ Dally បទ SEE SEA បទ You Know Better បទ Layin’ Low បទ Love Like This បទ One Step បទ Let It Go បទ Goodbye បទ I Miss You បទ Touch My Body បទ Alone និងបទ Loving U ជាដើម ហើយបទចុងក្រោយដ៏ល្បីល្បាញរបស់នាងគឺបទ Wait ដែលចេញនៅឆ្នាំ 2024 នេះ។

សូមកុំភ្លេចណ៎ា! ត្រៀមខ្លួនស្វាគមន៍កំពូល Idol របស់យើងក្នុងមហាព្រឹត្តការណ៍ការប្រគំតន្ត្រីដ៏ធំបំផុតប្រចាំឆ្នាំ 2025 GANZBERG Super Idol រដូវកាលទី 3 ! សំបុត្រចូលរួមទស្សនានឹងមានលក់ក្នុងពេលឆាប់ៗនេះ!

អរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នាគឺមានចំណែកចូលរួមបង្កើតមហាព្រឹត្តិការណ៍នេះឡើង!

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9jopTUXFJ08HufJKYeaOH4_mUhj4cLdUEOFP8p57rOxDT_YaXSMZ9jbm50uJnYBhjmG0LIjNbLvSMHojLzlrZjYkXwK0tDIoLTXLWrBH_F-EnDsDNVOOJrilo_gLz1u4jJnJvitXQ3JXMZ5ijo24VkaN7vTkjL8PxyIusIFhyphenhyphen5a0yjokWvQZCd1K-0ABN/s1080/GANZBERG_POSTER_S3_OP8.jpg

អ្នកនាំពាក្យក្រសួងកសិកម្ម ចេញមុខបកស្រាយបញ្ហា “ស្រូវ១គីឡូមិនបានស្រា១កំប៉ុង”

0

នាពេលថ្មីៗនេះ រឿញតម្លៃស្រូវថ្លៃចុះថោក បានក្លាយជាប្រធានបទដ៏ក្តៅនៅលើបណ្តាញសង្គម ដោយកសិករជាច្រើនលើកឡើងថា”បើតម្លៃស្រូវ១គីឡូ បានស្មើស្រា១កំប៉ុងមិនដឹងជាល្អយ៉ាងណានោះទេ”។

បច្ចុប្បន្ននេះ ស្រូវរំដួល មានតម្លៃ១២៩០រៀល សម្រាប់ខេត្តកំពង់ចាម ស្រូវOM តម្លៃ១០១០រៀល ស្រូវនាងអុំ ឬនាងអុក៩៨០រៀល ខណៈស្រាបៀរជាធម្មតាមានតម្លៃចាប់ពី២៥០០ដល់៥០០០រៀលក្នុងមួយកំប៉ុង។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា៖”កម្ពុជាមានផ្ទៃដីអាចធ្វើស្រែបានជាង ៣លានហិកតា និងផលិតស្រូវបានប្រហែល ១៣លានតោន ថ្លៃស្មើនឹងស្រា ១៣ពាន់លានកំប៉ុង។ ទោះបីថ្លៃស្រូវត្រឹមតែ ១គីឡូ១០០០៛ ក៏កសិករអាចចំណេញដែរ មិនចាំបាច់ថ្លៃស្មើស្រា១កំប៉ុងទេ គិតលេងៗក៏គង់បាន ៣-៤ពាន់លានដុល្លារ”។

គួរបញ្ជាក់ថា តម្លៃស្រូវនៅឆ្នាំនេះមានការធ្លាក់ចុះបន្តិច បើធៀបទៅនឹងតម្លៃកាលពីឆ្នាំមុន នេះបើយោងតាមការទទួលស្គាល់ពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8ICIR6zUbZOsSAcffgMMZzY_MCtiecu-oCHEKoZlRQVEKxBSdVm-oKQvmlC5j9nRpFdChwYut-jDGDenz_G8JC6-Jw6BvyDhNo98Ys5ArwRJzOO6p-LDHkLegOahCsNTt5r15UI15vROF_D4Gfs8bWJ7yv9Dsx-ioIvRhXpbAiY__VJdxxH9uUFky_gGa/s2048/467544926_1119033129588549_5738526565736400612_n.jpg

កុំយករបស់ទាំងនេះបោកក្នុងម៉ាស៊ីនបោកខោអាវឱ្យសោះ បើមិនចង់ឱ្យខូចម៉ាស៊ីន​​ និងរបស់ប្រើប្រាស់

0

ម៉ាស៊ីនបោកខោអាវ គឺជាឧបករណ៍អគ្គិសនី ដែលមានស្ទើរតែគ្រប់ផ្ទះទៅហើយ។ វាត្រូវបានគេចាត់ទុកថា ជាឧបករណ៍ដែលជួយសម្រួល និងជួយសន្សំសំចៃកម្លាំងពលកម្ម ក្នុងការងារផ្ទះ។ ប៉ុន្តែប្រសិនបើអ្នកចង់ឱ្យឧបករណ៍ប្រើប្រាស់បានយូរ សូមកុំដាក់របស់ទាំងនេះក្នុងម៉ាស៊ីនបោកខោអាវឱ្យសោះ ព្រោះវានឹងបណ្តាលឱ្យម៉ាស៊ីនងាយខូច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpUqFRM0kicdmK6gelfi0YrjYiKy72A5lpSLA41bmMp8R7-zU5mjBlZEkKbAFRonJiDvdzJhtUcZRmJADcZZ1PjsNDsQ9-ULYlSu0mknNtTw5TtHjb9nUDRE9D32u1dxltuzNU47jaOO-xyDc3W3Ni3Lw1N8MiypVLYTdCZEFHFi03KSJ2ZZ4uvWskyBti/s1248/image_2024-11-20_13-53-05.png

១.ប្រដាប់ប្រដាក្មេងលេង៖ ប្រសិនបើគ្រួសាររបស់អ្នកឧស្សាហ៍សម្អាតប្រដាប់ប្រដាក្មេងលេងដោយដាក់វានៅក្នុងម៉ាស៊ីនបោកគក់ក្នុងគោលបំណងលាងសម្អាតវាឱ្យស្អាត និងឆាប់រហ័សនោះ យើងសូមណែនាំអ្នកឱ្យបោះបង់ទម្លាប់នេះឱ្យបានឆាប់បំផុត ព្រោះក្នុងរយៈពេលវែង វាអាចបំផ្លាញទាំងប្រដាប់ក្មេងលេង និងម៉ាស៊ីនបោកគក់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJKGpZqQ3-PQD1i9rXFkP0SMMT4WMPw3DphCCCF566lHS8-Hzzn4t1dVemj-pi1_JVIzde2g9aHY4WwQx0nm4k3jyNZWTA0C0DaIHBttqaI-4ACUoVBcB4gSWvmX_wQbsVkXedKkGiWf-YTC6zMhtb3xu12XT9DWFNBeJxu7pJ1OLn8kAFuMJUHFwqkcBf/s1024/image_2024-11-20_13-53-05%20(2).png

ជាធម្មតា ប្រដាប់ប្រដាក្មេងលេងនឹងត្រូវបានផលិតចេញពីវត្ថុធាតុទម្ងន់ស្រាល ដូច្នេះផលប៉ះពាល់ខ្លាំងនៅក្នុងម៉ាស៊ីនបោកគក់អាចបណ្តាលឱ្យបំណែកទាំងនោះខូច ឬប្រេះ។ អ្វីដែលសំខាន់នោះគឺ ប្រដាប់ប្រដាក្មេងលេងដែលខូចអាចផ្លាស់ប្តូរបានយ៉ាងងាយស្រួល ប៉ុន្តែម៉ាស៊ីនបោកគក់ដែលខូចត្រូវចំណាយប្រាក់ច្រើនក្នុងការជួសជុល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfxKYMhHsmlx-1yrzncUm6BQaCG335cfpaY771m0FD95nj1-e7V0w5gwbmJt49IrSy-gS9oDZTSXeqFat1w2q3xS4tdmvv6Bb3UXJ6JM-VH7rrUEzQi4AjR4DXet9Ldk_un0_ipwAC4oTLvUTNdJFB5E0cMJDIPt0zKTI_bJGyDOFU58zwBTL-k23DulbZ/s1868/image_2024-11-20_13-53-05%20(3).png

២.តុក្កតា៖ នៅពេលដែលប៉ះពាល់នឹងទឹក តុក្កតានឹងឡើងទម្ងន់ និងធ្ងន់ខ្លាំង ដូច្នេះមនុស្សជាច្រើនមិនចង់សម្អាតតុក្កតាដោយដៃទេ។ ហើយដំណោះស្រាយដ៏មានប្រសិទ្ធភាពមួយគឺការដាក់តុក្កតា ចូលទៅក្នុងម៉ាស៊ីនបោកគក់ ដើម្បីសន្សំសំចៃទាំងការខិតខំប្រឹងប្រែង និងពេលវេលាបោកគក់។ ទោះជាយ៉ាងណា ការធ្វើបែបនេះនឹងធ្វើឱ្យតុក្កតាខូចទ្រង់ទ្រាយ ក៏ដូចជាខូចឧបករណ៍ទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY866w28cOmcacdFlFjq72hxB07AV65chB05-LEDbXQlOTzhNEiW-7r8UVhCUd9KNI4stjNma2t4OBoZKIbz-4r95fjUxDmPKyhv8sn93CbgdqovNNXwanlAuyCRimVzJ6sjfFbBAUFOQc14cbX9-LExkpaIBZ80uds2nB9Jsj8KoNUaMd6nNHz5RcGpgX/s686/image_2024-11-20_13-53-06.png

ដោយសារតែតុក្កតាត្រូវបានផលិតពីវត្ថុធាតុទន់ ពួកវាងាយខូចទ្រង់ទ្រាយណាស់នៅពេលដែលប៉ះពាល់នឹងសម្ពាធខ្លាំងពីម៉ាស៊ីនបោកគក់ បណ្តាលឱ្យផ្នែកដូចជាភ្នែក និងច្រមុះធ្លាក់ចេញ ហើយជាប់គាំងនៅកន្លែងណាមួយនៅក្នុងឧបករណ៍។ លើសពីនេះ តុក្កតាច្រើនតែមានទំហំធំណាស់ ដូច្នេះនៅពេលដាក់ក្នុងម៉ាស៊ីនបោកគក់ ពួកគេអាចបង្កើតភាពធន់ និងការខូចខាតផ្នែកម៉ាស៊ីន ជាទូទៅបំពង់បង្ហូរ ឬស្គរបោកគក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGqBIBrF3y7W3eAriXx47b3lkqRmH0hLV5mR_OXCrRqCbiA5YN7rGvcrkrYigxL_9NDEAiqPeXr-jkAASzSfQaHJCjOOKbQ12mOL1nKjT218ordL6hammTnB_QlWGJ33kL_P4awWo7fVy9Kc9msOMNzlnEF9-L5mBodm6_zmckemp5gSodUdbUoK4ZQy7m/s686/image_2024-11-20_13-53-07.png

៣.អាវទ្រនាប់៖ នៅពេលដែលអ្នកបោកអាវទ្រនាប់ក្នុងម៉ាស៊ីនបោកគក់ វានឹងបណ្តាលឱ្យខូចទ្រង់ទ្រាយក្នុងអំឡុងពេលនៃការបោកគក់ និងសម្ងួត ដោយហេតុនេះបាត់បង់រូបរាងដើមរបស់វា។ មិនត្រឹមតែក្រណាត់លាតសន្ធឹងប៉ុណ្ណោះទេ ពត៌មានលំអិតដូចជាស្នោជំនួយ និងខ្សែអាវក៏អាចខូច ឬខ្ទេចខ្ទីផងដែរ បណ្តាលឱ្យបាត់បង់សោភ័ណភាព និងធ្វើឱ្យយារ។ ដូច្នេះហើយ សម្រាប់ខោអាវក្នុង ត្រូវបានណែនាំឱ្យអ្នកបោកដោយដៃ ដើម្បីធានាបាននូវភាពស្អាតនៃសម្លៀកបំពាក់ ក៏ដូចជាសុវត្ថិភាពនៃឧបករណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOsthVWA9Mr8y9Ow7WB350yMIf8DaaKmG4ri35GbdPYoWlw-qx_4Qsq_9yOamMHy7EjgqeE1VPwIovqLTmxUU8fO6Q1SxatJ_nNWR74e1EOXY2Ng69uRVM_43fRFzYDxLa4SpBituYcv5Z-bNAM9m-SNxhE3izZhBEMRotwMqC846zMTSEZi5SWwY_c_VF/s1280/image_2024-11-20_13-53-07%20(2).png

៤.ស្បែកជើង៖ ស្បែកជើងមានទាំងទម្ងន់ធ្ងន់ និងមានរចនាសម្ព័ន្ធរឹង ដូច្នេះការសម្អាតស្បែកជើងក្នុងម៉ាស៊ីនបោកគក់គឺជាមធ្យោបាយដ៏អាក្រក់មួយ ធ្វើឱ្យឧបករណ៍ឆាប់ខូច រួមទាំងធ្វើឱ្យស្បែកជើងខូចខាតផងដែរ៕

Nayeon TWICE បង្ហាញពីរបៀបសម្រកទម្ងន់ និងហាត់ប្រាណ ដែលគ្រប់គ្នាអាចធ្វើតាមបានយ៉ាងងាយស្រួល

0

តារាចម្រៀង K-pop រាងតូចស្រឡូន Nayeon សមាជិក TWICE បានបង្ហាញពីរបៀបសម្រកទម្ងន់ និងហាត់ប្រាណ ដែលគ្រប់គ្នាអាចធ្វើតាមបានយ៉ាងងាយស្រួល ចង់បានរាងស្អាតដូចនាង វាមិនពិបាកដូចអ្នកគិតទេ។ Nayeon ត្រូវបានគេស្គាល់ថាជាតារាដ៏មានទេពកោសល្យម្នាក់ក្នុងការច្រៀង រាំ និងមានមន្តស្នេហ៍បំផុត។ ដូច្នេះហើយខាងក្រោមនេះគឺជាអាថ៌កំបាំងសម្រកទម្ងន់ និងហាត់ប្រាណរបស់ Nayeon TWICE៖https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi36X9t7fuV2D5Wz00YXK6peEA5L3TCR81ggefgopBIHDApK9LiqNgNWHSyiBUVoWJyoeRQ5XTB64PKx7l8lLr7iTY8LnP1KUxGRLZRWNyav1i_vWeQRIq1RfSeP2xfqtHl_ZSbpuWB-LKMDXmgoQBpw-KvfEUnHpIglN1MyAgNXsNmUu15BwoK22ciPySP/s980/image_2024-11-20_13-42-56%20(2).png

១.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់រយៈពេល ២០-៣០ នាទីក្នុងមួយថ្ងៃ ដោយក្នុងមួយសប្តាហ៍ ៥ ដង។
២.ជ្រើសរើសលំហាត់ Cardio ជំនួសឱ្យការហ្វឹកហាត់ដូចជា treadmills, Pilates, យូហ្គាហោះ, និងលើកទម្ងន់។
៣.ចម្អិនម្ហូបដោយខ្លួនឯងដើម្បីគ្រប់គ្រងបរិមាណ គុណភាពនៃអាហារ ដោយផ្តោតលើប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់រាងកាយ។
៤.ផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMTj52udzf-n31hmootl3QoFO14-StPrcKazyOg-d6rqI-e8g6VdwuFVEtbmAFOv9FNNjs9iAFcaOWy2u_RIdqE83oEe19VJSlz23DbvpIvNLjhgXfVs3q_KuvWcwdoXj-MuQQj7iw2c2FZLfDTNxJaH1w6Ke9CQLz5mRNKGjUHiLijv3qywn8_TLoimm1/s1200/image_2024-11-20_13-42-56%20(3).png

៥.កាត់បន្ថយការញ៉ាំពេលល្ងាច ឬជ្រើសរើសភេសជ្ជៈដែលគ្មានកាឡូរី ដូចជាកាហ្វេខ្មៅជាដើម។
៦. Nayeon តែងតែទទួលទានអាហារ ១-២ ដងក្នុងមួយថ្ងៃ។
៧.អនុញ្ញាតឱ្យខ្លួនអ្នកញ៉ាំអាហារដែលអ្នកចូលចិត្ត Nayeon នៅតែញ៉ាំ teokbokki ដំឡូងបារាំង និងការ៉េម ប៉ុន្តែប្រយ័ត្នកុំញ៉ាំច្រើនពេក ហើយកុំបរិភោគនៅពេលយប់។
៨.ប្រើថាមពលរបស់អ្នកឱ្យបានច្រើនបំផុតពេញមួយថ្ងៃ ដូចជាការហាត់រាំ ការដើរជាដើម ដើម្បីដុតបំផ្លាញកាឡូរីបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnudYmZR7YHOAnt2p7_qJO0TLKdwlQVmTcV8XXkAsRHfKfO8mTBH3AMll-r0jcUT6fT4W3pvJo9cTGOSWVnGNEHf5KZwaDaoRgaxNIcLP4MfNp7HjuqoGYfXjj-go-OW9Uhu43M5xuazFiPcCbENkzYaztEhky-SFyLEUk4W6SRSz3oQcf8YUv73WLEP5O/s1500/image_2024-11-20_13-42-56%20(4).png

ថ្ងៃនេះ គ្រុឌ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែរ នឹងធ្វើដំណើរចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសក្រិក ដើម្បីរៀបចំការប្រកួតជើងឯកគ្រុឌគុនខ្មែរអន្តរជាតិ កម្ពុជា-ក្រិក ឆ្នាំ២០២៤ ជាលើកដំបូង

0

នាថ្ងៃទី២០ ខែវិច្ឆិកានេះ គ្រុឌ បានត្រៀមរួចរាល់ ដើម្បីធ្វើដំណើរទៅកាន់ប្រទេសក្រិក ដើម្បីរៀបចំការប្រកួតជើងឯកគ្រុឌគុនខ្មែរ កម្ពុជា-ក្រិក ឆ្នាំ២០២៤ ដែលសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ នេះជាលើកដំបូងហើយ ដែលភេសជ្ជៈគ្រុឌ បានរៀបចំការប្រកួតគ្រុឌគុនខ្មែរលក្ខណៈអន្តរជាតិ នៅប្រទេសក្រិក។ ក្នុងការរៀបចំនេះ មានទាំងភ្លេងប្រពៃណីខ្មែរ គ្រូបង្វឹក កីឡាករ កីឡាការិនី ក្រុមការងារបច្ចេកទេស និងអ្នកចូលរួមមួយចំនួនទៀត។ ភេសជ្ជៈគ្រុឌ ជាអ្នកទទួលបន្ទុកក្នុងការរៀបចំការប្រកួតនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPUz4q9KReLnCqHzOlQLQtmZfglw0pa147XG0tbhiFNI4Fd9ktbTZDkfJO5qpbc64vE1CsEst35tYQHPFlayijHA9vKb7jWM0q9L9g7eCk6rO5Njxt-7k8kkH8G_BQZO53ng1ky2i0YzaTF0PTUrQyJqYS7LMSOxHAU2FfgH-FLSwlAD4Gfyl66poOY24K/s6720/008A0607.jpg

ជាធម្មតា គ្រុឌគុនខ្មែរតែងតែប្រកួតនៅក្នុងប្រទេស។ ដូច្នេះ នេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលភេសជ្ជៈគ្រុឌ បានសហការជាមួយសហព័ន្ធប្រដាល់គុនខ្មែរ និងសហព័ន្ធក្រិក ដើម្បីរៀបចំការប្រកួតគ្រុឌគុនខ្មែរនៅប្រទេសក្រិក។ នេះក៏ជាការរួមចំណែកដ៏ធំមួយ លើវិស័យកីឡាប្រដាល់គុនខ្មែរ នៅលើឆាកអន្តរជាតិ ដើម្បីបង្ហាញឱ្យពិភពលោកបានឃើញពីគុនខ្មែរកាន់តែច្បាស់ និងបញ្ជាក់ថា គុនខ្មែរពិតជាមានភាពខ្លាំងក្លាដូចដែលគេនិយាយមែន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL-zbIrBVJ-3CSJZgILyj4Nn5HN5hC4iT-lLIBTxP1ijP-q-ZEltgMv_Dl-fzx-f9Ht-CAa_mlSE3eCpU85QfYswM8YfJHOIyrmQl1PiniBhP5MnR26o9wLu1GCMCKe_py-qrsdswmIpcinkadYmd15hFSOFVdO7rZ2JaO3ug1thAMUVYsE5qBAF3frTlx/s6629/008A0594.jpg

ក្រុមការងារភេសជ្ជៈគ្រុឌ និងកីឡាករ កីឡាការិនីទាំង៨រូប បានត្រៀមខ្លួនរួចរាល់ ដើម្បីធ្វើឱ្យតំបន់អឺរ៉ុប បានស្គាល់ពីក្បាច់គុនខ្មែរ ក្នុងការផ្សព្វផ្សាយគុនខ្មែរឱ្យកាន់តែមានភាពលេចធ្លោ។ ទោះការប្រកួតនេះចាញ់ឬឈ្នះ កីឡាគឺជាមិត្តភាព។ កម្ពុជា និងក្រិក សុទ្ធតែជាប្រទេសដែលមានវប្បធម៌ និងអរិយធម៌វ័យចំណាស់ដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_cRVLWUWtHeOWbErexdGeb4xHcB47ZvlVhvW-VnT1mL5bqI_QebtcgbxHe7umCe4vgzHjrY0IhYIDI61wcK9IQ4HIgU-gJmFdPUip5vZjPUR7uIBHtC_RpvDhmQNbojaJM4y8-gO82DrO2OsgRxcODxZZiM_e_2uN1pP8J6OeNz04yecLRtnGiJPneQJ_/s6720/008A0625.jpg

ជាពិសេសជាងនេះ គ្រុឌនឹងជំរុញឱ្យកីឡាករខ្មែរ មានឱកាសចេញទៅប្រកួតនៅក្រៅប្រទេសបានកាន់តែច្រើន ដើម្បីដកស្រង់បទពិសោធន៍ និងអភិវឌ្ឍខ្លួនបន្ថែមទៀត សម្រាប់អនាគត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix6dz5aFazXN1iodmW92bgl8O6PkF6d8eQeyG4xLebKm4htCUomfZv9M4elwce09CgLws1g42jv9ac4GrSFI4z8UIgKGLyVoXciWfCWxt7tycVQ6m09mU26sDD6_eLG1aDER0DPzTlUcB03kyCF1BJTC4p6zCdmlibHE0jY-AQsnx3rhTsToX_YOpEoHCq/s6720/008A0650.jpg

#គ្រុឌគុនខ្មែរ ថែរក្សាអត្តសញ្ញាណខ្មែរ នាំគុនខ្មែរឱ្យល្បីលើឆាកអន្តរជាតិ!

#គាំទ្រគុនខ្មែរជាមួយគ្រុឌhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmKhv6sl3DIncMeHYf16_8j69QobPEjdto8GP6xeb-qmfKuo2xd7EpgDkCQJeIzZQ9x2egk0RyqUIsV-gbVKlTp0oJ4RaGfzNTvebLRJ7xKZUbbXGOoM0Fg_1xZmAo6m5iu6Oz_Q6M1U1xmDuo0kvsC2cfA18JVFCDoDArLXDmIiqe3aH4YzteDqVWULa4/s6720/008A0670.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZW-g_ioktx-jllAYGoxem4Od5TRlwrymGRUjkviVv6gm0-RzxB8jLT4EGmlCaPBpznJv3fhu_Vm5E8HZBuN6LBRJaBfOm642HlcV-PQnLmdCbyGRdV0C1OgDQdFGQlOrOe6U-MirTfXOUn1gHYoh77Y6v94O8L-e-BqEf3kQtXYVGh1Xk9P2WHsR49uiR/s6720/008A0715.jpg

អ្នកជំនាញណែនាំឱ្យផឹកភេសជ្ជៈនេះជួយកុំឱ្យងងុយដេក និងពុំចាំបាច់ផឹកកាហ្វេ

0

តើយើងនៅតែផឹកកាហ្វេជួយកុំឱ្យងងុយដេកពេលកំពុងបំពេញការងារ មែនទេ? អ្នកធ្វើការក្នុងការិយាល័យជាច្រើននាក់តែងតែផឹកកាហ្វេដើម្បីឱ្យមានអារម្មណ៍ស្រស់ថ្លាជារៀងរាល់ថ្ងៃ ហើយអ្នកខ្លះទៀតបានផឹកកាហ្វេអស់ជាច្រើនកែវក្នុង១ថ្ងៃ ។ ប៉ុន្តែអ្នកជំនាញផ្នែកចំណីអាហារបានណែនាំឱ្យផឹកភេសជ្ជៈនេះ១កែវជំនួសវិញ ដើម្បីជួយឱ្យស្វាងងងុយ និងមានអារម្មណ៍ផ្តោតជាមួយការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXpKQKX-hCyf2e4VtyruZRHNmnTM8jvlUMDuhpathFWgk-fQsnhk5Blnkm2GbVX2xvtuYA3sOBxgZQjIi2QC3GQW6i3Enf-7ZvNpgaSTRtzFhm1-rusV2O7HX8-J-CDQrUYKbPlYllFNC4QAB3P4-07Xy_hsA3hwjLNLwbGyhyphenhyphenamxEM_aKcegsHYdKKQ8M/s3000/image_2024-11-20_13-38-30.png

អ្នកជំនាញនិយាយថា បើទោះជាកាហ្វេសម្បូរទៅដោយកាហ្វេអ៊ីនធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា ឬថាមពលក្តី ប៉ុន្តែការផឹកកាហ្វេខ្មៅ២កែវ អាចធ្វើឱ្យមានផលប៉ះពាល់ផ្សេងៗ ។ ដូច្នេះ គួរតែផឹកទឹកតែជំនួសវិញ ពីព្រោះក្រៅពីទឹកតែ អាចធ្វើឱ្យអារម្មណ៍ស្រស់ថ្លាហើយ វាក៏ជួយឱ្យយើងផ្ចង់អារម្មណ៍នឹងការងារទៀតផង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwzgbjgIoX4_bfUibNXECITuPj8FhioycFRYobBogIVVVfC6Y20CK2ZUp9KomW5ftNlvfQP7TfKcJ2UxqeM02zDtU2g90fbM47clC0ChSvWDAqE00iReCIsrEJdj1HcisDVva6BiFikVvUoWW5ho_jubYNvjQl-JxYmj6cjjzcrKN-a6FFvX_0JQm7f2oC/s4900/image_2024-11-20_13-38-41.png

អ្នកស្រី Zhang Beizhen អ្នកជំនាញផ្នែកចំណីអាហារនៅតៃវ៉ាន់ បានសរសេរក្នុងហ្វេសប៊ុកថា កាហ្វេសម្បូរដោយកាហ្វេអ៊ីនអាចជំរុញដល់ប្រព័ន្ធសរសៃប្រសាទកណ្តាល និងធ្វើឱ្យមានអារម្មណ៍ស្រស់ថ្លា ឬបាត់ងងុយដេក ប៉ុន្តែបើរាងកាយទទួលយកកាហ្វេអ៊ីនច្រើនពេក វានឹងបណ្តាលឱ្យអារម្មណ៍ធុញថប់, បេះដូងលោតញាប់ និងញ័រដៃ ។ ដូច្នេះ ពុំគួរទទួលកាហ្វេអ៊ីនចូលរាងកាយ លើស៣០០មីលីក្រាមក្នុង១ថ្ងៃទេ រីឯការផឹកកាហ្វេខ្មៅ២កែវ ក៏ធ្វើឱ្យរាងកាយទទួលកាហ្វេអ៊ីនច្រើនដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit3dr5N8qoslAUkNnIpWutxHVQYlMow5mcTCCkkO5w_WHg7Wat9JtFbN5HwxXZEUVQ4rBlzJzIQiMMwCy8MArSAk5SV4ICCeDWGGPiFpVKRq_wFart7wuIJuNmoRRub-nWzjkdZwvIJnbeYxHhie2Tw3ouRwzn_E-n1m4vG9cD8ExWFqegw4qEllrt4HOS/s1500/image_2024-11-20_13-38-29.png

ទឹកតែ ក៏មានកាហ្វេអ៊ីនដូចគ្នាដែរ ប៉ុន្តែមានបរិមាណតិចជាងកាហ្វេពាក់កណ្តាល មានន័យថា ទឹកតែ នឹងជំរុញប្រព័ន្ធសរសៃប្រសាទតិចជាងកាហ្វេ ។ ក្រៅពីនេះ ទឹកតែ មានសារធាតុ Theanine ជួយឱ្យអារម្មណ៍ស្រស់ថ្លា និងបង្កើនការផ្តោតអារម្មណ៍, មានសារធាតុប្រឆាំងអុកស៊ីតកម្មខ្លាំង ហើយវាអាចកាត់បន្ថយ Radicals ដែលរាងកាយផលិតពេលសម្រាកយប់ជ្រៅ ។ ដូច្នេះ ទឹកតែ គឺជាជម្រើសល្អជាងកាហ្វេ ដើម្បីជួយដល់ការផ្តោតអារម្មណ៍ របស់យើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7E57T1D-QhDoWIS5aCmRI90dnmkvhEFkGEiNfPi0CaAiOpLo6p775I_SSWvGYvpWn69ekFG97iYuwfpAMrO-cFJEe-ifEtHdcsV27jeOpUbu1WWvJ7_MHhCsJMIK1XoSJNgPkR3FnSeIZp9GJxa5bdoO2zrOOM6P4zdMaB5gmd_601OTU516UkPBsGMA8/s2500/image_2024-11-20_13-38-27.png

ចំណែកការផឹកកាហ្វេនឹងផ្តល់ប្រយោជន៍ច្រើន ហើយការស្រាវជ្រាវខ្លះបង្ហាញថា កាហ្វេអាចជួយឱ្យសុខភាពបេះដូងល្អប្រសើរ ប៉ុន្តែវាមានប្រយោជន៍បាន លុះត្រាតែផឹកក្នុងបរិមាណសមល្មម កុំផឹកច្រើនពេក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgADWiio1APw8DgNSMl4i6QSMSrA6UHYIBP_e79D2l0K7NP2CqVUS1ulwnZmLeLbx_lL7DbaOSDrYTkeXBkZvU3QQXPOwrfCNTg_r2XCdiHuu3H927WQx0Vd_ZuWPkB79B_bZ01mMvyB-5w_7m2mO3obIY_BELxuQ2ZLDxUoaXgubdVRPXDa9L_NR6bM3D2/s2560/image_2024-11-20_13-38-37.png

ក្រៅពីនេះ នៅមានវិធីផ្សេងទៀតដើម្បីកុំឱ្យងងុយដេកនៅកន្លែងធ្វើការ រួមមាន ៖ បើកចម្រៀងស្តាប់, តាំងចិត្ត និងផ្តោតអារម្មណ៍, ទទួលយកពន្លឺថ្ងៃ, ទំពារទឹកកក, លុបមុខដោយទឹកត្រជាក់, ពត់ដៃ ពត់ជើង និងដើរចុះ-ឡើង ៕