Home ព័ត៌មានអន្តរជាតិ មានដឹងអត់! តើតម្លៃម៉ូតូក្នុងទីផ្សារប្រទេសណាដែលថោ.កជាងគេលើពិភពលោក?

មានដឹងអត់! តើតម្លៃម៉ូតូក្នុងទីផ្សារប្រទេសណាដែលថោ.កជាងគេលើពិភពលោក?

64
0

បច្ចុប្បន្នម៉ូតូគឺមានការពេញនិយមខ្លាំងណាស់ ជាពិសេសនៅអាស៊ី ដោយសារវាមានតម្លៃសមរម្យ និងងាយស្រួលប្រើប្រាស់។ ប៉ុន្តែតើលោកអ្នកដឹងទេថា ក្នុងចំណោមទីផ្សារម៉ូតូទាំងអស់ តើទីផ្សារប្រទេសណាដែលមានតម្លៃម៉ូតូថោ.កជាងគេបំផុតលើពិភពលោក? នេះបើយោងតាមគេហទំព័រទិន្នន័យម៉ូតូ (MCD) បានឱ្យដឹងថា ទីផ្សារខាងក្រោមនេះគឺជាទីផ្សារដែលមានតម្លៃម៉ូតូថោ.កជាងគេលើពិភពលោក៖

១.ទីផ្សារប្រទេសឥណ្ឌា៖ ការស្រាវជ្រាវរបស់ MCD ដែលជាគេហទំព័រទិន្នន័យម៉ូតូ បានបង្ហាញថា ឥណ្ឌាគឺជាប្រទេសដែលមានតម្លៃម៉ូតូទាបបំផុតក្នុងពិភពលោក មានន័យថា តម្លៃម៉ូតូមួយគ្រឿងក្នុងប្រទេសនេះខ្ពស់បំផុតគឺជាង ១,១០០ ដុល្លារអាមេរិកប៉ុណ្ណោះ។ លើសពីនេះបើនិយាយពីតម្លៃជាមធ្យមវិញត្រឹមតែ ៨៨១ ដុល្លារប៉ុណ្ណោះ ជាមួយចំណែកទីផ្សារ ៦៧.៤១% ហើយការពេញនិយមបំផុតនៅក្នុងទីផ្សារនេះគឺម៉ូតូដែលមានម៉ាស៊ីន ៥០-១២៥cc។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPBt4rjg_aqdKmKVYyyvL1yPdyfXLQgKy_0xLY80iuaj5W544DkYv2UZvWxWLp7xR5EmtO9t2BvcazIiPPDljfO25GJhBig4TAsrBAiAz5tqn8WlD3tTUzPGrEcIYJChRIg4LJH8ktOfg5Zc7hF521JAMTRjQ1u74H5jej4IQk730GU9bDyQMM6MQ0YfVZ/s1024/image_2024-11-20_15-13-22.png

២.ទីផ្សារអាស៊ីអាគ្នេយ៍៖ ទីផ្សារដែលមានតម្លៃម៉ូតូថោកជាងគេទីពីរបន្ទាប់ពីឥណ្ឌាគឺអាស៊ីអាគ្នេយ៍ ឬអាស៊ាន។ យោងតាមគេហទំព័រទិន្នន័យម៉ូតូ តម្លៃខ្ពស់បំផុតរបស់ម៉ូតូនៅទីនេះគឺជាង ២,៥០០ ដុល្លារ ដែលមានម៉ាស៊ីន ១០១-២៥០cc ជាមួយចំណែកទីផ្សារ ៤៤.៦៥% ហើយតម្លៃជាមធ្យមគឺជាង ១,០០០ ដុល្លារប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiF2iFoA7Ly8Uji3Z2qo5O-uLbP2R3IfdRdxD8I6fHCAgMIIHEbD8frzL02wcc29xuSCQodakD7dDNea7kpKsVYSWvdezjHUPAOYrS-itHujj0QveOdMKMEUvgJyxJJE6ZICludxPUeauaBvkKS2IiHz2CP9Kl3okAQj7XAxFQKtc8Sd9FelAiC1tr13xXI/s1500/image_2024-11-20_15-13-22%20(2).png
៣.អាមេរិកឡាទីន៖ ចំណាត់ថ្នាក់លេខបីក្នុងបញ្ជីគឺអាមេរិកឡាទីន ដែលជាតំបន់មានតម្លៃម៉ូតូខ្ពស់បំផុតជាង ៣,០០០ ដុល្លារក្នុងមួយគ្រឿង ជាមួយចំណែកទីផ្សារ ៤៥.៩៩% ដែលមានម៉ាស៊ីន ១២៦-២៥០cc ហើយបើនិយាយពីតម្លៃជាមធ្យមវិញគឺជាង ២,១០០ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFNlZx0_0J101cObYWhL-K6umXncrfWklL6BZwCan-wt0W1HgPpI_QA5IOslXAjymQ15iOD9X80CVvQJUFCF0vurUlHQ1Shvi6nJ5t0nQDjaidVjCpUlVYmBvjJSDe3Slhn8mS6BQKIW_layS2_REnmk1EhVtB0Lz22Tk2SpWVVIWWqDmm2dTU_m6C3EEt/s1920/image_2024-11-20_15-13-22%20(3).png

៤.អឺរ៉ុប៖ អឺរ៉ុបមិនមែនជាទីផ្សារលក់ម៉ូតូថោកនោះទេ នៅទីនេះតម្លៃលក់ខ្ពស់បំផុតរបស់ម៉ូតូគឺប្រហែលជាង ១២,០០០ ដុល្លារក្នុងមួយគ្រឿង។ ក្នុងនោះម៉ូតូមានចំណែកទីផ្សារ ៣៧,៤៤% ដែលមានតម្លៃជាមធ្យម ៩៣៥២ ដុល្លារអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizibxnLAbS_KCIXk4oMhw_L2Hka8SDXeEOQk6TbY2O5mrJyrtTqopW2Aoh5sPBz8nYLwR-L8WAulN_Yn_VGtwarPIJtYRZgUvFe4KWGazJ1RGV4VU8cWdKi0FRAylEuuCUBtQ16eewF-lj0nhtb2HsKiE5LA2r4GMEcNzPeJj4Xh9AOvC8m3SQNUnBVz_P/s2400/image_2024-11-20_15-13-23.png

៥.អាមេរិកខាងជើង៖ ទីផ្សារអាមេរិកខាងជើងក៏ជាតំបន់ដែលមានតម្លៃម៉ូតូជាមធ្យមខ្ពស់ជាងគេក្នុងពិភពលោកផងដែរគឺ ១៨,០០០ ដុល្លារក្នុងមួយគ្រឿង។ ជាពិសេសផ្នែកដែលមានចំណែកទីផ្សារធំជាងគេនៅទីនេះរួមមាន motocross (១៨.៩៣%), enduro (១៤.៦៨%) និង cruiser (១៣.៤៤%) ជាមួយនឹងតម្លៃជាមធ្យម ៥,៨៩៣ ដុល្លារ ទៅ ៨,៥០៣ និង ១៨,៦៦២ ដុល្លាររៀងគ្នា។ លក្ខណៈមួយរបស់អាមេរិកខាងជើង និងអឺរ៉ុបគឺជាចំណូលចិត្តរបស់ពួកគេសម្រាប់ម៉ូតូដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពខ្ពស់ ដែលនាំឱ្យតម្លៃមធ្យមកាន់តែខ្ពស់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHy3qacsrvD_7P7wZyi4OZeYTf4E9HamcebDCv9sjnDilJe090OFjusNB9bL4YmfmPEM-YL6nI-ntOQa3E9dbZrb5yFXQXKoWCVYoI3chvkZ2uEHKiINr3uGINYJhVu_ex14C2OiMJqK7KM5djkO3-K3S8u3g9UajViYaaraZqTYZC0rDW4-MmX8bOUmdU/s741/image_2024-11-20_15-13-25.png