នាពេលថ្មីៗនេះ រឿញតម្លៃស្រូវថ្លៃចុះថោក បានក្លាយជាប្រធានបទដ៏ក្តៅនៅលើបណ្តាញសង្គម ដោយកសិករជាច្រើនលើកឡើងថា”បើតម្លៃស្រូវ១គីឡូ បានស្មើស្រា១កំប៉ុងមិនដឹងជាល្អយ៉ាងណានោះទេ”។

បច្ចុប្បន្ននេះ ស្រូវរំដួល មានតម្លៃ១២៩០រៀល សម្រាប់ខេត្តកំពង់ចាម ស្រូវOM តម្លៃ១០១០រៀល ស្រូវនាងអុំ ឬនាងអុក៩៨០រៀល ខណៈស្រាបៀរជាធម្មតាមានតម្លៃចាប់ពី២៥០០ដល់៥០០០រៀលក្នុងមួយកំប៉ុង។

ពាក់ព័ន្ធនឹងបញ្ហានេះ អ្នកនាំពាក្យក្រសួងកសិកម្ម ឯកឧត្តម ឃឹម ហ្វីណង់ បានលើកឡើងថា៖”កម្ពុជាមានផ្ទៃដីអាចធ្វើស្រែបានជាង ៣លានហិកតា និងផលិតស្រូវបានប្រហែល ១៣លានតោន ថ្លៃស្មើនឹងស្រា ១៣ពាន់លានកំប៉ុង។ ទោះបីថ្លៃស្រូវត្រឹមតែ ១គីឡូ១០០០៛ ក៏កសិករអាចចំណេញដែរ មិនចាំបាច់ថ្លៃស្មើស្រា១កំប៉ុងទេ គិតលេងៗក៏គង់បាន ៣-៤ពាន់លានដុល្លារ”។

គួរបញ្ជាក់ថា តម្លៃស្រូវនៅឆ្នាំនេះមានការធ្លាក់ចុះបន្តិច បើធៀបទៅនឹងតម្លៃកាលពីឆ្នាំមុន នេះបើយោងតាមការទទួលស្គាល់ពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8ICIR6zUbZOsSAcffgMMZzY_MCtiecu-oCHEKoZlRQVEKxBSdVm-oKQvmlC5j9nRpFdChwYut-jDGDenz_G8JC6-Jw6BvyDhNo98Ys5ArwRJzOO6p-LDHkLegOahCsNTt5r15UI15vROF_D4Gfs8bWJ7yv9Dsx-ioIvRhXpbAiY__VJdxxH9uUFky_gGa/s2048/467544926_1119033129588549_5738526565736400612_n.jpg