Home Blog Page 749

វីដេអូរបស់ Yoo Yeon Seok និង Chae Soo Bin ធ្វើឱ្យហ្វេនៗមើលហើយញញឹមបិទមាត់មិនជិត

0

Yoo Yeon Seok និង Chae Soo Bin តួឯកក្នុងរឿងភាគកូរ៉េ When The Phone Rings ដែលកំពុងក្រសោបភាពល្បីល្បាញយ៉ាងខ្លាំងបានធ្វើឱ្យហ្វេនៗញញឹមបិទមាត់មិនជិតបន្ទាប់ពីឃើញវីដេអូក្រៅឆាកការសម្តែងរបស់អ្នកទាំងពីរដែលមិនបានបង្ហាញក្នុងរឿងខណៈតួឯកប្រុសបានបង្ហោះវីដេអូដ៏គួរឱ្យស្រលាញ់មួយជាមួយតួឯកស្រីនៅលើបណ្តាញសង្គម Instagram ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvju-V5QywLPIRHtGwjId6O52ilfOKiq389R1Hcg2lin2yjYCyawfCTgV5oKJI4B8VvIkqBItH-w79N_VBRQF1SY0v7PBkRTSXZDotxt0qo18EdAtg3nOMxDTX_J5xfV4unZlGYxbChhVeu1j9QWgJy0veWYGjleu_a5GEL7ixd8j8Po2t6G6M_ogSzx6n/s1027/image_2024-12-28_11-35-03.png
Yoo Yeon Seok ឬជា Baek Sa Eon បានបង្ហោះវីដេអូមួយកាលពីថ្ងៃទី២៤ ដែលលោកនិងតារាសម្តែងChae Soo Bin ឬ Hong Hee Joo ដោយអ្នកទាំងពីរបានធ្វើវីដេអូ Cat Challenge នៅលើដងទន្លេហាន ដែលបង្ហាញឱ្យទស្សនិកជនឃើញពីភាពស៊ីចង្វាក់គ្នារបស់អ្នកទាំងពីរក្នុងរូបភាពគួរឱ្យស្រលាញ់ទាំងគូ បង្ហាញជាភាសាសញ្ញាជាមួយការលេងសើចរបស់ពួកគេ។ វីដេអូដែលហាក់ដូចជាត្រូវបានគេថតនៅក្នុងឈុតរបស់ភាគទី៧ បានឆក់យកបេះដូងអ្នកគាំទ្រ។ អ្នកគាំទ្របានបញ្ចេញមតិថា គូស្នេហ៍ដែលគួរឱ្យស្រលាញ់ជាងគេក្នុងរឿង kdrama។ Hee Joo ពិតជាគួរឱ្យស្រលាញ់ណាស់ ,ពានរង្វាន់គូស្នេហ៍ល្អបំផុត ,គូស្នេហ៍ K-drama ដែលគួរឱ្យស្រឡាញ់បំផុត និងអ្នកខ្លះថាមិនចង់ឱ្យមានតែ១២ភាគទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcmLDL9Z5BDF8dk6GPZymRHZobXVEz-Oc8C74gwqhxcsvtPlsKAwkG6oiSBEKEe_kk_jezkfT47-vyhS98QxBaXOawB0cqIV2KmVMidLHAxxLTIibyQVfJVmQM6nIH44TNKZWhudRlHV_g_C3oHjVMLBwGt6qClH3TsdO5RKr6Eje_JvBj4zdfEwYveQ7m/s800/image_2024-12-28_11-35-03%20(2).png

វីដេអូមួយទៀតដែលធ្វើឱ្យហ្វេនៗមើលហើយញញឹមបិទមាត់មិនជិតគឺបានឃើញពីឈុតក្រៅឆាកដែលតួស្រីញុំាអាហារជាប់មាត់ត្រូវបានតួឯកប្រុសយកដៃទៅជូតចេញស្រាប់តែយកគ្រាប់បាយដែលជាប់នៅមាត់តួឯកស្រីមកដាក់ក្នុងមាត់។ ជាការកត់សម្គាល់នៅពេលខ្សែភាពយន្តចេញផ្សាយត្រង់ចំណុចតួឯកប្រុសយកបាយជាប់មាត់តួស្រីដាក់ចូលក្នុងមាត់ខ្លួននេះពុំឃើញមាននោះទេ។ ឈុតក្រៅឆាកនេះបានជំរុញឱ្យអ្នកគាំទ្រពិភាក្សាគ្នាយ៉ាងខ្លាំង។
រឿងរបស់ MBC ដោយផ្អែកលើប្រលោមលោកអនឡាញនេះមានភាពពេញនិយមយ៉ាងខ្លាំងក្លាយជារឿងល្បីទូទាំងពិភពលោក ហើយទទួលបានការចាប់អារម្មណ៍ចាប់តាំងពីការចេញផ្សាយលើកដំបូង ខណៈភាគទី៩ និងទី១០ នឹងចេញផ្សាយនៅថ្ងៃទី២៧-២៨ ធ្នូនេះ៕

កុំភ្លេចចូលរួម! កំណត់ត្រាចិនដ៏ល្បី ពិពណ៌នាអំពីសម័យអង្គរ នឹងសម្តែងជូនមហាជនទស្សនា នាថ្ងៃទី ២៩ ខែនេះ

0

«លោក ជីវ តាក្វាន់ បានជួបនគរចេនឡា» ជាកំណត់ត្រាចិនដ៏ល្បីអំឡុងសតវត្សទី ១៣ ដែលពិពណ៌នាអំពីវប្បធម៌ អរិយធម៌នាសម័យអង្គរដ៏រុងរឿងរបស់ខ្មែរ។ យ៉ាងណា ទស្សនីយភាពប្រវត្តិសាស្ត្រពាន់ឆ្នាំដ៏កម្រនិងអស្ចារ្យនេះ នឹងលេចឡើងម្តងទៀតឲ្យមហាជនទស្សនា នាថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយរួមព្រះរាជវត្តមានសម្តែងពីព្រះនាងតូចនរោត្តមជេនណាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirD85homWu726fx-YLMfp7x3qVRbIlJQ48LJ_sBXRYOdpulI42dpyH4mytrv3Tm-97bNsCdT4Ikv6YgmtWnAVlqclFS9KOZmOq3FXoG3xWqqyxZOU6BNE5ZiH4zcM3jktbmIgL51SUFHyWp-vYzAfy-Bb11Cocut3tRuAsrSgCvQcrRe8KCBK1-2lZapzv/s1463/471279394_984182690188712_292585506352578892_n.jpg
ថ្មីៗនេះ ស្ថានទូតចិនប្រចាំកម្ពុជា បានជម្រាបជូនដំណឹងអំពី ការសម្តែងសិល្បៈក្រោមចំណងជើងថា”លោក ជីវ តាក្វាន់ បានជួបនគរចេនឡា”។ ការសម្តែងនេះនឹងបង្ហាញអំពីដំណើរប្រវត្តិសាស្ត្ររបស់អ្នកការទូតចិន ជីវ តាក្វាន់ ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាក្នុងសតវត្សទី ១៣ ដោយនឹងនាំអារម្មណ៍អ្នកទាំងអស់គ្នាចូលទៅកាន់សម័យអង្គរដ៏រុងរឿងតាមរយៈការសម្តែង របាំ និងសាច់រឿង។ ជាមួយគ្នានោះនឹងមានការសម្តែងរួមគ្នារវាងសិល្បៈករ និងសិល្បៈការីទាំងចិននិងខ្មែរយ៉ាងច្រើនកុះករ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTdPeha0am5OZolXyfI7hyphenhyphen-2x5nLDeUiiPQr4EuvDBK2-RfkP3mjwhJMPV0Pe0Mi3dI-NueiCbUF0roWe9CTd09MM-QWisOgxcCR5QRgo46wyefLsoWqk_oY07qS_Ym7ZV7NwlDyGngEFyzrUMtR6Lrt1uhytlid5R1FcvJJncHrWiTzKgTOO0v3u0PjrO/s2048/471453136_639600585305243_6891123623285727241_n.jpg

ទស្សនីយភាពសិល្បៈដ៏ធំលើកនេះ ក៏រួមមានព្រះរាជវត្តមានសម្តែងពីព្រះនាងតូចនរោត្តមជេនណាផងដែរ ដោយថ្មីៗនេះ ព្រះនាងបានបង្ហាញវីដេអូក្នុងការហាត់សមសម្តែង និងគូសបញ្ជាក់ថា «សូមពុកម៉ែបងប្អូនអញ្ជើញចូលរួមទស្សនាឱ្យបានច្រើនកុះករដោយហេតុថាស្នាដៃសិល្បៈនេះបង្ហាញពីអរិយធម៌ខ្មែរនៅសតវត្សរ៍ទី ១៣ តាមរយៈការសម្តែង ការរាំ និងការច្រៀង ជាមួយនឹងការលាយបញ្ចូលគ្នានៃប្រវត្តិសាស្ត្រ វប្បធម៌ និងមនោសញ្ចេតនា»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijJy3rODIGfua81CtMAIQlu4Wt4StWQuPYKZFI_9xycu2fL1mDSmQrE5mW1HyNtx3__WYGn6BsJybNnXhtiQBobvfXpllPeTJ0VW5-VyVP1VmXfoiE30N4njbu9sFsSk4aIGhUZuQ_zv4rxQBQuAFkvDB0gVSnnihmMSGcpanOAQs0W9PZg2aeBt7p736y/s600/471263934_639598998638735_7227553026217466653_n.jpg
ចំពោះទីតំាងសម្តែងគឺនឹងប្រព្រឹត្តិទៅនៅឯសាលមហោស្រពចតុមុខ (រាជធានីភ្នំពេញ) នាថ្ងៃអាទិត្យ ទី ២៩ ខែធ្នូ ឆ្នាំ២០២៤ ដែលរួមមានការសម្តែងចំនួន២ ដង គឺនៅម៉ោង ៣ រសៀល និងម៉ោង ៧ ល្ងាច។ ចំពោះតម្លៃសំបុត្រចូលទស្សនាគឺមានពី ៥ដុល្លារ និង ១២.៥ដុល្លារផងដែរ៕

កក្រើករាត្រីឆ្លងឆ្នាំ! សែរាជវង្ស ២ អង្គ នឹងមានព្រះវត្តមានសម្តែងលើឆាកតន្ត្រី«សាទរកម្ពុជា» និងតារាកំពូលៗជាច្រើនដួងទៀត

0

សាទរកម្ពុជា ជាព្រឹត្តិការណ៍ដ៏ធំសម្បើមមួយរបស់ព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រារព្ធឡើងនាថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤ នៅបរិវេណមុខព្រះបរមរាជវាំង (រាជធានីភ្នំពេញ)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgesH72r5IzX2-fgQC_Mbd0YGjFn29sYyaT3FBy4LC43e5wYL2wjnbvGLsXnBnyXxnVYrzcuyoFZFcrSf9nPM8t4y5Bv9hrrDsgBT1g4mLNtZGUFsJhVL9_ZM-0bRqStIOrtiEnCZWYnAxpmmeAbmoUIG4sHIH3DD8ExCX9pkt4I-w7A6_2B6JH7LMB67JB/s512/image_2024-12-28_11-01-35.png
ភាពលេចធ្លោនៃព្រឹត្តិការណ៍នេះ នឹងរួមបញ្ចូលផ្ទាំងទស្សនីភាពទាំងបុរាណនិងសម័យ ជាពិសេសនោះគឺក្បួនដង្ហែ«សាទរកម្ពុជា»ដ៏មហាឡារិក មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នឹងប្រារព្ធឡើងនៅវេលាម៉ោង៦ ល្ងាច ដល់ម៉ោង ៨ យប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcaJ5ic6LcLnMzvx1h-MyTrCNoOSvSntXv4dAKnveDzXPYrVtTogScX6Ha4Sd07wXCx3R5COTMolRZHjx5EqwaRBM9Hc-eLaEZPJj-LwZswMupblfOBshkUFioQcHXnL3bc8EpkIUqv3lIFif1FFLENXDuTK1SON9UOmNN-kuwVeQJn146E0H4CldJ6Sau/s960/IMG_0382.JPG

យ៉ាងណា សម្រាប់ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ នឹងចាប់ផ្តើមពីម៉ោង ៨ យប់ ដល់ម៉ោង ១ ទៀបភ្លឺ។ ទន្ទឹមនឹងនោះ នឹងលេចវត្តមានសិល្បករ សិល្បការិនីល្បីៗ ប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនដួងផងដែរ ធានាថានឹងកក្រើកនារាត្រីឆ្លងឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivb_3gtCQOjDhSzQhm_1JfJW9e2X4VADOegnPqLQKI1M-ZJyd-YqEIqRVWYJNFV3lgj3pAi7SplvDwFDc_lb1bpyPuhRilfPu4zAsmFHiyGGQh3dDBDODDao5J9Nhh4iltW4noL3CEiluz1m43HmYObNPk9cs0WO-hcV8BHvD-gwsVLYuHhLKljYq29v6N/s1440/465361262_1097141848845242_517862866845806060_n.jpg

អ្វីដែលជាការគោរពនិងកោតស្ញប់ស្ញែង នារាត្រីនោះក៏រួមមានព្រះវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះនាងតូច នរោត្តមជេន ណា និងអ្នកអង្គម្ចាស់ នរោត្តម រស្មីខេមុនី សម្តែងនៅលើឆាកតន្ត្រីផងដែរ។ ចំពោះតារាល្បីៗដែលនឹងអញ្ជើញមកចូលរួមវិញគឺរួមមាន កំពូលតារាចម្រៀងរ៉េប វណ្ណដា, អ្នកនាង ឱក សុគន្ធកញ្ញា, អ្នកនាងពេជ្រ សោភា, និងលោកសាយជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifEzuwClptsREV4gR_ZUNh_VgfgtRmMp3IBXHJJRhcpW6Oy0lPzGZIlKxOKrkuwPXaCTP8MYAxwTjLrRX5P5Y2mJl_fvV7OKPDpOUgyMecFLNdRBYJF6OX3r7JFnuctcG4iKFQFTNIutXQ35NT3Kj25y3a0oi8GQYcuoRavJ2mvKHClu-_x4ap-e-hRgWJ/s985/IMG_0389.JPG
សូមជម្រាបថា ព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលបានរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ានី ដោយមានកម្មវិធីពិសេសៗជាច្រើនដូចជា ការដង្ហែក្បួនដ៏អស្ចារ្យ ការសម្តែងសិល្បៈទស្សនីយភាពចម្រុះ ការពិពណ៌ដ៏ច្រើនអនេក និងការរាប់ថយក្រោយក្រោមពន្លឺកាំជ្រួចដ៏ស្រស់ស្អាត៕

តោះ ណាត់គ្នាឲ្យហើយថ្ងៃ ៣១ នេះ! ទីតាំងឆ្លងឆ្នាំធំៗ ៤ នៅកម្ពុជា ធានាថាល្បីកក្រើក មិនចាញ់ស្រុកគេឡើយ

0

យោងតាមការដាក់បង្ហោះរបស់ក្រសួងទេសចរណ៍ បានគូសបញ្ជាក់ទីតំាងធំៗចំនួន ៤ ដែលបានរៀបចំព្រឹត្តិការណ៍ឆ្លងឆ្នាំសកលយ៉ាងមហាឡារិក ដោយក្នុងនោះគឺរួមមានរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តតាកែវ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvHemArbD863Mk9lf7OvhcXpg2W4Hv3qZSKbYTP6o6T-rVtL1r3McgPHrQFkOEUXeRlyzCiNMkOgJQi265oHlXx97Kas6EuGnUJA6Tocqx_fBFR3lBP9cQoGB8ldswKm_RFQ3kwDeqFO8QrIxl3SgztvVsmHp92doBkDm4FXY8mmYJHjftQohQmB366sbd/s2048/IMG_0345.JPG

នាថ្ងៃទី៣១ ខែធ្នូនេះ ព្រឹត្តិការណ៍«សាទរកម្ពុជា» ដែលនឹងប្រារព្ធឡើងនៅមុខព្រះបរមរាជវាំង ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយរួមមានពិធីដង្ហែក្បួនថ្មើរជើង ការសម្តែងទស្សនីយភាពចម្រុះ ការប្រគុំតន្ត្រីរួមវត្តមានពីតារាល្បីៗ ការតំាងពិពណ៌ និងការបាញ់កាំជ្រួញអបអរសាទរ។ នៅរាជធានីភ្នំពេញដដែល សម្រាប់អ្នកដែលចូលចិត្តភាពស្ងប់ស្ងាត់និងចង់បំពេញកុសលនាថ្ងៃឆ្លងឆ្នាំ វត្តនិគ្រោធវ័ន ហៅវត្តគល់ទទឹង ក៏មានរៀបចំកម្មវិធីសមាធិឆ្លងឆ្នាំផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyI2B3WXhDkWlsTzMJ1m83PtDVC60_3EsWUCqPxeX5pJ3ONvUwRl8H5Px732cQKMkQ261AfQBeigrhJP7bxiObvCxuF0biTGmAp8NSsPKwg6ODf8aOSdJrNgrObZjDxCNAVy____S3NRiq_Ty_O5VTZVWtZHPWM37csLq6CmDxkVxbt2A3AWI8aj9Uw46F/s2048/IMG_0344.JPG

ក្រឡេកទៅកាន់ខេត្តព្រះសីហនុវិញ ក៏មានរៀបចំកម្មវិធីឆ្លងឆ្នាំដ៏ធំអស្ចារ្យដូចគ្នាដែរ ដែលមានទីតំាងស្ថិតនៅទីលានតេជោ រមណីយដ្ឋានតំបន់ឆ្នេរ ឆ្នេរអូរត្រេះ និងឆ្នេរអូឈើទាល។ នៅទីនោះនឹងមានការ ប្រគំតន្រ្តី សម្តែងសិល្បៈ តាំងពិព័រណ៍ បង្ហោះគោម វិថីម្ហូបអាហារ សម្តែងសិល្បៈបុរាណប្រពៃណីយ៉ាងច្រើនអនេក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT15FZIxTf5Pq7jahcYMTuffY8HebSk881KEiw7tXIhfmzR-BMnt7r0sYc_zCdE0upYbAvhXTwYEcL_dA9_Ykr8UsGXVA7vlyOXS6sj19H1LE1sdfUt8CMqwaAIJuvIP3GQCVvwuyly-2CnGp8oZyCVmx7FXSiqTBWjhyphenhyphenNbLdNqx-J5R8cdzfEv8LWG7AL/s2048/IMG_0343.JPGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT15FZIxTf5Pq7jahcYMTuffY8HebSk881KEiw7tXIhfmzR-BMnt7r0sYc_zCdE0upYbAvhXTwYEcL_dA9_Ykr8UsGXVA7vlyOXS6sj19H1LE1sdfUt8CMqwaAIJuvIP3GQCVvwuyly-2CnGp8oZyCVmx7FXSiqTBWjhyphenhyphenNbLdNqx-J5R8cdzfEv8LWG7AL/s2048/IMG_0343.JPG

រីឯខេត្តបាត់ដំបងវិញក៏មិនណយ ពិព័រណ៍ម្ហូបអាហារខ្មែរដ៏ធំ FOOD FAIR ដែលនឹងរៀបចំឡើងរយៈពេល ៣ថ្ងៃ នាថ្ងៃទី២៩-៣០-៣១ ខែធ្នូនេះ មានទីតំាងនៅមុខអគារសារមន្ទីរប្រវត្តិសាស្ត្រ ខេត្តបាត់ដំបង។ ចំណែកនៅឯក្រុងដូនពេញ ខេត្តតាកែវវិញ ក៏កំពុងត្រៀមរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំ អបអរដល់កម្មវីធីឆ្នាំសកលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXB5NHvjRqMzwWOi8Q0U9nxfZcLkd3S29xFWbqyr3Q71ZYMwJab-lYF6DIB8ntpqKVQs-MXZoM5UAbeDVviNSr8DIuiL6MTPaUoF1qRaUuRGXtn7qlXBdWaqXEZM4Hr7_C5kV5ZY1UgmHV-_XdnXzq78NVk717AhGaKF88wgtBIKjhLsxwpjOzm6_y7Ooo/s2048/IMG_0398.JPG

យ៉ាងណាមិនមែន មានត្រឹមតែ ៤ ខេត្តក្រុងនេះទេ ដែលត្រៀមរៀបចំកម្មវីធីឆ្លងឆ្នាំ, ដោយឡែកនៅតាមបណ្តាខេត្ត ក៏ដូចជាទីតំាងផ្សេងៗទៀត ក៏មានរៀបចំកម្មវីធីសប្បាយៗជាបន្តបន្ទាប់ផងដងដែរ៕

ល្ងាចថ្ងៃអាទិត្យនេះ! ល្ខោនបាសាក់វង់ភី សុគន្ធី នឹងសម្តែងជូនមហាជនទស្សនានៅឯផ្សារទំនើបអ៊ីអន ៣

0

ជឿជាក់ថាប្រិយមិត្តភាគច្រើនប្រាកដបានជាស្គាល់យ៉ាងច្បាស់ហើយ ល្ខោនបាសាក់វង់ ភី សុគន្ធី ដែលជាវង់ល្ខោនដ៏ល្បីមួយក្នុងប្រទេសកម្ពុជា ដោយជាទូទៅ គេសង្កេតឃើញថា តែងមានការសម្តែងនៅតាមទីជនបទ និងវត្តអារាមជាដើម។ តែយ៉ាងណា ស្របតាមបរិបទថ្មី រោងល្ខោននឹងត្រូវលើកយកមកដាក់ក្នុងទីផ្សារទំនើបដ៏ធំជំនួសវិញ ប្រកបដោយភាពទាក់ទាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo-aND84BfAt8KVJv_EuEipkOqPGi8rNiaUryS21GVO_Ae_6fOww1_shu9P4cEWxSb4xj7Q3YyTicQFDpOfHHggZQO9GSOsRthn6VojMeQ7vuttuZ2fvqmLPDnotUqFmncKEF3Pca_P8sUi4BuZl2Y5Wn_sv6jEehu8KGTdc8UP2Fs4m357EfDD9HqP_0S/s2048/471290653_591959173593704_5411052543715725526_n.jpg
យោងតាមការដាក់បង្ហោះរបស់គេហទំព័រ ផ្សារទំនើបអ៊ីអនម៉លមានជ័យ គឺបានគូសបញ្ជាក់ថា «នាថ្ងៃអាទិត្យ ទី ២៩ ខែធ្នូ ឆ្នាំ ២០២៤ នេះ ផ្ទាំងទស្សនីយភាពការសម្ដែងល្ខោនបាសាក់ វង់ ភី សុគន្ធី ដែលអ៊ំពូមីងបងប្អូនទន្ទឹងរង់ចាំ នឹងត្រឡប់មកកំដរអារម្មណ៍អ៊ំពូមីងបងប្អូនសារជាថ្មីហើយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3nt5WU6SKfVyrDGX6JTEq6HuIcARzmwZt_tB5r2lbgoPaxuiNuuwUzFex7J8a8CMwXZqiMLiXA_UWa5frfxB4WmhcyWEZHTpdAQEJhtuGUJyBSlKfK_ZjW7jGFYTQ4lRY3jFIdu6ggKwWMg-KuA3ANlakT_cYHTY5QCYC8QSf_UkFQos_Gx3KjRwq-EV8/s2048/471296984_591958986927056_6842454132408448190_n.jpg

នាថ្ងៃអាទិត្យនេះ វង់ល្ខោនភី សុគន្ធី នឹងនាំមកជូនរឿងមួយក្រោមចំណងជើងថា “ចន្ទសង្វាបុប្ផាភួង”។ ចំពោះទីតំាងសម្តែងគឺស្ថិតនៅជាន់ផ្ទាល់ដី ក្នុងផ្សារទំនើបអ៊ីអនម៉លមានជ័យផ្ទាល់តែម្តង នៅវេលាម៉ោង ៥ ល្ងាច។ ដូច្នេះហើយអ៊ំពូមីងបងប្អូនទាំងអស់ គឺអញ្ជើញមកចូលរួមទស្សនាឲ្យបានច្រើនកុះករ ដើម្បីជាការស្ទួយដល់សិល្បៈវប្បធម៌ខ្មែរឲ្យបានគង់វង្សជាដរាប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0-piIUbMDTBEUTGG3z9zhdNVCq6Pp-cPJWaRPj8mQ0uMBXXCiJFkWNdP0LpfJYEyD_-Yv9zRR-LUxwqpfPMPMPRSsJxkZ3KFU02LeTANDL2H7gf1N8y3CgeUXbGYQffJoqzcJSNJ23lysr1LLhMjupCUJW7P_HdnsHBa0OS8zg-_bC8uFl2tEqMIXZBxh/s2048/471354084_591958923593729_8930914288715343457_n.jpg

សូមជម្រាបថា ផ្សារទំនើបអ៊ីអនម៉លមានជ័យ ឬផ្សារទំនើបអ៊ីអន៣ តែងបង្ហាញជូននូវសិល្បៈវប្បធម៌ខ្មែរជាច្រើនទម្រង់ឲ្យមហាជនទស្សនា ស្ទើរតែជារៀងរាល់សប្តាហ៍ ដែលរួមមានល្ខោនស្រមោលស្បែកធំ ស្បែកតូច ល្ខោនបាសាក់ និងល្ខោនយីកេជាដើម ហើយទទួលបានការសន្ទុះគាំទ្រយ៉ាងច្រើនផុសផុល។ ផ្សារទំនើបអ៊ីអន៣ មានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ភាគខាងត្បូងនៃរាជធានីភ្នំពេញ៕

 

កម្ពុជា ជាប់លេខ ៩ លើលោក ជាប្រទេសមានទីតាំងធម្មជាតិដ៏ស្រស់ស្អាត សម្រាប់វិស្សមកាល!

0

ប្រទេសកម្ពុជា ទឹកដីអច្ឆរិយៈ ដែលសម្បូរទៅដោយប្រាសាទបុរាណ ទីតំាងប្រវត្តិសាស្រ្ត ព្រមជាមួយនឹងគម្របធម្មជាតិពណ៌បៃតងខៀវខ្ចីនិងជីវចម្រុះដ៏សម្បូរបែប។ ថ្មីៗនេះ គេហទំព័រដ៏ល្បីមួយបានចាត់ថ្នាក់ ប្រទេសកម្ពុជា ថាជាទីតំាងដ៏ល្អឥតខ្ចោះសម្រាប់អ្នកស្រលាញ់ធម្មជាតិមកទស្សនាកម្សាន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdx9KaplUGNY33f9olL_dfexknHm-Kd17nKh40qRlShhLbKIp5IRvhQ06syv5F1vVdg6PFUFJh88qkR1vHpZOlPvVC8D0uuviYl1HAlel-V-wIbq5oT0NtY2C9Wp_hzhs6j87NvbEd85ACRUximoXgViSX1IYqBA3zz-_UdK0icAa8j0TDH_IcnM5UKXNE/s1920/image_2024-12-28_10-45-27.png

យោងតាមការស្ទង់មតិពីគេហទំព័រ BookRetreats បានចាត់ថ្នាក់ប្រទេសទាំង១០ ដែលសម្បូរដោយទីតំាងធម្មជាតិដ៏ស្រស់ស្អាតបំផុតលើលោក សម្រាប់ភ្ញៀវទេសចរធ្វើដំណើរកម្សាន្តនាថ្ងៃឈប់សម្រាក ដោយជាមួយគ្នានោះ កម្ពុជាយើងឈរលើលេខរៀងទី ៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPAT3GECFddw-L2LoWxO6xaoAzK7pUw_MxsRro5j9sgdY05fWtc2UvLN6SN86v2InmPI6pEeonwaCyPj-vmbo1Wl2GXSfJbBYO78grtaOyuo3AJbS_U1aYBPQGg7lhxh8PpCQAWku8MKlO27mQc7S6o6KWoERznX8CDxj9t4NHpO8HID2z5OMSM3UwmEUt/s2000/image_2024-12-28_10-45-28.png
ចំណែកចំណាត់ថ្នាក់ទាំង ១០ នោះវិញគឺរួមមាន ចំណាត់ថ្នាក់១ ប្រទេសប្រេស៊ីល , ២ កូស្តារីកា , ៣ ប៉ាណាម៉ា , ៤ បូលីវី , ៥.ប្រទេសជប៉ុន ៦.ហ្វាំងឡង់ , ៧.ស៊ុយអែត ,៨.អាល្លឺម៉ង់ ,៩.កម្ពុជា និង ១០. អូទ្រីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMjEwhIciyyzwRGJvihS5HdHCM3Ay-mV2F0NatkJTOFXAkfawQKR6WavaIYlyESPsmlcIR0fZ_cTyimIdvHlajaYidvFa6rahQDbzmoFUrXKZGqgGi9K4fzVixxs1Hd7DEm_mGAzexLkO_x6k04F5ASAycyDu8bHrYcHXSnZM1_-XngK5kqSfZobsSEvOy/s1800/image_2024-12-28_10-45-30.png

សូមជម្រាបថា ប្រទេសកម្ពុជាគឺជាទឹកដីដ៏សម្បូរបែបនិងអំណោយផលដល់ធនធានធម្មជាតិ ដែលរួមមានទាំងសមុទ្រ ព្រៃ ភ្នំ ទន្លេបឹងបួរ ជីវចម្រុះ ព្រមជាមួយនឹងរមនីយដ្ឋានទាំងធម្មជាតិនិងកែច្នៃ ហើយកាន់តែអស្ចារ្យនោះគឺប្រាសាទបុរាណដែលបន្សល់ទុកពីបុព្វបុរសខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់។ បើក្រឡេកទៅកាន់តំបន់ការពារធម្មជាតិនៅកម្ពុជាវិញ បានបែកចែកជា ៨ ប្រភេទ ដែលរួមមាន តំបន់ឧទ្យានជាតិ តំបន់ដែនជម្រកសត្វព្រៃ តំបន់ទេសភាព តំបន់ប្រើប្រាស់ច្រើនយ៉ាង តំបន់រ៉ាមសារ តំបន់ស្នូលនៃបឋនីយជីវមណ្ឌល តំបន់បេតិកភណ្ឌធម្មជាតិ តំបន់ឧទ្យានជាតិសមុទ្រ ជាមួយនឹងផ្ទៃដីនិងគម្របព្រៃឈើរាប់លានហិចតា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNEH-LpdqeU0uErhG0XjNY-itmIrD2ClknpAKPmM2SLg_MMyVZbtu0nXqc2tcfQB4zYpRKSuQhwrKtDOsh5K7DP0gk281E781MqdDyGl3xKCHF5JnPkzPERpdUklZY7WEOYNKjdTMAZB8Yuuo-tn5j5zL9ZjMQ9ZV0ptz_D4qaBpYPbxOXYJzHKuATVbfc/s2048/IMG_0408.JPG

«ព្រែកទាល់» តំបន់ជីវចម្រុះដ៏លេចធ្លោប្រចាំខេត្តបាត់ដំបង

0

ព្រែកទាល់ដែលមានទីតាំងស្ថិតនៅឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង គឺជាតំបន់ជីវចម្រុះមួយក្នុងចំណោមបីរបស់បឹងទន្លេសាប ដែលបច្ចុប្បន្នបានកំពុងទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍ឱ្យមកទស្សនានូវសត្វស្លាបចម្រុះ ទេសភាពបឹងទន្លេសាប ទេសភាពព្រៃលិចទឹក ភូមិអណ្តែតទឹក សហគមន៍នេសាទ និងសិប្បកម្មកែច្នៃកំប្លោកជាដើម។ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ ជាប្រព័ន្ធបរិស្ថានធម្មជាតិមួយគ្មានពីរ និងជាដែនជម្រកសត្វស្លាបកម្រច្រើនប្រភេទ រស់នៅជាសំបុកបង្កើតបានទស្សនីយភាពគួរឱ្យចង់ទស្សនាបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjue2usrXSm_npqdzgsxanFXbhtU7ytYamFMdAP1AHXH771TrRbqxzWN6zGRDL23mq3ktajGC_RIlP6iq2B2tX2ivHpL6XIxTwr9z1qBkq8rwoW23NYjKOvDau6ppkTY_CQaLUAYanWzxXzw_7suz0-zTGt-id-O7N7XFypIIW_P8peYPSyXLSHR3tjADBT/s2048/image_2024-12-28_10-19-13%20(2).png

ដើម្បីធ្វើដំណើរទៅដល់សហគមន៍អេកូទេសចរព្រែកទាល់ ភ្ញៀវទេសចរត្រូវឆ្លងកាត់ ២ដំណាក់កាលគឺផ្លូវគោក និងផ្លូវទឹក ដោយភ្ញៀវត្រូវធ្វើដំណើរទៅកាន់កំពង់ផែចុងឃ្នាស ឬកំពង់ផែមេជ្រៃ ហើយត្រូវជួលទូកទៅកាន់ព្រែកទាល់។ នៅពេលទៅដល់លោកអ្នកនឹងបានឃើញជីវចម្រុះដ៏សម្បូរបែប រួមទាំងបក្សាបក្សីជាច្រើនប្រភេទប្រមូលផ្ដុំគ្នានៅរវាងពីខែធ្នូ ដល់ខែកុម្ភៈ បង្កើតបានជាទិដ្ឋភាពស្រស់ស្អាតបំផុត។ សម្រាប់ពេលវេលាដែលល្អក្នុងការទស្សនាសត្វនៅទីនេះ គឺពេលព្រឹកព្រលឹម និងពេលរសៀល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg8ZMY2jqtIzZd20O0jpu0SD8pu4foMyYXiq6eK4uFJSRN1NyNbCKQKxM1cCB4R5W8FvMp21-P70bR0ZeEt3jAHmtmiDXugQAyw52N08Pyv8bIf-jS-kL_p3_mGPKZLtH14TycLPTjDBKCfsGv_OcAmpGANdVF1r9-k9mbz_aBMZnD_q9XAHqP76Z8DYUu/s1000/image_2024-12-28_10-19-13.png

ដូច្នេះបើភ្ញៀវទេសចរចង់ទស្សនាទិដ្ឋភាពដ៏អស្ចារ្យរបស់សត្វស្លាបទាំងនេះ អ្នកត្រូវតែចំណាយពេលមួយយប់ក្នុងការស្នាក់នៅក្នុងតំបន់ព្រែកទាល់។ នៅក្នុងសហគមន៍អេកូទេសចរណ៍ព្រែកទាល់ គឺមានផ្ទះស្នាក់សម្រាប់ភ្ញៀវទេសចរសម្រាកនៅទីនោះ រួមទាំងសេវាម្ហូបអាហារ និងភេសជ្ជៈ អ្នកដឹកភ្ញៀវតាមទូក និងកន្លែងលក់វត្ថុអនុស្សាវរីយ៍។ ហេតុនេះភ្ញៀវទេសចរអាចទិញវត្ថុអនុស្សាវរីយ៍ ដូចជាកាបូប និងសម្ភារៈប្រើប្រាស់ដែលធ្វើឡើងពីកំប្លោកផលិតដោយប្រជាពលរដ្ឋខ្មែរនៅក្នុងសហគមន៍បានផងដែរ។ ជាពិសេសនាពេលរសៀល ភ្ញៀវទេសចអាចគយគន់សម្រស់នៃព្រះអាទិត្យលិច និងអាចផ្តិតយកទេសភាពដ៏ស្រស់ស្អាតក្នុងសហគមន៍បានទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdYkrMpkKSo93gmh5fktKWVG4eyIe-rz8Okp9GtA2VhQwgCVFEYRroM0V3wDUFRCPwoksLqnAWXJ3BpSlq42TH9FMQ5twoHu7TbznUZRvF0Jg4teeBJ5weI9ejLag0XHWKre5DRCKjCy2MmTUuTp9oKGPfrT0nnPKO_dl37VMxWHJGYSntCVAu3fE0XK9c/s875/image_2024-12-28_10-19-15.png
ក្រៅអំពីភាពទាក់ទាញទេសចរណ៍ដោយការទស្សនាសត្វស្លាប ភ្ញៀវទេសចរក៏អាចទទួលបានបទពិសោធន៍ល្អៗអំពីការទស្សនាទេសភាពបឹងទន្លសាបដ៏ធំល្វឹងល្វើយ ព្រៃលិចទឹក ព្រៃរនាម ភូមិបណ្តែតទឹករបស់ប្រជាជនជាង ១ ២០០ គ្រួសារ ជីវភាពរស់នៅរបស់ប្រជានេសាទសហគមន៍នេសាទ ការចិញ្ចឹមសត្វ និងវត្តទេសចរណ៍ដែលពាក់ព័ន្ធនឹងរឿងព្រេងបុរាណផងដែរ។ ដូច្នេះការទស្សនកិច្ចរបស់ភ្ញៀវទេសចរនៅតំបន់រ៉ាំសាព្រែកទាល់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន ក៏ដូចជារួមចំណែកក្នុងការការពារអភិរក្សបរិស្ថានធម្មជាតិ និងលើកស្ទួយវិស័យអប់រំក្នុងមូលដ្ឋានផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggQ1Evk9PFFMYBhu1BQHIzomci8p0z0l0HUCq6i1h80uDznz4ZWzwmIQHax6ySLzg8fCCBGH3ZN6w5s1G6sxyWszAWn6DmCPoKaHjUAc9U4RGFq0-ZpcPIlGMpCMpcenJ7PXCOPIJbUm0uahcn7EQAUROPghyuVRB33ox1A3W-cva163JR-0mtg-kJBBAC/s2048/image_2024-12-28_10-19-16.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0UBTF1PxQsd92Fs8al6JpKCBarz2k7d3yDqJr1fSUBstTwHhBiRy9x26LCpiIGktePAoyLTVJ3B38G8cnNtCyHFw8-8QDvoNVcOeWJYslHUFFIElecpp96GDIQI5xK2-Pg6NpPos1OuoAJEF7rOpprTGQv-zmNgMR7uvciN3bPSq8s3YIKn7gB6ZBnnbC/s1280/image_2024-12-28_10-19-17.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhErcaCq-JrfVTBx_hL5geh7zMhxEGVI6wqLhUX_cB-TniocHn2HOvbNi4pGIdj-MSQ3Fz6ANauT77EnbFfBB2h2Be9jZOI0G4Gxor7erDAoy7sO3ofUuOBaKgOIomJi521iAwIwpT4Z5WbSK7dldjCH6RJSgCfziGT0rV8LhS6k9PxDFfx0xRrUqT5c6g-/s900/image_2024-12-28_10-19-24.png

អ្នកមានកង់អេឡិចត្រូនិកសូមប្រុងប្រយ័ត្ន! ករណីភ្លើងឆេះ.ផ្ទះដោយសារកង់អេឡិចត្រូនិកផ្ទុះពេលសាកថ្ម

0

បច្ចុប្បន្ននេះកង់អេឡិចត្រូនិកគឺមានការពេញនិយមណាស់មិនថានៅអឺរ៉ុប និងអាស៊ីនោះទេភាគច្រើនសុទ្ធតែប្រើប្រាស់កង់អេឡិចត្រូនិក។ ទោះជាយ៉ាងណានៅប្រទេសអង់គ្លេសថ្មីៗនេះគឺមានករណីដ៏រន្ធ.ត់មួយបានកើតឡើងនៅតំបន់ Catford នៃទីក្រុងឡុងដ៍ដោយសារកង់អេឡិចត្រូនិកផ្ទុះ ខណៈកំពុងសាកថ្ម បណ្តាលឱ្យឆេះផ្ទះយ៉ាងសន្ធោសន្ធៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJkZGlfxaQJwkjzQ5ufNolRTVbhloM_PIe09xR3bomfzmoMpGIcxVXlndmeHhPilkUjcYpsOgjtAsLjEjTVIu5dCEEJJRrlkEHJeLhdHIL0nu4NNLBHSbQqyP6tYN8yxjJkMj6USbmkaVigchinIR5sLCFD7fvwY0w0GY22elhj5L1bQIb7nhcpeHWpthE/s300/image_2024-12-28_09-23-22%20(2).png

យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា នៅពេលឆេះផ្ទះភ្លាមៗមានមនុស្ស ៣ នាក់នៅក្នុងផ្ទះ ប៉ុន្តែមានម្នាក់អាចរត់គេចខ្លួនបានដោយសុវត្ថិភាពតាមទ្វារខាងមុខ ប៉ុន្តែពីរនាក់ទៀតបានជាប់នៅលើដំបូលផ្ទះ ដោយសារតែផ្លូវរត់គេចងងឹតដាច់ភ្លើង ពួកគេក៏ឡើងទៅដំបូលផ្ទះតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrYSzHP4dgtYB43c0MCVB-9W8SRYe1kb8iP7sA7U30iBzcr0q0MOgBi1WZmyavaL8OSK4bmvUNjlBSwlCCtKp5C7XV073OB2MGG0qnmjGAuqCnjpvw5BoaWx95-k2SWQztjJHxgFe8ARTJ58Oqw-5DWcSMKsp-u3P5UHYoiThbzjrQIlAUFSE8f5LvY2df/s2048/image_2024-12-28_09-23-22%20(3).png

ជាអកុសល មនុស្សម្នាក់ក្នុងចំណោមមនុស្សពីរនាក់នោះបានធ្លាក់ពីលើដំបូល ហើយរងរបួសធ្ងន់ ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់ជីវិតឡើយ ខណៈម្នាក់ទៀតត្រូវបានអ្នកពន្លត់អគ្គីភ័យជួយទាន់ពេលវេលា។ យោងតាមស្នងការរង Richard Field បាននិយាយថា “e-bikes និង e-scooters ត្រូវបានកត់ត្រាការឆេះប្រហែល ១៦០ ករណីហើយនៅទីក្រុងឡុងដ៍ក្នុងឆ្នាំនេះ ដែលបង្ហាញថាកង់ទាំងនេះគឺមានគ្រោះថ្នាក់ខ្លាំងណាស់”។ Field បានបន្តថា “កង់នេះត្រូវបានបំលែងពីកង់ធម្មតាដោយបន្ថែមកញ្ចប់ថ្ម lithium-ion ហើយត្រូវបានដោតនៅពេលអស់ថ្ម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbotgpGQQG8O7x1UPrAdreD-dmBvSMryIc19ytBJnXsw-O_TL_-BkH53fNDRX1uMLUARhyRFmKyjCoi5DqsS5lj5ulTSf4XFK7UFQ3J-rP1WA9TnmsC69JfZAGtZ0jliOG9Ncai7nJUyNYk-FIgLq6rrqp3e67kUgNW2O03QbTuCOlmIn3tH8QGGEZ6cVk/s1000/image_2024-12-28_09-23-22.png

យោងតាមតំណាងរដ្ឋាភិបាលក៏បាននិយាយដែរថា កង់អគ្គិសនី ឬកង់អេឡិចត្រូនិកគឺពិតជាមានហានិភ័យខ្ពស់ខ្លាំងដោយសារការដំណើរការខុសប្រក្រតី ជាពិសេសប្រសិនបើជួសជុល ឬប្រើឆ្នាំងសាកមិនត្រឹមត្រូវវានឹងផ្ទុះ។ ដូច្នេះហើយសម្រាប់គ្រួសារដែលមានកង់ទាំងពីរប្រភេទនេះនៅក្នុងផ្ទះសូមប្រុងប្រយ័ត្នឱ្យបានខ្ពស់បន្តិច។ Field ក៏បានបន្តទៀតថា “ប្រសិនបើលោកអ្នកស្រឡាញ់កង់ប្រភេទនេះសូមកុំទិញតាមអនឡាញឱ្យសោះ យល់ល្អគួរតែទិញផលិតផលពីហាងល្បីឈ្មោះ ដែលផលិតផលនេះទំនងជាត្រូវនឹងស្តង់ដារសុវត្ថិភាពជាង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEise1tmB5q_YS5ywxqxOBG-g0HLCy7yfpPyQEWyh4qyjdFbZ_2TmV7p9HpyB4cFu6sOurEnTl-AG5-iEicdVDNRXwGmaydcsTgbeyc_UHZ2NmbYkMhpYuVa9LbUMbKNlltUXy_UHoMo955bfcCsa_PmehUHOJ3ar6RVx8oJVCint8BH-VhVyywDy1KvLM_A/s1200/image_2024-12-28_09-23-25.png

លោកបន្ថែមទៀតថា ប្រសិនបើអាចធ្វើបាន សូមទុកកង់អគ្គិសនី ឬម៉ូតូអគ្គិសនីរបស់អ្នកនៅខាងក្រៅ ឬយានដ្ឋានល្អជាង។ ប្រសិនបើអ្នកទុកវានៅក្នុងផ្ទះ សូមទុកវានៅជិតច្រកចេញ កុំដាក់វានៅក្នុងបន្ទប់ដែលបិទទ្វារឱ្យសោះ ក្នុងករណីមានអគ្គីភ័យ វាបឹងអាចបង្កគ្រោះថ្នាក់ដល់លោកអ្នក។ លើសពីនេះអ្នកប្រើក៏ត្រូវបានណែនាំឱ្យប្រើឆ្នាំងសាកឱ្យបានត្រឹមត្រូវ មិនត្រូវសាកយូរពេក និងមិនត្រូវសាកថ្មពេលគេងនោះទេ៕

METFONE WIFI អុីនធឺណិតកំសាន្តសម្រាប់គ្រួសារ ជាមួយល្បឿន 50Mbps តម្លៃ ១៥ដុល្លារក្នុង១ខែ

0

នាសម័យឌីជីថលបច្ចុប្បន្ន Metfone WIFI តែងគិតគូរសម្រួលរាល់បញ្ហាប្រឈមនានា ដើម្បីធានាបំពេញអោយបាននូវវេលាកំសាន្តររីករាយជួបជុំគ្រួសារ សំរាកពីការងារ នាគេហដ្ឋានប្រកបទៅដោយគុណតម្លៃ។

សេវាអុីនធឺណិតតាមគេហដ្ឋានរបស់ Metfone WIFI ដែលយើងតែងគិតដល់គ្រប់មជ្ឈដ្ឋានជាមួយល្បឿន 50Mbps ក្នុងតម្លៃត្រឹម ១៥ដុល្លារក្នុង១ខែ ជាមួយកញ្ចប់ច្រើនជម្រើស និងការផ្តល់ជូនបន្ថែមដូចជា៖ កញ្ចប់ ៤៥ដុល្លារ ប្រើប្រាស់ ៣ខែកន្លះ, កញ្ចប់ ៩០ដុល្លារ ប្រើប្រាស់បាន ៨ខែ, កញ្ចប់ ១៨០ដុល្លារប្រើប្រាស់រហូត ១៦ខែ
អមជាមួយការផ្តល់ជូននូវ Router ពីក្រុមហ៊ុនអោយខ្ចីប្រើ, មិនតម្រូវអោយធ្វើការកក់ប្រាក់ទុកមុន។

គុណភាពសេវានាំមុខជាច្រើនឆ្នាំ ជាចលករជំរុញមួយដ៏សំខាន់ដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម ហើយជាមោទកភាពរបស់ក្រុមហ៊ុនក្នុងការបន្តបម្រើសេវាកម្មអុីនធឺណិតតាមគេហដ្ឋានជូនបងប្អូនប្រជាពលរដ្ឋ។

ទំនាក់ទំនងមកកាន់ក្រុមការងារ METFONE WIFI តាមរយះលេខ 0976 097 097
នឹកដល់អ៊ីនធឺណិត នឹកដល់អ៊ីនធឺណិត Metfone WiFi !
Metfone កាន់តែជិតស្និត

ផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា នឹងលេចរូបរាងនៅតំបន់តារាសាគរ

0

គម្រោងផ្សារដ៏ធំសម្បើមមួយ នឹងលេចរូបនៅក្នុងតំបន់តារាសាគរ ដែលជាតំបន់មានការអភិវឌ្ឍខ្លាំងមួយនៅខេត្តកោះកុង លាតសន្ធឹងលើផ្ទៃដីទំហំ ១.៧ហិចតា ជាផ្សារសមុទ្រដំបូងគេបង្អស់នៅប្រទេសកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizsGSZ5re6fDonTEWCwK2CngdYDlm8eRLR14CSzRp9iijXrC4NXhJCoGYh8sMNtoUTpbMhCrucJnXsU0dLKW7rdFuFexZIAtVJeeYgw8R0KOihsLEPHHG7s2qHrZXUEbuXpkgmFyNlwNtj9EEEAC7vlOIJeDUCMb5IXYUDyYq6e0cOreguNX4cUm9x-OGi/s1600/image_2024-12-27_15-13-12%20(2).png
គម្រោងនេះ ត្រូវបានគេដាក់ឈ្មោះថា “ផ្សារផែកោះស្តេច” ស្ថិតក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន Coastal City Development Group Co., Ltd។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0xoCLg6OA7PCJN7NWsyfNDp-xv3mnQIVgVbz6AO4eH9_Z0qRvktQgEXineZatzNNoPW_QxBzAOei-95I315mzyrCuASqdVj-uxrX2gf3zJNhbbeW2A8hEiuxJwp4UfShMstHXQGB1s_qrBOliZClCGHXaeeyVevKc_V4m-6Gcr5mYA5bBotpyXlzUULiP/s1600/image_2024-12-27_15-13-15.png
ការបង្កើតផ្សារផែកោះស្តេច គឺដើម្បីផ្តល់ជូនតម្លៃសមរម្យ និងបំពេញតម្រូវការរបស់ប្រជាជនក្នុងតំបន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលបានមកទស្សនាតំបន់នេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTlmP-s12OfvgTG2qbR-M4ySYehvgOWhgFnNv6HjQBXaWZqHE1Zb1sXeJkvVtLhFAi7WOopawcefo9z8fpj7QVQKavfIlJNdSqmASF9ItPPmOhyhWXGhgsdlkXLZ9s00EAwf8rhwXU8-xY60KRVjJB2jNl8XOu1SK3uDCMUutoUZaaxxkeM6N0oMAMOQU5/s1600/image_2024-12-27_15-13-14.png
ផ្សារផែកោះស្តេច មានហាងចំនួន ៣១០ ទីតាំង ដោយមានទំហំចាប់ពី ១២ ម៉ែត្រការ៉េ ដល់ ១០៨ ម៉ែត្រការ៉េ សម្រាប់អាជីវកម្មគ្រប់ប្រភេទ ក្នុងការបម្រើភាពងាយស្រួល និងសេវាកម្មដ៏ចម្រុះសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាខេត្តកោះកុង និងតំបន់កោះស្តេចរួមទាំងកោះផ្សេងៗទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUTpXCUbmHrPm7gG8yz20nLNUoufQU1iLOL-mo20gt9jreexh4Dn8TUA04o9aMpVFzETEuuzVKEZnxZgdIdnbbIbGuCAAxLG7TvtHyJ08xw37PKOkHXB2tzq3bMeudCGKYWKCM69wIxYd-PL0uYva1AIN8PfEk4wTk1kgKM9PzhaBMEgIp6yF7wR2Yhqkz/s1600/image_2024-12-27_15-13-12.png
គួរបញ្ជាក់ថា ផ្សារផែកោះស្តេច ជាគម្រោងអភិវឌ្ឍន៍ដែលសំខាន់បំផុតមួយសម្រាប់តំបន់តារាសាគរ ដែលនឹងលើកស្ទួយសក្តានុពល ទេសចរណ៍ និងការអភិវឌ្ឍនៅខេត្តកោះកុង៕