Home Blog Page 739

ទីក្រុងសេអ៊ូលនឹងអនុវត្តច្បាប់ថ្មីពិន័យប្រាក់អ្នកបាចចំណីឱ្យសត្វព្រាបនៅទីសាធារណៈ

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រទេសកូរ៉េខាងត្បូងនឹងអនុវត្តច្បាប់ថ្មី ចាប់ពីខែមីនា ឆ្នាំ២០២៥ តទៅ ដោយពិន័យប្រាក់ពលរដ្ឋណាដែលអាជ្ញាធររកឃើញថា បាចចំណីឱ្យសត្វព្រាប និងសត្វស្លាបព្រៃនៅទីសាធារណៈ ឬនៅមាត់ទឹកហាន នៅទីក្រុងសេអ៊ូល ស្មើនឹង១លានវ៉ុន (ឬស្មើ៧០០ដុល្លារអាមេរិក) ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqCEOqNoyl_aR3VAEtwWmT7k31XF8He6PM4wDr3K3ez7fNPc-hLkF_JM_-GVX5SP9iKD7qyEW1F5CS8D9a1WBBWONwn9OK-MtW6fSRGmWmWbm9cim5UZTU6ZTRO7rc83bncImERc-nshAk8264q6OCups0YqZB2v4E7t70WVm0JnR0Ywvp6AJefl6JkRdq/s1280/image_2025-01-06_09-27-12.png
រដ្ឋសភាកូរ៉េខាងត្បូងបានអនុម័តច្បាប់ថ្មីនេះ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ដោយហាមឃាត់ការផ្តល់ចំណីឱ្យសត្វស្លាប ដោយសារពួកវាធ្វើឱ្យខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងតំបន់ដំណាំរបស់កសិករ ។ បម្រាមក្នុងច្បាប់ថ្មីនេះមានឈ្មោះថា «ហាមឱ្យចំណីសត្វព្រាប និងសត្វស្លាបព្រៃ ដោយសារពួកវាជាបញ្ហាក្នុងទីក្រុងសេអ៊ូល» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiHWD9yXuVTuWd_RsS-AlyLRlDxa73BU_ad7k6IFRyOyZBdO9Aekys2ypEOSCQTc-TbYD-k5L8VpSvU8qGT8JgtxLXR3i8bHILBlG-OgL6vEewu00yyspE8x4ZAR1UoIwoHZ-72hsW0-xVQ0k3AdZRjG7EBPCYkwnZC9RbpGgYYLKQ15As-LTqqetu18X_/s678/image_2025-01-06_09-27-13%20(2).png
អាជ្ញាធរមូលដ្ឋាននឹងហាមឃាត់ការផ្តល់ចំណីឱ្យជ្រូកព្រៃ, សត្វព្រាប និងសត្វស្លាបព្រៃមួយចំនួនទៀត ព្រមទាំងពិន័យប្រាក់អ្នកល្មើសច្បាប់ ពីព្រោះសត្វព្រៃទាំងនេះបានបំផ្លាញដំណាំកសិកម្ម និងប៉ះពាល់បរិស្ថានក្នុងទីក្រុង ។ អ្នកផ្តល់ចំណីឱ្យសត្វព្រៃ ត្រូវបានចាត់ទុកថា បានរួមចំណែកបង្កើនចំនួនសត្វព្រៃឱ្យកាន់តែច្រើនដើម្បីបំផ្លាញដំណាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL27pH3IrSbsf49lEH2jcuddWIbsnIsF7ENpKFb9539vTpKRaEvnt0W96dzwPMlRgiUgiHfv8C3knSya0Ud9C2jW66pvfI-4hzgP5kN7va9I8P8OmZCigqXBgpZAh55eDsWdUMWUM38sTfSyG7u-cQbG-u9b6EHNzkaLj914hf_MIK3eCjh-rDaw8GPwEe/s1200/image_2025-01-06_09-27-13.png

ចំនួនពាក្យបណ្តឹងរបស់ពលរដ្ឋពាក់ព័ន្ធនឹងសត្វព្រាប គឺបានកើនឡើងពី៦៦៧ករណី នៅឆ្នាំ២០២០ មកស្មើនឹង១,១៧៧ករណី នៅឆ្នាំ២០២១ ហើយពាក្យបណ្តឹងកើនឡើងដល់១,៣២៥ករណី នៅឆ្នាំ២០២២ និង១,៤៣២ករណី នៅឆ្នាំ២០២៣ ។ ការដាក់ពាក្យបណ្តឹង ដោយសារពលរដ្ឋពិបាកធ្វើដំណើរតាមផ្លូវ, លាមកសត្វលើដំបូលផ្ទះ, ខ្វះអនាម័យ ដូចជា ៖ លាមក និងរោមសត្វ ព្រមទាំងការបោះចោលខ្មោចព្រាប ។ នេះបើតាមទិន្នន័យរបស់រដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht16L7TY-xsPjInTQhlFvkJNWVV6CZXII4ioxGhLAh_EteelLDK9s3jrt30TxSMihR80HaLyCmyLTMQS1eFt7vptOkmHOkUpTDG4ZL6KpTGFEP_Vx41E3EZsGpMnmvbijCZMpCt8C19_sZ7TyPRDLro5AMXKK0Pvi0_1MnZ5RBZMFXmaw5Lbu0mp0K0php/s2048/image_2025-01-06_09-27-14.png

អាជ្ញាធរមូលដ្ឋានមានតួនាទីត្រួតពិនិត្យ និងពិន័យប្រាក់ពលរដ្ឋដែលបាចចំណីឱ្យសត្វព្រាប និងសត្វស្លាបព្រៃនៅតំបន់ហាមឃាត់ ដូចជា ៖ ទីសាធារណៈ, ផ្លូវជាតិ, តំបន់បេតិកភណ្ឌវប្បធម៌ និងនៅមាត់ទន្លេហាន ។ ច្បាប់ថ្មីនឹងអនុវត្តចាប់ពីថ្ងៃទី២៤ ខែមករា ហើយចាប់ផ្តើមពិន័យអ្នកល្មើសច្បាប់ ចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ៕

ដឹងអត់? ប្រទេសតែមួយគត់នៅអឺរ៉ុបដែលស្ត្រីមានប្រាក់ចំណូលច្រើនជាងបុរស

0

ប្រទេសលុចសំបួរ ៖ បញ្ហាធំបំផុតរបស់ប្រទេសនានាដែលព្យាយាមលើកកម្ពស់យេនឌ័រ គឺភាពខុសគ្នារវាងប្រាក់ចំណូលរបស់បុរស និងស្ត្រី ហើយសូម្បីតែប្រទេសអភិវឌ្ឍន៍រីកចម្រើនជាច្រើនឆ្នាំ ក៏នៅតែជួបបញ្ហាប្រាក់ចំណូលខុសគ្នាដែរ ។ ប៉ុន្តែមានប្រទេសមួយនៅតំបន់អឺរ៉ុបបានដោះស្រាយបញ្ហានេះដោយជោគជ័យ ហើយបច្ចុប្បន្ន ប្រាក់ចំណូលរបស់ស្ត្រីក្នុងប្រទេសនេះ ខ្ពស់ជាងបុរស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuT_zTR24N2tp4IO_uQ0jBsUfagWDXITZJAeJYIxbz6I4CdH4Ouby0kmd0gSiFRUUT2SANGwl2DhbypwwWP_GuqEdUx5MmopHtkwtKTV7trlRblTv3KSdvliepev_2ZembFQN8cyNK6teV35IdjxtFAgQPUUP3BGZ6NwA-IyrnqpDS7mL71UAt1Sy_Om_R/s800/image_2025-01-06_08-26-46.png
លុចសំបួរ គឺជាប្រទេសតូចមួយដែលមានពលរដ្ឋរស់នៅត្រឹមតែ៦សែននាក់ប៉ុណ្ណោះ ហើយស្ត្រីក្នុងប្រទេសនេះពុំមែនទើបតែមានប្រាក់ចំណូលច្រើនជាងបុរសនៅឆ្នាំ២០២៤ ទេ ប៉ុន្តែពួកនាងមានប្រាក់ចំណូលច្រើនជាងបុរស តាំងពីឆ្នាំ២០២៣ មកម៉្លេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzjdyo9gUOaTWSsq206DhWbPZldcvcx1t-G8uw_Sn_DTs7wWDZpzKVXXY16pP8Hq_Y-RklU_TLBXMdtJTgsbTTpLmUHrtI1MLH8egG3sA5k3dXEnKnRQZ2Ci_Ml5VeXrsYAx4Mg9o8XHzKxmGI5N8yQ0T73-M18oHFbWJHVMvuW9TMEjEdPEVRoTgrBdyL/s1140/image_2025-01-06_08-26-46%20(2).png

កាលពី២០ឆ្នាំមុន ស្ត្រីនៅប្រទេសលុចសំបួរ មានការងារធ្វើតិចជាងបុរសរហូតដល់ជិត២៥% ប៉ុន្តែបច្ចុប្បន្ន ស្ត្រីមានការងារធ្វើតិចជាងបុរសត្រឹមតែ៦% ប៉ុណ្ណោះ ។ វាជាភាគរយតិចបំផុត ហើយភាគរយនេះស្មើគ្នាជាមួយបារាំង ដែលជាប្រទេសមានសមភាពយេនឌ័ររវាងបុរស និងស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnPXCaclfmtNHKc-QnRoo5FEuGfAnrmeW7qWneR16oAJKqQA2-vbobqyVAd5DIeHjJS2fy9B5YaBBoU8l8ujqojc9-vyQgBDPEk6uyc3uaSw31Fu4wMzE_HPz3TIUvRSOpCSXRd6ds3_oJDlu2YBnMDndOJelS1AARv9TGimKPFXKiSXPMtXqQvlMVTdAY/s2000/image_2025-01-06_08-26-45.png

កត្តាមួយចំនួនដែលធ្វើឱ្យស្ត្រីនៅលុចសំបួរ ទទួលបានប្រាក់ខែច្រើនជាងបុរស គឺរដ្ឋាភិបាលបានជំរុញឱ្យស្ត្រីធ្វើការកាន់តែច្រើន ។ ការងារដែលពួកនាងធ្វើសុទ្ធតែទទួលបានប្រាក់ខែច្រើន ហើយពួកនាងពុំធ្វើការងារណាដែលទទួលបានប្រាក់ខែតិចទេ ។ ហេតុនេះ ទើបធ្វើឱ្យប្រាក់ខែជាមធ្យមរបស់ស្ត្រីខ្ពស់ជាងបុរស ។ រីឯកត្តាមួយទៀត គឺស្ត្រីលុចសំបួរបច្ចុប្បន្ន បានរៀនសូត្រមានចំណេះដឹងខ្ពង់ខ្ពស់ជាងបុរស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCMBmt62n7rQNtY-5hVm_lQ-X9IUnyjBP9_FeCNFw_dxa_nry9-WEu3AfkVW6pppcfJICmVjWVwSu6EyqDleLqeDFAvisLbEcYI-cJgBfVEX3NchktY44hs8rhlIIIRTpR4MkAGOzMkoSDGtyMOwoR3ERbYALZE483lOC-zTRhgLhoxz_ymAPoDlLKUsdp/s1278/image_2025-01-06_08-25-55.png
ហេតុនេះ លុចសំបួរ អាចក្លាយជាគំរូសម្រាប់ប្រទេសផ្សេងៗដែលចង់លើកកម្ពស់យេនឌ័រ និងកាត់បន្ថយគម្លាតប្រាក់ខែរវាងបុរស និងស្ត្រី ។ ទោះយ៉ាងណា មតិមួយចំនួនលើកឡើងថា បើទោះជាស្ត្រីលុចសំបួរទទួលបានប្រាក់ខែច្រើនជាងបុរសក្តី ប៉ុន្តែមានស្ត្រីតិចតួចណាស់ដែលធ្វើការក្នុងតួនាទីធំៗ ឬផ្នែកគ្រប់គ្រងក្រុមហ៊ុន បើធៀបជាមួយប្រទេសផ្សេងៗនៅអឺរ៉ុប ៕

ល្បីថា ទេព បូព្រឹក្ស ជី ដេវីត រៀបចំពិធីមង្គលការលក់សំបុត្រឱ្យហ្វេនចូលរួមសាមីខ្លួនថាមិនមែនជារឿងពិត

0

បន្ទាប់ពីបង្ហើបដំណឹងថានឹងមានការរៀបចំពិធីមង្គលការក្នុងឆ្នាំ២០២៥ ពីសំណាកតារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស ក្នុងនោះក៏ល្បីថាអ្នកទាំងពីរលក់សំបុត្រឱ្យហ្វេនៗចូលរួមជាហេតុធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ទោះយ៉ាងណា ចំពោះពាក្យសម្តីថានឹងលក់សំបុត្រក្នុងពិធីមង្គលការនេះ ទេព បូព្រឹក្ស បានបញ្ជាក់នៅក្នុងបទសម្ភាសន៍ថាមិនមែនជារឿងពិតគ្រាន់តែនិយាយលេងសើចប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM-CoQS_g7xwz9UHLEjTl3XEXTpfiJ9KqR1520He3avxF8HstwCdfsSYDP4w0qB2JUlGyLxzqo1kPFgQxWge-rD0OUilm-pp15Rwe3e3mFR6q4iMvTlAQk_VVPn9zQT4OQ2tfkl1OqkdNJXq7uYpnVhgezDi3pEgc8uoiLzdi-FaTxoTfdY61Lt8gPwDLv/s2048/image_2025-01-04_10-43-58.png
ស្វាគមន៍រដូវកាលទី៧ ទេព បូព្រឹក្ស គឺជាតារាកិត្តិយសដំបូងក្នុងកម្មវិធី 3 Fun ដែលបានចាក់ផ្សាយថ្ងៃសុក្រ ទី៣ មករា ដោយតារាចម្រៀងរូបនេះបានចូលរួមកម្មវិធីកម្សាន្តនេះជាច្រើនដងផងដែររួមទាំងធ្លាប់ចូលរួមគូជាមួយ ជី ដេវីត ចំនួនមួយដង។ ក្នុងបទសម្ភាសន៍លើកនេះ ទេព បូព្រឹក្ស បាននិយាយរឿងរ៉ាវជាច្រើនអមជាមួយនឹងសំណើចយ៉ាងសប្បាយរីករាយជូនទៅដល់ទស្សនិកជន។ ជុំវិញរឿរ៉ាវជាច្រើនក្នុងនោះ ពិធីករក៏បានឈ្លេញសួរពីដំណឹងល្អពោលគឺចង់សម្តៅទៅដល់ពិធីមង្គលការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid7nqyRA6oWN6RPm5H49-c08j7YCIJDdeaGWez-Ed-vof257zt7mrSi1GAurJBvjtMlWjxQNdeCkbFTBPHifmAp8wUR3zh_wHCgESzNPdHZarX_PW848uTz49OTJ_23mNiEktp_wM6isbfiMwXp3QtTnnkqDHUv57veIEyA1IA7PHY80h6ULZrexXdqp-m/s2048/image_2025-01-04_10-44-00.png

តារាចម្រៀង ទេព បូព្រឹក្ស បានបង្ហើបថាអាចប្រហែលពាក់កណ្តាលឆ្នាំ២០២៥ នេះក្នុងនោះក៏បានបកស្រាយចំណុចដែលថាលក់សំបុត្រក្នុងពិធីមង្គលការឱ្យហ្វេនៗចូលរួមដូចគ្នា។ ម្ចាស់បទ «Drama Queen» បានអះអាងថាពាក្យសម្តីដែរ ជី ដេវីត ថាចង់លក់សំបុត្រនោះគឺពាក្យនិយាយលេងសើចប៉ុណ្ណោះមិនដែលមានអ្នកណាការលក់សំបុត្រនោះទេ។ ទេព បូព្រឹក្ស ថាបើគិតទៅវាប្លែកដែរតែមិនខុសប្រពៃណីនោះទេ ហើយខ្លួននាងចង់បានកូនមួយទៀតមុននឹងគិតចង់ការប៉ុន្តែមិនងាយស្រួលក្នុងការពរពោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-VeeXqZMBJuxWo9b5WhKAzMoObp5PFA9c53oKWfLSz7W00_DsGaTxu8A8IwqU0yueJhbEpEs5iwRQvSOEPvgJK7vBWU6qKmvR2rBZOvWJDP_EzhXHTZVZ3uhLs8Q7RkVvC1-hh0JOZSIQXLeexh0m2rMb1DGmB9CJYteruPBL1S7Ds-1XjJKzLpViMpeb/s2048/image_2025-01-04_10-44-01.png

ងាកចេញពីជីវិតឯកជន តារាចម្រៀង ទេព បូព្រឹក្ស ក៏បាននិយាយពីការងារសិល្បៈថាទម្រាំឈានដល់ចំណុចនេះគឺទទួលបានភាពជូរចត់ច្រើនចំណែកការធ្វើបទចម្រៀង ទេវរាជ គឺចំណាយអស់ជាង១០ម៉ឺនដុល្លារ មិនមែនចំណាយអស់៣០ម៉ឺនដុល្លារនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj96NzexW3H9QkhDKW8O9K9VEN6sX-kK6J1LpBoUomxNPJiv6-xIuxHk5GfLcbmsRdx9MD8iAyJZjfMaVe09B8Le7evEs4-nVCk8A-fNdjXXCZS-pGxKdACOl3jp51_78ueojhP_VYXr_0aT56DQv1yAPGg4Kt1v5vuxJXJ8eLYG4xf54yHYLhN2cRgP7-6/s2048/image_2025-01-04_10-44-03.png

ចំពោះការធ្វើបទចម្រៀងប្រភេទនេះដែលចំណាយអស់ថវិកាច្រើនៗ ទេព បូព្រឹក្ស ថាក្នុងមួយជាតិជាតារាចម្រៀងគឺចង់ធ្វើអ្វីចំណេញដល់វប្បធម៌ជាតិខ្លះ៕

 

 

រឹតបន្តឹងសុវត្ថិភាពជើងហោះហើរខ្លាំងបំផុត! កូរ៉េខាងត្បូងចេញវិធានការក្តៅត្រួតពិនិត្យយន្តហោះ Boeing 737-800 ទាំងអស់ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Jeju Air មានបញ្ហា

0

ប្រទេសកូរ៉េខាងត្បូង ៖ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក Choi Sang-mok បានបញ្ជាឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធត្រួតពិនិត្យយន្តហោះ Boeing 737-800 ទាំងអស់ ដែលកំពុងផ្តល់សេវាកម្មហោះហើរក្នុងប្រទេស និងដោះស្រាយបញ្ហាជាបន្ទាន់ បើរកឃើញកំហុស ។ រីឯសមត្ថកិច្ចត្រូវស៊ើបអង្កេតរកមូលហេតុយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Jeju Air ធ្លាក់ពី Runway នៅអាកាសយានដ្ឋានកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ បណ្តាលឱ្យអ្នកដំណើរស្លា.ប់ យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7JPtGZY7FzcVH8YhWPSBbeehZZCY276XcTda5MsXFCwU1lO5tpD3SH_qRBZ8PctNRLEqnYj9dYR_yimLI8IkttG3iQwgImbnzPF-wZ7kiY1x8BcFYivZj5mzvo62KJYr9sU30s7pxlPLUOlVuEGhuVrpJNDE2Ffs4Q7gIDDdsDdzpJWa05Xr54zzuIlE-/s1280/image_2025-01-04_15-02-49%20(2).png

លោក Choi បានថ្លែងក្នុងកិច្ចប្រជុំ ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ ថា ការបំលែងទិន្នន័យពីឧបករណ៍ថតសំឡេង (ប្រអប់ខ្មៅ) ក្នុងបន្ទប់អាកាសយាវនិករបស់យន្តហោះ Jeju Air 7C2216 គឺរួចរាល់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ។ ទិន្នន័យនេះអាចជួយឱ្យយើងដឹងពីហេតុការណ៍សំខាន់នៅនាទីចុងក្រោយមុនពេលកើតហេតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi99bNYYgnKTKYcDUodvHSlV4NWe1DgIPBcEGl9Bo1tISr5bnj6rz0EaaLf84r42tu9Xf7aVd8XLDhWqubqUFVWdb5G5u52p2dSVdzg2nWPsOTUgohvBJZmHaFkMg1z2f5vmK8TpduWS06ngoqTjpWNH6AGwMRlsWP274r3VIg2HWJYPVUMlNwTO4buZrMZ/s1280/image_2025-01-04_15-02-49.png
គ្រោះថ្នាក់យន្តហោះបានកើតឡើងនៅអាកាសយានដ្ឋានមូអាន់ ប្រទេសកូរ៉េខាងត្បូង គឺយន្តហោះ Jeju Air បានចុះចតពុំទម្លាក់កង់ និងធ្វើឱ្យផ្នែកខាងក្រោមយន្តហោះប៉ះទង្គិចជាមួយស៊ីម៉ងត៍ រហូតដល់ឆេះ ។ វាធ្វើឱ្យអ្នកដំណើរ១៧៥នាក់ និងបុគ្គលិកអាកាសចរណ៍៤នាក់ស្លាប់ ហើយមានតែបុគ្គលិកអាកាសចរណ៍២នាក់ប៉ុណ្ណោះរួចផុតពីគ្រោះថ្នាក់ ដែលពួកគេស្ថិតនៅបរិវេណខាងក្រោយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPiw-0WpzO08GpAzxsr-vdMJ62APadKeoS8qHIyhI1LH9X2-fG6haSj1yV3hs0h02ZB35YAUMFtIShBLGyf6tdy9i5SpCIPBE6IQV3UaIFDpQG0TRQWDRB3Ykj-je3XraIKK8DenmzluCDdu_nTyHll-AcUpv-OvG43yjhUuOyzaeWNRRJQPrmButnge2L/s1000/image_2025-01-04_15-02-50%20(2).png
ពលរដ្ឋកូរ៉េខាងត្បូងបារម្ភយ៉ាងខ្លាំងពីការធ្វើដំណើរតាមយន្តហោះ Jeju Air ហេតុនេះ ក្រសួងគមនាគមន៍ និងស្ថាប័នពាក់ព័ន្ធត្រូវស៊ើបអង្កេតយ៉ាងលម្អិត ក៏ដូចជាត្រួតពិនិត្យការជួសជុលយន្តហោះ និងផ្តល់ចំណេះដឹងផ្នែកអាកាសចរណ៍ ។ នេះបើតាមការលើកឡើងរបស់លោក Choi ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmlY76jtTkxz0i6job-ymjGVHhjHDfQ3qtDSQ3mM5TaBV0yzOOVNFLMG9m6QZY-SR_yA6lcD2gHjFywIUuOmPAvim6b8634cEcFBNPElM7I-10UHNYNwAlt-zJWoZp5ZcXw1i4X2764ZJB_niV8Cc-hgyZ0DPrD5BbzuIMHL3zvs9I8FppT9pIDDaJlIdP/s770/image_2025-01-04_15-02-50.png
ចំណែកប្រអប់ខ្មៅបានខូចខាតផ្នែកខ្លះ ហើយកូរ៉េខាងត្បូងនឹងបញ្ជូនវាទៅសហរដ្ឋអាមេរិកដើម្បីវិភាគ ក្រោមការសហការជាមួយក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនសហរដ្ឋអាមេរិក ។ អ្នកជំនាញមកពីក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនសហរដ្ឋអាមេរិក, មន្ត្រីគ្រប់គ្រងអាកាសចរណ៍សហរដ្ឋអាមេរិក និងបុគ្គលិកក្រុមហ៊ុន Boeing ដែលផលិតយន្តហោះនេះ បានធ្វើដំណើរមកដល់កូរ៉េខាងត្បូងហើយ ដើម្បីរួមគ្នាស៊ើបអង្កេតរកមូលហេតុពិតប្រាកដ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXiH54o6yirELaNZvn9Aqwuat4E5VAz5tUKHiqI5aXkIz8BwEi5WWdnKLhEWUIpjcJwwDCbEfGvFVZDx5WGRt7t9paoYJfB017uvHGUB4nlyWDGbZogPbk3VRvp0zFSWILujPxSRKI74AmyYiwoDiYVcYmOR3tJ5yv9kTPljhEY4qn_cuz_08Ja4az4LIx/s862/image_2025-01-04_15-02-51.png
ក្រៅពីនេះ លោក Choi ក៏បានស្នើឱ្យស្ថាប័នពាក់ព័ន្ធផ្តល់ជំនួយដល់ក្រុមគ្រួសារសាកសព និងបញ្ជាឱ្យសមត្ថកិច្ចចាត់វិធានការអ្នកចែកចាយសារស្អប់ខ្ពើម និងព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមពាក់ព័ន្ធនឹងហេតុការណ៍សោកនាដកម្មរបស់យន្តហោះ Jeju Air ៕

ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! កូនប្រុសសម្តេចធិបតី ទទួលបានមេដាយមាសបន្ថែមមួយទៀត ពីការប្រឡង Singapore Math Challenge 2024

0

កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានមេដាយមាសបន្ថែមមួយទៀតហើយពីការប្រឡងមួយ នាពេលថ្មីៗនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigClQAnaynKjfVJk_5t0awmRFbejxm0UnOzAtQyTzWqfpxkGa3AUvf_bDoiMomoGD-5zCdhwIK2f8YEoCk7astgNeEpHewcZSLso9wk56K46cCNFX-QT9C8E76ZxNWYLkoYnnHlBiloPlvDQ2uT7jSGpVDKJCm8lagJt1V_jJTfyLthYiMExCthfjg_px4/s960/IMG_0917.JPG
នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ យោងតាមផេកផ្លូវការរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានដាក់បង្ហោះនូវរូបភាពមួយសន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាស ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Singapore Math Challenge 2024» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWJnkGYjiuJx09R6LMKA5gtWNgINwuPGcuFp9NJ3lApT5QuTiwWSrSagzLBnm6KIiE8WOK0xGU1YhedcJJBmb8l4g5aoAvLd_SM8-rNXXdRkIvz-SMHv5LOrnCUe90Rpn1cUZWNOn2QluCHgdyac046DyUes1KUDhp-GILrDXsQFoFfWCGNoYbCYvSS01C/s1280/IMG_0914.JPG

សូមជម្រាបថា នេះមិនមែនជាលទ្ធផលលើកដំបូងនោះទេ ដែលកន្លងទៅ កុមារា ពេជមុន្នីរិទ្ធិសិដ្ឋ ក៏ធ្លាប់ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងពីកម្មវិធីប្រកួតជាច្រើនផងដែរ ដូចជាទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១ និងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា «CARIBOU» ដែលមានអ្នកចូលរួមប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកប្រមាណ ១៧៣០នាក់ ក៏កុមាររូបនេះទទួលបានចំណាត់ថ្នាក់លេខ ១ ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7k7v1q-1r69BWOBrqaNihVGgYRgS29ILX7jnuY7Ar7wjAGW6y5GaSDZOAssnELU5wdN7oOKfoK-gH5KbzpVROdq74RB4J65v0aJ_zS5a7Uoc3-6_gk5qgA2TahcK009YqEOjZq-QPb8uQQ6y66lMfCB_SRRZL58Pma-tfYLa3DSTwcFQkKYQNzOVM7xoY/s1440/IMG_0913.JPG

បន្ថែមពីនេះ កាលពីឆ្នាំ ២០២៤កន្លងទៅ កុមារា ពេជមុន្នីរិទ្ធិសិដ្ឋ ក៏ទទួលបាននូវទទួលមេដាយមាសពីរគ្រឿងពីក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ ទៅគ្រឿងលើវិញ្ញាសាគណិតវិទ្យានិងភាសាអង់គ្លេស ខណៈសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍មានមោទនភាពចំពោះចៅប្រុសផងដែរ៕

ប្រាក់ដុល្លារក្លែងក្លាយ កំពុងចរាចរលើទីផ្សារប្រទេសកម្ពុជា! ៤ វីធី ក្នុងការមើលក្រដាសប្រាក់ពិត

0

កាលពីថ្ងៃទី ២ ខែមករា ឆ្នាំ២០២៥នេះ ធនាគារជាតិកម្ពុជា បានជម្រាបជូនដំណឹងអំពីការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយលើទីផ្សារប្រទេសកម្ពុជា ក៏ដូចជាសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្ន ដើម្បីជៀសវាងនូវការខាតបង់ផ្សេងៗពីការក្លែ.ងប.ន្លំរបស់ជនខិល.ខូច។

ដូច្នេះហើយ នៅថ្ងៃនេះ សារព័ត៌មាន KBN News សូមជម្រាបជូនលោកអ្នកនូវវីធីសាស្រ្ត ៤ យ៉ាង ក្នុងការសង្កេតមើលលើក្រដាសប្រាក់ ១០០ ដុល្លារពិតប្រាកដ៖
១ យកដៃស្ទាបលើស្មាតាដុល្លារ៖ សូមយកដៃស្ទាបឬអង្អែលលើស្មារបស់តាដុល្លារ បើយើងមានអារម្មណ៍ថា នៅកន្លែងនោះមានសភាពគ្រើមៗ គឺបញ្ជាក់ថាជាប្រាក់ដុល្លារពិតប្រាកដហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipzZBgY29zAgtGx9NK3WO0zHb84MYzx2mBG1w7Ww2rR37jqSFMXNNCq1IUFlBw7woPlWdsENXEOXoq6s-wJWqKRQcW6de2eLj8x9_vQNQO_LQyDOWV-UUIW5hffycipAtV-fpxQLxfK6c1bZh0U2dRwFDMbkRCojosAxUNiG5en5JJHWEht7O389TxMg1y/s728/image_2025-01-04_14-48-09.png
២ ពិនិត្យមើលលើរូបជួង និងលេខ ១០០ នៅខាងក្រោម ៖ បើយើងដាក់ក្រដាសប្រាក់ដុល្លារត្រង់ធម្មតា ជាទូទៅនៅត្រង់រូបជួងនិងលេខ ១០០នៅខាងក្រោមនោះ គឺមានពណ៌ទង់ដែង។ ដូច្នេះហើយ ដើម្បីត្រួតពិនិត្យ សូមលោកអ្នកធ្វើការផ្អៀងក្រដាសប្រាក់ទៅម្ខាង នោះរូបជួងក៏ដូចជាលេខ ១០០ នឹងប្រែពីពណ៌ទង់ដែងទៅជាពណ៌បៃតង (ដែលនេះគឺបញ្ជាក់ថាជាលុយពិត)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgu-utBp1FNytwF_WDx2SkmzB9bn1nyZGZW2PwNOoGfMFn2Jl1g_r73VZyaUUoNd8PqJFTq0atM6XWC2a6KiuEwxQpowXiNFllomcYqelQIjS2l-0AC-rj__cTj3gmeA_EqYkq78nO6hS_fFTNWGJpTQfXXUhj5uvs83tZAS1QiC_2jsJdMqCQ8wW23s3Ra/s728/image_2025-01-04_14-48-10.png
៣ ពិនិត្យលើខ្សែបន្ទាត់ពណ៌ខៀវ ដែលស្ថិតនៅកណ្តាល៖ ខ្សែបន្ទាត់ខៀវនេះ ជាទូទៅគឺមិនមែនបោះពុម្ពជាប់នឹងក្រដាសប្រាក់នោះទេ គឺវារំលេចនៅលើក្រដាស ដែលយើងអាចយកវត្ថុតូចស្តើងមកហូតឆ្កឹះចុះឡើងបាន ដោយគ្មានការដាច់រហែកឡើយ។ ម៉្យាងវិញទៀត នៅលើខ្សែបន្ទាត់ខៀវនេះ គឺយើងនឹងឃើញលេខ ១០០ និងរូបជួងតូចៗជាច្រើន ហើយបើយើងធ្វើចលនា វានឹងមានចលនា រំកិលចុះឡើងតាមយើងដូចគ្នាដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2KPLgcie6KeIVzUuXvgjzvI6-T6ZQ5nzIy8mhO_3GYhU77VmiY2X-9NE0h4jXSq-notavUxOOPX8NY3vQi_sYa8CJ9k_tmbX6TDBrAKE1fzUzeIjKocLZwt62vFWhiOzDCTfusVYjoiameMGohb5GQipAvYq_EzRMm5E0PpLUmbRfwgdSZnQdwWRhW3Fi/s728/image_2025-01-04_14-48-10%20(2).png
៤ មើលលើស្រមោលតាដុល្លារនៅផ្នែកខាងស្តាំ៖ បើយើងក្រឡេកទៅផ្នែកខាងស្តាំនៃក្រដាសប្រាក់ នឹងឃើញមានចន្លោះទំនេរមួយ។ ដូច្នេះ ដើម្បីពិនិត្យគឺយើងត្រូវលើកក្រដាសប្រាក់នោះឡើង ដាក់ឲ្យចំពន្លឺ, នោះនៅចន្លោះដែលទំនេរ យើងនឹងឃើញស្រមោលតាដុល្លារ ផុសចេញមកយ៉ាងច្បាស់ជាក់ជាមិនខាន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRBZPCFTuS-0tKQ1XpAUvEOK6UHjEZoOBglFq0Q1y7d6NsrEpPMACo1Ot0PgfsUBrlN_1t7XjtlIuPY22CjZldXEi1YqzUpOyRM0FaKrSO9vj4hQXYpZFypiHmbHeG-E0rNwZVusRISKrkdbBkn3I9KxpSnAYRYs94ymhfT01Bpj9KVQdpsiBcwgV9Hax3/s728/image_2025-01-04_14-48-10%20(3).png

អភិបាលក្រុងបាងកកស្នើឱ្យស្ថាប័នពាក់ព័ន្ធសហការជាមួយសមត្ថកិច្ចចាត់វិធានការអ្នកសុំទាន

0

ប្រទេសថៃ ៖ ក្រោយពីលោក ឆាត់ជាតិ សិទ្ធីផាន់ អភិបាលក្រុងបាងកក ចុះត្រួតពិនិត្យសណ្តាប់ធ្នាប់នៅតាមផ្លូវសុខុមវីត កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ លោកបានស្នើឱ្យស្ថាប័នពាក់ព័ន្ធសហការជាមួយសមត្ថកិច្ចចាត់វិធានការអ្នកសុំទាន ជាពិសេស ក្មេ.ងសុំទាន ហើយលោកបានសំណូមពរពលរដ្ឋថៃកុំផ្តល់ប្រាក់ឱ្យអ្នកសុំទានដាច់ខាត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfFXLa7zISjhyphenhyphenc4txupPbrJ9v74b0dq_w5t15hN1gBSYotMUMDVLgHCUOOLdy_eRabvWabbG0yfxaxaEn1h2X3MZro31BjkgLuNrHgOvO_a_1fPKMGiHPJZKFdeunxIQC0nRB2WmzV2P6c1XLutO9ROHkLrYggnGXEJYtnZ_Cv7BhxqCKvggHRX20xik77/s1567/471126614_1040998841405957_2048868401468394976_n.jpg
លោក ឆាត់ជាតិ និយាយថា ចិញ្ចើមផ្លូវសុខុមវីដ មានភ្ញៀវទេសេចរបរទេសដើរទៅមក រហូតដល់ស្មើ៩៥% និងស្ទើរតែគ្មានពលរដ្ឋថៃដើរតាមចិញ្ចើមផ្លូវនេះទេ ពីព្រោះវាជាតំបន់ទេសចរណ៍ ។ ប៉ុន្តែបញ្ហាធំបំផុតនៅតាមចិញ្ចើមផ្លូវសុខុមវីត គឺសម្បូរអ្នកសុំទាន ជាពិសេស ក្មេងៗ ដែលលោកពុំអាចទទួលយកបាន ហើយនៅមានបញ្ហាផ្សេងទៀត គឺអ្នកគ្មានផ្ទះសម្បែង និងការលក់ទំនិញខុសច្បាប់ ដូចជា ៖ បារីអេឡិចត្រូនិក និងឧបករណ៍ដាស់អារម្មណ៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwLIZoJL8whCoGSpwlrkpeET7IIlLR4vwYGVSGmSQQ_2xAh91p-c-7dxKd6VlB6ed4YOSaODmuniKOK6xjMrBqqawJ0pJrpvpOpnE8IMsuQHXVdkQHn8D6slbqEP4JzvAL6x9BdummrczdeM5QSU7rtkgGvFKGMrCU4-5HuJ8Q076Q-qx1N9jv-yP701CB/s2048/470588726_1040998778072630_4435353995949905997_n.jpg

ការលក់របស់របរតាមចិញ្ចើមផ្លូវនៅតំបន់ទេសចរណ៍ គឺអាចលក់បានសម្រាប់ពលរដ្ឋថៃ ប៉ុន្តែបើជនបរទេសលក់ខុសច្បាប់ គឺសមត្ថកិច្ចត្រូវតែចាត់វិធានការតាមច្បាប់ ។ ក្រៅពីនេះ សមត្ថកិច្ចត្រូវរៀបចំសណ្តាប់ធ្នាប់តាមចិញ្ចើមផ្លូវផងដែរ និងហាមឃាត់រថយន្តចតលើផ្លូវផ្តេសផ្តាស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhj_naKfquj0HuJ_aVqJblp4f-Rzv4GuPi3sglulKuQT3ZyWMRveaUsythyphenhyphenZIg63nnW6nSkGefK0nnwXeaYfH3dU-LZqbl84DzlhCD6kEyYw_403OCJMPgoWc3MPl2g9zs9-IyyU1BusZCKH-G2_aREocM18W_izaoOUy5QbUMn-AisT9TGdEg40bzknBiM/s1200/image_2025-01-04_14-00-24%20(2).png

ពលរដ្ឋរាយការណ៍ថា ពេលឃើញសមត្ថកិច្ច អ្នកសុំទាននាំគ្នារត់បាត់អស់ ប៉ុន្តែពេលសមត្ថកិច្ចទៅបាត់ ពួកគេក៏ត្រឡប់មកកន្លែងដើមវិញ ក្នុងនោះក៏មានក្មេងសុំទានដែរ ។ ពលរដ្ឋថៃតែងតែអាណិតអាសូរក្មេងទាំងនេះ ហើយពុំដឹងថា គេយកក្មេងៗមកពីណាទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9qOOD3mAMKyLh6sxH5ysPYGCgJLJtfmQSXFdHph55mfw_C1WJ6OftQUWXH9m3OtBSdD4_pKFm4JMaZIXV2hdC9b5QC3b9FVdTe4VxYFfK_l-aPudQRjR3kJQmVa96q1RrksPOt8oNfHyVa1kbEgFSbu-ejog8QBFS_XaghBqytYikgAzAigS8Lk6ukLER/s1100/image_2025-01-04_14-00-24.png
ហេតុនេះ សូមគ្រប់គ្នាកុំផ្តល់ប្រាក់ឱ្យអ្នកសុំទាន ហើយស្ថាប័នពាក់ព័ន្ធ ដូចជា ៖ ក្រសួងអភិវឌ្ឍន៍សង្គម និងសន្តិសុខ ត្រូវសហការជាមួយសមត្ថកិច្ចជួយគ្នាចាត់វិធានការអ្នកសុំទាននៅទីក្រុងបាងកក ដោយយើងអនុវត្តតាមច្បាប់ និងគោលការណ៍មនុស្សធម៌ ។ នេះបើតាមការលើកឡើងរបស់លោក ឆាត់ជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzafet5-Meuh-KFe72aHVrIlaXZVpVLLLtn_5P7sL3BuYpoVVcXH0LfpgXwvrS91-ngvplU9GgVIc8ZXyFdinVJHR6pGh_gDYy4T_8GaqIRqeyZxRa9paKXGpo325Xo34i3SvwS9Z0qRAuXbJY802wkuc9uhnZOQjximKGHqTILIPmKmLKqLa9vVYCXVmi/s960/image_2025-01-04_14-00-45.png

លោក ឆាត់ជាតិ បាននិយាយ Live ផ្ទាល់ក្នុងហ្វេសប៊ុករបស់លោក ក្នុងពេលចុះត្រួតពិនិត្យសណ្តាប់ធ្នាប់នៅតាមផ្លូវសុខុមវីត ថា ក្មេងតូចៗអាយុពី៤ឆ្នាំ ទៅ៥ឆ្នាំ បានមកដេកសុំទានតាមផ្លូវ ហើយភ្ញៀវទេសចរបរទេសអាណិតផ្តល់ប្រាក់ឱ្យរហូតដល់៥០០បាត ។ ដូច្នេះ បើពលរដ្ឋឃើញក្មេងសុំទាន សូមផ្តល់ដំណឹងមកសមត្ថកិច្ច ឬរាយការណ៍ទៅមន្ត្រីពាក់ព័ន្ធ ៕

ការស្រាវជ្រាវរបស់អង់គ្លេសបង្ហាញថា ការជក់បារី១ដើមនឹងកាត់បន្ថយអាយុប្រមាណ២០នាទី

0

ការស្រាវជ្រាវថ្មីអំពីអ្នកជក់បារីរបស់សាកលវិទ្យាល័យ London ប្រទេសអង់គ្លេស ដែលបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី Addiction បង្ហាញថា ការជក់បារី១ដើម នឹងកាត់បន្ថយអាយុប្រមាណ២០នាទី ហើយអ្នកជក់បារី ចំនួន១កញ្ចប់ក្នុង១ថ្ងៃ ឬ២០ដើមក្នុង១ថ្ងៃ នឹងកាត់បន្ថយអាយុរហូតដល់៧ម៉ោង ។ ការស្រាវជ្រាវនេះបានណែនាំឱ្យផ្តាច់បារីតាំងពីអាយុ២០ឆ្នាំ រីឯការផ្តាច់បារីពេលអាយុច្រើនពុំសូវទទួលផលទេ ដោយសារសុខភាពទ្រុឌទ្រោម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0IdMptP01Ojj-33c9FowmGigMcb5WQX7u7R4c4Jy8G1g6MSbnukeOV6J3gOx72eVKit04H6chh0pso0Lx97Hc1zMltHDqYUCSak3v2OcDziMM7cPWJEkCLiu7Pt_6obh7UTUT8NPC_gFlCwaWBeMOpiBqX_e_jzIh_oKi1WZqxLAPkRzpjt8h4iWD-VX6/s1199/image_2025-01-04_13-54-38%20(2).png
បើរួមបញ្ចូលកត្តាស្ថានភាពសេដ្ឋកិច្ច សង្គម និងកត្តាផ្សេងៗ អ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ London សន្និដ្ឋានថា អាយុរបស់បុរសនឹងកាត់បន្ថយ១៧នាទី ហើយអាយុរបស់ស្ត្រីនឹងកាត់បន្ថយ២២នាទី ដោយសារការជក់បារី១ដើម ។ លទ្ធផលការស្រាវជ្រាវនេះ គឺគ្រោះថ្នាក់ដោយសារការជក់បារីបានកើនឡើងជាបន្តបន្ទាប់ ហើយអាយុនឹងវែងជាងមុនបន្ទាប់ពីផ្តាច់បារី ប៉ុន្តែវាអាស្រ័យលើកត្តាជាច្រើន ដូចជា ៖ អាយុរបស់អ្នកជក់ និងរយៈពេលជក់យូរ ឬឆាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0HG9jpxInLBniCMg1EFZ3xrrfYj2zZ0vhsQbcTB78wO43iD81XjBFBs5AGd1Gl2fgeIjmTlPVl_xQX15ubg3wnt9s1FumtRfDX3GZ593DNFNNscJ-IOAZN9YIHNQeJYhIwitwkw1aikFyv7EYrPb-NwxxUz3DRcMGelNmoAJCAOcqIBJNqZpP2SV-5Hd2/s970/image_2025-01-04_13-54-38.png

អ្នកផ្តាច់បារីចាប់ពីអាយុ២០ឆ្នាំ ទៅ៣០ឆ្នាំ នឹងមានអាយុវែងជាងមុន ពុំសូវខុសគ្នាពីអ្នកមិនជក់ទេ ប៉ុន្តែបើផ្តាច់បារីពេលអាយុច្រើនពុំសូវទទួលផលទេ ដោយសារសុខភាពទ្រុឌទ្រោម ។ ប៉ុន្តែការផ្តាច់បារីនៅអាយុតិច ឬច្រើន គឺជាការការពារដ៏ប្រសើរបំផុត ។ ដូច្នេះ បើយើងផ្តាច់វាកាន់តែឆាប់ កាន់តែល្អសម្រាប់សុខភាព ។ នេះបើតាមការលើកឡើងរបស់ប្រធានក្រុមស្រាវជ្រាវ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig0jh7J9biwNswU46Vmhia8z-GtQUR9nq6ybRLixm5UxXvfBENYDLiCOfOuNOHzuGz-Bb96HCsqJNqEMeCo3jXOZz8gv0IZ6HD-9WIBydpIrybNOh9xMYzXX4AgA16gtq8kBPfcEG2XXUhvSFCX-lOvjIU6ariO0t89XYyL1r-qSoyy-w9A_muBtBBz5AM/s1500/image_2025-01-04_13-54-39%20(2).png
    ការស្រាវជ្រាវរបស់អង់គ្លេស គឺស្របគ្នាជាមួយការស្រាវជ្រាវរបស់មជ្ឈមណ្ឌលគ្រប់គ្រងជំងឺសហរដ្ឋអាមេរិក ដែលបញ្ជាក់ថា អ្នកជក់បារីនឹងកាត់បន្ថយអាយុ១០ឆ្នាំ បើធៀបជាមួយអ្នកពុំជក់បារី ។ បើទោះជាការជក់បារីធ្លាក់ចុះតាំងពីឆ្នាំ១៩៦០ ក្តី ប៉ុន្តែបារី គឺជាមូលហេតុធ្វើឱ្យពលរដ្ឋអាមេរិកស្លាប់អស់ជាង៤៨ម៉ឺននាក់ក្នុង១ឆ្នាំ ។ ការផ្តាច់បារីមុនអាយុ៤០ឆ្នាំ គឺអាចកាត់បន្ថយហានិភ័យការស្លាប់ពាក់ព័ន្ធនឹងជំងឺផ្សេងៗដែលកើតឡើងដោយសារបារី រហូតដល់៩០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-_zh_aT3wwRMp2gNTbrUk4sXGpQcc7o3kou9D5VFnGAD2u9RJk0HkLUA-Xk0xhSVpWGBDv4ENTJgv276xvFJLxClGv7ce0HpHvWspkihJfEwCQVfx8yCFqNZgqnM_xUkKpJ5PyPbayDQnWT-q8dR4JrVCpraQXWDwQ4J74dRF2japrwjm2yjOsK1TmxpB/s1110/image_2025-01-04_13-54-39.png

    ការជក់បារីនឹងប៉ះពាល់ដល់ប្រព័ន្ធការពាររាងកាយរយៈពេលខ្លី និងរយៈពេលវែង ហើយអ្នកជក់នឹងឆាប់ឆ្លងជំងឺផ្សេងៗ ដូចជា ៖ ជំងឺមហារីក ។ រីឯអ្នកផ្តាច់បារី នឹងធ្វើឱ្យប្រព័ន្ធការពាររាងកាយបានល្អប្រសើរឡើងមួយកម្រិត ប៉ុន្តែវាពុំល្អដូចមុន ១០០% ឡើយ ៕

ទម្លាប់ល្អៗទាំង ៥ ដែលជួយឱ្យលោកអ្នកមានលុយកាន់តែច្រើន

0

ឆ្នាំ ២០២៥ ហើយកែទម្លាប់អាក្រក់ៗខ្លះទៅដើម្បីអភិវឌ្ឍជីវិតឱ្យកាន់តែល្អ និងមានលុយកាន់តែច្រើន។ គន្លឹះទាំងនេះអាចជួយអ្នកកែលម្អហិរញ្ញវត្ថុផ្ទាល់ខ្លួនឱ្យប្រសើឡើងជាងមុន ក៏ដូចជាជួយអ្នកសម្រេចបាននូវគោលដៅកាន់តែងាយស្រួល ដោយអ្នកគ្រាន់មានទម្លាប់ល្អៗដូចខាងក្រោម៖

១.ពិនិត្យគណនី និងវិក្កយបត្ររបស់អ្នកឱ្យបានទៀងទាត់៖ ការពិនិត្យមើលគណនីធនាគារ និងវិក្កយបត្ររបស់អ្នកឱ្យបានទៀងទាត់ ជួយឱ្យអ្នកដឹងច្បាស់ថាតើលុយចូលប៉ុន្មាន ចេញប៉ុន្មាន ជាហេតុធ្វើឱ្យអ្នកកាន់តែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការចំណាយ។ នេះបើយោងតាមអ្នកជំនាញផ្នែកហិរញ្ញវត្ថុបាននិយាយថា អ្នកគួរចំណាយពេលបន្តិចរៀងរាល់សប្តាហ៍ដើម្បីពិនិត្យមើលឡើងវិញនូវអ្វីដែលអ្នកបានចំណាយ និងចំនួនប្រាក់ដែលនៅសេសសល់។ ប្រសិនបើអ្នកមិនអនុវត្តបែបនេះទេ អ្នកនឹងចំណាយប្រាក់ច្រើនដោយមិនចេះគិត រហូតដល់ក្រីក្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3wslscjVSDfU-QRLqHXqLVDMONblx2ibPoqDbbtP2xItcHz7WM3AqnwxBbEDgl3ybgEmSnFxU1YYy8EkHB66oAa087EvjBXM_4zKLQeWWVhjvLhQZKiR_IzqpRZu_KEaiml8d3Ja2xo4bcfz7JB28mtNX4Y4jO8jXB1CdBk8aERT5kdY95sF4Xdp64Gbf/s717/image_2025-01-04_13-51-52.png

២.ជំនួសឱ្យសម្ភារៈនិយមគួរទិញមាសទុក៖ ប្រសិនបើអ្នកមានប្រាក់ច្រើន យល់ល្អគួរកុំចំណាយលើសម្ភារៈនិយមហួសហេតុពេកដូចជា សម្លៀកបំពាក់ប្រេនៗ ទូរស័ព្ទដៃ និងរបស់របរទំនើបៗ ប្រសិននៅប្រើបានប្រើវាបន្តទៀតទៅ។ លើសពីនេះបើអ្នកចង់ទិញរបស់របរទុក គួរទិញមាសព្រោះវត្ថុទាំងនេះមានតម្លៃណាស់ អាចជួយអ្នកដោះស្រាយបញ្ហាលំបាកផ្សេងៗបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnjJOe-TflREKSnDn8DODVTiLzg19bxn1f6bFXNH2oULaXmCbF0JHj2fo8TfhM3Du2hu1uOGq6Of4ylOT4C802KXrQiJmDxIWqt5E5-J0_mtiHoFOatjDSF8Jh0MbdynKH_jC1rLLudPtT862-w5MWVs5jRgJ5oBZe2Fg3TSQ8gy-qXxXg12vEfInjUCv0/s1920/image_2025-01-04_13-51-50%20(2).png
៣.កំណត់គោលដៅសន្សំ៖ ការកំណត់គោលដៅសន្សំច្បាស់លាស់គឺដើម្បីជួយតម្រង់ទិសដៅឱ្យអ្នកស្គាល់ច្បាស់ពីគោលដៅដែលអ្នកចង់សម្រេចបាន។ ឧទាហរណ៍ថា អ្នកមានគោលដៅចង់សន្សំឱ្យបាន ៣០ ដុល្លារក្នុងមួយខែ ឬ ៣៦០ ដុល្លារក្នុងមួយឆ្នាំ។ ជាមួយការកំណត់គោលដៅច្បាស់លាស់បែបនេះ យើងនឹងដឹងថាខ្លួនត្រូវប្ដេជ្ញាសម្រេចតាមគោលដៅនៃផែនការប៉ុនណា ត្រឹមរយៈពេលណា និងចៀសវាងការចាយវាយគ្មានកំណត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMr74CGyfnvHrMvvqH1fJZqE1cW23Y5Wz38IqJYAjE3QPdJHma4Eco4aDOQprBGNGWNUDC6VhihwiEBRhzGEnMsTUJeUhCk6ZH9ntD58Mj_B5Lyzn1CowaB3CotOyNWyl4wbeojQSEkWaxe0yooo2qb5KzhDuB8TV_Upbk44Nd7kVItGKf3-3DMqAi1qNF/s640/image_2025-01-04_13-51-50.png
៤.ដកលុយសន្សំទុកមុនចាយ៖ ពេលបើកប្រាក់ខែ ឬបានចំណូលប្រចាំខែមក អ្វីដែលត្រូវធ្វើមុនគេគឺដកលុយសម្រាប់សន្សំឱ្យហើយសិន ដោយអាចកំណត់យក ១៥% ឬ ២០% នៃប្រាក់ចំណូលប្រចាំខែ។ ការដកប្រាក់សន្សំមុនចាយគឺជាវិធីមានប្រសិទ្ធិភាពមួយក្នុងការសម្រេចគោលដៅសន្សំ ព្រោះអ្នកបានកំណត់ប្រាក់ដែលអ្នកអាចចាយវាយបានរួចជាស្រេច ហើយមិនបាច់ខ្លាចចាយអស់លុយដែលត្រូវសន្សំទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkgo_wrTXo-Dw4WotaX8-oF2rtAg85VY9lcC8-_bzg4Asj4fPGVDb5I1ql5arE5CgFzpHSAiFEK24elUDaBErS3NPahKqpBBB6stKGJuHqZ3qeUNwNbCTFuEFrwH35CK7udyjN0Jed74x8eLajP6Eo9ASGs_Xt1ffmvrLtEFlxXh9BtBy3l9-76c9KG_Zf/s1024/image_2025-01-04_13-51-52%20(2).png
៥.រកការងារក្រៅម៉ោង៖ ប្រសិនបើអ្នកមានពេលទំនេរច្រើនដូចជាសៅរ៍ អាទិត្យសម្រាកអាចរកការងារក្រៅម៉ោងដើម្បីបានប្រាក់ចំណូលបន្ថែមទៀត ដែលវិធីសាស្ត្រមួយនេះពិតជាល្អខ្លាំងណាស់ យកពេលទំនេររបស់អ្នកបង្កើតលុយ វាប្រសើជាងចំណាយពេលចោលផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn1dotmZAGq8vQw86YrtPO1UHAtNAquxTFFa6DgQ_QMqJ0gcXIH6sewghSUmhwBSgaoTqzG-qx4L_QUTdXCFz141CKsA09fK3puKJJ2GY11Ve_-_je8qm8lSAn746-1UdGdosRStSpGSy1rOF8zyM6Bj_VIN1rhZaCCOFeCKwC9yGLvLQP1lz9lZLLWI2u/s1000/image_2025-01-04_13-51-52%20(3).png

រឿងភាគថ្មីរបស់ Seohyun និង Taecyeon រងប.ណ្តឹងសម្រាប់ការខូចខាតដល់តំបន់បេតិកភណ្ឌវប្បធម៌

0

នៅថ្ងៃទី២ ខែមករា ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថាការថតរឿង «The First Night With the Duke»ដែលសម្តែងដោយ Seohyun សមាជិក Girls’ Generation និង Taecyeon សមាជិក 2PM ថ្មីៗនេះត្រូវបានផ្អាកដោយសារតែពាក្យបណ្តឹងពីបទបំផ្លាញតំបន់បេតិកភណ្ឌវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNPEtxh_nGKXu6-kiGQVlJQbwfRJRyXmAUHLcDsi3iLZ0lGw-x8GyB8IwdEl7zz9WUNryzkbcblJZYN45AVWNBXQ2KpRYep42giejbq0ZfYDRutr7T44Q75n-k-7Mt_ioLRNpRVTj7e_tdzS1cNLNEiUu6HGKe4Tqhdqo99HNaKgWRK3ErIhMh3cPjj_tR/s1050/image_2025-01-04_13-37-45.png

ស្ថាបត្យករម្នាក់ដែលកំពុងទស្សនាកន្លែងនោះបានប្រទះឃើញក្រុមអ្នកសំដែងរឿងដែលបើកដែកគោលចូលទៅក្នុងផ្នែកខាងក្រៅផ្នែកមួយនៅ Andong ដែលជាតំបន់បេតិកភណ្ឌរបស់អង្គការយូណេស្កូតាំងពីឆ្នាំ ២០១៩ ហើយបានត្អូញត្អែរអំពីឧប្បត្តិហេតុនេះ។ ក្រោយមក KBS បានចេញការសូមទោស និងសន្យាថានឹងធ្វើការជាមួយទីក្រុងក្នុងកិច្ចខិតខំប្រឹងប្រែងស្តារទីតាំងឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0ebnYWcReus95wiQPWhGiyLRuqlO0hPY0mCmHcLlKo2t2S78RHpO7h5_EJ2K544vNnZzhXVKeiwdxVajirLUYdFyKxC5iMQ2-2PbETZ2WvszAFPhZG0LXUiCfHs6EIpRtGGX2v35MOfpPV7W6xHDd4tDDUo1WC_9sXAGDjXUt_iVroY7-aukStEMtlawA/s960/image_2025-01-04_13-37-46.png

ទោះជាយ៉ាងណាក៏ដោយ ការសូមទោសរបស់ KBS មិនបានឆ្លើយតបនឹងការខឹងសម្បាររបស់សាធារណជនចំពោះឧបទ្ទវហេតុនេះ ខណៈនៅថ្ងៃទី ៣ ខែមករា ត្រូវបានគេបង្ហាញថាមានជនស៊ីវិលម្នាក់បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលប្រឆាំងនឹង KBS ពីបទបំពានច្បាប់បេតិកភណ្ឌជាតិដោយទាមទារឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ យោងតាមស្ថាបត្យករដែលបានផ្សព្វផ្សាយឧប្បត្តិហេតុនេះនៅលើប្រព័ន្ធផ្សព្វផ្សាយក្រុមអ្នកថតបានបើកដែកគោលជាច្រើនទៅផ្នែកខាងក្រៅនៃអគារប្រវត្តិសាស្ត្រដើម្បីដំឡើងភ្លើង៕