ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់មែន! កូនប្រុសសម្តេចធិបតី ទទួលបានមេដាយមាសបន្ថែមមួយទៀត ពីការប្រឡង Singapore Math Challenge 2024
កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ កូនប្រុសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ទទួលបានមេដាយមាសបន្ថែមមួយទៀតហើយពីការប្រឡងមួយ នាពេលថ្មីៗនេះ។
នាថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ យោងតាមផេកផ្លូវការរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត បានដាក់បង្ហោះនូវរូបភាពមួយសន្លឹក ដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា «អបអរសាទរកូនប្រុស ដែលបានទទួលមេដាយមាស ក្នុងការប្រឡងវិញ្ញាសាគណិតវិទ្យា Singapore Math Challenge 2024» ។
សូមជម្រាបថា នេះមិនមែនជាលទ្ធផលលើកដំបូងនោះទេ ដែលកន្លងទៅ កុមារា ពេជមុន្នីរិទ្ធិសិដ្ឋ ក៏ធ្លាប់ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាងពីកម្មវិធីប្រកួតជាច្រើនផងដែរ ដូចជាទទួលបានចំណាត់ថ្នាក់លេខ១ ពីការប្រឡងគណិតវិទ្យានៅអាស៊ី Singapore & Asian Schools Math Olympiad (SASMO) ឆ្នាំ ២០២៤ សម្រាប់សិស្សថ្នាក់ទី១ និងកម្មវិធីប្រកួតប្រជែងគណិតវិទ្យា «CARIBOU» ដែលមានអ្នកចូលរួមប្រកួតប្រជែងក្នុងតំបន់ និងលើពិភពលោកប្រមាណ ១៧៣០នាក់ ក៏កុមាររូបនេះទទួលបានចំណាត់ថ្នាក់លេខ ១ ផងដែរ។
បន្ថែមពីនេះ កាលពីឆ្នាំ ២០២៤កន្លងទៅ កុមារា ពេជមុន្នីរិទ្ធិសិដ្ឋ ក៏ទទួលបាននូវទទួលមេដាយមាសពីរគ្រឿងពីក្នុងការប្រឡងកម្រិតសាកលនៅឌូបៃ ទៅគ្រឿងលើវិញ្ញាសាគណិតវិទ្យានិងភាសាអង់គ្លេស ខណៈសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញអារម្មណ៍មានមោទនភាពចំពោះចៅប្រុសផងដែរ៕




.png)
.png)



.png)



.png)

.png)


.png)

.png)
.png)












.png)

.png)












