Home Blog Page 71

តារាសម្តែង ហេង ប៊ុនលាភ ស្នើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈប្រើភាសាសមរម្យផ្តល់តម្លៃឱ្យគ្នា

0

មិនថាស្ថិតក្នុងឋានៈជាមេកើយឬជាអ្នកសិល្បៈជំនាន់ចាស់ឬជំនាន់ថ្មីនោះទេតារាសម្តែង ហេង ប៊ុនលាភ បា ស្នើឱ្យអ្នកនៅក្នុងចង្កោមសិល្បៈប្រើភាសាសមរម្យទម្លាប់និយាយពាក្យល្អៗ។ ការចេញមកនិយាយពាក្យទាំងនេះទំនងលោក ហេង ប៊ុនលាភ រងនូវការមិនឱ្យតម្លៃណាមួយក្នុងវិស័យសិល្បៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjE7j4lmleiAoPK_DgT4Lbic09igDhI-pGL0nstDmx79iEU37F1mrhiBf4mXo-oCzmqgjlwtszjwyKzjnb4W5dyXE7qPSs3OZG6NT6xl4k7kGv9AGEulYzMrRG54ll1VmP6_H_aaugoNL8fYLsFUSl7Z5ZhuGDnDYZNHL8Ngud9xDB109UJGL_ZsqQNL4E8/s960/image_2026-04-01_15-37-13.png

នៅថ្ងៃទី១ ខែមេសា តារាសម្តែង ហេង ប៊ុនលាភ បានចេញវីដេអូប្រមាណ១នាទីដោយផ្តើមការសួស្តីទៅកាន់សិល្បកររៀមច្បងនិងអ្នកជំនាន់ក្រោយជាដើម។ ក្នុងនាមលោកជាសិល្បករមួយរូបតារាសម្តែងរូបនេះបាននិយាយថារូបលោកតែងតែគោរពនិងផ្តល់តម្លៃចំពោះអ្នកសិល្បៈដទៃទៀតដោយការរាក់ទាក់ប្រតិបត្តិ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFZbidv41hRG41K0a3Cjz0damPCqEVmE2t_-uKkp2MpbOR7cEu1K9IYkSvqolk_eOX-rDfCUPnB32tE6vluagqjModhMd3nvoqGXLCrxWYypHmMR0hWHuSmMgAZuvyKEwnCvIyEQfAj9oJGKt_wkeM3R0eFqgclsoamKcFY4INHJ2OYc-MzLpb7oqGnMal/s960/image_2026-04-01_15-28-12.png

យ៉ាងណាមិញលោក ហេង ប៊ុនលាភ បានទម្លាយថាអ្នកសិល្បៈមួយចំនួនតូចគឺប្រើភាសាមិនផ្តល់តម្លៃឱ្យគ្នាគិតថាខ្លួនឯងជាមេ ឬជាអ្នកល្បី ដោយប្រើភាសាអសុរោះដូចជាពាក្យ «អា» ជាដើម។ តារាសម្តែងដ៏មានកេរ្តិ៍ឈ្មោះរូបនេះបន្តថា អ្នកដែលប្រើពាក្យភាសាមិនសមរម្យទាំងនេះគួរតែកែប្រែទម្លាប់ កុំមានមោទនភាព និងគិតថាខ្លួនឯងអស្ចារ្យពេក។ លោកថាមនុស្សម្នាក់ៗតែងតែមានតម្លៃរៀងៗខ្លួនហើយកុំវាយតម្លៃមនុស្សត្រឹមតែសំបកក្រៅឃើញគេគោរពថាគេអន់ឱ្យសោះពីព្រោះនោះគឺជាភាពថ្លៃថ្នូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLED1ay3K746H9CZnBHNN_VVWlXWcvYxQMGEKbiitUw55c-PCKkHCXes88Tj7FgpfPCTXmDTvmPk8XM6OhjmzLug_6U2tDAR47CeqbvP66Cxnm83p6ooHl22VUYfa8CApsRQ0DGFX0E8l-4QroZoxgs3pbBr0wA_r-TlKAASWLHEaerHowE8kgtpinmRGC/s2048/image_2026-04-01_15-28-14.png

ការលើកឡើងរបស់លោក ហេង ប៊ុនលាភ ទទួលបានការយល់ស្របពីទស្សនិកជន ខណៈពួកគេកម្រនឹងឃើញតារាសម្តែងរូបនេះបញ្ចេញប្រតិកម្មរបស់ខ្លួននៅលើបណ្តាញសង្គមណាស់។ នេះនាំឱ្យមានការសង្ស័យថាលោក ហេង ប៊ុនលាភ ប្រហែលជាទទួលបានពាក្យមិនសមរម្យណាមួយពីអ្នកចង្កោមសិល្បៈហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ0v5AlnNWh5ukDgxtaOqslO-7v2fS5YlH6l2I8xFspRZVbD918y2ATI46PMwKPl0Dlyh2vAXfHR3CCfWF8ABTIHMQOAplgkWGR_DRuuv0ycUprkRDsS8NxKJWlJwpHKg5bb3PyEBW7ezSBbMPlSJ28DqNEarxtfU8VFR-yleQGIKXuR1IOnHYxwolD1bt/s2048/image_2026-04-01_15-33-10.png

គួរឱ្យដឹងថាចុងក្រោយនេះលោក ហេង ប៊ុនលាភ បានបង្ហាញខ្លួនថតក្នុងខ្សែភាពយន្តជាមួយនឹង មាលា និង ដេវិដ អ៊ឹង ហាវ ហើយទស្សនិកជនកំពុងតែទន្ទឹងរង់ចាំស្នាដៃថ្មីរបស់លោក។ ក្រៅពីការសម្តែងលោក ហេង ប៊ុនលាភ ក៏មានទីផ្សារខាងសិល្បៈចម្រៀងផងដែរ៕

អូនផ្កាយ ចេញវីដេអូឆ្លើយតបទាំងទឹកភ្នែកក្រោយពាក្យ «ឆ្ងាញ់សាហាវ» រងនូវការរិះគ.ន់

0

លោក ជេម សុខ ដែលទស្សនិកជនស្គាល់ថាជាអ្នករិះគន់នយោបាយក្រៅសុ្រកបានចេញមករិះគន់ទៅកាន់អ្នកមួយចំនួនប្រើប្រាស់ភាសាខ្មែរមិនត្រូវក្បួនខ្នាតត្រឹមត្រូវដូចជាពាក្យ «ឆ្ងាញ់សាហាវ» ជាដើម។ ជុំវិញការរិះគន់នេះ អូនផ្កាយ បានចេញវីដេអូទាំងទឹកភ្នែកឆ្លើយតបទៅនឹងពាក្យរិះគន់ដោយបញ្ចេញប្រតិកម្មខ្លាំងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWJkXutoSkX57RtAlTlCEWG39onph15LbVwBfnNCtySP2yEvwcjog5gssDJPHZpKY7lUgXwjpp47GuXXR5Q7fk6HF5VHWMU4Zfi3BBg5BG04_usvmHBPw0rUdzQ-DZbw2MEfuetoHfhBX0cdvg5FnGpukVBiuB9Whr9cyP0FH0jQH2hT6-np2bTMV__SKz/s2048/image_2026-04-01_14-36-23.png

នៅថ្ងៃទី១ ខែមេសា អូនផ្កាយ បានចេញវីដេអូជាង២នាទីដោយដាក់ចំណងជើងថា «សុំអង្វរ»។ អតីតតារាសម្តែងរូបនេះបាននិយាយថាចាប់តាំងពីមានរឿងនៅខេត្តកំពតមកនាងបានព្យាយាមរក្សាភាពស្ងៀមស្ងាត់ដោយទទួលស្គាល់នូវកំហុសរបស់ខ្លួន។ ទោះយ៉ាងណា បន្ទាប់ពីឃើញវីដេអូរបស់លោក ជេម សុខ និយាយទាក់ទងនឹងពាក្យដែលនាងនិយាយថា «ឆ្ងាញ់សាហាវ» ហើយជាពាក្យធ្លាប់និយាយមកជាយូរមកត្រូវបានលោក ជេម សុខលើកយកមកនិយាយធ្វើឱ្យប៉ះពាល់ផ្លូវចិត្តរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIhEEuIyl9Fv2s1ug0O7VofqskLKJ8ioWasYHNR2WAvYoN1qVuMXTKksGYGBsWrIyWePYayQ3eFYJBvJxa0kSbiVhDZhuVuwzNUsqQt5CXj16CyA1q_Di3fPUW62oWb4pG2gQzBxGq9NpAFpARY_S8-jvxg3Apuo5H7cAZGIiuTTUGIUvzjGjb9jGpu1zD/s2048/image_2026-04-01_14-36-24.png

អូនផ្កាយ បន្តដោយចោទសួរថា តើនាងខុសអ្វីគ្រាន់តែធ្វើ Content រកលុយចិញ្ចឹមកូន ហើយពាក្យ ឆ្ងាញ់សាហាវ នេះមិនមែនមានតែនាងម្នាក់ជាអ្នកនិយាយនោះទេ។ តបតនឹងការរិះគន់ទាំងទឹកភ្នែកនិងសំឡេងខ្លាំងៗ អូនផ្កាយ បានចោទសួរទៅលោក ជេម សុខ ដែលអង្គុយចាំតែទើសជីវិតគ្រួសារអ្នកដទៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY-YzoAl_WipQiUKOvhwKU6DNhKyYoLbc8CcONJ-QXRZaQwEE-e0bEegt83J0gJvD4rphOP4xqaEVIRX0EkoeA9xVF37cwAW7mrZt609cTxjxxTnESj-xYDIGDQHl2QsXO895y-GqzEYu2b2VIbMrBD8loGPT_9mwHWdAhVWyEEwNL0f3HWNm4yGf4_hO0/s686/image_2026-04-01_14-30-43%20(2).png

ក្រោយ អូនផ្កាយ បញ្ចេញប្រតិកម្មដោយសម្តីខ្លាំងៗលាយឡំនឹងទឹកភ្នែកទៅកាន់អ្នករិះគន់សង្គមរូបនេះមានអ្នកលេងបណ្តាញសង្គមមួយចំនួនលើកទឹកចិត្តនាងដោយកុំឱ្យខ្វាយខ្វល់នឹងសម្តីរបស់លោក ជេម សុខ។ ទោះយ៉ាងណា អ្នកមួយចំនួនក៏រិះគន់ អូនផ្កាយ ដោយចោទប្រកាន់ថានាងសម្តែងដោយចាត់ទុកថាគ្រាន់តែជារឿងតូចតាចប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilxhHY8mJnhlzScRSXPerX5mmbOCntYHh7v5Re9J4pB14X_nzbkAm0Yhm4Ys7w52iavtvPzIU1w6veMSf1o2h8A6GIz9qT0j2m4aHxI-GV88y-4lwCR_jM9WP1TkSn16Ef8PSdO21mvPVfihjDWL_qGYp0K2J4my1AvuIHM56vkxKpFl9HDywO0bj4HVLt/s1280/image_2026-04-01_14-30-42.png

អូនផ្កាយ គឺជាអតីតតារាសម្តែងស៊ិចស៊ីមួយរូបហើយបានធ្វើឱ្យរបរលក់បាញ់ត្រាងមានភាពល្បីល្បាញយ៉ាងខ្លាំងកាលពីកន្លងមកនេះ។ បាត់មុខពីវិស័យសិល្បៈ អូនផ្កាយ ខិតខំពង្រីកមុខរបរពីមួយទៅមួយនិងប្រម៉ូតផលិតផលមួយចំនួន ។ បច្ចុប្បន្ននេះ អូនផ្កាយ មានកូនពីរនាក់នៅក្នុងបន្ទុកផងដែរ៕

អ្នកវិទ្យាសាស្ត្រចិនអះអាងថា មនុស្សនឹងមានអាយុរហូតដល់១៥០ឆ្នាំនាពេលខាងមុខនេះ

0

វាពិតជាដំណឹងដ៏គួរឱ្យរីករាយមួយដែលអ្នកវិទ្យាសាស្ត្រចិនបានកំណត់គោលដៅពន្យារអាយុមនុស្សរហូតដល់១៥០ឆ្នាំ បន្ទាប់ពីធ្វើការសាកល្បងជោគជ័យលើសត្វកណ្តុរ បើតាមអ្នកវិទ្យាសាស្ត្រចិន គឺមិនមែនជាសុបិនទេ គោលដៅនេះនឹងសម្រេចនារយៈពេលប៉ុន្មានឆ្នាំខាងមុខ ។ វាធ្វើឱ្យមានការចាប់អារម្មណ៍លើពិភពលោក និងតាមដាន តើគោលដៅនេះនឹងសម្រេចដែរឬទេ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifpMWQqDESk6ewDUuTsYF7GpknH9uyyLv3LUnQYyIxayHy3svapbXBKQCSV0AJ3PLJtQyz5LBQkS0t9UY3RdsKsHzSlKEDcZdiQWW2zVXehP-fJ_eQRLzvE5S1zENUdtBDVv0t42HNsldswcVaXk0pX18GbzgjPpQoInhEk_V9nDUGcBeIKUKMLWpixEZE/s1200/photo_2026-04-02_08-33-43%20(2).jpg
    អ្នកវិទ្យាសាស្ត្រនៅលើពិភពលោក កំពុងតែចាប់អារម្មណ៍នឹងការរកឃើញថ្មីរបស់អ្នកវិទ្យាសាស្ត្រចិន បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យា និងអ្នកស្រាវជ្រាវចិនឈានមុខបង្ហាញពីភាពជោគជ័យនៃការអភិវឌ្ឍសារធាតុដែលអាចពន្យារពេលការចុះខ្សោយនៃកោសិកា និងកំណត់គោលដៅឱ្យមនុស្សមានអាយុវែងជាងមុនរហូតដល់១៥០ឆ្នាំ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៦ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjetWeufV8fWKE1ABb6Y8YKGjLof7h4cZGKQzPfbzCQlQcU1cRYdOep_oAHtjhFew_h_n53UwllT6pYScXQ_dAyq2YqBFo5xy6C3al8iZGNHDw09N4MsRoIDnt8CVtctQkW4ZWlixb0bF9bDiKmWfhPU98drdOnBWf6vuq3xp21ylKF7ZhEt_jr_8U4GflK/s1200/photo_2026-04-02_08-33-43.jpg
    ក្រុមហ៊ុន Lonvi Biosciences (ឬ Longevity Biosciences) នៅទីក្រុង Shenzhen បានផលិតថ្នាំផ្សំពីសារធាតុ Procyanidin C1 (PCC1) ដែលជាសារធាតុប្រមូលផ្តុំក្នុងផ្លែទំពាំងបាយជូរ ។ វាមានគុណសម្បត្តិពិសេសក្នុងការស្វែងរក និងបំផ្លាញកោសិកាខូចទ្រង់ទ្រាយ ដែលអ្នកវិទ្យាសាស្ត្រចិនហៅថា «កោសិកា Zombie» ប្រឆាំងនឹងការស្លាប់ ហើយកោសិកាទាំងនេះនឹងបញ្ចេញសារធាតុរលាកបំផ្លាញកោសិកានៅជុំវិញ ដែលជាមូលហេតុចម្បងនៃភាពចាស់ជរា ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHvL5LuQlXBlw_DLTtQ5YINBS9VDXCxldkLYzAZQqPw8_UAwq3p1qzO1eC1LE3EnX8HbfpfwIZgSCzS7Dkh7mZxQt3oRgNkfswbucMgWH5bWesSuvjC2-2yApo8CyEuNENYTWZEnWHRu0qw8j4u1X6nS2bJ9xdhiqcbWHSX0Y6vJJOZrtlthdPKQcU-UgX/s1280/photo_2026-04-02_08-33-44%20(2).jpg
    តាមការសាកល្បងរបស់ក្រុមហ៊ុនទៅលើសត្វកណ្តុរ និងការស្រាវជ្រាវនៅទីក្រុងសៀងហៃ គឺអាយុសត្វកណ្តុរដែលទទួលបានសារធាតុនេះមានអាយុកើនឡើងជាមធ្យមរហូតដល់៩.៤% បើធៀបនឹងកណ្តុរមិនទទួលបានសារធាតុ ។ វាមានសុខភាពរឹងមាំជាងមុន, កាត់បន្ថយការរលាកក្នុងអវៈយវៈសំខាន់ និងជួយថែទាំឆ្អឹងបានល្អជាងពេលធម្មតា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpKKpSz3ojx9DPvMHXi0xgnO6Z7LdUbT0aQag37qoNmDUpVB4jvvmIS5c_6fxDdVh2XaS9va1VzALpIHSuc4ZMFgJ-CQOqUCEPGnhpKhPKlzfuj2gKp2eBcFqA_ZPj9432DZwQDuEaRrczAxn_Wkpu74-WbfcjwwtDS748L1BXN6T07Tm5ydYh8XPqpcDH/s900/photo_2026-04-02_08-33-44%20(3).jpg

    បន្ទាប់ពីសាកល្បងជោគជ័យលើសត្វកណ្តុរ អ្នកវិទ្យាសាស្ត្រចិនបានកំណត់គោលដៅជំហ៊ានបន្ទាប់នឹងពន្យារអាយុមនុស្សរហូតដល់១៥០ឆ្នាំ ។ ប្រធានផ្នែកបច្ចេកវិទ្យា (CTO) របស់ក្រុមហ៊ុន Lonvi Biosciences បាននិយាយយ៉ាងមានទំនុកចិត្តថា ៖ «នេះជារឿងសមហេតុផលផ្នែកវិទ្យាសាស្ត្រដែលមនុស្សនឹងមានអាយុវែងដល់១៥០ឆ្នាំ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ មនុស្សនឹងមានអាយុវែងពិតប្រាកដ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPC6AsZKGCtH89OUxtR9VhDDh-YVUr4ZyS3GqcRNsu-l8KElQ2hGf221WRx7fIu4A_pJtYtUUN5paMhsM0ORUjB4pRMZFquvvMgtqamKongG26u3Qxe98BgSs_VwTO2LxrnWR75K2Zm3bC_o6EKrzNhyphenhyphenLsRvxoeu1PaTbIXOEUuEJow4inb0xVvmsUPl3Y/s640/photo_2026-04-02_08-33-44%20(4).jpg

    ចំណែកអ្នកជំនាញមកពីសាកលវិទ្យាល័យផ្សេងៗ ដូចជា ៖ សាកលវិទ្យាល័យ Peking នៅតែធ្វើការរួមគ្នាជាមួយការប្រើប្រាស់បច្ចេកទេស Chemical Reprogramming ឬការប្រើប្រាស់សារធាតុគីមីដើម្បីផ្លាស់ប្តូរកោសិកាមនុស្សឱ្យមានរូបរាងក្មេងជាងវ័យ ។ នេះជាវិធីមួយផ្សេងទៀតដែលជួយគាំទ្រគោលដៅពន្យារអាយុមនុស្សឱ្យមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់បំផុត មុនពេលចាប់ផ្តើមសាងល្បងជាមួយមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdM5w8m2XjQn73QUEVJgdUu-1XHAuYdzVgBXz4KP9a491NrtVHqSz9E9UN6uyrSM-LHr1uiqivU5hX10VhB1K_F7Ze8VscxsZPzBwV6U13aitACRCCkM9-I7L65Mr04VV_Pvev9R8x5WGBNYamhS6yefcSIGCFMdWe4sBimHTD6TRTssAPvkZXGHCNgEG-/s1280/photo_2026-04-02_08-33-44.jpg

    ប្រសិនបើគោលដៅរបស់អ្នកវិទ្យាសាស្ត្រចិនទទួលជោគជ័យមែននោះ វាពិតជាដំណឹងគួរឱ្យរីករាយមួយសម្រាប់អ្នកចង់រស់នៅលើផែនដីបានយូរជាងមុន ។ ចុះលោកអ្នកវិញចង់មានអាយុវែងរហូតដល់១៥០ឆ្នាំទេ ពីព្រោះតាមការអះអាងរបស់វិទ្យាសាស្ត្រចិន គឺរយៈពេលប៉ុន្មានឆ្នាំខាងមុខ មនុស្សនឹងមានអាយុវែងពិតប្រាកដ ៕

ថៃប្រកាសអាសន្នពីការឡើងកំដៅខ្លាំង ក្តៅរហូតដល់៦០អង្សាសេ អាកាសធាតុក្តៅបំផុតក្នុងប្រវត្តិសាស្ត្រ!

0

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ប្រទេសថៃបានប្រកាសអាសន្នពីការឡើងកំដៅខ្លាំងបំផុតមិនធ្លាប់មានរហូតដល់៦០អង្សាសេនៅដើមខែមេសានេះ ដែលជាកម្រិតគ្រោះថ្នា.ក់បំផុតសម្រាប់សុខភាពមនុស្ស ។ វាជាសន្ទស្សន៍កំដៅ មិនមែនជាសីតុណ្ហភាពខ្យល់ពិតប្រាកដទេ ប៉ុន្តែជាកម្រិតកំដៅដែលរាងកាយទទួលបានបណ្តាលមកពីសីតុណ្ហភាពខ្ពស់ និងកម្រិតសំណើមក្នុងខ្យល់ ដែលធ្វើឱ្យរាងកាយពិបាកបញ្ចេញកំដៅតាមញើស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhvLZHq15V4sYtV0DR6lZPkZGsQcYs4QN9-I-PKcvJJ-OryAjIb_r4BZq3hNhJOTrIFCDBzWq1Aov7GL2FI9DBmB3FAQRi23jSOpltdicR_9kkNWN3glRucVpNhC2wdm0MFHqCT22iNjbq3uq7k4640btnPD0sVqr0uT0fKBEKXRCATHu5hR2MrLSFmSc/s810/2016_04_13_3024_1460549486._large.jpg

កាលពីថ្ងៃទី៣០ ខែមីនា លោក វេងថាង ភួងសាប់ អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថល បានលើកឡើងពីសន្ទស្សន៍កំដៅកើនឡើងខ្ពស់នៅប្រទេសថៃ រហូតដល់៦០អង្សាសេនៅដើមខែមេសាថា សន្ទស្សន៍កំដៅ (Heat Index) មិនមែនជាសីតុណ្ហភាពខ្យល់ពិតប្រាកដទេ ប៉ុន្តែជាកម្រិតកំដៅដែលរាងកាយទទួលបានបណ្តាលមកពីសីតុណ្ហភាពខ្ពស់ និងកម្រិតសំណើមក្នុងខ្យល់ ដែលធ្វើឱ្យរាងកាយពិបាកបញ្ចេញកំដៅតាមញើស ហើយលោកណែនាំឱ្យពលរដ្ឋថែទាំសុខភាពឱ្យបានល្អ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBR57vdUricLDj8tTkg5grhDTOVBNJx_ppHJ_4BRKnA2WFPCKvBUPTUDVUQqUUh4i_663xGEsW6LjH_niewxlJFX-qASiGVKvbzK4oh_fiG8iVtwWZwrot5mVCQI2llRsMVZq-FZHX6t4z7JMaEROzM1hItnbfjCXVHq_9upJNd42c5bRtR3GQdz0TgxA/s800/bangkok-thailand-heat_2024-04-25_16-14-36.jpg

លោកបន្តថា ក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលព្រួយបារម្ភពីសន្ទស្សន៍កំដៅកើនឡើងខ្ពស់នឹងប៉ះពាល់ដល់សុខភាពពលរដ្ឋ ជាពិសេស មនុស្សចាស់ កុមារ ស្ត្រីមានផ្ទៃពោះ អ្នកជំងឺរ៉ាំរ៉ៃ អ្នកធ្វើការក្រោមកំដៅថ្ងៃ និងអ្នកជំងឺធាត់ ដែលចាំបាច់ត្រូវតែថែទាំសុខភាពឱ្យបានល្អ ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ ដូចជា ៖

-ចៀសវាងនៅក្រោមកំដៅថ្ងៃពេលអាកាសធាតុក្តៅខ្លាំង ចាប់ពីម៉ោង១រសៀល ដល់ម៉ោង៤ល្ងាច
-ផឹកទឹក ចាប់ពី៦កែវ ទៅ៨កែវក្នុង១ថ្ងៃ ទោះជាមិនស្រេកក៏ដោយ
-ហាមផឹកភេសជ្ជៈផ្អែមខ្លាំង
-ស្លៀកពាក់សម្លៀកបំពាក់មានខ្យល់ចេញ-ចូល ពាក់មួក និងបាំងឆ័ត្រការពារកំដៅថ្ងៃ
-មនុស្សចាស់គួរផឹកទឹកឱ្យបានញឹកញាប់ សម្រាន្តគ្រប់គ្រាន់ នៅកន្លែងមានខ្យល់ ចៀសវាងនៅក្រោមកំដៅថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOoqfzLmKZFGE137sf2uXU9LLMxPvEkztB3LAsvl2uTWx5tXsf-bnjF_SI8P_74bPeWguRSR46MFo9HFXoi4mYlIPzUSQcJEEMXcxqPFP3-mS0wJMcwleHwra2IWzF72Lj5m9zUMQP3vHBbSS_FewyRcgQVuYodCNSUR1KRIrfY1XpzIOAtVDKfPBJjR4/s767/download.jpg

ចំណែកអ្នកហាត់ប្រាណខាងក្រៅ និងអ្នកធ្វើការខាងក្រៅអគារ គួរតែធ្វើការជាក្រុមដើម្បីជួយមើលគ្នាទៅវិញទៅមកក្នុងករណីមានបញ្ហាសុខភាពដោយសារកំដៅខ្លាំង ដូចជា ៖ ដាច់សរសៃឈាមខួរក្បាល ខណៈពេលនេះ ខេត្តនៅភាគខាងជើង និងភាគឦសានប្រទេសថៃ កំពុងគ្របដណ្តប់ដោយខ្យល់ពុលខ្លាំង និងធូលីកខ្វក់ស្ថិតក្នុងកម្រិតគ្រោះថ្នាក់ដល់សុខភាព ៕

មេបញ្ជាការកងទ័ពជើងទឹកខេត្តត្រាតត្រូវដកតំណែងក្រោយជម្លោះពាក្យសម្តីជាមួយមន្ត្រីកងទ័ពកម្ពុជានៅថ្មដា

0

លោក អេកថាំម៉ានូន វ៉ាន់ណា មេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ត្រូវបានដកតំណែងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ និងឱ្យទៅដឹកនាំអង្គភាពកម្ចាត់មីនមនុស្សធម៌កងទ័ពជើងទឹក (HMAU) វិញ ដែលធ្វើឱ្យមហាជនថៃចាប់អារម្មណ៍យ៉ាងខ្លាំងថា មូលហេតុអាចមកពីលោកចុះទៅកាន់កន្លែងពង្រាយទូរកុងទឺន័រនៅច្រកទ្វារព្រំដែនថ្មដា កាលពីថ្ងៃទី២៦ ខែមីនា គឺនៅថ្ងៃនោះ លោក និងកងទ័ពម្នាក់ទៀតឈ្មោះ ថូនី (ជាកូនចៅក្រោមឱវាទ) បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើមន្ត្រីកងទ័ពកម្ពុជា ។ ប៉ុន្តែបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់ថាក់បុរី និងត្រាត បកស្រាយថា គ្រាន់តែផ្លាស់ប្តូរតំណែងធម្មតា មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbTMyknZLwlW-UhpDRxgDroMSGQvlyvT-UK8JmwNw0fVtE0O-6krAAe3wdtHk_FA1jttL_0rFkHxMaDEZ3_1SDwG20eO7rIqYttAz8ggHKgTqegbh4gUor-6UP6xGHBNipOsRiKethHQ-E39nuoDHIiNAc4F9G4f155eYWZN2tKuhNX5caOyWZuSeLacbe/s1280/photo_2026-04-01_09-34-55%20(2).jpg
កាលពីថ្ងៃទី៣០ ខែមីនា លោក អភិឆាតិ សាប់ប្រាសឺត មេបញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាមេបញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់ថាក់បុរី និងត្រាត បានបញ្ជាឱ្យដកតំណែងកងទ័ពជើងទឹកប្រចាំការនៅព្រំដែន ចំនួន១៧រូប ក្នុងនោះក៏មានលោក អេកថាំម៉ានូន វ៉ាន់ណា មេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ផងដែរ ដោយឱ្យលោក អេកថាំម៉ានូន វ៉ាន់ណា ទៅដឹកនាំអង្គភាពកម្ចាត់មីនមនុស្សធម៌កងទ័ពជើងទឹក (HMAU) ។

លោក អេកថាំម៉ានូន វ៉ាន់ណា មេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ត្រូវបានដកតំណែងភ្លាមៗនេះធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារលោកជាមេបញ្ជាការកងទ័ពជើងទឹកដ៏សំខាន់ និងបានបំពេញការងារយ៉ាងសកម្មជាច្រើន ដូចជា ៖ បង្ក្រាបភាពចលាចលនៅខេត្តភាគខាងត្បូង និងធ្វើសង្គ្រាមឈ្លានពានកម្ពុជា លើកទី២ ដោយដឹកនាំកងទ័ពដណ្តើមកាន់កាប់ទឹកដីកម្ពុជានៅជាប់ខេត្តត្រាត ។

លោក អេកថាំម៉ានូន វ៉ាន់ណា បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានថា លោកត្រូវបានដកតំណែងភ្លាមៗទាំងយប់ដោយមិនដឹងខ្លួនជាមុនឡើយ ។ ពេលនេះ កំពុងតែប្រមូលរបស់របរទុកដាក់ និងប្រគល់ភារកិច្ចទៅឱ្យអ្នកផ្សេងនៅថ្ងៃទី១ ខែមេសា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOgskEW_MiA3e0-MsmEsE8JnLhA8aLSUGsx8cEJfp2ceF4LkTaHR21zf3QJRH41eo7NJ28HROYzUpURMvsBn5WBOtSdXswVvAfScK9y2o7KxuArmWX-lrgtcRyS8M9z5zKQkdy-O3DQvG2wfRxfHyjZ4uhqj61H3JS_QgOqitz6VaHzr3Rw4QV8tQD-oZ6/s1000/photo_2026-04-01_09-34-55.jpg

តាមការសន្និដ្ឋានរបស់មហាជន លោក អេកថាំម៉ានូន វ៉ាន់ណា ត្រូវបានដកតំណែងភ្លាមៗ គឺអាចមកពីលោកចុះទៅកាន់កន្លែងពង្រាយទូរកុងទឺន័រនៅច្រកទ្វារព្រំដែនថ្មដាកាលពីថ្ងៃទី២៦ ខែមីនា កន្លងមក ដែលនៅថ្ងៃនោះ លោក និងកងទ័ពម្នាក់ទៀតឈ្មោះ ថូនី (ជាកូនចៅក្រោមឱវាទ) បានប្រើប្រាស់ពាក្យសម្តីមិនសមរម្យមកលើមន្ត្រីកងទ័ពកម្ពុជា រហូតទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ។

កងទ័ពឈ្មោះ ថូនី គឺជាកូនចៅមានទំនាក់ទំនងជិតស្និទជាមួយលោក អេកថាំម៉ានូន វ៉ាន់ណា មេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ។ កាលពីថ្ងៃទី២៦ ខែមីនា បុគ្គល ថូនី និង Influencer កាន់ ចមផ្លាំង បានស្រែកបណ្តេញមន្ត្រីកងទ័ពកម្ពុជាឱ្យចេញពីតំបន់ព្រំដែនថ្មដា ក្នុងអំឡុងពេលកងទ័ពថៃកំពុងតែយកទង់ជាតិរបស់ខ្លួនមកដាក់លើទូរកុងទឺន័រ ។

ពាក់ព័ន្ធនឹងបញ្ហានេះ បញ្ជាការដ្ឋានការពារព្រំដែនខេត្តចាន់ថាក់បុរី និងត្រាត បកស្រាយថា នេះគ្រាន់តែជាការផ្លាស់ប្តូរតំណែងតាមទម្លាប់ពាក់កណ្តាលឆ្នាំសម្រាប់មន្ត្រីកងទ័ពចំនួន១៧រូបប៉ុណ្ណោះ មិនពាក់ព័ន្ធនឹងជម្លោះព្រំដែនទេ ហើយលោក អេកថាំម៉ានូន វ៉ាន់ណា មានបទពិសោធន៍ការងារ និងស័ក្តិសមសម្រាប់ដឹកនាំអង្គភាពកម្ចាត់មីនមនុស្សធម៌កងទ័ពជើងទឹក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiob6PI1STWMRr4V0TXsbHIqmN2uW88q7dly8m2HfJNrsfthXUjFkASSvQmNmCPN235lGDv_sKICvMVYGqKTu2KVAR9TnumzV09mL-fTMGm0x25JLis8MqtKODEsY6IzKXT0XiGTfaJ6hedmBjhJueGYW8cBq_ZEUVlOAmWD63D_oI85eGJ-2fK7734SPCI/s1000/photo_2026-04-01_09-34-56.jpg
ចំណែករដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Adul Boonthamcharoen កាលពីថ្ងៃទី៣១ ខែមីនា បាននិយាយពាក់ព័ន្ធនឹងការដកតំណែងមេបញ្ជាការកងទ័ពជើងទឹកប្រចាំខេត្តត្រាត ថា វាគ្មានអ្វីទេ លោក អេកថាំម៉ានូន វ៉ាន់ណា នឹងកាន់តំណែងថ្មីល្អជាងតំណែងចាស់ ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ កងទ័ពថៃបានយកកុងទឺន័រចំនួន៣ទូរ មកដាក់ពង្រាយបន្ថែមទៀតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីព័ទ្ធយកដីកម្ពុជាដោយខុសច្បាប់ ហើយនៅថ្ងៃនោះ មន្ត្រីកងទ័ពកម្ពុជាក៏បានចូលទៅហាមឃាត់ ទើបកងទ័ពថៃប្រើប្រាស់ពាក្យសម្តីខ្លាំងៗបណ្តេញ ។

រាជរដ្ឋាភិបាលកម្ពុជាបានដាក់លិខិតតវ៉ាជាបន្តបន្ទាប់ តាមរយៈក្រសួងការបរទេស និងបញ្ចាក់ម្តងហើយម្តងទៀត គឺកម្ពុជាប្រកាន់ជំហរដាច់ខាត ដោយមិនទទួលស្គាល់ការកែប្រែខ្សែបន្ទាត់ព្រំដែនតាមរយៈការប្រើកម្លាំងឡើយ ៕

លោក ម៉េង ប៊ុនឡូ កំពុងជួបប្រទះបញ្ហាសុខភាពត្រូវការថវិកាព្យាបាល

0

បាត់មុខពីវិស័យសិល្បៈស្រាប់តែពេលនេះទទួលបានដំណឹងថាលោក ម៉េង ប៊ុនឡូ តួឯកប្រុសក្នុងខ្សែភាពយន្តខ្មែរដ៏ល្បីល្បាញ «ចៅពស់កេងកង» កំពុងជួបប្រទះបញ្ហាសុខភាពបែកសរសៃជើងខាងឆ្វេងនិងរលាកបំពង់កធ្ងន់ធ្ងរ។ នេះបើតាមការបញ្ជាក់របស់លោក សាវិន ហ្វីលីព។ តារាសម្តែងជើងចាស់រូបនេះបង្ហើបទៀតថាដំបូងឡើងលោក ម៉េង ប៊ុនឡូ មានជំងឺទឹកនោមផ្អែមល្ហែមកម្រិតធ្ងន់ដោយខំទៅរត់ហាត់ប្រាណប៉ុន្តែបណ្តាលឱ្យជួបស្ថានភាពនេះទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZeb1aRIi78uIvE20K735o89CCusE_lJhWLA7cizyTAbwCi5W1iJjfxkaeVtUPzYbtLELKfccIhxoTcB9Sptz-DrIit9DAdDfoYaLVkpfoy5PvYn-oE2kxx9lT80Ry2CZSN-GfiTLi77hLedIuuBbKpKWmzkiAn-Eo6_5-0guYFRjq3_chCDblyIk8wH9n/s2048/image_2026-04-01_13-47-32.png

នៅថ្ងៃទី១ ខែមេសា សាធារណជននិងអ្នកនៅក្នុងចង្កោមសិល្បៈបានបង្ហាញការភ្ញាក់ផ្អើល បន្ទាប់ពីឃើញការបង្ហោះរបស់លោក សាវិន ហ្វីលីព ទម្លាយពីស្ថានភាពជំងឺរបស់លោក ម៉េង ប៊ុនឡូ ខណៈដែលត្រូវការថវិកាសម្រាប់ការព្យាបាល។ លោកបានរៀបរាប់នៅលើហ្វេកប៊ុករបស់ខ្លួនថា «តារាសម្ដែង ម៉េង ប៊ុនទ្បូ ធ្លាក់ខ្លួនឈឺធ្ងន់ចូលពេទ្យចំថ្ងៃតែមួយជាមួយខ្ញុំតែម្ដង គាត់ទ្បើងកម្ដៅរហូតដល់៤០អង្សាបណ្ដាលពីជំងឺបែកសរសៃជើងខាងឆ្វេង(សរសៃវ៉ែនរត់ទៅបេះដូង) និងរលាកបំពង់កធ្ងន់ធ្ងរ។ លោកលាក់ទុកជំងឺបែកសរសៃជើងខាងឆ្វេងនេះយូរមកហើយដោយសារគ្មានលុយធ្វើការវះកាត់ព្យាបាល(ប្រហែល៣ពាន់$) ប៉ុណ្ណោះ »។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5brSUuTfnYwJDtt3YEwV0Mpk04f1YXEV6wf3JF96CZti3b6TfnA4vovpw3LZHkNxrLSYnwyg-290XXsctdkwFbGdrBauM7-oVymjfBdGwarXiUbnssW-ME5nmN0dSJT0bsce1NamQvL3-5HNmcfRq9MynOkIUEbHO6ZO-XhI420RE-3eKK2QRXoD5yaeg/s2048/image_2026-04-01_13-47-35.png
លោក សាវិន ហ្វីលីព បន្តទៀតថា វេជ្ជបណ្ឌិតធ្លាប់ព្រមានលោក ម៉េង ប៊ុនឡូ ថាបើលោកមិនព្រមធ្វើការព្យាបាលសរសៃជើងឆ្វេងនេះឱ្យទាន់ពេលទេអាចនឹងប្រឈមមុខនឹងជំងឺគាំងបេះដូងនៅថ្ងៃមុខ។ ធ្លាប់ជាតារាឯកប្រុសល្បីលំដាប់ប្រទេសតាមរយៈរឿង ចៅពស់កេងកង របស់ឯកឧត្តម ហ្វៃ សំអាង ប៉ុន្តែពេលនេះខ្សែជីវិតបច្ចុប្បន្នរបស់លោក ម៉េង ប៊ុនឡូ កំសត់ណាស់ ត្រូវមកដេកពេទ្យម្នាក់ឯងគ្មានអ្នកកំដរទេ ចំណែកជីវភាពរបស់លោកពេលនេះមិនប្រសើរទាល់តែសោះ។ លោក សាវិន ហ្វីលីព លាតត្រដាងទៀតថាលោក ម៉េង ប៊ុនឡូ ជាមនុស្សស្លូតបូតមិនដែលត្អូញត្អែម្ដងណាទេនិងព្យាយាមលាក់បាំងស្ថានភាពជីវិតក្រោយបាត់មុខឈឹងពីសិល្បៈ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHTQvfXsrwJoHHlLJPR5WovrA7APSTjvWPmeVVf8YYt5Dp56K4iPLZhyphenhyphen0iGUW5Y1r0a50WvlN9uQRWBlHJ6mArhYxFZjHlwBcWF4kBdgwFSsZU3o8emIYWcEHzC3HKn8vonRL3HMIoNz1DvtoXHnM6-n28dvQpKWmkuO7eZuuOBMK_qICdRa9tQDp-q51J/s2048/image_2026-04-01_13-47-27.png
ជាមួយនឹងការលាតត្រដាងពីស្ថានភាពជំងឺរបស់អតីតតួឯកល្បីឈ្មោះរូបនេះតារាសម្តែង សាវិន ហ្វីលីព បានបញ្ជាក់នៅក្នុងសំណេរមួយទៀតថា «ដំបូង ម៉េង ប៊ុនទ្បូ មានជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរហើយខំរត់ហាត់ប្រាណបញ្ចុះជាតិស្ករដែលជាហេតុធ្វើអោយបែកសរសៃជើងវែនខាងឆ្វេងភ្ជាប់ទៅបេះដូងតែម្ដង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEickjr2JBT6jbm9U4orISnaMb6lQHC9FEXFt9XhqQdQJnnBfxypcjhmPZaSF4iXpi-rqlGXK-GyMlAFl_aBCk9EW-f1NbRqfh0CUScbpGMBtPrtql7FdfzC6PCQXCIilHLWNFWLR_vTm2nm1LWuRJaaq7JTnc70bDTyr0PIFqQpFDsCM9UqcCaki8QuAN-k/s1284/image_2026-04-01_13-47-28.png
ក្រោយពីរឿងនេះបានរីកសាយភាយនៅលើបណ្តាញសង្គមអ្នកនៅក្នុងចង្កោមសិល្បៈបានជួយថវិកាជាបន្តបន្ទាប់មកកាន់លោក ម៉េង ប៊ុនឡូ ក្នុងនោះក៏មានអ្នកគាំទ្រមួយចំនួនដូចគ្នា។ គួរឱ្យដឹងថា លោក សាវិន ហ្វីលីព គឺជាសិល្បករម្នាក់ដែលតែងតែជួយដល់អ្នកសិល្បៈ ដែលមានជីវភាពខ្វះខាតនិងត្រូវការជំនួយសម្រាប់ការព្យាបាលជំងឺដោយលោកបានបង្ហោះរឿងរ៉ាវនៅលើបណ្តាញសង្គម៕

ខែលការពារអាកាសធម្មតាៗរបស់អ៊ីរ៉ង់ ប្រ.ហារដ្រូនតម្លៃជាង ៣០លានដុល្លាររបស់អាមេរិក

0

នៅថ្ងៃអង្គារ ទី៣១ ខែមីនា កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានអះអាងថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបា.ញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក MQ-9 Reaper តម្លៃជាង ៣០ លានដុល្លារ/គ្រឿង របស់សហរដ្ឋអាមេរិក នៅទីក្រុង Isfahan ភាគកណ្តាល ដែលបានបរាជ័យក្នុងការបំពានដែនអាកាសរបស់អ៊ីរ៉ង់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន India Today។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBvFCACQoiPnNMvwzWYCDzZ2WCOXrmJ1krHr3V_Xnn2Ia1pZhabQoeU-4hapmx27BFMIP1fVjcUCl6ksuq8P_9QgBFN7bRuRyQyuT1DSTGgtXEkUB0Kq9m0E-ALerBT5KGJ5wFw48iWnldLLbaL3GlWeqMQZLAPpz88g3PxEB-6LR4Nr2QJampVy8d6gBq/s1024/photo_2026-04-01_10-42-29.jpg
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលរាយការណ៍ដោយ Tass News របស់រុស្ស៊ីបានឲ្យដឹងថា ក្រុម IRGC បានអះអាងពីការស្ទាក់ចាប់ និងបា.ញ់ទម្លាក់នូវដ្រូនពិឃា.តដ៏ទំនើប ប្រភេទ MQ-9 reaper ដែលផលិតនៅសហរដ្ឋអាមេរិក ក្បែរទីក្រុង Isfahan ។ សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់បន្ថែមថា ប្រព័ន្ធការពារដែនអាកាសដែលមានតម្លៃថោកជាងរបស់អ៊ីរ៉ង់ គឺជាឧបករណ៍ដ៏សំខាន់ដែលជួយឲ្យសម្រេចនៅក្នុងប្រតិបត្តិការនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhV_SnxSc7xfbPUh7hyXbEb89rrl9hW2JxO3Vo2BXcl1sC6r2_Ni7O7mDKbHf8qpU3wBWFPZ0xXufM92iGUNUJTofqQQLAi30mRm6GbYa3SJvltCptacgQEaRl2U2EJ-l8M8bFVVo6vdmHqiPvkS3SnOvmPywIG8pcUKCsKE74qP6IYc87VE4l8T21faZG/s1024/photo_2026-04-01_10-42-28.jpg
ទោះបីជាយ៉ាងណាក៏ដោយ គេនៅមិនទាន់ឃើញប្រតិកម្មឆ្លើយតប ឬការបញ្ជាក់អ្វីឡើយពីខាងសហរដ្ឋអាមេរិកជុំវិញការអះអាងរបស់អ៊ីរ៉ង់ដូចខាងលើនេះ។ ខណៈក្នុងករណីកន្លងមក មន្ត្រីអាមេរិកពេលខ្លះបានជំទាស់ ឬមិនបានផ្ទៀងផ្ទាត់ការអះអាងរបស់អ៊ីរ៉ង់អំពីយន្តហោះរបស់ខ្លួនដែលត្រូវបានបាញ់ទម្លាក់ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTh-UD9aw1G0CT6T1RLRqgKhoUvoi-BHJjLCRuJukrAo2Qud9YHc_wKcqqyv6Ma767IgXQyFXyQcYgUgIvnbk8O8tygbDDZrX9iZTI1JcFcfF-gKng0mzcmVFfrqF8cocwvsHn7CPbQnMAovl7fyuXBEDlE9KqzqMWXGUaOz5KMwS-WUoH5Ku3VHYwL26D/s640/photo_2026-04-01_10-42-29%20(3).jpg

គួរជម្រាបថា MQ-9 Reaper គឺជាដ្រូនស៊ើបការណ៍ទំហំធំ ដែលមានតម្លៃខ្ពស់ និងអាចកំណត់គោលដៅវា.យប្រ.ហារបានយ៉ាងមានប្រសិទ្ធភាព។ វាមានសមត្ថភាពហោះហើរបានរហូតដល់២៧ម៉ោង ដោយមិនបាច់ចុះចត និងហោះបានកម្ពស់ ១៥ ០០០ ម៉ែត្រ (ខ្ពស់ជាងយន្តហោះពាណិជ្ជកម្ម) ដែលធ្វើឲ្យសត្រូវពិបាកមើលឃើញដោយភ្នែកទទេ ឬឮសំឡេងម៉ាស៊ីនរបស់វាណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmSO_9GmDG-Ykm9NPZbfKLvXUdqMqdGkPAKE0BlgkAD3WkSnsxy9ATtxyR5TmoOQ8sYSdlOU4coy8YInG-IomUbCiOTi3WokQY_I1WR193ssxD3pMECUCVI1NbS9n7-mH9amWVLBB0n9z1dSnlHGmAGfGpZA_HPdZFLJekqkG_QFYyIyX1g70nIJeVm6yP/s1280/photo_2026-04-01_10-42-29%20(4).jpg

មិនតែប៉ុណ្ណោះ MQ-9 អាចផ្ទុកអាវុធធុនធ្ងន់បានដល់ទៅ ១ ៧០០ គីឡូក្រាម រួមមានមីស៊ីល Hellfire សម្រាប់កម្ទេចរថក្រោះឬគោលដៅជាក់លាក់ ដែលធ្លាប់ប្រើដើម្បីសម្លាប់លោក Qasem Soleimani កាលពីឆ្នាំ ២០២០ និងគ្រាប់បែកនាំផ្លូវដោយឡាស៊ែរ សម្រាប់វាយប្រហារគោលដៅលើដីដោយភាពជាក់លាក់ខ្ពស់បំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp7yTbRnlWp7xVuwA0EyWYK_VoJR6unQRJb-ut7BM7rcBwPsSp-5O9fNGsHFihGmdm5NYJTQDUaCc8OGzrqR9IWn2lj9tR3po1KVZoRhvqUGCion-cRgtMg93Bw4E7fQkdfvYVwEArt0a2TiEzJJUYcSInp2882OHv2irz_PWOkDauazfkhFsHVswwqqjE/s1280/photo_2026-04-01_10-42-29%20(2).jpg
តែទោះជាវាមានសមត្ថភាពខ្លាំងក្លាយ៉ាងនេះក្ដី វានៅតែត្រូវបានបា.ញ់ទម្លាក់ដោយខែការពារមេឃតម្លៃថោករបស់អ៊ីរ៉ង់ ដែលជំរុញឲ្យអ្នកវិភាគជាច្រើនយល់ឃើញថា នេះជាសញ្ញាដែលអាចបង្កើនហានិភ័យនៅក្នុងតំបន់ ជាពិសេសនៅពេលដែលភាគីទាំងពីរបន្តបង្ហាញពីសមត្ថភាពយោធាកម្រិតខ្ពស់នៅក្នុងដែនអាកាសទៅវិញទៅមកនៅក្នុងជម្លោះ៕

លីវ ជីលី ផ្តាំទៅប្រទេសថៃបែបនេះក្រោយទាមទាររកភស្តុតាងទាំងលួចរបស់គេសោះ

0

ថ្មីៗមកនេះមានសិល្បការិនីជាច្រើនបានបង្ហាញខ្លួនក្នុងឈុតស្បៃខ្មែរជាហេតុធ្វើឱ្យអ្នកលេងបណ្តាញសង្គមថៃមួយចំនួនបញ្ចេញមតិប្រតិកម្មយ៉ាងខ្លាំងក្លា។ ក្នុងចំណោមនោះបវរកញ្ញា លីវ ជីលី ក៏បានបង្ហាញពីឈុតស្បៃខ្មែរដូចគ្នាដែលបណ្តាលឱ្យបណ្តាញសង្គមរបស់នាងប្រមូលផ្តុំដោយការបញ្ចេញមតិមិនល្អពីអ្នកជនជាតិថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhI5noEdzz2pzY6EumG6UsaT1403LCy3s9Nz_pYcdl4nANc-Zvp9Ks2-ixheI0XRHrTB_8r510EHVQV2BWZWCaytbonRLQZVYHdLS4In_uQFbWbLv94EVmxrt-Q9cLppdTl_V9Quuz44wuYassWECYFJmx6iuzR-c0kJHxhbUtyzyKYG6cq2tY-5dlWqQnM/s2048/image_2026-03-28_14-52-19%20(2).png
មកចោទម្ចាស់ដើមនិងទាមទាររកភស្តុតាង លីវ ជីលី ផ្តាំទៅកាន់ប្រទេសថៃថា«Sending to Thailand ចាំខ្ញុំមានអំណះអំណាងប្រាប់ពួកអ្នកឯង អំពីឈុតខ្មែរតាមសម័យកាលនីមួយៗ ជាពិសេសក្នុងពិធីរៀបការសម្លៀកបំពាក់ខ្មែរគឺស្លៀកទៅតាមកម្មវិធីនីមួយៗ ច្បាស់ៗគ្រាន់តែអ្នកមិនមានធនធានគាត់ធ្វើទៅតាមលទ្ធភាព»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2O1_iZMOPMNH8XgPLwv50kHG0rP1BCPOzsD2k7ixgPf__THNndOPjEc1c_pOz2E7DlIGYIccHWG82qDkVBWDhwbxUkDVJP-Lcp5qururlxK3SwHFQj5LNkH5HGg_8RB7OosagCvgnbvmRSiA13PUKhqJZbFRuShqfSPm3JFjq4eQOCiVhMYbPpM2tBw03/s2048/image_2026-03-28_14-52-25%20(2).png

Miss Supranational Cambodia 2023 បន្តទៀតថា «ពួកអ្នកឯងជាចោរស្រាប់ចឹងតែងតែចង់បានភស្តុតាង ចង់បានដើម្បីអ្វី ដូចទឹកដី អ្នកប្រាជ្ញ អក្សរសាស្រ្ត ប្រាសាទនានា អ្នកឯងលួចទៅហើយ មិនគ្រប់គ្រាន់ទៀតហី? ហេតុអីមកចោទម្ចាស់ដើមទៅវិញ ខ្ញុំពិតជាសង្វែកណាស់ ស្បៃអ្នកឯងហ្នឹងមាននៅឆ្នាំណាដែរ? រួមទាំងប្រទេសអ្នកឯងកកើតនៅឆ្នាំណា មានភស្តុតាងអីខ្លះបញ្ជាក់ផង»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJnEUUQ5FwpSDDijs7TUwxiT94e82FXfT5j5eVvDle8WhlltmsE7nYNOQgxja3w1qx4hURXAXUMu2O85WLpUgy4tubM7C2IaXGE7Pk4sMHaKrGU6Nfdme9nGfkSDOxGYb7nrCP4UafQE1G71GSUYQ2ptvE3v9lLEPIktiEDfgkhgiblbSPirTghe-jVy0D/s731/image_2026-04-01_09-56-39%20(2).png
ការបង្ហោះសំណេរខាងលើនេះរបស់ លីវ ជីលី បានធ្វើឱ្យអ្នកគាំទ្របង្ហាញការយល់ស្របដោយលើកឡើងថាហត់នឹងពន្យល់ទៅកាន់ប្រជាជនថៃមួយចំនួនដែលពុំទទួលស្គាល់ការពិតទាក់ទងនឹងស្បៃខ្មែរ ដោយជនជាតិថៃនៅប្រកាន់គោលជំហរជារបស់ខ្លួន។ ជាមួយគ្នានេះគេសង្កេតឃើញថា អ្នកលេងបណ្តាញសង្គមថៃក៏សម្រុកចូលមកបញ្ចេញមតិមិនល្អដាក់ លីវ ជីលី ដដែលបើទោះបីជានាងខំពន្យល់ និងអះអាងពីភាពត្រឹមត្រូវនៃការវិវត្តន៍របស់ស្បៃខ្មែរយ៉ាងណាក៏ដោយ៕

Tian Xiwei ត្រូវបញ្ឈប់ការ live ភ្លាមៗដោយសាររឿងនេះ

0

នាពេលថ្មីៗនេះតារាសម្តែង Tian Xiwei បានបង្ហាញខ្លួននៅក្នុងការផ្សាយផ្ទាល់មួយក្នុងស្ទីលដ៏ទាក់ទាញជាមួយនឹងរូបរាងសមសួន។ ទោះបីជាឈុតនេះទាក់ទាញចិត្តយ៉ាងណាក៏ដោយតារាស្រីរូបនេះត្រូវបញ្ឈប់ការ Live ភ្លាមៗប្រហែលជា២០នាទីដោយសារតែឈុតនេះវាតឹងខ្លាំងពេកដែលធ្វើឱ្យនាងពិបាកដកដង្ហើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRvNz5ljTa9oKSl0qFjJS78zE2TFjoX_pdQ-Hi-Kn0zcH2b0g7jVUOACndvKIVl_PBwnKFzAL5WYqkUUktmD4vn_uN5QEwlY9QCQThgX55AulvGaBCrxJFTG6_pA2zJBJDSUG-QkUMpxYwau4jOr3XIee5s4EXMG6etB84AQQ_QzTTlL69JFtWxTchqkbY/s2000/image_2026-04-01_10-18-55.png

ដោយមានកម្ពស់ប្រហែល ១.៦៨ម៉ែត្រ និងទម្ងន់ ៤៦គីឡូក្រាម រ៉ូបតឹងណែនរបស់ Tian Xiwei ធ្វើឱ្យនាងពិបាកដកដង្ហើម ដែលធ្វើឱ្យអ្នកទស្សនាជាច្រើនមានអារម្មណ៍ថប់ដង្ហើមជំនួសនាង។ លើសពីនេះ ការផ្សាយត្រូវបានរំខានដោយសារតែការរំលោភលើច្បាប់របស់វេទិកាទាក់ទងនឹងការស្លៀកពាក់ដែលបង្ហាញឱ្យឃើញដើមទ្រូង។ បន្ទាប់មកនាងត្រូវប្រើសញ្ញាមួយដើម្បីបិទបាំងទ្រូងរបស់នាង ដើម្បីបន្តការផ្សាយផ្ទាល់។ ហេតុការណ៍នេះបានបង្កឱ្យមានភាពចម្រូងចម្រាសជាច្រើនជុំវិញការរៀបចំរបស់ក្រុមការងារ ចាប់ពីការជ្រើសរើសទំហំសំលៀកបំពាក់រហូតដល់ការវាយតម្លៃការអនុលោមតាមបទប្បញ្ញត្តិត្រួតពិនិត្យខ្លឹមសារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-43qY8IJkdCapQWnz0UUvrpX7ue3zTrUq5o2iaT158faYFG52neAhEoEgoH07r91PqK2x43rUPgyfDtYNUEwCwFl7RaBCHs6SqJ6xye2No6_KcuWKqesoN5LrS3np8KuhFTp6DLhZbJdkZiXUFe1zzJqfUtI2RrLCBXooOyNjhku15yESdL86NWEyWovN/s1440/image_2026-04-01_08-53-53.png
បន្ទាប់ពីហេតុការណ៍នេះបានក្លាយជាប្រធានបទដ៏ពេញនិយម មនុស្សជាច្រើនបានសម្តែងការអាណិតអាសូរចំពោះ Tian Xiwei ដែលរក្សាបាននូវវិជ្ជាជីវៈរបស់នាង ខណៈពេលកំពុងផ្សាយផ្ទាល់ទោះបីជាមានការលំបាកក៏ដោយ។ ហេតុការណ៍នេះក៏ឆ្លុះបញ្ចាំងពីសម្ពាធទាក់ទងនឹងស្តង់ដាររូបភាពរាងកាយនៅក្នុងឧស្សាហកម្មកម្សាន្តផងដែរ ដែលគំនិតដែលថា ស្គមជាងមុន កាន់តែស្អាត នៅតែកើតមាន។ មនុស្សជាច្រើនអះអាងថា ផាសុកភាព និងសុវត្ថិភាពរបស់សិល្បករមិនគួរត្រូវបានលះបង់ដើម្បីទាក់ទាញទស្សនិកជនតាមអ៊ីនធឺណិតនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsOKFYefSQvj-nhCyzdQNHDHDeuXw7QSEJKf_QAC37l6_LXyjMJ0ASYqCxxK-xDjWq8tL_nQFDXnqbJQcOO7PYVSuaLAAfk2CDw1Q1jaOFcfD25OYHdPS7LWi-Lf-6UahzWsrZmr6fuwUMvKk1P-JcC7ETUVjd6r4g8fAX9J5BvhnM8JnbBbdu7VAnd7iM/s2048/image_2026-04-01_10-18-53.png

គូសបញ្ជាក់ថា ថ្មីៗនេះអាជីពរបស់ Tian Xiwei បានកើនឡើងយ៉ាងខ្លាំងដោយសារតែតួនាទីជាតួឯកស្រីនៅក្នុងរឿងភាគប្រវត្តិសាស្ត្រ «Pursuit of Jade» ។ ចាប់តាំងពីការចាក់បញ្ចាំងលើកដំបូងនៅថ្ងៃទី ៦ ខែមីនា ឆ្នាំ២០២៦ រឿងភាគនេះមិនត្រឹមតែទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតប៉ុណ្ណោះទេ ថែមទាំងបានធ្វើឱ្យតារាសម្តែងស្រីដែលកើតនៅឆ្នាំ ១៩៩៧ រូបនេះ ក្លាយជាឈ្មោះដែលត្រូវបានគេនិយាយច្រើនបំផុតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមចិន ដោយបានពង្រឹងតំណែងរបស់នាងនៅក្នុងឧស្សាហកម្មកម្សាន្ត៕

ជំនឿ៖ ហាមហាលសម្លៀកបំពាក់នៅពេលយប់

0

យើងតែងតែបានឮចាស់ៗហាមហាលសម្លៀកបំពាក់នៅពេលយប់ ពីព្រោះក្រៅពីពាក់ព័ន្ធនឹងជំនឿតៗគ្នាហើយ វាក៏ប៉ះពាល់សុខភាពផងដែរ ។ មកដឹងមូលហេតុថា ហេតុអ្វីពុំគួរហាលសម្លៀកបំពាក់ពេលយប់ តើមានផលប៉ះពាល់អ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwdSBFwxXEbICQmIMeeF80RftybUnZAotFBd6TpGWNiRuttHGX8LV8Rlzy5FrrfJSY_dtr89W6HnbdR3ag_-uh8SeoT5RuctpD_QZGpgq3tht67gg5GoWL5Ixe15jPKF0zku9dm-rEnyIY8BViWEY5u31aQ5F98GW1ET61HTymgKy_Yn5fbu1vgsC8lsRt/s2048/515682685_10161729125524385_7508456619709929963_n.jpg

ក្រៅពីជំនឿបុរាណ អ្នកជំនាញក៏បានលើកឡើងពីពេលវេលាល្អបំផុតសម្រាប់ការហាលសម្លៀកបំពាក់ គឺចាប់ពីពេលព្រឹកព្រលឹម រហូតដល់រសៀល ដែលពេលនេះមានកំដៅថ្ងៃខ្លាំងជួយឱ្យសម្លៀកបំពាក់ឆាប់ស្ងួត និងកម្ចាត់មេរោគបានល្អ ។ ចុះបើហាលសម្លៀកបំពាក់ពេលយប់វិញ តើនឹងមានអ្វីកើតឡើង?

១-ប្រមូលផ្តុំមេរោគ និងក្លិនមិនល្អ ៖ សីតុណ្ហភាពនឹងធ្លាក់ចុះពេលអស់កំដៅថ្ងៃ និងមានសំណើមកើនឡើងលើអាកាស ដែលបណ្តាលឱ្យសម្លៀកបំពាក់ហាលពេលយប់មិនងាយស្ងួត ក្លាយជាកន្លែងប្រមូលផ្តុំមេរោគ ។ លើសពីនេះ វាមានក្លិនមិនល្អ ប្រសិនបើកុមារងាយប្រតិកម្មស្បែក ពេលស្លៀកសម្លៀកបំពាក់នឹងកើតកន្ទួលរមាស់ ឬរលាកស្បែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3GEHhY0-cQvQgriWJUsEzJPYLtuNXG0HzePwNTAW4LmeXra_CrJNuXyuLuvwU4VqqhZPkpdUvVi58sMhLntsBweoxCcswlUiveYzLLpsOKq_4x1xxEHsVkJVUh1tgX6HPij2TE_5fKn-J_gmDttTV3M6X0erqooMj2E746lDHW-vwIWbhhYEq863r1JE2/s600/photo_2026-03-31_13-46-16.jpg

២-សត្វល្អិត និងកខ្វក់ ៖ ពេលយប់សម្បូរសត្វល្អិតតូចៗហើរមកទំលើសម្លៀកបំពាក់សើមដើម្បីបញ្ចេញពង ឬលាមក ពេលយកសម្លៀកបំពាក់មកប្រើប្រាស់ដោយមិនពិនិត្យជាមុនអាចប្រតិកម្មស្បែកធ្ងន់ធ្ងរ រីឯក្មេងតូចឆាប់ឆ្លងមេរោគ ។

៣-គ្រោះថ្នាក់ផ្លូវដង្ហើម ៖ សំណើម និងមេរោគជាប់សម្លៀកបំពាក់ហាលពេលយប់ គឺជាមូលហេតុគ្រោះថ្នាក់ប្រព័ន្ធផ្លូវដង្ហើម ។ អ្នកមានប្រព័ន្ធការពាររាងកាយខ្សោយ ឬមានបញ្ហាផ្លូវដង្ហើមអាចកើតជំងឺហឺតដោយសារការស្រូបក្លិនមិនល្អរបស់សម្លៀកបំពាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHAKrkCxzxonQsIIBk6SRkw1W7yqLZuZsSpHdrd6k_1Y3TatoA8H64-eDOUpYtJT0BJ727x5jImTmYJC7ITFiUO0z2GNLQKGm-p4qCiRXAGAJ5qktbmD8KZ_wZerhrR5Xs8VrbsSsQbHSU2RC-1inPfuMo7_wPcZ8R_glqhbj_YcgmJClJNrqgIS8drh0E/s1280/photo_2026-03-31_13-46-17.jpg

៤-ជំនឿ និងថាមពលអវិជ្ជមាន ៖ តាមជំនឿពលរដ្ឋនៅបណ្តាប្រទេសមជ្ឈិមបូព៌ា និងក្បួនហុងស៊ុយបញ្ជាក់ថា ការហាលសម្លៀកបំពាក់នៅកន្លែងងងឹត គឺជាការទាក់ទាញថាមពលអវិជ្ជមាន ឬរឿងមិនល្អជាប់នឹងសម្លៀកបំពាក់ វានឹងមកនូវតែសំណាងអាក្រក់ ។

៥-ខូចសាច់ក្រណាត់ និងបាត់ក្លិនក្រអូប ៖ ការហាលសម្លៀកបំពាក់មិនស្ងួតល្អធ្វើឱ្យឆាប់ខូចសាច់ក្រណាត់ និងបាត់ក្លិនក្រអូបរបស់ទឹកក្រអូប ហើយជំនួសមកវិញនូវក្លិនស្អុយបណ្តាលឱ្យវិលមុខ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMeq8cziJcwNnIjyPTdUFKoSJSgo2UE66rElLXLlPnNdrEcUSrjNGvm2JmIIYJdOg5jR5eurudE7waLn5FE05emW1U4hOjfGb5nraSIkBN103sA42H0lYTuniLoLJw8WnwVd_I6G9koimyPTb8_jwjMOhuOAskp9AnNCKmJGVAgqx1rOXD1q9VxbXbCF1v/s1280/photo_2026-04-01_14-09-19.jpg

អ្នកជំនាញណែនាំឱ្យហាលសម្លៀកបំពាក់ពេលថ្ងៃ និងយកទុកមុនពេលព្រលប់ដើម្បីកុំឱ្យត្រូវទឹកសន្សើម ហើយការហាល ក៏ត្រូវគិតពីសោភ័ណភាពផ្ទះ មិនមែនហាលគ្រប់កន្លែងទេ ។ បើចាំបាច់ត្រូវបោកគក់សម្លៀកបំពាក់ពេលយប់ គួរប្រើប្រាស់ម៉ាស៊ីនសម្ងួត និងហាលកន្លែងមានខ្យល់ ។

សរុបមក ការហាមហាលសម្លៀកបំពាក់ពេលយប់ មិនមែនគ្រាន់តែជាជំនឿបុរាណទេ ប៉ុន្តែមានហេតុផលវិទ្យាសាស្ត្រប៉ះពាល់សុខភាពដោយផ្ទាល់ ទាំងបញ្ហាមេរោគ និងរលាកស្បែក ។ ហេតុនេះ ការថែទាំសាច់ក្រណាត់ឱ្យស្អាត គួរហាលនៅកន្លែងមានកំដៅថ្ងៃ មានខ្យល់ ប្រមូលទុកពេលល្ងាចដើម្បីរក្សាក្លិនក្រអូប និងសុវត្ថិភាព ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqdB4DpPnOvfZ7BHx_gPoT4dHZnX9r83nps9VBbyGczFJV4xQzsypDVRR1pKKrWCBLIq9AnvF3fdJ_TnH7OszVOZ5kHjloFLrUwKv7eyaEQTbjpKDz2puMNzHnJ6_0e3qAckg_k12NzX5GIoSBDW5zxeDT7mtEOGGLaZLXdRtdPN91W8TUCQVCRC0JAN2r/s800/photo_2026-04-01_14-09-23.jpg