Home Blog Page 706

សូមរកផ្លូវវៀង! ស្អែកនេះនឹងមានការបិទផ្លូវ២ថ្ងៃ ពីមហាវិថីព្រះនរោត្តមស្តុបជលផល ដល់ស្ពានអាកាសក្បាលថ្នល់

0

នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ០៧:០០នាទី រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវ ដើម្បីរៀបចំប្រារព្ធពិធីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា។

ដើម្បីឱ្យការប្រារព្ធពិធីសន្និបាតនេះ ប្រព្រឹត្តទៅដោយរលូនរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងបញ្ចៀស ចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម ចាប់ពីស្តុបជលផល ដល់ស្ពានអាកាស ក្បាលថ្នល់ និងបរិវេណជុំវិញទីតាំងប្រារព្ធពិធី នៅថ្ងៃទី២៥ និងទី២៦ ខែមករា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៥:០០នាទីព្រឹក រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ ប្រជាពលរដ្ឋទាំងអស់ត្រូវបញ្ចៀស រកផ្លូវវៀងក្នុងការធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវខាងលើ រយៈពេល២ថ្ងៃ ដោយនឹងបើកឱ្យធ្វើចរាចរជាធម្មតាវិញពេលកម្មវិធីចប់។

គួរបញ្ជាក់ថា ពិធីសន្និបាតគណៈកម្មាធិការកណ្តាល លើកទី៤៥ អាណត្តិទី៥ របស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbD1mUrr0uth30R_dsHkwnCOkikDa8VKXnWjvq7hFUBVbd4xkYsDyzHoJD17CQg5GiSOnl3Dr_5h_mm1BVV6hJjL9asZmtAzvgWPrINRWGQkY3_QAVWxlgyMCl8DnX9Kxkwo1xqI-uFcDtQ-HmRieuHMsq0mUGpL7-3f26mDQ5oZlwf6ivA7-7fq4qehhyphenhyphen/s1130/image_2025-01-24_13-34-09.png

 

សម្ដេចធិបតី បញ្ជាឱ្យដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅលើផ្លូវ៦០ម៉ែត្រ

0

មហាវិថីសម្ដេចតេជោហ៊ុនសែន ឬគេស្គាល់ជាទូទៅថា ផ្លូវ៦០ម៉ែត្រ នឹងមានរនាំងដែកពុះចែកទ្រូងផ្លូវ ក្រោយពីមានគ្រោះថ្នាកចរាចរណ៍បុកស្លាប់ជាច្រើនករណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqS-YxTLjnUu_fjA59xTiWGE9NYOoGUhTzYsvtQPNjwsXT3ArKLj8TECUpy1ArtsEZNAB3KcBME7gHR3npm_i-2leP5eEcjz9Y94P_0IdSLB-wjnmSuQw14pgO0xe0iwrZ12Kj8zQxw8MInSIABwDIncD6aYuq7Z63t4rKM4NRBDmtHl_xjHy_JkYDpPyU/s1280/image_2025-01-10_11-52-20.png
បើតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែ្លងក្នុងពិធីបិតសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រៀបចំដាករខណ្ឌចែកទ្រូងផ្លូវនៅផ្លូវ៦០ម៉ែត្រ ដើម្បីកុំឱ្យមានការវ៉ាជែងខុសគន្លង ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjioqSsz93rcN7ga-fA57bpxJQhz4LJ-J94GODzB29kl8Yez5PCOiAValo9TVA5s-MTzzZAyYd0RR9gMkGZXWNuBH_xl6WM7iLOxO_YalHr2fosUTlORmC5fbsqugTr0ru9DwCQZGR_FiMEgKWK2CtYttSymTBxOAS7s2vBuZfgq0vEHYAyWWGahnN1D4rF/s1280/image_2025-01-10_11-52-22.png
    បន្ថែមពីនេះ ការធ្វើដំណើរលើមហាវិថីនេះ នឹងត្រូវកំណត់ល្បឿនដោយចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាសមរតកតេជោអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY6EgqjKkWh86NTuAhrU1Clg7ZGAb0UpEbTKuHpHHw094qoosUALJIAu89VjuJeXU94vx4E0-QCs4AcTXDpfOKDz-bfiQ2obw50IqAX9losN7jrFJx4ZjkNW-DdKBvj-BIrn_kP1k6ihuZsNEc0Rf88LcJBfcKCn9i6TY7dcy1raaJaKm-BzDjW0zIdrvK/s1280/image_2025-01-24_15-01-25.png
    ផ្លូវ៦០ម៉ែត្រ ជាផ្លូវសំខាន់តភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ហើយភ្ជាប់ជាមួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1CNybAAx1Id5UFYu__kq71sdJv4AMHf63m_dfx4yIfQ-d0A9peraFTT4sXA1LLn96qg0g34kEKIKwwPVu_wKUFlG6_NmERqIEr1G1GtP8k4xkfd4wBosGnl7BdM4QMPlA8108fqd-Jjo9LHlaX6HiB6AxNqoCBfEsHagr_Tdo_s5yV8OyoJ_9Y4HNyqtQ/s1280/image_2025-01-24_15-01-26.png
    គួរបញ្ជាក់ថា មហាវិថីសម្តេចតេជោហ៊ុនសែន បានចាប់ផ្តើមការសាងសង់កាលពីខែ មិនា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន ING Co., Ltd និង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧៕

     

ថៃឱ្យពលរដ្ឋនៅក្រុងបាងកកជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃ៧ថ្ងៃ ដើម្បីកាត់បន្ថយខ្យល់ពុល

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានស្នើទៅក្រសួងដឹកជញ្ជូន អនុញ្ញាតឱ្យពលរដ្ឋរស់នៅទីក្រុងបាងកក ជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ដើម្បីកាត់បន្ថយខ្យល់ពុលក្នុងទីក្រុងដែលកំពុងកើនឡើងខ្លាំង ។ រដ្ឋាភិបាលនឹងត្រៀមថវិកា១៤០លានបាត ទុកផ្តល់ឱ្យក្រុមហ៊ុនដឹកជញ្ជូននានាសម្រាប់ការចំណាយរយៈពេល៧ថ្ងៃនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFDg6Xk9AZ6X6up5hiDkvQhg7CitEF5UIKfntpvJSa7Ni4MSvOXrHeESJRkTOzXDQjt1v7jM22JPFlmAWa0rk8DPwVY8y3_a4M4Dt_KHwEdKs8Vsa_exguM6RpbVzkZs27WyygzbPa5Y2gos3kDhwaKILJzPxNz4uxngbtIlxD6PCO4xME7MR87DoL94KR/s1280/photo_2025-01-24_14-05-49.jpg
កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ នៅវិមានរដ្ឋាភិបាល លោក សុរិយៈ ជឹងរុងរឿងកិច ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន លើកឡើងថា លោកស្រី ផេថងថាន បានស្នើឱ្យក្រសួងដឹកជញ្ជូន និងស្ថាប័នពាក់ព័ន្ធរួមគ្នាដោះស្រាយបញ្ហាខ្យល់ពុលនៅលើបរិយាកាសក្នុងទីក្រុងបាងកក ដោយអនុញ្ញាតឱ្យពលរដ្ឋជិះរថភ្លើងអាកាស និងរថយន្តក្រុងពុំគិតថ្លៃ៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣១ ខែមករា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsaeJsRUqaAMRami92aMYScXTDojlrsehFKo5Py-cC0-wOR2El_pLTXoeEbvUorGQQxkdnE8qbJLbQwclqHWIVPJ-5OYu1UK7PLb83K9Acr6-Ys9DjxB2Dwns6V5cbotU65Aa03SabsW_B9aivyY7coGYqJaBojRXHnY3dEazgQawnO08T1rAUeye_6MmF/s1200/photo_2025-01-24_14-05-49%20(2).jpg

ហេតុនេះ លោកក៏បានទំនាក់ទំនងទៅរថភ្លើងអាកាស (BTS) និងក្រុមហ៊ុនផ្លូវល្បឿនលឿន ព្រមទាំងក្រុមហ៊ុនរថភ្លើងអាកាសក្រុងបាងកក (BEM) អំពីវិធានការដោះស្រាយបញ្ហាខ្យល់ពុលរបស់រដ្ឋាភិបាល ។ ក្រុមហ៊ុននានាបានទទួលប្រាក់ចំណូលប៉ុន្មានក្នុងការដឹកជញ្ជូនអ្នកដំណើររយៈពេល៧ថ្ងៃកន្លងមក គឺរដ្ឋាភិបាលនឹងផ្តល់ប្រាក់ឱ្យវិញតាមចំនួននោះ បើទោះជាមានពលរដ្ឋមកជិះរថភ្លើងអាកាស និងរថយន្តក្រុងហ្វ្រីច្រើនក្តី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDGwabqMSyCSJnOS9a_l2BI_Zj2hFgYoH9BSJ11IUa1_vW_fbpJbsMAbTCVpKQOCS0Sv4D-WHqLNYAHpmQqEFtbwC4BmmqKm5sKW1k5GQjkMhekIgixyQsLYccWol13b_cYe6Y7FWBImt-WDVc-QOI4NRwGi2uKWzXR2nDUI2yX1wmXKmI2UfH5b9jdT0A/s960/photo_2025-01-24_14-05-51%20(2).jpg

រដ្ឋាភិបាលបានត្រៀមថវិកា ចំនួន១៤០លានបាត ទុកផ្តល់ឱ្យក្រុមហ៊ុនដឹកជញ្ជូននានាសម្រាប់ការចំណាយរយៈពេល៧ថ្ងៃនេះ ។ លោកស្រី ផេថងថាន នឹងស្នើទៅកាន់គណៈរដ្ឋមន្ត្រីដើម្បីអនុម័តថវិកាសំណង ហើយរំពឹងថា រដ្ឋមន្ត្រីគ្រប់រូបនឹងឯកភាពតាមវិធានការរបស់នាយករដ្ឋមន្ត្រី ។ ក្រៅពីនេះ ក្រសួងដឹកជញ្ជូនបានបង្កើតទីតាំងត្រួតពិនិត្យ៨កន្លែង ដើម្បីស្ទាក់ចាប់រថយន្តបញ្ចេញផ្សែងខ្មៅបើកបរក្នុងទីក្រុងបាងកក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilR4gJrmHIqaWBxIRxr6cWaPjad78mXk752uG1tj8dinjJWs1OyRwl7oBog8qMHRzvdqRm1-2Zn-UOMAELPXqKgyYqXvpFIeJfM47H_6KbWqRZ66qVPewOHnp_JrvzcKpVBExGA5eARq52wJyurU4qJ5BvPtnxKuCxpFttYURRUT67d6NhYZBeVb4zlSPc/s1024/photo_2025-01-24_14-05-51.jpg

លោករដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនជឿជាក់ថា ពលរដ្ឋនឹងមកជិះរថភ្លើងអាកាស និងរថយន្តក្រុងហ្វ្រី ចាប់ពី២០% ទៅ៣០% ។ បើគ្រប់កំណត់រយៈពេល៧ថ្ងៃ ហើយខ្យល់ពុលនៅតែពុំធ្លាក់ចុះ រដ្ឋាភិបាលនឹងវាយតម្លៃឡើងវិញថា តើគួរឱ្យពលរដ្ឋប្រើប្រាស់មធ្យោបាយដឹកជញ្ជូនសាធារណៈហ្វ្រីបន្តទៀតដែរឬទេ?

មកស្គាល់កុលសម្ព័ន្ធដែលមានម្រាមជើងដូចសត្វបក្សីចម្លែកបំផុតក្នុងលោក

0

ប្រជាជន Doma នៃប្រទេស Zimbabwe គឺមានភាពល្បីល្បាញខ្លាំងណាស់ ដោយសារពួកគេកើតមកមានម្រាមជើងពីរ ស្រដៀងនឹងសត្វអូទ្រីស ត្រូវបានគេហៅឈ្មោះក្រៅថា “មនុស្សអូទ្រីស”។
ប្រជាជន Doma ដែលត្រូវបានគេស្គាល់ថា Vadoma ឬ Bantwana រស់នៅភាគខាងជើងប្រទេស Zimbabwe មានកត្តាហ្សែនចម្លែកបំផុតមួយត្រូវបានគេស្គាល់ថា ectrodactyly ដែលជំងឺនេះបណ្តាលឱ្យបាត់ម្រាមជើងមួយចំនួន ផ្តល់ឱ្យជើងមានរូបរាងដូចដង្កៀប ដូច្នេះជើងរបស់ពួកគេម្នាក់ៗគឺមានម្រាមពីរប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8iKbL_VfJtNkdH-zd7kRKMsOK5CYhdZ9qwBw0jXPt6nF1GHt0A6vsh3Ju6jLK3hszjqEHVVvS_Ero69YD0U3altf-w5CY3yYqCSfO4xWDz80eWcB5K8jdPYiUv0QBJ0A2vMA35GTBvzaQNzfEfNabudBXzTaGX75zXxvjjYria8_MbkQV3uuJ8EFRq7jN/s806/image_2025-01-24_14-16-16.png

ទោះបីជាមានបញ្ហាដែលបណ្តាលមកពីជំងឺហ្សែន ectrodactyly ដូចជាពិបាកដើរ និងរត់ក៏ដោយ ក៏ប្រជាជន Doma មិនចាត់ទុកវាជាពិការភាពនោះទេ។ ពួកគេបានសម្របខ្លួនទៅនឹងលក្ខណៈនៃជើងរបស់ពួកគេបានយ៉ាងល្អ ហើយអ្នកខ្លះជឿថាម្រាមជើងពីរបានធ្វើឱ្យពួកគេកាន់តែខ្លាំងក្នុងការឡើងដើមឈើ ដែលជាជំនាញដ៏មានតម្លៃសម្រាប់សង្គមអ្នកប្រមាញ់ផងដែរ។ ហេតុនេះរោគសញ្ញានេះគឺជារឿងធម្មតានោះទេសម្រាប់កុលសម្ព័ន្ធ Doma។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYPaW_QJsLJSDWW_TCtoxvI0hVo-FYtSpIMqXlAUZMKlVRyD8kmWhpFH4e9GIkkv-k6Fh6Ydh0hn2sM5E4o-WB6yH5RITUzpzVFitVIWS32DhfJRCCLFDEP3xEzbl2CfkSr2mnQws4em_K7kn0uJfTRdKeI-KrkdnBvR8nEVsl5zflxAvg0P-LR1cjE2MC/s886/image_2025-01-24_14-16-17.png

ប្រជាជន Doma គឺជាកុលសម្ព័ន្ធអ្នកប្រមាញ់ដែលនៅសេសសល់តែមួយគត់នៅក្នុងប្រទេសហ្ស៊ីមបាវ៉េ ប៉ុន្តែសិទ្ធិទទួលបានដី និងធនធានរបស់ពួកគេគឺមានកម្រិត។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កុលសម្ព័ន្ធបានប្រឈមមុខនឹងសម្ពាធពីរដ្ឋាភិបាល ដោយទាមទារឱ្យបញ្ឈប់ការបរបាញ់ ដោយបង្ខំពួកគេឱ្យបោះបង់ចោលរបៀបរស់នៅបែបប្រពៃណីរបស់ពួកគេ ហើយផ្លាស់ទៅរស់នៅតំបន់ទំនាបវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheaLUfF3K75187H7QmoFlSdz5e4n8J-9Vm3WewCQh8qGgIGRqj5b4zsN2717vNMEiqhiT36vsUyvh2xg38mXrvhav-hNLYswvtMH-yRafbP-ec-E-oGTGtpHYjwnGC8Wca5nxzQEgh3ONisu0wX6Wtb1Q_VvRxrKKh_fzjc4qqfuqnR94SlCsp7qJRm8ir/s640/image_2025-01-24_14-16-18.png
បច្ចុប្បន្នប្រជាជន Doma ហាក់មានការផ្លាស់ប្តូរច្រើនទៅតាមបរិបទសង្គម ដោយពួកមិនបរបាញ់សត្វព្រៃទៀតទេ ហើយប្រកបរបរកសិកម្ម និងរស់នៅក្នុងសហគមន៍តាំងទីលំនៅ សាងសង់ផ្ទះរបស់ពួកគេនៅលើដីខ្ពស់ដើម្បីការពារខ្លួនពីសត្វព្រៃ។ គួរបញ្ជាក់ដែរថា ក្រៅកុលសម្ព័ន្ធ Doma របស់ប្រទេស Zimbabwe ដែលមានម្រាមជើងដូចសត្វបក្សី កុលសម្ព័ន្ធផ្សេងទៀតដូចជា Talunda និង Taluta Kalgana នៅវាលខ្សាច់ Kalahari នៃអាហ្វ្រិកខាងត្បូងក៏មានម្រាមជើងពីរដូចសត្វបក្សីផងដែរ៕

ច្បាស់ការមែនទែនហើយ! សំបុត្រប្រគំតន្ត្រីដ៏ក្រើករបស់ម្ចាស់បទដ៏ល្បីល្បាញ “I NEED A GIRL” TAEYANG ចាប់បើកលក់ពីថ្ងៃទី 27 មករា តទៅហើយ!

0

ថ្ងៃទី២៤ មករា ២០២៥- ត្រៀម!!! ហ្វេនៗ K-POP! ការទន្ទង់រង់ចាំយ៉ាងអន្ទះសាបានឈានមកដល់ទៅបញ្ចប់ហើយ ដោយសំបុត្រសម្រាប់ការចូលទស្សនាការប្រគំតន្ត្រីដែលកក្រើកជាងមុន 10 ដងរបស់កំពូលតារាចម្រៀង K-POP TAEYANG នៃក្រុម BigBang បើកលក់ជាផ្លូវការចាប់ពីថ្ងៃទី 27 មករា តទៅហើយនៅម៉ោង 11:00 ព្រឹក! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4e9nxABEiuSno1q7CGxNFzBcO_uzWVk2knxj0Y5HPw289A0zkNxqrbKFLZybFd5piuoelSMlZB-GEojQEpdu3ATrWWM5bvkOPmbYLOw-mIzxrKigGcw-meEtk-3a6Jcb692wvSOcbrY9clXtt5uX4nJQ725NMKKtRROLj6IIdLpI1WCIsJ9LZpzNSZi1I/s1350/IMG_8590.JPG
មហាព្រឹត្តិការណ៍ប្រគំតន្ត្រីលំដាប់ពិភពលោកដ៏កក្រើក GANZBERG Super Idol- Beyond The Best នៅកោះពេជ្រ នឹងកាន់តែអសា្ចរ្យ កាន់តែកក្រើកដែលនឹងនាំមកនូវភាពរំជើបរំជួល ភាពសប្បាយរីករាយមិនអាចបំភ្លេចបានក្រោមវត្តមានចូលរួមសម្ដែងដោយកំពូល Idol ប្រុសស្អាត TAEYANG ម្ចាស់បទដ៏ល្បីល្បាញ “I NEED A GIRL” ដ៏ល្បីរន្ទឺពាសពេញពិភពលោក អមដោយវត្តមានតារាចម្រៀងលំដាប់ប្រទេសជាច្រើនរូបទៀត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJGXBwHa3D7JaMQwPd204SdPTkDPwGVm6902rJiZ_BYRXXQjv_1ujvIUkb4x0438WcuxAt-BTsJ0Q-bFLlsb9rR4fYf9ui1hC2JgTe3b_j9b7f1w2hQGkaQRdEQk_4ZqlSAzpe2dnoCCQT-QikKzdczgzOtojKyCKsKEcry5O4rUfo9y3u-05QLbdcq12_/s1200/IMG_8589.JPG
????️ ប្រញាប់ឡើង! សំបុត្រកំពុងតែលក់ដាច់ដូចព្យុះ! កុំឱ្យខកខានមហាព្រឹត្តិការណ៍ដ៏អស្ចារ្យជាប្រវត្តិសាស្ត្រនេះឱ្យសោះណ៎ា! រួសរាន់ទិញសំបុត្រថ្ងៃនេះ ដើម្បីត្រៀមជួបជាមួយកំពូល Idol ក្នុងដួងចិត្តនៅកោះពេជ្រ ថ្ងៃទី 29 ខែមីនា ឆ្នាំ 2025 ចាប់ពីម៉ោង 4:00 រសៀល – 11:00 យប់! https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoSsT0nU4JdlfItyhM7xvaiUfnr8OEwzvEvqwV5e66uusIStPH4-zzYu1TFNtTC-f_9ouWM6OEBhd8B309aUcrw-ONuiqdgp04ASfSPPD0AZOW0yFLJzdg3JnMRjMsRdz-vJ3kExwFCjYMJd16euQdbz9tks7gob_gaCDw70EcNViTURz_HBN2k0O7W4JJ/s1799/IMG_8588.JPG
រួសរាន់ទិញសំបុត្រតាមរយៈ https://live.wonderpass.asia/event/ganzbergsuperidolconcert3
អរគុណអតិថិជនដែលទិញ GANZBERG អ្នកទាំងអស់គ្នាគឺមានចំណែកចូលរួមបង្កើតមហាព្រឹត្តិការណ៍នេះឡើង!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaTKMVu751Pvfe2vPJIPvcLWZK1b8aA_CE4VX3ODZGWHaHNVmEWFYjI8G5SsWjthESoIKs2KLh2IzfZy4LstnnyiWyvbwypoyScCAqOEGx-lqeDmosY-QEBO9b6gon2l8Rv0Pv6zcuXkWXk7Krh9c7gU24GgzqfulLppWGbNOkhyj06pT84EuGiO63cxdB/s1535/IMG_8587.PNG

ឧបត្ថម្ភគាំទ្រជាពិសេសផ្ដាច់មុខដោយ Ganzberg ផឹកស្រួល ស្រួលផឹក ផឹក Ganzberg និងសហការឧបត្ថម្ភដោយ ភេសជ្ជៈ Boostrong ភេសជ្ជៈ iDOL និង ទឹកផ្លែឈើ Freshy។
Brought to you by GANZBERG
#GANZBERG #SuperIdol2025BeyondTheBest #Concert #GANZBERGXTAEYANG #TAEYANG #KPOPhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWBUgbqdrgj0sjlKDK83zM3dorfKlJnQmOJerv1GCJhJxtUO8gubX3CN1awD2SX0K9VPi5Kgy14_4nbIADmRiCJlfF7DiTeOcqmtBgxTIDCVhuCRqC827DCAiXqlo5Jm5C5aGtkPZwlPS2lGqttKP8lHY3Ohxdit7dxXLLH2YFJBeP0ZcymDAF5YuouFVQ/s1542/IMG_8586.PNGhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaLmIb42EurREpDL0u_08MSH50nIFWi3h6RHqGfZtmlfcLrbZg8L67Uf7YjvwykLvSGjHV_gxe6IPIjcTRuwnFaB8B9NAUmWhUt6CyEaCaGg_mDlRdVMN1k3PrqbrGPjNb4S8ohhrlbfYd9r3ZCx33fyt08KPLyzPfUZnFjb-kEtdCc2Z6tTY-vRUE2y9Q/s1800/Concert_Layout_RE4.jpg

ផ្កានាំសំណាង ៥ ប្រភេទដែលអ្នកគួរដាក់សែនពេលចូលឆ្នាំចិនខាងមុខនេះ

0

ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមគ្រួសារភាគច្រើនតែងតែរៀបចំផ្កា ផ្លែឈើ ស្ករគ្រាប់ ភេសជ្ជៈ និងអាហារនានា ក៏ដូចជាអុជធូប ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដោយសង្ឃឹមថា នឹងទទួលបានប្រសិទ្ធិពរជ័យជូនដល់កូនចៅ ឱ្យមានសុខភាពល្អ សុខសប្បាយ រកទទួលទានមានបានជាដើម។ ទោះជាយ៉ាងណា ផ្កាដែលដាក់សែនទេវតា ឬអ្នកតា ត្រូវតែជាផ្កា ៥ ប្រភេទដូចខាងក្រោមនេះ ដើម្បីទទួលបានហុងស៊ុយល្អពេញមួយឆ្នាំ។

១.ផ្កាឈូក៖ ផ្កាឈូក គឺជាផ្កាដែលមានក្លិនក្រអូបប្រណិត និងត្រូវបានចាត់ទុកថាមានបុគ្គលិកលក្ខណៈថ្លៃថ្នូរ បរិសុទ្ធ ច្បាស់លាស់។ តាមហុងស៊ុយ ផ្កានេះមានន័យថានាំសំណាង និងជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0iRyQzE2MaLkQYVxFXNOXI96uuzO8oTB-sPmrUm1OOvLfAJVUUbHwlGG8-MauU3TyF6T13urtHx3Og9OjAsWkLrSjj2z_GIo8OxOG5kTxLvMzthGflQm3OuGpNicJT9yeFOb-LP-QmR3hsy92uxcqhQPNRNnwhaUcuVHEIwzPyM1J-cY0JutGLrZt_8rd/s1500/image_2025-01-24_14-04-23.png
២.ផ្កាហ្សឺបេរ៉ា៖ ផ្កា Gerbera ក៏ជាផ្កាដែលមនុស្សជាច្រើនជ្រើសរើសថ្វាយនៅលើអាសនៈផងដែរ។ ផ្កានេះតាមហុងស៊ុយ មានអត្ថន័យនាំសំណាង និងភាពរុងរឿងដល់ម្ចាស់ផ្ទះ លើសពីនេះ ផ្កា gerbera ក៏បញ្ជាក់ពីសុខភាពល្អទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Z8bdYGQBikdJNvmt3ouh6x2yJhN-t-SZVsOZyIeR_eohQ8BecpOmYmRr67qr-ZHwcsQ5rP_YcTJHuvvKT0rNGx6WObnqAoC0SiPhg-oA45JXEuZc7s5mjjLwM4J1WGnfxSJfp7Gv5TeDK5FHU7hM1wGJm50jwFqLUMEOWZi6PEUFVsyBKUhKXuqNyruH/s1600/image_2025-01-24_14-04-24.png

៣.ផ្កាគ្រីសាន៖ ផ្កាគ្រីសាន តាមហុងស៊ុយមានន័យថានាំសំណាង និងជោគជ័យ។ ផ្កានេះគឺគេនិយមប្រើបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយសារតែវាមានពណ៌លឿងភ្លឺ និងទាក់ភ្នែកជាមួយអត្ថន័យផ្សេងៗដូចជាភាពស្មោះ សុភមង្គលក្នុងជីវិត និងគង់វង្សយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-3WYKKnSVHiQtqkiMQRIxSAJ0AvuoCWP6jHfxR1dvC_BxD8wzbSE8lWJh7-sWwD0DbaslBLDFmhKzT1u6P7kDXJpzeNorUJ7G3XrIxx4P38rdFLqVst7C5gDzVzSkVbmk4-49Biegk_KG27CHz-fvDC8NUuFIkQkYesqWYNc8D5CA4vt8zvKSJxuy8MD3/s978/image_2025-01-24_14-04-25.png

៤.ផ្កាលីលីពណ៌ស៖ តាំងពីយូរយារណាស់មកហើយ ផ្កាលីលីពណ៌សត្រូវបានជ្រើសរើសជាផ្កាសម្រាប់តង្វាយអាសនៈ ព្រោះផ្កានេះតំណាងឱ្យភាពបរិសុទ្ធ ភាពពេញលេញ និងវិបុលភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Dqs3Lh-5bA1H7NxoJPIarDTlY-ukw5znbE-EelKmg93Fv4T9x6_qjeG4Di0ToXYqHhyY7ZPE4K6JPfpNLvLeSsKqz8S40eXkmFR8XrGsY_DnmcHWwfj8GyHMPmvhM-kVIERGoECh1zLWJkxWhkUKKMlX8xpUVKMpyPLfWDYiZLIJyeKaj236SlWohx3O/s1920/image_2025-01-24_14-04-25%20(2).png
៥.ផ្កាកុលាបក្រហម៖ ជានិមិត្តរូបនៃក្ដីស្រឡាញ់ និងភាពរីករាយ។ នៅក្នុងក្បួនហុងស៊ុយ ពណ៌ក្រហមតំណាងឱ្យសំណាងល្អ ដូច្នេះការជ្រើសរើសផ្កាកុលាបមកតុបតែងប្រៀបដូចជាការទទួលពរជ័យពីព្រះ និងទ្រព្យហូរហៀរចូលផ្ទះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ifKebeKgrdAzlxeDfApo2tDi-fqMvPys1lwe73V8YW6zrdBxGWg09ESBE63UMEssYs3loWE0Z1uTsI9Fbz6cuId7XZP7VPCHaC4NPiPrBGsDUb6C7hDzXmh8-l-dXez7CVIQIf6NjXfVK7etqg7qh6lPVRbd9KEIaAJ_Dd0VvqQz2lTems7OLD_03oi4/s5184/image_2025-01-24_14-04-26.png

ទោះជាយ៉ាងណា ចំនួនផ្កាគួរតែត្រូវបានដាក់នៅលើអាសនៈតាមហុងស៊ុយដូចគ្នានឹងចំនួនធូបដែរ ការរៀបចំផ្កាសម្រាប់អាសនៈគួរប្រើលេខសេសដូចជា ១,៣,៥,៧,៩,… ព្រោះលេខសេសនាំថាមពលវិជ្ជមានជានិមិត្តរូបនៃសំណាង។ ម្យ៉ាងទៀត ពេលថ្វាយតង្វាយលើអាសនៈ មិនត្រូវប្រើផ្កាក្រៀម ឬក្លែងក្លាយឡើយ ព្រោះនឹងនាំមកនូវសំណាងអាក្រក់ និងមិនបរិសុទ្ធ៕

កាត់ខ្នុរចេះតែស្អិតជាប់ដៃមែនទេ? តោះមកដឹងពីគន្លឹះងាយៗ ៦ យ៉ាងដើម្បីកម្ចាត់ជ័រខ្នុរកុំឱ្យស្អិតជាប់ដៃ

0

ខ្នុរគឺជាផ្លែឈើមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្តញ៉ាំ នេះបើយោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ខ្នុរមានរសជាតិផ្អែម ជួយសម្រួលដល់ការរំលាយអាហារ និងជំនួយដល់កម្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGv8pfw2DYbLPo8952V6hWVo-D6axf2_j7JM3IalTrAWMe5JSn7PXrXF8rdDyLsg1KuPXW1_PZspj9zRDD3nI_qQLEijZHftsctariKhlMEp18ca5oJWBJQ_UPUvbHgCpXXfFG5c0NCUb-MQqFH6XKB_FqyoE1vBhNnnf1y1B0oe7n2672gDDLsIzJBifx/s1000/image_2025-01-24_14-01-51.png
លើសពីនេះផ្លែខ្នុរទុំក៏ជួយបន្ថែមវីតាមីន A, C, ស័ង្កសី, កាល់ស្យូម និងជាតិដែក ដើម្បីការពារប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ និងកាត់បន្ថយភាពជ្រីវជ្រួញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំផ្លែខ្នុរគឺមានការរំខានដោយសារតែសាច់ខ្នុរមានជាតិជ័រច្រើន ដែលធ្វើឱ្យដៃរបស់យើងស្អិតខ្លាំងបង្កឱ្យមានការលំបាកក្នុងការសម្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOTNJHDuaXgB7pilCyd3Qo_D8gS8onCk9tTfpGOudxT3t45p-gvq4Dxp0AFCw2fz67GFfDqIo5LFT7pwgIbqyk1E_xDKe4MyZO-EU77OmvknHlCJj7PHgiIlJMo0tcT_SltqZMCBrHAmCr3klpr5JmWCj_uDNl2srlOkdj_eJIYrC2YiqLSX15TAeGusi7/s1254/image_2025-01-24_14-01-50.png

ដូច្នេះអត្ថបទនេះនឹងប្រាប់លោកអ្នកពីគន្លឹះងាយៗមួយចំនួនដើម្បីកម្ចាត់ជ័រខ្នុរកុំឱ្យស្អិតជាប់ដៃ៖

១.ប្រើប្រាស់ប្រេងឆា៖ ការលាបប្រេងឆាបន្តិចនៅលើដៃ ឬកាំបិតមុនពេលកាត់ ឬបំបែកផ្លែខ្នុរទុំ គឺជាវិធីសាស្រ្តមួយដែលមនុស្សជាច្រើនបានអនុវត្ត វាមានប្រសិទ្ធភាពណាស់ក្នុងការជួយលោកអ្នកឱ្យកាត់ខ្នុរយ៉ាងស្រួល ដោយមិនមានបញ្ហាស្អិតជាប់ដៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfobvcDJRaXdyeamsDZ8J9iVIsGFpxR5pk0YF8Uq2gUaQZrWxIzHlZLmFGARpY-Jo84rEcffkFtCij1EuU8zdXWQ4OmMowwN5RGx7-p8JAVrATeHPIeF6YNGG7CJN53HJ8iiuQd4AxoI6tJfHzunB35LFzfifaxGYzsSuV3Io1T1ByoOm7qSzd48T9dCHI/s1500/image_2025-01-24_14-01-50%20(2).png

២.ប្រើក្រូចឆ្មា ឬទឹកខ្មេះ៖ គន្លឹះសាមញ្ញមួយទៀត ដើម្បីយកជ័រខ្នុរចេញពីដៃ និងកាំបិត គឺប្រើក្រូចឆ្មា ឬទឹកខ្មេះ។ អាស៊ីតដែលមាននៅក្នុងក្រូចឆ្មា និងទឹកខ្មេះ មិនត្រឹមតែជួយកម្ចាត់ខ្នុរប៉ុណ្ណោះទេ ថែមទាំងមានក្លិនក្រអូប ធ្វើឱ្យស្បែកដៃទន់ និងល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្មទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGDz0LRCRcR4FpCzH7b-ftW0oCZx9td1fKAlRNXpCBsLSdLzKGddNz1w06tLgU_2UfPYoBjfmQXqHkxV2kSNvMiHcf4CEhSnhghH3EzE6PD53HJMjGsri6HXUgVef_YbAtJV9SouHfawBMS1yaTu90wPCl6CLeqEFAInsi2ehvblSXlWwP4sgItS82MNaC/s2000/image_2025-01-24_14-01-48.png

៣.កំដៅកាំបិតលើភ្លើង៖ វិធីមួយទៀតដើម្បីដោះស្រាយជ័រខ្នុរក្រាស់នៅលើកាំបិត គឺយកវាទៅកំដៅលើភ្លើងរហូតដល់ជ័ររលាយ បន្ទាប់មកយកក្រដាស់ស្អាតជូតចេញ ហើយលាងវាម្តងទៀតជាការស្រេច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7Yf_ynWh-2Yssvz3-B5q79QMQt6LlVZZgylZmsXwQhRCOS8CYwpYweB_mFa-pRkKqiWIaHDGWxema7DcjLmpoFLCAY2sdTVrhTebYpqgfXtxjetN-1iN5bVYrA42rRhn0xsTnasA9eNjIY2pPqkppoUrJQ14XkvIsUh9H3Czbc1d4xsb8nRq0V6iXtgJ/s1024/image_2025-01-24_14-01-47.png
៤.ជ្រលក់កាំបិតក្នុងទឹកពេលកាប់ខ្នុរ៖ ទុកចានទឹកស្អាតក្បែរពេលកាប់ខ្នុរ រាល់ពេលដែលអ្នកកាប់ ត្រូវជ្រលក់ទឹកជាមុនសិន ដើម្បីកុំឱ្យជ័រជាប់ដៃនិងកាំបិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj6ioDfZNaJuJi1-wxo8gfkZ1O_1ecs-fbuByTjlYyzBY5nDPVx3fk8rHVEEri7TX0NcUA5VvU0NQs0fngflNJimV8cXi6XBTb5Y0kNxivA7lp_6vnetT2xfWPTobzhqSZjYc6L9qJzusi92PxBPlKC_iCnb9cHyBW5Yg1e1gkmhkeC08ShANMscVwDBN2/s3072/image_2025-01-24_14-01-42.png

៥.ការប្រើប្រាស់អង្ករ៖ តាមបទពិសោធន៍មនុស្សទូទៅ ពេលដែលខ្នុរជាប់នឹងដៃ ឬកាំបិត អ្នកគ្រាន់តែដាក់ដៃនិងកាំបិតក្នុងធុងអង្ករហើយជូត នោះកន្ទក់ដែលជាប់នឹងដៃធ្វើឱ្យជ័រខ្នុរបាត់បង់រួចលាងដៃនិងកាំបិតជាមួយទឹកម្តងទៀតជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhERCPJDq2scmbBe-bPVn4epNqA7Xn7HrzVvXUuMw5jvIATIpga3d1jetkPME5GwcAckX_SUcYZqY7JRSKMTS1IOKQNJyAq1Zqbvs9uwNXl3BV69DOTihr1hQMa0LEyXJvxld0DOyG63FYw26BY0NAioiXPHQIBXRKNMLtItYYZ3-pgPOar7AUyD608bILV/s1440/image_2025-01-24_14-01-41.png

៦.ការប្រើប្រាស់ផេះក្នុងផ្ទះបាយ៖ ការយកដៃរបស់អ្នក ឬកាំបិតដាក់ចូលទៅក្នុងផេះផ្ទះបាយក៏អាចសម្អាតជ័រខ្នុរយ៉ាងមានប្រសិទ្ធភាពផងដែរ។ សព្វថ្ងៃនៅជនបទ ស្ត្រីនៅតែប្រើវិធីនេះ ប្រសិនបើផ្ទះនៅតែចម្អិនដោយចង្ក្រានឈើ ឬចង្ក្រានចំបើង។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងតំបន់ទីក្រុងវិធីសាស្ត្រនេះពិបាកក្នុងការអនុវត្តបន្តិចព្រោះផេះផ្ទះបាយមិនសូវមានទេ៕

គុណភាពខ្យល់ខ្ពស់គួរឲ្យបារម្ភ ក្នុងខេត្តក្រុងចំនួន ៤ របស់កម្ពុជា!

0

នាព្រឹកថ្ងៃទី ២៤ ខែមករានេះ ក្រសួងបរិស្ថានបានបង្ហាញសន្ទស្សន៍គុណភាពខ្យល់ខ្ពស់(ពណ៌ក្រហម) នៅខេត្តក្រុងចំនួន ៤ ក្នុងប្រទេសកម្ពុជា ដែលរួមមានខេត្តបន្ទាយមានជ័យ កោះកុង រាជធានីភ្នំពេញ និងសៀមរាប។

យោងតាមទិន្នន័យគុណភាពខ្យល់ តាមរយៈឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់ចំនួន៦០ទីតាំងនៅទូទាំងប្រទេស បានបង្ហាញថាខេត្តជាច្រើនមានគុណភាពខ្យល់នៅល្អប្រសើរ។ លើកលែងតែ ៤ ខេត្តក្រុងខាងលើ ស្ថិតក្នុងសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម ដោយមានការកើនឡើងកំហាប់ភាគល្អិតនិចល ដែលមានវិជ្ឈមាឌតូចជាង ឬ ស្មើ ២,៥មីក្រូម៉ែត្រ (PM2.5) នៅក្នុងបរិយាកាស។

យ៉ាងណា សម្រាប់ខេត្តចំនួន ៥ ដែលមានគុណភាពខ្យល់ល្អនោះគឺរួមមាន ខេត្តកំពង់ឆ្នំាង កំពត មណ្ឌលគិរី រតនគិរី និងត្បូងឃ្មុំ។

ក្រសួងបញ្ជាក់ថា ការកើនឡើងកំហាប់សារធាតុបំពុលខ្យល់នៅក្នុងបរិយាកាសនេះ គឺពាក់ព័ន្ធទៅនឹងការប្រែប្រួលធាតុ-អាកាស ដែលបណ្តាលឱ្យភាគល្អិតនិចល PM2.5 មានការកើនឡើង ព្រមទាំងការបញ្ចេញសារធាតុបំពុលពីប្រភពនានា ដូចជាមានការឆេះ ការដុត ការដុតសំគល់ជញ្ជ្រាំង ភ្លើងឆេះព្រៃ ការដុតសំរាម សំណល់រឹងនៅតាមលំនៅដ្ឋាន និងប្រភពផ្សេងៗទៀត។

ដូច្នេះហើយ សាធារណជនត្រូវធ្វើការតាមដានព័ត៌មានគុណភាពខ្យល់ជាប្រចាំតាមប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាន និងការពារសុខភាពឱ្យបានល្អ ប្រសិនបើមានស្ថានភាពសុខភាពខុសប្រក្រតី គួរតែពិគ្រោះជាមួយគ្រូពេទ្យ នៅតាមមន្ទីរពេទ្យ ដែលស្ថិតនៅក្បែរកន្លែងរស់នៅផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdBoEvBMTd6gjvQSDIe0Gea_TgG78ajMB2Eg13_pNxrgq1wmrHpJNQbdKgPJkcXJhI0lp8SrQfjhDRo0VdWYeDrcyCDMKO5tfW8xc88TPBV7h4A_VY_E0xHgpQy1ew12nFLfp2ExKd2qVGMq67Q4w7e6M9SK5hthaCZAHkZkzeZyklN27-LzZEZVcjtQTp/s1080/474734012_932596442395175_2570994901807554368_n.jpg

IQAir ចាត់ថ្នាក់កម្ពុជាជាប់លេខ ៥! ខណៈក្រសួងបរិស្ថាន បានធានាគុណភាពខ្យល់នៅកម្ពុជា មិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ទេ

0

ព្រឹកនេះ ការឡាយផ្ទាល់ពីគេហទំព័រ IQAir ចាត់ថ្នាក់កម្ពុជាជាប់លេខ ៥ ជាប្រទេសមានការបំពុលខ្យល់លើពិភពលោក ខណៈក្រសួងបរិស្ថានបានធានាអះអាងអំពីគុណភាពខ្យល់កម្ពុជាមិនទាន់ឈានដល់កម្រិតគ្រោះថ្នាក់ទេ។

យោងតាមការផ្សាយផ្ទាល់ពីគេហទំព័រ IQAir នាវេលាម៉ោង ១០៖៥០នាទីព្រឹកថ្ងៃទី២៤ ខែមករា បានចំណាត់ថ្នាក់ទីក្រុងដែលមានការបំពុលខ្លាំងបំផុតក្នុងចំណោម ១២៤ ប្រទេស ‘Live most polluted city ranking IQAir’ ដោយបង្ហាញថា ទីក្រុងDhaka ប្រទេសបង់ក្លាដែសឈរលើលំដាប់លេខរៀងទី ១ និងរាជធានីភ្នំពេញនៅលេខរៀងទី ៥។

សូមជម្រាបថា នាប៉ុន្មានថ្ងៃមកនេះ មានការលើកឡើងជាច្រើនលើបណ្តាញសង្គមទាក់ទងជាមួយនឹងបញ្ហាចុះអ័ព្ទឬក៏ខ្យល់ពុល? ដែលបង្កឡើងជាចម្ងល់ក្នុងចំណោមមហាជនខ្មែរដាក់ង្ហោះនិងចែករំលែកព្រោងព្រាត។

ក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងបរិស្ថាន ឯកឧត្តមខ្វៃ អាទិត្យា បានលើកឡើងថា “ទោះបីជាកម្រិតនៃការបំពុលបរិយាកាសនៅកម្ពុជាបានកើនឡើងក៏ដោយ ប៉ុន្តែវាមិនឈានដល់កម្រិតគ្រោះថ្នាក់ដែលធានាបាននូវវិធានការណ៍ប្រុងប្រយ័ត្នដូចជាការស្នាក់នៅក្នុងផ្ទះ ឬត្រូវពាក់ម៉ាស់នៅទីសាធារណៈនោះទេ”។

ឯកឧត្តមបានបន្តថា ការកើនឡើងនៃកម្រិត PM2.5 ដោយសារកត្តាជាច្រើន រួមទាំងការដុតបំផ្លាញកសិកម្ម ការដុតកាកសំណល់ និងការបំពុលឆ្លងព្រំដែនពីប្រទេសជិតខាងដែលកំពុងប្រឈមមុខ។ បញ្ហាគុណភាពខ្យល់ធ្ងន់ធ្ងរ។ កត្តាតាមរដូវកាល ដូចជាអាកាសធាតុស្ងួត និងក្តៅ ក៏រួមចំណែកធ្វើឲ្យកម្រិតបំពុលកាន់តែខ្ពស់ផងដែរ។

ឯកឧត្តមក៏បានបន្តលើកឡើងអំពី ភាពខុសគ្នានៃស្តង់ដារគុណភាពខ្យល់ក្នុងចំណោមប្រទេសនានា ដោយជំរុញឱ្យសាធារណជនយល់ថា ការវាយតម្លៃគុណភាពខ្យល់របស់កម្ពុជា ប្រកាន់ខ្ជាប់នូវគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក (WHO)។ “ប្រទេសនីមួយៗមានស្តង់ដារគុណភាពខ្យល់របស់ខ្លួន។ ចំណាត់ថ្នាក់ដោយអង្គការបរទេសមិនគួរអនុវត្តដោយផ្ទាល់ចំពោះប្រទេសកម្ពុជាដោយមិនបានពិចារណាលើបរិបទ និងស្តង់ដាររបស់យើងនោះទេ»៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizHnwc4TK-o3b-rvIB74CLP2DSWTvDpIrhCQFLvXKAH4xA42YNNY3geUmE00LFkd5zvrrVLzSM4Czb25-HievOUDGq-QSVwh_aPf81SAoKR98e0R98WrdbM34YXzN8AVp98rmqSQdD-2ISNHVnxHX-6rvqRmFYHFTMyPT8lCvDa0aE1sPxaq9cUy_uEFBD/s2532/IMG_1687.PNG

សន្ទស្សន៍គុណភាពខ្យល់ប៉ុន្មាន? ពណ៌អ្វី? ដែលនឹងបង្កហានិភ័យខ្ពស់ដល់សាធារណៈជន?

0

ជាទូទៅ នៅពេលដែលអ្នកទាំងអស់គ្នាចង់ដឹងអំពីគុណភាពខ្យល់នៃទីក្រុងណាមួយគឺនឹងចូលទៅឆែកនៅក្នុងវែបសាយ IQAir បន្ទាប់មកវាបង្ហាញពីសន្ទស្សន៍គុណភាពខ្យល់ ព្រមជាមួយផ្ទាំងពណ៌ផ្សេងៗ អាចជាពណ៌បៃតង ក្រហម ឬពណ៌ស្វាយជាដើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfD3Qkd74ljz2QHbwKeK_aQfaE0Dt_1FAi3ZJu3SkKfkWXBZwyple7x6r5CgxknX0TCbMQ8bJqhVKqRKjw96ovaU9oo3peHJsxnd_t-vjUJiiquGJKBmSPJBr2SgcD8J4LpsksjDiN0tAz1k7ha4KQOfa53UtYe5O7kEWc4o6N637P8ThuwzXYI4ih2pSw/s2048/image_2025-01-23_11-28-31%20(2).png

យោងតាមទីភ្នាក់ងារអាមេរិក សន្ទស្សន៍គុណភាពខ្យល់ (AQI) គឺសម្តៅទៅលើឧបករណ៍វាស់គុណភាពខ្យល់ខាងក្រៅ ដែលមានទំនាក់ទំនងជាមួយនឹងសុខភាពមនុស្សទូទៅ។ ការបំពុលខ្យល់PM ២.៥ , AQI គឺចែកចេញជា ៦ ប្រភេទ និងកំណត់ជាកូដពណ៌ជាក់លាក់ចំនួន ៦ ដូចខាងក្រោម៖

១ ពណ៌បៃតង (សន្ទស្សន៍គុណភាពខ្យល់ ០-៥០)៖ ចាត់ទុកថាខ្យល់មានគុណភាពល្អសមស្រប និងគ្មានហានិភ័យសម្រាប់ការរស់នៅឡើយ។

២ ពណ៌លឿង (សន្ទស្សន៍គុណភាពខ្យល់ ៥១-១០០)៖ គុណភាពខ្យល់សមល្មមចំពោះអ្នកមានសុខភាពធម្មតា តែសម្រាប់អ្នកងាយប្រតិកម្ម (ដូចជាអ្នកជម្ងឺ កុមារ មនុស្សចាស់ និងស្រីមានផ្ទៃពោះជាដើម) អាចនឹងបង្កជាផលរំខានខ្លះៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhi2eJopumyXtbUsoqqkdo6v0I2KMvqJfVWDTcQ1zv66lbII8vFhYR4LFNoMO6wfzDCi6g-zV0fM7P72Qhr1f9gwFNvNKliWmydQhV7g2weYnq_XCHRvLzl-4of3U9zt31ajqecbR4Smy5756OwTDRQIwhuLeoiNXyDr5nM66a_qY0Ymdnc9n52P9Isg3hw/s1440/image_2025-01-23_11-28-32.png

៣ ពណ៌ទឹកក្រូច (សន្ទស្សន៍គុណភាពខ្យល់ ១០១-១៥០)៖ គុណភាពខ្យល់មិនសូវជាល្អទេ នឹងមានផលប៉ះពាល់សុខភាពតិចតួចដល់មនុស្សទូទៅ ហើយសម្រាប់ក្រុមងាយប្រតិកម្មវិញគឺមានផលប៉ះពាល់ខ្លាំងជាងមុនបន្តិច ជាពិសេសទាក់ទងនឹងការរលាកភ្នែក ស្បែក ផ្លូវដង្ហើម។

៤. ពណ៌ក្រហម (១៥១-២០០)៖ គុណភាពខ្យល់មិនល្អ។ សម្រាប់មនុស្សទូទៅអាចប្រឈមនឹងផលប៉ះពាល់សុខភាពតិចតួចឬខ្លាំង ខណៈក្រុមងាយប្រតិកម្មនឹងរងនឹងផលប៉ះពាល់ខ្លាំងបំផុត អាចបណ្តាលឲ្យបាត់បង់ជីវិតបាន ពាក់ព័ន្ធនឹងជម្ងឺគាំងបេះដូង ឬសួតរាំរ៉ៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBMRIdksi87-ssG5FLJaBI5guvAg2-vsV8VrwLYJXUgpENgPM1AKOfhE34aJfjjAeUM3L8OGLZFAthkW9eE0WkMNlH-7eBLAbpugQnKvhokvWdH4AXOMq4WMs4JcShmiyvk4ikBYI7-aZh31pRWCxz7bF9C62ikWgq98l-ey2eEFGKGtzsj4L5mUk9gVEu/s2048/image_2025-01-23_11-28-33.png

៥. ពណ៌ស្វាយ(២០១-៣០០)៖ គុណភាពខ្យល់អាក្រក់ សាធារណៈជននឹងរងហានិភ័យខ្ពស់គួរឲ្យកត់សម្គាល់ និងកើនឡើងកាន់តែខ្លាំង។

៦. ពណ៌ឈាមជ្រូក(៣០១ឡើងទៅ)៖ គុណភាពខ្យល់អាក្រក់ខ្លាំងបំផុត កម្រិតប្រកាសអាសន្ន មានផលប៉ះពាល់ខ្លាំងបំផុត អ្នកខ្លះអាចឈានដល់ការដាច់សរសៃសរសៃឈាមខួរក្បាលភ្លាមៗ និងជម្ងឺសួតធ្ងន់ធ្ងរជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio1JGAEqPkz5N9DZSlKdiCHIv4FLcqUHHRnlRUU0Qo5wjz8V_wKvSel49wyUu66SKP2kPbpu1gN39n1hpXzT9clBpl2eQ9xeKF4MgP8KIR0odAWlEg88rIs31FqDajAwxgxEkK5fOlNIvH5XsfIwxAWNE-uO7aTu8cp1qRhIT1yD0PNsjke0veUEXUoln5/s1440/image_2025-01-23_11-28-34.png

ជាថ្នូរត្រឡប់មកវិញ ការបំពុលខ្យល់ដែលមានសន្ទស្សន៍ចាប់ពី ១៥០ ឡើង ឬកម្រិតកូដពណ៌ក្រហមឡើងទៅ គឺអ្នកទាំងអស់គ្នាត្រូវតែបង្កើនការប្រុងប្រយ័ត្នខ្ពស់ បើមិនមិនបាច់ចេញក្រៅផ្ទះឡើយ ត្រូវបិទទ្វារនិងបង្អួចឲ្យជិត មានម៉ាស៊ីបន្សុតខ្យល់។ ហើយបើករណីទៅខាងក្រៅ ត្រូវពាក់ម៉ាស វែនតា និងអាវជិតៗ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9E37DB3Rx-WRl5GHs7SZxm8kXb5ZiW6YdBSiixa7bpasGTs6qM183qNZyU2xKYjpvbhkhn75T9HawGVUf9RAiuRObhQOoC57bv2WBTyJJH8FHdVTfDbPpUZwKLCdNRcKmqx7Fe1Ag0Km__V7RLWfGSzzV3_5UWExWWaJ0Uac1CxR4yYulgThhKz3o1V0-/s2134/IMG_1685.JPG