ខ្នុរគឺជាផ្លែឈើមួយប្រភេទដែលមនុស្សជាច្រើនចូលចិត្តញ៉ាំ នេះបើយោងតាមអ្នកជំនាញផ្នែកអាហារូបត្ថម្ភ ខ្នុរមានរសជាតិផ្អែម ជួយសម្រួលដល់ការរំលាយអាហារ និងជំនួយដល់កម្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGv8pfw2DYbLPo8952V6hWVo-D6axf2_j7JM3IalTrAWMe5JSn7PXrXF8rdDyLsg1KuPXW1_PZspj9zRDD3nI_qQLEijZHftsctariKhlMEp18ca5oJWBJQ_UPUvbHgCpXXfFG5c0NCUb-MQqFH6XKB_FqyoE1vBhNnnf1y1B0oe7n2672gDDLsIzJBifx/s1000/image_2025-01-24_14-01-51.png
លើសពីនេះផ្លែខ្នុរទុំក៏ជួយបន្ថែមវីតាមីន A, C, ស័ង្កសី, កាល់ស្យូម និងជាតិដែក ដើម្បីការពារប្រព័ន្ធភាពស៊ាំប្រឆាំងជំងឺ និងកាត់បន្ថយភាពជ្រីវជ្រួញផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការញ៉ាំផ្លែខ្នុរគឺមានការរំខានដោយសារតែសាច់ខ្នុរមានជាតិជ័រច្រើន ដែលធ្វើឱ្យដៃរបស់យើងស្អិតខ្លាំងបង្កឱ្យមានការលំបាកក្នុងការសម្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOTNJHDuaXgB7pilCyd3Qo_D8gS8onCk9tTfpGOudxT3t45p-gvq4Dxp0AFCw2fz67GFfDqIo5LFT7pwgIbqyk1E_xDKe4MyZO-EU77OmvknHlCJj7PHgiIlJMo0tcT_SltqZMCBrHAmCr3klpr5JmWCj_uDNl2srlOkdj_eJIYrC2YiqLSX15TAeGusi7/s1254/image_2025-01-24_14-01-50.png

ដូច្នេះអត្ថបទនេះនឹងប្រាប់លោកអ្នកពីគន្លឹះងាយៗមួយចំនួនដើម្បីកម្ចាត់ជ័រខ្នុរកុំឱ្យស្អិតជាប់ដៃ៖

១.ប្រើប្រាស់ប្រេងឆា៖ ការលាបប្រេងឆាបន្តិចនៅលើដៃ ឬកាំបិតមុនពេលកាត់ ឬបំបែកផ្លែខ្នុរទុំ គឺជាវិធីសាស្រ្តមួយដែលមនុស្សជាច្រើនបានអនុវត្ត វាមានប្រសិទ្ធភាពណាស់ក្នុងការជួយលោកអ្នកឱ្យកាត់ខ្នុរយ៉ាងស្រួល ដោយមិនមានបញ្ហាស្អិតជាប់ដៃនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfobvcDJRaXdyeamsDZ8J9iVIsGFpxR5pk0YF8Uq2gUaQZrWxIzHlZLmFGARpY-Jo84rEcffkFtCij1EuU8zdXWQ4OmMowwN5RGx7-p8JAVrATeHPIeF6YNGG7CJN53HJ8iiuQd4AxoI6tJfHzunB35LFzfifaxGYzsSuV3Io1T1ByoOm7qSzd48T9dCHI/s1500/image_2025-01-24_14-01-50%20(2).png

២.ប្រើក្រូចឆ្មា ឬទឹកខ្មេះ៖ គន្លឹះសាមញ្ញមួយទៀត ដើម្បីយកជ័រខ្នុរចេញពីដៃ និងកាំបិត គឺប្រើក្រូចឆ្មា ឬទឹកខ្មេះ។ អាស៊ីតដែលមាននៅក្នុងក្រូចឆ្មា និងទឹកខ្មេះ មិនត្រឹមតែជួយកម្ចាត់ខ្នុរប៉ុណ្ណោះទេ ថែមទាំងមានក្លិនក្រអូប ធ្វើឱ្យស្បែកដៃទន់ និងល្អសម្រាប់អ្នកដែលមានស្បែកងាយប្រតិកម្មទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGDz0LRCRcR4FpCzH7b-ftW0oCZx9td1fKAlRNXpCBsLSdLzKGddNz1w06tLgU_2UfPYoBjfmQXqHkxV2kSNvMiHcf4CEhSnhghH3EzE6PD53HJMjGsri6HXUgVef_YbAtJV9SouHfawBMS1yaTu90wPCl6CLeqEFAInsi2ehvblSXlWwP4sgItS82MNaC/s2000/image_2025-01-24_14-01-48.png

៣.កំដៅកាំបិតលើភ្លើង៖ វិធីមួយទៀតដើម្បីដោះស្រាយជ័រខ្នុរក្រាស់នៅលើកាំបិត គឺយកវាទៅកំដៅលើភ្លើងរហូតដល់ជ័ររលាយ បន្ទាប់មកយកក្រដាស់ស្អាតជូតចេញ ហើយលាងវាម្តងទៀតជាការស្រេច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiI7Yf_ynWh-2Yssvz3-B5q79QMQt6LlVZZgylZmsXwQhRCOS8CYwpYweB_mFa-pRkKqiWIaHDGWxema7DcjLmpoFLCAY2sdTVrhTebYpqgfXtxjetN-1iN5bVYrA42rRhn0xsTnasA9eNjIY2pPqkppoUrJQ14XkvIsUh9H3Czbc1d4xsb8nRq0V6iXtgJ/s1024/image_2025-01-24_14-01-47.png
៤.ជ្រលក់កាំបិតក្នុងទឹកពេលកាប់ខ្នុរ៖ ទុកចានទឹកស្អាតក្បែរពេលកាប់ខ្នុរ រាល់ពេលដែលអ្នកកាប់ ត្រូវជ្រលក់ទឹកជាមុនសិន ដើម្បីកុំឱ្យជ័រជាប់ដៃនិងកាំបិត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj6ioDfZNaJuJi1-wxo8gfkZ1O_1ecs-fbuByTjlYyzBY5nDPVx3fk8rHVEEri7TX0NcUA5VvU0NQs0fngflNJimV8cXi6XBTb5Y0kNxivA7lp_6vnetT2xfWPTobzhqSZjYc6L9qJzusi92PxBPlKC_iCnb9cHyBW5Yg1e1gkmhkeC08ShANMscVwDBN2/s3072/image_2025-01-24_14-01-42.png

៥.ការប្រើប្រាស់អង្ករ៖ តាមបទពិសោធន៍មនុស្សទូទៅ ពេលដែលខ្នុរជាប់នឹងដៃ ឬកាំបិត អ្នកគ្រាន់តែដាក់ដៃនិងកាំបិតក្នុងធុងអង្ករហើយជូត នោះកន្ទក់ដែលជាប់នឹងដៃធ្វើឱ្យជ័រខ្នុរបាត់បង់រួចលាងដៃនិងកាំបិតជាមួយទឹកម្តងទៀតជាការស្រេច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhERCPJDq2scmbBe-bPVn4epNqA7Xn7HrzVvXUuMw5jvIATIpga3d1jetkPME5GwcAckX_SUcYZqY7JRSKMTS1IOKQNJyAq1Zqbvs9uwNXl3BV69DOTihr1hQMa0LEyXJvxld0DOyG63FYw26BY0NAioiXPHQIBXRKNMLtItYYZ3-pgPOar7AUyD608bILV/s1440/image_2025-01-24_14-01-41.png

៦.ការប្រើប្រាស់ផេះក្នុងផ្ទះបាយ៖ ការយកដៃរបស់អ្នក ឬកាំបិតដាក់ចូលទៅក្នុងផេះផ្ទះបាយក៏អាចសម្អាតជ័រខ្នុរយ៉ាងមានប្រសិទ្ធភាពផងដែរ។ សព្វថ្ងៃនៅជនបទ ស្ត្រីនៅតែប្រើវិធីនេះ ប្រសិនបើផ្ទះនៅតែចម្អិនដោយចង្ក្រានឈើ ឬចង្ក្រានចំបើង។ ទោះជាយ៉ាងណាក៏ដោយនៅក្នុងតំបន់ទីក្រុងវិធីសាស្ត្រនេះពិបាកក្នុងការអនុវត្តបន្តិចព្រោះផេះផ្ទះបាយមិនសូវមានទេ៕