Home ព័ត៌មានអន្តរជាតិ ផ្កានាំសំណាង ៥ ប្រភេទដែលអ្នកគួរដាក់សែនពេលចូលឆ្នាំចិនខាងមុខនេះ

ផ្កានាំសំណាង ៥ ប្រភេទដែលអ្នកគួរដាក់សែនពេលចូលឆ្នាំចិនខាងមុខនេះ

119
0

ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ ក្រុមគ្រួសារភាគច្រើនតែងតែរៀបចំផ្កា ផ្លែឈើ ស្ករគ្រាប់ ភេសជ្ជៈ និងអាហារនានា ក៏ដូចជាអុជធូប ដើម្បីឧទ្ទិសកុសលផលបុណ្យដល់បុព្វការីជន ដោយសង្ឃឹមថា នឹងទទួលបានប្រសិទ្ធិពរជ័យជូនដល់កូនចៅ ឱ្យមានសុខភាពល្អ សុខសប្បាយ រកទទួលទានមានបានជាដើម។ ទោះជាយ៉ាងណា ផ្កាដែលដាក់សែនទេវតា ឬអ្នកតា ត្រូវតែជាផ្កា ៥ ប្រភេទដូចខាងក្រោមនេះ ដើម្បីទទួលបានហុងស៊ុយល្អពេញមួយឆ្នាំ។

១.ផ្កាឈូក៖ ផ្កាឈូក គឺជាផ្កាដែលមានក្លិនក្រអូបប្រណិត និងត្រូវបានចាត់ទុកថាមានបុគ្គលិកលក្ខណៈថ្លៃថ្នូរ បរិសុទ្ធ ច្បាស់លាស់។ តាមហុងស៊ុយ ផ្កានេះមានន័យថានាំសំណាង និងជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0iRyQzE2MaLkQYVxFXNOXI96uuzO8oTB-sPmrUm1OOvLfAJVUUbHwlGG8-MauU3TyF6T13urtHx3Og9OjAsWkLrSjj2z_GIo8OxOG5kTxLvMzthGflQm3OuGpNicJT9yeFOb-LP-QmR3hsy92uxcqhQPNRNnwhaUcuVHEIwzPyM1J-cY0JutGLrZt_8rd/s1500/image_2025-01-24_14-04-23.png
២.ផ្កាហ្សឺបេរ៉ា៖ ផ្កា Gerbera ក៏ជាផ្កាដែលមនុស្សជាច្រើនជ្រើសរើសថ្វាយនៅលើអាសនៈផងដែរ។ ផ្កានេះតាមហុងស៊ុយ មានអត្ថន័យនាំសំណាង និងភាពរុងរឿងដល់ម្ចាស់ផ្ទះ លើសពីនេះ ផ្កា gerbera ក៏បញ្ជាក់ពីសុខភាពល្អទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_Z8bdYGQBikdJNvmt3ouh6x2yJhN-t-SZVsOZyIeR_eohQ8BecpOmYmRr67qr-ZHwcsQ5rP_YcTJHuvvKT0rNGx6WObnqAoC0SiPhg-oA45JXEuZc7s5mjjLwM4J1WGnfxSJfp7Gv5TeDK5FHU7hM1wGJm50jwFqLUMEOWZi6PEUFVsyBKUhKXuqNyruH/s1600/image_2025-01-24_14-04-24.png

៣.ផ្កាគ្រីសាន៖ ផ្កាគ្រីសាន តាមហុងស៊ុយមានន័យថានាំសំណាង និងជោគជ័យ។ ផ្កានេះគឺគេនិយមប្រើបំផុតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ដោយសារតែវាមានពណ៌លឿងភ្លឺ និងទាក់ភ្នែកជាមួយអត្ថន័យផ្សេងៗដូចជាភាពស្មោះ សុភមង្គលក្នុងជីវិត និងគង់វង្សយូរអង្វែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-3WYKKnSVHiQtqkiMQRIxSAJ0AvuoCWP6jHfxR1dvC_BxD8wzbSE8lWJh7-sWwD0DbaslBLDFmhKzT1u6P7kDXJpzeNorUJ7G3XrIxx4P38rdFLqVst7C5gDzVzSkVbmk4-49Biegk_KG27CHz-fvDC8NUuFIkQkYesqWYNc8D5CA4vt8zvKSJxuy8MD3/s978/image_2025-01-24_14-04-25.png

៤.ផ្កាលីលីពណ៌ស៖ តាំងពីយូរយារណាស់មកហើយ ផ្កាលីលីពណ៌សត្រូវបានជ្រើសរើសជាផ្កាសម្រាប់តង្វាយអាសនៈ ព្រោះផ្កានេះតំណាងឱ្យភាពបរិសុទ្ធ ភាពពេញលេញ និងវិបុលភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3Dqs3Lh-5bA1H7NxoJPIarDTlY-ukw5znbE-EelKmg93Fv4T9x6_qjeG4Di0ToXYqHhyY7ZPE4K6JPfpNLvLeSsKqz8S40eXkmFR8XrGsY_DnmcHWwfj8GyHMPmvhM-kVIERGoECh1zLWJkxWhkUKKMlX8xpUVKMpyPLfWDYiZLIJyeKaj236SlWohx3O/s1920/image_2025-01-24_14-04-25%20(2).png
៥.ផ្កាកុលាបក្រហម៖ ជានិមិត្តរូបនៃក្ដីស្រឡាញ់ និងភាពរីករាយ។ នៅក្នុងក្បួនហុងស៊ុយ ពណ៌ក្រហមតំណាងឱ្យសំណាងល្អ ដូច្នេះការជ្រើសរើសផ្កាកុលាបមកតុបតែងប្រៀបដូចជាការទទួលពរជ័យពីព្រះ និងទ្រព្យហូរហៀរចូលផ្ទះផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj9ifKebeKgrdAzlxeDfApo2tDi-fqMvPys1lwe73V8YW6zrdBxGWg09ESBE63UMEssYs3loWE0Z1uTsI9Fbz6cuId7XZP7VPCHaC4NPiPrBGsDUb6C7hDzXmh8-l-dXez7CVIQIf6NjXfVK7etqg7qh6lPVRbd9KEIaAJ_Dd0VvqQz2lTems7OLD_03oi4/s5184/image_2025-01-24_14-04-26.png

ទោះជាយ៉ាងណា ចំនួនផ្កាគួរតែត្រូវបានដាក់នៅលើអាសនៈតាមហុងស៊ុយដូចគ្នានឹងចំនួនធូបដែរ ការរៀបចំផ្កាសម្រាប់អាសនៈគួរប្រើលេខសេសដូចជា ១,៣,៥,៧,៩,… ព្រោះលេខសេសនាំថាមពលវិជ្ជមានជានិមិត្តរូបនៃសំណាង។ ម្យ៉ាងទៀត ពេលថ្វាយតង្វាយលើអាសនៈ មិនត្រូវប្រើផ្កាក្រៀម ឬក្លែងក្លាយឡើយ ព្រោះនឹងនាំមកនូវសំណាងអាក្រក់ និងមិនបរិសុទ្ធ៕