Home Blog Page 706

អង់គ្លេសចាប់ផ្តើមអនុវត្តច្បាប់គ្រប់គ្រងលើអ្នកបង្កើតមាតិកាណាខុសច្បា.ប់ បំពុលស.ង្គម នឹងត្រូវពិន័យជាប្រាក់

0

ប្រទេសអង់គ្លេស ៖ ប្រទេសអង់គ្លេសបានអនុវត្តច្បាប់សុវត្ថិភាពអ៊ីនធើរណេត ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ តទៅ ដើម្បីគ្រប់គ្រងបណ្តាញសង្គមនានា ហើយបើបណ្តាញសង្គមពុំលុបចោលមាតិកាខុសច្បាប់ គឺអង់គ្លេសនឹងពិន័យជាប្រាក់១០% នៃប្រាក់ចំណូលក្នុង១ឆ្នាំ ។ ច្បាប់នេះមានគោលបំណងគ្រប់គ្រងលើអ្នកបង្កើតមាតិកាខុសច្បា.ប់ និងបំពុលស.ង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlWYw5_szzzEaKJ7dXKWv6cPQOAtHJc1dtQCDVHpeOduB5ZSSb9jpEOK_g9yaVyinRJsmwppiCQw8tKSyq8O_JTITnXnzIVBgVPAnUNrgkL46ActwVEbF_JVeApWnHAdaqpEhaOYhA-r56Owyl2sj_DjEqAcotDsMypF1A1o78w_U8kkyiQONnez6MOTO7/s2001/image_2024-12-19_08-32-01.png
Ofcom គឺជាភ្នាក់ងារគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានផ្សព្វផ្សាយពីគោលការណ៍ណែនាំសម្រាប់បណ្តាញសង្គមនានា ដូចជា ៖ Meta, Google និង TikTok ត្រូវតែអនុវត្តតាមច្បាប់សុវត្ថិភាពអ៊ីនធើរណេតរបស់អង់គ្លេស ដែលច្បាប់ថ្មីនេះបានអនុម័តកាលពីឆ្នាំ២០២៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-EzkYjsQJ6PqxThEIg4inSzy878zFWNoJDUv5phi7kQJme3W6l-7UEZTyqIW7zCJjoo8aoXb31swxz4GXuj3idcNybefQTYRa0aCPzDExe4ZSxmlCeH277tYgUSJM2918Ahn-4_w7RWF-cmWFAJswS7QiK30bg13MErmbU9RYhTjkR1hoXeW-3cVEsK-U/s920/image_2024-12-19_08-32-02.png

ច្បាប់សុវត្ថិភាពអ៊ីនធើរណេតបានបញ្ជាក់ពីមាតិកាខុសច្បាប់ ចំនួន១៣០ប្រភេទ ដែលតម្រូវឱ្យបណ្តាញសង្គមលុបចោល ដូចជា ៖ ការញុះញង់ឱ្យប្រព្រឹត្តអំពើភេរវកម្ម ការញុះញង់ឱ្យស្អប់ខ្ពើមជាតិសាសន៍ ឬរើសអើសសាសនា ឬភេទ ការជួញដូរមនុស្ស និងការចែករំលែកពីការរំលោភបំពានផ្លូវភេទកុមារ ជាដើម ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMkiwjZ54nkfN1AEby-dA1_9x4nSF3117Mfm_0bx4sh7QdbT_izZto5P6zQVLVrSBEcEPuBWpfDoF7lbEQzDzVYfM2m17MDiMc825GuDL8QoLrNbNlv8GNO1pPfrjmqk7yFd4j2zXwVfv9dXybmEURziyWWeMKUfQXhGE0MB4jtu9EOTid8AHFPMzDbkbG/s1200/image_2024-12-19_08-32-04.png

    បើបណ្តាញសង្គមណាមួយពុំអនុវត្តតាមច្បាប់សុវត្ថិភាពអ៊ីនធើរណេត អង់គ្លេសនឹងពិន័យប្រាក់ពួកគេស្មើនឹង១០% នៃប្រាក់ចំណូលក្នុង១ឆ្នាំ ព្រមទាំងដាក់ពន្ធនាគារនាយកក្រុមហ៊ុនបណ្តាញសង្គមដែលប្រព្រឹត្តខុសច្បាប់ដដែលៗ ។ ក្រៅពីនេះ Ofcom នឹងដាក់ពាក្យបណ្តឹងទៅតុលាការ ដើម្បីឱ្យបិទការប្រើប្រាស់បណ្តាញសង្គមនេះនៅអង់គ្លេស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiwWFKdp6JF4U4M6vau1RQ7UxieNOUp0_v-LA6IoIVjKeZ1alQ9km4VkJ0yFWuEjPVeu3ruRKWQuoBxXrtwVNyvSarJmC4yn2k5kykSb-dj6yEOX34PoebFsmRqeRAmwF3_nzF7Zyj-FhxNOsj-gBw1EE3bZK5EMEqFHNaiDGHsKa4NXexSY95CB7CVP0O/s1800/image_2024-12-19_08-32-05.png

    ច្បាប់នេះនឹងអនុវត្តជាមួយក្រុមហ៊ុនជាង១សែននៅលើពិភពលោក គឺចាប់ពីក្រុមហ៊ុនបណ្តាញសង្គមធំៗ រហូតដល់ក្រុមហ៊ុនផ្តល់សេវាកម្មកម្សាន្ត ការស្វែងរកគូ ការភ្នាល់ និងសេវាកម្មអនឡាញតូចៗ ។ នេះបើតាមការលើកឡើងរបស់មន្ត្រី Ofcom ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBZ7MyTuWKv79eZXw7h-CsYG4DTqeewSo71LiiMx8vhDwcu6gDOWtSyV2AmIGZGHhlLsMUxND6_2gEYIwH75CfXBaVto0Zo6EyOcXtorvkzbI8jBQoFVxR0q41pO15AD8nXKt0NvfbBJD26JVPyvtoJgJ0kHmPpNcDPdbfcB9WuI5JIwiZoCY5sW85Olhn/s1800/image_2024-12-19_08-32-02%20(2).png
    គួរបញ្ជាក់ថា កាលពីឆ្នាំ២០១៨ អង់គ្លេសបានផាកពិន័យក្រុមហ៊ុនហ្វេសប៊ុករបស់លោក Mark Zuckerberg ស្មើទឹកប្រាក់ជាង៦៣ម៉ឺនដុល្លារអាមេរិក ករណីហ្វេសប៊ុកពុំអាចការពារទិន្នន័យរបស់អ្នកប្រើប្រាស់ ៕

អូស្ត្រាលីនៅតែប្រឈមជាមួយអាកាសធាតុក្តៅខ្លាំង និងសីតុណ្ហភាពកើនឡើងដល់ជាង៤០អង្សារសេ

0

ប្រទេសអូស្ត្រាលី ៖ សារព័ត៌មានបរទេសរាយការណ៍ថា អូស្ត្រាលីនៅតែប្រឈមជាមួយអាកាសធាតុក្តៅខ្លាំងនៅខែធ្នូ ឆ្នាំ២០២៤ ហើយសីតុណ្ហភាពនៅតំបន់ខ្លះរបស់រដ្ឋ Victoria បានកើនឡើងរហូតដល់៤៧អង្សារសេ ។ វាជាសីតុណ្ហភាពខ្ពស់បំផុតដែលអូស្ត្រាលីធ្លាប់កត់ត្រាក្នុងប្រវត្តិសាស្ត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2NHspr9ld-EtQUKVpAfDVWH_Mueo1DM1J3fjUgajJ6gcKklIkUGC7-kpBnFowyq8xwZ2Hgi6xeMiCtubhYor2_N4yUKYUexoPPUt8KASTydknK48ldNTNvJgExDCAy2AdPuF0velqUmWkJ4WJ877SBog9zdRRUBxkSx1fJxymJTOxIcLo-_cV2wk0AxqL/s862/image_2024-12-19_08-26-29.png
នៅខែធ្នូ ឆ្នាំ២០២៤ បានក្លាយជាខែមានអាកាសធាតុក្តៅបំផុតក្នុងរយៈពេលជាច្រើនឆ្នាំ និងបំបែកកំណត់ត្រាសីតុណ្ហភាពខ្ពស់បំផុតក្នុងទីក្រុងផ្សេងៗ ដូចជា ៖ ទីក្រុង Walpeup និង Melbourne ដែលសីតុណ្ហភាពកើនឡើងដល់៣៨អង្សារសេ ។ អាជ្ញាធរអូស្ត្រាលីបានដាស់តឿនពលរដ្ឋឱ្យប្រយ័ត្នគ្រោះថ្នាក់ដោយសារភ្លើងឆេះព្រៃ ដែលអាចកើតឡើងគ្រប់ពេលវេលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxQ_3OuLXKzQl48E3j8o-Gs4QIgbo5kw6MfrHCBMlpuNen2aCXbTj3HRQjWcC-ZFGH0POVoQ0R1nu4FtH7PlFZmzOtZ4L4kQgoESmgvnB3WIrAKLUdJoWq-YterVPhum0UJRMtMaLyLKQ7ZDAfFHhMJP8bmc6YTVGippexEWb6Xt_FybfPzAkrzirAcwft/s900/image_2024-12-19_08-26-30%20(2).png

រលកកំដៅដែលបានកើតឡើងនៅឆ្នាំ២០២៤ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់អាកាសធាតុនៅតំបន់ភាគខាងត្បូងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែវានឹងបណ្តាលឱ្យអូស្ត្រាលីមានគ្រោះធម្មជាតិធ្ងន់ធ្ងរ ។ ហេតុនេះ អាជ្ញាធរបានប្រាប់ពលរដ្ឋនៅតំបន់ជាច្រើនរបស់រដ្ឋ Victoria ប្រយ័ត្នផ្សែងភ្លើង ដើម្បីការពារកុំឱ្យភ្លើងឆេះព្រៃរាលដាលទៅផ្ទះសម្បែង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_h27LHxpFrgxWlZ0DWljZVHEtJ3eS8id0bHa3KIrNMWvHUhwSlK8glcI2RHLyWBf6rbyPSj4n6ZbLyK-4fE32_sYeNBcZ_nBMKBDEquD-mQ6ls_dpLdNFMk_l45CwteIdocZ2sHZem90fsa3zIbsqA0cDOKcsa5_cb7O2Nzd8AdwwwoQ-lV8tGeXQGDN0/s1920/image_2024-12-19_08-26-30%20(3).png

អាជ្ញាធរបានជម្លៀសពលរដ្ឋចេញពីតំបន់ដែលមានភ្លើងឆេះព្រៃរាលដាលខ្លាំង ដូចជា ៖ Clarkes Hill និង Wattle Flat ដោយសារពុំអាចពន្លត់ភ្លើង។ ភ្នាក់ងារពន្លត់ភ្លើងនិយាយថា អាកាសធាតុក្តៅខ្លាំង និងគ្រោះរាំងស្ងួតអាចបង្កជាភ្លើងឆេះព្រៃគ្រប់ទីកន្លែង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh896FCHUOYhP_4yEL73_d3Uf8ulvbimkNsd-CKpupSbu9iKUMulOLmg3keuPuqzrTXUPl3nfjsyCaRwk5DeJ6X_rZEhPATvIzXt2nwtZ9tD5hMsW-c4lWdvyY09N7wQHgyokDq-Ba0uibeswQGEfMtJxLCwxIqwChtxsZx26sHsPb5Fb48H05uQVc_Cf-Q/s780/image_2024-12-19_08-26-30.png
អាកាសធាតុក្តៅធ្វើឱ្យរដូវរងានៅអូស្ត្រាលីមានរយៈពេលខ្លីជាងមុន ហើយសីតុណ្ហភាពតែងតែកើនឡើងនៅតំបន់កណ្តាល និងភាគខាងកើត ។ រលកកំដៅបានប៉ះពាល់ប្រព័ន្ធអេកូឡូស៊ី និងការរស់នៅរបស់ពលរដ្ឋ ដូចជា ៖ ប្រឈមនឹងភ្លើងឆេះព្រៃ ខ្វះខាតទឹកប្រើប្រាស់ និងប៉ះពាល់សុខភាព ។ នេះបើតាមការលើកឡើងរបស់អ្នកជំនាញអាកាសធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOxM1m37CRDoxDUUQ6Pb54-q4sySFRs2Y-tpDTXNlSGu0YkFlcB_p5goRVEkG1QP021Q7vzKrROOoYL-mf-HfVWo2SWKEYue-rbsqoQs43u9pmPD_fZjHf6E5zhnVK0Bfk7dEbIHP_1tnFN3TDKG2Q7Pwz_RV9Jer0VKtqUduTACu-glpilvpo5Da8sAsx/s1100/image_2024-12-19_08-26-31.png

អូស្ត្រាលីនឹងប្រឈមជាមួយអាកាសធាតុក្តៅជាញឹកញាប់ ហើយកាន់តែធ្ងន់ធ្ងរនាថ្ងៃអនាគត បើរដ្ឋាភិបាលគ្មានវិធានការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ។ អាកាសធាតុក្តៅនៅអូស្ត្រាលីបញ្ជាក់ថា វានឹងប៉ះពាល់ដល់អាកាសធាតុពិភពលោកទាំងមូល ហើយការដោះស្រាយបញ្ហានេះត្រូវមានការសហការពីគ្រប់ផ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTcFm-LQX1PCXC90_r7CQB6tlm4FH36Za2SYPbfZHjOLcBtEo3ift2YZoi0VdpeEMkwTEqCYtG_Y697WIyRjIGmwF7OtqEH-ze_l7F424h9YlojvVZSQDlivIanh3PbiHxJJisPeFSc_SJY20d5rWSML0CuTfHazNI_x5uZ2-TBX4MGLmr7p4dCaGXHwOC/s862/image_2024-12-19_08-26-32.png

កន្លងមក អូស្ត្រាលីបានស្នើឱ្យពលរដ្ឋទាំងអស់មិនស្ថិតនៅក្រោមកំដៅថ្ងៃ ឬចេញពីផ្ទះ ដើម្បីចៀសវាងជំងឺដាច់សរសៃឈាមខួរក្បាល ក្រោយពីតំបន់ជាច្រើនគ្របដណ្តប់ដោយរលកកំដៅ ៕

អាម៉ា.សមុខមិនស្ទើរ! ផ្ទះលេខ២ យកនិមិត្តរូបសិង្ហបុរី មកតាំងបង្ហាញជារបស់ខ្លួន ចុងក្រោយចេញមុខសូម.ទោសជាសាធារណៈ

0

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ក៏ដូចជាជនជាតិសិង្ហបុរីជាច្រើន ហាក់ខឹ.ងសម្បារនិងហួសចិត្តយ៉ាងខ្លាំង ដែលព្រលានយន្តហោះមួយកន្លែងនៅក្នុងប្រទេសថៃ ហ៊ានយករូបភាពអគារសម្បត្តិបេតិកភណ្ឌរបស់សិង្ហបុរី មកដាក់តាំងក្នុងតំបន់វប្បធម៌ខ្លួន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6y6XcfAwyha0gLsp1pD6FY93YJv2w4ep61ZRU_TVKn4X5_2bC8kbqU5YCzweNQpxdfXiRwL3syN4eJKKf9WmhEKte9DuWJl725NgoK39QEyH9Hy_Ps2KwHOcx1d9NGFllw4Kr-Rp7ZX7JkCBIolCva6A6s6ZIQ1dX-SPmMhrsAnwOseXaiT5gPIVDOeu6/s2500/image_2024-12-18_15-38-11.png

កាលពីអំឡុងថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៤ រូបភាពចែកចាយនៅលើបណ្តាញសង្គមអ៊ីនធើណែត ដែលបានបណ្តាលឲ្យជនជាតិសិង្ហបុរីជាច្រើនផ្ទុះកំហឹងយ៉ាងខ្លាំង ទៅលើអាកាសយានដ្ឋានអន្តរជាតិភូកេត ប្រទេសថៃ ដែលហ៊ានដាក់តាំងបង្ហាញរូបភាពសំណង់អគារបេតិកភណ្ឌប្រចាំប្រទេសសិង្ហបុរី លើទឹកដីខេត្តភូកេតរបស់ខ្លួន ដោយគ្មានការអនុញ្ញាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvVsB5nb1u84xYAIuoDIgtOj4iHDAviVwW0I9xy2tFqcscs5dLwgA2MuhC0YEvR69Ok9qU3slPiFRcfFXGvKaQubPGnebG3dBUkAPohf6xW_pvZKZUlOEQmuZ_ucA7H0-KQH3wtWGSSNjxdue1NpRH9lklQY1iu4LUwooXQkmcCWMHVXMF0UfD6xNtks98/s680/image_2024-12-18_15-38-15.png
វាគឺរូបភាពរបស់ហាងទំនិញ Peranakan តំណាងប្រទេសសិង្ហបុរី និងត្រូវបានគេស្គាល់ថាជាសំណង់អគារបេតិកភណ្ឌវប្បធម៌ចិន-ព័រទុយកាល់ដ៏ល្បី។ ជុំវិញករណីនេះ ខាងអាកាសយានដ្ឋានក៏បានអះអាងថា ការដាក់តំាងរូបសំណង់អគារសិង្ហបុរីនោះ ក៏ព្រោះតែវាស្រដៀងទៅនឹងទីតំាងប្រវត្តិសាស្រ្តមួយលើទឹកដីខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhigFKkKe0hTl2fl6rVXd_chlorFwtWTg-cfcg2ZIbSsM556pO4E4t8QHd4rv0L-jFDP2sGWIxfhK8MvI9dCPYrg9cTAPjZaEqO729yUlZbEtQ5dRIcbEuIDjP459V8CPnCX00NtxCniQG140beMJUyxOfMolzgnifNujPPyeELVO3XdWTB4_PG1eamCt1S/s960/image_2024-12-18_15-38-16.png

ទោះជាយ៉ាងណា ក្រោយទទួលរងនូវមតិរិះគន់និងដឹងកំហុស កាលពីថ្ងៃទី ១៧ ខែធ្នូនេះ អាកាសយានដា្ឋនអន្តរជាតិភូកេត ប្រទេសថៃ បានចេញចេញមុខសូមទោសជាសាធារណៈទៅកាន់ប្រទេសសិង្ហបុរី ចំពោះការភ័ន្តច្រឡំនេះ ហើយខាងអាកាសយាន្តដ្ឋាននឹងធ្វើការកែតម្រូវទៅលើផ្ទាំងរូបភាពនោះភ្លាមៗផងដែរ៕

តើជាអ្វីពិតប្រាកដ? វត្ថុអាថ៌កំបាំងចំនួន ៤ នេះបានលេចឡើងលើភពផែនដី បង្កឱ្យមានការងឿងឆ្ងល់យ៉ាងខ្លាំង

0

ជាការពិតណាស់ នៅលើភពផែនដីយើងនេះគឺមានរឿងរ៉ាវអាថ៌កំបាំងជាច្រើន ដែលអ្នកវិទ្យាសាស្ត្រសព្វថ្ងៃនៅមិនអាចពន្យល់បាន ថាតើវត្ថុប្លែកៗទាំងនោះមានប្រភពមកពីណា ហើយគេបង្កើតវាក្នុងគោលបំណងអ្វី។ ដោយសារមិនទាន់រកឃើញមូលហេតុច្បាស់លាស់ អ្នកវិទ្យាសាស្ត្របានចាត់ទុកវត្ថុទាំង ៤ នេះជាវត្ថុអាថ៌កំបាំង និងចម្លែកបំផុតក្នុងលោក។

១.បាល់ថ្មយក្សរបស់ប្រទេសកូស្តារីកា៖ ថ្មអាថ៌កំបាំងទាំងនេះមិនត្រឹមតែគួរឱ្យចាប់អារម្មណ៍ដោយសារតែរូបរាងស្វ៊ែរដ៏ល្អឥតខ្ចោះរបស់ពួកវាប៉ុណ្ណោះទេ ប៉ុន្តែក៏ដោយសារតែប្រភពដើមមិនស្គាល់ផងដែរ។ ពួកវាត្រូវបានរកឃើញក្នុងទសវត្សរ៍ឆ្នាំ ១៩៣០ ដោយកម្មករកាប់ឆ្ការព្រៃពីចម្ការចេក។ យោងតាមរឿងព្រេង បាល់ថ្មយក្សដ៏អាថ៌កំបាំងទាំងនេះមានមាសលាក់នៅខាងក្នុង ប៉ុន្តែនៅពេលដែលអ្នកជំនាញបំផ្ទុះឃើញថាថ្មទាំងនេះគ្មានអ្វីទាល់តែសោះ។ បច្ចុប្បន្នមិនទាន់មានអ្នកវិទ្យាសាស្ត្រ ឬអ្នកជំនាញណាម្នាក់ ស្គាល់ប្រភពដើមរបស់វាទេ ថាតើថ្មនេះកើតឡើងដោយសារអ្វី?

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi98R-J1Ne3UlERqSh3v8OXvBgFMT1iLLiHP3m1zfFtuCXwgWqwdGSBynzTRoQVRQPAxtY9YZqi3Mx96Io5jYindewWiQCBFfmTqOKaVrfoPrceh0IcggXolNTPeTaVPDebkbx0lduBDEyrJwoRtFou1pQK402ecn0-8HXKkPvvTUc1m33qSz6ioJ6YNyuE/s728/photo_2024-12-18_13-54-37.jpg

    ២.រូបចម្លាក់មាសរបស់ Incas៖ រូបចម្លាក់មាសនៃសម័យចក្រភព Inca ១៤៣៨ ដល់ឆ្នាំ ១៥៣៣ ត្រូវបានគេឆ្ងល់ថា តើរូបចម្លាក់នេះជារូបអ្វី ព្រោះវាមានរូបរាងប្លែក មនុស្សមិនចំមនុស្ស សត្វមិនចំសត្វ ដោយសព្វថ្ងៃអ្នកវិទ្យាសាស្ត្រ និងអ្នកបុរាណវិទ្យានៅតែមិនអាចពន្យល់បាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSWTSB9rbCt17MxzIkJedQr2gRMJ5u1rDR7R79dN0nqiHWpClWtW6Et9AFdWdAOu37xcRvK6hdI5vzQRvJY2O5tZJJ5zZfD0pnV4FAuR5NTLGt6A-uuST8xo-bm_ZiYGAGx0oE7ecTUO8uOzpW1rpsWkBwohY0KHGGuFidB7PXfzwtjnPdB4b9dVzJ_vEf/s728/photo_2024-12-18_13-54-44.jpg

    ៣.សាត្រាស្លឹករឹត Voynich៖ គឺជាសៀវភៅអាថ៌កំបាំងបំផុតមួយក្នុងពិភពលោក ដែលសាស្ត្រាចារ្យអក្សសាស្ត្រជាច្រើន នៅតែមិនដឹងថា តើសៀវភៅនេះសរសេរភាសាអ្វី ហើយទំព័ររបស់វាពោរពេញទៅដោយនិមិត្តសញ្ញាដែលមិនអាចពន្យល់បាន និងរូបភាពចម្លែកៗ។ អ្វីដែលធ្វើឱ្យសាត្រាស្លឹករឹតមិនធម្មតានោះគឺថា វាត្រូវបានសរសេរជាអក្សរមិនធ្លាប់ស្គាល់ ដែលអក្សរនេះមិនមានប្រទេសណាប្រើប្រាស់នោះទេ ដោយអត្ថបទសម្ងាត់នេះបានធ្វើឱ្យអ្នកសរសេរកូដមានការងឿងឆ្ងល់ពេញមួយសតវត្សទី ២០ ហើយនៅតែមិនអាចបកប្រែបានរហូតដល់សព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJzqpxT-riNCrV4X6HXzDMnvf9T50L0S23qzwnTNVJxkGMRh0cdxxeAKveva9xmbS_9A60z30r7XUzqPRhOBpBoTdTVrbtFqukex2MOGP8JMIniRWUugS6ASFJ7a1n61TDpEU2DlPiRfs4Axio9_HAT4eqwwkwQG3VwdPS8BUnM3qzmiRfm60MWdxDMy14/s728/photo_2024-12-18_13-54-56.jpg

    ៤.ឌីសហ្សែន៖ វត្ថុបុរាណដ៏គួរឱ្យកត់សម្គាល់នេះ ហាក់ដូចជាបង្ហាញពីការបង្កើត និងការអភិវឌ្ឍនៃអំប្រ៊ីយ៉ុងរបស់មនុស្ស លើសពីនេះរូបភាពនេះក៏បង្ហាញពីទម្រង់ចម្លែកនៃក្បាលមនុស្សផងដែរ។ ឌីសដ៏អាថ៌កំបាំងនេះត្រូវបានផលិតចេញពីសម្ភារៈប្រើប្រាស់បានយូរបំផុត ដែលគ្មាននរណាម្នាក់ដឹងពីរបៀបផលិត និងប្រភពដើមរបស់វាឡើយ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0dib915R5A-Ij4F7g-BL9iEqOKgOQrPA4umg2Tt4Mpnkxy2tkcjIBELu4pCDt-5ePRoOCKLKBEVk_998ryLo0qMG2GGC6lPfBt-lynbbOXZEphOkmwW4su4eklEuO1reyhRLiSrSud8cC1UjDRd2S8sml73nb-HAev0yxzjp5CRqQ_jn8YvO8w4SjtKBT/s728/photo_2024-12-18_13-55-01.jpg

សាងសង់ហើយ៤ឆ្នាំ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅតែមិនទាន់ដំណើការបាន

0

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង សាងសង់អស់២០០លានដុល្លារ ដោយបានបញ្ចប់ការសាងសង់កាលពីឆ្នាំ ២០២១ តែគិតមកទល់ពេលនេះ នៅតែមិនទាន់អាចដំណើរការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMyW0n5IBQ1UhQw6enxlNJCohg6p57k6TzEER7viO5D2avpIkgelkvJCdR15JgUTTfLsNbNVi-8cNGH5zRbM6LJpmghHXgVI3A4trZYwHj0VSaopP2TKTHoDQcySdD722oScgYTB6KyGqQmRCtXwaK5Rm8AGczCrambHItr9QY5VFXgzxwg7lTFHlSmCKV/s2048/image_2024-12-18_15-17-53.png
ការសាងសង់អាកាសយាននេះ នៅដំណាក់កាលទី១ចំណាយថវិកាជាង២០០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង២១៨ហិកតា មានសមត្ថភាពអាចទទួលការចុះចតយន្តហោះធុន Boeing777 និង Airbus340 ដែលជាប្រភេទយន្ដហោះខ្នាតធំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXmM5qQLeI_EXKpCOMx1fli05C7U-V64NZ493KYr7ssb37vceOXn6OEwsxwfdlDSACupRSsAINkOUj7AC9Wrg2yZ9Nld-xtYqH01ReO9ShFJOGzwWDVubFbiDeYBkzSWr8SIWbZss-mJtWjLE-xTKGYhj1Ufb7s4-U4BOtV5jzB1_ezbhBspyJCHQnIuUj/s2048/image_2024-12-18_15-17-55.png

បើតាមរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា ធ្លាប់បានលើកឡើងតាំងពីឆ្នាំ២០២១ថា៖” ពាក្យថាសាងសង់បញ្ចប់បានន័យថា នៅការធ្វើតេស្តការសាកល្បងការកែតម្រូវ គឺដើម្បីទទួលបាននូវវិញ្ញាបនបត្រប្រតិបត្តិការ ក៏ត្រូវប្រើរយៈពេល ៦ខែទៀត ដើម្បីអាចដាក់ដំណើរការបានជាផ្លូវការ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5YyPZLXtS6uOxaU54rmtrKq3EywVM22hv3D7iWtMeuqN-RsgPcsWCcueMEhZMfRzXqvnga4TszuuaNwyRL_8X91RAcewN4SQS_EDmjIpi1yd1bsLtJ0D0WhnS6jc8-VCWxsPUnvNQ4eRXtM7Yg3JYGEo71Qb2dmoREnIQ8ZGIFWcqojURg6nfLP_hriZ5/s1944/image_2024-12-18_15-19-03.png

ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា៖”ក្នុងនោះក៏មានលទ្ធភាពអាចមានការយឺតយ៉ាវបន្តិចបន្តួច ដោយសារការរៀបចំបំពេញបែបបទឯកសារនិងការធ្វើតេស្តសាកល្បង អាចមានការពន្យារពេលបន្តិចបន្តួច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDmaBSs48HV2-rWvXUZ7RoCH-JMrA1x2nztQ4mC8MEbzjb4zOYN9GndkNVJ_i-j2p_PdqYOjOFZWTndMqnXHy_EXr2acfNSCulXFP4krR9GHXE4M-2PP9nQ3yu52wDhxxf7QPCHe8dY5mjX50vTAB1YL3DnN21SV7xyniSnyX4y2WKqzry8MnDc7vgAF7Z/s2048/image_2024-12-18_15-17-58.png

ដោយឡែក នៅឆ្នាំ២០២៤នេះ អាកាសចរស៊ីវិល ក៏បានពន្យាពេលសារជាថ្មីទៀត បើទោះបីជាធ្លាប់ប្រកាសនឹងដាក់ឱ្យដំណើរការនៅខែវិច្ឆិកាកន្លងទៅក៏ដោយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisgZ8qG84M_x6IaOHdEM6QDJLimz4A-7XnHInuOlPlQB3dKbwV90Acw86YD03NwINtcO-Eee00gip6tIoBWezjCo_b51G37PEFotQf27L0KCztZNf3eDRJlNX5FYm8vwto42hiBp4iL4ywdknK0lm_cr_jCyf_e5si8hDgSXJS-3JmHlOUSjpqd3CQVrS-/s1536/image_2024-12-18_15-18-01.png

បើតាមដំណឹងចុងក្រោយបំផុត អាកាសយានដ្ឋានអន្តរជាតិតារាសាគរនឹងបើកដំណើរការជាផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ ដោយទទួលជើងហោះហើរក្នុងស្រុក៕

 

 

កម្ពុជា ទទួលបាន៤០៣លានដុល្លារពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

0

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណងសម្រាប់កម្មវិធីចំនួន៥ ក្នុងទំហំទឹកប្រាក់៤០៣លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiumNTYdt0nDC_IRuSicauGbH_oYXLPHPkyOMXXUPnVTm2UxaPzu2Uq0NOZSjqbZPM36kP2vLFL8N4isLR8ZlQ0Pr-ONfGf60pUMpgo79YxLypq2tfh-6vXVLKNqe6oCA5KNGh48tR3F7BVcUR42V4RnqYcYUnwVC3_qkHkQ59eG8z3tbMHqO7jSeqAFy-j/s1280/image_2024-12-18_15-00-36%20(3).png

សម្រាប់ថវិការទាំងនេះ នឹងត្រូវយកទៅប្រើប្រាស់ ដោយផ្តោតលើមុខងារសំខាន់ៗ៥រួមមាន៖

  • ការពង្រឹងវិស័យអប់រំមធ្យមសិក្សា
  • ការដោះស្រាយអំពើហិង្សាផ្អែកលើយេនឌ័រ (GBV)
  • ការជំរុញពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង
  • ការគាំទ្រការគ្រប់គ្រងធនធានទឹក និងការពង្រីកវិសាលភាពការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព
  • អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយ បរិយាបន្ននៅកម្ពុជា។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7uG_xedhdKi5XivVkjng-bSn0TbYA_eGFWY7ElzRwqoaUzuBG7Zga6lOyDGgzd7Dm20g5p1ra0hDKGTSomnZ8SZUJoZfRvejHPSWA3RwlgND_WfeTAUNLB6lEY3HlLr0y1Mr303uwvJs3Yt_xfv6bcdezObREuPOk4IpWtoAVU6KJ6Q5fluf4pCIAsbzv/s1024/image_2024-12-18_15-00-36%20(2).png

ការអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣ លានដុល្លារនេះ ស្ថិតក្រោមក្របខណ្ឌនៃ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាសម្រាប់ឆ្នាំ ២០២៤-២០២៨។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg777phRlnD0p2uOeRqn1sFDWbpL8_CxHnvAIPMIiM7O5dNt9eYVs4RWGnu03N_nqEXT5BKqVYBr0gJ2wU24f5AibKfK1Gk4P6eqvVbTznB8sL7VX7FI7-7ycJS_TUVctXP7bsAsjkaP8KGatSizNMwUse4X32P6yx-HVQSIniFSgQreqosFf-5MV4SgB0V/s1080/image_2024-12-18_15-00-36.png

បន្ថែមពីនេះទៀត ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏ប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzE_hQq5kUzNAGu2kUKFd20p08Qc1ffbNKPnLGWfQXobgxyeCeX0LcOM9omrgDc8BcW8dgGaD742YLSx9rNxhFrtHlBEzzRZRDAZhZPln74jp8kr5iUZuDdbGDGf46pCElCYvKuBe0a965RlgXyRxcXwMpiwiqfJCWafz-riwOqcOvK97rAgZq-twlA1Eo/s1280/image_2024-12-18_15-01-38.pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuL9g5jw-1WnVsE9f4w-Gwd5H5GnX7cW1P5r24zMxn7URbXsldDY1wlKkwpT1YavSTnnyfRQb-DS4AGEqoHkVGGLqSFjSqLzi5_6B9GVlXT1zaL7hs_RqG_GgP_L7aJWXav7sg15kX4nyNwpcF0iKRFRVHfhv2KmV2snNq6-2noYRxRnEixQ3aBkacwP_8/s2560/image_2024-12-18_15-01-39%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiALY-WI0YaI4vW3L7HM8wxAk01sIzWidRBgFPkug0WKD-eUqNzgj2zcUSwnxdrK9GhE0Om3Togroww1-rNDnPPGJpR0-G2WlPZBTtz3l7r7ZVtD6yZHredSoW21iS8LU8F3UT1N-CgcxXgs_gtOY1V-T8JUWiyzn9eNqACAzIuod5GdgDGlAQQzPQiBBL4/s1200/image_2024-12-18_15-01-39.png

មហាជនមានការងឿងឆ្ងល់យ៉ាងខ្លាំង! ហេតុអ្វីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីតែងតាំងលោកថាក់ស៊ីនជាទីប្រឹក្សាផ្ទាល់ខ្លួន?

0

ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានតែងតាំងលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ជាទីប្រឹក្សាផ្ទាល់ខ្លួន ពេលប្រទេសម៉ាឡេស៊ីបំពេញតួនាទីជាប្រធានអាស៊ាន ឆ្នាំ២០២៥ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEik2YqFfImXmyew6GScbzV8oJHnNCPdHRlSsZHGvWEVT6mlewuxR3Ds47Zm174OAwVIwrfUzTXHZoS1lnNTdk29vgVguQ-MyvIDzgmJBoYEC4oQh6eOf_BfJWw8mKjS2cxEZFIHqNmI50QBo2sSLrHgP7WG-jiquSyVoa1xMBUCmrgsqFPFoPTxyIzDPLWj/s1200/image_2024-12-18_13-38-05%20(2).png

លោក Anwar បានប្រកាសតែងតាំងលោក ថាក់ស៊ីន ធ្វើជាទីប្រឹក្សាផ្ទាល់ខ្លួនក្នុងអំឡុងពេលលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ ធ្វើដំណើរមកប្រទេសម៉ាឡេស៊ីជាផ្លូវការ ។ លោកក៏បានថ្លែងអំណរគុណលោកស្រី ផេថងថាន ផងដែរ ដែលបានយល់ស្របចំពោះការតែងតាំងឪពុកលោកស្រី ហើយនាយករដ្ឋមន្ត្រីម៉ាឡេស៊ីចង់ទទួលចំណេះដឹងពីអតីតមេដឹកនាំថៃ ដែលមានបទពិសោធន៍ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2ouB8a7w7Mv5fsLHPY7wchj6xXo6AfEJ3oGCI-kDocnoDt7UvoVDElrFsdGGxB8GOOL_-YqrWsQZ4FJ_7HMPiCOSsSU4vexijqjX3Er7bK2oeYcVkkD3rAkYu_zgmcpzYssHeyIztXuNeovc6FJYn_P43ucTiXVxHc6Ws_6B5ArLRnDTwTqXk-ctOFJhP/s800/image_2024-12-18_13-38-05.png

លោកស្រី ផេថងថាន ទើបតែត្រឡប់មកដល់ថៃវិញក្រោយពីធ្វើដំណើរទស្សនកិច្ចទៅម៉ាឡេស៊ី បានផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅអាកាសយានដ្ឋានដនមឿង ករណីការតែងតាំងលោក ថាក់ស៊ីន ជាទីប្រឹក្សាផ្ទាល់ខ្លួនរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ថា លោក Anwar បានផ្តល់កិត្តិយស ដោយសារឪពុកលោកស្រី ជិតស្និទ្ធជាមួយមេដឹកនាំប្រទេសបច្ចុប្បន្ន និងអតីត ។ លោក ថាក់ស៊ីន បានប្រឹក្សាយោបល់បញ្ហានៅក្នុង និងក្រៅប្រទេស ហើយនេះជាការរួមបញ្ចូលថាមពល និងជាប្រយោជន៍ក្នុងបណ្តាប្រទេសអាស៊ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0NbcpyzGKyxrGpDNU4NLhVd6FTj-4W-tZ1ZAer5BgYCGWRTQxGFzamjMK5zrIYIYflvkw7UkI7WO2BDiEWgDBO9OF3aYvUeV8IboBqAF-bHwjulD8B5-w9jOFHBbnqi8RplCTxq-qfIZQfNM8N2d-8jZr5S2cHHOMT_uYm49OtaPsM1zGbqATfBV3QWW6/s1920/image_2024-12-18_13-38-06.png

លោក ថាក់ស៊ីន បានធ្វើជានាយករដ្ឋមន្ត្រីថៃរយៈពេល៦ឆ្នាំ ហើយលោកស្និទ្ធស្នាល និងពិភាក្សាជាមួយលោក Anwar ជាបន្តបន្ទាប់ពាក់ព័ន្ធនឹងបញ្ហាសេដ្ឋកិច្ច ។ រីឯម៉ាឡេស៊ី គឺជាប្រទេសជិតខាងរបស់ថៃ ដែលមានចំណុចដូចគ្នា និងខុសគ្នា ប៉ុន្តែបានគាំទ្រគ្នាទៅវិញទៅមក ។ ដំណើរទស្សនកិច្ចទៅម៉ាឡេស៊ីរបស់លោកស្រី ផេថងថាន គឺដើម្បីជំរុញសេដ្ឋកិច្ច ទេសចរណ៍ និងបញ្ហាព្រំដែន ហើយលោក Anwar បានសង្កត់ធ្ងន់លើការជំរុញពាណិជ្ជកម្ម និងបង្កើនការវិនិយោគទ្វេភាគីជាមួយថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRsFSHULaNQPyNEHbr8J_tB3GdrAHrL_OlKiR7MvQPD_49DGXNPKoHMHlWi6st-I7kOgdDyR4tcMDvGMkjyaAZ3_mvQXgJSsjxG5gVkjMFcQSanNE7rp53B9QDPSjMaSo8n5aMSSuPrjuHnlsCQUtbswVnXHQosQ8DahdVbPdtL1Un2gt2ec00InLDRMIM/s2000/image_2024-12-18_13-38-07.png
គួរបញ្ជាក់ថា លោក ថាក់ស៊ីន អាយុ៧៥ឆ្នាំ ជាបុគ្គលនយោបាយដ៏សំខាន់១រូបរបស់ថៃក្នុងរយៈពេល២០ឆ្នាំមកនេះ ហើយលោកនឹងមានឥទ្ធិពលលើរដ្ឋាភិបាលថៃបច្ចុប្បន្ន ដូចគ្នានឹងរដ្ឋាភិបាលនៅក្រោមការគ្រប់គ្រងរបស់លោកស្រី យីងឡាក់ ។ លោកត្រូវបានហាមឃាត់ប្រឡូកក្នុងនយោបាយក្រោយពីតុលាការកាត់ក្តីថា លោកប្រើប្រាស់អំណាចខុស និងទទួលបានផលប្រយោជន៍ ទើបលោកទៅរស់នៅក្រៅប្រទេសរយៈពេល១៥ឆ្នាំ ៕

សូមប្រុងប្រយ័ត្ន! អាមេរិករកឃើញមេរោគ Norovirus នៅក្នុងអយស្ទ័រ និងលៀសសមុទ្រ

0

សហរដ្ឋអាមេរិក ៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសឱ្យភោជនីយដ្ឋាន និងពលរដ្ឋចៀសវាងការបរិភោគអយស្ទ័រ និងលៀសសមុទ្រ ក្រោយរកឃើញថា វាផ្ទុកមេរោគ Norovirus ។ អយស្ទ័រ និងលៀសសមុទ្រទាំងនេះត្រូវបានចែកចាយទៅកាន់រដ្ឋនានា ដូចជា ៖ អារីហ្សូណា កាលីហ្វ័រញ៉ា ផ្លរីដា ម៉ាសាឈូសេត មីឈិហ្គេន ញូវយ៉ក និងវ៉ាស៊ីនតោន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiU9ZTtIlkmxuuBISVZy-IYYBRe320oc3cSETe7YBYg1L_BNo1GzAWkmyc_8AHf9oEXbNSCr1OT1eHkhI1-uSSmZQs-r7lgXcGIZ4mrU1rMsinrahG7xChpX1JBzILVHqzGuswpKKxRCvpJA6qbi0ofKvSZqK3r24TFYh9ViM5DVZmow0-RCaBQSDUW7yAT/s2560/image_2024-12-18_13-32-44.png
សូមពលរដ្ឋចៀសវាងការបរិភោគអាហារសមុទ្រស្រស់ៗ ដោយសារវាជាប្រភពមេរោគ Norovirus ហើយមេរោគនេះឆ្លងតាមរយៈទឹកកខ្វក់ ឬសត្វសមុទ្ររស់នៅក្នុងទឹកកខ្វក់ និងឆ្លងតាមការប៉ះពាល់អាហារសមុទ្រដែលពុំបានលាងសម្អាតត្រឹមត្រូវ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIMXbeZgOgNiq9pi6005KyZEU4hJBDqSfkAtNKmmyG6lVVAErGIxBP1CDfp9nxM3vujO2hFhqpDr9xwdGnnMjIsPP-keT40Qzjux9EpJOKMi5F0_Ig4Lz-C-WONA0_pxlahAM-W4D25UDFWAJsKj2cbPPGSCc7MU0k6EtelDvXFc4kl77sXiiHrXG2idIV/s1200/image_2024-12-18_13-32-47.png

California Department of Public Health នៅរដ្ឋកាលីហ្វ័រញ៉ា បានដាស់តឿនពលរដ្ឋឱ្យផ្អាកបរិភោគអយស្ទ័រ ក្រោយពីរកឃើញអយស្ទ័រនាំចូលពីកាណាដាផ្ទុកមេរោគនេះ ហើយឆ្លងរាតត្បាតនៅរដ្ឋកាលីហ្វ័រញ៉ា រហូតដល់៥៧នាក់ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ ដោយសារបរិភោគអយស្ទ័រក្នុងភោជនីយដ្ឋាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr6AOTS5Yjie1K8bDkOCl03iBSgVU88e8ndU-O0l2Rn0PiqnlVPqqV4OL1nLpOfwzXD7AKljQ6G1cbiqm6xpoVPszAnl9X5alYm1T0pPx_nSe44z8pKekOOfAT2R6uiH4xVbVakDO3mw38v1bVA8lQQGVvw4cw9roHGdNuoCUZK3goEEI-tIulATBuw1tz/s1200/image_2024-12-18_13-32-48.png

អ្នកជំនាញអាមេរិកនិយាយថា មេរោគ Norovirus ផ្ទុកក្នុងអាហារឆៅ ឬអាហារចម្អិនពុំឆ្អិនល្អ ជាពិសេស អយស្ទ័រ និងបន្លែស្រស់ដែលលាងពុំស្អាត ។ អ្នកជំនាញបានសំណូមពរឱ្យផ្អាកបរិភោគអយស្ទ័រឆៅ និងអាហារឆៅគ្រប់ប្រភេទ ហើយត្រូវលាងដៃនៅមុន និងក្រោយពេលប៉ះពាល់អាហារ រួមទាំងសម្ភារៈផ្ទះបាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjTHirSjniVN_fj5NpY3KGmVCbsp7RXvXMJ5eZO-iR1Ka979lgnWRBziVqyHfANhz8SG8YL_0pGY1ANWt_-i8AyKGpMKC4-prJt9kKBN63eF8urKyJFnielKLgG9qOvDAt-PtmAAaH6YWyFHjJDD-TNkG2cHa_JwN5mxu3zssfdUI0Yoy-WVqpv0_0w4f1D/s2048/image_2024-12-18_13-32-49.png

ក្រុមហ៊ុនផលិតថ្នាំ Javara បានសហការជាមួយ Nevada Health Centers សាកល្បងវ៉ាក់សាំងការពារ Norovirus នៅទីក្រុង Carson រដ្ឋ Nevada ដើម្បីកាត់បន្ថយការឆ្លងរាលដាល និងការឈឺធ្ងន់ធ្ងររបស់អ្នកជំងឺ ។ ការសាកល្បងវ៉ាក់សាំងនេះមានសារៈសំខាន់យ៉ាងខ្លាំង ដោយសារបច្ចុប្បន្ន ពុំទាន់មានវិធីព្យាបាលទេ ហើយគេរំពឹងថា វ៉ាក់សាំងនេះនឹងអាចទប់ស្កាត់ការឆ្លងនាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnqldzTbWfeLGqZ7zCoXZ7NKhWyhPGElqqjGusYb710-X6lsDGD_ODhfQKqyGVqADisa6b_pvYjP_RFL870-4dPjDe1Ek0Av-P-edPVQBs6kEh6OuNBocnQbmmmEAe1KXVgHYELrzO-ayWLUYlKTDJoxprdcENe9cZ2xnRVMjIwEQ5eWlXf4BIugmBj0Ki/s1200/image_2024-12-18_13-32-50.png

គួរបញ្ជាក់ថា មេរោគ Norovirus ពុំមែនទើបតែឆ្លងរាតត្បាតនៅចុងឆ្នាំ២០២៤ ទេ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ ភ្នាក់ងារ Taiwan Food and Drug Administration រាយការណ៍ថា មានមនុស្ស៣នាក់បានផ្ទុកមេរោគនេះ ក្រោយពីពួកគេបរិភោគស៊ូស៊ី នៅភោជនីយដ្ឋាន ។ ហេតុនេះ អាហារឆៅក៏មានផ្ទុកមេរោគ Norovirus ដែរ មិនមែនមានតែអាហារសមុទ្រទេ ៕

មានស្នាមសាក់ច្រើនលើដងខ្លួនតែអ្នកគាំទ្រសរសើរ ណាម ជាមនុស្សសុភាពមិនបញ្ចេញភាពស៊ិ.ចស៊ីជ្រុល

0

ដ្បិតថាមានស្នាមសាក់លើដងខ្លួនច្រើនដែលអ្នកមួយចំនួនសម្លឹងទៅផ្លូវមិនសូវល្អប៉ុន្តែ ណាម ដែលជាអតីតគូស្នេហ៍តារារ៉េបជួរមុខត្រូវបានហ្វេនៗជាច្រើនថានាងជាមនុស្សសុភាពទាំងការលេងនៅលើទិកតុកចំណែកឯការស្លៀកពាក់វិញមិនបង្ហាញពីភាពស៊ិចស៊ីជ្រុលបង្អួតនៅលើបណ្តាញសង្គមឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoStfe-8OoPLDnpIsYBxbxsOIhC61uBTf0-dKShJoaNXo8dZdYmLzEkOQA5ADC_XDtP580jYXqCVhBAzkNBeA9nDLbfwIHBSKLC9KXsIeXMXz09Qm2y3d_rhcDq6YGwUwylqbmXCYFakIYXU2ZKNZXTVanGXgi-RziYl16jNfujB31MvCg1gXeJF5OIo9q/s2048/image_2024-12-17_13-47-33.png

កាលពីកន្លងមកនេះអ្នកលេងបណ្តញសង្គមជាច្រើនបានសរសើរពីភាពស្ងប់ស្ងាត់របស់ ណាម ទោះបីជាមានរឿងអ្វីផ្ទុះកក្រើកយ៉ាងណាក៏មិនទាញយកធ្វើជាប្រធានបទដើម្បីទាញប្រយោជន៍ពីប្រជាប្រិយភាពឡើយជាពិសេសប្រធានបទពីអតីតគូស្នេហ៍។ ទស្សនិកជនថានាង ស្ងៀមស្ងាត់ ស្អាត ថ្លៃថ្នូរ ពូកែគ្រប់យ៉ាង មិនចេះឈ្លោះ ទោះបរាជ័យរឿងស្នេហា តែមិនដែលរំលឹកមិននិយាយប៉ះពាល់គេ មិនតោងគេយកមកធ្វើជាប្រធានបទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhP5eoUYRt0XP9IvNTG-AeaJ0t6ugiGa7zI55pPbiO9XlKuGUglJSP_LosczwmeBpQrFoYXzfwjlwrO83-NBNRFfFkyCi18ufmGyUylPPhV81nZqUTsyhyphenhyphenOrX6omqc6nIyAqvDiwPKkQuI6nPPRmum7DbOrXyXzaC15mEpkRp8kGI5Td9Dewcr9_NCjg6m/s2048/image_2024-12-17_13-47-43.png

ថ្មីៗនេះអ្នកមួយចំនួនក៏បានរម្លឹកពីឈ្មោះ ណាម នៅលើបណ្តាញសង្គមដោយសារតែពួកគេឃើញថានាងធ្វើខ្លួនបែបធម្មតា ទោះលេងកម្សាន្តនៅលើទិកតុកក៏លេងបែបកម្សាន្តល្មមៗមិនហួសហេតុនោះទេ។ ចំណុចមួយទៀតរបស់ ណាម ដែលត្រូវអ្នកគាំទ្ររម្លឹកគឺនាងមិនបញ្ចេញភាពស៊ិចស៊ីជ្រុលលេចលើលេចក្រោមចែកចាយនៅលើបណ្តាញសង្គមឡើយគឺនាងបញ្ចេញរូបភាពដែលអាចទទួលយកបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd2hBkwT3JXJgrPd0lnUNjYky_WBASQ9NaGOyVhvRUhN5YLl66o0wgTQ2Hcayh3Pe7AmUwVUcDQ4HEtckqkva9PP2twmJVtzlKkFP1fVdTvBkWSMqyH2UGAb0yonacw5W-6S0xdsjUI0ijMisoz4Zbqc_VvRvIUrzpePO4BgUmWK-xIBngSXeqBaYcTwaa/s2048/image_2024-12-17_13-47-46.png
មិនសូវបង្ហាញមុខញឹកញាប់នៅលើបណ្តាញសង្គមក្តី ប៉ុន្តែទស្សនិកជនបានសរសើរថានាងមានសក់ស្រស់ស្អាត ចំណែកអ្នកគាំទ្រក៏ពេញចិត្តសំឡេងរបស់ ណាម ដូចគ្នាព្រោះតែនាងអាចច្រៀងបានពីរោះមិនចាញ់តារាចម្រៀងអាជីពប៉ុន្មានឡើយ៕

មកស្គាល់ Yoo Yeon Seok តួឯកប្រុស When The Phone Rings ជាសិល្បករពហុជំនាញនៃឧស្សាកម្មកម្សាន្តកូរ៉េ

0

រឿងភាគទូរទស្សន៍ «When the Phone Rings»ដែលមានតួឯកស្រី Chae Soo Bin និង Yoo Yeon Seok កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងប្រទេសជាច្រើនសម្រាប់រឿងភាគនាចុងឆ្នាំ២០២៤នេះ ដោយផ្អែកលើប្រលោមលោកអនឡាញក្រោមការដឹកនាំការសម្តែងដោយ Park Sang Woo និង Wi Deuk Gyu ។ តួឯកប្រុស Yoo Yeon Seok ដែលដើរតួជា Baek Sa Eon គឺបានធ្វើឱ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ចំពោះលោក ខណៈតារាសម្តែងរូបនេះជាសិល្បករពហុជំនាញនៃឧស្សាកម្មកម្សាន្តកូរ៉េដោយបានសម្តែងជាតួអង្គជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgdHiyBtOMxdF0Yw5DxLHg1um7El1g_QOupjhSpruTDj-SX5C9NWX205_TTG3H8tOdSQBYK9L5wr8NSXOc5uqNlB_Bga11rnaJDj2BYymAJ1Q8XVCx50QF3H5hJl9O9EyCa5j72Ihyphenhyphenqp0mwgPJL5XVw32U21dpm0HbOYUfjVpA8UCxJ3xfkZmXjbrlPneL/s680/image_2024-12-17_14-53-50%20(2).png

Yoo Yeon Seok កើតនៅឆ្នាំ១៩៨៤ នៅទីក្រុងសេអ៊ូល ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកភាពយន្ត សាកលវិទ្យាល័យសេជុង(Sejong) ។ លោកបានបង្ហាញខ្លួនជាលើកដំបូងក្នុងឆ្នាំ ២០០៣ ជាមួយនឹងតួនាទីតួអង្គរងនៅក្នុងរឿង «Old Boy» ដែលល្បីល្បាញដោយសារតួនាទីរបស់ខ្លួននៅក្នុងរឿង «Reply 1994» ឆ្នាំ២០១៣ ។ បន្ទាប់មកតារាប្រុសរូបនេះបានចូលរួមក្នុងរឿងភាគ៖ «Romantic Doctor, Teacher Kim, Mr Sunshine, Hospital Playlist »និងរឿងជាច្រើនទៀត។ យោងតាម MBC តារាសម្តែងរូបនេះមានការលំបាកក្នុងការស្វែងរកតួនាទី។ មុនពេលថតរឿង «Reply 1994» លោកបានចូលរួមក្នុងការសវនកម្មប្រហែល ២០០ ដង ជាមួយនឹងអត្រាជោគជ័យ ១ ក្នុងចំណោម ១០ ដង ភាគច្រើនជាតួអង្គដែលគាំទ្រដោយបង្ហាញខ្លួនតិចតួច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyZu9ekyUQuWjCS6quOm_QItF8MlC4283Y31AMitPNnt-rYZRDyfqhE9-CzopS2VHWar9ElWyOs3W0Ks9UABYN2UN33cwqNivsiYrMFT4HBFWFsME5BZ3sWlC90kMej4MHxK2JtOWM19ptfYpKiobug7GqV8AD0xyrcfln6UJDGlGRJgFGTyY1bwiguhNq/s1800/image_2024-12-17_14-53-51.png

ទោះបីជាបរាជ័យប៉ុន្តែនៅតែតស៊ូម្តងហើយម្តងទៀតតារាសម្តែងរូបនេះថាដោយសារតែការស្រលាញ់លើវិថីមួយនេះបើសិនជាតែធ្វើការងារដើម្បីតែលុយមួយមុខនោះនឹងមានអារម្មណ៍ថាបាក់ទឹកចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7ld58-1NC0RdSQ6uH81wqWuLUSpiJ85QP9zMiMui0FPlDxv9FKjEzwmXn_au2po0APBnENP6o37xbi5CTZrAR8TzB9b99wn7Gt-aBA71mqrhaA51PXuFipEEjrMeL24ZJLFXebkg2zOYmS_a_qpbbEAhIL5WqnikeAoxntWkKgpmi_ONVV1G8mfCUVw7Y/s1800/image_2024-12-17_14-53-53.png

យោងតាម គេហទំព័រ Harper’s Bazaar តារាសម្តែងរូបនេះត្រូវបានគេចាត់ទុកថាជាអ្នកឧស្សាហ៍ព្យាយាម និងមានវិជ្ជាជីវៈពីសំណាកផលិតករ និងសហការី។ កាលវិភាគការងាររបស់លោកតែងតែពេញដោយគម្រោងទូរទស្សន៍ ភាពយន្ត តន្ត្រី និងសកម្មភាពសហគមន៍។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR4Rk6U7I5zALur4cINaqjnx2k5mmH3Es_IhlmPi5j9VgpWjjPm_m556AWkk0laG9w6mzJTsaw-9T4vrB9t_epQX0yeTdVy2_KDljaDReFku2A_C06svEoIyiGyxTQiMRMU6BF5PoH_BBlxx_mdugCsTIcsLDbqeyHMESqEfm0J8mOouHtYu_mSpQl5CHg/s1080/image_2024-12-17_14-54-00.png

Yoo Yeon Seok ត្រូវបានគេចាត់ទុកថាជាសិល្បករពហុជំនាញនៃឧស្សាហកម្មកម្សាន្តកូរ៉េ។ ក្រៅពីការសម្ដែង លោកបានចូលប្រឡូកក្នុងវិស័យតន្ត្រី ធ្វើជាពិធីករ និងលេចមុខក្នុង MV ជាច្រើន… តារាសម្ដែងរូបនេះចេះភាសាអង់គ្លេស និងបារាំង។ តារារូបនេះចូលចិត្តកីឡាវាយកូនគោល និងកីឡាបេស្បល។ លោកក៏ចេះថតរូប និងធ្វើឈើ និងតុបតែងផ្នែកខាងក្នុងបារដោយខ្លួនឯង។ ទម្រង់មុខដ៏សង្ហានិងកម្ពស់ ១.៨៣ ម៉ែត្រ តារាសម្តែងវ័យ៤០ឆ្នាំរូបនេះ បានទទួលបានការអញ្ជើញជាច្រើនដើម្បីផ្សព្វផ្សាយ និងតំណាងឱ្យម៉ាកយីហោ។ ក្រៅពីការងារសម្តែងលោកចូលចិត្តគេងផ្ទះសម្រាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe-MA1coxJCHidauGTIiI5sFw3TqOBTccNM5lbq2vqB2yJcFSLfLZqjVfY-0eZKzmLG0Z9YZ26kE8ro6b_t_kSRXc5n_GPmqH4kLZEGy0EQSTdsNeldH-7UY96w1M8FGbaPkfoqcaTTl7kloPwN95XvFuKwQBm7tmJMDZzZX55xQsVkqjA_UJucG5cgyrB/s839/image_2024-12-17_14-54-01.png

តារារូបនេះមានអាថ៌កំបាំងពីជីវិតផ្ទាល់ខ្លួន កម្រនឹងមានរឿងអាស្រូវ។ ក្នុងឆ្នាំ ២០១៦ លោកត្រូវបានជាប់ទាក់ទងនឹងពាក្យចចាមអារ៉ាមថាមានទំនាក់ទំនងស្នេហាជាមួយ Kim Ji Won តួឯកស្រីក្នុងរឿង «Queen of Tears »ប៉ុន្តែបានចេញមកបដិសេធ៕