Home Blog Page 702

ព្រៃអាម៉ាហ្សូនប្រចាំទ្វីបអាស៊ី! កាសែតអាមេរិកចុះផ្សាយពី«ឧទ្យានជាតិវីរៈជ័យ»របស់កម្ពុជា

0

កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ សារព័ត៌មានអាមេរិក CNN Science គឺបានចុះផ្សាយអំពីឧទ្យានជាតិវីរៈជ័យ ស្ថិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា ដែលសម្បូរដោយធនធានចម្រុះយ៉ាងសម្បូរបែប និងសត្វកម្រៗជាច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlW7S9p9q74vDVfiOSRGgighSjkIb5BlSC_8CWMVJk89eGEZvw4yf_MSsmoyumSuzrfE_J6FOMgfA5sfsQExvQH-8bJ6devGpmoaqYAO3oeKl-89mZ4vb4ULi6UyJBvxZcWjjvO8xp1IeDwxMph4nOmsZOwuSO_THE2AGP7-GjCdZeg1A7ju5i_WXjm_AO/s1280/image_2025-01-28_09-30-48.png

ឧទ្យានជាតិវីរៈជ័យ ដែលលាតសន្ធឹងនៅលើផ្ទៃដីជាង ៣០០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងស្រុកតាវែង និងស្រុកវើនសៃ ខេត្តរតនគិរី ហើយបន្តភ្ជាប់នៅដល់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ឧទ្យាននេះ គឺឧទ្យានដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធំជាងនៅទូទាំងតំបន់រួមទាំងប្រទេសឡាវ និងវៀតណាមទៀតផង ដែលត្រូវបានគេរាប់បញ្ចូលថា ជាតំបន់អភិរក្សធំជាងគេនៅទ្វីបអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5eH0nYtTSYWsjd8S01Ni8khzMXMVhNpBqhNFcCeflyDxqlrZ1GAjlE2cMM09KBfPfyWvCwMtkHHAUlmZIbXaNZggshMdrWUIixQgiWbVj8qEvyMBO5yzcgaQvANFnkCCpzhZih2mUe-knVEdtd6fPPoU54DElGVYNf8o0A9KukwzXwN8_c_j5nGvmeszC/s2048/image_2025-01-28_09-30-47.png

អ្នកជំនាញសត្វព្រៃ លោក Pablo Sinovas បានចែករំលែកថា ឧទ្យានជាតិវីរៈជ័យ បើទោះបីជារាប់បញ្ចូលជាតំបន់ការពារក៏ដោយ តែក៏នូវតែមិនទាន់ទទួលបានសិក្សាស្រាវជ្រាវឲ្យបានលម្អិតនៅឡើយទេ។ យ៉ាងណា ភាពលេចធ្លោនៃឧទ្យានមួយនេះ ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍គឺថា សម្បូរទៅដោយប្រភេទសត្វកម្រនិងជិតផុតពូជជាច្រើន ដូចជាពពួកសត្វពង្រូល Sunda, ខ្លារខិនពពក, ខ្លាឃ្មុំSun Penda ជាដើម ព្រមជាមួយជីវចម្រុះយ៉ាងសម្បូរបែប។ តែយ៉ាងណា បច្ចុប្បន្នឧទ្យានជាតិមួយនេះ ក៏កំពុងតែប្រឈមនឹងការគំរាមកំហែងដល់ដែនជម្រក ធម្មជាតិ ដោយសារតែការកាប់បំផ្លាញព្រៃឈើ និងការដាក់អន្ទាក់សត្វខុសច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIj1yVH2UHtYMd8cJV9xMpmvOXbkG3M5wPEpKJ5yRfpTcLGkcGptiMm81EQzALjiar_x35Gq566B6zolnDnGCUzdLlUa5f8Z12vrTDL3VLQJzHyLCtOQy5lxeZKCuhDJF0-nJTvHN8E_0y4iNHZzc3-i_-o2yZd1hPMX7EESCO8GGe9fK48N_aMdzgrIkT/s1348/image_2025-01-28_09-30-43.png

លោក Sinovas សង្ឃឹមថា ឧទ្យានជាតិមួយនេះនឹងទទួលបានការកែប្រែ និងសិក្សាស្រាវជ្រាវបន្ថែម ជាពិសេសគឺទាក់ទងជាមួយនឹងទិន្នន័យជីវចម្រុះ ក៏ដូចជាដាក់ចេញនូវយុទ្ធសាស្រ្តអភិរក្សដ៏មានប្រសិទ្ធភាព។ ឧទ្យានជាតិវីរៈជ័យ អាចនិយាយបានថាជាដែនជម្រកសត្វព្រៃ និងគម្របព្រៃឈើដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ ជាកន្លែងស្រូបយកកាបូន និងថែមទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងក្រុមជនជាតិដើមភាគតិចផងដែរ។ ដូច្នេះហើយការថែរក្សាការពារទីនេះពិតជាសំខាន់សម្រាប់មនុស្សទូទាំងពិភពលោក៕

«ពិធីបង់នំ»ប្រពៃណីតាមតំបន់ ផ្ទុះ.ការចាប់អារម្មណ៍ក្នុងពិធីមង្គលការមួយ!

0

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមជាច្រើនហាក់មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើទិដ្ឋភាពក្នុងពិធីមង្គលការមួយ ដែលកូនកំឡោះនិងកូនក្រមុំកំពុងតែធ្វើកិច្ចពិធីបង់នំ ខណៈក៏មានញាតិមិត្តបងប្អូនចោមរោមមើលយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKgcVtpXw8FMA2AcIbg_BXPBUfMgwZ2ImxWh6aWykC35t6ZY4vC9wn3MA_y2Dhgrsl7KgWdmS3qc9fDY02xKGGXg3dOjcPe-nmrF7c4xu5r9qm99KtXALxo736tQ5E9xplx9kZQLZ1Y4woGsykQ2ljrG70Pbmh0fjcV2S9OL4VezSHM-jjhgeuH7oweIxe/s900/image_2025-01-28_09-24-53%20(2).png

ពិធីមង្គលការនេះត្រូវបានគេឲ្យដឹងថា បានប្រារព្ធឡើងកាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ នៅឯឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ជាមួយគ្នានោះ គណនីកូនក្រមុំសំ ស្រីនិត ក៏បានចែករំលែកនូវចំណាប់អារម្មណ៍ថា «បំណងប្រាថ្នារបស់ខ្ញុំយូរហើយ ពេលនេះបានដូចបំណង»។ យ៉ាងណា បន្ទាប់ពីមានការដាក់បង្ហោះខាងលើរួចមក ក៏មានបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួនហាក់មិនដែលប្រទះឃើញពិធីនេះពីមុនមកនោះឡើង និងបានផ្ទុះឡើងជាចម្ងល់ថាតើគេប្រារព្ធឡើងដើម្បីអ្វី? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgC903OHPBto4K4HARhGUznWFESOB8DiC1dIfbVy9xfCym5qnppuxtN2NTezWqm3PvKDplN2OtkeFSmhC6cMqxTDc-HcIFU2Zjl9YUBUgp9p0WGgzu8KaXOoqrCDkYrmJaTJH4M3FYy6gIA-lYFyAsCV94lqymjeqGq8r7yUC0dnZlFSUINt0Apw9b_RKXP/s900/image_2025-01-28_09-24-53.png

ជាការពិតណាស់ នេះគឺជាពិធីបង់នំទ្រាំ ឬនំកន្ទ្រំា គឺជាប្រពៃណីតាមតំបន់ យោងតាមការចែករំលែកតៗគ្នាមកបានឲ្យដឹងថា «ពិធីបង់នំទ្រាំមានន័យថា ពេលយើងបានក្លាយជាប្តីប្រពន្ធនិងគ្នាហើយ គឺបង្គប់ន័យអោយនិងអត់ធ្មត់ ចេះអត់អោនអោយគ្នា។ ការហើយត្រូវតែមានកូនដែលយើងជាម្ដាយត្រូវតែមានតួនាទីថែរក្សាកូនអោយល្អ«។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibjvRb2dV3-jc2S6N4TBz8hI5fCbd67cmzVYQ3i2bFKOpPZvwj5E7wgFKTJh578ojbwUuypC2LW4KLAE-3fkUvjx-EL3jyVkpgpxE302NdOOY8eYRFlmp2fX7CnO0CHeNvPQwfiWblEVh4hMXf-UbZSjbj8GuSbv9AtL7TceS-RQl47qxOKNdG8_EoNTgD/s900/image_2025-01-28_09-24-54.png

ចំណែកអ្នកដែលរស់នៅខេត្តស្វាយរៀងម្នាក់បានឲ្យដឹងទៀតថា «ស្រុកខ្ញុំកាលពី ២០ ឆ្នាំមុនគេការហើយគេអោយកូនក្រមុំកូនកំលោះធ្វើនំនេះទៅលេងផ្ទះសាច់ញ្ញាតិទាំងសងខាង ហើយបងប្អូនខ្លះគួចដៃជាអង្ករ ស្រូវ គ្រាប់ពូជ ចានឆ្នាំង មាន់ទា ជ្រូក លុយ ដើម្បីបង្កើតគ្រួសារថ្មី តែឥលូវបាត់បង់អស់ហើយ»។

សូមជម្រាបថា នំទ្រាំឬនំកន្រ្ទាំ គឺជានំខ្មែរមួយប្រភេទ ដែលតែងលេចឡើងសម្រាប់ធ្វើជាអាហារសម្រន់ឬបង្អែម ក្នុងឱកាសសំខាន់ៗ ដូចជាពិធីមង្គលការ បុណ្យទាន ឬក៏ទៅវត្តប្រគេនព្រះសង្ឃជាដើម៕

មកដឹងពីតម្លៃចាយវាយក្នុងមួយថ្ងៃ សម្រាប់អ្នកទេសចរ លើទឹកដីកម្ពុជានិងប្រទេសជិតខាង!

0

គេហទំព័រ SEA Infographics បានធ្វើគូសបញ្ជាក់អំពីទីក្រុងទាំង ៣១ នៅអាស៊ី ដែលមានតម្លៃសមរម្យបំផុត សម្រាប់អ្នកដំណើរឆ្នាំ ២០២៥។ ក្នុងនោះ កម្ពុជានិងប្រទេសក្បែរខាង បានជាប់ក្នុងចំណោមទីក្រុងមានតម្លៃសមរម្យ ដែលការចាយវាយសរុបប្រចាំថ្ងៃ ប្រហាក់ប្រហែលគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLFSC4hgr9alvH9x4LgI_UYfYDw61url9xrqzm0Bwy3MLn9rbKZ1m2V44VQqaYERj-aZhmD1pUQ7ZzqFaqEpknK4xfErzLsMKwX-dergAEz2iTMAF1kM3T27DhnoQQ8PJZ-1dmLBPb5SL07WEfhaNzcoNGrcqSNXgtjYfR8dFFqfXt_MfIfHraLIyTDAiH/s990/IMG_1839.JPG

ប្រភពខាងលើបានគូសបញ្ជាក់ថា នៅតំបន់អាស៊ី កន្លែងដែលអ្នកទេសចរណ៍ចាយប្រាក់តិចបំផុតនោះគឺ ក្រុងវៀងច័ន្ទ ប្រទេសឡាវ ម្នាក់ចំណាយត្រឹមតែ ១៨.២៨ ដុល្លារ សប្បាយបានពេញមួយថ្ងៃ។ រីឯក្រុងហូជីមិញ និងក្រុងហាណូយប្រទេសវៀតណាមវិញក៏ថោកដែរ មនុស្សម្នាក់ មួយថ្ងៃចាយត្រឹមតែ ២០.៣៧ ដុល្លារប៉ុណ្ណោះ។ ខណៈក្រុងភ្នំពេញ ប្រទេសកម្ពុជា មនុស្សម្នាក់ចាយខ្ទង់ ២៨.៥៨ ដុល្លារ និងក្រុងបំាងកក ប្រទេសថៃ ប្រមាណ ២៩.២៦ ដុល្លារក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm9Eek-xup1PlPY60ux70lNgrkvbcVO00clgAzLOo8-YW5-iteVoHUxyLL0UGQY8xBT0moCvxT8Vdfk53qOmuI_2993OYriLYaIEkZF7tL_PXExFMEQeGmdl1Omvuy6hyphenhyphenhzxk7w4S6xn1u-HzGWI9IffAIvI2rtHt-uwOXq9-C2BQV_W0-O-cYyxnt_DS_/s999/IMG_1840.JPG

ក្រឡេកទៅកាន់ទីក្រុងសិង្ហបុរីវិញ មានការចំណាយរៀងខ្ពស់ជាងគេបន្តិចក្នុងតំបន់អាស៊ី ដែលមនុស្សម្នាក់ ក្នុងមួយថ្ងៃចាយប្រាក់ ៧៩.៤០ ដុល្លារ។ បន្ទាប់មកគឺ ក្រុងហុងកុង ៧២.១៦ ដុល្លារក្នុងមួយថ្ងៃ និងតូក្យូ ប្រទេសជប៉ុន ៦៨.០២ ដុល្លារ ក្នុងមួយថ្ងៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdZjD5IIH2M-WJ-Wv5FGmAjL8cGUtTUJleZbv8Tqua3ntcpQ3khq34vo-prYsMvc24YypW0GFwB_VR1ZKeLIpXOjwx6_b63EOaazSyyaLudxnwwx4gaXSHkYLrqyzj29zE2k3YEilxl0EMSFXBwHGPZXfFJNTuzoVpWCet-o4HttrL14auVGMGCufXDfFX/s2048/472716904_607570428323879_1829706079869656141_n.jpg

សូមជម្រាបថា ការចំណាយនេះគឺផ្តោតទៅលើ តម្លៃសណ្ឋាគារល្អប្រណិតនិងធូរថ្លៃមួយយប់, អាហារ ៣ ពេល , មធ្យោបាយធ្វើដំណើរ, ទៅកម្សាន្តកន្លែងវប្បធម៌ចំនួន១ និងកន្លែងផឹកស្រាកម្សាន្តជាដើម ដែលទាំងនេះគឺជាសកម្មភាពរបស់មនុស្សម្នាក់ក្នុងមួយថ្ងៃៗ នៅពេលដែលពួកគេស្ថិតក្នុងទីក្រុងទាំងនោះ៕

វៀតណាមមានគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីតភ្ជាប់ទីក្រុងហូជីមិញទៅតំបន់ឆ្នេរសមុទ្រ

0

ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Vingroup គឺជាក្រុមហ៊ុនឯកជនដ៏ធំនៅប្រទេសវៀតណាម មានគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដី ដើម្បីតភ្ជាប់ពីចំណុចកណ្តាលទីក្រុងហូជីមិញ ទៅកាន់ខេនជីអូ (Can Gio) ជាតំបន់ឆ្នេរសមុទ្ររបស់ទីក្រុងហូជីមិញ ហើយក្រុមហ៊ុននឹងចំណាយប្រាក់ស្រាវជ្រាវពីលទ្ធភាពសាងសង់ផ្លូវរថភ្លើងក្រោមដីនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_iyE0s8nb5oEjSdScIMBBNT1_NDqxqvf9DAEC3YX7qKbStom1frMmN0AyArZvydFLXPTidmc4Biu1R_P63_s-tswCfgmiI4sXUhpIohMeXnNLRj_tkzy63oEujcuAnnfHfXqE37Sb95V7qKRGFkz6iEydOK-BiuOhyphenhyphen0bjT3xnq3IRqlLbbm3wF-s4Jkdy/s1920/image_2025-01-28_08-41-39.png
ផែនការអភិវឌ្ឍន៍ទីក្រុងហូជីមិញ សម្រាប់ឆ្នាំ២០៣១ ដល់ឆ្នាំ២០៥០ បានបន្ថែមខ្សែរថភ្លើងក្រោមដីមានប្រវែង៤៩គីឡូម៉ែត្រ ដែលតភ្ជាប់រវាងតំបន់ចំនួន៧ ជាមួយតំបន់ខេនជីអូ ។ លើសពីនេះ ប្រទេសវៀតណាមមានផែនការប្រើប្រាស់រថយន្តក្រុងសម្រាប់ដឹកអ្នកដំណើរបណ្តោះអាសន្ន មុនពេលចាប់ផ្តើមដំណើរការសាងសង់ផ្លូវរថភ្លើងក្រោមដី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6wAJhQ7ZVMHQT9sN3aClJNnJBIXrrI6Px6NpIfunRz4wIyp5hZn6Kj3oZH_l4q-rVaxFjBHG6SPPLD6xwbmGaMgFQ3nxs1I2WnwdAQ__KnX0zAEqCwdGGy1-puXOSNceWRvfkRjwymZoWr5qG8WN880QodBCFNxOq8DLDiY2yyx6Qz6zNDilgL47OpSS2/s1900/image_2025-01-28_08-41-40.png

ក្រៅពីនេះ ក្រុមហ៊ុន Vingroup ក៏មានគម្រោងសាងសង់ស្ពាននៅតំបន់ខេនជីអូ ផងដែរ គឺនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ហើយស្ពាននឹងសាងសង់រួចរាល់នៅឆ្នាំ២០២៨ ។ ស្ពានថ្មីនេះនឹងជំនួសសាឡាងដែលពលរដ្ឋវៀតណាមកំពុងប្រើប្រាស់បច្ចុប្បន្ន ហើយវាសមស្របនឹងនិន្នាការអភិវឌ្ឍន៍ទីក្រុង នាពេលអនាគត ។ ហេតុនេះ ពេលបញ្ចប់គម្រោងទាំង២ (គម្រោងរថភ្លើងក្រោមដី និងស្ពាន) វានឹងជួយកាត់បន្ថយរយៈពេល និងប្រាក់ក្នុងការធ្វើដំណើររវាងទីក្រុងហូជីមិញ និងតំបន់ខេនជីអូ យ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYHG9aozVyqhanUJBCjWQjwGZkNrGhZksQ7hvd8PcGx7_SqmWkYH7iHYU_5VaC9Nn14ShtXk9yYMB7Q6HvT8c1sZdDeiqeTEA4IWDSXZQMDb6lMrO9PXcbPCNtLSXfWTehwaDge7Z34lElh5pEO81ZnPMtROU0APXSioDJP-3Uv0TlPoZIsJMaij-BBSaH/s1020/image_2025-01-28_08-41-36%20(2).png

គួរបញ្ជាក់ថា តំបន់ខេនជីអូ ស្ថិតនៅឆ្ងាយពីចំណុចកណ្តាលទីក្រុងហូជីមិញ ប្រមាណ៥០គីឡូម៉ែត្រ ។ ផ្ទៃដីប្រមាណ៧០% របស់តំបន់នេះ គឺគ្របដណ្តប់ទៅដោយព្រៃឈើ និងទឹក ហើយវៀតណាមកំពុងតែអភិវឌ្ឍផ្ទៃដីរបស់តំបន់នេះ ចំនួន២,៨៧០ហិកតា ដោយចំណាយប្រាក់ប្រមាណ ២៨៣លានលានដុង ដើម្បីទទួលពលរដ្ឋចំនួន២២ម៉ឺន ៨ពាន់នាក់ ដែលច្រើនជាងចំនួនពលរដ្ឋបច្ចុប្បន្ន រហូតដល់៣ដង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMop-uy5Tapu3z5CVAgF9v8sP6ZC0YHaj35eq-KzO61UruA0PVI4-u7foRJ7jvT6D5xVydMYKbo3sIPKshQIfiZlK_NmqbeYU9n0VogHdWz-BzRpxZY5EQThb7Nqw-Ib4wJ_VNanbkHoyezfN4iOIelYyn7k-Ae9T13chZN7hFGVVf4Lx91ieqtgafUufH/s1920/image_2025-01-28_08-41-37.png

«រមណីយដ្ឋានទឹកឆា» តំបន់ទេសចរណ៍ធម្មជាតិដ៏ទាក់ទាញបំផុតនៅក្នុងខេត្តកំពង់ចាម

0

«រមណីយដ្ឋានទឹកឆា» ដែលមានទីតាំងស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម គឺជាតំបន់ដ៏មានសក្ដានុពលយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រមណីយដ្ឋាននេះមានបឹងធម្មជាតិដ៏ធំមួយ ដែលមានប្រភពទឹកផុសពីក្នុងដី អាចឱ្យភ្ញៀវទេសចររីករាយ ក្នុងការលេងទឹកកម្សាន្ត បានគ្រប់រដូវកាលតែម្តង។ ក្រៅពីលេងទឹកកម្សាន្ត ភ្ញៀវក៏អាចសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរនៅទីនេះបានផងដែរ។រមណីយដ្ឋានក្បាលហុងទឹកឆា - Visit Cambodia

ដោយសារតែតំបន់ទឹកឆានេះ ខាងជើងគឺជាខ្ពង់រាប មានកូនភ្នំមួយចំនួននៅជាប់មាត់ទឹក និងមានព្រែកធំៗជាច្រើន ហូរចាក់ដូចជាព្រែកកំពង់សាជាដើម។ លើសពីនេះរមណីយដ្ឋានទឹកឆា ក៏បានរៀបចំជាកន្លែងលក់ម្ហូបអាហារចម្រុះបែបស្រុកស្រែជាច្រើន រួមទាំងមានកញ្ចុះសម្រាប់អង្គុយលេង និងសម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសពីធម្មជាតិ ជាមួយទីធ្លាធំទូលាយទៀតផង។រមណីយដ្ឋានទឹកឆា - TNAOT

បច្ចុប្បន្ន «រមណីយដ្ឋានទឹកឆា» គឺមានភាពលេចធ្លោជាងគេនៅក្នុងខេត្តកំពង់ចាម ដោយនៅតាមផ្លូវចូលគឺមានប្រាសាទបុរាណមួយ ប៉ុន្តែភាគច្រើនភ្ញៀវគឺតែងតែនិយមទៅដល់រមណីយដ្ឋានទឹកឆាតែម្តង ដែលមានចម្ងាយពីប្រាសាទបុរាណប្រហែល ២ គីឡូម៉ែត្រ ក្រាលដោយផ្លូវកៅស៊ូ ដែលជាផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរ។ រមណីយដ្ឋាននេះក៏បានអភិវឌ្ឍនិងប្រែប្រួលស្អាតជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន និងជាទីពេញចិត្តរបស់ភ្ញៀវទេសចរទៅម្ដងហើយចង់ទៅម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtaUjUum7zcym8vYsAQRYUtWR8ubCDxnDDWkKgC1K_gye3miIxudQqy5vF7LWet-BiOImUzDkPkZVhl-yVWUBBC5lY7Dr-BuQoZ3luAVkIczokJIAM9M959G2jt72CZ_tUvZkLOHBVW-bkx-2X5jFWbmHmQ5A38rpxEIoZk_s9r7Wja1UCcAwzYDVaa2N5/s1280/image_2025-01-28_08-35-04.png

ទោះជាយ៉ាងណាប្រសិនបើលោកអ្នកបានទៅលេង «រមណីយដ្ឋានទឹកឆា» សូមមានការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាសំរាម និងកាកសំណល់ផង ដោយវេចខ្ចប់ និងទុកដាក់នៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យក្នុងសង្គមរបស់យើង ក៏ដូចជាជៀសវាងការបោះសំរាមចូលទៅក្នុងទឹក ដែលឱ្យខូចសោភ័ណភាពទឹកនៅទីនោះ៕

Trump ដំឡើងពន្ធទំនិញកូឡុំប៊ីខ្ពស់ ដោយសារពុំទទួលជនអន្តោប្រវេសន៍ដែលអាមេរិកបញ្ជូនទៅវិញ

0

សហរដ្ឋអាមេរិក ៖ តាំងពីលោក Donald Trump បានឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោកចាប់ផ្តើមបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ត្រឡប់ទៅប្រទេសកំណើតវិញជាបន្តបន្ទាប់ ។ ប៉ុន្តែពេលអាមេរិកបញ្ជូនជនអន្តោប្រវេសន៍កូឡុំប៊ីទៅប្រទេសវិញដោយដឹកតាមយន្តហោះ២គ្រឿង ខាងអាកាសយានដ្ឋានកូឡុំប៊ី បែរជាពុំអនុញ្ញាតឱ្យយន្តហោះអាមេរិកចុះចត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYTzcsYXZFFnRJTgR05e6zr72WDqz8XBdZX-RyAKITvSPYo2puJYt59Yfey0JetfGq18Hx9A4cHg1VMsNig-7hLqiAXZ-xmlXk32zKAfAgc_nzGHNtG2KPsx41slUQqHaLG5yg0vXaOg2V5IPgZpHMxHqzPeE6C_0b3fDReTppm58mfs-ZLP174quLdXMf/s1581/image_2025-01-28_08-27-27.png

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក លោក Donald Trump បានចេញបទបញ្ជាឱ្យមន្ត្រីរដ្ឋាភិបាលរបស់លោក ដំឡើងពន្ធទំនិញនាំចូលពីប្រទេសកូឡុំប៊ី ស្មើនឹង២៥% ដើម្បីឆ្លើយតបនឹងកូឡុំប៊ី ដែលពុំព្រមទទួលយកពលរដ្ឋរបស់ខ្លួន ។ លោក Trump បានបង្ហោះក្នុងបណ្តាញសង្គមឈ្មោះ Truth Social ថា លោកបានដំឡើងពន្ធទំនិញកូឡុំប៊ីគ្រប់ប្រភេទ ស្មើ២៥% ហើយវានឹងកើនឡើងរហូតដល់៥០% ត្រឹមតែ១សប្តាហ៍ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGACIIL2tAAGgd1X9vfnV7DTnt0u-RhKuDbUuPq2DleiCS5H2d0w1KqayOB5Ra6K36pknq_WsturkzjvfTPn_VH_f1Ii_0eXFnPA1lkoWW0ls-Td3VWPgysuhBFS74p_2IWx4gUGl6RrqAug0iaC1zE8998j2jHG9Lf_2UeqJaNOPGkNcnfuX3AhRbfr2p/s1200/image_2025-01-28_08-27-27%20(2).png
នេះជាការអនុវត្តវិធានការឆ្លើយតបលើកដំបូងរបស់លោក Trump ចំពោះប្រទេសផ្សេងៗ ដែលរារាំងផែនការបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់របស់លោក ។ យន្តហោះអាមេរិក ចំនួន២គ្រឿង ដែលដឹកជនអន្តោប្រវេសន៍កូឡុំប៊ីត្រឡប់ទៅប្រទេសកំណើត បែរជាធ្វើដំណើរត្រឡប់មកអាមេរិកវិញ កាលពីយប់ថ្ងៃទី២៦ ខែមករា កន្លងមក ដោយសារប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ពុំអនុញ្ញាតឱ្យយន្តហោះអាមេរិចុះចតនៅអាកាសយានដ្ឋាន ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg1-2iSLYrrtpmEn5wTQKav7lFhPOM4XzEbYrDS6ciZm8AATzG8BEc6mb_ed6C_LXXE3V20qdxSrj8n9WSjm9cYrtKhtlThIZVuB48jNPszvtdeAfgruk0Xw5MWc4zBNS5p8ZviYEh9Tcz0GGH-U-Ru5zHwnzw7MW0hHGcioRMhb_J0iGOveLokbxXBOp5U/s1200/image_2025-01-28_08-27-28.png

    លោក Petro បានថ្លែងកាលពីថ្ងៃទី២៦ ខែមករា កន្លងមកថា លោកបញ្ជាទៅខាងអាកាសយានដ្ឋាន កុំឱ្យយន្តហោះអាមេរិកដឹកពលរដ្ឋកូឡុំប៊ីចុះចត ។ អាមេរិកពុំអាចធ្វើបែបនេះដាក់ពលរដ្ឋកូឡុំប៊ីដូចឧក្រិដ្ឋជនទេ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh15RZ0pVFAOlNxzxGCrH8Mvjgek60ENujev6UESdjCGeTZDiI_U7eAqVILESL2em1XHm0dL7Y3Mk25h4h8QwRdlO8Uw5EcU0Y-ph6_hRil23fv8COfPMg8By4NCS_shkexsUAL4VVnSa7NRhmohAzsnbp5G4fE17TFrfKyDpa2zN7P6vqPTqduJJWQdSf0/s1000/image_2025-01-28_08-27-29.png
    កន្លងមក លោក Trump បានថ្កោលទោសចំពោះបទបញ្ជារបស់លោក Petro ថា គឺជាការគំរាមកំហែងសន្តិសុខ និងសុវត្ថិភាពសាធារណៈរបស់អាមេរិក ហើយលោកចោទប្រកាន់ថា ការបដិសេធពុំទទួលយកជនអន្តោប្រវេសន៍នេះ គឺល្មើសនឹងកតិកាសញ្ញាអន្តរជាតិក្នុងការទទួលយកជនអន្តោប្រវេសន៍ខុសច្បាប់ដែលអាមេរិកបណ្តេញចេញ ៕

ក្រុមហ៊ុន WorldBridge Groupបានចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រុមហ៊ុនមកពីប៉ូឡូញស្វែងរកការវិនិយោគកែច្នៃអាហារ

0

ភ្នំពេញ ៖ ក្រុមហ៊ុន LipCo Foods ដែលជាក្រុមហ៊ុនកែច្នៃអាហារដ៏លេចធ្លោមួយមកពីប្រទេសប៉ូឡូញ និងក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីស្វែងរកការពិភាក្សា និងឱកាសសហការបន្ថែមទៀតនៅក្នុងវិស័យកែច្នៃអាហារ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGw_AxXTb7Uy1sY-ECm_7CHr7Fo5F7ZAeRaJou8bfw0SCqUGtixqETzbKLo-n-Xapd-AdC7QGsU4jc3ZbEdlHFANRNJReh9n9p5Kny-G5la2uW6JCc1IVYEaiUFd8G6lDNMcaWzN7E84CJwU28D-lkJy5BWeTDrIeshapkVpaQJ6zNSuYOT2rmVWRcOy-J/s1280/photo_2025-01-27_13-43-46.jpg

ក្រុមហ៊ុន LipCo Foods គឺជាក្រុមក្រុមហ៊ុនប៉ូឡូញឈានមុខគេដែលមានឯកទេសក្នុងការកែច្នៃម្ហូបអាហារ ដែលបង្កើតឡើងដោយការបង្រួបបង្រួមនៃម៉ាកផ្សេងៗ និងផ្នែកឯកទេសពីក្រោម SuperDrop និង CPF Poland Groups។ ក្រុមហ៊ុន LipCo Foods ផ្តល់ជូននូវផលិតផលម្ហូបអាហារដែលមានគុណភាពខ្ពស់ជាច្រើនប្រភេទ ដោយផ្តោតលើនិរន្តរភាព និងការពេញចិត្តរបស់អតិថិជននៅក្នុងទីផ្សារពិភពលោក ។ បច្ចុប្បន្នពួកគេគឺជាអ្នកផលិតដ៏ធំបំផុតមួយនៅអឺរ៉ុប និងធំជាងគេនៅក្នុងប្រទេសប៉ូឡូញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjotyy87J3OwTyuCRhlc2opc1HHaXvqaeybpKyDkv57xZobR6S-xj18bOZca0V_yRhCJO7MMCbFB-Sm6_kGvZO8etxyy-DdIDg5-2FUynJ2YxNzubxfN4ayveWN7p7kS2RnshFXBkvP20JEj7DhAxkCmLBCi-tktjheZ3Uoggq9nTz3AVaui0_yhffcoL9m/s1280/photo_2025-01-27_13-43-51.jpg

MoU នេះត្រូវបានចុះហត្ថលេខាដោយ លោក César Lipka នាយកប្រតិបត្តិនៃ ក្រុមហ៊ុន LipCo Foods និង អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ។ ភាពជាដៃគូនេះមានគោលបំណងបង្កើនភាពខ្លាំងរបស់អង្គការទាំងពីរ និងដើម្បីបង្កើនសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជារបស់ ក្រុមហ៊ុន LipCo ក្នុងការកែច្នៃម្ហូបអាហារ និង ចំណេះដឹងទីផ្សារក្នុងស្រុកយ៉ាងទូលំទូលាយ របស់ ក្រុមហ៊ុន WorldBridge នឹងនាំដឹកនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេមកទីផ្សារកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJYA8xdEHIdj4rBteyZzpDKz8gkxUwqimY6w77SL0_9pEmTwQ8CC73TJk4zal_JzqGlAxZ6jrwX7DjobmIXTT4EsqsaySigGC_-Syn81kxgJ5v2Vk7jvLuFFe90Eq-zHQldmIyIRj7DvvqzEbBgCsB64N_ZRr9dQd86WdBlldsgJoN8fbK3bKN4kzMjuUQ/s1280/photo_2025-01-27_13-44-06.jpg
អ្នកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “ភាពជាដៃគូនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុងការលើកកម្ពស់វិស័យកែច្នៃម្ហូបអាហារនៅកម្ពុជា។ ហើយមានសេចក្តីរំភើបក្នុងការធ្វើការជាមួយក្រុមហ៊ុន LipCo Foods ដើម្បីស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍។ MoU នេះជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សា និងគំនិតផ្ដួចផ្ដើមនៅពេលអនាគត ដែលនឹងរួមចំណែកក្នុងការអភិវឌ្ឍឧស្សាហកម្មកែច្នៃអាហារនៅកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhujMLmA4NJVAOkKRT_F38rYN6a3te2k4MHs_qOf3LH_t9bw0DrysjCJkhxolpgeGnmBRCDhDygBLgB7BALLwNN5OeZgTKWq0r7wvwrPS2lewo4uWoIVsq_gK5Zmutb0U7SlYNCkM7I7Ycmq3Qaf9aiPi6GWqdjKnkulgSG8MjKOtpvE1IF9v_um9h8fDNI/s1280/photo_2025-01-27_13-49-03.jpg
គួរបញ្ជាក់ថាក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែលមានផលប័ត្រចម្រុះលើផ្នែកដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងច្រើនទៀត។ ការប្តេជ្ញាចិត្តក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការច្នៃប្រឌិត គ្រុបបានចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធក្នុងពិភពលោក និងក្នុងតំបន់ ដើម្បីផ្តល់នូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាពនៅទូទាំងឧស្សាហកម្ម ៕

ក្រុមហ៊ុន WorldBridge Group​បានចុះ​អនុស្សរណៈ​នៃកា​រយោ​គ​យ​ល់​ជា​មួ​យ​ក្រុ​ម​ហ៊ុន​ម​​ក​ពី​ប៉ូ​ឡូ​ញ​ស្វែ​ង​រ​ក​ការ​វិនិយោគកែច្នៃអាហារ

0

ក្រុមហ៊ុន WorldBridge Group​បានចុះ​អនុស្សរណៈ​នៃកា​រយោ​គ​យ​ល់​ជា​មួ​យ​ក្រុ​ម​ហ៊ុន​ម​​ក​ពី​ប៉ូ​ឡូ​ញ​ស្វែ​ង​រ​ក​ការ​វិនិយោគកែច្នៃអាហារhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy0Bcr1t4M9-ToEKeEwZgqC3WqkXeeodDR_vJWGB5h5r233v7IWV-sZjPvDz_ONbW3XYpM9gbOlCAZx5wzELbNUJ__K46UMkgFYcC0Jx92F33SpCwZmsSwml6DEm2u-4aeFILVddfFLcY4WLnTKXRivnpQCrNoKKOGMoQwLFJ7Sn8VowLZdBGYBLHD4OiN/s1280/2025-01-27%2019.50.03.jpg

ភ្នំពេញ ៖ ក្រុមហ៊ុន LipCo Foods ដែលជាក្រុមហ៊ុនកែច្នៃអាហារដ៏លេចធ្លោមួយមកពីប្រទេសប៉ូឡូញ និង​ក្រុ​មហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនឈានមុខគេក្នុងប្រទេសកម្ពុជា បានចុះហត្ថ​លេខា​ជាផ្លូ​វ​កា​រ​លើ​​អ​នុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីស្វែងរកការពិភាក្សា និងឱ​កាស​ស​ហ​កា​រ​ប​ន្ថែ​ម​ទៀ​ត​នៅ​ក្នុ​ង​វិស័យកែច្នៃអាហារ។ ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នៅរាជ​ធានី​ភ្នំ​ពេញ ដោយ​មានថ្នាក់ដឹកនាំជាន់ខ្ពស់នៃភាគីទាំងពីរ ចូលរួមធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZlX2sVelvOBD-ScPccbpsbPyqpE6qfR5xisJ6rgOE4W1Gkpe6eu7nsRKxxDsiz0TIAMTA8_EAqAL3ECTOARl0G9nmpGMpD1J5AOAGGNqrMlrjwEIFl7t5cIoWkbj46EJDSStonbuKjqPpali4SmsEq7E_aiuMDJSg8ukvE0p4h8AGC8LbZy-nJAvXVwc/s1280/2025-01-27%2019.50.24.jpg

ក្រុមហ៊ុន LipCo Foods គឺជាក្រុមក្រុមហ៊ុនប៉ូឡូញឈានមុខគេដែលមានឯកទេសក្នុងការកែច្នៃម្ហូបអាហារ ដែល​បង្កើតឡើងដោយការបង្រួបបង្រួមនៃម៉ាកផ្សេងៗ និងផ្នែកឯកទេសពីក្រោម SuperDrop និង CPF Poland Groups។ ក្រុមហ៊ុន LipCo Foods ផ្តល់ជូននូ​វផ​លិ​ត​ផល​ម្ហូ​បអា​ហា​រ​​ដែ​លមា​ន​គុ​ណ​ភា​ព​​ខ្ព​ស់​​ជា​ច្រើ​ន​ប្រ​ភេ​ទ ដោយផ្តោតលើនិរន្តរភាព និងការពេញចិត្តរបស់អតិថិជននៅក្នុងទីផ្សារពិភពលោក ។ បច្ចុប្បន្ន​ពួក​គេ​គឺជាអ្នក​ផលិតដ៏ធំបំផុតមួយនៅអឺរ៉ុប និងធំជាងគេនៅក្នុងប្រទេសប៉ូឡូញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9E46glwF9foKNSdgMRHi6gq_IkiUNgIQgcxGGI6N_GpXCv49antFzxbn5bhYD_kFupssmJlKH6TO4h1rC8QGUCQ0FR6cEOqlVwDHM_zvpi5MjWNLywiXm69Tig9A6zPYOPYnPeYpwXRCfG3gOw6NZFmOqGJPhYRVh3QJI_0uuuGuZjnHZDCElj5foThUW/s1280/2025-01-27%2019.50.34.jpg

MoU នេះត្រូវបានចុះហត្ថលេខាដោយ លោក César Lipka នាយកប្រតិបត្តិនៃ ក្រុមហ៊ុន LipCo Foods និង អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន WorldBridge Group ។ ភាពជា​ដៃ​គូ​នេះមា​ន​គោ​​លបំ​ណងបង្កើនភាពខ្លាំងរបស់អង្គការទាំងពីរ និងដើម្បីបង្កើនសមត្ថភាពកែច្នៃម្ហូបអាហារនៅកម្ពុជារបស់ ក្រុមហ៊ុន LipCo ក្នុងការកែច្នៃម្ហូបអាហារ និង ចំណេះដឹងទីផ្សារក្នុងស្រុកយ៉ាងទូលំទូលាយ របស់ ក្រុមហ៊ុន WorldBridge នឹងនាំដឹកនាំយកផលិតផលប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេមកទីផ្សារកម្ពុជា។ អ្នក​ឧក​ញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “ភាពជាដៃគូនេះ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយ ក្នុង​ការ​លើ​ក​កម្ពស់​វិស័​យកែច្នៃម្ហូបអាហារនៅកម្ពុជា។ ហើយមានសេចក្តីរំភើបក្នុងការធ្វើការជាមួយក្រុមហ៊ុន LipCo Foods ដើម្បី​ស្វែងរកមធ្យោបាយថ្មីៗសម្រាប់ការលូតលាស់ និងការអភិវឌ្ឍន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRLQCP86WeQm5H4EiSGoM3n3OThe5LmqzrIpPVS-jAeEjEmHHm63XTA7sbH7joGx1EhyphenhyphenvRhxVgFzDiNrasiozAEGqxrChkgyuhEyJ_S1b1zcz45i139KhkT9WhPctj-1p9YLb4nv7x6dZaBETViPDruSH8mJechie3luM0LPuMRkuqBWnqIrYD3qQVcZA5/s926/IMG_5163.JPG

MoU នេះជាមូលដ្ឋានគ្រឹះសម្រាប់ការពិភាក្សា និងគំនិតផ្ដួចផ្ដើមនៅពេលអនាគត ដែលនឹ​ងរួ​ម​ចំ​ណែ​ក​ក្នុ​ង​កា​រ​​​អ​ភិ​វ​ឌ្ឍឧ​ស្សាហ​ក​ម្មកែច្នៃអាហារនៅកម្ពុជា ។

គួរបញ្ជាក់ថាក្រុមហ៊ុន WorldBridge Group គឺជាក្រុមហ៊ុនឈានមុខគេនៅកម្ពុជា ដែល​មាន​ផល​ប័ត្រច​ម្រុះ​លើផ្នែកដឹកជញ្ជូន អចលនទ្រព្យ សេវាកម្មហិរញ្ញវត្ថុ និងច្រើនទៀត។ ការ​ប្តេជ្ញា​ចិត្តក្នុង​ការ​ជំ​រុញ​កំ​ណើ​នសេ​​ដ្ឋ​កិ​ច្ច និងការច្នៃប្រឌិត គ្រុបបានចាប់ដៃគូជាមួយអ្នកពាក់ព័ន្ធក្នុងពិភពលោក និងក្នុងតំបន់ ដើម្បី​ផ្តល់​នូ​វ​ដំ​ណោះ​​ស្រា​​យ​ប្រ​កបដោយប្រសិទ្ធភាពនៅទូទាំងឧស្សាហកម្ម ៕

ធ្លាប់ឆ្ងល់អត់ ហេតុអ្វីកប៉ាល់ទេសចរណ៍ភាគច្រើនតែងតែលាបថ្នាំពណ៌ស?

0

តើលោកអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីកប៉ាល់ទេសចរណ៍ភាគច្រើនតែងតែលាបថ្នាំពណ៌ស? បើទោះជាកប៉ាល់ទេសចរណ៍ខ្លះលាបពណ៌ចម្រុះគ្នាដើម្បីឱ្យមើលទៅទាក់ទាញភ្នែកក្តី ប៉ុន្តែកប៉ាល់ភាគច្រើនបានជ្រើសរើសពណ៌ស ដ៏សាមញ្ញបំផុត ។ វាមិនមែនមកពីក្រុមហ៊ុនទេសចរណ៍ជ្រើសរើសពណ៌ខុសទេ ប៉ុន្តែមានមូលហេតុជាច្រើនដែលធ្វើឱ្យក្រុមហ៊ុនជ្រើសរើសពណ៌នេះ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVOP14qqvjyTgQiPXbcUlJsNfaIublvIya0nz-EL6jwpZXHHIlseHvKnPAQtn4uHh4DjWi3IcQ1Dk7vB0ReNJCjzl4RQdy3Q6YCGa79-4W6H5cNgSLDL2WRBQEre8nIHxdWPjrkAtmOpa02VYEi2gFmk4js9oupBPPjPLd6yyO_HJG9CvsmV-DDmEe28MN/s3840/image_2025-01-27_15-20-16.png

    ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឱ្យកប៉ាល់ទេសចរណ៍ភាគច្រើនជ្រើសរើសពណ៌ស រួមមាន ៖

    ១-ផ្នែកអាជីវកម្ម ៖ ការប្រើប្រាស់ពណ៌ស គឺតំណាងឱ្យភាពបរិសុទ្ធ និងស្អាតស្អំ ហើយពណ៌ស នឹងជួយឱ្យភ្ញៀវទេសចរដែលធ្វើដំណើរតាមកប៉ាល់ទទួលបានបទពិសោធន៍ដូចគ្នា បើទោះជាមតិខ្លះយល់ថា ពណ៌ស សាមញ្ញក្តី ។ ប៉ុន្តែវាជាណ៌ផ្តល់នូវអារម្មណ៍រីករាយ និងស្រស់ថ្លា ទើបគេចាត់ទុកថា ពណ៌ស មានសុវត្ថិភាពជាងពណ៌ផ្សេង ។ ក្រៅពីនេះ វាដូចគ្នានឹងផ្ទាំងក្រណាត់សម្រាប់ឱ្យក្រុមហ៊ុនទេសចរណ៍បង្ហាញឈ្មោះ និងឡូហ្គូក្រុមហ៊ុនកាន់តែច្បាស់ ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhE0ktGRtwsqRgL0w39ZOXINT_jSlryoY3GZEbq2Us1fwsAkDMB5IIUCAujesrfhe_IPt94pFRqJVg-KNoFwGcg_vqGLlprQcIpvh1usM0U-uj1Ey3QGYxP8kn7D05glVtgIv4xVBHQf27pWZ0FZ1oPqwx7MMuNnnSS4EPz-MhgnWm-UT-bSUdMwY4xmPEX/s2432/image_2025-01-27_15-20-20.png
    ២-សន្សំសំចៃថាមពល ៖ បើតាមផ្នែកវិទ្យាសាស្ត្រ គឺពណ៌ស ពុំស្រូបកំដៅថ្ងៃដូចពណ៌ខ្មៅទេ ទើបក្រុមហ៊ុនទេសចរណ៍នានាជ្រើសរើសថ្នាំពណ៌ស មកលាបកប៉ាល់ ។ វានឹងជួយរក្សាសីតុណ្ហភាពឱ្យធ្លាក់ចុះ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថាមពលក្នុងប្រព័ន្ធម៉ាស៊ីនត្រជាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9Y51Nbgdcqpi4BrVsez-cSY3VvGSCUOXvQU-z_Ok0jZfehTuvOCCrxr0fr8deQ8YECV_1D_5RicJrx4VShVsdL1lwjzpUObudEYW_CarGLU2ybbRLLIBroFheextUlmeIMuNCR-gmxD2vCMeZ-X_8SiZTUuF7FZLdDEgdrqEsi-X5fEwo8NdjvB_5dVTk/s1500/image_2025-01-27_15-20-23%20(2).png

    ៣-ការមើលឃើញ ៖ ក្រុមហ៊ុនទេសចរណ៍ជ្រើសរើសពណ៌ស លាបកប៉ាល់ ដើម្បីឱ្យគេមើលឃើញវាពីទីឆ្ងាយ និងកន្លែងងងឹត ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដោយសារកប៉ាល់បុកគ្នានៅសមុទ្រ ។ ម្យ៉ាងទៀត ការលាបកប៉ាល់ពណ៌ស គឺកុំឱ្យវាដូចគ្នាជាមួយពណ៌ខៀវរបស់ទឹកសមុទ្រ ហើយពេលវាត្រូវពន្លឺថ្ងៃ ពណ៌សនឹងធ្វើឱ្យយើងកាន់តែមើលឃើញកប៉ាល់ច្បាស់ ទោះបីវាស្ថិតក្នុងអាកាសធាតុពុំល្អក្តី ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia7fXOAsENgVeqNmTPA-nveYVL1bSEQ5B1J1dYkPTjTVDMEMGH3PIOBAdRpkWT34nwy3ea1fC7UF6rB8ezSHrpjUMDUvrlAZv5RyeecWDrCmOjT2xYz4QG3W-L03bP06-Mmi8YG24SawpsGKeP5y5OCKd2TP0j5VJubYDzWl4pP-du9OZUXxZfXvwcbyxZ/s1440/image_2025-01-27_15-20-23.png
    ៤-ងាយស្រួលលាបពណ៌បន្ថែមទៀតនៅចំណុចរបកថ្នាំ ៖ គុណសម្បត្តិនៃការលាបកប៉ាល់ពណ៌ស គឺងាយស្រួលលាបពណ៌កប៉ាល់បន្ថែមទៀតនៅចំណុចរបកថ្នាំ ។ វាពុំពិបាកដូចពណ៌ផ្សេង ដូចជា ៖ បើយើងលាបកប៉ាល់ពណ៌ឈូក ហើយពេលពណ៌ឈូកស្លេក ឬរបកថ្នាំនៅចំណុចណាមួយ គឺត្រូវតែរកថ្នាំលាបណាដែលមានពណ៌ឈូក ឱ្យត្រូវគ្នាជាមួយពណ៌កប៉ាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggcjgohFMwMbhpp4ndAxEYlGNAAOfLnuuOz3WkruuA1HiRaGtgL5ChICuSeyDmcFcppibNBQoOzVYdKQBvEpmvUBWA6Gddu2gao8U3kgZ3ezqhCHpJhtDCXjciiAh5c5JlLENmwE61iXAHRzK4ug51XHlaiIq0OSjzVDFJczNI8gZIbA0PAdWT4u7bSQ4K/s1000/image_2025-01-27_15-20-24.png

    ផ្ទុយទៅវិញ ការលាបកប៉ាល់ពណ៌ស គឺពុំពិបាករើសប្រភេទថ្នាំលាបច្រើន ។ ហេតុនេះ ពណ៌របស់កប៉ាល់ភាគច្រើនពុំត្រឹមតែផ្តោតលើសោភ័ណភាពប៉ុណ្ណោះទេ ប៉ុន្តែគេក៏ត្រូវគិតពីកត្តាផ្សេងៗផងដែរ ៕

ប្រទេសចិនគឺជាទីផ្សារលក់ទំនិញអនឡាញធំបំផុតរបស់ពិភពលោក

0

ប្រទេសចិន៖ ក្នុងរយៈពេល ១២ ឆ្នាំកន្លងមកនេះប្រទេសចិននៅតែបន្តរក្សាជំហររបស់ខ្លួនជាទីផ្សារលក់ទំនិញតាមអនឡាញធំបំផុតរបស់ពិភពលោក ជាមួយនឹងការលក់រាយតាមអ៊ីនធឺណិតឈានដល់ ១៥,៥០០ ពាន់លានយន់ (ប្រមាណ ២.១៦ ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ ២០២៤ ខណៈប្រទេសដទៃទៀតមិនមានទីផ្សារអនឡាញជោគជ័យដូចប្រទេសចិននោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7cwTbVYx1mTSzqKGwdNuTTS6-_xzdU-fa9WG2oaiDn6AFGTlC3VCJM5Catq8-P4yaiUBfG0cCMUjpXIguGA62eAWVo4zgoxfhgiUU9_xm0XLVh7cQ6TLcfI5wWXrWSu2WChHTr__ke8PBbsOw2VWlFfJHSrGvuOyy00LMCTBxjPCvVVsq1-efqLn_gUGf/s1280/image_2025-01-27_14-26-36.png
នេះបើយោងតាមការចុះផ្សាយរបស់ China Daily ប្រទេសចិនគឺជាទីផ្សារលក់រាយតាមអ៊ីនធឺណិតដ៏ធំបំផុតរបស់ពិភពលោកក្នុងរយៈពេល ១២ ឆ្នាំជាប់ៗគ្នា ដោយមិនមានប្រទេសណាអាចប្រកួតប្រជែងបានឡើយ។ នេះបញ្ជាក់ថាអីវ៉ាន់ ឬទំនិញក្នុងប្រទេសចិនគឺមានគុណភាពល្អ និងតម្លៃសមរម្យ អាចបំពេញតម្រូវការរបស់មនុស្សភាគច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaW4Mf3bfE-2gE7QzI0UzQv4hq1SqcJyB77LFGDUfdnE0w_tC0iXt1zo8T7x4hf_kcnGg-vSAzX9sVz6InJtQG-xf4z5ydHfqfgL25ypy3s8rhWHLINx-zlx3wZfK785-1Me-BQDxWavhRDxCbfaibYs_9O6lWRyhCzBUWT5klObWwtfvDP3b6SIXzqgad/s2480/image_2025-01-27_14-26-37.png

ជាការពិតណាស់មិនថាប្រទេសកម្ពុជាយើង ឬបណ្តាប្រទេសជុំវិញពិភពលោកនោះទេ ពួកគេសុទ្ធតែចូលចិត្តទិញអីវ៉ាន់ ឬទំនិញនៅក្នុង App របស់ចិន ដែលមានដូចជា Alibaba ឬ Taobao ជាដើម ខណៈផលិតផលនៅទីនោះគឺមានសុវត្ថិភាព មិនមានការបោកប្រាស់ឡើយ ជាហេតុធ្វើឱ្យទីផ្សារអនឡាញរបស់ចិនមានភាពល្បីល្បាញ និងកាន់កាប់តំណែងនេះរហូតមកដល់បច្ចុប្បន្ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhKxZ_p3ZsurMkuFNNGE1JhT59J7_Xm71o_a8JGSEK8obSW7XUyWKnf7l3_Wv6d2SKQfYDyGEi5wi6yRAbg-HS8rNdGoALadiYJ5ZDOiOxTtpAb4HjFu7l0htXEjPluLv_VRHedgYo4Afx3Mzw_b3NYYYLViSm2DjYiJkMphNA4ZlUGcoVLutkaXcqhq2b3/s1784/image_2025-01-27_14-26-40.png

យោងតាមអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក Sheng Qiuping បាននិយាយថា ឧស្សាហកម្មលក់ដុំ និងរាយរបស់ប្រទេសចិនគឺមានការរីកចម្រើនជាលំដាប់ ដោយសារគោលនយោបាយផ្សេងៗ ផ្តល់ការគាំទ្រយ៉ាងរឹងមាំសម្រាប់ការពង្រីកតម្រូវការក្នុងស្រុក និងបង្កើតគំរូអភិវឌ្ឍន៍ថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH9lF-OZU9P34QMGkKzMWCzMEOibgwjf24rUJugThmrnKsbLaGhVlyYytFWGxneTe1pjB6KX85H2L1SfzQyo-tdkYKLM1YuXUqwmWfdvuod4dCHBa3v6nggkdE6DTrqExWK7arcFM8-_WgiHIH_OBQ5ztQOCQJd2kK8zZMgjfFWfaE1hprwqxbSpmD5UZZ/s720/image_2025-01-27_14-26-42.png

លោក Sheng បានបន្តទៀតថា តម្លៃបន្ថែមនៃឧស្សាហកម្មលក់ដុំ និងរាយបានកើនឡើងដល់ ១៣,៨០០ ពាន់លានយន់ដែលស្មើនឹង ១០.២% នៃផលិតផលក្នុងស្រុកសរុប ក៏ដូចជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យដំណើរការចរាចររលូន រួមទាំងបង្កើតការងារ និងកាត់បន្ថយថ្លៃដឹកជញ្ជូនផងដែរ។ ដូច្នេះក្រសួងនឹងបន្តពង្រឹងគោលនយោបាយគាំទ្រទាំងនេះ ដើម្បីអនុវត្តវិធានការលម្អិត និងពន្លឿនការលើកកម្ពស់ការអភិវឌ្ឍន៍គុណភាពខ្ពស់នៃឧស្សាហកម្មលក់ដុំ និងរាយ ក្នុងគោលបំណងគាំទ្រដល់ដំណើរការចរាចរនៃសេដ្ឋកិច្ចជាតិ៕