«រមណីយដ្ឋានទឹកឆា» ដែលមានទីតាំងស្ថិតនៅភូមិថ្មី ឃុំក្រូច និងភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម គឺជាតំបន់ដ៏មានសក្ដានុពលយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ រមណីយដ្ឋាននេះមានបឹងធម្មជាតិដ៏ធំមួយ ដែលមានប្រភពទឹកផុសពីក្នុងដី អាចឱ្យភ្ញៀវទេសចររីករាយ ក្នុងការលេងទឹកកម្សាន្ត បានគ្រប់រដូវកាលតែម្តង។ ក្រៅពីលេងទឹកកម្សាន្ត ភ្ញៀវក៏អាចសិក្សាស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្មែរនៅទីនេះបានផងដែរ។រមណីយដ្ឋានក្បាលហុងទឹកឆា - Visit Cambodia

ដោយសារតែតំបន់ទឹកឆានេះ ខាងជើងគឺជាខ្ពង់រាប មានកូនភ្នំមួយចំនួននៅជាប់មាត់ទឹក និងមានព្រែកធំៗជាច្រើន ហូរចាក់ដូចជាព្រែកកំពង់សាជាដើម។ លើសពីនេះរមណីយដ្ឋានទឹកឆា ក៏បានរៀបចំជាកន្លែងលក់ម្ហូបអាហារចម្រុះបែបស្រុកស្រែជាច្រើន រួមទាំងមានកញ្ចុះសម្រាប់អង្គុយលេង និងសម្រាកលម្ហែកាយស្រូបយកខ្យល់អាកាសពីធម្មជាតិ ជាមួយទីធ្លាធំទូលាយទៀតផង។រមណីយដ្ឋានទឹកឆា - TNAOT

បច្ចុប្បន្ន «រមណីយដ្ឋានទឹកឆា» គឺមានភាពលេចធ្លោជាងគេនៅក្នុងខេត្តកំពង់ចាម ដោយនៅតាមផ្លូវចូលគឺមានប្រាសាទបុរាណមួយ ប៉ុន្តែភាគច្រើនភ្ញៀវគឺតែងតែនិយមទៅដល់រមណីយដ្ឋានទឹកឆាតែម្តង ដែលមានចម្ងាយពីប្រាសាទបុរាណប្រហែល ២ គីឡូម៉ែត្រ ក្រាលដោយផ្លូវកៅស៊ូ ដែលជាផ្លូវល្អងាយស្រួលក្នុងការធ្វើដំណើរ។ រមណីយដ្ឋាននេះក៏បានអភិវឌ្ឍនិងប្រែប្រួលស្អាតជាងមុនពីមួយថ្ងៃទៅមួយថ្ងៃ ដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើន និងជាទីពេញចិត្តរបស់ភ្ញៀវទេសចរទៅម្ដងហើយចង់ទៅម្ដងទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtaUjUum7zcym8vYsAQRYUtWR8ubCDxnDDWkKgC1K_gye3miIxudQqy5vF7LWet-BiOImUzDkPkZVhl-yVWUBBC5lY7Dr-BuQoZ3luAVkIczokJIAM9M959G2jt72CZ_tUvZkLOHBVW-bkx-2X5jFWbmHmQ5A38rpxEIoZk_s9r7Wja1UCcAwzYDVaa2N5/s1280/image_2025-01-28_08-35-04.png

ទោះជាយ៉ាងណាប្រសិនបើលោកអ្នកបានទៅលេង «រមណីយដ្ឋានទឹកឆា» សូមមានការទទួលខុសត្រូវខ្ពស់ចំពោះបញ្ហាសំរាម និងកាកសំណល់ផង ដោយវេចខ្ចប់ និងទុកដាក់នៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវ ដើម្បីអនាម័យក្នុងសង្គមរបស់យើង ក៏ដូចជាជៀសវាងការបោះសំរាមចូលទៅក្នុងទឹក ដែលឱ្យខូចសោភ័ណភាពទឹកនៅទីនោះ៕