កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២៥ សារព័ត៌មានអាមេរិក CNN Science គឺបានចុះផ្សាយអំពីឧទ្យានជាតិវីរៈជ័យ ស្ថិតនៅភាគឦសាន្តនៃប្រទេសកម្ពុជា ដែលសម្បូរដោយធនធានចម្រុះយ៉ាងសម្បូរបែប និងសត្វកម្រៗជាច្រើនប្រភេទ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlW7S9p9q74vDVfiOSRGgighSjkIb5BlSC_8CWMVJk89eGEZvw4yf_MSsmoyumSuzrfE_J6FOMgfA5sfsQExvQH-8bJ6devGpmoaqYAO3oeKl-89mZ4vb4ULi6UyJBvxZcWjjvO8xp1IeDwxMph4nOmsZOwuSO_THE2AGP7-GjCdZeg1A7ju5i_WXjm_AO/s1280/image_2025-01-28_09-30-48.png

ឧទ្យានជាតិវីរៈជ័យ ដែលលាតសន្ធឹងនៅលើផ្ទៃដីជាង ៣០០០ គីឡូម៉ែត្រការ៉េ ស្ថិតនៅក្នុងស្រុកតាវែង និងស្រុកវើនសៃ ខេត្តរតនគិរី ហើយបន្តភ្ជាប់នៅដល់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។ ឧទ្យាននេះ គឺឧទ្យានដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធំជាងនៅទូទាំងតំបន់រួមទាំងប្រទេសឡាវ និងវៀតណាមទៀតផង ដែលត្រូវបានគេរាប់បញ្ចូលថា ជាតំបន់អភិរក្សធំជាងគេនៅទ្វីបអាស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5eH0nYtTSYWsjd8S01Ni8khzMXMVhNpBqhNFcCeflyDxqlrZ1GAjlE2cMM09KBfPfyWvCwMtkHHAUlmZIbXaNZggshMdrWUIixQgiWbVj8qEvyMBO5yzcgaQvANFnkCCpzhZih2mUe-knVEdtd6fPPoU54DElGVYNf8o0A9KukwzXwN8_c_j5nGvmeszC/s2048/image_2025-01-28_09-30-47.png

អ្នកជំនាញសត្វព្រៃ លោក Pablo Sinovas បានចែករំលែកថា ឧទ្យានជាតិវីរៈជ័យ បើទោះបីជារាប់បញ្ចូលជាតំបន់ការពារក៏ដោយ តែក៏នូវតែមិនទាន់ទទួលបានសិក្សាស្រាវជ្រាវឲ្យបានលម្អិតនៅឡើយទេ។ យ៉ាងណា ភាពលេចធ្លោនៃឧទ្យានមួយនេះ ដែលធ្វើឲ្យពិភពលោកចាប់អារម្មណ៍គឺថា សម្បូរទៅដោយប្រភេទសត្វកម្រនិងជិតផុតពូជជាច្រើន ដូចជាពពួកសត្វពង្រូល Sunda, ខ្លារខិនពពក, ខ្លាឃ្មុំSun Penda ជាដើម ព្រមជាមួយជីវចម្រុះយ៉ាងសម្បូរបែប។ តែយ៉ាងណា បច្ចុប្បន្នឧទ្យានជាតិមួយនេះ ក៏កំពុងតែប្រឈមនឹងការគំរាមកំហែងដល់ដែនជម្រក ធម្មជាតិ ដោយសារតែការកាប់បំផ្លាញព្រៃឈើ និងការដាក់អន្ទាក់សត្វខុសច្បាប់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIj1yVH2UHtYMd8cJV9xMpmvOXbkG3M5wPEpKJ5yRfpTcLGkcGptiMm81EQzALjiar_x35Gq566B6zolnDnGCUzdLlUa5f8Z12vrTDL3VLQJzHyLCtOQy5lxeZKCuhDJF0-nJTvHN8E_0y4iNHZzc3-i_-o2yZd1hPMX7EESCO8GGe9fK48N_aMdzgrIkT/s1348/image_2025-01-28_09-30-43.png

លោក Sinovas សង្ឃឹមថា ឧទ្យានជាតិមួយនេះនឹងទទួលបានការកែប្រែ និងសិក្សាស្រាវជ្រាវបន្ថែម ជាពិសេសគឺទាក់ទងជាមួយនឹងទិន្នន័យជីវចម្រុះ ក៏ដូចជាដាក់ចេញនូវយុទ្ធសាស្រ្តអភិរក្សដ៏មានប្រសិទ្ធភាព។ ឧទ្យានជាតិវីរៈជ័យ អាចនិយាយបានថាជាដែនជម្រកសត្វព្រៃ និងគម្របព្រៃឈើដ៏ធំប្រចាំអាស៊ីអាគ្នេយ៍ ជាកន្លែងស្រូបយកកាបូន និងថែមទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងក្រុមជនជាតិដើមភាគតិចផងដែរ។ ដូច្នេះហើយការថែរក្សាការពារទីនេះពិតជាសំខាន់សម្រាប់មនុស្សទូទាំងពិភពលោក៕