រយៈពេលជាង៧ខែមកនេះ ខេត្តស្ទឹងត្រែងជាខេត្តគំរូ ដែលគ្មានសំណុំរឿងក្មេងទំនើង សូម្បី ១ករណី ខណៈខេត្តកែប ប៉ៃលិន និងព្រះវិហារ ក៏ជាខេត្តដ៏ល្អ មានសំណុំរឿងតិចបំផុត។ ផ្ទុយទៅវិញ រាជធានីភ្នំពេញបែរជាមានសំណុំរឿងក្មេងទំនើងច្រើនជាងគេ បន្ទាប់មកមានកំពង់ស្ពឺ តាកែវ បន្ទាយមានជ័យ និងសៀមរាប។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMvp24tigUEIcrdQ-7cT1PE7C0dFA39422dWFly6zl4V9WCPuaxJ881sCJQ0D3-PGcKUB2NObx8vnUpL1b87lPOnwEff2b_sEGOWWfwl95engt3oGJn5TR9XMi3eh8tu3kdb6c_UTwYZ781ur_AdYSWTrSut0t7vZvVuTxJjAHIoOq5uGlFMe3_ltjipic/s1536/IMG_0353.PNG

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី «ករណីក្រុមក្មេងទំនើង» នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងយុត្តិធម៌ ឯកឧត្ដម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការក្រសួងយុត្ដិធម៌ បានគូសបញ្ជាក់ថា «ខេត្តដែលមានសំណុំរឿងក្មេងទំនើងតិចជាងគេបំផុតគឺ ខេត្តស្ទឹងត្រែង ពោលមានសូន្យករណី! ស្ទឹងត្រែង ជាខេត្តមួយ ដែលពុំមានករណី ពាក់ព័ន្ធក្មេងទំនើងកើតឡើងទេ! ដូច្នេះអាចចាត់ទុកបានជាខេត្តមួយគំរូ ដែលខេត្តផ្សេងៗអាចមើលពីលំនាំនៃការរៀបចំការងាររបស់ខេត្តនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVmILFn34zJ14Hp6szqPgKOsRR5wViJUnfdFI49qpT0hDFZ8yJToEXmKXnvg8aHP0BN3MJ-9YwK37vlCoXlk54epXV8tlcYvDFoR9tTzel3Z7-1R1lz0HCk2PYZcAX-3yx4pPC7BGxrkloAGqaV9fBvRabtaea0vxRaL9HSKOOH1etGcB9Zp-rCdO8xWzS/s1200/IMG_0354.PNG

ឯកឧត្ដមបានឱ្យដឹងថា ខេត្តដែលល្អ មានសំណុំរឿងពាក់ព័ន្ធក្មេងទំនើងតិចជាងគេ ចំណាត់ថ្នាក់លេខ២ គឺ ខេត្តកែប, ចំណាត់ថ្នាក់លេខ ៣ បានទៅលើខេត្តប៉ៃលិន ,និងលេខ៤ បានទៅលើខេត្តព្រះវិហារ។

យ៉ាងណា រាជធានីភ្នំពេញបែរជាឈរនៅលើលេខរៀងទី១ ដែលមានសំណុំក្មេងទំនើងច្រើនជាងគេ។ បន្ទាប់មកគឺខេត្តកំពង់ស្ពឺឈរចំណាត់ថ្នាក់លេខ២ ,លេខ ៣ គឺខេត្តតាកែវ , លេខ៤ គឺខេត្តបន្ទាយមានជ័យ និងលេខ ៥ ខេត្តសៀមរាបជាខេត្តមានសំណុំរឿងក្មេងទំនើងច្រើនជាងគេផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5FDlvLSfwDlLu9Oy7Y1_A6aMDaP9g-A4SFwcWFTsh5OmUoMokghwNatzbhwUgzUj7djw0NQ2s0CyVQhyphenhyphenT8PHP_SAXxJs2l3ScBloZdFrybK_JIImVppgOo0SJIj3Xq3g6URN8KkgXKieBBErU3bhVesRTVPy5uBMYPvUk6Utz4TfPKE5OV9VMA6GOLL8Z/s2048/468341241_571402835468915_1560792277192797144_n.jpg

ឯកឧត្តមបានឱ្យដឹងទៀតថា ជាង៧ខែមកនេះ ស្ថាប័នក្រោមដំបូលវិស័យ យុត្តិធម៌បានទទួលបានសំណុំរឿងពាក់ព័ន្ធនឹងក្មេងទំនើងនៅ ទូទាំងប្រទេសសរុបចំនួន២១១៥សំណុំរឿង។ ក្នុងនោះតុលាការ បានចាត់ការរួចរាល់លើសំណុំរឿងចំនួន១៥៧៩សំណុំរឿង នៅសល់ចំនួន៥៣៦សំណុំរឿង ស្ថិតក្នុងដំណាក់កាលចៅក្រម ស៊ើបសួរ និងចៅក្រមជំនុំជម្រះកំពុងតែបន្តនីតិវិធីផងដែរ៕