តារាចម្រៀង នេន ទុំ ដែលបានប្រឡូកក្នុងអាជីពអស់រយៈជាច្រើនឆ្នាំបានទម្លាយប្រាប់ទស្សនិកជននៅក្នុងបទសម្ភាសន៍កាលពីកន្លងមកនេះអំពីរឿងសម្ងាត់របស់ខ្លួនជាមនុស្សធ្លាប់ដើរផ្លូវខុសយកឆ្នាំងចោលម្តាយនិងសេ.ពគ្រឿងញៀ.ននិងបទពិសោធន៍ការផ្តាច់ ដែលសាហាវជាងនៅក្នុងរឿងហុងកុងទៅទៀត។ ទោះយ៉ាងណាការលើកឡើងរបស់តារាចម្រៀងរូបនេះត្រូវបានអ្នកមួយចំនួនបញ្ចេញមតិមិនជឿថាពិបាកដូចអ្វីដែល នេន ទុំ បានចែករំលែកនោះទេ។.png)
ទាក់ទិននឹងចំណុចដែលអ្នកធ្លាប់ឆ្លងកាត់ការផ្តាច់គ្រឿងញៀនហើយមានអ្នកមិនជឿសម្តីរបស់ខ្លួនលោក នេន ទុំ បានចេញវីដេអូមួយទៀតនៅលើគណនីទិកតុកដោយបានដាក់ចំណងជើងថា «បកស្រាយ រឿងគ្រឿងញៀន ថាផ្តាច់មិនវេទនាចឹងទេសូមចូល រើសខ្លួនឯងណាប្អូនៗ »។ តារាចម្រៀង នេន ទុំ បាននិយាយនៅក្នុងវីដេអូថារឿងនេះគឺបានកើតឡើងយូរហើយប្រហែល២២ឬ២៣ឆ្នាំមុននិងបានយកមកចែករំលែកបន្តនៅក្នុងកម្មវិធី។

លោក បានបន្ថែមដែរថា មតិដែលស៊ីជម្រៅជាងគេគឺមានការលើកឡើងថាការផ្តាច់គ្រឿងញៀនមិនបែកពពុះមាត់ មិនប្រកាច់ប្រកិនដូចអ្វីដែលលោកនិយាយលោកសូមបកស្រាយថា អ្នកប្រើប្រាស់គ្រឿងញៀនគឺមាន Level ហើយកាលពីមុនលោកប្រើចានកូមហើយបន្ទាប់មកលង់ៗទៅមិនមែនតែមួយនេះនៅមានផ្សេងទៀត ហើយអ្វីដែលលោកនិយាយនៅក្នុងកម្មវិធីគឺជារឿងពិតទាំងស្រុង។.png)
តារាចម្រៀង នេន ទុំ បានបន្ថែមដែរថា មានអ្នកខម្មិនដែរថាគាត់ផ្តាច់ដែរមិនដែលអ៊ីចឹង ឬអ្នកកំពុងស្ថិតក្នុងដំណាក់កាលកំពុងផ្តាច់បើមិនដូចអ្វីដែលលោកនិយាយគឺមានន័យថាស្ថិតនៅក្នុងកម្រិតមួយដែលងាយស្រួលផ្តាច់មិនជ្រៅដូចជាខ្លួនគួរតែផ្តាច់ពេលនេះមិនសូវទទួលទុក្ខវេទនាខ្លាំង បើនៅតែបន្តនឹងកាន់តែជ្រៅនឹងប្រកាច់ប្រកិន ហើយមិនអាចផ្តាច់បានដូចជាលោកឡើយលោកហ៊ាននិយាយដូច្នេះ។ នៅក្នុងវីដេអូដដែល នេន ទុំ បានក្រើនរម្លឹកថាអ្វីក៏ដែលជាជម្រើសរបស់យើងតើយើងចង់ល្អឬក៏ចង់អាក្រក់គឺអាស្រ័យលើការជ្រើសរើសរបស់យើងតែប៉ុណ្ណោះ៕










