Home Blog Page 655

Esther Yu និង Ding YuXi វ៉ាដាច់តារាធំៗជាច្រើនលើការលក់ទស្សនាវដ្តី

0

ថ្មីៗនេះ តារាសម្តែង Ding YuXi បានបង្ហាញខ្លួននៅលើក្របទស្សនាវដ្តី L’OFFICIEL ប្រចាំឆ្នាំ។ ភ្លាមៗបន្ទាប់ពីនោះទស្សនាវដ្តីនេះបានឡើងដល់កំពូលនៃចំណាត់ថ្នាក់នៃការលក់។ ជាងនេះទៅទៀត នៅពេល Esther Yu និង Ding YuXi រួមគ្នាក្លាយជាតារាសម្ដែងដែលមានការលក់ទស្សនាវដ្ដីបានខ្ពស់ធ្វើឱ្យចំនួនការលក់វ៉ាដាច់តារាធំៗជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFe4YzkpnC12qOYcoZXXkYtHwUY-JL2ulEuq1g6AZkIZv5wQRQHHUBcwY_WbTB0qtT6_skTWIDp968slZ7FD6jGl4F-ougz2wqJhIKFFO8FWOjx_4f7BkvpiM8VucrVWyrkOz2v24kpGiTQoYyfhtME0UFZgXOorR68JBOlwocMSCaHWxIZO7Yr4Qct0yP/s1079/image_2025-01-18_11-59-23.png
បន្ទាប់ពីជោគជ័យនៃខ្សែភាពយន្ត Love Game in Eastern Fantasy បានជួយឱ្យ Esther Yu និង Ding YuXi ទទួលបានអ្នកគាំទ្រយ៉ាងច្រើននោះឥទ្ធិពលរបស់ពួកគេក៏កើនឡើងយ៉ាងខ្លាំងផងដែរ។ Esther Yu ជាប់ចំណាត់ថ្នាក់កំពូលក្នុងចំណូលទស្សនាវដ្តីស្ត្រីជាមួយនឹងទឹកប្រាក់ ១៤.០៩ លានយន់ ប្រមាណជាង១លាន៩១ម៉ឺនដុល្លារ។ Ding YuXi បានជាប់ចំណាត់ថ្នាក់កំពូល ក្នុងចំណូលទស្សនាវដ្តីបុរសជាមួយនឹង ២៦.០៣ លានយន់ប្រមាណជាង៣លាន៥៥ម៉ឺនដុល្លារបន្ទាប់ពីការចេញផ្សាយ ២២ ម៉ោង និងឈានដល់ ២៨.៩២ លានយន់បន្ទាប់ពី ២៤ ម៉ោង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglLnRok1gzK8K7ehr01emBfFBnPc_K3FcZv9F2CxpBNm0i3JTLSymDcS_xY44mJUyWLpqnUOJsnIszWgF7wKt9rMnT_3c9M2Qg0wsW7uNpuQ-9Rx2hx2bHXNVXHGxwEsFqoCnxaYZYagTyDnjVmwSgTDVB-X1DUqVMPiDNt6H4e0PrRQnwNBx5UJ3etU76/s1600/image_2025-01-18_11-59-16.png

ទស្សនាវដ្ដី Cosmopolitan China បានចេញផ្សាយការចេញផ្សាយចុងឆ្នាំរបស់ខ្លួនខែធ្នូ ឆ្នាំ ២០២៤ ជាមួយនឹងតារាបង្ហាញមុខ Esther Yu ។ នាងគឺជាតារាសម្តែងចិនជំនាន់ទី៩៥ ជំនាន់ទី២ (កើតក្រោយឆ្នាំ ១៩៩៥) ដែលបង្ហាញមុខលើក្របទស្សនាវដ្ដីម៉ូតស្ត្រីធំជាងគេទាំង៥នៅក្នុងប្រទេសចិនដែលមានដូចជា៖ Vogue, Elle, Harper’s Bazaar, Cosmopolitan, Marie Claire) ។ គួរកត់សម្គាល់ថាការលក់ទស្សនាវដ្តីរបស់ Esther Yu ទទួលបានលទ្ធផលគួរអោយចាប់អារម្មណ៍ខ្លាំង។ បន្ទាប់ពីដាក់លក់មិនដល់១០នាទីទស្សនាវដ្តីនេះលក់បាន ១១ម៉ឺន ច្បាប់ បន្ទាប់ពី ១១ នាទីវាបានលើស ១៣ម៉ឺនច្បាប់។ បន្ទាប់ពីបើកលក់បាន៣ម៉ោង ទស្សនាវដ្ដីរបស់ Esther Yu បានបំបែកកំណត់ប្រាក់ចំណូល១០លានយន់។ ការណ៍នេះធ្វើឱ្យក្លាយជានាងក្លាយជាតារាស្រីចិនដែលរកចំណូលបានខ្ពស់បំផុតទី២ បន្ទាប់ពី Dilraba ។ ចំណែកឯ Ding YuXi ក៏បានទិញទស្សនាវដ្តីរបស់នាងយ៉ាងដោយបានចំណាយប្រាក់ជាង ១០៩,៦២០ យន់ដើម្បីបង្ហាញការគាំទ្រដល់ដៃគូសម្តែង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0NsEcbxTg5Inxb7rceEQGgH3a6JYHNInK-NzG6yQIR66Ky-ZIABvWuP4n2cro3X8GZo1INefvHqS_Dm-vcUGgi_CCJEK5zOQbpzZ_rXnrD3vVvk53exEe33MOOz4M63EmZUa0cqvpow6Ddc5RngBMwPC7IAKk4wyJLG5aokmY6R5yLN0j7de0MYkrs9P1/s1600/image_2025-01-18_11-59-19.png

សម្រាប់ Ding YuXi វិញថ្មីៗនេះបានស្វាគមន៍ឆ្នាំ២០២៥ ជាមួយនឹងគម្របទស្សនាវដ្តី L’OFFICIEL China (ខែមករា ឆ្នាំ២០២៥)។ នៅក្នុងរូបរាងនេះ បុរសសង្ហា Ding YuXi បានធ្វើឱ្យអ្នកនិយមលេងអ៊ីនធឺណែត កោតសរសើរជាមួយនឹងរូបរាងនិងភាពទាក់ទាញរបស់លោកពី collection ផ្សេងៗគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgT-nBG8GSYujPUS5RUr7-wDlW5GJJJOUvKyQXQeAJEaQCGB3qNlvX3sfx6pC4SqV43KxRE44SIC_noaMiXYwoaxuaEXZtDHKLreRUc0eioTSLMdK9v3aAZS_8_ybiX8myBHmoN_LJ3XJVRWqKOprYV3OsuGZy_4pj3c7J-hfudlAsEA8xDo_UGFgFkDmxg/s1620/image_2025-01-18_11-59-25.png

ទស្សនាវដ្តីចេញផ្សាយពីម៉ូតរបស់ Ding YuXi មិនដល់១នាទីលក់បាន៦ម៉ឺនច្បាប់រួចទៅហើយ។ បន្ទាប់ពីដាក់លក់អស់រយៈពេល ១០ នាទី ប្រាក់ចំណូលសរុបត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៨.៨៨លានយន់ប្រមាណជាង២លាន៥៧ម៉ឺនដុល្លារ។ ហើយចំនួននេះបានកើនឡើងយ៉ាងឆាប់រហ័សខណៈអ្នករួមចំណែកដ៏សំខាន់ចំពោះ «ព្យុះ» នៃការបញ្ជាទិញសម្រាប់គម្របទស្សនាវដ្តីរបស់ Ding YuXi គឺជា Esther Yu ដែលបានទិញចំនួន ១,២១០ ក្បាលដើម្បីគាំទ្រដៃគូសម្តែងរបស់នាង៕

មិននឹកស្មានថា «ស្លឹកម្លូ» មានអត្ថប្រយោជន៍អស្ចារ្យយ៉ាងនេះសោះ!

0

ជាទូទៅយើងតែងតែឃើញចាស់ៗ និងប្រជាពលរដ្ឋនៅតាមបណ្ដាខេត្ត ឬតំបន់ដាច់ស្រយាលមួយចំនួនបានយកស្លឹកម្លូមកបៀកជាមួយកំបោរ ហើយទំពារជាមួយស្លាទុំជាដើម ប៉ុន្តែមិននឹកស្មានថា «ស្លឹកម្លូ» មានអត្ថប្រយោជន៍អស្ចារ្យយ៉ាងនេះសោះ។ ស្លឹកម្លូ គឺជារុក្ខជាតិដ៏មានសារៈសំខាន់មួយក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសយើងឃើញមានប្រើជាចាំបាច់នៅក្នុងពិធីសាសនាផ្សេងៗក្នុងសង្គមខ្មែរយើងផងដែរ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ស្លឹកម្លូ៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgy8M3O5hyphenhyphen4_N2T8Of8vMsFxkDSz48ktZQZAbQvJmTp6t8MskntHhclAARO2WLIZVa7J_97YFXt45v7WKSpyNYE3dFIHDqbUF0Iwkff0z1xAQs6oqXGupHR7Hl-T66wPeDXgHXmKvZtIJeayphZQojPEbAJWzVjOhWVPBvG6IZO07_kGVzL4dLft8YBcsrV/s634/158579570_2992951807595095_3934088787235691865_n.jpg
១.ជំនួយធ្មេញឱ្យរឹងមាំ៖ ស្លឹកម្លូមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគក្នុងមាត់ ក៏ដូចជាបំបាត់ការឈឺធ្មេញ ឈឺអញ្ចាញធ្មេញ ហើម និងមេរោគក្នុងមាត់ទៀតផង។ តាមការសិក្សាបង្ហាញថា ការទំពាស្លឹកម្លូជួយបង្កើនទឹកមាត់ កាត់បន្ថយការរីកលូតលាស់នៃបាក់តេរី ដោយស្ដារឡើងវិញនូវកម្រិត pH ក្នុងមាត់ និងធ្មេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEitkI1MsR_rpsThPbFc0O2xK17cAThxqxJIq9AwHDPuM3_nRkMC6C3M-aHshvlwKxosxvNr7X3Emwhrm7RRZbC8v7ywdamQIF7aU1991qERquUrIbkpPYk68Z1On_1uSZNbgFxV6wFxmMtGoplKGeSLmJw0CVmptnh7YLlOQCSHD_dWhLDAUnNQFpzoSTMo/s1800/470531113_18307134172200051_3748005957648030368_n.jpg

២.សម្រួលដល់ការទល់លាមក៖ ស្លឹកម្លូគឺជាថាមពលនៃសារធាតុប្រឆាំងអុកស៊ីតកម្មដែលជម្រះរ៉ាឌីកាល់ចេញពីរាងកាយ ហើយស្តារកម្រិត PH ធម្មតាក្នុងរាងកាយ និងជួយដល់ក្រពះពោះវៀន ដើម្បីបំបាត់ការទល់លាមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb6FyNa-Tf0TdzeF9rArLUQze-rqGnoHRVPuTbQB0Yq04HQrmSBtB-hXc8oxXFQq73_ikuh7PCBxVSWpvRLGWws-PbUykx1gxNogttI64ZOvnfgLIwGzAtFE9AcmoGSZ7wdw_BtMf4I4rJZFR7hJf4ocv84gLSmH34ogV6JeNo5KBJOUoYHcYmBuPxwgHM/s1800/470676201_18307134400200051_9146811788682557065_n.jpg
៣.ព្យាបាលមុខរបួស៖ ស្លឹកម្លូគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវាកាត់បន្ថយភាពតានតឹង និងជួយព្យាបាលរបួសបានលឿន។ វាក៏អាចត្រូវបានគេប្រើក្នុងការកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីការកាប់, ជាំ, និងកន្ទួលជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvPI4SFTOoDUlUHSWhVHerAx6xwv_N8Fe1ahgj4gcMQJxAQ9feBzsopBn-MF8EkZ7AZJehfp8xNh9qg7dqW6bU3AUvo1pEAZ3Zs3pbuZbJ2fUk6wb965WPbVHeTePpUHU4gAoQFSs0uM9yw2F1an9L0bhPMmqqi96ovoeli3nsKhr5bZizNGE8pUcTUlgi/s1800/470683594_18307134148200051_7330282762932194140_n.jpg

៤.សម្រកទម្ងន់៖ ស្លឹកម្លូជួយពង្រឹងការរំលាយអាហារ បង្កើនការបញ្ចេញទឹករំលាយអាហារ និងជាតិពុលដែលលើសពីរាងកាយ។ បរិមាណជាតិសរសៃនៅក្នុងស្លឹកម្លូជួយបំបាត់អាការទល់លាមក ដែលវាត្រូវបានគេជឿថាអាចកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGuaoexkO4rUhZ7-ZyjhTDSJAsrnXJBvin03KRZLEpLEvBFuE0cYImBaMq7JrAOtgP6obXvwm1sbgpxhIno8_uroLkPfEodnCCLUHqy5TLpLl_aCLE0ODJpMOkArdminyuAvk8ApF4eUxztM7OeTYnFYy05hrDIHbGzqrTD5NYdpwTvBSxi_nxW6_YWNcq/s2048/474141216_613081841663994_1314180120521906556_n.jpg

៥.កាត់បន្ថយបញ្ហាផ្លូវដង្ហើម៖ ស្លឹកម្លូ ជួយព្យាបាលបញ្ហាក្អក និងផ្តាសាយបានយ៉ាងមានប្រសិទ្ធភាព វាក៏ជាឱសថព្យាបាលដ៏ល្អសម្រាប់អ្នកដែលមានបញ្ហាឈឺទ្រូង តឹងសួត និងជំងឺហឺតផងដែរ។ អ្នកអាចស្ងោស្លឹកម្លូពីរបីសន្លឹកក្នុងទឹក ដោយបន្ថែមក្រវាញ ខ្ទឹមស ក្នុងទឹកពីរពែង រួចរម្ងាស់វាឱ្យសល់មកត្រឹម ១ ពែង ហើយទទួលទានវា ២ ទៅ ៣ ដងក្នុង ១ ថ្ងៃ ដើម្បីទទួលបានការធូរស្បើយយ៉ាងល្អឥតខ្ចោះពីការកកស្ទះ និងបញ្ហាផ្លូវដង្ហើម៕

ក្រេបកាហ្វេកែវដំបូងដ៏វិសេសវិសាលពេលព្រឹក នៅចន្លោះម៉ោងប៉ុន្មានទើបល្អសម្រាប់រាងកាយ?

0

ជឿជាក់ថា ប្រិយមិត្តដែលជាអ្នកនិយមផឹកកាហ្វេភាគច្រើន ជារៀងរាល់ព្រឹកគឺត្រូវតែស្វែងរកកាហ្វេមួយកែវជាមុនសិន មុននឹងឆ្ពោះទៅបំពេញការងារប្រចាំថ្ងៃ។ តែយ៉ាងណា អ្នកទាំងអស់ប្រហែលជាមិនបានជ្រាបអំពីពេលវេលាដ៏ល្អ ក្នុងការក្រេបកាហ្វេកែវដំបូង នៅពេលព្រឹក ដើម្បីឲ្យរាងកាយមានសុខភាពល្អនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtg4f-q6jRS8lE4gCKb_wYISFiRKspB8vnqlgEWMl7hv3qK_pWBTOUGvqZ6kDKsgSElKZUJRWmRSahSoLo0zn-a-l09pmRDUODON-i3ltMrtaXFyXHcZmKJPxHXmQA3paFufIjRAN_s3Gpu9K9YSBM9obxAEoPSBnD96iv-nBjWGWv-5e31gVwMe3b5Cr_/s1024/image_2025-01-20_10-52-52.png

យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា យើងគួរតែទទួលទានកាហ្វេពែងដំបូងបន្ទាប់ពីភ្ញាក់ពីដំណេកបាន ២ ម៉ោង ព្រោះវាជាពេលវេលាដែលកម្រិតអរម៉ូន cortisol លែងឡើងខ្ពស់បំផុតទៀតហើយ។ ជាទូទៅ អ័រម៉ូន cortisol ត្រូវបានបញ្ចេញនៅចន្លោះម៉ោង ៨-៩ព្រឹក មានន័យថារាងកាយយើងនឹងទទួលបានជាតិកាហ្វេអ៊ីនក្នុងអំឡុងពេលនេះ ដោយមិនចាំបាច់ផឹកកាហ្វេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMrK_nekIGsNcnoj0AzCHybdWcnG3TqUhQvH1wCZtmOuFt1YLETUqGWNhcePQPRDYIY5Q1a40p1lj6eVO1BBQgRJ6Y0HU8l-UWqy4Se5zLrCDbWIkboE-lhZ0oLqtADrIgf489OAyNzfLnV7ElpKcl2ro76zSskQVjkaoB2e0nZ0muelYGsucNZwSK-26Y/s1000/image_2025-01-20_10-52-53%20(2).png
គេហទំព័រ Health Speaker បានគូសបញ្ជាក់ថា ប្រសិនបើយើងភ្ញាក់នៅម៉ោង ៧ ព្រឹក រាងកាយនឹងផលិតអរម៉ូន cortisol ច្រើននៅ ៣ ដំណាក់កាលគឺ ម៉ោង ៩ ព្រឹក ថ្ងៃត្រង់ និង ម៉ោង ៥ ល្ងាច។ ដូច្នេះ ពេលវេលាដ៏ល្អបំផុតសម្រាប់ការផឹកកាហ្វេពែងដំបូងគឺចន្លោះពេលទាំងនោះ គឺប្រហែលម៉ោង ១០ ព្រឹក រហូតដល់មិនលើសពីម៉ោង ១១ កន្លះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtN3Szf9yySRQicPQvNZGd2hbBFWrUNOUmhrkcbLjyCoFk66twIISwBVb92AiwZ-Px8qXIIhFe6ImMritzNXaE7DpnURVqMgMBZGno7m8Um4ZpigskbjqE4_a5pJ6SkW_AkntfNfKDWf4LWGbTw_30589cvxkwWH74dFOoiDz6VyWxqy6FxlXNocXKs0SY/s1500/image_2025-01-20_10-52-53.png

ប្រសិនបើយើងចង់ផឹកកាហ្វេមួយពែងទៀតនៅពេលរសៀល យើងគួរតែផឹកវាចន្លោះពីម៉ោង ១ រសៀល ដល់ ម៉ោង ៤ ល្ងាច។ ជាការកត់សម្គាល់មួយទៀត រាងកាយយើងគឺត្រូវការពេលវេលារហូតដល់ ១០ ម៉ោង ដើម្បីបញ្ចេញជាតិកាហ្វេអ៊ីនចេញពីរាងកាយតាមរយៈទឹកនោម។ ដូច្នេះ បើយើងផឹកកាហ្វេចន្លោះម៉ោង ១-៤ រសៀលនេះ នឹងអាចបណ្តាលឲ្យយើងសម្រាន្តមិនលក់នៅពេលយប់ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibaSmxJi9DOQZyHeDeqa3zsR8uCpjH0DgFsAB2IcBQ4f3Y70tjAwaf4l2VUTqK0IGaZ1Q6MSXRStEZfdWIQXvKScsMaD_7smqFUsPv34k1ZZ1_FTPB2NrPTQaBFTrIlYDbwJUyIJilsBsD7ZOa4T2f63Z8j1jiRd5CfR1pPxlpWb3I3Rui-XLNPmhIm8VK/s1200/image_2025-01-20_10-52-54.png
សូមជម្រាបថា ការផឹកកាហ្វេ ពិតជាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដល់មនុស្សគ្រប់ៗរូប ដូចជាឲ្យយើងមានភាពស្វាហាប់ ស្វាងងងុយគេង បង្កើនការចងចាំ អារម្មណ៍ល្អ និងកាត់បន្ថយភាពតានតឹងជាដើម។ បន្ថែមពីនេះ កាហ្វេក៏មានសារធាតុប្រឆាំងនឹងជម្ងឺមហារីក និងជម្ងឺកាចសាហាវផ្សេងៗផងដែរ។ យ៉ាងណា ការផឹកកាហ្វេក៏ផ្តល់នូវគុណវិបត្តិផងដែរ បើសិនជាយើងផឹកក្នុងបរិមាណច្រើនក្នុងមួយថ្ងៃៗ ឬក៏ផឹកអំឡុងពោះទទេនៅពេលព្រឹកទេ ព្រោះវានឹងកាត់បន្ថយជាតិអាស៊ីតក្រពះយ៉ាងខ្លាំង៕

សេវាក្រុមស្រ្តីអុំទូក «សហគមន៍ភូមិបណ្តែតទឹកកំពង់ភ្លុក» ខេត្តសៀមរាប ហាក់អង្រួនបេះដូងភ្ញៀវទេសចរគ្រប់ៗរូប!

0

សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នៅលើទឹកដីនៃខេត្តសៀមរាប បាននឹងកំពុងបង្អួតសម្រស់យ៉ាងទាក់ទាញ ទៅកាន់ភ្ញៀវទេសចរគ្រប់ៗរូប ជាពិសេសនោះគឺសេវាកម្មជិះទូកកម្សាន្ត គយគន់ព្រៃលិចទឹក ក៏ដូចជាទស្សនាទេសភាពថ្ងៃរៀបលិច និងភូមិបណ្តែតទឹកទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeUtz7kBG4_KGhnCDUEbB7U29qHx2Kk8QeOweYpHJosIhz6LbQ42JQTLr3sMTUK-yVaoo7TKQyKbWzavW43u4oPk7IFWrzK_3chLCDoRQsAdTC5diZGukYqJkGSzR993OJ805horTbkQbzt-CwBO6pDSTmgS9eNmfuMOhtDCPnejH-hHcaW-LYriGAOA9p/s768/image_2025-01-20_10-45-02%20(2).png

វីដេអូចែកចាយនៅលើបណ្តាញសង្គមដោយគេហទំព័រ ទេសចរណ៍-Tourism នាពេលកន្លងមកបានបង្ហាញពីទិដ្ឋភាពទូកទេសចរណ៍ជាច្រើនបានដាក់បម្រៀបគ្នា ដែលអ្នកអុំទូកសុទ្ធសឹងតែជាស្រ្តីទាំងអស់ នៅឯភូមិបណ្តែតទឹកកំពង់ភ្លុក។ ខណៈដែលភ្ញៀវទេសចរ ទាំងខ្មែរនិងជនបរទេស បានបង្ហាញនូវស្នាមញញឹម និងរីករាយក្នុងការទទួលយកបទពិសោធន៍នៃការជិះទូកតាមដងទន្លេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSoLOn8W8x7t46gw9ovfrmwClyoShaLT-dEpprg-58zOVDoOM7v8osTyp2kpJ2AcohPPz_ICfkNaCjbS9bEVrKTz1oNKZSadul1ExNqyz9A7lCqIHVoULxq4pNVs_8HuMLwiMumRkb-693wNCeIg2AbnVCHlfU7tWObgP5fPS-UdRS4EpcXq8HomfjyUr2/s990/image_2025-01-20_10-45-02%20(3).png
ភាពលេចធ្លោនៃសហគមន៍ទេសចរណ៍កំពង់ភ្លុក ដែលភ្ញៀវជាតិ-អន្តរជាតិពេញចិត្តបំផុតនោះគឺ សេវាអុំទូកកម្សាន្ត ដែលមានអ្នកអុំទូកជាស្ត្រីទាំងអស់។ ក្រុមស្ត្រីអុំទូកនេះមិនត្រឹមតែជាអ្នកអុំទូកដ៏ជំនាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាមគ្គុទ្ទេសក៍ទេសចរដែលអាចពន្យល់រៀបរាប់ដល់ភ្ញៀវអំពីលក្ខណ:ស្ថានភាព ធម្មជាតិ ប្រពៃណីទំនៀមទម្លាប់ និងសក្តានុពលដែលមានក្នុងសហគមន៍ ប្រកបដោយស្នាមញញឹម រួសរាយរាក់ទាក់ ស្និទ្ធស្នាល ផ្តល់នូវភាពកក់ក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEZMnCHmBDD5XVh69GqyUopqUwSucJSHM6iFj_0hC78-NE-kJHL9z5_BU9E2GcWmLZ7vjcMr5bFeB29TSFaFx21NJl0XkkXHhrq29-59QhM1sf5OpkfA6nbCxv4IOo9PydwQsbvV4EKDCdyiDhM1VAILf3etU6LHjL01fHaD_0v7XtaxC8nhfL9YwB_gaJ/s960/image_2025-01-20_10-45-02.png

ម៉្យាងវិញទៀត នៅឯសហគមន៍នេះ អ្នកទាំងអស់គ្នាអាចឈ្វេងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននៅតាមមាត់បឹងទន្លេសាប ទស្សនាផ្ទះសង់ខ្ពស់ៗនៅលើផ្ទៃទឹក ទស្សនាភូមិបណ្តែតទឹក អុំទូកទស្សនាក្នុងភូមិ ទស្សនាព្រៃលិចទឹក និងផ្តិតយកនូវរូបភាពស្អាតៗ ហើយអ្វីដែលកាន់តែពិសេសគឺអាចទស្សនាផ្ទៃបឹងទន្លេសាបដ៏ធំល្វឹងល្វើយជាមួយនឹងភោជនីយដ្ឋានបណ្តែតទឹក បែចិញ្ជឹមត្រី រួមជាមួយនឹងទិដ្ឋភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាតនៅលើផ្ទៃបឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCzccf0AMR995nukX0nsxkn_NJNqmGVz8RF7kfUcIq1xudA6L4g87-XBEpBksQtvSKxl2rfvuGNS2EKFLdYto2vYFMBZleXOoldAGJagb52W9zgccQPtp7frM1Wg6VbqNI1wGCoH2kZAeGcrt26iIFvq7yO2Av_iZi-U3vyi-YnQ4frhTfztZilsleOZCr/s990/IMG_1509.JPG

គួរជម្រាបថា សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ស្ថិតនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំកំពង់ភ្លុក ដែលមាន០៣ភូមិ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចំងាយប្រមាណ ៣០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប ដោយធ្វើដំណើរតាមផ្លូវជាតិលេខ៦ ឆ្ពោះទៅរាជធានីភ្នំពេញ៕

 

 

២០២៣ សំណេរក្រុងបារីស បំបែបកំណត់ត្រាពិភពលោក! ខណៈ ២០២៤ និង ២០២៥ «សំណេរអង្គរ» កក្រើកក្រុងសៀមរាប

0

ជឿជាក់ថា មហាជនខ្មែរប្រាកដជាបានជ្រាបហើយអំពីព្រឹត្តិការណ៍«សំណេរអង្គរ» លើទឹកដីខេត្តសៀមរាប ដែលប្រារព្ធឡើងដំបូងក្នុងឆ្នាំ ២០២៤ និងបន្តប្រាព្ធឡើងជាលើកទី ២ ក្នុងឆ្នាំ ២០២៥ទៀត។ យ៉ាងណា អ្នកគ្រប់គ្នាប្រហែលជាមិនបានជ្រាបទេអំពីព្រឹត្តិការណ៍ប្រឡងសំណេរដ៏ធំ ដំបូងគេបំផុតរបស់ពិភពលោក គឺបានរៀបចំឡើងដោយប្រទេសបារាំង កាលពីឆ្នាំ ២០២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJTOkWN-mTIMrFOSYjMNeHczY4HrqHey67E3BoOmxxbATKlv-3YGeUV0kOEK83Vr6vx_EoPNPwnY81AfkM3qOX4LsQyzjlhaAcaTt5XU57ENzt2XnNM0gFxZZEb0VGZb7H4UFTkN1vaXs1-hgwW-cFy4t079wSmhFVbHqZd64nXVYPUgjcnLLdtUOrESt1/s1100/IMG_1444.JPG
នាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៣ ប្រទេសបារាំងបានរៀបចំព្រឹត្តិការណ៍ប្រកួតសរសេរតាមអានដ៏ធំ បំផុតក្នុងប្រវត្តិសាស្រ្តខ្លួន ដែលហៅថា «La Dictée Geante — ឬ Giant Dictation»។ ការប្រឡងនេះគឺបានធ្វើឡើងនៅលើដងវិថី Champs-Élysées ដ៏ល្បីនិងជាផ្លូវពាណិជ្ជកម្មដ៏មមាលញឹកមួយ ប្រចាំទីក្រុងប៉ារីស ប្រទេសបារំាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLxfoHY17xLrkEoEYlI89Q3WNO0ha7SUfZ7f2Gq_1GRQcIjIf7CPVZ3DfW8DSyvwnKPmxMwWaEuek5o7WnZ04UQzAjGwXKRJRERSnXKunzqBA0OGCTo0w5PUmZMLQmouSBaPJMMfHw1wNqFfrX7nmjQjUnnFPFTUrJ9dp9FlVfr4Rv31hV4e7kNO8t3kUx/s880/IMG_1448.JPG

ក្នុងព្រឹត្តិការណ៍នោះ មានអ្នកដាក់ពាក្យចូលរួមប្រឡងរហូតដល់ជាង ៥០,០០០នាក់។ តែយ៉ាងណា មានតែបេក្ខជន៥ ០០០នាក់ ប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើស។ ក្នុងចំណោមនោះ គេក៏បានជម្រុះបេក្ខជន នៅសល់តែ ១ ៦៥០នាក់ ឲ្យមកចូលរួមការប្រឡង។ ខណៈបេក្ខជនប្រឡង មានអាយុចាប់ពី១០-៩០ឆ្នាំផងដែរ។ ជាលទ្ធផលបញ្ចប់ការប្រឡង បេក្ខជនឯកចំនួន ១ ៣៩៧ នាក់ ត្រូវបានកត់ត្រាក្នុងបញ្ជីត្រាហ្គោណែសពិភពលោកផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuVLQUpltVZoHmSGa7ZeWZB678l7GeL8w0cdsCtH6rbiX-KPUc1wA25LEk4piwQACy17vlPnGlmHDnrvclWf0ayXA4ntpN54JNxmuMgxjWhE-tWDzd8S6G7c8W0wkFNITRzxgUgUuQ9hO92t2RtzfinIx4hTG07L5cQHwyQtM209VEmolpGjXs2Fupn794/s1280/IMG_1056.JPG
សូមជម្រាបថា នៅលើទឹកដីប្រទេសកម្ពុជា ព្រឹត្តិការណ៍«សំណេរអង្គរ»លើកទី២ ប្រារព្ធឡើងនាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ នៅលើស្ពានហាលផ្នែកខាងលិច របស់ប្រាសាទអង្គរវត្ត នឹងមានបេក្ខជនចូលរួមប្រមាណ១២២០នាក់។ បេក្ខជនទាំងនោះ មានទាំងកុមារចាប់ពីអាយុ៦ឆ្នាំឡើងទៅ រហូតដល់មនុស្សចាស់ ដែលមានវ័យដល់៨០ឆ្នាំ។ ក្នុងនោះដែរក៏មានព្រះសង្ឃចូលរួមចំនួន៨២អង្គ ជនបរទេសរៀនភាសាខ្មែរមួយចំនួន ព្រមទាំងអនិកជនខ្មែរដែលរស់នៅបរទេសខ្លះទៀតផង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSawmi3LpgMku9ukjBrveM2gWmq74_XuL3kfMA4lOykLHZUv9Sf58QvnWiAI89WFNrveBmc_wAuLm5VdECdB20n6vmX2i1tm7cNWt2npiq-zf8F3hACsAvUatSoYoZ8WDgnLIM6MDjMgRKtveWFYM_BI9sBrLlkgPzvAfpwGQZYBePDv5IbUhyLKyKqOSW/s1280/IMG_1059.JPG

ជំនឿ នៃការសែនដកជើងធូប

0

ពិធីសែនដកជើងធូប ជាពិធីមួយដ៏ចាំបាច់ ដែលជនជាតិចិនតែងធ្វើឡើងចន្លោះពី៥ថ្ងៃ ទៅ៧ថ្ងៃ នៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មីឈានចូលមកដល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixSezs84YgZS-xKp2MyGl0HjeGg3997i88eRd-QelfD-5MxzLLux_BWTPRsrFi9g8oJoVTOWwgY2uIgFw0Rxk8bBv63ClqIgapZmsk6yRmzgy3X7kgq6MdOk0ovxv1IDMZIm26i0jt28TcaW2kid8j9F-JHEiQwUNW9pBnKhoU355fQNMnceir8qBUp1xH/s1280/image_2025-01-20_10-28-54.png

សម្រាប់ក្នុងឆ្នាំនេះ ថ្ងៃសែនដកជើងធូបនឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ខណៈថ្ងៃសែនចូលឆ្នាំចិន នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមករា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKuAZh52BkCtnn3QDr2K-IArK7qkdzs_tK_smNj0yQNSHJRnLtjcNSv-CTbzT_h1UYrhg-MuEJmmBRhEuX0VbxULI7tkY9pSV_oRhhfkzJdCKNAkIKgw5GPCac_7sMIfcx8V1F_cfm4bC9hHu7kKGE1rwJi8z8lUkhmlSZkgbKOYmJT26FQeo7rmaa8P4w/s1024/image_2025-01-20_10-28-56.png

បើតាមជំនឿ ការដកជើងធូប គឺជាការដូរកំប៉ុងជើងពាន ហើយផ្លាស់ខ្សាច់ឬអង្ករ ក្នុងកំប៉ុងជើងធូបឬជើងពានចេញ រួចប្តូរថ្មី ដើម្បីទទួលសិរីសួរស្តីឆ្នាំថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqYlYo7aTzjSxAiXNm2HocN1sJROgd_jljcPjf7S10NLHkPQKpXslrzXl4fU3az6qVddtbwc8UlbsT_jcx2_If3pkK4Ps7Vg1-xqP801L8oezMSTPizDptCRVJoPzR1Au6CTaxQXnjKoolr53saH0ELuWEEmb8ZxsFroSDqrkNMipxL3UTZJgUqRDeqIBm/s1024/image_2025-01-20_10-28-57.png

ពិធីនេះ ធ្វើឡើងជាការអរគុណ និងជូនដំណើរកុងម៉ា និងទេវតាឆ្នាំចាស់ដែលបានថែរក្សាការពារឱ្យចម្រុងចម្រើនអស់រយៈកាលមួយឆ្នាំកន្លងមកឱ្យត្រឡប់ទៅឋានសួគ៌វិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHk3ppoFrInad8FOg6h4IYOSg-5yaRcr88RxA_KUEuRmpFkMAKVbaJASGtPbRYliITbRCF6qMYGUxFqgjvvAMNalM-OqHJkDBSCQr221nhArckemd8oVLeDveqyKSuYugdeIsC-Sma3UNJK0Xa4Mg9rnyBIGMmycOqNao7Qw3dEdt1FKXETDsfPYb4koG1/s1024/image_2025-01-20_10-28-58.png

ក្នុងក្បួនដកជើងធូបនេះ គេមានត្រណមមួយគឺនៅពេលដែលដកហើយបើជាជំនាងផ្ទះ ឬ ទី ជុយអៀ ត្រូវតែ ទុកធូបចាស់ចំនួន៥សរសៃ ប៉ុន្តែបើជាកុងម៉ាវិញទុកបន្សល់ជើងធូបចាស់អោយបាន៣សរសៃ៕

TikTok បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីប្រកាសបិទជាផ្លូវការនៅសហរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី១៩ ខែមករា កម្មវិធី TikTok នៅសហរដ្ឋអាមេរិកបានបិទជាផ្លូវការ ខណៈពលរដ្ឋនៅទីនេះមិនអាចចូលប្រើប្រាស់កម្មវិធីនេះបានទៀតឡើយ។ ទោះជាយ៉ាងណាបន្ទាប់ពីបិទអស់រយៈពេល ១២ ម៉ោងនៅថ្ងៃទី២០ ខែមករា កម្មវិធី TikTok ក៏បានបើកដំណើរការឡើងវិញដោយសារមូលហេតុទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx98oEz4GnrgjzbgrsEMk_GspxhjNfknyYghT779lpu25ErCaKLIpMdxcNVJigeQMvLts6S0UuErjG1a8NzXQnyqjiHsda2gFjIPBkDMvbXYIGpal4tEyhyphenhyphenC0u-w9feigaaz5crKwR0ERUbJ-qcJUkb86hEkiBOdxbjPvaFgKW3RX_Qpg5JkFU9SHjE50E/s1024/image_2025-01-20_09-41-52%20(2).png

យោងតាម NBC News ការបើកដំណើរការឡើងវិញត្រូវបានចាត់ទុកថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ព្រោះកាលពីថ្ងៃទី១៩ ខែមករា កម្មវិធី TikTok រួមជាមួយនឹង Lemon8 និង CapCut ដែលជាកម្មសិទ្ធិរបស់ ByteDance ក៏ត្រូវបានលុបចេញពី App Store និង Google Play Store របស់អាមេរិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpazV5OShFRkiiZ1vLIWabQwR6uOCUTGVlPC14OU_CoszxjzGDWf6OyKv7gsg9xhE9ES4WkmlXmiCyz3nbf4iRX5-emHbgg72ABNDaUhWV8unMTh0EcrO8rYQowG1UxIPxPj0KonXZQxZjNV_Nr19m8ht1Dnd6i9KvBNq8K0b_mghIxM6t6P7ABrmPg3S/s1216/image_2025-01-20_09-41-52%20(3).png

ប៉ុន្តែនៅថ្ងៃដដែលនោះលោក Donald Trump បានផ្តល់ការធានាដល់ក្រុមហ៊ុន ដោយបាននិយាយថា លោកនឹងពន្យារពេលការហាមឃាត់នៅលើ TikTok មួយរយៈទៀត ប្រសិនបើអាមេរិកបានកាន់កាប់ ៥០% នៃ TikTok នោះលោកនឹងស្តារសេវាកម្មនេះឡើងវិញ ហើយនឹងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចជាង ៧ លានរីកចម្រើនបន្តទៅមុខទៀត។ ជាមួយគ្នានោះ TikTok ក៏បាននិយាយដែរថា “យើងនឹងធ្វើការជាមួយលោក Trump ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw7gUir8wf7fCgiSNjXyzcnUtPax078FBPbee_J4AKKWkCmIulmYPDT4d0dg_W1IajrAUPI9Biapiaj2V9hSHfboJDTMef1PUjRhhHe2txuyV9lfjTIFE7FWKYt8iz7oCE31SmqjBbSi2p0Tr0nEgYt518BkDLSxyL-b-YzDmdgKu9gpCPjBVxHqu85t1G/s1280/image_2025-01-20_09-41-52%20(4).png

មិនយូរប៉ុន្មានកម្មវិធីក៏បានបើកដំណើរការឡើងវិញ ដែលនេះត្រូវបានគេចាត់ទុកថាជាដំណឹងល្អសម្រាប់មនុស្សរាប់លាននាក់ ជាពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធីនេះជារៀងរាល់ថ្ងៃដើម្បីតាមដានព័ត៌មាន កម្សាន្ត និងរកស៊ីជាដើម។ គួរបញ្ជាក់ដែរថា TikTok បច្ចុប្បន្នមានអ្នកប្រើប្រាស់ ១៧០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក ដែលស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជន និងជាដៃគូដ៏សំខាន់របស់អ្នកផ្តល់សេវានៅក្នុងការផ្ទុកទិន្នន័យ កម្មវិធី ឬសេវាកម្មទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQyyqTfHC9U3Smc3aSkWqHrjBzsOlYy9rYfnu9SjyaPHPmwm7VZ5QtWrIMcPvUWoPMvzxVlzWx-T_NmTg_NWFQD2HSrhwCrfP2XAmVFGqgwyS5Av0EJZ8UzD7KvhEtj2XIzMit3ycYUCPG-fETk-6cqSEQTUJ95eCMtNcHHrP4ZqXvQpieGkbT7-stf6TD/s728/image_2025-01-20_09-41-52.png

គួររំលឹកដែរថា កាលពីខែមេសា ឆ្នាំ ២០២៤ លោក Joe Biden បានចុះហត្ថលេខាលើច្បាប់ការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយបរទេស (PAFACA) ដោយសារតែបារម្ភថាក្រុមហ៊ុនកំពុងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិកជាមួយរដ្ឋាភិបាលចិន។ ដូច្នេះអាមេរិកក៏ហាមប្រាម TikTok មិនឱ្យដំណើរការមុនថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥៕

ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Adidas បោះទុន៩០លានដុល្លារ បង្កើតរោងចក្រនៅខេត្តកណ្តាល

0

រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បី Adidas របស់ ក្រុមហ៊ុន Sunfair Garment Co., Ltd. បោះទុនវិនិយោគសរុបចំនួន ៩០លានដុល្លារ បង្កើតរោងច្រកនៅខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRMtkQFrWNgBM0z4mTb9ZB8o5a1hhifb5lppFoiDHxsK52uikT-e8JVaOd5C8uaQuHsrmF81VXeOaescTC7FD5_WxSxVOgzSYQCL5NMnlA9hX_6iRmYNPRxAI1bK9s5jf2aPJD4vaKpjlLxMZU6T3QsBNgXhumZGCKrYdmXb3-jz1Lwx-bMw9qTuCZZrUx/s1200/image_2025-01-20_10-34-16.png

រោងចក្រនេះ សាងសង់ឡើងរផ្តោតទៅលើការនាំចេញផលិតផលយកទៅលក់ តាមបណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និងអឺរ៉ុប។

បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖”ការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Sunfair Garment Co., Ltd. ស្ថិតលើផ្ទៃដីទំហំប្រមាណ ៣៣ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlktl3FpSH4yAHJwbq86Cc1FNUpDlPR2VXvbUnuEhiUrZ-ZuD8lgXcUEyesrPBRwBTjUTjdYpySUysd3eR-Cub-ExGTffoXLHggfPVczlhvpLV7o8BPmn-2Cntuw8LB-ClrimejzVymadWmba_QHusi2_CUoLCJOs7nIQUNpJr2A8xpVYw2Ukx1RqUSw0/s1200/image_2025-01-20_10-34-17.png

ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការសាងសង់រោងចក្រ និងដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ។ ក្រោយសាងសង់រួច រោងចក្រនេះអាចផ្តល់ការងារប្រមាណជា៤.០០០កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKwx9C-q-E37iXvH5s3XNND5v5l5NS4FX-DTv3DLazb1sjG-eruWHQMgVfngREPej6FLS-sSZM7bruLy870FprVAikLnczrYNjbMbR21a7BTm4Pj7DJZyenhxr6ZA-YSg8mbAiyvnnkR96mPfm-8uhQ8GTaBzirWglZJ-BD5BuCMKCVLL_v-Ssh2FFMj2g/s1200/image_2025-01-20_10-34-19.png

គួរបញ្ជាក់ថា Sun Fair Garment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment ដែលបានវិនិយោគលើការកាត់ដេរសម្លៀកបំពាក់ល្បីៗ ដូចជាម៉ាក Adidas Nike Polo និង Puma។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsyxxiZJfE9SxueyxIcFhbsVDOiyPtwHCF01kzvXiTzAeBeBmKSfYIe0J_u3xdvbW-jtcXuIIc4N_8emIBEcWd6DmwXzii2bR0ZVCxvyuHaYFhimivL6sY07B3FnmtC_wSycY0nbkf9yK04FTcTnIXWfL-QOsGKysrH5F6dFXHzShkAXs90Pb3FP4rgYli/s900/image_2025-01-20_10-34-18%20(2).png

ក្រុមហ៊ុន Marvel Garment បានចាប់ដំណើរការវិនិយោគនៅកម្ពុជានាខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០ លានដុល្លារ វិនិយោគលើផ្ទៃដីទំហំ ៤៥ ហិកតា និងបានបង្កើតការងារចំនួនជាង ១,៣ ម៉ឺនកន្លែង៕

 

Lee Ahreum អតីតសមាជិក T-Ara ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធ.នាគារពីបទប្រមា.ថអតីតស្វាមី

0

តារាចម្រៀង Lee Ahreum ដែលជាអតីតសមាជិកក្រុម T-Ara បានទទួលការកាត់ទោសព្យួរទោសពីបទបំពានផ្លូវចិត្តលើកូន និងបរិហាកេរ្តិ៍អតីតស្វាមីរបស់នាង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6JDP0Zj4pbGhv-8y1JNPhUzgZnzLhXWdyYhI5p2OB3Qo-7AlvSvTmwwDJgtquDK268_fRb6nhMEGZQkWuMQ_GvrU1X83e6MDm-BVN5veDv0fpSXYLrFmzZsta6L8FOxXJHqalNu-8vHkYTDjBFkaHA04F3gvv4QW-XFebl96rizQFJp5G8QkJGeu8-_0r/s1000/image_2025-01-18_09-07-52.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ នៅថ្ងៃទី១៧ ខែមករា តុលាការនៅទីក្រុងសេអ៊ូលបានកាត់ទោស Lee Ahreum ឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ ប៉ុន្តែបានផ្តល់ឱ្យនាងនូវការព្យួរទោស និងការឃ្លាំមើលរយៈពេល ២ ឆ្នាំ។ នាងត្រូវបានបង្ខំឱ្យចូលរៀនវគ្គ ៤០ ម៉ោងស្ដីពីការការពារការបំពានលើកុមារ។ តាមការបញ្ជាក់របស់តុលាការ តារាចម្រៀងរូបនេះ ធ្លាប់ជេរប្រមាថ និងបង្អាប់អតីតស្វាមីនៅចំពោះមុខកូនៗ។ នាងមានទង្វើនិងពាក្យសម្ដីដែលធ្វើបាបកុមារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3oveCU-JX3qt09gb6CmhDza0UuVAoNBB4OSLjCHM6H4OZlZhl0OVQyUOqW_jEZ3KT2EfIjMJ4aVmkgy2p810Hj1IEFeo-OfSQ46cs3mlhB2otshcgzmx8WemlDkp9kWxXDYWsrSRbO3yaHOkyRv08IAj5gI3oFKPrI61VAkBIkvSYCEyKjOr92NCFr75K/s1000/image_2025-01-18_09-20-05%20(2).png

ទាក់ទិននឹងករណីនេះ ម្តាយរបស់ Lee Ahreum ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ ខែ ព្យួររយៈពេល ១ ឆ្នាំ ពីបទធ្វេសប្រហែសលើចៅធ្វើឱ្យពួកគេ «រស់នៅក្នុងបរិយាកាសមិនល្អ» ក្នុងកំឡុងឆ្នាំ ២០២១-២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFAviObd1Ax_OsZn4DB_-8p1nzeJmhgvDqdhwyogWcuFoJK-7fNwumnjLIA64zHvATW4PK3nUh6n68Ov-ggJ0stjaYmhyphenhyphend5wYL0KpAHxs-Bs_oGZzbPI9STiehd1iXngyCsQV9JywDHvmBk0qItFBU6vmG9QN5ke7n-qRhbAYlLGbgIebZOOvY4Qh1o8se/s560/image_2025-01-18_09-20-05.png

Lee Ahreum ធ្លាប់បានដាក់ពាក្យប្តឹងអតីតស្វាមីរបស់នាងដែលគេមិនបញ្ចេញឈ្មោះនិង អត្តសញ្ញាណពីបទវាយដំ និងធ្វើបាបកូន។ ទោះជាយ៉ាងណា ប៉ូលិសបានច្រានចោលការចោទប្រកាន់នេះ ដោយសារពួកគេមិនអាចរកឃើញព័ស្តុតាងដែលថាអតីតប្តីនាងធ្វើបាបក្មេងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEignSjZbqEiFo-RuRQRewfQsnZeD2bUHX_CCQXEs1f4sZnWD_TfpQF5q2oFOkXjXCD5TG9UQAD9wEcMrmamAuVBHUzmPD3icCs7RTnWccIYFbOQYQmGGPQgTFLWIT3oOCgP3hVxfMyws4WAU4lKSrkRYVYPwU7-j6n1KrSaEPok0hTFuvNGRRw1m_T563Yf/s1200/image_2025-01-18_16-22-21%20(2).png

Lee Ahreum និងអតីតស្វាមី បានលែងលះគ្នាក្នុងខែធ្នូ ឆ្នាំ២០២៣។ យោងតាមកិច្ចព្រមព្រៀង កូនប្រុសពីរនាក់របស់ពួកគេ ដែលមានអាយុ ៥ ឆ្នាំ និង ៣ ឆ្នាំរស់នៅជាមួយឪពុករបស់ពួកគេ។ ក្នុងពេលជាមួយនឹងការប្រកាសពីការលែងលះនោះ នាងបានបង្ហើបថា នាងបានណាត់ជួបបុរសម្នាក់ដែលពួកគេបានបែកគ្នាកាលពីខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoqjDTZ03k-ZVbPnHeBzpfSWjwkIWAYpzGud-F__cpoRGgXDaiRnmIT7y8L0UJEvhV-vo7KSr2SHJIBC_wc4zf9htoPchKCF1o3wm7CrHGdaZ9frIMBxAq6f6P3uuKMu2H3ft6LQ7mLYKV_RK8lmyjGizPoLtqDko59m_0DXOoJyk-WQHWsrZJnYV1Ax0/s946/image_2025-01-18_16-22-21.png

តារាចម្រៀងរូបនេះមានអាយុ៣១ឆ្នាំបានបង្ហាញខ្លួនជាសមាជិកក្រុម T-ara ក្នុងឆ្នាំ ២០១២មួយឆ្នាំក្រោយមក នាងបានចាកចេញពីក្រុម ហើយធ្វើជាតារាចម្រៀងទោល។ ក្រោយមកនាងបានរៀបការជាមួយនឹងអ្នកជំនួញម្នាក់ហើយមានកូនពីរនាក់មុនពេលលែងលះ។ កាលពីឆ្នាំ២០២៤ នាងរៀបការម្តងទៀតនិងបានសម្រាលកូនទី៣ក្នុងខែវិច្ឆិកា។ រឿងអាស្រូវក្នុងជីវិតឯកជនរបស់នាងបានប៉ះពាល់ដល់មុខមាត់របស់នាង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះនាងមិនសូវបានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តណាមួយឡើយ៕

មូលហេតុ ដែលនាំឱ្យមានការតាំងផ្កាអង្គារសិល្ប៍នៅថ្ងៃចូលឆ្នាំចិន

0

ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីចិនមិនដែលអាក់ខានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQZPeevgzOdbvG2fAGVHIeYd1U5JUmzAJDQN3RS9cxKyByp3eOnvxz_j85gNH4TS6IHS83hF-90jnRvE5sTJxmslTpB2cps5cslM5HneqnxC689g2W3TsYZwjfSueyPIK6fxB48dSa4F_a2LkVUeUXKcJQqQC-8p9wFTtut2CYGz-MWq4MY-Zjc_mqsRvs/s1280/image_2025-01-18_14-00-13.png

ឆ្នាំនេះ ថ្ងៃសែនចូលឆ្នាំចិន នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមករា ខណៈពិធីសែនដកជើងធូបនឹងចាប់ផ្តើមនៅថ្ងៃទី២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9yf8qkfn9ppQrddLU8j7EJcpiuKK4lt8xXr8u37T_vi9kem66BJixhkuWKzAudWDqpF63In_ll5hEJb530Ork0rc3nJULBlQCpaDvsXHvUXyzsJJoYnBwgyCcfipLU65EquKiFMsLkDh7eD-2dJ2g3bs1abPYNY5hxhc5IXf1W1_I7MU43VK_3sE1Gs35/s1280/image_2025-01-18_14-00-15.png
នៅក្នុងពិធីបុណ្យនេះ ក្រៅតែពីសំណែន និងក្រដាស ជូនពរឆ្នាំថ្មី ដាក់តាំងនៅក្នុងផ្ទះ បងប្អូនជនជាតិខ្មែរ ជាប់សែស្រឡាយចិន ក៏តែងដាក់តាំងលម្អគេហដ្ឋាន ជាមួយដើមរុក្ខជាតិ ឬដើមផ្កាផ្សេងៗ ដូចជាដើមក្រូច ឬផ្កាអង្គាសិល្ប៍ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqKr8k8mSvHesxqVkqtWa5xTwakHtB0jxXqX9OysnjBTHpWmiKyqjfmA9Su3Uw4HaLB_oePQwN0xWt83hxU0qOvFgeqEnYrK1Jc_3Y-jJwccb_EhFX0xPza4JHysXIp_Mm7oIH1O__BCKjpK5-3IB__Afk-jHAIzgfJ8sNuV85-EetKV4dS0UsXB-uBdwD/s1280/image_2025-01-18_14-00-17.png

ការដាក់តាំងដើមអង្គារសិល្ប៍ ត្រូវបានពលរដ្ឋមួយចំនួនមានជំនឿថា ដើមនេះនឹងជួយលើករាសី ឱ្យរកស៊ីមានបាន និងបញ្ចៀសរឿងរ៉ាវអាក្រក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNTkBNqpIRDJYZtLZWiX_LMT7EPliW9s7W_ZU1Aiyu-JWuBx_hc38o4m209vCQqYN1C-P2HhQUbusZftf0OXavyroY-hWZcP14mfG_e-k8-1N1wilCB-T446nkN0g3Z0LEB7TynjyfrMf6H3SiamzpAbnIg4Jcp6GZ8t58ccRLkD6YxvnS4IBxzNl-tohV/s1280/image_2025-01-18_14-00-59%20(2).png

គួរបញ្ជាក់ថា ផ្កានេះ ជាធម្មតាអាជីវករទាំងនាំគ្នាប្រមូលទិញពីខេត្តឆ្ងាយៗ ជាពិសេសខេត្តពោធិ៍សាត់ ដែលជាតំបន់សម្បូរព្រៃភ្នំ យកមកលក់នៅទីក្រុងភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuMZRcnldahFmunC_VmyPJo_1KIh0u1PWrjCSBwwPb1IEm4o52DsyPemJ4kMhhw21qzx93bmWnPhUUgWV1uL-GfYNmhGwcUIQBAOR_61Cep1Hyb5gkH2yyqt_7c8UyiNFvPFeuwEw37i0jSVqVFWRLIMIxq_93PGurLJzQkCaT0lWVNh6F6A07rK4RUuXk/s1024/image_2025-01-18_14-00-59.png