Home Blog Page 653

TikTok បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីប្រកាសបិទជាផ្លូវការនៅសហរដ្ឋអាមេរិក

0

សហរដ្ឋអាមេរិក៖ កាលពីថ្ងៃទី១៩ ខែមករា កម្មវិធី TikTok នៅសហរដ្ឋអាមេរិកបានបិទជាផ្លូវការ ខណៈពលរដ្ឋនៅទីនេះមិនអាចចូលប្រើប្រាស់កម្មវិធីនេះបានទៀតឡើយ។ ទោះជាយ៉ាងណាបន្ទាប់ពីបិទអស់រយៈពេល ១២ ម៉ោងនៅថ្ងៃទី២០ ខែមករា កម្មវិធី TikTok ក៏បានបើកដំណើរការឡើងវិញដោយសារមូលហេតុទាំងនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx98oEz4GnrgjzbgrsEMk_GspxhjNfknyYghT779lpu25ErCaKLIpMdxcNVJigeQMvLts6S0UuErjG1a8NzXQnyqjiHsda2gFjIPBkDMvbXYIGpal4tEyhyphenhyphenC0u-w9feigaaz5crKwR0ERUbJ-qcJUkb86hEkiBOdxbjPvaFgKW3RX_Qpg5JkFU9SHjE50E/s1024/image_2025-01-20_09-41-52%20(2).png

យោងតាម NBC News ការបើកដំណើរការឡើងវិញត្រូវបានចាត់ទុកថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ព្រោះកាលពីថ្ងៃទី១៩ ខែមករា កម្មវិធី TikTok រួមជាមួយនឹង Lemon8 និង CapCut ដែលជាកម្មសិទ្ធិរបស់ ByteDance ក៏ត្រូវបានលុបចេញពី App Store និង Google Play Store របស់អាមេរិកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpazV5OShFRkiiZ1vLIWabQwR6uOCUTGVlPC14OU_CoszxjzGDWf6OyKv7gsg9xhE9ES4WkmlXmiCyz3nbf4iRX5-emHbgg72ABNDaUhWV8unMTh0EcrO8rYQowG1UxIPxPj0KonXZQxZjNV_Nr19m8ht1Dnd6i9KvBNq8K0b_mghIxM6t6P7ABrmPg3S/s1216/image_2025-01-20_09-41-52%20(3).png

ប៉ុន្តែនៅថ្ងៃដដែលនោះលោក Donald Trump បានផ្តល់ការធានាដល់ក្រុមហ៊ុន ដោយបាននិយាយថា លោកនឹងពន្យារពេលការហាមឃាត់នៅលើ TikTok មួយរយៈទៀត ប្រសិនបើអាមេរិកបានកាន់កាប់ ៥០% នៃ TikTok នោះលោកនឹងស្តារសេវាកម្មនេះឡើងវិញ ហើយនឹងអនុញ្ញាតឱ្យអាជីវកម្មខ្នាតតូចជាង ៧ លានរីកចម្រើនបន្តទៅមុខទៀត។ ជាមួយគ្នានោះ TikTok ក៏បាននិយាយដែរថា “យើងនឹងធ្វើការជាមួយលោក Trump ដើម្បីស្វែងរកដំណោះស្រាយរយៈពេលវែង”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw7gUir8wf7fCgiSNjXyzcnUtPax078FBPbee_J4AKKWkCmIulmYPDT4d0dg_W1IajrAUPI9Biapiaj2V9hSHfboJDTMef1PUjRhhHe2txuyV9lfjTIFE7FWKYt8iz7oCE31SmqjBbSi2p0Tr0nEgYt518BkDLSxyL-b-YzDmdgKu9gpCPjBVxHqu85t1G/s1280/image_2025-01-20_09-41-52%20(4).png

មិនយូរប៉ុន្មានកម្មវិធីក៏បានបើកដំណើរការឡើងវិញ ដែលនេះត្រូវបានគេចាត់ទុកថាជាដំណឹងល្អសម្រាប់មនុស្សរាប់លាននាក់ ជាពិសេសអ្នកដែលកំពុងប្រើប្រាស់កម្មវិធីនេះជារៀងរាល់ថ្ងៃដើម្បីតាមដានព័ត៌មាន កម្សាន្ត និងរកស៊ីជាដើម។ គួរបញ្ជាក់ដែរថា TikTok បច្ចុប្បន្នមានអ្នកប្រើប្រាស់ ១៧០ លាននាក់នៅក្នុងសហរដ្ឋអាមេរិក ដែលស្មើនឹងពាក់កណ្តាលនៃចំនួនប្រជាជន និងជាដៃគូដ៏សំខាន់របស់អ្នកផ្តល់សេវានៅក្នុងការផ្ទុកទិន្នន័យ កម្មវិធី ឬសេវាកម្មទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQyyqTfHC9U3Smc3aSkWqHrjBzsOlYy9rYfnu9SjyaPHPmwm7VZ5QtWrIMcPvUWoPMvzxVlzWx-T_NmTg_NWFQD2HSrhwCrfP2XAmVFGqgwyS5Av0EJZ8UzD7KvhEtj2XIzMit3ycYUCPG-fETk-6cqSEQTUJ95eCMtNcHHrP4ZqXvQpieGkbT7-stf6TD/s728/image_2025-01-20_09-41-52.png

គួររំលឹកដែរថា កាលពីខែមេសា ឆ្នាំ ២០២៤ លោក Joe Biden បានចុះហត្ថលេខាលើច្បាប់ការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយបរទេស (PAFACA) ដោយសារតែបារម្ភថាក្រុមហ៊ុនកំពុងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់ជនជាតិអាមេរិកជាមួយរដ្ឋាភិបាលចិន។ ដូច្នេះអាមេរិកក៏ហាមប្រាម TikTok មិនឱ្យដំណើរការមុនថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥៕

ក្រុមហ៊ុនកាត់ដេរសម្លៀកបំពាក់ Adidas បោះទុន៩០លានដុល្លារ បង្កើតរោងចក្រនៅខេត្តកណ្តាល

0

រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកល្បី Adidas របស់ ក្រុមហ៊ុន Sunfair Garment Co., Ltd. បោះទុនវិនិយោគសរុបចំនួន ៩០លានដុល្លារ បង្កើតរោងច្រកនៅខេត្តកណ្តាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRMtkQFrWNgBM0z4mTb9ZB8o5a1hhifb5lppFoiDHxsK52uikT-e8JVaOd5C8uaQuHsrmF81VXeOaescTC7FD5_WxSxVOgzSYQCL5NMnlA9hX_6iRmYNPRxAI1bK9s5jf2aPJD4vaKpjlLxMZU6T3QsBNgXhumZGCKrYdmXb3-jz1Lwx-bMw9qTuCZZrUx/s1200/image_2025-01-20_10-34-16.png

រោងចក្រនេះ សាងសង់ឡើងរផ្តោតទៅលើការនាំចេញផលិតផលយកទៅលក់ តាមបណ្តាប្រទេសអាស៊ាន សហរដ្ឋអាម៉េរិក និងអឺរ៉ុប។

បើតាមការបញ្ជាក់ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា៖”ការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Sunfair Garment Co., Ltd. ស្ថិតលើផ្ទៃដីទំហំប្រមាណ ៣៣ហិកតា ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្តាល”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPlktl3FpSH4yAHJwbq86Cc1FNUpDlPR2VXvbUnuEhiUrZ-ZuD8lgXcUEyesrPBRwBTjUTjdYpySUysd3eR-Cub-ExGTffoXLHggfPVczlhvpLV7o8BPmn-2Cntuw8LB-ClrimejzVymadWmba_QHusi2_CUoLCJOs7nIQUNpJr2A8xpVYw2Ukx1RqUSw0/s1200/image_2025-01-20_10-34-17.png

ក្រុមហ៊ុនគ្រោងនឹងបញ្ចប់ការសាងសង់រោងចក្រ និងដំណើរការផលិតកម្មនៅពេលឆាប់ៗខាងមុខនេះ។ ក្រោយសាងសង់រួច រោងចក្រនេះអាចផ្តល់ការងារប្រមាណជា៤.០០០កន្លែង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKwx9C-q-E37iXvH5s3XNND5v5l5NS4FX-DTv3DLazb1sjG-eruWHQMgVfngREPej6FLS-sSZM7bruLy870FprVAikLnczrYNjbMbR21a7BTm4Pj7DJZyenhxr6ZA-YSg8mbAiyvnnkR96mPfm-8uhQ8GTaBzirWglZJ-BD5BuCMKCVLL_v-Ssh2FFMj2g/s1200/image_2025-01-20_10-34-19.png

គួរបញ្ជាក់ថា Sun Fair Garment ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Marvel Garment ដែលបានវិនិយោគលើការកាត់ដេរសម្លៀកបំពាក់ល្បីៗ ដូចជាម៉ាក Adidas Nike Polo និង Puma។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsyxxiZJfE9SxueyxIcFhbsVDOiyPtwHCF01kzvXiTzAeBeBmKSfYIe0J_u3xdvbW-jtcXuIIc4N_8emIBEcWd6DmwXzii2bR0ZVCxvyuHaYFhimivL6sY07B3FnmtC_wSycY0nbkf9yK04FTcTnIXWfL-QOsGKysrH5F6dFXHzShkAXs90Pb3FP4rgYli/s900/image_2025-01-20_10-34-18%20(2).png

ក្រុមហ៊ុន Marvel Garment បានចាប់ដំណើរការវិនិយោគនៅកម្ពុជានាខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងទុនវិនិយោគប្រមាណ ២៥០ លានដុល្លារ វិនិយោគលើផ្ទៃដីទំហំ ៤៥ ហិកតា និងបានបង្កើតការងារចំនួនជាង ១,៣ ម៉ឺនកន្លែង៕

 

Lee Ahreum អតីតសមាជិក T-Ara ត្រូវតុលាការកាត់ទោសឱ្យជាប់ពន្ធ.នាគារពីបទប្រមា.ថអតីតស្វាមី

0

តារាចម្រៀង Lee Ahreum ដែលជាអតីតសមាជិកក្រុម T-Ara បានទទួលការកាត់ទោសព្យួរទោសពីបទបំពានផ្លូវចិត្តលើកូន និងបរិហាកេរ្តិ៍អតីតស្វាមីរបស់នាង។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6JDP0Zj4pbGhv-8y1JNPhUzgZnzLhXWdyYhI5p2OB3Qo-7AlvSvTmwwDJgtquDK268_fRb6nhMEGZQkWuMQ_GvrU1X83e6MDm-BVN5veDv0fpSXYLrFmzZsta6L8FOxXJHqalNu-8vHkYTDjBFkaHA04F3gvv4QW-XFebl96rizQFJp5G8QkJGeu8-_0r/s1000/image_2025-01-18_09-07-52.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េ នៅថ្ងៃទី១៧ ខែមករា តុលាការនៅទីក្រុងសេអ៊ូលបានកាត់ទោស Lee Ahreum ឱ្យជាប់ពន្ធនាគាររយៈពេល ៨ ខែ ប៉ុន្តែបានផ្តល់ឱ្យនាងនូវការព្យួរទោស និងការឃ្លាំមើលរយៈពេល ២ ឆ្នាំ។ នាងត្រូវបានបង្ខំឱ្យចូលរៀនវគ្គ ៤០ ម៉ោងស្ដីពីការការពារការបំពានលើកុមារ។ តាមការបញ្ជាក់របស់តុលាការ តារាចម្រៀងរូបនេះ ធ្លាប់ជេរប្រមាថ និងបង្អាប់អតីតស្វាមីនៅចំពោះមុខកូនៗ។ នាងមានទង្វើនិងពាក្យសម្ដីដែលធ្វើបាបកុមារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3oveCU-JX3qt09gb6CmhDza0UuVAoNBB4OSLjCHM6H4OZlZhl0OVQyUOqW_jEZ3KT2EfIjMJ4aVmkgy2p810Hj1IEFeo-OfSQ46cs3mlhB2otshcgzmx8WemlDkp9kWxXDYWsrSRbO3yaHOkyRv08IAj5gI3oFKPrI61VAkBIkvSYCEyKjOr92NCFr75K/s1000/image_2025-01-18_09-20-05%20(2).png

ទាក់ទិននឹងករណីនេះ ម្តាយរបស់ Lee Ahreum ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៤ ខែ ព្យួររយៈពេល ១ ឆ្នាំ ពីបទធ្វេសប្រហែសលើចៅធ្វើឱ្យពួកគេ «រស់នៅក្នុងបរិយាកាសមិនល្អ» ក្នុងកំឡុងឆ្នាំ ២០២១-២០២២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFAviObd1Ax_OsZn4DB_-8p1nzeJmhgvDqdhwyogWcuFoJK-7fNwumnjLIA64zHvATW4PK3nUh6n68Ov-ggJ0stjaYmhyphenhyphend5wYL0KpAHxs-Bs_oGZzbPI9STiehd1iXngyCsQV9JywDHvmBk0qItFBU6vmG9QN5ke7n-qRhbAYlLGbgIebZOOvY4Qh1o8se/s560/image_2025-01-18_09-20-05.png

Lee Ahreum ធ្លាប់បានដាក់ពាក្យប្តឹងអតីតស្វាមីរបស់នាងដែលគេមិនបញ្ចេញឈ្មោះនិង អត្តសញ្ញាណពីបទវាយដំ និងធ្វើបាបកូន។ ទោះជាយ៉ាងណា ប៉ូលិសបានច្រានចោលការចោទប្រកាន់នេះ ដោយសារពួកគេមិនអាចរកឃើញព័ស្តុតាងដែលថាអតីតប្តីនាងធ្វើបាបក្មេងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEignSjZbqEiFo-RuRQRewfQsnZeD2bUHX_CCQXEs1f4sZnWD_TfpQF5q2oFOkXjXCD5TG9UQAD9wEcMrmamAuVBHUzmPD3icCs7RTnWccIYFbOQYQmGGPQgTFLWIT3oOCgP3hVxfMyws4WAU4lKSrkRYVYPwU7-j6n1KrSaEPok0hTFuvNGRRw1m_T563Yf/s1200/image_2025-01-18_16-22-21%20(2).png

Lee Ahreum និងអតីតស្វាមី បានលែងលះគ្នាក្នុងខែធ្នូ ឆ្នាំ២០២៣។ យោងតាមកិច្ចព្រមព្រៀង កូនប្រុសពីរនាក់របស់ពួកគេ ដែលមានអាយុ ៥ ឆ្នាំ និង ៣ ឆ្នាំរស់នៅជាមួយឪពុករបស់ពួកគេ។ ក្នុងពេលជាមួយនឹងការប្រកាសពីការលែងលះនោះ នាងបានបង្ហើបថា នាងបានណាត់ជួបបុរសម្នាក់ដែលពួកគេបានបែកគ្នាកាលពីខែមេសា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgoqjDTZ03k-ZVbPnHeBzpfSWjwkIWAYpzGud-F__cpoRGgXDaiRnmIT7y8L0UJEvhV-vo7KSr2SHJIBC_wc4zf9htoPchKCF1o3wm7CrHGdaZ9frIMBxAq6f6P3uuKMu2H3ft6LQ7mLYKV_RK8lmyjGizPoLtqDko59m_0DXOoJyk-WQHWsrZJnYV1Ax0/s946/image_2025-01-18_16-22-21.png

តារាចម្រៀងរូបនេះមានអាយុ៣១ឆ្នាំបានបង្ហាញខ្លួនជាសមាជិកក្រុម T-ara ក្នុងឆ្នាំ ២០១២មួយឆ្នាំក្រោយមក នាងបានចាកចេញពីក្រុម ហើយធ្វើជាតារាចម្រៀងទោល។ ក្រោយមកនាងបានរៀបការជាមួយនឹងអ្នកជំនួញម្នាក់ហើយមានកូនពីរនាក់មុនពេលលែងលះ។ កាលពីឆ្នាំ២០២៤ នាងរៀបការម្តងទៀតនិងបានសម្រាលកូនទី៣ក្នុងខែវិច្ឆិកា។ រឿងអាស្រូវក្នុងជីវិតឯកជនរបស់នាងបានប៉ះពាល់ដល់មុខមាត់របស់នាង ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះនាងមិនសូវបានបង្ហាញខ្លួនក្នុងកម្មវិធីកម្សាន្តណាមួយឡើយ៕

មូលហេតុ ដែលនាំឱ្យមានការតាំងផ្កាអង្គារសិល្ប៍នៅថ្ងៃចូលឆ្នាំចិន

0

ជារៀងរាល់ឆ្នាំ បងប្អូនជនជាតិចិន ឬបងប្អូនជនជាតិខ្មែរ ដែលជាប់សែស្រឡាយចិន តែងតែប្រារព្ធបុណ្យចូលឆ្នាំប្រពៃណីចិនមិនដែលអាក់ខានឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQZPeevgzOdbvG2fAGVHIeYd1U5JUmzAJDQN3RS9cxKyByp3eOnvxz_j85gNH4TS6IHS83hF-90jnRvE5sTJxmslTpB2cps5cslM5HneqnxC689g2W3TsYZwjfSueyPIK6fxB48dSa4F_a2LkVUeUXKcJQqQC-8p9wFTtut2CYGz-MWq4MY-Zjc_mqsRvs/s1280/image_2025-01-18_14-00-13.png

ឆ្នាំនេះ ថ្ងៃសែនចូលឆ្នាំចិន នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៨ ខែមករា ខណៈពិធីសែនដកជើងធូបនឹងចាប់ផ្តើមនៅថ្ងៃទី២៣។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9yf8qkfn9ppQrddLU8j7EJcpiuKK4lt8xXr8u37T_vi9kem66BJixhkuWKzAudWDqpF63In_ll5hEJb530Ork0rc3nJULBlQCpaDvsXHvUXyzsJJoYnBwgyCcfipLU65EquKiFMsLkDh7eD-2dJ2g3bs1abPYNY5hxhc5IXf1W1_I7MU43VK_3sE1Gs35/s1280/image_2025-01-18_14-00-15.png
នៅក្នុងពិធីបុណ្យនេះ ក្រៅតែពីសំណែន និងក្រដាស ជូនពរឆ្នាំថ្មី ដាក់តាំងនៅក្នុងផ្ទះ បងប្អូនជនជាតិខ្មែរ ជាប់សែស្រឡាយចិន ក៏តែងដាក់តាំងលម្អគេហដ្ឋាន ជាមួយដើមរុក្ខជាតិ ឬដើមផ្កាផ្សេងៗ ដូចជាដើមក្រូច ឬផ្កាអង្គាសិល្ប៍ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqKr8k8mSvHesxqVkqtWa5xTwakHtB0jxXqX9OysnjBTHpWmiKyqjfmA9Su3Uw4HaLB_oePQwN0xWt83hxU0qOvFgeqEnYrK1Jc_3Y-jJwccb_EhFX0xPza4JHysXIp_Mm7oIH1O__BCKjpK5-3IB__Afk-jHAIzgfJ8sNuV85-EetKV4dS0UsXB-uBdwD/s1280/image_2025-01-18_14-00-17.png

ការដាក់តាំងដើមអង្គារសិល្ប៍ ត្រូវបានពលរដ្ឋមួយចំនួនមានជំនឿថា ដើមនេះនឹងជួយលើករាសី ឱ្យរកស៊ីមានបាន និងបញ្ចៀសរឿងរ៉ាវអាក្រក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNTkBNqpIRDJYZtLZWiX_LMT7EPliW9s7W_ZU1Aiyu-JWuBx_hc38o4m209vCQqYN1C-P2HhQUbusZftf0OXavyroY-hWZcP14mfG_e-k8-1N1wilCB-T446nkN0g3Z0LEB7TynjyfrMf6H3SiamzpAbnIg4Jcp6GZ8t58ccRLkD6YxvnS4IBxzNl-tohV/s1280/image_2025-01-18_14-00-59%20(2).png

គួរបញ្ជាក់ថា ផ្កានេះ ជាធម្មតាអាជីវករទាំងនាំគ្នាប្រមូលទិញពីខេត្តឆ្ងាយៗ ជាពិសេសខេត្តពោធិ៍សាត់ ដែលជាតំបន់សម្បូរព្រៃភ្នំ យកមកលក់នៅទីក្រុងភ្នំពេញ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuMZRcnldahFmunC_VmyPJo_1KIh0u1PWrjCSBwwPb1IEm4o52DsyPemJ4kMhhw21qzx93bmWnPhUUgWV1uL-GfYNmhGwcUIQBAOR_61Cep1Hyb5gkH2yyqt_7c8UyiNFvPFeuwEw37i0jSVqVFWRLIMIxq_93PGurLJzQkCaT0lWVNh6F6A07rK4RUuXk/s1024/image_2025-01-18_14-00-59.png

 

ឈ្វេងយល់! របៀបនៃការស្នើសុំធ្វើ “បត្យាប័ន” នៅកម្ពុជា

0

ថ្មីៗនេះ មានការចោទសួរជាច្រើនទាក់ទងទៅនឹងការធ្វើបត្យាប័នទៅលើអតីតឧកញ៉ា ហេង សិទ្ធី ពីប្រទេសរុស្សុី ដោយមានមនុស្សមួយចំនួននៅលើបណ្តាញសង្គមហាក់សម្តែងការងឿងឆ្ងល់ពីនីតិវិធីបត្យាប័ន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsjG43V0cbGgdQTtZU39SZHHzPADn2jmfLZ03RmeBLokAflyb-NTw1yqGdlAINxSvPmHAmyVMmuHTQdgY7u8fNdVFmxm3DBjW6R9d6-lwKWQmbrR70lHuCDRfktaka1CIGE-t4E2ckirWau4d_bT4aIZuVrHaVToQehWMLlcUjgKiMJ8CSq6XkPuerIfx4/s1280/image_2025-01-18_15-35-51.png

បត្យាប័ន គឺជាការស្នើសុំបញ្ជូនជនសង្ស័យពីប្រទេសមួយទៅប្រទេសមួយ ដោយមានការព្រមព្រៀងរវាងរដ្ឋ និងរដ្ឋ ក្នុងគោលបំណងយកជនសង្ស័យផ្ដន្ទាទោសព្រហ្មទណ្ឌតាមផ្លូវច្បាប់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQ_h17ehyphenhyphenuRkdWP-B9YRJcf2bi_PhZUllUOXsQ7hzZvXt-oCGIyLdB-D2SLLJqJZ8j3H6Yd0IbnolbXbauhuifl_tt8IRaE7uZybPCynTImevg60p8QSx3LeOYNCIwhWqjE4w7pLcNtihI-ichM_EuFv5YFHFN6Reqa3OoMBgkw2KxUYl3X_T0EQCCh2NF/s1024/image_2025-01-18_15-35-48.png
ដើម្បីឈានទៅដល់ការធ្វើបត្យាប័នជនសង្ស័យណាម្នាក់ រដ្ឋនោះ ត្រូវដាក់ពាក្យស្នើសុំតាមការទូត ដោយភ្ជាប់មកជាមួយភ័ស្ដុតាងរួមមាន ឯកសារដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការកំណត់អត្តសញ្ញាណបុគ្គល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5ySkeuGrE2ivAx22To8R8EhB_ApGJ_o-g3dHelLC1oenJNlxHNo398BVtyqqY14ESHRkr37IqQdXcow1aSCxWWva6KnyurG0vBOCeacYABsyFTsUZdsQcpLY5sDaTq9YGNTHXTBEPm1M19Xwg0fkglERoIm3KrcTEKLVbg_Hyw_vrXbG2F7jkKD_T9a1L/s1378/image_2025-01-18_15-35-49.pngចំពោះការធ្វើបត្យាប័ននៅកម្ពុជា ត្រូវអនុវត្តតាមក្រមនីតិវិធីព្រហ្មទណ្ឌឆ្នាំ២០០៧ និងសន្ធិសញ្ញាធ្វើបត្យាប័នទ្វេភាគី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsjG43V0cbGgdQTtZU39SZHHzPADn2jmfLZ03RmeBLokAflyb-NTw1yqGdlAINxSvPmHAmyVMmuHTQdgY7u8fNdVFmxm3DBjW6R9d6-lwKWQmbrR70lHuCDRfktaka1CIGE-t4E2ckirWau4d_bT4aIZuVrHaVToQehWMLlcUjgKiMJ8CSq6XkPuerIfx4/s1280/image_2025-01-18_15-35-51.pngរដ្ឋបរទេសអាចដាក់សំណើសុំឱ្យកម្ពុជាធ្វើបត្យាប័នបាន លុះត្រាតែបទល្មើសនោះមានចែងក្នុងច្បាប់រដ្ឋ ដូចគ្នានឹងកម្ពុជា ឬក៏បទល្មើសនោះមានអតិបរមាទោសលើសពី ២ឆ្នាំឡើងទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz5DXQdXJ5Qgqe10iBBF3IkvaFomCZEc9y4HEk5YODIZd94MCmSP5EZTaDTcPWX3D2RDKkHfV0X_qu-eKZd-86LCReLLD-HU-Oigtj0YxWVXgPinvqUKYwKx7DYeutXLtcNPAPT7x8sX3x1b0Plld9VmQqMeM5AIigu-kTCWj0xTwAL_15pMmVKz18yPUd/s1235/image_2025-01-18_15-35-47.pngបន្ថែមពីនេះ កម្ពុជាអាចធ្វើបត្យាប័នផ្ដល់ជូនជនសង្ស័យបានទៅរដ្ឋស្នើសុំ តែត្រូវសន្យាថាមិនចោទប្រកាន់បទល្មើសផ្សេងទៀតទៅលើបុគ្គលសង្ស័យ៕

 

ផ្សាររាត្រីមាត់ទន្លេ ប្រឈមនឹងការផ្លាស់ប្តូរទីតាំងថ្មី

0

ផ្សាររាត្រីរីមាត់ទន្លេ ដែលគេស្គាល់ថាជាគោលដៅទេសចរណ៍ដ៏ល្អមួយនៅកណ្តាលក្រុងភ្នំពេញ កំពុងប្រឈមនឹងការបាត់ខ្លួន ឬផ្លាស់ទីកន្លែងថ្មី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsvrCkVBMYbEsLEXlMjzQhBOURs9pBh-JGzREhkjve0pilW8QYqoelzJiJ3-komwdR2fTdip-5kQm6O3x4WEqx3pX3ZAnkSUQ0hJX7hGSlhpq7CC2i0BT9mb5I32Nsb571uodLMK713HzXQhB4BesWcS7Yx0b0by004kNRDPuYyMjgDW0g1cLOkfUtCgWi/s1024/image_2025-01-18_15-30-38.png

ផ្សារនេះ ទំនងជាត្រូវផ្លាស់ប្តូរទីតាំងថ្មី នៅពេលដែលរដ្ឋចាប់ផ្តើមអនុវត្តគម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ភ្ជាប់ពីចំណុចផ្សាររាត្រី ឆ្ពោះទៅតំបន់អរិយក្សត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhHGKuA8TqMRev6JVrqK7GDi1EvYOrnozyAKobWNsUV7L6xh-2p73o2fkVFe-DPUGbCBGbupbrf5gxZZuaftUZqSBTwv4K4Ex9bWX_nJHOa17-RN9SmaT65njWmCf7eGrsSwoeg2HOPiKqjnt4RH8SS-TE66UKJaOqnVIrveO0Q1kkkPhCyOt3UB4tg6V3i/s768/image_2025-01-18_15-30-35.png

បច្ចុប្បន្ន ក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា បានឈានដល់ការខួងដីយកសំណាក ពិនិត្យបច្ចេកទេស ដើម្បីត្រៀមចាក់គ្រឹះស្ពាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjemXxNvcSQ3QdfzSH3E5UDafh77qVZkAAVVt9ipGjmOEL080MzOQq4rEA8UO8gTKY3ktl6iGMMlJ2KK9AINTpBa-Q6iei4TZDBpYx804mw9wxu3iMwNYw8cQFEGpHu65IjeRLC1z-bfKnSsWhV__64DtwWhSdJFa7BnGSQAB5MgtCnMUNFx83ovtj8kVf3/s1280/image_2025-01-18_15-30-37.png

ស្ពានមិត្តភាពកម្ពុជា-កូរ៉េ គ្រោងនឹងសាងសង់នៅខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមហិរញ្ញប្បទាននៃសាធារណរដ្ឋកូរ៉េ តម្លៃ ២៣៥លានដុល្លារ ដោយចែកចេញជា២ដំណាក់ការ៖

  • ទីមួយ ស្ពានឆ្លងកាត់ទន្លេសាប ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី ទៅត្រើយម្ខាងជ្រោយចង្វារក្បែរសណ្ឋាគារសុខា
  • ទី២ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីក្បែរសណ្ឋាគារសុខា ឆ្ពោះទៅឃុំអរិយក្សត្រ។
  • https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBDw185TTTkN6Q97KEdqY-wOjwxBBVOANE1iAGmO-niRFB-UOlu1OaqriQIEt_Dh-I42J6Nbd55-7B70HymHNTnQEX-MYzr42bBwuBTV-XvC-7PeNGwhGMqvnoA5UEGN2UWWJJzPKS-raqAFcCShjlrMHKywEOMRxQbpSWeliPxriao2UB7Ha84DOn0gWe/s1280/image_2025-01-18_15-30-36.png

គួរបញ្ជាក់ថា ផ្សាររាត្រីក្រុងភ្នំពេញ នៅតែជាកន្លែងកម្សាន្តដ៏ទាក់ទាញ សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលទស្សនា និងទិញទំនិញក្នុងតម្លៃធូរថ្លៃ។ ផ្សារនេះ បើកលក់ចាប់ពីម៉ោង៥ល្ងាច រហូតដល់ម៉ោង១២យប់ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវមាត់ទន្លេ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

 

 

«ទន្លេបាទី»កំពុងរងការរិះ.គន់យ៉ាងចាស់ដៃពីមហាជន ខណៈភ្ញៀវទេសចរជាច្រើនបានត្អូញត្អែរថា…

0

ធ្លាប់តែជាកន្លែងដែលមានប្រជាប្រិយភាព មានមនុស្សម្នាទៅលេងច្រើនកុះករ ឥឡូវនេះស្ងាត់ជ្រាប ខណៈបច្ចុប្បន្នរមណីយដ្ឋានទន្លេបាទីក៏កំពុងប្រឈមមុខនឹងការរិះ.គន់យ៉ាងចាស់ដៃពីមហាជនផងដែរ នៅពេលភ្ញៀវទេសចរជាច្រើនបានត្អូញត្អែរថាសេវាកម្មនៅទីនេះអ.ន់ ម្ហូបអាហារអត់ឆ្ងាញ់ ហើយតម្លៃវិញគឺខ្ពស់កប់ពពក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhXuIhOG_sxYANi3fuctkzkOVzL65GgbkULH80SH31tq2uG72x_zGBXtbUmTShV1su27rDn8Lm_HZpXfd7VazpabkyCwasQ3deV4O9v0ds2f7z5ZAp_jRDHujtkmkb72zlDs1bLYa6_0eAKIio5O3uUVfBlvkd1KCnwAnk7xRnlYWotVIrMkW45MP8DatyH/s1280/473234782_608793165074495_2356014776843761193_n.jpg

រមណីយដ្ឋានទន្លេបាទី ដែលមានទីតាំងស្ថិតនៅ ភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ និងមានចម្ងាយប្រហែល ៤០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ គឺជាកន្លែងដ៏ល្បីល្បាញមួយ ដែលមានបរិវេណធំទូលាយជាប់ទៅនឹងផ្ទៃបឹងលាតសន្ធឹងធំល្វឹងល្វើយ ខ្យល់អាកាសបរិសុទ្ធ មានតូបតូចធំជាច្រើនប្រក់ដោយស្បូវនិងស្លឹកត្នោត ជាពិសេសនោះក៏មានប្រាសាទបុរាណ ២ គឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរគ្រប់រូប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_dGprOpKbPLbaODBFt4gRXejKsTX3xGfeImdH_xYpbDRzZTF4KjNNglfQpqEsdYORM-hPM3PoSAhxlv2gor9fGyW29R3FKTwW4Etd6r7VCiiGxx1tX_rg9tP7eT5nXyc281K4EaRB7AjiXnlvTYZpRiwKZJ_6v-WIv9fIZD9Ru9m6wVtZrdoNdydzzm3m/s1280/473363998_608793135074498_4903291445598127621_n.jpg

ទោះជាយ៉ាងណាថ្មីៗនេះ រមណីយដ្ឋានទន្លេបាទី គឺកំពុងរងការរិះ.គន់យ៉ាងខ្លាំងពីសំណាកភ្ញៀវទេសចរក្នុងស្រុក។ អ្នកខ្លះបាននិយាយថា ម្ហូបឥឡូវមានតម្លៃដាក់លើម៉ឺនុយ ឃើញថាសមរម្យ សម្ល ១ ឆ្នាំង ២៥០០០៛ តែជាក់ស្តែងពេលយកមកដល់ស្មើនឹង ១ ចាន ៥០០០៛ មើលទៅបើអ្នកលក់មិនកែចរឹកទេ មើលឃើញថាយ៉ាប់ខ្លាំង ក្នុងប្រាសាទមានអ្នកសុំទានច្រើន អ្នកលក់ដូរបង្ខំឱ្យទិញនេះទិញនោះគ្មានអារម្មណ៍ថាសប្បាយ គ្រាន់តែស្តាយប្រាសាទមិនគួរនៅកន្លែងខុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9ZVZszIWdVHAIzobmq45EDu6roA8XBBBab90q6x3WdYTXtlekWbFGHItPyzzg-GvYDD1eQrxonFNQoIYNE3b_R0soi80S_0IIVjZUg1VjB_AH3v5Cc2-nDm8dxsm4nIgptlCoHUpcDPlu4acK08lif1vrDXk6aD8nnHEss-wif4SgTkU5StaZHC5pQ5Il/s1280/473317998_608793221741156_7114487118676412201_n.jpg

អ្នកខ្លះទៀតក៏ថា ធ្លាប់ទៅកាលពីតូច ខានទៅយូរគិតថាអាចមានការកែប្រែហើយតែ…តម្លៃខ្ចិលនិយាយ ឯម្ហូបវិញចេះលេងសៀកទៀតណ៎ ទៅម្ដងហើយគ្មានលើកទីពីរទេអ្នកអើយ។ ខណៈអ្នកខ្លះក៏និយាយថា សេវាអន់ម្ហូបគ្មានរស់ជាតិមិនសមនឹងតម្លៃ រីឯអ្នកផ្សេងទៀតក៏ថា ធ្លាប់ទៅម្តង ម្ហូបញ៉ាំអត់កើត សេវ៉ាយឺត បានទៅហើយលែងចង់ទៅទៀត កោសាហាវណាស់ សីលធម៌ក៏អត់មានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFVBgdGidAD_J0StJJ57ZUI1Rl7zVdb2s7W0ywlg6DkDu3SjyMYG2znMVLYgfkXg1_p-nq19yxrMayTzKJWz4MrQK2KeQW-wPMUC_hk9BwgC02jzaUUP0LEfqyZmLmrEfuZoq6QV7SVEqatcp_XB76prSpLj6-m48tbRYzvlJfW8fxshzcYjM8kVlI-RWM/s1000/Untitled-20.jpg

មនុស្សមួយចំនួនទៀតក៏ថា វាជារមណីយដ្ឋានមួយដ៏ល្អពិតមែន ប៉ុន្តែការលក់ដូរនិងសេវាកម្មផ្សេងៗគឺមានតម្លៃរាងថ្លៃបន្តិច។ ប្រឈមមុខនឹងការរិះគន់បែបនេះ សង្ឃឹមថាអាជ្ញាធរខេត្តនឹងរៀបចំ កែសម្រួលឡើងវិញ ដើម្បីឱ្យរមណីយដ្ឋានរបស់យើងមានសណ្តាប់ធ្នាប់ល្អ ក៏ដូចជាមានតម្លៃសមរម្យ និងមានភ្ញៀវទេសចរមកទស្សនាច្រើនដូចមុនផងដែរ៕

អូស្ត្រាលីប្រកាសអាសន្នក្រោយខ្យល់ព្យុះធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង និងរន្ទះបា.ញ់ ដាច់ភ្លើង ផ្ទះ៣ម៉ឺនខ្នងគ្មានអគ្គិសនី

0

ប្រទេសអូស្ត្រាលី ៖ ស្របពេលពិភពលោក កំពុងចាប់អារម្មណ៍នឹងភ្លើងឆេះព្រៃនៅទីក្រុងឡូសអេនជឺឡេស រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក ដែលបានបំផ្លា.ញ ទ្រព្យសម្បត្តិ និងផ្ទះពលរដ្ឋអស់យ៉ាងច្រើនមហាសាល នៅប្រទេសអូស្ត្រាលីវិញបែរជាមានខ្យល់ព្យុះ និងរន្ទះបា.ញ់ ជាច្រើនកន្លែង ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi89NCoIpR_ousn19lAyMpIjfz5Jiu6RQ2a4akj8vavrPef5PevYTLButdox0Wy93haOdi6mqHZGq53OWAx8ZOBoN43D33n6PXX0PjGXczx713MoinP3s5vKjG_zXlZkhq2Qu85pC4UeIzNXRahMZIWyOJzGhpfg36bFMDmnzGNRlDBNd5p5-qaiayb9rsN/s1200/image_2025-01-18_14-49-36%20(2).png

កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា អូស្ត្រាលីប្រកាសអាសន្នពីគ្រោះធម្មជាតិក្នុងតំបន់ភាគខាងកើតប្រទេស ដែលគ្របដណ្តប់លើទីក្រុងស៊ីដនី និងតំបន់ជាច្រើនក្នុងរដ្ឋ New South Wales ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbFaoZG1mmYJ_vZWYchR77RE54sIUczFySAHsgVnqDAoaGYIBZvm5MG4OD7TTvMHqZTBmEVHio_FH0A0OPmSRs8tYKwld-8Qyvb0674q0SBUCMg9ykNRgtloCmNgO1wKb7t3iASVD6gJf5KHlgTdgQvmH9C0oj8oVIYom3g_jD7wjk7zgHZOEwsFtVyv7d/s1280/image_2025-01-18_14-49-36.png
ខ្យល់ព្យុះបានបោកបក់មកលើអូស្ត្រាលី តាំងពីថ្ងៃទី១៥ ខែមករា កន្លងមក ដែលបណ្តាលឱ្យមានភ្លៀងធ្លាក់យ៉ាងខ្លាំង រន្ទះបាញ់ និងខ្យល់កន្ត្រាក់ខ្លាំង ដែលមានល្បឿនជាង១០០គីឡូម៉ែត្រក្នុង១ម៉ោង ។ ដើមឈើជាច្រើនបានដួលរលំពាសពេញផ្លូវ ខណៈអគារ និងផ្ទះពលរដ្ឋ ស្មើជាង៣ម៉ឺនខ្នង គ្មានអគ្គិសនីប្រើប្រាស់ ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYGmO1BlYSTuBqm4Ytce86-Q69TgIbeF5DmgYf_9RAmMGVFguIHFqopvi-n3ApY-RgrpZUohsBl7oIwKGDE9Sk0TS6mkJno0Ka7T8MHbIQG6LV0kzz33dS6mV27vxpH0Gs3P8Se_PessfioMKPbCky9eRijVvIrXIbdGUvbXhAkEwXlBE4gf91-8mjvUh9/s1000/image_2025-01-18_14-49-37%20(2).png

    រដ្ឋមន្ត្រីក្រសួងគ្រប់គ្រងការសង្គ្រោះបន្ទាន់នៅរដ្ឋ New South Wales លោក Jihad Dib លើកឡើងថា ភ្នាក់ងារសង្គ្រោះបន្ទាន់បានទទួលសេចក្តីរាយការណ៍គ្រោះធម្មជាតិពីពលរដ្ឋ រហូតដល់ជាង៧,០០០លើកក្នុងរយៈពេលខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5qBWnU6SOm_M0jXJKHCuXfLsnttNKAk7lDI2oqKiJdhn6U2nFygZQDmjlZvoBasHWbouBLZ1pf14fcIxry88-Ge7eJbz6Krj1F2WeT7IbdY_75zWtfOlHwJrs71EvWg_poWf12NPP35fYZXMm8necyQPa9gHuq1i2z9bpA_sbG_yke9bLDfA4y9BrTlu/s1199/image_2025-01-18_14-49-37%20(3).png

    តាមសេចក្តីរាយការណ៍បឋម កាលពីថ្ងៃទី១៧ ខែមករា កន្លងមក គឺមានពលរដ្ឋអូស្ត្រាលីរងរបួសចំនួន២នាក់ ដោយសារដើមឈើក្នុងសួនច្បារបាក់រលំសង្កត់ពួកគេពេលកំពុងដើរនៅតាមផ្លូវ ។ រីឯផ្លូវផ្សេងទៀតដែលមានរថយន្តបើកបរជាច្រើន ក៏មានដើមឈើបាក់រលំដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhS5TRf2Phfb4eNERpx_OycvlnXys6yjvqYWCwWhU3W7W9knQtmbLXmX9DTDOJH_FbrobHHRoDEeXdMpSVnB_yEevBFOEdP1460Rx-ELWgaY7AIrk5xEylnZrtnDsw1TDQjtt72bS9NCCnV9dxbBUJ4yuCiT6IwI8n6fdm9_-t53Pi1AM2fpRML4ny6HOO/s1080/image_2025-01-18_14-49-37.png

    គួរបញ្ជាក់ថា នេះពុំមែនជាលើកទី១ទេ កាលពីខែកញ្ញា ឆ្នាំ២០២៤ ពលរដ្ឋអូស្ត្រាលីរាប់ម៉ឺននាក់នៅរដ្ឋ Tasmania គ្មានអគ្គិសនីប្រើប្រាស់ក្រោយពីខ្យល់ព្យុះធ្វើឱ្យភ្លៀងធ្លាក់ខ្លាំង រហូតដល់អាជ្ញាធរប្រកាសឱ្យប្រុងប្រយ័ត្នទឹកជំនន់ ។ ពេលនោះ ក្រុមហ៊ុនផលិតអគ្គិសនីបានប្រមូលកម្លាំងដោះស្រាយបញ្ហាដាច់ចរន្តអគ្គិសនី ដើម្បីឱ្យពលរដ្ឋមានអគ្គិសនីប្រើប្រាស់ ៕

អាមេរិកហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ក្រហមបង្កជំងឺមហារីកក្នុងចំណីអាហារ និងថ្នាំ

0

សហរដ្ឋអាមេរិក ៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានប្រកាសហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ក្រហម (FD&C Red No.3) ក្នុងចំណីអាហារ និងថ្នាំរបស់អាមេរិក ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧ តទៅ ពីព្រោះសារធាតុនេះនឹងបង្កជំងឺមហារីក ។ អាមេរិកបានរកឃើញសារធាតុនេះនៅក្នុងចំណីអាហារជាច្រើននាពេលបច្ចុប្បន្ន ដូចជា ៖ ស្ករគ្រាប់ និងថ្នាំផ្តាសាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghwT9rIH_XxBpRgRDgne7hU29yhIa2A4I3GVMxoZ0_4fpHRHUizOlLN3M-siznvf-X4fxbQbmvwurVJpE6kLVG3OywEqtReXkXvLyTjpmC8I-b3mfFLdwBHxuKEF5RBGqg4LIm2GAb7ZZpGnJcOD3HS9_W06F6Eg1QvlZfn8-QEOJ-ZPGX5JjbjIyXmZ3J/s1280/image_2025-01-18_13-43-51%20(2).png

សារព័ត៌មានអាមេរិករាយការណ៍ថា សារធាតុពណ៌ក្រហម ត្រូវបានប្រើប្រាស់ក្នុងចំណីអាហារជាច្រើនប្រភេទនៅអាមេរិក ដូចជា ៖ ស្ករគ្រាប់ ដែលផលិតដោយក្រុមហ៊ុន Ferrara Candy, គ្រាប់ស្ករល្អិតៗសម្រាប់រោយលើនំ ផលិតដោយក្រុមហ៊ុន Betty Crocker និងផលិតផលអាហារបំប៉នក្លិនស្ត្របឺរី ម៉ាក Ensure ជារបស់ក្រុមហ៊ុន Abbott Laboratories ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJMBvUpe-2h0pTPMUOhowq6EEao42o4r5y5u-GP9HYdkH5RAa09ZpW24nqMCxre4MGdBDZsKrMyU0CtWC1mItexQb9N4wFJH29TUNRzc8FN1s-7oK0oiqMZszK_6LXeaGWzNGZL2zI-TWqYColPTnFARCHzDv30UUgVCqautaiGHBCZ0IZ9I9smgjb8HJe/s1500/image_2025-01-18_13-43-51.png

ក្រៅពីនេះ អាជ្ញាធរក៏បានរកឃើញសារធាតុពណ៌ក្រហមក្នុងថ្នាំមួយចំនួនផងដែរ ដូចជា ៖ ថ្នាំ Vyvanse របស់ក្រុមហ៊ុន Takeda Pharmaceutical Co. ដែលថ្នាំនេះសម្រាប់ព្យាបាលអ្នកជំងឺពាក់ព័ន្ធនឹងអារម្មណ៍, ថ្នាំព្យាបាលការក្រហល់ក្រហាយលើដើមទ្រូង និងចុងដង្ហើម ជារបស់ក្រុមហ៊ុន Costco Wholesale Corp. និងក្រុមហ៊ុន Rite Aid Corp. ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsD7L2-c4IncgBXu_xxjsgU_LclEvBESIkkKTZK9tCStL8TCye0e0aPM5WCLfoGB-0bbGaxwbhKSdfnt-xyqcaQh8M7jr0klR7LfjxCbnWUfD01NbzY2aLXXWEv49KoXESrIi-lCAAtFVe0OK6xI89EHws-ifLPgD_Yx5ohXJzXn9AhkHUUuj-gl988G2f/s3072/image_2025-01-18_13-43-52.png

សមាគមផលិតនំចំណីជាតិអាមេរិកបញ្ជាក់ថា សុវត្ថិភាពចំណីអាហារ គឺក្រុមហ៊ុនផលិតនំអាមេរិកផ្តល់ភាពសំខាន់ជាចម្បង ព្រមទាំងអនុវត្តតាមគោលការណ៍សុវត្ថិភាពអាហាររបស់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក ។ អាមេរិកហៅសារធាតុពណ៌ក្រហមថា FD&C Red No.3 រីឯនៅអឺរ៉ុបហៅថា Erythrosine (E127) ក៏បានហាមប្រើសារធាតុនេះក្នុងចំណីអាហារដែរ ដូចជា ៖ អូស្ត្រាលី និងនូវែលសេឡង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6XBhXHXD3zOiQVFjMR8OphfFXBS_HPT9Yecr6jfsJDnOyOYJcEvFodqU_pCbFxH-VsAXaAaL3G-zBsbKDy3h2_QHWI4OuNlTM_1_522hy5FQfiFVX79pLYS_z1x4WbijcAYxtrKMu7U6Ooeaoa6aoNcPRO9FiyKI1BkrAPC8TRMYfHeUs1bgsRBACxcJh/s2560/image_2025-01-18_13-43-56.png
កាលពី៣០ឆ្នាំមុន រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក បានហាមឃាត់ការប្រើប្រាស់សារធាតុពណ៌ក្រហមក្នុងគ្រឿងសម្អាង ក្រោយពីមានភស្តុតាងបញ្ជាក់ថា សារធាតុនេះបង្កជំងឺមហារីកលើសត្វកណ្តុរក្នុងបន្ទប់ពិសោធន៍ ។ ក្រោយមក នៅឆ្នាំ២០២២ ពលរដ្ឋអាមេរិកបានតវ៉ាឱ្យរដ្ឋបាលចំណីអាហារហាមឃាត់ការប្រើប្រាស់សារធាតុនេះក្នុងចំណីអាហារ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានស៊ីនហួរ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ៕

ដល់ថ្នាក់ហ្នឹងផង ! ជប៉ុនផលិតឆ្មាយន្តតូចជួយផ្លុំកាហ្វេក្តៅឱ្យឆាប់ត្រជាក់បានលឿន

0

ប្រទេសជប៉ុន ៖ ក្រុមហ៊ុនផលិតមនុស្សយន្តនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ឈ្មោះ Yukai Engineering បានបង្ហាញឆ្មាយន្តខ្នាតតូច Nékojita FuFu ក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា «CES 2025» ដែលឆ្មាយន្តនេះមានសមត្ថភាពពិសេសអាចជួយផ្លុំកាហ្វេក្តៅក្នុងកែវឱ្យឆាប់ត្រជាក់ ឬអាហារក្តៅក្នុងចាន ។ ការផលិតឆ្មាយន្តនេះ ក្នុងគោលបំណងជួយអ្នកដែលមានបញ្ហាអណ្តាតពេលផឹកភេសជ្ជៈក្តៅ និងជួយអ្នកមានកូនតូច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz0fXpbT4tCe715queWluMpkiJg-f4NsaiP3ywBBHe1iqvqJadythyH56si4SV2llrPzc49oto9FnX6uk06qCSKy3AwWuYWL3ToqQZIDM-T3xfmqV1dsOiMaeqO8-46np6wx0JwpWjI6KBRR5TXW4OLRBBDKFnzfkWb4L-XimUhVtOh6BaAyrGcto7QGOb/s1200/photo_2025-01-18_13-23-12%20(2).jpg
ឆ្មាយន្ត Nékojita FuFu ត្រូវបានបំពាក់កង្ហារខ្នាតតូចនៅខាងក្នុង និងប្រើប្រាស់បច្ចេកវិទ្យា AI ពិសេសឈ្មោះ Fuing System ដើម្បីឱ្យវាអាចផ្លុំកាហ្វេក្តៅដូចមនុស្សបំផុត ហើយក្រុមហ៊ុនមានគម្រោងលក់ឆ្មាយន្តនៅប្រទេសជប៉ុន នាពាក់កណ្តាលឆ្នាំ២០២៥ ក្នុងតម្លៃប្រមាណ ២៥ដុល្លារអាមេរិក ។ Nékojita FuFu គឺជាឧបករណ៍តូចមួយអាចដាក់លើកែវកាហ្វេ ឬចានអាហារតាមតម្រូវការ និងអាចបញ្ជាវាឱ្យផ្លុំកាហ្វេខ្លាំង ឬផ្លុំថ្នមៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGFJR2-adioJpVFqS-rnkdy9Ku4-S7UucBEeHMhQNpulZ4siUbhGXKorSgbfQ944ghAPMjfetUeAUrBBW4wCdWrCTCH3dIcS7Md8uTRUCWJepEt1TIBf3FGM63xo5bafdCO4qN50bOg3B_NthfFKDa7b6AXdap-XOKLScJsrAVh9ypiBjZBbNm_OQym7pJ/s1200/photo_2025-01-18_13-23-12%20(3).jpg
ឆ្មាយន្តនេះមិនត្រឹមតែជួយលោកអ្នកឱ្យរីករាយក្នុងការផឹកកាហ្វេប៉ុណ្ណោះទេ ប៉ុន្តែវាជួយមនុស្សចាស់ងាយស្រួលផឹកភេសជ្ជៈក្តៅ ព្រមទាំងជួយឪពុក-ម្តាយងាយស្រួលបញ្ចុកអាហារកូនតូចៗផងដែរ ។ យើងរីករាយណាស់សម្រាប់ការបង្ហាញឆ្មាយន្តក្នុងកម្មវិធីតាំងពិព័រណ៍បច្ចេកវិទ្យា «CES 2025» ហើយសង្ឃឹមថា លោកអ្នកនឹងពេញចិត្តវា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwAKa2KzEp3bxP30D668uSygNi-e1QjKjkQZjIGFmYQqZmS8yHN4Gkw95iKuQ120DL3a80C0nXzUETL4tGaM-S-59K9lGIwfluluNhj1jyJ8gAMkCYsH7rL1VFBA2AqhlctykJ-KbA37JKXuJVTk77MDtXvA0Yn5WGr3kiehCJGcN41vLUn7BZSct3g6Sn/s818/photo_2025-01-18_13-23-12.jpg

លោកអ្នកអាចដាក់ឆ្មាយន្តតូចច្រឡឹងនេះលើកែវកាហ្វេក្តៅ រួចហើយ បញ្ជាវាឱ្យផ្លុំកាហ្វេឱ្យឆាប់ត្រជាក់ ។ បើទោះជាមើលទៅឃើញថា វាដូចជាឆ្មាជ័រធម្មតា ប៉ុន្តែបច្ចេកវិទ្យានៅផ្នែកខាងក្នុងគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ ។ នេះបើតាមការលើកឡើងរបស់ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Yukai Engineering ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPYZaE7QcIiBRUUHWDPnQHVYjhk1ToPUgKlcnTiLzDdSoTwIaPzOl4Nd0Ks5ROED7QTy5Fb0YtD633iQRwe9RPLiytql_z5FEVdqi-FsHmQfY3mAfz2uE3kBivuaMBzYixavxo7C1MXOhcZHwprF5rI28vnWUlKSgcbS1GeIitFTmx32X4mLw9BJ7dUjkw/s1071/photo_2025-01-18_13-23-14.jpg

កាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Yukai Engineering បានបង្ហាញខ្នើយទន់កន្ទុយឆ្មាសិប្បនិម្មិត ឈ្មោះ Qoobo ដែលអាចយកតាមខ្លួនដូចឆ្មាពិតប្រាកដ សម្រាប់ជួយព្យាបាលផ្លូវចិត្តអ្នកប្រើប្រាស់ ។ រីឯឆ្មាយន្ត Nékojita FuFu គឺសម្រាប់ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ពីព្រោះឪពុក-ម្តាយមួយចំនួននឿយហត់ក្នុងការផ្លុំអាហារបញ្ចុកកូនតូច ៕