Home Blog Page 651

រដ្ឋ បង្ហើបគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រចំនួន២

0

រាជរដ្ឋាភិបាល បានង្ហើបគម្រោងអភិវឌ្ឍន៍ឆ្នេរសមុទ្រចំនួន២ ដែលមានមួយនៅខេត្តកែប និងមួយទៀតនៅខេត្តព្រះសីហនុ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិបន្ថែមទៅកម្សាន្តនៅតំបន់ឆ្នេរទាំងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvGluy_03AlimrdUgVuAdISWytfUyUvkzjYzRcX12Sern7Z18K7RSkiYvEW7faE98PMEE5VIWGWg_npb7RyOaBABk1ikDx_oKI9LOy4NbbCU3T_pClfy2M9vsf6tU1UNvAK3USDai7316UqEI82Qo4knRckBKuM8uYgA60GhhXdTSyc9Cx0AN-NSp2n2zo/s2048/image_2025-01-20_15-55-12.png
សម្រាប់ខេត្តកែប រដ្ឋាភិបាល នឹងអភិវឌ្ឍន៍ឆ្នេរតេជោសន្តិភាពកែប ដែលមានបណ្តោយប្រវែង ២៧០០ម៉ែត្រ ទទឹងប្រវែង៣០ម៉ែត្រ និងមានផ្លូវជិះកង់ចំនួន២គន្លង មានទទឹងប្រវែង ៣ម៉ែត្រ ស្របតាមបណ្តោយឆ្នេរសមុទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTqED1fJ8Dh_5_Z39d4x8GgQBfv0BZm4MnA7u8pfHzUJdNutTZSz26MydhjUDlYweH7C8k4NpUna4lBe4m253OanvQXPGD-xG9X3RwUAAzj6MOedd9LEbguOZeFsvt8IGZTD1NxopxZX1jAmsIaItTSf1zQeUvA0ReRUXUyxpMmRPV7cK1Q96gXssZH3Bz/s1280/image_2025-01-20_15-55-09.png
ដោយឡែក ខេត្តព្រះសីហនុ រដ្ឋសម្រេចយក ឆ្នេរព្រែកត្រែង ដែលស្ថិតនៅក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយគ្រោងអភិវឌ្ឍន៍ ឱ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយទៀតនៅក្នុងខេត្តព្រះសីហនុ ក៏ដូចជាតំបន់ឆ្នេរសមុទ្រ ដែលនឹងទាក់ទាញអ្នកទេសចរជាតិ-អន្តរជាតិ មកទស្សនា សម្រាកលម្ហែ នៅតំបន់ឆ្នេរ ក៏ដូចជានៅកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0UNRIYArk9JolfTqLs5OJwLSmAZ_8JVqbEjx8YLIdoJstwkgpREKqFz4SIOnxFS6t0pEdBVTCjHsYyYbXPkdVKM7ewqKwsoPnof8cqYBAwinj3tnB47jgFKMQDxUakz-2Dq9qG0l6sY7Ccfpg494eBm77pI_z0ItSxmMD3wDm-Ozjd87gkJjx3nU3wi0Q/s1440/image_2025-01-20_15-51-46.png

គម្រោងលើកកម្ពស់គុណភាពអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់ “ឆ្នេរតេជោសន្តិភាពកែប” និង “ឆ្នេរព្រែកត្រែង” ជាគម្រោងនៃកិច្ចសហប្រតិបត្តិការរដ្ឋ និងវិស័យឯកជនលើកដំបូងក្នុងការអភិវឌ្ឍឆ្នេរកម្សាន្តសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBNSfKyVHz5PYI13yAl7LhyOPPlL1fyVaSegJsniz7zkMvzF1UrOuoyKw8r0RchE5WBnu4EmUDtqvZJlymu0J3aKy1nvl7hSAXFjFlzmSUHTYeeLMZ-0s_PAcL5XsYS7DQ1uzWsDE336JWLC9I5k0YXddXSD7QrdAWZ0zZzyqH_hSWHeYWvQPpBEGiDYyA/s1440/image_2025-01-20_15-51-45.png

បន្ទាប់ពីសាងសង់រួចជាស្ថាពរ ឆ្នេរទាំងពីរនេះនឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ ហើយថែមទាំងបង្កើតឱកាសការងារ និងមុខរបរបន្ថែមទៀតសម្រាប់ប្រជាជននៅក្នុងតំបន់៕

 https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXxoND_VOT3g-8lP2NBEKvoRRfEx47Y-TtZc8RqPkvK3IIc1lU2vi17vsM5G1iVucoH4RFaCGUSiZTECb4vxfl4pVd3yaZzgqidACLZONpPSdlm-1RhmVzlWEqe4fJCHpAmkFcOgv9S9x6IQ2OsvQv5JB7ojeiNSkbSRMx_vSny3ZEpcx20sQ8IOOwRamy/s1280/image_2025-01-20_15-55-16%20(2).pnghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7xKOS_u5TjGSLLsd0Ru6p4uebvu6I4gGFFdRRx4G2X-G-A9MxEJ_-pAQf-W0lQ5zfPEP7qtWTl8hNb5G3hXWka8MbnlJIwddlN5AJzKrVN34DWHL224_sviscEYWa9CFP5RZi8xrrzDMXzCuxHyA05A9Q-S3rWjuBTpbg3mvNLoLOLZmlJces8SgkHosu/s960/image_2025-01-20_15-55-16.png

Trend ថ្មីពីអ៊ីលក់សំាងវ៉ិចសាច់ក្តាម កំពុងផ្ទុះល្បី! សូម្បីវណ្ណដា និងឡូរីន ក៏ចូលរួមលេង Trend នេះដែរ

0

ជឿជាក់ថា អ្នកលេងបណ្តាញសង្គមប្រាកដជាបានឃើញហើយនូវ Trend ថ្មីៗក្តៅៗពីអ៊ីលក់សំាងវ៉ិចសាច់ក្តាមមួយរូប ដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង ខណៈថ្មីៗនេះ កំពូលតាចម្រៀងវណ្ណដា និងគូរស្នេហ៍ កញ្ញាឡូរីន ក៏បានចូលរួមលេងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixLlrGeLMoar5PG_Rz4mzkK7oqpQl63lrdMsJ5t8dA0DS_uXGadlJT3p0zS3U2ewzcguyo2J6foDWzvXcwwo479k8hMGqmImhe60E7xtXxxl93rTRbKeY_u_v0p-m2lTVzLV5khAcgiE2P_HenS1ohnONFjvt2TppMf2IItdJi_ez2DoIoEbg8a4byU7Hw/s782/Screenshot%202025-01-20%20152732.png

នៅលើគណនី Tik Tok អ្នកលក់ដ៏ប៉ិនប្រសប់ ដែលមានឈ្មោះថា «ចែស័ង លក់របស់លេង» បានបង្ហាញវីដេអូមួយ ដែលគាត់ជាអ្នកលក់ក្នុងសាលារៀនមួយកន្លែង។ គាត់បាននិយាយ Review ពីសាច់វ៉ិចសាច់ក្តាមរបស់គាត់ថាមានរសជាតិឆ្ងាញ់ មានតម្លៃត្រឹមតែ ១០០០រៀលប៉ុណ្ណោះ។ ជាមួយនឹងទឹកមុខក្មេងស្រីក្នុងវីដេអូនោះ ហាក់ធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង រហូតដល់មានអ្នកធ្វើតាម Trend នេះព្រោងព្រោត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGOKMN8X0R16J0F6eba2uFcYjL4YoYDxvsSGl-S9Aanyt0OLtvM4rhlvdul-a7-BmIwPcsx6E1Cg5cF49Yajga9gArvBLQbfPYqFNbq5sHzH8ePWqIzY7p_Mxw60h55ttuDWLeKCm41Q4c1vMHxBCYeZyeoyey8BeGoaBssXTCKtBsKUuhyNzxrJJJ3Kun/s455/Screenshot%202025-01-20%20152822.png
យ៉ាងណា ថ្មីៗនេះ អ្នកលេងបណ្តាញសង្គមហាក់មានការភ្ញាក់ផ្អើលខ្លាំងម្តងទៀត ដែលសូម្បីតែតារារ៉េបវណ្ណដា និងកញ្ញាឡូរីន ដែលត្រូវជាគូរស្នេហ៍ខ្លួន ក៏បានលេង Trendនេះដែរ ជាមួយនឹងទឹកមុខយ៉ាងគួរឲ្យស្រលាញ់ រហូតធ្វើឲ្យហ្វេនៗស៊ែរចែករំលែកជាបន្តបន្ទាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqQGgarxE4MxTtGT8efbCTgA1mvkcyriXfHmVt1O0p84dfmgtinh2yz2-6gAaBq98VkAX3cUv4iTbW3pGBb-KzBNtuDWlDA67qjUaWnHRDxgDrfy_lD2o3w421GimxNb90Bc6gLAtuHZGSFFaM1V91A4byLYimgb1LexMMILyHj8BpULBrnl8oS7YDJhii/s1866/IMG_1540.PNG

សូមជម្រាបថា នាពេលបច្ចុប្បន្ន ទីផ្សារអនឡាញក៏កំពុងតែរីកសាយភាយយ៉ាងខ្លាំងនៅជុំវិញពិភពលោក សូម្បីតែនៅកម្ពុជាយើង ចំនួន Content creator, influencer, reviewer ក៏កំពុងតែមានការកើនឡើងជាលំដាប់។ ខណៈដែលអ្នកលក់ជាច្រើនបានព្យាយាមបង្កើតនូវមាតិកាថ្មីៗប្លែកៗ ដើម្បីទាក់ទាញអតិថិជនខ្លួនផងដែរ៕

រួសរាន់ឡើង! វ៉ាក់សំាងការពារជម្ងឺមហារី.កមាត់ស្បូ.ន ចាក់ជូនដោយឥតគិត នៅឯមន្ទីរពេទ្យហ្លួងម៉ែ

0

កាលពីថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥ មន្ទីរពេទ្យហ្លួងម៉ែបានជម្រាបជូនដំណឹងអំពីការចាក់វាក់សំាងការពារជ.ម្ងឺមហា.រីកមាត់ស្បូន. ឬហៅថា HPV ដោយឥតគិតថ្លៃ ចំពោះក្មេងស្រីអាយុចាប់ពី ៩ ឆ្នាំឡើងទៅ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgywIznG7ipnMTtQVL-d0G9jwann0VNKkSpeXD8T1LCQHC793EHM7DKh1elgGTA4oY2cMtKEgGsHpWQ_vP5uxH3datCcvpB23Jx-s2LU7SeiScRJf_1fymo9UoICBt3SKIN2kkwZofb0Wp1LTjUPwCwZVYZgV3YR-UAvJqdhMejqYuccpDs-kv9pSe8IMhQ/s1620/IMG_1530.JPG
ជម្ងឺមហារីកមាត់ស្បូន ឬហៅថា HPV ជាជម្ងឺដ៏កាចសាហាវមួយ និងតែងឆក់យកជីវិតមនុស្សទូទាំងពិភពលោក ជារៀងរាល់ឆ្នាំ។ មិនថាស្ត្រី ឬបុរស កុមារ ឬមនុស្សវ័យចំណាស់ សុទ្ធតែ មានឱកាសទទួលរងការប៉ះពាល់ដោយជំងឺមហារីកនេះ ជាពិសេសប្រសិនបើវាត្រូវបានគេរកឃើញក្នុងដំណាក់កាលរាលដាល ដែលនឹងពិបាកក្នុងការព្យាបាល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuSs6FXsZ5JnXWTgyIJCXL4GMpRmvdUlrTBgWhFHpfuiPuGPSMajDNHjFlohIRbZiVq7CZN0b5KKRa6_BQ_iSNMgoqD4uL1maeG9lMY-un2BEIt5Dlify4Vmo_Rgcl125jfjQIXrw-Tl40KbR5t6ioWB0RpNGTELoFPLmZzAJiOp5RgkC36SBPrLuikdug/s2048/IMG_1529.JPG

ជំងឺមហារីកមាត់ស្បូនជាទូទៅគឺឆ្លងតាមរយៈការរួមភេទ។ ជម្ងឺនេះនឹងវិវត្តន៍ទៅជា 4 ដំណាក់កាល ដែលដំណាក់កាលដំបូង គឺអាចព្យាបាលជាដាច់១០០% ប៉ុន្តែដំណាក់កាលពី ៤ ឬដំណាក់ចុងក្រោយនេះគឺប្រឈមមុខនឹងការស្លាប់ខ្ពស់។ ដូច្នេះវិធានការការពារដ៏មានប្រសិទ្ធភាពមួយ ជាពិសេសញាតិមិត្តនារី ត្រូវតែមកទទួលការចាក់វាក់សំាងឲ្យបានគ្រប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi16-54Q4fYRSafcilq4-99hcXxDJONjav8vRyHwDlAIIAH5p1yb-a7UHaMwo2_j1JgT5ayRIBwEJDDlPQUM-NGalGfPwxlEqFaZHS8Oq1ubHuFs6795Ke8k09uAv0-7xqjVy8WTzhO7ViX2C-iH3f5JZYgtW1dEGc1lDDmU-B7wRyfwQ3E6LdWOl5Izole/s1080/IMG_1527.JPG

តាមការគូសបញ្ជាក់ពីមន្ទីរពេទ្យហ្លួងម៉ែបានឲ្យដឹងថា បងប្អូនដែលមានកូនស្រីៗ អាយុចាប់៩ឆ្នាំ អាចនាំគាត់ទៅចាក់វ៉ាកសាំងការពារមហារីកមាត់ស្បូន (HPV)ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យ ហ្លួងម៉ែ បញ្ជាក់ចំនួនមានកំណត់។ មន្ទីរពេទ្យ ហ្លួងម៉ែ ម៉ោងធ្វើការពីថ្ងៃចន្ទ ដល់អាទិត្យ ចាប់ពីម៉ោង ៥ព្រឹក ដល់ ៥ល្ងាច ដោយមានទីតាំងស្ថិតនៅលើ ផ្លូវលេខ១០៩ ភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតអាចទៅកាន់មន្ទីរពេទ្យដោយផ្ទាល់ ឬអាចទំនាក់ទំនងតាមលេងទូរស័ព្ទ ០១០ ២២៨ ៩៦៥៕

តើបណ្តាញសង្គម Tik Tok មានឥទ្ធិពលខ្លាំងកម្រិតណានៅលើពិភពលោក?

0

ជឿជាក់ថា អ្នកទាំងអស់គ្នាប្រាកដជាបានជ្រាបហើយអំពីកម្មវីធីដ៏ពេញនិយមមួយគឺ Tik Tok របស់ក្រុមហ៊ុនចិន ByteDance មានអ្នកប្រើប្រាស់រហូតដល់ ២.០៥ ពាន់លាននាក់នៅទូទាំងពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWH8dHclgMVpbUOzTsfNw158gk_x_uVcmYymWLplKVeUR2qmkR7DVQADu2GIi_r-vK0JIFi7by5gWDejUbkRbtXJx4rqbQnQYC3OTaqHzuD8Ln7A8da3nMNk076MaOHpt9KQ7emwFCtOmRbk9E583BFHL37dIPJ0kI3oYaoEwJLYq0FZ5Mbz4s-mOWPoW4/s1000/image_2025-01-20_14-20-16%20(2).png
យ៉ាងណាថ្មីៗនេះ ប្រជាជនអាមេរិករាប់លាននាក់កំពុងតែធ្លាក់ចូលក្នុងភាពចលាចលជុំរិញរឿងរ៉ាវបើកនិងបិទកម្មវិធី Tik Tok លើទឹកដីខ្លួន។ នាថ្ងៃទី ១៩ ខែមករា Tik Tok បានបិទដំណើរការនៅសហរដ្ឋអាមេរិក យ៉ាងណាត្រឹមរយៈពេល ១២ ម៉ោងក្រោយបិទ កម្មវីធីមួយនេះក៏ត្រូវបានបើកដំណើរការវិញហើយ ក្រោមកិច្ចចរចារបស់លោកត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaA4EfPlEHPP1bEm3Jd9mqR3qjEyR0WJKb7lnFFl78wAxv66YqjbnYfBExqQanpAuT5_HeqT2iVMC0Mz84M9aI9TgSxJgfa36AU7xCTsslcAUPKRSTCkF904CoeAWsMI-6sTAXXd-u4rSP1DOXN-xOtGReG9JsT4KJrRNDJACNRUKSAgaGxSdp6J4e6oe2/s1800/image_2025-01-20_14-20-17.png

បណ្តាញសង្គម Tik Tok ត្រូវបានគេទទួលស្គាល់អំពីសារសំខាន់របស់វា ជាពិសេសនោះគឺអាចរកប្រាក់ចំណូលបានយ៉ាងងាយស្រួល តាមរយៈការលក់ផលិតផល សេវាកម្ម ការផ្សាយពាណិជ្ជកម្ម ការបង្កើត Content ថ្មីៗ ក៏ដូចជាដើម្បីលេងកម្សាន្តសប្បាយ ជាមួយនឹងមាតិកាចម្រុះយ៉ាងច្រើនសម្បូរបែប។ បណ្តាញសង្គមមួយនេះហាក់មានភាពលេចធ្លោនិង Viral ខ្លាំងមែនទែន ខណៈដែលគ្រប់មាតិកាទាំងអស់នឹងបញ្ជូនទៅកាន់ទស្សនិកជនជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZYAP6jY1QZmGP1eLHBSMHn4VQX2MAqiQBmfFemMHScFt80CKXR3svzIqxazTkafprGZDIWtCv0anjBIAecVBMqeYUdVUOumFrrb1EHLEcstbsQGzyjMQythwOJJEzZUXWj4adIM4VKYSlZsSSQME_LhOqk4BMGmtmICGZQaPzocCajQ8a9hGPOLrTwIv2/s1881/image_2025-01-20_14-20-16.png

យោងតាមរបាយការណ៍ ឆ្នាំ ២០២៤ ចំនួនអ្នកចូលប្រើប្រាស់បណ្តាញ Tik Tok គឺមានចំនួន ២.០៥ ពាន់លាននាក់នៅទូទាំងពិភពលោក ខណៈគេរំពឹងថា ចំនួននេះនឹងកើនឡើងជាបន្តបន្ទាប់នាឆ្នាំក្រោយៗ។ នៅសហរដ្ឋអាមេរិក មានអ្នកលេងបណ្តាញសង្គមនេះរហូតដល់ ១៧០ លាននាក់។ ការប្រកាសបិទ Tik Tok ក្រោមហេតុផលថា បណ្តាញសង្គមចិនមួយនេះនឹងចូលទៅគ្រប់គ្រងទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងអស់ ដែលនាំប៉ះពាល់ប្រព័ន្ធនយោបាយអាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLIgZaDDOK6iJXHtjBeypTpu-mt210hcxwGc1lOOtESNSfg9BPSXALk8CiE_W6Hic41rOPNj7R1g4exfKbAXURgLORUqxXQKJVAvHip4z-9Nj6fFR6m2WsmbROCKhxQbaiLKsx9wBnFZmg2rbhuTJZPWE4r8F4laAoK-t8bhXV_VaSSVcXeUtaoFtvXypg/s1200/image_2025-01-20_14-20-19.png

ក្រឡេកទៅកាន់ប្រទេសកម្ពុជា ទិន្នន័យឆ្នាំ ២០២៤ អ្នកប្រើប្រាស់បណ្តាញសង្គម Tik Tok គឺមានរហូតដល់ ៩.៩៦លាននាក់ឯណ្ណោះ ដែលភាគច្រើនសុទ្ធតែជាតែក្រុមយុវវ័យ។ យ៉ាងណា នាពេលបច្ចុប្បន្ន Tik Tok កំពុងដំណើរការជាធម្មតានៅប្រទេសកម្ពុជា និងមិនមានលេចឮដំណឹងថានឹងបិទដំណើរការនោះទេ៕

អាហារចំនួន ១០ មុខដែលប្រជាជនចិនជឿថានឹងនាំលាភសំណាងក្នុងថ្ងៃចូលឆ្នាំថ្មី

0

ប្រជាជនចិន និងអ្នកដែលមានសែស្រឡាយចិនគឺមានជំនឿណាស់ ទាំងអាហារ ការសែនព្រេន និងទំនៀមទម្លាប់ផ្សេងៗ ដែលពួកគេតែងតែអនុវត្តតាំងពីយូរយារណាស់មកហើយ។ ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ បើសិនក្រុមគ្រួសារណាបានរៀបចំសែនអាហារដូចខាងក្រោមនេះ នឹងនាំសំណាងល្អដល់គ្រួសារនោះ ក៏ដូចជាជួបតែរឿងល្អៗ ការរកស៊ី ឬលក់ដូរមានម៉ូយមកទិញឥតដាច់មិនខានឡើយ។ ដូច្នេះអាហារដែលអ្នកគួរតែសែនក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខរួមមាន៖

១.មាន់ស្ងោរ៖ មាន់ស្ងោរទាំងមូលជាមុខម្ហូបដ៏ពេញនិយមបំផុតសម្រាប់ពិធីបុណ្យចូលឆ្នាំចិន ដែលវាតំណាងឱ្យភាពរុងរឿង សាមគ្គីភាព និងអាពាហ៍ពិពាហ៍យូរអង្វែងនៅក្នុងក្រុមគ្រួសារ។ ប្រជាជនចិនតែងតែថ្វាយមាន់ស្ងោរ ដើម្បីបូជាដល់បុព្វការីជន ឋានសួគ៌ និងផែនដី ដើម្បីបង្ហាញការគោរព ក៏ដូចជាបួងសួងដល់ឆ្នាំថ្មីប្រកបដោយភាពសុខដុមរមនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2r5Anw5RGibKW_RQHllUofQhwtwtBn9fYmAXnSkhc1zVFucdq0uqALv3o1y0YCFQ80mdOPCsJ4QOx2loJsctpUHsPB3Jm9A6P7P88diXXtiLwEDeFA9D4XKtQ6XzD7e9DORDz-9vvyU5h7JWb6jPo4EUTmFrqBfblhoBVJO9QJlYeAeH3lyJUsH_sxVzY/s600/photo_2025-01-20_13-53-03.jpg
២.ត្រី៖ នៅក្នុងភាសាចិន ពាក្យត្រីត្រូវបានបញ្ចេញសំឡេងស្រដៀងគ្នានឹងពាក្យ «សំណាង»។ ដូច្នេះត្រីតំណាងឱ្យភាពសម្បូរបែប វិបុលភាព ការរីកចម្រើន និងភាពសំបូររុងរឿង ដែលពលរដ្ឋចិនមិនដែលរំលងម្ហូបមួយមុខនេះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3XoRJJihzvJVehyznd_uPT-6p_cp_GtMoHp3uY6OZTUuazvODzxlYdf5gOd1F4C9INpNX4V9xdNeB-gp10DiDMvWs2OrRGJWCUYGgERhS_lwqNZtcbUC0i0EJpPYrMQ2bi21GSqzUoQMVakKbVWKBlks1No2mEMbfytrx1Tq371YBzRU_7_TnZJYBAqIH/s999/photo_2025-01-20_13-53-05.jpg

៣.គាវចំហុយ៖ គាវចំហុយមានប្រវត្តិជាង ១,៨០០ ឆ្នាំហើយ គឺជាម្ហូបបែបប្រពៃណីដែលនាំមកនូវសំណាងល្អ និងទ្រពសម្បត្តិ។ ម្ហូបនេះត្រូវបានគេញ៉ាំជាញឹកញាប់ក្នុងថ្ងៃចូលឆ្នាំជាមួយនឹងគោលគំនិតថាអ្នកដែលញ៉ាំច្រើន ប្រាក់ក៏កាន់តែច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtXKFzqE8vXZALVxsn-l1ZtLmJB_zCIHlz1UpIXAh6dH2hG1Q7a9UV9UoUaUSZqCuiXnRBWlXmW0AL8rrk82EffUpiMBm4D6eVZGh5YQ-eF6wtuGPfPPa7yglmmdeFSTdxpOUwYgFR30l-JDhtfdTPM6SQ1LJEAQa8T54kbhGWwJjQonUbZ2nqh-fljfcZ/s1000/photo_2025-01-20_13-53-05%20(2).jpg

៤.សាយ៉បំពង៖ សាយ៉បំពងតំណាងឱ្យភាពត្រចះត្រចង់ និងទ្រពសម្បត្តិ ភាពរុងរឿងបរិបូរណ៍ និងភាពចម្រុងចម្រើន ក៏ដូចជាសំណាងល្អផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1Cu93dWdhxDbpbA9bNCnmH28D_KhHT5ofvVMj9FVwPQsBKzsk04HAAHO5dzuSLjpQh3RJvqrm7r1ItydalnArmZCS3WXNjFiqMuHZzPLEVOcMeW9flildhyphenhyphen29HXhoQdvOW4MV18OtN6I2TtzTYQwXW9StWvjez12huY2V6t_op5PqfPAcG4tfA0ZgHIBc/s1280/photo_2025-01-20_13-53-03%20(3).jpg
៥.នំអង្ករដំណើប ឬនំជាល៖ តំណាងឱ្យការឡើងដំណែង និងកើនចំណូល។ នំនេះត្រូវបានគេនិយមទទួលទានក្នុងថ្ងៃចូលឆ្នាំចិន ដោយសារឈ្មោះជាភាសាចិនរបស់វា មានន័យថា ខ្ពង់ខ្ពស់ ដែលប្រៀបដូចជាការនាំភាពចម្រុងចម្រើនខាងផ្នែករកស៊ីពីមួយឆ្នាំទៅមួយឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidtd3pzuzGUMMDZ96-F9kPpZcGwwEFC9wP-D0Whs3QKtsqxQIdzwOWmnHRspUqDam28E9WcSeHQbACZnlVTw6x9n70LngfJHCcfLQiA8uM1xIq2HBtkXQrg6AV_t_QhNYsluOtVD7gzX7LkuuMoidFdGF_RaBrSivkboVHrG0fKk3b3lX6weSuZbaEHDFE/s999/photo_2025-01-20_13-53-05%20(3).jpg

៦.ស៊ុបម្រះ៖ ទោះបីជាម្រះមានជាតិល្វីងបន្តិចមែន ប៉ុន្តែការទទួលទានអាហារនេះនឹងទទួលបានលាភសំណាងពេញមួយឆ្នាំ។ ក្រៅពីនាំមកជូននូវលាភសំណាង ស៊ុបម្រះក៏ជាអាហារដែលមានជីវជាតិផងដែរ ដែលវាជួយឱ្យត្រជាក់ និងបន្សុទ្ធរាងកាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4ZjVzdId1fHIP9p1Nr36XX3AnwdMR13Vm8VwAnZBWQ09dGLQHwXkpyus-1AACr9TecG_TXG1hqI_bGMvsohcuhfuNaEWQSwJrgjit-Cj1nNAbvXVKdL4UQAs-UYCn1ZIGiHtUlbHO4dMtn71U0M3n2Cafz8Cd6gUadDVfGv8l7ELK97gxtqf-x8yozWH4/s800/photo_2025-01-20_13-53-04%20(3).jpg

៧.ខរពងទាសាច់ជ្រូក៖ ខរពងទាសាច់ជ្រូកគឺជាម្ហូបប្រពៃណីរបស់ចិនដែលមានលក់ញឹកញាប់ក្នុងឱកាសបុណ្យឆ្នាំ។ ដូច្នេះការទទួលទានមុខម្ហូបនេះ និងទទួលបានវិបុលភាពក្នុងថ្ងៃដំបូងនៃឆ្នាំថ្មី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhvvD0uNZK1zwo0uYV2y-mQTv4a0YqW7IG2XI92MAxl-YDdIyguOkyC7sNWmohB2x67pFHSvVJwIHuAFg4zy63HyJNY_PV5YhRmftRZYtFBrtICdjxJmeO0M6xIS4_U-ol3rqUn8x6Z8GzYplbTQKs79q9TU6x8GUZHD5APA3EEWLFw3eXyR9887EPun5b/s1024/photo_2025-01-20_13-53-04%20(2).jpg
៨.មី៖ មីឆាគឺតំណាងឱ្យសុភមង្គល និងអាយុវែង ដោយសារ មី មានសរសៃវែងដែលមានន័យដូចជាការជូនពរឱ្យមានអាយុវែងប្រកបដោយសុភមង្គល ហេតុនេះ មី អាចយកទៅធ្វើជាម្ហូបសែនដោយឆា ឬធ្វើជាមីស៊ុបក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwjHgiZ-BepM38AXvxo76CSuUr8Q-LJzj6oBH-jk56-XNsmDoPq-WCdiPyXABubjKfgHy7lISv9BAkXJ12kRg4CAOOyDB_ubuLs0j2n0BTQTaSwu6ODA0gJgcyqDVnLMTbxLzVabWKSMtaK5K8qawNzlwhAMLiOSgQRxaorEW4pFtiwhhDIrqtsLci638F/s1280/photo_2025-01-20_13-53-04.jpg

៩.បន្លែបៃតង៖ គឺជាម៉ឺនុយអាហារពេលល្ងាច ដែលមិនអាចរំលងបាន ដោយសារបន្លែបៃតងតំណាងឱ្យថាមពល វឌ្ឍនភាព និងទ្រព្យសម្បត្តិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibcAEKD8x_d3O6UxQz0LTCqCaxIvg2jxA2zGbdsXf2X46kcE0mQcoi4QghTo3ROUW2eEehuBlP11OFjon9oeNjpiOil6_2mqeOovOktEPqWmG13FYOP9s2b8G-d9usbyIj6fYG45GCYXfZz_dT3U6IHb1NiSEESVRew3u6HcEJxQFKesOVQnq6YHWvFLO_/s999/photo_2025-01-20_13-53-06.jpg
១០.ផ្លែឈើ៖ ផ្លែឈើរាងមូល ឬរាងជារង្វង់ដូចជា ក្រូចថ្លុង ក្រូចឃ្វិច ឪឡឹក ផ្លែប៉ោម…គឺតំណាងឱ្យភាពពេញលេញ។ មនុស្សជាច្រើនជឿថា ការទទួលទានផ្លែឈើទាំងនេះនៅដើមឆ្នាំថ្មី នឹងទទួលបានសុភមង្គល ភាពពេញលេញនៃជីវិត និងរីករាយពេញមួយឆ្នាំ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz9pyJRhd3gxzsTK58W_5klGm71ZUuNzqaBItPCydTckYWTHmRABC9p94gI7pjU3kYn2GFumf-wn5TOsrK1lSl4isRLVAiC2tst6FQAFt4zI-zhQ-F9CPeuSJoI9grWybPMMkiyvHmuubJTnKgCc38H9qUk8Nmns2qDUpHzRtVEDXGQM2RCqmnOz1VTCR4/s1000/photo_2025-01-20_13-53-03%20(2).jpg

មហាសេដ្ឋី ៥ រូបនេះត្រូវបានគេព្យាករណ៍ថា នឹងមានទ្រពសម្បត្តិជាង ១ ពាន់ពាន់លានដុល្លារនាពេលខាងមុខ

0

មហាសេដ្ឋីរបស់ពិភពលោកចំនួន ៥ រូបគឺ Elon Musk, Jeff Bezos, Larry Ellison, Mark Zuckerberg និង Bernard Arnault ត្រូវបានគេព្យាករណ៍ថា នឹងមានទ្រពសម្បត្តិជាង ១ ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8cGJtVm3a6ibE34GpXQruaLGcSbGBzaBVGXSB4Vp9yJ9MKvnoj1e8YoqgJRpUK16lDQtpG8cvmAvtU1S4GZN1dPV2etHwtJghyphenhyphenYxt9hfDu0ktUEFdo8cB5ekw05XKWcznUst_Rid7jKzxlGmAXdKyeBLJGd1wj3MwRi3M3AUcZLPR1_UIE3NyXS8wxG42/s1600/image_2025-01-20_13-55-46%20(2).png

យោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ Oxfam កាលពីពេលថ្មីៗនេះបានបង្ហាញថា មហាសេដ្ឋី ៥ នាក់ នឹងមានទ្រព្យសម្បត្តិលើសពី ១ ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខ ប្រសិនបើនិន្នាការកើនឡើងនៃភាគហ៊ុនបច្ចុប្បន្ននៅតែបន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr3ZOEFKPXemccLarU3MFEtxgi-9USLLGyybrJghciMe2b8CgtfwkhYwM2tT-zj-vXmsxX4qPmcHVhKTx5h9TneOcP9RWkm6rf7hrRvKgVkCn9vHzpMxeM361aJzgoULuq-X_wNgWDY7e7ryErIRJCu09hj5djwpbv0LwAy79Oee5rtYo26SR5Uwoho8xA/s1200/image_2025-01-20_13-55-46.png

ជាក់ស្តែងស្ថាបនិកនៃក្រុមហ៊ុន Tesla និង SpaceX គឺលោក Elon Musk បច្ចុប្បន្នជាមហាសេដ្ឋីមានជាងគេនៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិច្រើនជាង ៤៣០ ពាន់លានដុល្លារទំនងនឹងមានទ្រពសម្បត្តិលើសពី ១ ពាន់ពាន់លានដុល្លារក្នុងរយៈពេលតិចជាង ៥ ឆ្នាំ។ រីឯស្ថាបនិក Amazon លោក Jeff Bezos និងលោក Larry Ellison រួមទាំងនាយកប្រតិបត្តិ Meta លោក Mark Zuckerberg ក៏ដូចជានាយកប្រតិបត្តិ LVMH លោក Bernard Arnault ក៏ទំនងនឹងក្លាយជាមហាសេដ្ឋីដែលមានទ្រពសម្បត្តិជាង ១ ពាន់ពាន់លានដុល្លារក្នុងរយៈពេល ១០ ឆ្នាំខាងមុខផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH8w5rYSKdgdEkQQU13yrz3Vdsr2iNb7cz1wj5zwQRXaPzSqKcBgcJHiK95bXHp2ZyPER011vbt99advHtEImPDTleAQUVdC-jQ04zZOSfm98GkzPov1Hc2GciN0cQmf8MLYeMJ8ir-blsHR8mlXyW-Gtbo5XKIpY57lm5X77ZiWRKN_g1l6Pp6e_9Xyls/s1259/image_2025-01-20_13-55-47%20(2).png

យោងតាមរបាយការណ៍របស់ Oxfam មហាសេដ្ឋីទាំងនេះមិនត្រឹមតែក្លាយជាអ្នកមានលើភពផែនដីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានអំណាចកាន់តែខ្លាំងឡើងដោយសារតែឥទ្ធិពលរបស់ពួកគេលើនយោបាយទៀតផង។ របាយការណ៍នេះក៏បានលើកឡើងថា បច្ចុប្បន្នរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Donald Trump មានមនុស្សជិត ១៤ នាក់ដែលមានទ្រព្យសម្បត្តិយ៉ាងហោចណាស់ ១ ពាន់លានដុល្លារ ដែលធ្វើឱ្យរដ្ឋាភិបាលមួយនេះក្លាយជាស្ថាប័នដែលមានជាងគេបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAUAOCyKnd_h2K9cUDYRND70oZCjnc8t8ojD_sFSeJTlImq-TZOHqZJDH9jzuLBprZDqfc72gysVRY2WzOTiY1ZMBJUL8Yqp7pMrLBe3FZ2OHPYoLLZoldjfdIQrwDEjlw1jAxYljsE0e3Bv3Pdq5C0fwl_-Q0zuVgbBDS_QPb_zAVPzmsvUS9Wetwl_AD/s1600/image_2025-01-20_13-55-47.png

គួរបញ្ជាក់ដែរថា របាយការណ៍របស់ Oxfam គឺផ្អែកលើទិន្នន័យរបស់ Forbes ហើយត្រូវបានបោះពុម្ពមុនការបើកវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស នៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៥។ Oxfam International គឺជាអង្គការសប្បុរសធម៌ និងជាសម្ព័ន្ធអន្តរជាតិនៃអង្គការចំនួន ២១ ដែលប្រតិបត្តិការនៅក្នុងប្រទេសជិត ៨០ ដែលតែងតែចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំរបស់ខ្លួនស្តីពីគម្លាតរវាងអ្នកមាននិងអ្នកក្រ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5iGp3c6PAag_ogFwZNhYvGozlSBIcfMCzr9XqdoNCc34bCCiBQeDwJ23cK6HDkz6p2vFMJDVALENOntNGVF-Rl5EglWcfGAD2ln1lQH2dc0vAm9oWk0_N1gmD08k5G7l0_3UXr23RiQ-YzM8Z3rCS0_m28d6kfOfQANwxLAbNclmHgQH51Y0_rg1PlQn9/s1828/image_2025-01-20_13-55-48.png

រឿងថ្មីរបស់ Lee Min Ho ទាញការរិះគ.ន់ម្ដងទៀត

0

ទស្សនិកជនបានសម្តែងការមិនសប្បាយចិត្តជាថ្មីម្តងទៀតជុំវិញការសន្ទនាក្នុងរឿងភាគ tvN មានចំណងជើងថា «When The Stars Gossip» ដែលសម្តែងដោយ Lee Min Ho និង Gong Hyo Jin ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUAgBd4zDnYLGsOhooqjqTX0mtu_HiBBfUu7jwRmFFFRxu3_Eh6blcRHR527hYZHHn_CSlgmxhh8WJHqv-TNglONmyRqIX9uYsCa7VwS3-JPXutwc6lPjzSTM4CTWLPHT6X-PzmIVl_Hwu3rbrw6pX12y8PDymO7TSxNCHaem7NYkj-Bh6L5w7rDXAKghl/s1620/image_2025-01-20_10-03-00.png
ខ្សែភាពយន្តបែបវិទ្យាសាស្រ្ត បច្ចេកវិទ្យាសម័យទំនើបចំណាយដើមទុនផលិតច្រើនទទួលបានការវាយតម្លៃទាបពីអ្នកទស្សនាដែលមានតួឯកប្រុសដ៏ល្បីឈ្មោះ Lee Min Ho ក៏មិនអាចទប់ទម្ងន់នៃការរិះគន់ទៅលើរឿងខាងលើនេះបានឡើយ។ ការរិះគន់បានចាប់ផ្តើមម្តងទៀតពីទស្សនិកជនក្នុងភាគទី៦ ទាក់ទងកិច្ចសន្ទនាដែលបង្ហាញដោយតួអង្គរបស់ Lee Min Ho ។ ការនិយាយរបស់តួអង្គឯកអំពីរាងកាយរបស់ស្ត្រីបានទាក់ទាញការរិះគន់ចំពោះភាពមិនសមរម្យ។ នៅក្នុងភាគទី៦ នៃរឿង When The Stars Gossip ដែលជាស្ថានីយ៍អវកាសស្នេហារវាងអវកាសយានិក និងវេជ្ជបណ្ឌិតក្នុងបេសកកម្មមួយពីតួសម្តែង Lee Min Ho និង Gong Hyo Jin ត្រូវបានគេមើលឃើញថាកំពុងសង្កេតមើលអាកប្បកិរិយារបស់សត្វកណ្តុរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgi1qvS_ltH6_GLeG_YOCgVEOBzi7kFAkw1fYeY9rpqFa19dATFZMmultlGb2KIWptMYKzudFYBxUhcN0RC2GowTaK-NI-02g_VVnYSejDxZ_bZQulcNHB_saRAHmPS5t2yWXW5oevf4790TWbT11hyphenhyphenPX5CMgdphwQHdFomuVVF6pG8oN7S6chhC4euD_k/s1620/image_2025-01-20_10-03-03.png

នៅពេលដែលតួអង្គរបស់ Gong Hyo Jin សួរថាតើសត្វកណ្តុរទាំងពីរនេះនឹងបញ្ចប់ការចាប់ដៃគូគ្នាឬយ៉ាងណា តួអង្គរបស់ Lee Min Ho ថា «ពេលរួមភេទហើយមានផ្ទៃពោះ ខ្ញុំជាអ្នកជំនាញ»។ ទោះបីជាបរិបទពាក់ព័ន្ធនឹងការសន្ទនាអំពីការពិសោធន៍ជាមួយសត្វកណ្ដុរក៏ដោយ អ្នកមើលបានកត់សម្គាល់ថាការនិយាយនេះនៅតែសំដៅទៅលើតួអង្គខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6vGQ-vQqEp9737k6-KelZs7WeoO95iJoxk5WLwKLbguyRi9LEwcLdLSaRsddDOrRCGrqqLkwsZi71pukxCj5Gt_C1dp3wvCrSWuReI6izKtMN5Wjmd5XIxwMQye0lHjKZWfKr6pSa7u47DzlHb6HJQlu3zZOursVZfLoG2JG9iv4xrndUH22X3vyB51yV/s1620/image_2025-01-20_10-03-04.png

អ្នកនិយមលេងអ៊ីនធឺណិតបានចោទបញ្ហាជាមួយនឹងការប្រើភាសាញុះញង់របស់រឿងនេះ ដោយហៅវាថា «មិនចាំបាច់» និង «មិនសមរម្យ» សម្រាប់ទាំងសាច់រឿង និងការកំណត់ ដែលស្វែងរកប្រធានបទនៃលំហខាងក្រៅ និងវិទ្យាសាស្ត្រវេជ្ជសាស្ត្រ។ មនុស្សជាច្រើនមានអារម្មណ៍ថាការសន្ទនាត្រូវបានបង្ខំ ហួសសម័យ និងមិនគោរពចំពោះអ្នកជំនាញក្នុងវិស័យរោគស្ត្រី។ ពួកគេបានចោទសួរថា តើអ្នកនិពន្ធរឿងភាគនេះ ផ្តល់អាទិភាពដល់មនោសញ្ចេតនា លើការនិទានរឿងប្រកបដោយអត្ថន័យដែរឬទេ? បើទោះជាការបណ្តុះសិប្បនិម្មិតត្រូវបានគេហៅថាជាអ្នកមានផ្ទៃពោះក៏ដោយ ក៏វានៅតែអសុរោះពេកហើយតើហេតុអ្វីបានជាតួអង្គប្រុសនោះពិតជាមានចរិតបែបនោះ? ការបង្ហាញពីភាពសំខាន់នៃរឿងនេះ? មានពាក្យដូចជា «បង្កាត់ពូជ» ដូច្នេះហេតុអ្វីមិនប្រើពាក្យទាំងនោះ?៕

អបអរសាទរ! រៀបការថ្ងៃមុនពេលនេះ Lin Vee និង Naro Vee ទទួលបានសមាជិកថ្មីហើយ

0

អ្នកបង្កើតមាតិកាដ៏មានប្រជាប្រិយស្ថិតនៅក្នុងក្រុម Veesa Team គឺ Lin Vee និង Naro Vee ទទួលបានចំណងដៃថ្មីនៃជីវិតអាពាហ៍ពិពាហ៍ហើយបន្ទាប់ពីរៀបការកាលពីចុងខែធ្នូ ឆ្នាំ២០២៤។ ដំណឹងនេះបានធ្វើឱ្យអ្នកបង្កើតមាតិកាផ្សេងៗរួមទាំងអ្នកគាំទ្ររបស់ពួកគេចូលរួមអបអរសាទរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3aKTwOT8l8GYUudctwNx0FedSEUxP6nt81b6rw6lSNT_yPtDelm48TA1nkgk0FCks_rzet_SD3Qz873IsQgTFVd3uI5X7eKfteP1bp-tpx556X3vcgd-F1QJbxa2iPjyDXFv09numfBXYdmuZzU-0kyKw3vlKNDmiYz0ooR0tf69MO2GbwbUUCJB5VKyX/s2048/image_2025-01-20_08-56-27.png

កាលពីល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ Naro Vee ស្វាមី Lin Vee ស្ថិតនៅក្រុម Veesa បានប្រកាសពីដំណឹងល្អរបស់អ្នកទាំងពីរក្នុងការទទួលបានចំណងដៃសម្រាប់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេដោយ Lin Vee មានទម្ងន់ហើយ។ Linda Vee ក៏បានលើកឡើងដែរថា «ប្រូលីនឥឡូវក្លាយជាម៉ាក់លីនហើយ»។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេរួមទាំងមិត្តរួមអាជីពសម្តែងការអបអរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm3j_HRiqKCcfnP35pwYz7vF3VxToMp7kTS7GbL22ZFKREDQXj6lo9lpzu_DYtMVOUTB26g5rw4N5eq4orf6AvLJOIeP_bNcyC4me9Lc-ZjRmLQ0BXBB19gxre50L11VwFfnThIdNahw_pCY7GYOeuvqflUM_ARSk6xmovzGz-pIeEzFAHpaxF4KL1m-m6/s2048/image_2025-01-20_08-56-15.png
អ្នកបង្កើតមាតិកា ក្នុងក្រុមតែមួយគឺ MPJ បានសម្តែងក្តីត្រេកអរថា «ខ្ញុំក្លាយជាអ៊ីគេហើយ» ពិធីករ ជា វណ្ណារិទ្ធ បានខម្មិនថា «អបអរសាទរ ប្អូនទាំងពីរ» ស្វាមីតារាសម្តែង ដួង ម៉ានិច បានសរសេរដែរថា wow អបអរសាទរអូន..» ។ ក្រៅពីនេះមានអ្នកគាំទ្រជាច្រើនបានខម្មិនអបអរសាទរទៅកាន់គូស្វាមីភរិយាថ្មីថ្មោងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinJr-ubmZBhdzUmA7hsTT2v05I1U6D-fetAeKUzHNgeCbX_XfVAOkwHHsBvncqqy_hNmqNFBxjpKNniiCAhqvW3idXgLw6tLwMr7aPCwZe_6QRh1vl8qHHcePP4SWua6ziMk_b1Q8Tx_LxMgDklxwmewBG18vhEY9w2xOJUsM0ylwGIOUaJdy0ZJ0Impgb/s2048/image_2025-01-20_08-56-17.png
Lin Vee និង Naro Vee បានដឹកដៃគ្នាចូលរោងការកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ ក្រោមវត្តមានរបស់អ្នកបង្កើតមាតិកាល្បីៗក្នុងស្រុកជាច្រើនរូប ខណៈ Naro បានស្នើសុំគូស្នេហ៍រៀបការកាលពីដើមខែធ្នូ ឆ្នាំ២០២៤។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4-ZSDuptgjYOxDMNqSGitg-EjMMpCFXYjdVwy8WWTJPEW-_ChBDNS_ohAuWY-pOzEYWEzN0OHGQ5W7QqJglIGLLknABx7My6DYkCMn42joA3Ou8EeRuttufhabCbkpfQrdhfRvRM5pTqo-4ZgHWMJpA8QcIOQv_uueaM3EjTVO-yHFWbLK6DopquEbuH0/s2048/image_2025-01-20_08-56-24.png

គួរឱ្យដឹងថា អ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្តរួមក្រុមជាយូរមកហើយ ប៉ុន្តែទើបតែបញ្ជាក់ទំនងជាសាធារណៈថាជាគូស្នេហ៍នឹងគ្នាកាលពីខែសីហា ឆ្នាំ២០២៤នេះប៉ុណ្ណោះ ខណៈពួកគេទទួលបានការគាំទ្រជាច្រើនពីទស្សនិកជនជាគូស្នេហ៍ដែលស័ក្តិសមជាមួយគ្នា៕

ខេត្តសៀមរាប និងរាជធានីភ្នំពេញ ជាប់ជាកន្លែងកម្សាន្តដ៏ល្អបំផុត ក្នុងតំបន់អាស៊ី ប្រចាំឆ្នាំ២០២៥!

0

ថ្មីៗនេះ គេហទំព័រទេសចរណ៍ពិភពលោកដ៏ល្បី Tripadvisor បានចាត់ថ្នាក់ ខេត្តសៀមរាប និង រាជធានីភ្នំពេញ ដែលជាទីកន្លែងកម្សាន្តដ៏ល្អបំផុត សម្រាប់ឆ្នាំ ២០២៥ ក្នុងតំបន់អាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhB-oex1pAUgXLUBuMxKn0A9-9zr5nMzf391iI20JK1-NjeFdUeI1qW60cwVDIHF1bAxD8AuxkqDaJhK0F0e35efwSlIvDNypASYDLQT5hwphd15WohjU840_Ym_Ed861iyFANu4iX0aonwhU70DpZlLScQth6GhWfJ3vGhNYgPcnkecYMCMFBHMeOdwSo1/s1080/IMG_1513.PNG
យោងតាម Tripadvisor’s Travelers’ Choice Awards Best of The Best 2025 បង្ហាញគោលដៅទេសចរណ៍ចំនួន ២៥ កន្លែង ក្នុងចំណោមប្រទេសនៃតំបន់អាស៊ី ជាទិសដៅដែលអ្នកទេសចរណ៍មិនគួរមើលរំលង ក្នុងដំណើរកម្សាន្តឆ្នាំ ២០២៥។ ក្នុងនោះ ខេត្តសៀមរាបយើង ឈរលើលំដាប់លេខរៀងទី ៥ និងរាជធានីភ្នំពេញឈរលើលេខរៀងទី ១៨។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8HHOLh-AMbMrvqMurP1qP2uxH474oecgodlORnSTIFnfWo9dVUr8iDqZNljZcBLEKGLuJurAoeIeGmVW9nhKAnG7vgpXu-5_nI5fgvE_k-_pa7anOgsna4AiMlHvuh9XwRLNN20RlC7qbhUXQVvElYEoL1qfkChuTOZUqjp_lNX3Pnt0kkXPk_oSGxr7k/s1200/IMG_1515.JPG

ដូចដែលគ្រប់គ្នាដឹងមកហើយថា ប្រទេសកម្ពុជាគឺជាទឹកដីអច្ឆរិយ ជាពិសេសគឺក្រុងអង្គរនៃខេត្តសៀមរាប ដែលប្រជុំដោយប្រាសាទបុរាណរាប់រយកន្លែង ផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងរឿងរ៉ាវប្រវត្តិសាស្រ្ត វប្បធម៌ និងជំនឿ សាសនា។ បន្ថែមពីនេះ សម្រស់ធម្មជាតិដ៏ស្រស់ត្រកាល ក្នុងខេត្តសៀមរាបក៏ជាទីគយគន់សម្រាប់ភ្ញៀវទេសចរគ្រប់ៗរូបផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoOY_RdzOx33kV7ghyqDpxFHM4NiE8EHzR85wTbRyAk3DRh-NdQltCtisJ0DDtaBFU_6m-kgCbrRSQqsNVpkdWM2hVB-ueXa1JH-6n0ris8SQ-TIpPMvs2ZqZI2pxqDDvVTLo2lO2GpBnCmXDB3n0jQKn56VNyaR1_d9qNqbR-SYnnTaDidFyBXtzkiELb/s1200/IMG_1516.JPG

បើក្រឡេកទៅកាន់រាជធានីភ្នំពេញវិញ ជាទីក្រុងដ៏រស់រវើក និងទំនើបមួយ ប្រមូលផ្តុំដោយអគារខ្ពស់ៗ ផ្សារណាត់ ផ្សាររាត្រី ភ្លើងចម្រុះពណ៌នាពេលរាត្រី និងកន្លែងកម្សាន្តជាច្រើន។ កាន់តែពិសេស ព្រះបរមរាជវាំងខ្មែរ និងសារមន្ទីរជាតិ ដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងនេះយ៉ាងមានភាពទាក់ទាញ។ យ៉ាងណា ថ្មីៗនេះ តាមរយៈព្រឹត្តិការណ៍សាទរកម្ពុជា ក៏បាននាំកិត្តិសព្ទប្រទេសយើងកាន់តែល្បីរន្ទឺ រហូតដល់គេហទំព័រ Agoda បានចុះផ្សាយអំពីរាជធានីភ្នំពេញ ជាទេសចរណ៍ឆ្លងឆ្នាំដ៏សប្បាយនិងមានតម្លៃសមរម្យបំផុតនៅអាស៊ីផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSYTawpORWjXhLz_dwGDwjX3tjP17JcI2qAwtm67spfG2xHmtfC_-r789SLCMWrnOOBngd4rqDau_5BSGpzWCKVUsuDvwur83zaxon69Ti8ZDchydIToA98sgL4XrRFwxsiUznyAZBHEkME63k_Z4AOSWzxIAdAiTHitClnBmqOUuWdxumZwwh-fWmLgeS/s960/IMG_1519.JPG

សូមជម្រាបថា បើយោងតាមក្រសួងទេសចរណ៍ កាលពីឆ្នាំ២០២៤កន្លងទៅ ប្រទេសកម្ពុជា បានស្វាគមន៍ភ្ញៀវទេសចរណ៍អន្តរជាតិប្រមាណជាង ៦,៧ លាននាក់ ដោយកើន ឡើង ២២,៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣ ដែលមានចំនួន ៥,៤៥ លាននាក់។ ភ្ញៀវទេសចរបរទេសដែលមកលេងកម្ពុជាច្រើនជាងគេ រួមមាន ភ្ញៀវទេសចរថៃ វៀតណាម ចិន ឡាវ និងអាមេរិក៕

សំណេរអង្គរឆ្នាំនេះ ហាក់ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដោយសង្ឃឹមថានឹងមានការប្រឡងឆ្នាំក្រោយៗទៀត!

0

ថ្មីៗនេះ ព្រឹត្តិការណ៍សរសេរតាមអានជាប្រវត្តិសាស្រ្ត សំណេរអង្គរលើកទី ២ ដែលប្រព្រឹត្តិទៅដោយរលូនលើទឹកនៃខេត្តសៀមរាប ហាក់ទទួលបានចំណាប់អារម្មណ៍ខ្លាំងពីមហាជន ដោយរួមបេក្ខជនប្រឡងគ្រប់វ័យ គ្រប់ស្រទាប់វណ្ណៈតែម្តង មិនប្រកាន់អាយុ ភេទ ជាតិសាសន៍ ពណ៌សម្បុរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWqWZLm5eVSm_0jdwieLwAV12q_FRSicEKM0i2GIYwLNfd9fZiTeSEuSQcUbZNG7cuYUxwjItlSORSz8klqcuylSnCcBVCpxBN3wr7JpQfxYIn9oFYC6E3OpaXjgtU3d2FWEyPG9ZPYyQbj4mYltmyNfrqFdEMaxAHQNcRDhn1HT88HXcT5EqKr75UdypB/s1200/IMG_1491.JPG

កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ កន្លងទៅថ្មីៗនេះ ព្រឹត្តិការណ៍សំណេរអង្គរ ដែលប្រព្រឹត្តិទៅនៅលើស្ពានហាលខាងលិច នៃប្រាសាទអង្គរវត្ត ដែលមានអ្នកចូលរួមប្រឡងប្រមាណនឹង ១២២០ អង្គ/នាក់ ព្រមជាមួយនឹងភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ដោយសង្កេតឃើញថា បេក្ខជនប្រឡងដែលមានអាយុតិចជាងគេ វ័យត្រឹមតែ ៦ ឆ្នាំ ក៏មានឆន្ទៈប្រឡងលើកស្ទួយអក្សសាស្រ្តជាតិផងដែរ ខណៈក៏មានបេក្ខជនចំណាស់ជាងគេ មានវ័យរហូតដល់ ៨១ ឆ្នាំ គឺឈ្មោះថា លោកតា ឡាច រិ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGHCiFpDS_Ojblc03mlgq16joVrKCtqe5CCLo4c-IKru0vTXO6xYPUQA0DpawkxBpBvVow3bJe-W-JZHFxZgm_0gnWoSdZRoRR1GNTqojrY-gPcdxQVnaIA1eJLCTKTgnMmHNBdngQXsmvkFJmBe5MdY7IS3e8E58X6_sIeOhMIq-HfN0htOwUJg8t_WOp/s1200/IMG_1492.JPG
    អ្វីដែលកាន់តែគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនោះ តាមរយៈព្រឹត្តិការណ៍សំណេរដ៏ធំឆ្នាំនេះក៏មានការចូលរួមពីសំណាក់ជនបរទេស និងអនិកជនខ្មែរជាច្រើនរូបផងដែរ ហើយសូម្បីតែជនពិការក៏បានរួមវត្តមានប្រឡងដែរ ខណៈទទួលបាននូវការកោតសរសើរព្រោងព្រាត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgp4IOdVQD4ByeDUHSHznACeHRlQN55W02PBnmOZREojIcNItmZAu3-WfbNJNUhYGeYztit1EfeOii7dm7S_IDknFBS0O3XgYnzDHkxJurQVWVO4irtFoPgGTh94GsGVofWhOj9XYmMOhXCpRkcA8grqIuc3iLHkD7OObZaIwk3HY53w65QGwHA1LILP9uz/s1200/IMG_1493.JPG

    សូមជម្រាបថា កម្មវិធីសំណេរអង្គរលើកទី២ បានបញ្ចប់ដោយជោគជ័យនាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ដោយបានរកឃើញបេក្ខជនជាប់ជ័យលាភីចំនួន ៦រូប។ ជ័យលេភី គឺបែកចែកចេញជា ២ក្រុម គឺការក្រកួតជ័យលាភីអាយុចាប់ពី១៨ឆ្នាំចុះក្រោម ចំណាត់ថ្នាក់លេខ ១ បេក្ខជន រ៉េន វត្ថនា, លេខ២ បេក្ខជន កឿន ពុទ្ធិរតន៍, និងលេខ ៣ បេក្ខជន ណែត ស៊ីដា។ ចំពោះបេក្ខជនប្រកួតជាប់ជ័យលាភីសម្រាប់អាយុចាប់ពី១៩ឆ្នាំឡើងទៅ មានបេក្ខជន ជា សាវី ជាប់លេខ១, បេក្ខជន យ៉ុន បញ្ញា ជាប់លេខ២, និងបេក្ខជន យុយ ស្រីណុច ជាប់លេខ៣។

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFvDlXIoIi-6duRbFwxHNs2FXRv0dUn4oF8hJtZP4tiHm3BnY1_ty3w4hppaFUXzhOneUdryD8E5XS7JfjadgQd4BMMKhuHndXWO-JWYnkkxLOA3itQM-lGYuCf0XlCMR5NgY8vI-HZe2qNcX8NY09JnW3N9b0BiF_lGQvT8y_zhzmeigIS4eI21PAW48q/s1200/IMG_1498.JPG

គួរម្លឹកថា ព្រឹត្តិការណ៍សំណេរអង្គរលើកទី១ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ ២០២៤ និងលើកទី២ នាថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៥ ខណៈក៏មានសន្ទុះនូវការគាំទ្រយ៉ាងខ្លាំងក្លា ដោយសង្ឃឹមថានឹងមានការប្រឡងឆ្នាំក្រោយៗទៀតផងដែរ៕