Home Blog Page 63

Anutin រងការរិះគ.ន់ជំរុញឱ្យពលរដ្ឋមានគំនិតជាតិនិយមជ្រុលរឿងព្រំដែនជាមួយកម្ពុជា និងមិនដោះស្រាយបញ្ហាព្រំដែនភាគខាងត្បូង

0

តើហេតុអ្វីបានជាថៃចាប់អារម្មណ៍តែរឿងព្រំដែនជាមួយខាងកម្ពុជា ​រីឯរឿងជម្លោះនៅព្រំដែនភាគខាងត្បូង តើថៃមិនបារម្ភពីការបំបែករដ្ឋទេឬ? ឬក៏ជាល្បែងនយោបាយចលនាជាតិនិយមហួសហេតុជាខែលការពារអំណាចខ្លួន? សំណួរនេះបានចោទសួរចំៗទៅរដ្ឋាភិបាលលោក Anutin ដែលនឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីល្បីល្បាញខាងកេងបន្លំលើលទ្ធផលបោះឆ្នោត ក្រោមរូបភាពចលនាជាតិនិយមថៃយ៉ាងងងិតងងុល មិនក្រែងចិត្តកម្ពុជាដែលតែងតែចង់បានសន្តិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuPFzuhrbZXWKThpunKD1pBDsfQZAyUIY-3iEjDqZ286fdMoIdPTNzTIJ5nDr7qPGAaP44pGNGBH6KGVM-VwaLbOBfPsOVL4THfj4NCPWJG-YsePXrr7chuBUfUWx2QrOIQ9g1IlKGuyU_B7Rfs4VuEV47kpaW5CCBLq4n6RZYGnRnDvXZWGA61Pz9DjHY/s1280/photo_2026-02-18_10-02-26%20(2).jpg

អ្នកជំនាញសន្តិសុខថៃដ៏ល្បីបានដាក់ចំៗទៅកាន់លោក Anutin Charnvirakul និងរដ្ឋាភិបាលថ្មី កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ រហូតភ្លេចដោះស្រាយបញ្ហាអសន្តិសុខនៅបណ្តាខេត្តភាគខាងត្បូងដែលបង្កឡើងដោយក្រុមបះបោរ ដូចជា ៖ ការដាក់គ្រាប់បែ.ក និងធ្វើសកម្មភាពហិង្សាស្ទើរគ្រប់ទីកន្លែង ដើម្បីផ្តាច់ទឹកដីចេញពីប្រទេសថៃ ។ បើរដ្ឋាភិបាលថៃ និងអ្នកនយោបាយជ្រុលនិយមមិនចាប់អារម្មណ៍ទេថៃនឹងបាត់បង់ទឹកដីនៅភាគខាងត្បូងមិនខាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6aI694jq2clC9EJog0Avrlh-CAp8jLmVgA6UIikRLJFKFzrnFo_6mlkAl4tYh4JiKq1WpVfhLt3DiS3jkHvtE4IBjl7LPu2BMerNPAKvhyphenhyphenVGjlkpYFiZseZobNbAY8FUXJlNWZ-yLNrZ5K3hTbd4vRkeXcgT5tpbP3et_dATuesHb36esjVatBqDlYOHb/s1280/photo_2026-02-18_10-41-55.jpg

លោក Anutin ប្រធានគណបក្សភូមិចៃថៃ ត្រូវបានមហាជនមើលឃើញថា ទទួលជ័យជម្នះក្នុងការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយសារជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុល និងកេងចំណេញផលប្រយោជន៍នយោបាយពីបញ្ហាព្រំដែនកម្ពុជា-ថៃ ។ លោក Anutin ផ្តោតតែលើការបិទព្រំដែនជាមួយកម្ពុជា សាងសង់របងព្រំដែន គ្រប់គ្រងទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ រហូតភ្លេចដោះស្រាយបញ្ហាព្រំដែននៅភាគខាងត្បូងដែលកំពុងតែក្តៅគគុក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix1R8ZbN7Ryx9v9TeezvxKAa9zQAnXyg9aY2p5dAxVH91v77NvPfeCzjuSrZx8KbN1EZeZtu2OxpVrNGr-AN1Ay77fSW7Q8q701kv3aSIBgLJSgdNI23MM3nSJo_po1l1Ha05SvxHW63OW7oni3H82MyA6WHP4IKh_LLoZei7JR13zp1rzpRyMXtqD2ZBW/s1024/photo_2026-02-18_10-41-56.jpg
ការរិះគន់របស់អ្នកជំនាញសន្តិសុខ ស្របពេលបណ្តាខេត្តភាគខាងត្បូងប្រទេសថៃមានបញ្ហាអសន្តិសុខកើតឡើងស្ទើរគ្រប់ទីកន្លែង ជាពិសេស ការបំផ្ទុះគ្រាប់បែកជាបន្តបន្ទាប់របស់ក្រុមផ្តាច់ខ្លួន ដែលប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋថៃយ៉ាងខ្លាំង ។ អាជ្ញាធរ និងសមត្ថកិច្ចថៃបានព្យាយាមបង្ក្រាបក្រុមផ្តាច់ខ្លួនរហូតមក ប៉ុន្តែនៅតែមានការបះបោរមិនឈប់ឈរ ខណៈរដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់លោក Anutin មិនសូវចាប់អារម្មណ៍ព្រំដែនភាគខាងត្បូងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhSy153nmr12I7nw1h5O67VQTzjlRGn9VCC_Q0ChUnsshNdNUtAfRHIwPoTU5vWwcI81_I21gMsNARpduMZzir9Zu8qnVK-VNAcB_mbI5CeqMT1Aw1IN9iaXVE5j5eLwXsXOGzXS0UxWyBMfQb_fO481uoaBPBUc0W8zeNwHDNpSYQCOpk7nEMcFwmbiy9Z/s960/photo_2026-02-18_10-02-26%20(3).jpg

ការបណ្តុះស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃ ធ្វើឱ្យគណបក្សភូមិចៃថៃរបស់លោក Anutin ទទួលបានការគាំទ្រពីពលរដ្ឋយ៉ាងខ្លាំង ដោយសារលោកសន្យាថា នឹងប្រកាន់គោលជំហរដាច់ខាតជាមួយកម្ពុជា ព្រមទាំងបន្តបិទព្រំដែន ។ ក្រៅពីនេះ ការបោះឆ្នោតគ្មានភាពសេរី ត្រឹមត្រូវ យុត្តិធម៌ និងគ្មានតម្លាភាព កេងបន្លំពេលរាប់សន្លឹកឆ្នោតនៅតាមមណ្ឌលនានាធ្វើឱ្យគណបក្សភូមិចៃថៃទទួលផលចំណេញ ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Nation កាលពីថ្ងៃទី១៧ ខែកុម្ភៈ លោក សុឆាតិ បាំរុងសុខ អ្នកជំនាញសន្តិសុខនៅប្រទេសថៃ បានណែនាំឱ្យលោក Anutin កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនជាមួយកម្ពុជា រហូតភ្លេចព្រំដែនភាគខាងត្បូង ដោយលោកបានបង្ហោះសារក្នុងបណ្តាញសង្គមពីបញ្ហាអសន្តិសុខនៅភាគខាងត្បូងថា ពេលប្រទេសថៃចាប់ផ្តើមមានរដ្ឋាភិបាលថ្មី ជនល្មើសក៏បង្កប់គ្រាប់បែកចំនួន៧កន្លែង នៅខេត្តណារ៉ាធិវ៉ាត ទោះជាគ្រាប់បែកទាំងនេះមិនបណ្តាលឱ្យមនុស្សរងរបួស ប៉ុន្តែរដ្ឋាភិបាលត្រូវតែគិតពីបញ្ហានេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkwiZfZ0Lh0DFhANXt498hvqk4NHqXznlo8rbg9sS6RPrNafWySNyP94qoi2OWuQuWhgkwXV4rK6gVFaIO4AgSWa42BNTd0434iUETj6BqhSOKzuyb-ksyoZdYRhhx1wgwpR1suXppDCTdERfUAEQYF5_-4mBH8ffkVl4iIk8M4RTOEJz6gSCgGy6FLjcz/s1023/photo_2026-02-18_10-02-26.jpg

លោកចាត់ទុកការបង្កប់គ្រាប់បែករហូតដល់៧កន្លែងនៅភាគខាងត្បូង គឺជាការស្វាគមន៍រដ្ឋាភិបាលថ្មីដែលកំពុងរៀបចំបង្កើតរដ្ឋាភិបាលចម្រុះ ប៉ុន្តែគ្មានអ្នកណាចាប់អារម្មណ៍ពីបញ្ហាអសន្តិសុខនេះ ពីព្រោះបច្ចុប្បន្ន គ្រប់គ្នាចាប់អារម្មណ៍តែរឿងគណៈរដ្ឋមន្ត្រីថ្មី ។ ការបង្កប់គ្រាប់បែកជាច្រើនគ្រាប់ ក៏បញ្ជាក់ពីស្ថានការណ៍អសន្តិសុខភាគខាងត្បូងចាប់ផ្តើមកើតឡើងតាំងពីដើមឆ្នាំ២០២៦ និងបង្ហាញទៅរដ្ឋាភិបាលថៃថា កុំភ្លេចបញ្ហាព្រំដែនភាគខាងត្បូង ដោយសារមានអំពើហិង្សាជាបន្តបន្ទាប់ ។

ភាគខាងត្បូងកើតអសន្តិសុខតាំងពីការដុតស្ថានីយប្រេងឥន្ធនៈ PTT ចំនួន១១កន្លែង និងហេតុការណ៍អាក្រក់ជាច្រើនកើតឡើងជាប់ៗគ្នាដើម្បីបំផ្លាញប្រទេសថៃគួរឱ្យបារម្ភ ហើយក្រុមជនល្មើសនឹងបង្កៃសន្តិសុខថែមទៀតដើម្បីផ្តាច់ទឹកដីចេញពីប្រទេសថៃ ។ រីឯរដ្ឋាភិបាលថៃវិញបារម្ភតែរឿងដណ្តើមទឹកដីកម្ពុជា និងខ្លាចកម្ពុជាទាមទារទឹកដីត្រឡប់ទៅវិញ ប៉ុន្តែរដ្ឋាភិបាលថៃ និងអ្នកនយោបាយមិនចាប់អារម្មណ៍ពីការបាត់បង់ទឹកដីនៅភាគខាងត្បូងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLU96hCml7YhjjPv1uvy0CK9vtSbE05_DzMnY8f52FcNoKcLf4jPOXVvVTjG63C7hsJsLb2xXW8lBXJRujn8GrIcqjKPoxtANpvHJBTjupQVqJlfEJc34utem1KCuM0WiIuzvCQgAIuEErOM6hU-C5bFmMN9UO0YFpuhvJMSCEyc2Isgx_8YZLvrFzpCze/s1280/photo_2026-02-18_10-02-27.jpg

អ្នកជំនាញសន្តិសុខរូបនេះផ្តាំផ្ញើទៅកាន់រដ្ឋាភិបាល និងកងទ័ពថៃ បែងចែកពេលវេលាមកដោះស្រាយបញ្ហានៅភាគខាងត្បូងខ្លះផង កុំផ្តោតតែលើជំរុញឱ្យពលរដ្ឋមានស្មារតីជាតិនិយមជ្រុលរឿងព្រំដែនកម្ពុជា-ថៃខ្លាំងពេក រហូតភ្លេចពីការបះបោរផ្តាច់ទឹកដីនៅភាគខាងត្បូង ពីព្រោះជាច្រើនឆ្នាំមកនេះ ក្រុមផ្តាច់ខ្លួនបានបង្កសកម្មភាពអសន្តិសុខកាន់តែខ្លាំងគួរឱ្យបារម្ភ ៕

ហ្វេនៗភឺតពោះក្រោយម្ចាស់ប្រ៊េន Miss បង្ហាញមាសទាំងដុំៗ

0

ជំទាវ ឡៃ ស៊ូយៀក ដែលមហាជនស្គាល់ថាជាម្ចាស់ប្រ៊េន Miss ធ្វើការជាមួយតារាល្បីៗដូចជា ទេព បូព្រឹក្ស ទីនីន ចែតាបារាំង និងបុគ្គលល្បីឈ្មោះផ្សេងទៀតបានធ្វើឱ្យសហគមន៍អនឡាញផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញមាសទាំងដុំៗបង្ហោះនៅលើអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_oEh9oVSjIQHuWxO5cdnTVatxE-QI8_tE3MySMuzPOnCaTXBjVraot9GgKDst0AyD5HL8XiIl-laHAUh9FHCPZW6mxIHiylRm2VLA3rm8C3S4EeflhDF4-JQVQUkiEyzulf6g8h7_J85QWtX7UYF_uPLNfnQmHXeu98QsBQ6mip3SppQWGVAQ8tot2NNc/s960/image_2026-02-18_14-06-42%20(2).png
នៅថ្ងៃទី១៨ ខែកុម្ភៈ ចែតាបារាំងបានបង្ហោះវីដេអូមួយបង្ហាញពីម្ចាស់ប្រ៊េន Miss ជាមួយនឹងមាសទាំងដុំៗនៅពីមុខម្ចាស់ប្រ៊េននេះ មានទាំងមាសដុំ មានទាំងកាបូប ធ្វើពីមាសច្រើនម៉ូត ខ្សែក ស្នៀតសក់ និងរបស់ជាច្រើនទៀត។ វីដេអូដែលចែតាបារាំង បង្ហោះពីម្ចាស់ប្រ៊េន Miss សល់មាសទាំងដុំៗទទួលបានការចាប់អារម្មណ៍ភ្លាមៗនិងបានក្លាយជាប្រធានបទជជែកវែកញែកក្នុងចំណោមអ្នកទស្សនា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQjey48bYbH0Ge_1ONPhyphenhyphendmSFmUSb0-g1OkZC4NGENQ87EbO23GDxgWZ8gREwA6icfyPLKpcfOTg_ZJCvI0fZo3kA0Lg_VT9lBKShwKpytjavsR3-cBEYv6V8K9_-mmKQ6PmZkGpIzEFP5RxBJAzGACrhiLVyoi5-GatRvyQGgRKQ59_lDhLoqUyrYF3tg/s960/image_2026-02-18_14-06-43%20(2).png
អ្នកប្រើប្រាស់ខ្លះក៏បង្ហាញពីភាពស្ងប់ស្ងែង ជំទាវ ឡៃ ស៊ូយៀក មានបានដូចសព្វថ្ងៃចំណែកឯមតិខ្លះទៀតក៏បង្ហាញពីការព្រួយបារម្ភអាចនាំមកនូវហានិភ័យ គួរតែលាក់បាំងខ្លះៗកុំបង្ហាញច្បាស់ៗបែបនេះនៅលើអនឡាញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNtPrH3lF9GfDbp8OJA7VxWTsSoGSFjMqEVnLfj1_CprtRSXiEzChoBfrZElTDiKjbxBi1MpPfwm3IYl60u7IAT-HGuP1DC-1_Q1urlv_gZzRs4EoAYJwoIdLacEPt6Zk8m0SeXYGjN1umxjmXBnSxjd1lr99Si5xyzufKxoBkyNv3pQ4XW8lCTIonT32S/s2048/image_2026-02-18_14-06-43.png
អ្នកលេងអ៊ីនធឺណិតបានខម្មិនថា «បង្ហាញចឹងខ្លាចតែអត់សុវត្ថិភាពពេលចេញក្រៅទេចែ, អ្នកណាថាខ្មែរក្រ, ការពារសុវត្ថិភាពផងអូនសម័យឥឡូវអ្នកអត់ការងារច្រើនណាស់មើលមិនឃើញទេចោរក៏ច្រើនដែលលាក់ខ្លះទៅបងនិយាយខុសកុំប្រកាន់បងអី,គេរកស៊ីអី ណ បានមានម្លឹងៗ, កុំបង្ហាញពេកបងស្រីអើយខ្ញុំខ្លាចណាស់, មិនដឹងថៃ្ងណាមានសំណាងដូចចែយៀកទេ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEig3xn4V7yT9Mgyvc4QK1qxoOyAGxlJ_7mxPf1msiGRDPYJ431xzd8aEx84Jjymz-3ERcDhVg7uiijH6iXP9PCrz65X66SzFvAeWs6TPT96DqsAWysm4S5X0dVKv8Owi-h1sDN5DuDdZD2opdNxVYQepqKpyXIwi8Iteapv9dhiY2L4qzY06GsEDev_5R53/s960/image_2026-02-18_14-06-44.png

គួរបញ្ជាក់ផងដែរថា អ្នកមួយចំនួនបានបង្ហាញការព្រួយបារម្ភចំពោះម្ចាស់ប្រ៊េនរូបនេះដោយសារតែកន្លងមកមានករណីជនរងគ្រោះដោយសារតែការបង្ហោះនៅលើបណ្តាញសង្គមផងដែរ៕

អន្តរជាតិចាប់អារម្មណ៍លើជំហានរបស់កម្ពុជា ក្នុងការស្នើសុំជំនួយឯកសារនិងផែនទីដើមពីបារាំង

0

ក្រោយសមរភូមិយោធាត្រូវបានបញ្ចប់! សមរភូមិការទូត និងការប្រមូលឯកសារទាក់ទងនឹងខ្សែបន្ទាត់ព្រំដែនរវាងកម្ពុជា និង ថៃ កំពុងទទួលបានការចាប់អារម្មណ៍សារជាថ្មី ខណៈសារព័ត៌មានអន្តរជាតិល្បីៗកាលពីពេលថ្មីៗនេះបានលើកឡើងពីជំហានដ៏សំខាន់របស់កម្ពុជាក្នុងការស្នើសុំប្រទេសបារាំងដែលជាអតីតអាណាព្យាបាលឲ្យផ្ដល់ជំនួយជាឯកសារ និងផែនទីដើម ដើម្បីដោះស្រាយវិវាទជាមួយភាគីថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGyZUKta48VXMZd8qMwX7niZTwTMewys3TtGcWizKwbPzOc0YD5Bf0-DLGsQd3YH9YLNy3wCVvdhuHACabuGSob7QlpzJjmRAvKMkuOO_-aPpMBDP6tJlkrjGfhYACDdZi9oPeOZ7wX8ykn__S2ZdhFZGdfVWzSfexmIViViKFOahZrLfm_KK_lseWTJRf/s1280/photo_2026-02-18_09-27-39.jpg
ផ្អែកតាមការចេញផ្សាយរបស់ទីភ្នាក់ងារ DW របស់អាល្លឺម៉ង់ និង France 24 របស់បារាំងបានឲ្យដឹងថា ឯកសារប្រវត្តិសាស្ត្រជាប់ពាក់ព័ន្ធនឹងការកំណត់ខ្សែបន្ទាត់ព្រំដែនដែលមានអាយុកាលរាប់រយឆ្នាំ បានក្លាយជាចំណុចដ៏ក្ដៅគគុកនៃសមរភូមិការទូតរវាងក្រុងភ្នំពេញ និងក្រុងបាងកក ខណៈស្ថាប័នសារព័ត៌មានអន្តរជាតិទាំងនេះ ផ្តោតសំខាន់លើការស្នើសុំដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicOHqCydQ0NY3J3RA82yjosl3eN9VLs2D3FcIsaua04yy_kvzKdsnWVoAr-OuM8B_LbaLNsWAjYJVleysWxw-TI8JTTOU1ctUgCXWH2gK4_Plk0VNYTDucCHNcj0PpPz2IuTocQO7Fy4uuUgX5dxxhnGtbXpsV5IAUCmj6jE4Lm9RTlQ1hm-jT_kUg98ZP/s720/photo_2026-02-18_09-27-40.jpg
តាមអត្ថបទដែលចុះផ្សាយទីភ្នាក់ងារ DW កម្ពុជាបានស្នើសុំជំនួយជាផ្លូវការពីបារាំងក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយជម្លោះព្រំដែនដ៏យូរអង្វែងជាមួយប្រទេសថៃ ដោយបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទីក្រុងភ្នំពេញសម្រាប់ដំណោះស្រាយដោយសន្តិវិធី និងផ្អែកលើច្បាប់។ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានសរសេរទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង កាលពីដើមខែនេះ ដោយស្វែងរកការចូលមើលផែនទីសម័យអាណានិគម និងឯកសារព្រំដែនប្រវត្តិសាស្ត្រ ដែលត្រូវបានគូរជាលើកដំបូងនៅពេលដែលបារាំងគ្រប់គ្រងកម្ពុជាជាអាណាព្យាបាលពីឆ្នាំ 1863 ដល់ឆ្នាំ 1953។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1xOPYn7Pqra1z4rnf8YVVxJ9ruZRdO5KF6sMubG-peALeqdI_HwlKop28AVXr3wTBgsnPZSQxBH6Ag3X0z0Qpgg6bU4LO1wNel4euvcyZAP62PkLmuj310gyqrPrzczllur4fnKCGWqhcqOvEhq2EYO_0l1AfMY3IQntzYDgXrglr-_y7Q2_JCqz9CSHZ/s1280/photo_2026-02-18_09-27-40%20(2).jpg
កត្តាដែលជំរុញឲ្យសំណើររបស់កម្ពុជាក្លាយជាប្រធានបទគួរឲ្យចាប់អារម្មណ៍សម្រាបអន្តរជាតិ គឺដោយសារតែកម្ពុជាបានបង្ហាញចេតនារបស់ខ្លួនក្នុងការស្វែងរកការបំភ្លឺបន្ថែមពីតុលាការយុត្តិធម៌អន្តរជាតិ និងបានលើកឡើងពីការព្រួយបារម្ភនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលផ្ទុយស្រឡះពីប្រទេសថៃ ដែលតែងសង្កត់ធ្ងន់ជាសាធារណៈលើចំណង់ចំណូលចិត្តរបស់ខ្លួនចំពោះការចរចាទ្វេភាគី ដោយមិនចង់បានការសម្របសម្រួលពីភាគីទីបី , ទាមទារប្រើប្រាស់ផែនទីខ្នាត 1:50,000 ដែលគូសដោយខ្លួនឯង និងបដិសេធផែនទីដែលផលិតដោយបារាំងខ្នាត 1:200,000 យោងតាមសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ1907។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLySz5JrP_89zOR56LledtlqjVhDUSFzVfyo1Ykx8m3W12sZc9Uwy_8SP_w1mGAD024QIDfY4qqaWhRgi2xPPshkLSsn-jt-_QwMNIZVV7Jvmn7j5B28htfYXvdKB11IrLlfkIMKGZV7smmpgWzAySuMZ5WuXXIyRuHDkNFseiYXEXANoi1IYvNnh8o-ce/s525/photo_2026-02-18_09-27-40%20(3).jpg
អ្នកវិភាគបរទេសយល់ឃើញថា តាមរយៈការទាញបញ្ហានេះទៅកាន់ទីក្រុងប៉ារីស កម្ពុជាកំពុងព្យាយាម «បញ្ជាក់ពីភាពស្របច្បាប់» នៃឯកសារប្រវត្តិសាស្ត្រទាំងនេះ ដែលជាជំហានដ៏មានឥទ្ធិពល ប្រសិនបើបញ្ហានេះត្រូវបញ្ជូនទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)៕

សម្ដេចធិបតី រៀបរាប់លម្អិតប្រាប់ រ៉យទ័រ អំពីទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជា

0

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃអង្គារថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3HZOKPSNB2g8cxu3NtWsyEDCy63-HknjtfeFdFpey12YjIwkfyLvZzVXXLIp6v53OhTLN8nBvPmo-9LUgs104LWFvjIm1m0cxHcekvdJEjI_w10tAMNBUy3KhsBVneLdNugS1r-x-5GCLXBE93S1FdrgiUYN1HCUzWvEOxgeSzwGY2nnuCS1rKjqfwD6J/s1200/photo_2026-02-18_13-02-13.jpg

ថ្លែងនៅក្នុងឱកាសផ្ដល់បទសម្ភាសន៍ជាដំបូងបំផុតជាមួយទីភ្នាក់ងារ រ៉យទ័រ សម្តេច ហ៊ុន ម៉ាណែត បាននិយាយថា ប្រទេសថៃបានកាន់កាប់ទឹករបស់កម្ពុជាដោយខុសច្បាប់ដីក្រោយបទឈប់បាញ់ និងបានចោទប្រកាន់ប្រទេសថៃថាមិនបានគោរពតាមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdXfj-y_QOtZDE_U2qeNfiziJvHjkeRwiV2XHXlLuVkn25S7QmMYDnNoTSzuAEgj7G51eLECjf8_TZ71ZMNn6IK7BkGj9SMdPgubosDxt5e_CmSEGH31P5uMVFA9hyphenhyphen10OLlEXxkxCBVZz48t0_DegkJ8WMEYDF56FsoauGNvHdqkiVgP852ydKkFsLJ_gW/s1140/photo_2026-02-18_13-02-23.jpg

បើតាមសម្តេច ហ៊ុន ម៉ាណែត បានអះអាងថា បច្ចុប្បន្នដែនអធិបតេយ្យជាតិរបស់កម្ពុជាមួយចំនួនត្រូវបានក្រុមយោធាថៃចូលកាន់កាប់យ៉ាងជ្រៅ និង បានដាក់កុងតឺន័រដឹកទំនិញ រាយលួសបន្លា រារាំងដល់ជនស៊ីវិលកម្ពុជាមិនអាចវិលចូលផ្ទះសម្បែងរបស់គេបាន។សម្រាប់សម្តេច “មធ្យោបាយតែមួយគត់ ដើម្បីផ្ទៀងផ្ទាត់នោះ គឺការប្រើប្រាស់យន្តការបច្ចេកទេសដែលកម្ពុជា និងថៃ បានចុះរួមគ្នាដោយ ពោលគឺ ផ្អែកលើសន្ធិសញ្ញា កិច្ចព្រមព្រៀងទាំងអស់ដែលប្រទេសទាំងពីរមាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9k2TnExVj1wHgO0ZkiF2H4bTEQJahde6NtLBGXpGX2K0yxDaz8Kiv-Fi5JC1vxSR0mQccxYcmXLs19vuvE6m5G0D5hNntcBnIVldax3wkXTcoou0haYBhp_Tr0k_jRfBmUO7RZuZPVSb0gKUzVFzEcBIQWr80Rdwibiryje6H0aOaxvazX-cgXjGTHxbf/s1280/photo_2026-02-18_13-02-23%20(2).jpg
ក្នុងបទសម្ភាសន៍ជាមួយ Reuters សម្តេចនាយករដ្ឋមន្ត្រី សង្ឃឹមថាប្រទេសថៃនឹងវិលចូលកិច្ចប្រជុំ JBC ធ្វើការឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ព្រោះថា ឥឡូវនេះការបោះឆ្នោតត្រូវបានធ្វើរួចហើយ ហើយសង្ឃឹមថាប្រទេសថៃអាចចាប់ផ្តើមយ៉ាងហោចណាស់នៅលើកម្រិតបច្ចេកទេស ដើម្បីចាប់ផ្តើមវាស់វែង ចាប់ផ្តើមបោះបង្គោលនៅក្នុងតំបន់ក្តៅ ហើយរៀបចំព្រំដែនឱ្យវិលមកសភាពដើមវិញ៕

តារាសម្តែង Ju Jingyi បានធ្វើរឿងដ៏ពិសេសមួយសម្រាប់ហ្វេនៗក្នុងថ្ងៃចូលឆ្នាំចិន

0

តារាសម្តែងចិន Ju Jingyi ដែលធ្លាប់ស្លៀកពាក់ប្រ៊េនកូនខ្មែរកន្លងមកនេះបានធ្វើឱ្យហ្វេនៗរំភើបចិត្តនិងកោតសរសើរយ៉ាងខ្លាំងបន្ទាប់ពីនាងបានឱ្យអាំងប៉ាវដល់អ្នកគាំទ្ររហូតដល់ជិត៣ម៉ឹនដុល្លារ។ នេះនាំឱ្យមានមតិសរសើរថា Ju Jingyi ទាំងស្អាតទាំងចិត្តល្អ។ ក្រៅពីតារាស្រីរូបនេះនៅមានអាយដលជាច្រើនរូបទៀតក៏បានផ្តល់អាំងប៉ាវឱ្យហ្វេនៗដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUtSJVPt0OJ84nO4UKShsXo6jg4p-D01EirKec3Y7xkmQbmQ-Ria_yk42FX4WcThvjtDdYD4yjELMztOiooMdM4S99ByD7Lvr657FGJG_Ij_iUYT45-61OBzvoF7mfMW5Pw8jx9wEP8mEfNLkHZvWlbUVIYq5U3aZw8GKPOtnnADB7i2o-BYYb9nZqNzOI/s2048/image_2026-02-18_10-43-01.png
យោងតាមសារព័ត៌មាន Sina នៅមុនថ្ងៃចូលឆ្នាំចិន ឆ្នាំ២០២៦ Ju Jingyi បានចែកចាយប្រាក់សុទ្ធសរុបចំនួន ២០០,០០០ យ័ន (ប្រមាណជាង២ម៉ឺន៨ពាន់ដុល្លារ) ដោយមិននឹកស្មានដល់ក្នុងទម្រង់ជាអាំងប៉ាវអេឡិចត្រូនិក នៅលើវេទិកា Weibo ដែលបានបង្កើតការភ្ញាក់ផ្អើលភ្លាមៗក្នុងចំណោមអ្នកគាំទ្ររបស់នាង។ យោងតាមអ្នកគាំទ្រតារាស្រីរូបនេះបានចែកអាំងប៉ាវចំនួនបួនក្នុងពេលតែមួយ ដែលក្នុងមួយអាំងប៉ាវមានតម្លៃ ៤៩,៩៩៩.៩ យ័ន ជាង៧០០០ដុល្លារដែលធ្វើឱ្យចំនួនសរុបឡើងដល់ប្រហែល ២០០,០០០ យ័ន។ អាំងប៉ាវទាំងនេះត្រូវបានផ្តល់ជាចម្បងដល់គណនីដែលមានកម្រិតនៃការចូលរួមខ្ពស់ ជាពិសេស សកម្មភាពនេះមិនត្រូវបានប្រកាស ឬផ្សព្វផ្សាយជាមុនទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmkoq1ZmUyj3GZOzrWsz-Qi-QMUNqNPJCnMvQo7-JQ4d0dh1oth9xzdXj3gght3wXQja7aTLaxwSRzgsbUluKugen_6nEoY3EryU_uYgEO_7rQEd7xaGzUrxyYgxdvilswJU5tY-XPQDjDSiI4Hi0eMVATbyD_Z5HUBn3_T3Lm6d_idkutcFdzNwpzBphr/s2048/image_2026-02-18_10-43-03.png
ធាតុផ្សំនៃការភ្ញាក់ផ្អើលនេះបានបង្កឱ្យមានការរំជើបរំជួលនៅលើបណ្តាញសង្គម ដោយមនុស្សជាច្រើនបានពណ៌នាថាវាជាទង្វើនៃការដឹងគុណដោយមិនបានគ្រោងទុកចំពោះអ្នកគាំទ្រក្នុងអំឡុងពេលផ្លាស់ប្តូរឆ្នាំថ្មី។ មតិភាគច្រើនរបស់អ្នកគាំទ្រគឺវិជ្ជមាន។ មានមតិជាច្រើនបានសរសើរ Ju Jingyi ចំពោះការមានចិត្តសប្បុរសរួសរាយរាក់ទាក់ជាមួយអ្នកគាំទ្រនិងមានឆន្ទៈចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីផ្ញើសារជូនពរឆ្នាំថ្មី។
អ្នកទទួលរង្វាន់មួយចំនួនដែលមានសំណាងមិនអាចលាក់បាំងការរំភើបរបស់ពួកគេបានទេ ខណៈដែលពួកគេបានចែករំលែកសេចក្តីរីករាយរបស់ពួកគេនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ទន្ទឹមនឹងនេះ មនុស្សជាច្រើនផ្សេងទៀតបានសម្តែងការសោកស្តាយចំពោះការ យឺតពេកក្នុងការប្រណាំងដើម្បីទទួលបានស្រោមសំបុត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-JQLcPpmwYKnOxJnD5fxorVm2MQn05WnFxGFCI8EbcnIB4bdgVL2h8F-4hSEeM1bKqpd48Kiftog6t0AEQDp1freyRHT-Kp92auJpQ0SJ7_WhV15CiwY2XC9pVJ2YJJXsR1u0tFbsQC7AAz8HFxQdbhmsn-VaSfOpG5RzJvndi-BNT6lYN8dyAGLPHG2Y/s2048/image_2026-02-18_10-43-04.png

ដោយប្រារព្ធឡើងក្នុងអំឡុងពេលបុណ្យចូលឆ្នាំចិន នៅពេលដែលអាំងប៉ាវពណ៌ក្រហមតំណាងឱ្យសំណាងល្អនៅដើមឆ្នាំ កាយវិការនេះត្រូវបានអ្នកគាំទ្រយល់ឃើញថាជាពរជ័យរដូវផ្ការីកដែលមានអត្ថន័យ ខណៈពេលដែលក៏ពង្រឹងរូបភាពរបស់សិល្បករថាជាមនុស្សដែលងាយស្រួលទាក់ទង និងផ្តោតលើការប្រាស្រ័យទាក់ទងជាមួយអ្នកគាំទ្រ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4dh8dHeG8zKsz3Qbfx-m3ojiLpWw3zRjAoZgYuAm3hyphenhyphenrSLw1IAdKG3FYWO-REiUon-UTwnzMrH-7ZN0olk00as1p00o-bJlKJfTyanF93WNocfj0FurkHvzrQQBlTiJvh3e0OOFOEM0RFauKS-ORoTudSfcVOUc9egEA7HPHlCNBk9OPGJSyJlRDLxcVz/s1440/image_2026-02-18_10-42-57.png
មុនពេល Ju Jingyi ផ្តល់ជូនអាំងប៉ាវដល់ហ្វេនៗសិល្បករចិនជាច្រើនដូចជា Zhao Lusi, Xiao Zhan, Wang Yibo និង Lu Han ក៏បានចែកចាយអាំងប៉ាវក្រហមតាមអ៊ីនធឺណិតក្នុងអំឡុងពេលឆ្នាំថ្មី ឬនៅពេលដែលគម្រោងភាពយន្តបានបញ្ចប់ជាមធ្យោបាយនៃការបង្ហាញការដឹងគុណដល់អ្នកគាំទ្ររបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFzguYJcOQZ4fwW5sEusyIGKWwL1v6L0xXnBh8DOaofXUNt4ejTvc26LgnjgW-UkjkFxiPNFb-n3DFCaEFie1JaLWhOgyOmO5ZeUObipEPuWfZST6yKSbo_t_S7f0OxePzbMV76DelN_WSOohcM94M6eaTePHxeeMfjp-NweNjSoent1qxlUDA6x5jIIbA/s2048/image_2026-02-18_10-42-58.png

នៅក្នុងប្រទេសចិន សិល្បករផ្តល់អំណោយដល់អ្នកគាំទ្រជាធម្មតាត្រូវបានធ្វើឡើងក្នុងទម្រង់ជាស្រោមសំបុត្រក្រហមអេឡិចត្រូនិចតាមរយៈ Weibo ឬ WeChat ដោយបរិមាណ និងលក្ខខណ្ឌនៃការទទួលយកអាស្រ័យលើសិល្បករ ឬក្រុមនីមួយៗ។ កម្មវិធីទាំងនេះមិនតែងតែត្រូវបានប្រកាសជាផ្លូវការនោះទេ។ ព័ត៌មានភាគច្រើនរីករាលដាលតាមរយៈការចែករំលែកនៅក្នុងសហគមន៍អ្នកគាំទ្រ៕

គួរឱ្យភ្ញាក់ផ្អើល! អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា ទម្លាយថាពិតជាមានមនុស្សក្រៅភព

0

ស្របពេលពិភពលោកមានចម្ងល់យូរមកហើយ តើមានមនុស្សក្រៅភពដែរឬទេ? កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា អះអាងថា មនុស្សក្រៅភព (Alien) មានពិតមែន យើងមានឱកាសតិចណាស់នឹងឃើញពួកគេ ។ ប៉ុន្តែលោកបដិសេធចំពោះការលើកឡើងពីរដ្ឋាភិបាលអាមេរិកលាក់ទុកមនុស្សក្រៅភពនៅតំបន់៥១ (Area 51) មានទីតាំងលើវាលខ្សាច់ក្នុងរដ្ឋ Nevada ដែលជាទីកន្លែងអាថ៌កំបាំងបំផុតរបស់កងទ័ពអាកាសអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBWdT-xjn8bVmS6L_K0vNrWoMJEk1TrhF8Trdzho31W6uSRXtWUgjIXoAj6NopFMZmjV6NqgBISJda7-dqhtbqTsOMOx8YM_JL9IOlu8mp0BEfSz6ysT_7PrvlPYGkdpFpZGMMPA12H2xzsF1QftGfHavYfZGeIq2AUBoHtgSJ2e5l_bm9dz48rUjvSIT_/s800/photo_2026-02-18_15-32-57%20(2).jpg

ពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងដែលអតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) ឆ្លើយតបសំណួររបស់ពិធីករក្នុងកម្មវិធី Podcast កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ពិតជាមានមនុស្សក្រៅភព ថែមទាំងទាក់ទងមកផែនដីក្នុងអំឡុងពេលលោកកាន់តំណែង ប៉ុន្តែមានឱកាសតិចណាស់ដែលអាចឃើញពួកគេ ។ វាធ្វើឱ្យមហាជនងឿងឆ្ងល់កាន់តែខ្លាំង តើលោកដឹងដោយរបៀបណា ហើយមនុស្សក្រៅភពរស់នៅទីណា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIR1LGxHBeg0o7TO1uRVrHhRDRhd7dPzb6ywalfAHjXH8YWY8C63QbDYbvneK8iEkX-h01ajf9WPHnTYVge-DKn5Ro5F2kLSKbulVORHy9Zc3cfMmILSwMQh1cKd7GorxO1x4vOXF1i3Qzko91TfuKjX9GSVU1l1aQ1JRQ2Gz3r311n2pvC6jT-Y-trw13/s1280/photo_2026-02-18_15-32-57.jpg

ឆ្លើយតបនឹងសំណួររបស់លោក Brian Tyler Cohen ពិធីករកម្មវិធី Podcast ដែលសួរថា ៖ «តើមានមនុស្សក្រៅភពដែរឬទេ?» លោក បារ៉ាក់ អូបាម៉ា ថា ពិតជាមានមនុស្សក្រៅភពមែន ពួកគេមិនបាននៅតំបន់៥១ (Area 51) ប៉ុន្តែលោកមិនធ្លាប់ឃើញទេ ។ មនុស្សក្រៅភពមិនត្រូវបានឃុំឃាំងនៅតំបន់៥១ ឬបង្ខាំងនៅក្រោមដីទេ លុះត្រាតែមានផែនការឃុបឃិតគ្នាលាក់ខ្លួនមនុស្សក្រៅភព សូម្បីប្រធានាធិបតីអាមេរិកក៏មិនដឹង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhU68Cs-kiqXS3OPUWmuzWXC47Bgu658Z5XwI5bf4-1UqB3Q6I9bYEpn0wtmzKcciv5MbVU9_UKNuhDCxGffKls0DrzxgbmbNHfmBeJ-SU9Y_qW-WctWBqK0M3mw1Znd2gtJn7iL1wxBgumlVfyi83N1uC1JalIeDefSSff4RLfQkLGjh2ZO7ShT41robq1/s1024/photo_2026-02-18_15-32-58.jpg
ពាក្យសម្តីរបស់លោក បារ៉ាក់ អូបាម៉ា ត្រូវបានសារព័ត៌មាននានាលើពិភពលោក ព្រមទាំងទស្សនាវដ្តីយកទៅផ្សព្វផ្សាយព្រោងព្រាតបណ្តាលឱ្យផ្ទុះការចាប់អារម្មណ៍ពេញពិភពលោក និងសន្និដ្ឋានថា លោក បារ៉ាក់ អូបាម៉ា អាចជ្រាបពីមនុស្សក្រៅភពស្ថិតនៅទីណា ។

បន្ទាប់ពីព័ត៌មានមនុស្សក្រៅភពល្បីសុះសាយខ្លាំង លោក បារ៉ាក់ អូបាម៉ា ក៏បានបង្ហោះសារក្នុង Instagram នៅថ្ងៃទី១៥ ខែកុម្ភៈ ថា ៖ «ខ្ញុំព្យាយាមទប់អារម្មណ៍ពេលឆ្លើយតបសំណួរយ៉ាងឆាប់រហ័ស វាទទួលបានការចាប់អារម្មណ៍ខ្លាំង ខ្ញុំសូមបញ្ជាក់ថា ចក្រវាឡពិតជាធំទូលំទូលាយ ហើយអាចមានមនុស្សក្រៅភពនៅក្រៅផែនដី ប៉ុន្តែមានចម្ងាយឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ ទើបយើងមានឱកាសតិចនឹងឃើញពួកគេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMyos-gCkpT2FLZO9Lm548t-IQ6rMV7b1eRvUiJw9rDcA1lz74XZL8WDVTVeXqUd8LHD-GWYTKfPyPY8NWWEM-FEfwKIp-yh_UQWXZsASfBS6tMuM9KqO_VIcr_j1d7s4QS7HyH4O_KSUXgewPhuWM3hI19iR4dl034x9_aO5VOORuEp5ljFy1fiIPxbTd/s1000/photo_2026-02-18_15-32-59.jpg
លោកបញ្ជាក់ថា មនុស្សក្រៅភពបានទាក់ទងមកកាន់មនុស្សនៅលើផែនដីពិតមែនក្នុងអំឡុងពេលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិក ប៉ុន្តែគ្មានភស្តុតាងបញ្ជាក់ ។ ពាក្យសម្តីរបស់លោកស្របគ្នានឹងការលើកឡើងជាយូរមកហើយថា រដ្ឋាភិបាលអាមេរិកបានលាក់ទុកមនុស្សក្រៅភពនៅតំបន់៥១ មានទីតាំងលើវាលខ្សាច់ក្នុងរដ្ឋ Nevada ដែលជាទីកន្លែងអាថ៌កំបាំងបំផុតរបស់កងទ័ពអាកាសអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6TLHXA26f935Pww9q-YWn7QPUN1cFKafhW9gV9GmbCQ-ox3VG6LS1CG7CEDMmmZOcilG98kLB2AM1Zvuscu1IrkRiZqRZH14lu_Y_UeJDz9Wc-_tCcr34GMZq5pAau3x810hVyYvURI8mvoso1yHw_h72u_lxSvcgYvJ2L7lsEAu3Ct1dXYcdEZ103CO8/s720/photo_2026-02-18_15-32-59%20(3).jpg
ចំណែកលោកប្រធានាធិបតី Donald Trump មិនជឿថា មានមនុស្សក្រៅភពទេ បើទោះជាលោកធ្លាប់និយាយជាមួយមនុស្សមួយចំនួនអះអាងថា មនុស្សក្រៅភពមានពិតមែន និងធ្លាប់ឃើញយានរបស់មនុស្សក្រៅភពលើអវកាស ដែលអាចជា UFO ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpRL0Jo3MI3bnIhi1GVP9EJBkRpm8aTw-nQMwH5bTqmh6m-ZFNl5NwNBwK7yuEoblBlziE6BLzTuCvSEvLLio5cx3oJ3hM0LkUTcJE2jghn5Gd14LDWk_XSEDGgxcIsjBse_HdhhZ96gm4zFKVb7TwelkZYnUphoOmedeQz-GAG6-wFgQNovNhoonEkzqB/s1200/photo_2026-02-18_15-32-59%20(2).jpg

កាលពីឆ្នាំ២០១៩ មានមនុស្សរហូតដល់ជាង១លាន ៥សែននាក់ បានចុះឈ្មោះធ្វើដំណើរទៅតំបន់៥១ (Area 51) ក្នុងនោះក៏មាន Influencer ប្រមាណ១៥០នាក់ ប្រមូលផ្តុំគ្នានៅជុំវិញតំបន់៥១ ដោយសារចង់ដឹងច្បាស់ពីមនុស្សក្រៅភព ប៉ុន្តែវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjp1AmdZMXpxRPgubvjOxtW0g8PhVxE0t0uAsLQWEMS1JNjljwVk6DyW58-uTQg0xwNt626xiLU_fxk0lr-CaewjDVl1lxwDi0xEjGw3Pqw2Bi25qUlIBvEDvf0jEKXp5axBoo99Yl2muwj-jnfcuY3W2fcOBcpp2_Y0d0cwpmFvrDpGTlOrNE2UXFwRrWM/s1280/photo_2026-02-18_15-32-59%20(4).jpg

បើយោងតាមឯកសារសម្ងាត់ដែលបែកធ្លាយកាលពីឆ្នាំ២០១៣ ឱ្យដឹងថា តំបន់៥១ គឺជាកន្លែងសម្រាប់សាកល្បងគម្រោងអវកាសផ្សេងៗរបស់រដ្ឋាភិបាលអាមេរិក ព្រមទាំងជាកន្លែងអនុវត្តគម្រោងឃ្លាំមើលអវកាស U-2 និង Oxcart ៕

រុស្ស៊ីនឹងបញ្ជូនប្រេងឱ្យគុយបាឆាប់ៗស្របពេលអាមេរិករឹតបន្តឹងការនាំចេញប្រេងពីប្រទេសនានា

0

រុស្ស៊ីអះអាងថា នឹងបញ្ជូនប្រេងឱ្យគុយបា តើរុស្សុីបញ្ជូនដោយរបៀបណាវិញ បើសហរដ្ឋអាមេរិកបិទខ្ទប់ច្រកនាំចូលអស់ទៅហើយ ហើយការនាំចូលតាមនាវាត្រូវចំណាយពេលជិត២ខែ ត្រូវប្រឈមនឹងនាវាចំបាំងសហរដ្ឋអាមេរិកទៀត រីឯចិនវិញក៏បារម្ភមិនធម្មតាដែរ ណែនាំឱ្យគុយបាប្រើផ្ទាំងសូឡា តែតាមការដឹង យ៉ាងហោច គឺនៅឆ្នាំ២០២៨ ឯណោះទេ ។ តើគុយបាអាចទ្រាំទ្របានកម្រិតណា ប្រសិនបើ USA នៅតែបិទខ្ទប់ ឬមហាមិត្តទឹកកកបានតែមាត់ថា ជួយៗឱ្យតែឮ និងផ្តល់ក្តីសង្ឃឹមពីលើមេឃទេ ខណៈដែលប្រទេសខ្លួនកំពុងតែជាប់ដៃវាយអ៊ុយក្រែនដែរ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5cdBlOqkt7YoG6fsexK3OBz3Yl-qbxAV3wpQU1fFTEgl52Qw-tSvsdBcYdxlUSM9VKKhvLN5ZfWAUQqX42WNd8lO3Y2w409dbBgJs0II0Yg-xDpDQxoVDLZunrWcurKRqhly7aIQqK6aPijHPtWJnvUjJuzX4OYAICehVUdXuCUEZyomEiTY03qausmEE/s1024/photo_2026-02-18_12-52-52%20(3).jpg
ស្ថានការណ៍ខ្វះខាតប្រេងឥន្ធនៈនៅគុយបា បានធ្លាក់ក្នុងវិបត្តិ! ការដាក់សម្ពាធសេដ្ឋកិច្ចពីសំណាក់រដ្ឋាភិបាលអាមេរិកធ្វើឱ្យគុយបាជួបការលំបាកយ៉ាងខ្លាំង ដែលជំរុញឱ្យរុស្ស៊ីប្រកាសគាំទ្រ និងជួយសង្គ្រោះគុយបាជាមិត្តរបស់ខ្លួនពីការខ្វះខាតប្រេង ដោយត្រៀមបញ្ជូនប្រេងទៅកាន់គុយបាឆាប់ៗនេះ ។

ស្ថានទូតរុស្ស៊ីប្រចាំទីក្រុងហាបាណា ប្រទេសគុយបា ប្រកាសថា រុស្ស៊ីនឹងបញ្ជូនប្រេងឱ្យគុយបា ក្នុងនាមមនុស្សធម៌នាពេលឆាប់ៗ ដើម្បីដោះស្រាយបញ្ហាខ្វះខាតប្រេងយ៉ាងខ្លាំងក្នុងប្រទេសនេះ បន្ទាប់ពីការនាំចូលប្រេងរបស់គុយបាពីប្រទេសនានាត្រូវបានកាត់ផ្តាច់ជាបន្តបន្ទាប់ និងការដាក់សម្ពាធពីរដ្ឋាភិបាលអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiboY8ZUAHLDcPqS1NxkLSF0nN29o5RqQaqmltSp_xNygIns5qK9L0DuyJBjavCS4IB6zlFE1jj6v2VCI264YpTP1UAFNV0fi0EPcTm3l3xqYv9G5ksqAbmjNahazxacp2KtbAg5rkCRiHgXFEvjApuMADO1ojBMvGnUvv6EeOAxB5BBslJg0g18_CSxkQ_/s800/photo_2026-02-18_15-23-54.jpg
រុស្ស៊ីចេញមុខគាំទ្រគុយបា ស្របពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបង្កើនវិធានការដាក់សម្ពាធសេដ្ឋកិច្ចគុយបា និងគំរាមដំឡើងពន្ធទំនិញរបស់ប្រទេសណាដែលហ៊ានបញ្ជូនប្រេងទៅគុយបា ទើបធ្វើឱ្យប្រទេសនានាផ្អាកការនាំចេញប្រេង ។ បច្ចុប្បន្ន គុយបាខ្វះខាតប្រេងយ៉ាងខ្លាំង ខណៈប្រេងនៅសេសសល់អាចប្រើប្រាស់ត្រឹមតែ៣ខែទៀតប៉ុណ្ណោះ ។

កន្លងមក គុយបាពឹងផ្អែកលើការនាំចូលប្រេងពីទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា ប៉ុន្តែអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងភរិយា ត្រូវបានឃុំខ្លួនដោយកងកម្លាំងពិសេសអាមេរិកកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ធ្វើឱ្យការនាំចេញប្រេងពីទីក្រុង Caracas មកកាន់គុយបា ត្រូវផ្អាកភ្លាមៗ ។

បើតាមមន្ត្រីទូតរុស្ស៊ី ការកាត់ផ្តាច់ប្រភពនាំចូលប្រេងធ្វើឱ្យគុយបាខ្វះខាតប្រេងយ៉ាងធ្ងន់ធ្ងរ និងរងផលប៉ះពាល់ខ្លាំងជាងពេលគុយបាធ្លាប់ខ្វះប្រេងកាលពីឆ្នាំ២០២៥ ។ ពេលនេះ រោងចក្រផលិតអគ្គិសនីជាច្រើនកន្លែងកាត់បន្ថយកម្លាំងផលិតបណ្តាលឱ្យដាច់ចរន្តអគ្គិសនីស្ទើរគ្រប់កន្លែង ជាពិសេស ការដឹកជញ្ជូនតាមមធ្យោបាយសាធារណៈ និងក្រសួងសុខាភិបាល រងផលប៉ះពាល់ជាងគេ ប្រសិនបើការបញ្ជូនប្រេងយឺតយ៉ាវ នឹងប៉ះពាល់ដល់ពលរដ្ឋគុយបា ប្រមាណ១១លាននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrjAaODo6CcuV5ks8zs5nJpNHniCdSrkclQoSkhqj1PZrUA-FpeN93B42yF_BlXMx1XeFsgd-gjkS71ZlhaGmK8hL0IJVxamDZuB99P94arXjXWmo10cSyU1D5JxK6C4kLtoYy_P3MHMShjoB5tAgn11O6VJjl8yqm5LJ3DKqxkJXZ5M-WaoMvZ6S8MkCN/s1200/photo_2026-02-18_12-52-52%20(2).jpg

ការបញ្ជូនប្រេងពីរុស្ស៊ី គឺតាមផ្លូវសមុទ្រ ដោយចំណាយពេលចាប់ពី៤០ថ្ងៃ ទៅ៥០ថ្ងៃ ទើបប្រេងមកដាក់ទីក្រុងហាបាណា ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៥ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានអនុញ្ញាតឱ្យរដ្ឋាភិបាលរុស្ស៊ីបញ្ជូនប្រេងឱ្យគុយបា ចំនួន១សែនលីត្រ ស្មើទឹកប្រាក់៦០លានដុល្លារ ប៉ុន្តែប្រេងរុស្ស៊ីមិនអាចបំពេញតម្រូវការប្រើប្រាស់របស់គុយបាទេ គឺគុយបាត្រូវការប្រេងរហូតដល់៨លានលីត្រក្នុង១ឆ្នាំ ដើម្បីជំរុញសេដ្ឋកិច្ច ។

រុស្ស៊ីថ្កោលទោសវិធានការរបស់លោកប្រធានាធិបតី Donald Trump ជាការដាក់សម្ពាធសេដ្ឋកិច្ចគុយបា ខណៈលោក Trump ថា ដើម្បីជំរុញឱ្យរដ្ឋាភិបាលគុយបាផ្លាស់ប្តូរគោលជំហរនយោបាយ ។ តាមអ្នកវិភាគ គុយបាក្លាយជាទីកន្លែងប្រកួតប្រជែងរវាងក្រុមប្រទេសលោកខាងលិចជាមួយសម្ព័ន្ធមិត្តរបស់គុយបា ដោយសារគុយបាមានទំនាក់ទំនងជិតស្និទ្ធជាមួយក្រុមប្រទេស BRICS (ដែលមានសមាជិក១០ប្រទេស មានគោលដៅកាត់បន្ថយការពឹងផ្អែកលើប្រាក់ដុល្លារអាមេរិក ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwEgNbIGSspnE4mfs4PS-VP5A1u7VNcYzziiYbiagmd5Eyd9Wp1RRzMBHD7B7-EX1LXCaEYTC1Qn-uaTxn2LR9e9Map6UWDWzgnXWgK8iifTog9tSUyDQ0vowWX-nrD237GXiosiTmuQlsTCkvPWxUENhhAnlH3s6ytXttkt4NvVPPimTUxRdi-gvGtfPZ/s1280/photo_2026-02-18_12-52-52.jpg

គួរបញ្ជាក់ថា ក្រៅពីរុស្ស៊ី ចិនក៏បារម្ភពីគុយបាខ្វះខាតប្រេងផងដែរ ដោយចិនជំរុញឱ្យគុយបាប្រើប្រាស់ផ្ទាំងសូឡាស្រូបពន្លឺព្រះអាទិត្យរបស់គម្រោងបង្កើតទីវាលតម្រៀបផ្ទាំងសូឡាទ្រង់ទ្រាយធំ ចំនួន៩២កន្លែង នៅឆ្នាំ២០២៨ ដំណើរការដោយក្រុមហ៊ុន Yangtze Ecology and Energy Development Co. ៕

លះបង់ណាស់! ទោះបីមិនត្រូវធាតុជាមួយនឹងទឹកឃ្មុំតែ Zhao Lusi នៅតែញ៉ាំក្នុងពេល Live សប្បុរសធម៌

0

តារាសម្តែងចិន Zhao Lusi ថ្មីៗនេះបានចូលរួមការផ្សាយផ្ទាល់សប្បុរសធម៌មួយដើម្បីផ្សព្វផ្សាយផលិតផលកសិកម្មក្នុងស្រុក ក្នុងគោលបំណងគាំទ្រដល់កសិករ។ ទោះបីជាមានអាឡែស៊ីជាមួយទឹកឃ្មុំក៏ដោយក៏នាងនេះនៅតែញ៉ាំវាដើម្បីផ្សព្វផ្សាយផលិតផលនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtVT3efkX0vjt-OSWLdOpzKVobM60nkjdpk47exk5lCtRa_1bwjP4JgFKdOaiNQ8J7pIglV0F4EdMv8zGgq9_vluc0Jdc6RqZX2bVAPtmzzGBnDzts5BE6xaEr_UIVY9PY_ePQTLBO6vxQTVUJi4zLwyfEpm0UOE8YDG-ddViAkphSCHHdN9LhRl-FLrpD/s1440/image_2026-02-18_10-55-09.png

តារាស្រីរូបនេះថែមទាំងបានទទួលស្គាល់ដោយបើកចំហអំពីអាឡែស៊ីទឹកឃ្មុំរបស់នាង មុនពេលបន្តភ្លក់ផលិតផលនេះ ដើម្បីជួយជំរុញការលក់។ ដោយមានឥទ្ធិពលយ៉ាងខ្លាំង និងមូលដ្ឋានអ្នកគាំទ្រដ៏ស្មោះត្រង់របស់ Lusi អ្នកទស្សនាមួយចំនួនមិនអាចជួយអ្វីបានក្រៅពីឆ្ងល់ថា តើនាងពិតជាព្រួយបារម្ភថាគ្មាននរណាម្នាក់នឹងទិញផលិតផលនេះឬ?ក្នុងរយៈពេលប៉ុន្មាននាទី អ្នកទស្សនាបានកត់សម្គាល់ឃើញប្រតិកម្មអាឡែស៊ីដែលអាចមើលឃើញនៅលើកញ្ចឹងករបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha3tC90f76wj6cfdnGD08BjdfGGBMfoWIg1gCHaL3-cxuYZqdh9kV3dajUW4D4lIz8UHV1Xl9yTibSpmO8smkoyuVt7-gTWX-j7Zxa7Jb9FvYgISI0EB2it6W6vD7hMG1b5sUDq5ABXsXYBXvz2otQeaQ7NbqLkzzcgzMndxTIIFBKGFMPDY-IXXTfuOPr/s915/image_2026-02-18_10-55-08.png

ហេតុការណ៍នេះមិនបានបញ្ចប់នៅពេលដែលការផ្សាយផ្ទាល់បានបញ្ចប់នោះទេ។ ក្រោយមកនៅពេលដែល Lusi បានថតកម្មវិធីចម្រុះ If It’s Not Funny, Sleep on the Streets ស្លាកស្នាមនៃប្រតិកម្មអាឡែស៊ីត្រូវបានគេរាយការណ៍ថានៅតែអាចមើលឃើញ។ចាប់តាំងពីពេលនោះមក ក្រុមការងាររបស់នាងបានបង្ហាញថា Lusi កំពុងលេបថ្នាំដើម្បីគ្រប់គ្រងរោគសញ្ញាដែលនៅសេសសល់ ដោយបង្ហាញថាប្រតិកម្មនេះគឺច្រើនជាងកន្ទួលតូចតាចដែលបាត់ទៅវិញក្នុងមួយយប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRaBLmBxKAarlDgl6kRHaJ4jzKuVFWURrO7zJ8Ak0tJ09xw2yvKVClTF-F7SOk4U6MmMhOFIdPw_dqmY3uGUcOPBPyyMJmzSdW1CVcigXv35UOZ8k2SwaQuufCnXOzevhjNqiWX6MRwwVB52QP_-jARm9uapHeah97KwIUb4BKAICjD24rBmtElOIFvq-E/s1440/image_2026-02-18_10-55-10.png

យ៉ាងណាមិញ កាយវិការសប្បុរសធម៌របស់នាងដើម្បីជំរុញផលិតផលក្នុងស្រុកទទួលបានមតិចម្រុះពីអ្នកលេងបណ្តាញសង្គម។ អ្នកខ្លះបានសរសើរវិជ្ជាជីវៈ និងការលះបង់របស់ Zhao Lusi ចំពោះបុព្វហេតុល្អ ដោយសរសើរឆន្ទៈរបស់នាងក្នុងការខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់សប្បុរសធម៌។ អ្នកផ្សេងទៀតបានជំរុញឱ្យតារាសម្តែងរូបនេះផ្តល់អាទិភាពដល់សុខភាពរបស់នាង និងរំលឹកអ្នករាល់គ្នាថា គ្មានគោលដៅលក់ផ្សាយផ្ទាល់ណាមួយសមនឹងបង្កឱ្យមានប្រតិកម្មអាលែហ្សីដោយចេតនានោះទេ៕

លាន បញ្ចនីតបង្ហោះសារក្តៅគគុកខំទៅសួរសុខទុក្ខគេមុនបែរជាទទួលបានអារម្មណ៍នេះទៅវិញ

0

លាន បញ្ចនីត តារាចម្រៀងក្នុងទ្រនំសាន់ដេបានបង្ហោះសារយ៉ាងក្តៅគគុកដោយលោកខំនិយាយសួរសុខទុក្ខមុនទៅកាន់ភាគីម្ខាងទៀតប៉ុន្តែបែរជាទទួលបានពាក្យមកវិញថា «ចង់ Diss មែន?»។ បញ្ចានីត ថាមានឈ្មោះល្បីក្នុងវិស័យនេះហើយកុំគិតថាមានតែឯងខណៈបញ្ចានីត ថាកាលមុនលោកក៏ឡូយដែរ ហើយឡូយខ្លាំងជាងនេះទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMD-jDj03XaPROXoJZGK1VUsRV5EFjEDRM_iUXcPOMKhX-iYHpZWUP45D3rrfPiOsgSnLFq7x6QqH_CUAY2NzXHvfyQOXxWXj4X-Zp-EUkmEFthZCewaP2CEUvaTO4s28MPkFsWfHYUlaczEOg1lh1RJsGUpl4WWl4DN7d6RvVXr3i_fXgLQZ_D37GYU6u/s2048/image_2026-02-18_09-44-49.png
ធ្លាប់សាងភាពល្បីល្បាញ លាន បញ្ចានីត បានស្ងប់ស្ងាត់ពីជីវិតសិល្បៈមួយរយៈបន្ទាប់ពីមានរឿងអាស្រូវឯកជនបន្ទាប់ពីមាននារីម្នាក់ចេញមកបង្ហោះចោទប្រកាន់តារាប្រុសរូបនេះធ្វើរឿងមិនសមរម្យ។ ទោះយ៉ាងណា ភាពស្ងប់ស្ងាត់របស់បញ្ចានីត បានធ្វើឱ្យមានការចាប់អារម្មណ៍បន្ទាប់ពីប៉ះពារសម្តីជាមួយនឹង ហ្សេដេស ហើយបានចេញបទចម្រៀង Diss Track ជាមួយនឹង Goofy ខណៈចុងក្រោយនេះ បញ្ចានីត បានបង្ហាញខ្លួនទៅតាមការប្រគំតន្រ្តីមួយចំនួនផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhbOYQcqt0y6gzKljY9Ok3WIO0PB9_1yOlMHIrez0PH5BvcUwmYHaqvfxis2lzHbOoiy4GrWxuj21cK4EtB9nxW5Yy8W9kTe-ZaqZ0Wp6bdo7HQM5R9ryN95SJqWhphEDIOfvk-vzV8FHCnexorwr5dS3EUUTx0HNnRrQPDHucq7J3JeeK_xue81uzV_iLR/s2048/image_2026-02-18_09-44-48.png

ទោះយ៉ាងណា ម្ចាស់បទ «ចេញឱ្យឆ្ងាយ» ស្រាប់តែចេញមកបង្ហោះសារយ៉ាងក្តៅគគុកទៅកាន់មនុស្សក្នុងវិស័យសិល្បៈបន្ទាប់ពីរូបគេខំសួរសុខទុក្ខមុនហើយបែរជាពោលពាក្យគ្មានមនោសញ្ចេតនាមកវិញ។ នៅថ្ងៃទី១៧ ខែកុម្ភៈ លាន បញ្ចានីត បានបង្ហោះថា «ចង់ធ្វើមិត្តក៏បានសត្រូវក៏បានអត់ចេះខ្លាចទេ ទោះដើរយឹតជាងបន្តិចតែមិនដែលចង់បោះបង់ចោលទេ ជួបវាខំនិយាយជាមួយវាសួរសុខទុក្ខចុងក្រោយថាឯងចង់ Diss ? ឆ្កួតមែន? បើថាមានតម្លៃមានឈ្មោះល្បីក្នុង INDUSTRY នេះហើយ កុំខំធ្វើមានតែឯង កាលមុនអញក៏ធ្លាប់ឡូយជាង ហើយឡូយខ្លាំងទៀតហ៍ ដឹងអត់អាឡប់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiteKEhCEJYTKyZAnzxxT50kXSBF5Hf-KJ4bKbDPtws_FNQG9YTv6EAnZB28HplvtX7VJPKmB17vr1yv96MK3gtYDq5nddPRwjzpB8eeV3Oui6HriXiopdJXQj1ZoRsYHmmW7tToBx2Bh9WV1bcZ-HApTwu0eliREqWlmKACxB6UwgO7IFutCAI9SR1DiN9/s1280/image_2026-02-18_09-44-51.png

ការបង្ហោះសារដែលមិនបញ្ចេញឈ្មោះនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមានការចាប់អារម្មណ៍និងចង់ដឹងថាតើសិល្បកររូបនោះជានរណាដែលមិនរាប់អានតារាចម្រៀង លាន បញ្ចានីត បែបនេះ៕

សុខ ពិសី បញ្ជាក់ពីលក្ខខណ្ឌអំពីបុរសដែលនឹងយកមកធ្វើជាគូ និងអះអាងថាមិនទាន់បើកបេះដូងនៅឡើយ

0

រយៈពេលចុងក្រោយនេះតារាចម្រៀង សុខ ពិសី ធ្វើឱ្យមហាជនមានការចាប់អារម្មណ៍ជាពិសេសជុំវិញរឿងដៃគូជីវិតហើយក្នុងនោះក៏មានបុរសវ័យក្មេងបង្ហាញសញ្ញាមានចិត្តស្រលាញ់ប៉ងចង់បានតារាចម្រៀងរូបនេះមកធ្វើជាគូអនាគត។ យ៉ាងណាមិញ សុខ ពិសី បានបញ្ជាក់ថារូបនាងពុំទាន់បើកបេះដូងនៅឡើយទេហើយបុរសដែលនាងអាចបង្ហាញគឺមានន័យថាគូអនាគតរបស់នាងមានលក្ខខណ្ឌទាំងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrl85jn9YsTrx4MlRhoEXBtn_hmed-fztQiyIOrVkf6OFJFrBbd69_TZBeYAEReP1aBNAgM_6MmyGi-3nKYToCo61gu1W0SF3nHkgQLVKmd2VLzjnxkE02akHqRUQKS1ne0SqcevZ0JyonavR90sWx5XRK4Lw7WPTEka73Y8tpb44gwYIzv_mPjjbb-vpJ/s2048/image_2026-02-18_08-56-12.png
នៅរសៀលថ្ងៃទី១៧ ខែកុម្ភៈ តារាចម្រៀង សុខ ពិសី ស្រាប់តែចេញមកបង្ហោះថា «មនុស្សប្រុសក្នុងក្ដីស្រមៃទៅថ្ងៃអនាគតរបស់ខ្ញុំគឺច្បាស់លាស់ sweet និង មានគំនិតចាស់ទុំ ព្រោះប៉ុន្មានឆ្នាំទៅមុខទៀតក៏ចរិតខ្ញុំនៅតែក្មេងដដែល»។ ម្ចាស់បទ «តើប្រើពេលប៉ុន្មានទើបអាចភ្លេចបង» បានបញ្ជាក់យ៉ាងច្បាស់លាស់ថានាងមិនអាចយកអ្នកដែលមានអត្តចរិតក្មេងដូចជាខ្លួនបានទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJKIRS6zNQeFdP-L1OF4rJ8lKDiabsf5xuA4vxx3DpyLk7DXyorx-gpmtlX6ucGtt_YDvHbOsIlRe-R3jWGHVyDPSX7NiIvmDcY97TChSKfTGvk0LxZ7pUKhJVGe2yl0qfi0YYqkfnQXVxVcz0Blm3wpFATB7CcquqS29d3moY8Fq2Uog8hBYJAb5aC4Sh/s2048/image_2026-02-18_08-56-08.png
សុខ ពិសី ថាឆ្នាំក្រោយបើនាងជ្រើសរើសនរណាម្នាក់សូមឱ្យហ្វេនគោរពតាមការសម្រេចចិត្តរបស់នាងបើទោះជាបុរសនោះជានរណាក៏ដោយ។ តារាចម្រៀងរូបនេះថែមទាំងធានាថាបើនាងបង្ហាញបុរសក្នុងក្តីស្រមៃទៅថ្ងៃអនាគតនោះមានន័យថាបុរសនោះគឺគ្រប់លក្ខខណ្ឌដែលនាងចង់បានគឺច្បាស់លាស់ មានចរិតចាស់ទុំនិងស្វីត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWDELctXP4Ji1lNFhpvmiwJTcT7CtZ2I4V2_B9kFEiBO_S69c3NDuhaHOvoEMvAoJIAhAvpO0exRGqoYd1aKASZtZ703otalCqtbQrNGW-7yzgljntqwRvQZe6sPOf2yjgo-KRuiZDtOrh6jovSTVOKxZOQy06EDLqm7TXwnfQoRCVQrS70WtapxfBvlnp/s2048/image_2026-02-18_08-56-09.png

ជាមួយនឹងការបង្ហើបពីលក្ខខណ្ឌបុរសដែលនឹងកាន់ដៃជាមួយគ្នាកសាងជីវិតគ្រួសារ តារាចម្រៀង សុខ ពិសី ក៏បានអះអាងដែរថាការដែលនាងមិនចេះប្រកាន់ខ្លួន តែងតែស្និទ្ធស្នាល លេងសើចជាមួយនឹងហ្វេនៗគ្រប់គ្នាមិនមែនមានន័យថានាងផ្តល់ក្តីសង្ឃឹមឱ្យគេគ្រប់គ្នានោះទេប៉ុន្តែនោះជាចរិតពិតរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL-AtYtCxTLEb7_xgtZqe4-bLqYxUIsGw8IxazIrPjL8M4WvWbJ_gqlQX0FrkxrAICTxfRpucju39T-PY-yxGrQ0lNrlrU-D2C4VKBPFEJwjF5uLOn0OFxVrbUcrq0Lw-tg3Hd6CrmXl069kH-OX0wz6897eBBo6s9UCuNJRE39JcmjashJMJtIHjsi_Ed/s2048/image_2026-02-18_08-56-11.png

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ននេះក្រៅពីអាជីពជាតារាចម្រៀងស្ថិតនៅក្នុងទ្រនំសាន់ដេ សុខ ពិសី គឺមានមុខជំនួញផ្ទាល់ខ្លួនផងដែរ៕