Home Blog Page 635

«កន្ធាយក្បាលកង្កែប» សត្វកម្រ ជិតផុតពូជរបស់ពិភពលោក! ប្រទះឃើញលើទឹកដីនៃខេត្តក្រចេះ ដើមឆ្នាំ២០២៥

0

សត្វកន្ធាយក្បាលកង្កែបដែលជាប្រភេទសត្វទទួលរងគ្រោះជិតផុតពូជបំផុតនៅក្នុងសកលលោក។ វាត្រូវបានគេគិតថាផុតពូជពីប្រទេសកម្ពុជាជាយូរមកហើយ តែដល់ឆ្នាំ២០០៧ ក្រុមស្រាវជ្រាវ បានរកឃើញវត្តមានរបស់វាឡើងវិញម្តុំដងទន្លេមេគង្គ ក្នុងខេត្តក្រចេះនិងស្ទឹងត្រែង។ ខណៈនាដើមឆ្នាំ ២០២៥ នេះ ក៏ប្រទះឃើញពួកវាចំនួនពីរសម្បុកបន្ថែមទៀត និងជាការអបអរសាទរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFOvoFaItUA4zxXfhgrzlHO5JD6RwNwiFojg_89aZlkT6MQeeki2Ggbw7Uqnq1UZXJLerABGOLKvmfdT08qelYLljRSmDKru00hBcxgb2pniRufBM9dwF2yYyaoLZVO3QMdz8j7NawB4k5B_3ZUCFFHhz4ybb7XdqeJhzPr_Am0wBhCR8Del68ggCVXuFg/s1080/image_2025-01-29_11-22-03%20(2).png
នាថ្ងៃទី ២៧ ខែមករា ឆ្នំាំ ២០២៥នេះ អង្គការ WCSកម្ពុជា បានគូសបញ្ជាក់ថា ក្រុមការងារអភិរក្សសត្វអណ្តើកនៃអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងរដ្ឋបាលជលផល បានរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបចំនួនពីរសម្បុកដំបូងបង្អស់ក្នុងឆ្នាំ២០២៥ នៅតាមឆ្នេរខ្សាច់ដងទន្លេមេគង្គក្នុងស្រុកសំបូរ ខេត្តក្រចេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTQ7UCAnngoRgWuQzbQ6E_LxCpu8tAnJwuWP-BDYTrCgutSsJwYJM5GuCyrm-etUExSYcHkmuYHWrmQ5WNRlhQNe3YfVkK5ST0BcRnIHAh2RvHdlh_tBU95qXtn6j8STwanF5mOP3BmAIjTAp3hGzmfVrSjdREBs6gtbE4V3y2B7kDBMzg64OZzVtTO1TV/s1080/image_2025-01-29_11-22-03.png

ក្រុមការងាររំពឹងថានឹងរកឃើញសម្បុកសត្វកន្ធាយក្បាលកង្កែបនេះបន្ថែមទៀតក្នុងរដូវពងកូនឆ្នាំ២០២៥នេះដែលចាប់ផ្តើមពីខែមករារហូតដល់ខែឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOYAXe5Q8ow4JrwJnDHpc9SWGuW1H9OPfoqArdmam-8IFOxnQH7j6A4FjDUaVMoeZUFIUMj06UDCnuQOqABkgHPqjuK7RfWKrq7LSPC-yLBeZs4KWcSCvoP_w4CvnP_Hmq67MGjBzTeIeOYED15Lo-y5B3_r2tqoGZEuyweKY0LPz5ObEgH1Pd71MPlROk/s780/image_2025-01-29_11-22-04%20(2).png

សូមជម្រាបថា ចាប់តាំងពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៤ ក្រុមការងារបានរកឃើញសម្បុកពងកូនរបស់សត្វកន្ធាយក្បាលកង្កែបនៅលើឆ្នេរខ្សាច់តាមដងទន្លេមេគង្គចំនួន២០១សម្បុក ដែលមានពងសរុបចំនួន៧ ២៩២គ្រាប់ និងញាស់បាន៣ ៥៩១កូន។ ប៉ុន្តែក្នុងឆ្នាំ២០២៣ និងក្នុងឆ្នាំ២០២៤ ក្រុមការងារបានកត់សម្គាល់ឃើញថាសម្បុកសត្វកន្ធាយក្បាលកង្កែបនេះមានការធ្លាក់ចុះ ដោយមានសម្បុកចំនួន១០ក្នុងឆ្នាំ២០២៣ និង១១សម្បុកក្នុងឆ្នាំ២០២៤ តែប៉ុណ្ណោះត្រូវបានរកឃើញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLO4lJ0NQnpwwIQnrfUD_HTBy1I89VtvuMa5KndVsslh3Rh44c_UV9n-OQkPxlnSdrOAfC7T_F9Td4h08b6TNTyB96rL84T4y0_dZm7Hjici4vALoZ4QgTcPoLSuOER5SN2tNajdvpowL9WEVvBbsj9nplISm1RTb9tmH2wfWqkGuWTP0n56Oa4B77-CUe/s1080/image_2025-01-29_11-22-04.png

តាមរយៈកម្មវិធីការពារសម្បុកសត្វកន្ធាយក្បាលកង្កែបគឺជាគោលដៅអភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល ដើម្បីស្តារចំនួនកន្ធាយក្បាលកង្កែបនេះឱ្យមានច្រើនឡើងវិញនៅក្នុងទីជម្រកធម្មជាតិរបស់ពួកវា៕

ចូលឆ្នាំចិន-វៀតណាមឆ្នាំនេះ «ជ្រូកខ្វៃ» នូវតែត្រូវប៉ាន់ខ្លាំង! តើជំនឿសែន «ជ្រូកខ្វៃ» មានអត្ថន័យយ៉ាងណា?

0

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនបានប្រព្រឹត្តិទៅដោយរលូននាថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥នេះ ដោយសង្កេតឃើញថា ជ្រូកខ្វៃ នៅតែជាទីពេញនិយមក្នុងចំណោមទាំងជនជាតិចិន និងប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwYlwvpuQZjGUhyv4N5dxQMJxopYbjrcLWs4ijx8LRjm2xr62g_Jjxgt-hXImV9jFP69yyZviwsQJZqUfsBR75s_ocTeNfkEDgUYgRg8UWRxqUW-u33PfFFGrIioREe0C_KNgUpmGssDO_fN25RKmZ4kujLhp7jXVztGOupqe5KjJf4Zj-ragIz-pzUoAb/s1200/IMG_2011.JPG

ជាការពិតណាស់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គេតែងរៀបចំគ្រឿងដង្វាយផ្សេងៗ ដូចជាបាយ សម្ល ឆាបន្លែ មាន់ទា ភេសជ្ជៈ នំពងទា ផ្លែឈើ និងក្រដាសសែនជាដើម ហើយអ្វីគ្រួសារភាគច្រើនមិនដែលរំលងនោះ គឺជ្រូកខ្វៃ។ តាមជំនឿចិន ជ្រូកខ្វៃគឺតំណាងឲ្យការរកស៊ីមានបាន ហូបឆ្ងាញ់ និងគេងលក់ស្រួល។ ដូច្នេះហើយ គ្រួសារធូធារភាគច្រើនគឺគេនឹងសែនជ្រូខ្វៃកជាដង្វាយ ដើម្បីឲ្យកូនចៅបានបានទទួលទានផង និងជឿថាមានសិរីសួស្តីនិងលាភសំណាងធំដល់ក្រុមគ្រួសារទាំងមូលផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip3J8vdMCbJufsE1ycdebxtJ3IrJlee_TToyiY8O4XKJexRN5acxHRipq9RqDt0jCIQvI10vwQquEeWy8jIKATCC8mfaqwRNPG6NEZh-qtZp3di89sPUgob3SE1Aq697xahxVLoxe5grA512tMSyEEBQE_BBopZ3D_ar3V5miWw9gjv89lZncSh-o_LxQk/s2048/IMG_2012.JPG

តែយ៉ាងណា សត្វជ្រូកក៏ស្ថិតនៅក្នុងឆ្នាំកំណើតទាំង ១២ផងដែរ ដែលត្រូវបានគេស្គាល់ថាជាឆ្នាំកុរ ដូច្នេះហើយអ្នកដែលកើតឆ្នំាកុរ គឺគេនឹងមិនសែនជ្រូកខ្វៃឡើយ ព្រោះប្រៀបបាននឹងការសែននិងហូបសាច់ខ្លួនឯង។ អ៊ីចឹងហើយជំនួសមកវិញ គេនឹងសែនមាន់ ទា ត្រីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHERoBdEF1oKDcXK4aptXtpCNCF2H-TRKcWMloE9Zsoxw0m5FDSVyxsOeDsk6XhX7pCZRdZZD_jBQ0MgmoV7JOb3-II7698TtNYGxuM-1QqoEx1A7GucdRxG-iFnZf0DhfTI6tUYE46y803jqKHhgEmPNgxBa3pi-3GhEcFd6RedJ3XfWhMELpzlnYo6dH/s1440/IMG_2013.JPG

សូមជម្រាបថា ជ្រូកខ្វៃតែងលេចវត្តមានក្នុងពិធីប្រពៃណីជាច្រើន ស្របតាមជំនឿជនជាតិចិន ដែលមិនត្រឹមតែក្នុងពិធីចូលឆ្នាំចិនទេ សូម្បីតែពិធីមង្គលការ ខួបកំណើត សែនក្បាលទឹក និងឱកាសពិសេសៗ គឺគេតែងរៀបចំដង្វាយជាជ្រូកខ្វៃ ឬក៏អវៈយវៈផ្សេងៗនៃជ្រូក ដូចជាក្បាលជ្រូកស្ងោរជាដើម។ ទោះជាយ៉ាងណា សំណែនជ្រូកខ្វៃនេះគឺជាទំនៀមទម្លាប់របស់ក្រុមគ្រួសារនីមួយៗ និងមិនតម្រូវថាទាល់តែសែនជ្រូកទើបមានសិរីសួស្តីនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnCJVaQgTYjBBIVkaWhTzinkq4L_4llESe-ZyqTn8x3lfN4d7WgGnpdCnWc0QgT4Jbv4SvTSne7iAnSxQRK5qAYDYFKgBiBrzX0kx70pg1hvlPsMbKtYOPte5DeHGXj_p7BJWXuwch5Z002JBvhU2CqAmdDXW-vpxEYjIxQYvqedSUJgjX2yh64_8ashqa/s960/IMG_2017.JPG

ស្ពានអាកាសភ្លោះ ឆ្ពោះទៅកាន់ព្រលានយន្តហោះថ្មី គ្រោងដាក់ឲ្យប្រើប្រាស់អំឡុងខែមិថុនានេះហើយ!

0

ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ជាផ្លូវតភ្ជាប់ដ៏សំខាន់ទៅកាន់ព្រលានយន្តហោះថ្មី គ្រោងបញ្ចប់ការសាងសង់ទាំងស្រុង អំឡុងខែមិថុនានេះហើយ។ ស្ពាននេះផងដែរ នឹងជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ជាពិសេសនៅពេលដែលអាកាសយាន្តដ្ឋានអន្តរជាតិតេជោ បើកដំណើរការអំឡុងខែកក្កដា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZgPvwCByCsGlNu2e73rsKb5T6YIXOI3tXHXFZu06603WPTqnoIcw38X0ZTBvOQUD6Pm-9GZvQ77Vqk0oUYbnb7ahf9sFxhmEe-N23L7zAOJtvyLRB1Zim0Dc1X-X6Y8KfxSCfwEVchWttRnsS_F8Fob6fyP1WyVcKdfHDXeK55o7RTpxrQfCf5wH5AlAN/s960/image_2025-01-29_11-15-55.png

ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” ដែលមានទីតំាងស្ថិតនៅតាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វផ្លូវជាតិលេខ ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល បានបើកការដា្ឋនកាលពីថ្ងៃទី១៧ ខែ មិថុនា ឆ្នាំ ២០២៤ កន្លងទៅ ក្រោមអធិបតីភាពសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lDXYP_AK1r_MAibxtGK9YZ3a11Ami48vUg1hyphenhyphenl5xnes7FWlq9ZKIyHlNPrMYpjR1pBBnSHC7E3g97LTxqL1ThD2MIYWMWVGVczcsVDIIZFdqrg-I0HhR7sjHkZqwM75E150tW7vHXLJheCEqA1p-7-EpnfEUf24iI7hZ5zX-VjW4YG4yOho53VcyqwuA/s960/image_2025-01-29_11-15-56.png

យ៉ាងណា គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ ៤៥% ខណៈការសាងសង់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) គ្រោងបញ្ចប់នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht8QpDzQrayHday9OJwUU8Gs31_gd4GcgINK_AKA6hpSyZ2AgrciFS1fkgLZydz3izkSnh-4eAuCe0kzkoHqSLu2RNI5wfDrd6mwrSqR6pyUM5BPwDb8VQTrAnqCLWXYHtWF8RCqVwGRM2xC9ffbXMMB0v14jmbO_f0k5Nr7Paw0udgeuj9g3s_lmGWQXe/s960/image_2025-01-29_11-15-55%20(2).png

ស្ពានអាកាសភ្លោះសាងសង់ឡើងជាប្រភេទស្ពានបេតុងអាមេ (ធ្នឹមរាងអក្សរ I) ដែលមានបណ្ដោយស្ពានសរុប ៦២២ ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង ១៨០ ម៉ែត្រ រួមទាំងផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះអន្តរជាតិតេជោ ១៦១ ម៉ែត្រ។ គ្រោងការណ៍នេះគឺប្រើប្រាស់ថវិកា ចំនួន ១៦,២០០,៥០០ដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយៈពេលសាងសង់ ចំនួន១២ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_lDXYP_AK1r_MAibxtGK9YZ3a11Ami48vUg1hyphenhyphenl5xnes7FWlq9ZKIyHlNPrMYpjR1pBBnSHC7E3g97LTxqL1ThD2MIYWMWVGVczcsVDIIZFdqrg-I0HhR7sjHkZqwM75E150tW7vHXLJheCEqA1p-7-EpnfEUf24iI7hZ5zX-VjW4YG4yOho53VcyqwuA/s960/image_2025-01-29_11-15-56.png

សូមជម្រាបថា បច្ចុប្បន្ននេះ នៅរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន ៧ ដែលបានសាងសង់រួចរាល់ និង កំពុងប្រើប្រាស់ រួមមាន៖ ស្ពានអាកាសក្បាលថ្នល់ ស្ពាន អាកាស ៧មករា ស្ពានអាកាសស្ទឹងមានជ័យ ស្ពាន អាកាស ៥មករា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពាន អាកាស រង្វង់មូលចោមចៅ និងស្ពានអាកាសឫស្សីកែវ ស្ថិតលើផ្លូវជាតិលេខ៥៕

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើពិភពលោក Microsoft កំពុងចរចាទិញយក TikTok

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្លែងថា Microsoft ជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សនៅលើពិភពលោក កំពុងចរចាសុំទិញ TikTok របស់ក្រុមហ៊ុន ByteDance ដែលមានការិយាល័យធំនៅប្រទេសចិន ហើយមានក្រុមហ៊ុនផ្សេងៗជាច្រើនទៀតចាប់អារម្មណ៍ទិញ TikTok យ៉ាងខ្លាំង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKUKNO0Xa46qkdlBQP1YbXshE5JjYjyg43FqoYjWGQvldkZbqOtvIAdZskEupqbFhGZb4CFKTFq8rBH3NhZVs2zTrzwP2CkZJpAjLb2-Yn0kG5JHIkkj44Q5fr3KulgJ0zPcOT4tLEmO7eBMuIAZkuPQgfEM_oi1yIKv_AbimiA18Ug6EBsJo_KsaQ3KTA/s1024/image_2025-01-29_10-59-46%20(2).png
អតីតប្រធានាធិបតីអាមេរិក លោក Joe Biden និងលោក Trump បានព្យាយាមចរចាឱ្យ ByteDance ជាក្រុមហ៊ុនមេរបស់ TikTok នៅប្រទេសចិន លក់បណ្តាញសង្គមនេះឱ្យអាមេរិក ដោយសារអាមេរិកបារម្ភពីសន្តិសុខជាតិជាច្រើនឆ្នាំ ។ បើទោះជាអាមេរិកអនុញ្ញាតឱ្យ TikTok ដំណើរការរយៈពេល៧៥ថ្ងៃ ប៉ុន្តែលោក Trump ជាប្រធានាធិបតីដំបូងគេ ដែលចាប់ផ្តើមដាក់សម្ពាធឱ្យ ByteDance លក់បណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUHTCXKliWuigd8m1OEe6q57DYfcJi_Jm6L83GqLwtaKq2CczcDwdAf8kB3LnU-54_TBmctqRQ8TaAruQ5nO1UmF7mEYwBrFAtaxwgtROKxrH3nXBMTnaM3I8ZFPnOheVq_rbawheVthZ79g02sT9pEJyDmAf6mZaE5EXeO9-u1rQJ-RNPjesmSHP6XfR5/s1200/image_2025-01-29_10-59-46%20(3).png
កាលពីថ្ងៃទី២៧ ខែមករា កន្លងមក លោក Trump បានថ្លែងទៅកាន់ក្រុមអ្នកនយោបាយមកពីគណបក្សសាធារណរដ្ឋ នៅរដ្ឋផ្លរីដា អំពីការលក់ TikTok ថា ៖ «យើងរង់ចាំមើលថា តើនឹងមានអ្វីកើតឡើង? ពីព្រោះមានមនុស្សច្រើននាក់ចង់ទិញបណ្តាញសង្គមនេះ ។ បើយើងទិញវាបាន គឺចិននឹងពុំចូលពាក់ព័ន្ធទេ យើងពុំត្រូវការឱ្យចិនពាក់ព័ន្ធជាមួយអាមេរិកទេ» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcTz-GhF6kBgsivx2iLb4MlJMmBtcR9r3Ihmf8wsuv_0gG3Ze0zJCcvEpuCfJtBUZVEZWHYgXQuA7o46wCoVjEIklAUDqglxDcR5HnML0g47ZO1DPlC9RvVZ4oYf4kD1twNY4AJY-q3fMklg1rrdQU_sO5KOQECyZOmSZnrTI0f_reRNQd-fZzWnI2p4d6/s1200/image_2025-01-29_10-59-46.png
លោក Trump ថ្លែងថា លោកបានពិភាក្សាជាមួយភាគីជាច្រើនអំពីការទិញ TikTok ហើយលោកនឹងសម្រេចចិត្តលើអនាគតបណ្តាញសង្គមមួយនេះ ក្នុងរយៈពេល៣០ថ្ងៃទៀត ។ រីឯអ្នកនាំពាក្យរបស់ក្រុមហ៊ុន Microsoft ពុំទាន់និយាយអ្វីទេ ពាក់ព័ន្ធនឹងការសុំទិញ TikTok ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYdkDBZgVCN3WtTxb1wyCOooqGLb0t_hmtTRTHsD7dq4CZepXS6s7_v15LdFhPMafp7HRpJRy02Ck7psnQM-xZTNIS6WHA0DCwMZqPrfJsZNA09ZKw61j3FcLjuzAL2dGlF0tNwT0cS9u2GSVsZ72eADSYh8uTHFIan0FDGQqu5a93E2n3H3CoPIng2WJW/s1000/image_2025-01-29_10-59-47.png
មុនពេលបិទដំណើរការ TikTok នៅអាមេរិករយៈពេលខ្លី មានការលើកឡើងថា មហាសេដ្ឋីជាច្រើនរូបចាប់អារម្មណ៍ទិញ TikTok ដូចជា ៖ មហាសេដ្ឋីអាមេរិក លោក Frank McCourt ជាម្ចាស់គម្រោងអចលនទ្រព្យ, អ្នកជំនួញកាណាដាដ៏ល្បីល្បាញ លោក Kevin O’Leary, លោក Jimmy Donaldson ឬ MrBeast គឺជា YouTuber ដ៏ល្បីបំផុតលើពិភពលោក ដែលមានមនុស្សតាមដានជាង៣៤៤លាននាក់ និងនាយកក្រុមហ៊ុន Tesla លោក Elon Musk ៕

មុននឹងចាក់សាក់ ត្រូវដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះសិន!

0

សម្រាប់អ្នកដែលមានបំណងចង់ចាក់សាក់ត្រូវមើលអត្ថបទនេះឱ្យចប់ ព្រោះការសាក់មានទាំងគុណសម្បត្តិ និងគុណវិបត្តិ ក៏ដូចជាមានហានិភ័យជាច្រើនផងដែរ ជាពិសេសសម្រាប់អ្នកដែលនិយមចាក់សាក់ពេញខ្លួនតែម្តង។ ជាការពិតណាស់ នាពេលបច្ចុប្បន្ននេះមិនថាបុរស ឬស្ត្រីនោះទេសុទ្ធតែចូលចិត្តការសាក់នៅលើដងខ្លួន ដែលបង្ហាញពីអំណាច ភាពឡូយឆាយ និងទាន់សម័យ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTmUXZBZFX1YggRUzvTCNpNQ0rutO7JVPprqYGBjC5wvt-LtGl3QXsMbBTkjHqCAGD3_rvJrK0uMrXHUGglvq30v2yWeDCDJ5WNTvpkvTn3x10aSh5jqiZQNtETzOAdeJnyXACrPwzaaDwIp452t4k7Hgprw_cN2miC4_no5Wt_dugfb1sMfV4zfOgnGFz/s2955/image_2025-01-29_10-56-15.png

ទោះជាយ៉ាងណាអ្នកជំនាញខាងស្បែក បានក្រើនរំឭកដល់អ្នកចូលចិត្តសាក់ សូមឱ្យសង្កេតមើលលើស្បែករបស់ពួកគេ បន្ទាប់ពីចាក់សាក់រួច ព្រោះវាអាចមានការផ្លាស់ប្តូរនៃស្បែក ដែលបង្ហាញអំពីហានិភ័យ ដូចជាការឆ្លងវីរុសជាដើម…។ លោកស្រីវេជ្ជបណ្ឌិត Mingkwan Wichaidit នាយកវិទ្យាស្ថានរោគសើ ស្បែករបស់ប្រទេសថៃ បានថ្លែងថា ការចាក់សាក់ អាចបណ្ដាលឱ្យមានការឆ្លងមេរោគ ការរលាក ដែលបណ្ដាលមកពីប្រតិកម្មអាឡែកហ្ស៊ី ដោយសារទឹកថ្នាំ ឬ keloids ដែលជាការដុះលើស នៃជាលិកាស្លាកស្នាមជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFTt15vugYHylOIf9JjFzulgq2WUqAN6doBkZz1tURqlZX4lv2uEZSRs84Cs_yNgaLVg_BkQE0kgDkGMTGtBEvN39Xi39hB8MdWCyJ6WRq38dqoc3wPgD62jIvfurFl8GefWkxEsYnnHzDRVfJ7XTfTvNrUdV4XdIuhZRBepPsGqqcnifjjMEu-T33AHpv/s1920/image_2025-01-29_10-56-17.png

លោកស្រីវេជ្ជបណ្ឌិត ក៏បានបន្តទៀតថា ពេលខ្លះការឆ្លងមេរោគ ក៏អាចលេចចេញមកផ្ទៃស្បែកតែម្ដង ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភ។ ប៉ុន្ដែករណីនេះ មនុស្សភាគច្រើនហាក់មិនបានដឹងថា ពួកគេមានអាឡែកហ្ស៊ីអ្វីនោះទេ រីឯការប្រើប្រាស់ផលិតផល ឬថ្នាំ នៅពេលចាក់សាក់ ក៏អាចបណ្តាលឱ្យមានការរលាកស្បែកធ្ងន់ធ្ងរផងដែរ។ លោកស្រីវេជ្ជបណ្ឌិត បានបញ្ជាក់ថា ប្រសិនបើអ្នកចាក់សាក់ហើយ មានកន្ទួលរមាស់ ឬចេញខ្ទុះនៅលើស្បែក អ្នកត្រូវតែទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីបង្ការគ្រោះថ្នាក់ដល់សុខភាពរបស់អ្នក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhH6L2yy3ksVX81BAX5CbG7We1NWPJ58CLygXSGPSZTPSEp49yq_mrsj3gVwOaf9vW3zrxQqrk3f5vv5VmX6ferCZisdlsckrX6Pm-L5p3FGwf7Gj5iktsxKp3NuGiS5U2GXFoV_XWGYo59_IxINs0LeShHmY4-KVnGVy3HA7GUvELEGTY0pKbT3eK4vrB_/s848/image_2025-01-29_10-56-18.png

មកដឹងពីល្បិចសម្រកទម្ងន់ដ៏មានប្រសិទ្ធភាព ៨ យ៉ាងរបស់ Rosé BLACKPINK

0

តារាចម្រៀង K-pop សម្លេងស្រទន់ Rosé សមាជិក BLACKPINK តែងតែមានរូបរាងស្គមជានិច្ច ដោយតារាស្រីរូបនេះកាលពីមុនធ្លាប់បានបង្ហាញពីរបៀបសម្រកទម្ងន់ដ៏មានប្រសិទ្ធភាពរបស់នាង ដែលគ្រប់គ្នាអាចអនុវត្តតាមបាន។ Rosé ត្រូវបានគេស្គាល់ថាជាតារាដ៏មានទេពកោសល្យម្នាក់ទាំងការច្រៀង រាំ និងមានមន្តស្នេហ៍បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRYr9KzK82PljXUozxbPoFwqlMcrEXU_rh29RLWvPZBHkxQfKWA4bc7-3GPVJ-QZsc20i_vFjGMZ9krYWbAABYYCnIBBju067pQ_8dwW2CkOtegLA7MAe-LQjKkI0DSvqOs-9n7mW81JZzg1V7wlOnYRI8Yn_lYFpHS0MlUQlBr0mSpIoDtSHQodjHchms/s1309/image_2025-01-29_10-49-19.png ដូច្នេះហើយខាងក្រោមនេះគឺជាអាថ៌កំបាំងសម្រកទម្ងន់ដ៏មានប្រសិទ្ធភាពរបស់ Rosé BLACKPINK៖

១.ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់រយៈពេល ២០-៣០ នាទីក្នុងមួយថ្ងៃ ដោយក្នុងមួយសប្តាហ៍ ៥ ដង។
២.ជ្រើសរើសលំហាត់ Cardio និង Pilates ជំនួសឱ្យការហ្វឹកហាត់ដូចជា treadmills, យូហ្គាហោះ, និងលើកទម្ងន់។
៣.ចម្អិនម្ហូបដោយខ្លួនឯងដើម្បីគ្រប់គ្រងបរិមាណ គុណភាពនៃអាហារ ដោយផ្តោតលើប្រូតេអ៊ីន ជាតិសរសៃ និងសារធាតុចិញ្ចឹមផ្សេងៗ ដែលមានប្រយោជន៍ដល់រាងកាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNWx6fOBZ36X3X5VCAXPhnWREdZycvqWIGEpzivsabapkdeRJeYKSs_vq4LqRayB6gRBiU5uC3CXHY1U8uZP5LPEYg0yHLdCEX1y8EzvXNA0ZnZkac5BFUhVrEbkzAD_E37evgFnyUcUkI51MmX7alyj_wj_wyuRn3QUc_h-dSKaPMjNyF0t8YivClmPDQ/s1104/image_2025-01-29_10-49-20%20(2).png
៤.ផឹកទឹកឱ្យបានច្រើន ដើម្បីរក្សាជាតិទឹកក្នុងខ្លួន។
៥.កាត់បន្ថយការញ៉ាំពេលល្ងាច ឬជ្រើសរើសភេសជ្ជៈដែលគ្មានកាឡូរី ដូចជាកាហ្វេខ្មៅជាដើម។
៦.Rosé តែងតែទទួលទានអាហារ ១ ទៅ ២ ដងក្នុងមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnm5uHmXgYDj3aa7aaITw47zu7OXTbsqPeQZGtyRLYD27EH2FVGp3419oMThC77432frixhgcEuwKUVcNiwwrAmlkvmFs8pKbaVPRmdnM5VqxbyHR36viqMp-D3bvkGGwijIgri1XLKby3OYuiszayDhHRxS0s0A7agKL3995o1W15SinSZls1GqMf5q7O/s1104/image_2025-01-29_10-49-20.png
៧.អនុញ្ញាតឱ្យខ្លួនឯងញ៉ាំអាហារដែលចូលចិត្ត តារាវ័យ ២៧ ឆ្នាំរូបនេះនៅតែញ៉ាំ teokbokki ដំឡូងបារាំង និងការ៉េម ប៉ុន្តែប្រយ័ត្នកុំញ៉ាំច្រើនពេក ហើយកុំបរិភោគនៅពេលយប់។
៨.ប្រើថាមពលរបស់អ្នកឱ្យបានច្រើនបំផុតពេញមួយថ្ងៃ ដូចជាការហាត់រាំ ការដើរជាដើម ដើម្បីដុតបំផ្លាញកាឡូរីបន្ថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjr9xy17DlRxw2VNfaaVHUs3aVVGzdIbnsZDe6KV1W5BoKgUw_4O93xdi1vcoBsfmYIcxsNfAxy088pyqhKriU2NwpUmPoVS7Tf77Y-99-LySptM5vnposXXQ1MuUy4fsE3NWxAJ4InthYckiK_bilQohF-84oYN76OSCfgvB0NdCxrWf4_tPUXCUA5qLy3/s1104/image_2025-01-29_10-49-21.png

លាង សុផាឡែន ថាសិល្បៈស្រុកខ្មែរឈ្លោះគ្នាល្បី មានទីផ្សារ

0

តារាចម្រៀង លាង សុផាឡែន ម្ចាស់បទ «បេះដូង១០០» បានបង្ហោះរូបភាព Screenshotមួយសន្លឹកពីខ្លឹមសារការបង្ហោះរបស់ពិធីករ សុខ រ៉ាស៊ី ដោយបានលើកឡើងថាខ្លួនក៏ចេះខឹងជេរតែមិនបង្ហាញតាមចម្រៀងប៉ុន្តែឥឡូវដូចជាចង់ព្រោះសិល្បៈក្នុងស្រុកឈ្លោះគ្នាល្បីលឿន មានទីផ្សារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgV09dqsqCyuzcYfJK9mNL9719G4L97uhPzEHDkbXQDVLibVJVTfRsSLHHxDzeyKrpgXK9c3ZFtmDfUd8TPmNJ0lPe-xfIbeJj9zC6P4CzABMGaUKKHlM79hJ5SA8WqyR4X_qw8mCm7YMfQQQ5axlqcZkCrTYMkwu8M5NAmTFQxxF3lpSXy2TbbeMPEmXYa/s640/image_2025-01-28_09-16-59%20(3).png

ថ្មីៗនេះបទចម្រៀង Diss Track កំពុងឡើងកម្តៅនៅលើបណ្តាញសង្គមជាមួយនឹងការទម្លាក់បទរបស់តារាចម្រៀង ជី ដេវីត បន្ទាប់ពី វណ្ណដា បញ្ចប់ការជួបជុំអ្នកគាំទ្រហើយមានវីដេអូចែករំលែកពីបទ J+0 II និងពាក្យសម្តីរបស់ វណ្ណដា ពីរឿងចាប់ដៃ។ រឿងរ៉ាវនៅក្នុងវិស័យរ៉េបផ្ទុះឡើងម្តងទៀតនេះ គេបានឃើញតារាចម្រៀង លាង សុផាឡែន បានបង្ហោះសំណេររបស់ខ្លួនភ្ជាប់មកជាមួយនឹងខ្លឹមសារការបង្ហោះរបស់ពិធីករ សុខ រ៉ាស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgInvZgmUjr6jrJMHiQG1ak5yePObsyBiQS64Iju13rEX23bViTELDri_KpaHSLZ2maRRAa85PSH6sgFHCafOfV61qgXQYQDgtftBrDGN-UjetgF369Y-gcMJghrRCmgADH3S1avm1gpla92oKSWGs0m9xFvZOgmI-0nrzJLH891dZYy0uq5WBtphdChgwU/s1274/image_2025-01-28_09-16-59%20(4).png

លោក សុខ រ៉ាស៊ី បានបង្ហោះថា «ចិត្តសាស្រ្តMMO :យល់ដឹងទីផ្សារ មានអ្នកចង់ដឹង រឿងគេឈ្លោះគ្នាច្រើន ល្បី ខំបង្កើតបន្តទៀត វីដេអូ អប់រំ បរាជ័យនៅកម្ពុជា! វីដេអូ ចែករំលែកចំនេះ បរាជ័យនៅកម្ពុជា!»។ ខ្លឹមសាររបស់ពិធីកររូបនេះត្រូវបានតារាចម្រៀង លាង សុផាឡែន Screenshot យកមកបង្ហោះបន្តនឹងអមជាមួយនឹងអត្ថន័យបន្ថែមថា «ខ្ញុំក៏ជាមនុស្ស មានចិត្ត មានថ្លើម ប្រម៉ាត់ ចេះខឹង ចេះគុំគួន ចេះឈ្លោះចេះជេរ តែមិនដែលបង្ហាញតាមរយៈបទចម្រៀង ប៉ុន្តែឥឡូវដូចចង់បញ្ចេញអារម្មណ៍ពិតតាមបទចម្រៀងដែរ ព្រោះសិល្បៈស្រុកយើង ឈ្លោះគ្នាល្បីលឿន ចែកចាយតគ្នា មានទីផ្សារ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNJoLsBtn8CK9osMhe9ElJgHNcwyXL03ccqO8Yx-q6UnL_zgRZhzF9JPo81J7VGyUQdVyl__4BfwM8hWIEJNIHTY3tjtZT56M6YZfg2EPckTL5zjN-skRZT0NR-dc3Ax251N-Jqjd5MgPgdKBrrqHpW1C4FQmXdbY4Mwn9GPuFl2Qt2J40o_CN_J428DMC/s677/image_2025-01-28_09-16-59.png

តារាស្រីរូបនេះបានដាក់ហាសថេកបន្ថែមដែរថា «ចង់ Diss បែប Sweet Voice ម្តងក្តៅចិត្ត» ៕

Selena Gomez ស្រក់ទឹកភ្នែកម៉ាត់ៗចំពោះការនិរទេសជនជាតិម៉ិកស៊ិកនៅសហរដ្ឋអាម៉េរិក

0

Selena Gomez មានអារម្មណ៍រំជើបរំជួលនិងស្រក់ទឹកភ្នែកម៉ាត់ៗអាណិតអាសូរមិនអាចជួយអ្វីបានចំពោះប្រជាជនម៉ិកស៊ិកដែលត្រូវនិរទេសចេញពីសហរដ្ឋអាម៉េរិក ខណៈរដ្ឋបាលរបស់ប្រធានាធិបតី Donald Trump ចាប់ផ្តើមការបង្រ្កាបអន្តោប្រវេសន៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5G0uxDKOhngWfGXvpgI7YKE0fQhr5EXdu5YlF9oX7sgffp_ORmJC69T0A93JH9jXwhJzqIPgbvFdRBONyGcyaLjKXmMrtJRJtbVqwRxrXglKwCuUqcTLF-fsy8cSay4ZmIsNRZG-tQza05YrQH4ZyQ308UW456bOP3EQtjNNYKuflVT_WoSi_B2XUTRO/s1160/image_2025-01-28_15-09-52.png

នៅក្នុងវីដេអូដែលបានបង្ហោះនៅលើ Instagram របស់នាង តារាសម្តែង និងតារាចម្រៀងរូបនេះត្រូវបានគេមើលឃើញដោយភ្នែកហើម និងទឹកភ្នែកហូរចុះមកលើមុខរបស់នាង ខណៈដែលនាងយំសោកដែលមនុស្សជាច្រើនរងការវាយប្រហារនិងបានពោលពាក្យសូមទោសដែលមិនអាចធ្វើអ្វីមួយអំពីរឿងនេះបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS5sWCwle__eFaiHNkkUin0fOuvggDS5qlVoByRcnzlDNdrFOYBr4Q4KUD2GMVbUxMKNGcd076AlbaLonBQvlHkznTbF-_qz9HmBSreiPndReGCpZOnviuCzwiQuYPFods2evZ2A-Xy2JdDyMt0yEdFhJqLapCRwOzkpXGtrK4aoQX6cq8EaMUgnHxboUO/s2048/image_2025-01-28_15-09-54.png

នៅក្នុង caption នាងបានសរសេរថា «ខ្ញុំសូមទោស» ហើយភ្ជាប់ជាមួយវាជាមួយនឹងសញ្ញាអារម្មណ៍នៃទង់ជាតិម៉ិកស៊ិក។តារាហូលីវូដរូបនេះបានលុបចោលStoryនេះហើយបន្ទាប់ពីទទួលបានប្រតិកម្មអវិជ្ជមានពីទស្សនិកជនមួយចំនួន។ ក្រោយមកនាងបានបង្ហោះStory មួយទៀតនៅលើគណនី Instagram របស់នាងដែលនិយាយអំពីបញ្ហានេះ ដោយសរសេរថា «តាមពិតវាមិនអីទេក្នុងការបង្ហាញការយល់ចិត្តចំពោះមនុស្ស»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhT-x_7L9s2Xqqshj2lV3MTAWftssGcQtK4OfWZeUAUnW7FGU23xbXoOsAVBzdtpmzzGFZm6PSRnNlwc3MTgktavWLX4cAL7y23Scqd5SKqbfivA8Vw0oqXlr7l8-CCKkaisrZL_-I59xfC0ooDbLs7UV9Q3u1RVX9HyvMyCXKDsdGamq_In7VkXGjwOBE/s1218/Snapinst_app_467636238_1095414602132677_5840181575288133662_n_1080%20(2).jpg
ការបង្ហោះរបស់ Selena Gomez ធ្វើឡើងបន្ទាប់ពីមនុស្ស ១,១៧៩ នាក់ត្រូវបានចាប់ខ្លួនដោយប៉ូលីសអន្តោប្រវេសន៍ និងគយ នេះបើយោងតាម NBC News ។ ខណៈពេលដែលមិនមានទិន្នន័យជាក់លាក់ណាមួយថាតើពួកគេប៉ុន្មាននាក់ជាជនជាតិម៉ិកស៊ិក អាជ្ញាធរអន្តោប្រវេសន៍បានលម្អិតថាពាក់កណ្តាលនៃមនុស្សមានកំណត់ត្រាព្រហ្មទណ្ឌ ខណៈដែលអ្នកផ្សេងទៀតត្រូវបានឃុំខ្លួនពីបទឆ្លងព្រំដែនដោយខុសច្បាប់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYZdKcZ53jysP-HTNk2gvcsivubGdhuclT4CLvueSUmmQEgYnMBzKiO8qYIKmvvFh4AnYZu92D9f4FOQ8KWCtkFQ9ek3FszjMi6MguEI1PgX9PDJg4GrDKArg0-1_L5orfoxXv7N4XxVkeVDuns8pOFBe69VtAnbYAbbsO3olN0XNb6bcFVyxs6PGv7CU7/s1350/Snapinst_app_472532214_953290666899925_6169383440081916407_n_1080.jpg

ឪពុករបស់ Selena គឺមានដើមកំណើតម៉ិកស៊ិក ពីមុននាងបានបើកចំហអំពីបទពិសោធន៍របស់គ្រួសារនាងជាមួយនឹងការមកសហរដ្ឋអាម៉េរិកដោយគ្មានឯកសារនៅក្នុងអត្ថបទមួយជាយូរមកហើយរបស់ទស្សនាវដ្តី TIME ។ Selena បាននិយាយថាក្នុងទស្សវត្សរ៍ឆ្នាំ១៩៧០ មីងរបស់នាងបានឆ្លងព្រំដែនពីម៉ិកស៊ិកទៅសហរដ្ឋអាម៉េរិកដោយលាក់ខ្លួននៅក្នុងឡានដឹកទំនិញ។ ជីតារបស់នាងបានមកអាម៉េរិក ហើយឪពុករបស់នាងបានកើតនៅរដ្ឋតិចសាស់ភ្លាមៗ។ នៅឆ្នាំ១៩៩២ នាងកើតជាពលរដ្ឋអាម៉េរិក ដោយសារពួកគាត់មានភាពក្លាហាន និងការលះបង់៕

Angelababy បរាជ័យលើរឿងថ្មីរងការរិះគ.ន់សមត្ថភាពសម្តែងនៅមានកម្រិត

0

ក្រោយការហាមឃាត់សកម្មភាពសិល្បៈរយៈពេលមួយឆ្នាំ Angelababy បានវិលមកបង្ហាញខ្លួនក្នុងខ្សែភាពយន្តជាផ្លូវការ។ ជាមួយនឹងការរំពឹងទុកនៃការត្រឡប់មកវិញការសម្តែងរបស់នាងបានធ្វើឱ្យមានការខកចិត្តយ៉ាងខ្លាំងពីទស្សនិកជនចិនដែលធ្វើឱ្យអាជីពរបស់តារាសម្តែងកាន់តែមានភាពស្រពិចស្រពិល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0oXn6cz5oWFEGk0B4gIEGHRVfrb7W6ryRRCQn2LN2eCSoqewXgcXfqK7WQtdQDeLBAr0hRHtHhKfvX0kN4622FYssU1ZVScQMHfvtULtcAAiegVBj8hdwVXQwdZFH6ip8jOVwue-avkzpYSwsp4_Fnw7RXY2z47wMojcpulKWVhwmGv1H9s9K7bnAEL6O/s2493/image_2025-01-29_10-34-37%20(2).png

Angelababy ធ្លាប់ជាស្រីស្អាតលេចធ្លោម្នាក់នៅក្នុងឧស្សាហកម្មកម្សាន្តរបស់ចិន ដែលមិនត្រឹមតែមានរូបរាងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទទួលបានភាពជោគជ័យក្នុងអាជីពរបស់នាងទៀតផង។ នាងជាតារាដែលធ្លាប់ស្គាល់ក្នុងរឿងភាគល្បីៗ ហើយមានអ្នកគាំទ្រច្រើន។ យ៉ាងណាមិញ អាជីពរបស់នាងស្រាប់តែធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ង នៅពេលដែលនាងជាប់ក្នុងរឿងចម្រូងចម្រាស បន្ទាប់ពីបានទៅមើលការសម្តែងរបស់ Lisa នៅទីក្រុងប៉ារីស។ សកម្មភាពនេះមិនត្រឹមតែធ្វើឱ្យ Angelababy បាត់បង់ការជឿទុកចិត្តពីអ្នកគាំទ្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំឱ្យនាងត្រូវបានហាមឃាត់មិនឱ្យមានសកម្មភាពនៅលើបណ្តាញសង្គម និងមានការដាក់កម្រិតសកម្មភាពរបស់នាងអស់រយៈពេលជាងមួយឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin8b_cvAiLEW9TxxkawNUNQsBvZKJ_FUaZ1TCDUT1NN4u1-AMsvqTEYYwsYzFDA_Gq4Bqu1LT4_bSQLKm9ar63ziOllb6eDFlc5oQJp8A84NxPft42Sn5ongeHLyhQ6pkEolEpH-OFWB3uP2M9BPINk4CDeFMcN-raO1G5bNfVX28f2NrK2dGC4x0LGJ8F/s1200/image_2025-01-29_10-34-36.png

បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ តារាស្រីរូបនេះបានវិលត្រឡប់មកវិញជាមួយរឿង «Everlasting Longing» ដែលជារឿងភាគទូរទស្សន៍ដែលសម្របចេញពីប្រលោមលោកដ៏ល្បីល្បាញ។ នេះគឺជាឱកាសដ៏ល្អសម្រាប់ Angelababy ដើម្បីបញ្ជាក់ជំហររបស់ខ្លួនឡើងវិញ ។ ទោះជាយ៉ាងណាក៏ដោយ ខ្សែភាពយន្តនេះមិនទទួលបានភាពជោគជ័យតាមការរំពឹងទុកនោះទេ។ តាំងពីការបង្ហាញខ្លួនលើកដំបូងមករឿងនេះមិនមានឥទ្ធិពលខ្លាំងទេ។ អ្នករិះគន់បាននិយាយយ៉ាងម៉ឺងម៉ាត់អំពីភាពយន្តនេះ ដោយសារស្គ្រីបហួសសម័យ ខ្វះភាពទាក់ទាញនៅក្នុងសាច់រឿង។ មិនត្រឹមតែប៉ុណ្ណឹងទេ ឥទ្ធិពលរបស់ភាពយន្តក៏ត្រូវបានចាត់ទុកថាអន់គុណភាពដែលធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ធុញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFBmM5ByVo56Aibhj46IOxnmcARCIR0POB5TuKX2kDoeKr7uMa55k815inrXcVX5k0gsJdwZx1aWVtwMQW42VnqWwNDaa-ADM7XOtUEuyhCHhKoUR1yFTXHzvKtPrWa4TCQOZPfqGGLBg43LwHeHOm-kmGSDzl7oDkn3kg9rbYNqpRcWO4tLIJ0xrqHVN5/s1080/image_2025-01-29_10-34-37.png
ថ្វីដ្បិតតែមានភាពស្រស់ស្អាត និងការរចនាសំលៀកបំពាក់ដ៏គួរឱ្យចាប់អារម្មណ៍របស់នាងក៏ដោយ ក៏ការសម្តែង Angelababy នៅតែមិនអាចគេចផុតជាមួយនឹងពាក្យ ជំនាញសម្ដែងមិនល្អ ការបញ្ចេញមតិមិនច្បាស់ និងអសមត្ថភាពក្នុងការបង្ហាញអារម្មណ៍ដោយស្មោះត្រង់។ ឈុតឆាកដ៏គួរឱ្យកត់សម្គាល់មួយក្នុងរឿងគឺពេលដែលតួអង្គដួលសន្លប់ ហើយឃើញសាច់ញាតិម្នាក់ទទួលមរណភា Angelababy បង្ហាញអារម្មណ៍តែម្ខាង ដោយបើកភ្នែកធំៗ និងមាត់ធំទូលាយ ធ្វើឱ្យអ្នកទស្សនាមិនអាចដឹងពីអារម្មណ៍ដែលតួអង្គកំពុងឆ្លងកាត់នោះទេ។ រឿងនេះបានធ្វើឱ្យទស្សនិកជនកាន់តែខកចិត្ត និងហាក់ដូចជាបញ្ជាក់ពីការវាយតម្លៃពីមុនថា សមត្ថភាពសម្ដែងរបស់ Angelababy នៅមានកម្រិតនៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrcH3zD1-39ZF0ZyygW7Zo8kYYhg7uozBtAjw34C5Eu3sOPGsD9jvGJVkEAULf1PjVArpaMMehgrUVH10Qt-L4YC0zLhVQwF0S0Wmxyn5dfrbpiJlitjTGRVtjCE39jVYubbX8samZmoMkGTZYC_y111BHqMw00jlfq9a_MXMDPF9BZb2h1_wyEJ6Xo1xN/s1200/image_2025-01-29_10-34-42.png

មិនត្រឹមតែមានការរិះគន់នោះ ទស្សនិកជនក៏បង្ហាញការខកចិត្តជានិច្ចចំពោះការសម្ដែងរបស់ Angelababy ផងដែរ។ ថ្វីដ្បិតតែភាពយន្តនេះទទួលបានការចាប់អារម្មណ៍ពីការចាក់បញ្ចាំងលើកដំបូងក៏ដោយ ប៉ុន្តែភាគច្រើនដោយសារតែការវិលត្រឡប់របស់តារាស្រីរូបនេះបន្ទាប់ពីបាត់ខ្លួនយូរមកហើយ ប៉ុន្តែភ្លាមៗនោះឥទ្ធិពលរបស់ Angelababy បានធ្លាក់ចុះយ៉ាងឆាប់រហ័ស។ ចំនួននៃការមើលមិនខ្ពស់ទេ ហើយការវាយតម្លៃខ្សែភាពយន្តនៅលើតារាងក៏មិនមានភាពវិជ្ជមានដែរ ដែលធ្វើឱ្យវាពិបាកក្នុងការទម្លាយដល់កំពូលតារាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqzShUs3-1KLR23Efb_wDUB9Tv3hvDA9ti7HiRgBV-bCEvhg8M7rdY0E0M8L31Wj-JEUArKreXgGI4zDV90zrcFhraVpKdU9Xg4JNUeAUyhzZRXwxuNGPYtuZhzFm1y625r92zBkNUyUdwRAK2sVGghyphenhyphenrfEhikF-_KOhZHyOSRJHJLZiZTzLqcZR5YB8GK/s1024/image_2025-01-29_10-34-43.png

ការវិលត្រឡប់របស់ Angelababy មិនបានដូចការរំពឹងទុកនោះទេ ហើយភាពយន្តនេះបច្ចុប្បន្នជាសញ្ញាសួរដ៏ធំមួយសម្រាប់អនាគតនៃអាជីពរបស់តារាស្រីរូបនេះ។ រឿងតែមួយគត់ដែលអាចបញ្ជាក់បាននោះគឺថាពេលវេលា និងការខិតខំប្រឹងប្រែងនឹងកំណត់អាជីពរបស់ Angelababy ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕

Esther Yu ពីតារាស្រីរងការរិះគ.ន់ទឹកដមសំឡេងប្រែក្លាយជាតារាទទួលបានការស្រលាញ់គាំទ្រច្រើន

0

Esther Yu តារាចម្រៀងនិងសម្តែងចិន ធ្លាប់ប្រឈមមុខនឹងភាពចម្រូងចម្រាសជាច្រើន ដោយសារតែទឹកដមសម្លេងរបស់នាងចាប់ពីពេលដែលនាងចូលរួមក្នុងកម្មវិធី «Youth With You»។ កាយវិការរបស់តារាស្រីរូបនេះបានទទួលការពេញនិយម ហើយមតិភាគច្រើនបានរិះគន់នាងថាក្លែងក្លាយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6g7beE2x_aPI1kwD7FtgqzeLXN5CS1jJYP4N0W2GNzeVnBqD9pi9mAZ3Qb6Q85QKnwx8orIXsi8pJ6Qe1oF61pUal0B3MPfEepR0_EXQj2NYV6rYhQVFoL9CDD_7wXlnJzxswngV8n-kWOAdhI9QyfsTBuGNV72cBW1q-tG72YXgsQ4Klci_E6zWcziBp/s1620/image_2025-01-28_14-23-58.png

យ៉ាងណាមិញសំនៀងរបស់នាងបានប្រើក្លាយជាភាពជោគជ័យនៅពេលបង្ហាញខ្លួនក្នុងរឿង Love Between Fairy and Devil ជាមួយតារាប្រុស Dylan Wang ឬថ្មីៗនេះលើរឿង Love Game in Eastern Fantasy ជាមួយតារាប្រុស Ding Yuxi ហើយតួអង្គរបស់នាងទទួលបានជោគជ័យយ៉ាងខ្លាំង។ ពេលនេះគ្មានអ្នកណារិះគន់ស្ទីលរបស់ Esther Yu ទៀតទេ ហើយថែមទាំងស្រលាញ់វាខ្លាំងទៀតផង។ ចំពោះរឿងនោះវានាំមកជូននូវវិមានដ៏ប្រាកដនិយមមួយរបស់តារាស្រីវ័យ២៩ឆ្នាំរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWdPoztmUkCfBnQPBF-0_ZEU_sM03JimRYAHDVN79SLNcQWqxgNLorzNFAq0ldCV1Mohf0IIRTGevnXT62MxpTK4PDl58DLjzcGZcJlHjXAQCqRBWfK4MQRz-u7Sao0uINC2lMjNFnvF4sKTHWwekz3L7Ru5wQs3bEZWwf0YCa-DHv_3Of5n0oWSfxabfz/s1441/image_2025-01-28_14-23-59.png

Esther Yu ត្រូវបានគេកោតសរសើរយ៉ាងខ្លាំងចំពោះការបង្ហាញពីភាពគួរឱ្យស្រលាញ់របស់តួអង្គដោយធម្មជាតិដោយមិនអាចមើលរំលងពីសមត្ថភាពក្នុងអាជីពសម្ដែងរបស់ នាងឡើយ។ ជំនួសឱ្យការទទួលបានប្រតិកម្មចម្រុះដូចជាពិបាកមើលកាលពីអតីតកាល Esther Yu ត្រូវបានកោតសរសើរចំពោះការនាំយកភាពដ៏រីករាយ ឆ្លាត និងគួរឱ្យស្រលាញ់តាមរយៈតួអង្គរបស់នាង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix4NwfT2NTnHVggCluLje6zTUYlt-IjPCblxZywRN_B3VxIkLKBXd3A4ZLbHrmvWr1ocoGAzhAeZl-0u73uiEKmgSk3WPZJKu0vGcOgs6IMT0zRP0ELN_SyIm_-1ibjPfNgLZHA3iy-LvVMknJGLdi6YkpqQDwGWsKZl1OLCRMI_v8chHnxdfrba4_zQmG/s1620/image_2025-01-28_14-24-04%20(2).png
នៅលើបណ្តាញសង្គមចិនតួនាទីរបស់ Esther Yu និងផ្នែកជាច្រើននៅក្នុងរឿងចុងក្រោយនេះគឺមានភាពល្បីល្បាញ មានការចែករំលែកយ៉ាងខ្លាំង និងមានទំនាក់ទំនងកម្រិតខ្ពស់ក្នុងឧស្សាហ៍កម្មកម្សាន្តចិនដោយក្រសោបនូវពានរង្វាន់ជាច្រើន៕