នាម្សិលមិញ មនុស្សត្រូវបានកងកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ក្រោយបញ្ចេញមតិមិនគួរសមនៅលើបណ្តាញសង្គម ប៉ះពាល់ដលកត្តិយសសម្តេចតេជោ ហ៊ុន សែន។
ថ្លែងក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ានាល្ងាចថ្ងៃទី១៤ ខែមីនា សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖”មនុស្សត្រូវបានឃាត់ខ្លួននៅបាត់ដំបងបញ្ចូនមកភ្នំពេញ ក្រោយបានប្រៀបធៀបសម្តេចទៅនឹងអតីតប្រធានាធិបតីហ្វីលីពីន Rodrigo Duterte”។
ជនសង្ស័យនោះ បានបញ្ចេញមតិនៅលើបណ្តាញសង្គមដោយលើកឡើងថា៖” តិចទៀតដល់វេនសម្តេចម្តងហើយ”។
បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងការហួសចិត្ត ដោយរាល់ពេលមានការចាប់ខ្លួនមេដឹកនាំណាម្នាក់ គេតែងតែប្រៀបធៀបសម្តេចជាមួយអ្នកទាំងនោះ។
សម្តេចតេជោ សង្កត់ធ្ងន់ថា៖” រឿងDuterte ជារឿងDuterte រឿងសម្តេចជារឿងផ្សេង សម្តេចបានប្រយុទ្ធនឹងខ្មែរក្រហមដើម្បីពលរដ្ឋកម្ពុជា តើខ្ញុំជាអ្នកខុសដែរឬទេ”៕










