Stroke រឺជំងឺដាច់សរសៃឈាមខួរក្បាល គឺជាជំងឺកាចសាហាវមួយដែលកំពុងគំរាមកំហែងលើជីវិតមនុស្សស្ទើគ្រប់វ័យ និងមានរយៈពេលឆាប់រហ័សក្នុងការបង្ករអោយមានគ្រោះថ្នាក់ដល់អ្នកជំងឺ។ ប្រសិនបើស្រាលជំងឺនេះអាចបង្ករអោយមនុស្សស្ពឹកអវយវៈពិបាកកម្រើក រឺពិការ ហើយបើធ្ងន់ធ្ងរនោះគឺអាចនឹងបាត់បង់ជីវិតតែម្ដងប្រសិនបើព្យាបាលមិនបានទាន់ពេលវេលា។
.png)
ការដាច់សរសៃឈាមក្នុងខួរក្បាលមានហានិភ័យកើតឡើងខ្ពស់ចំពោះមនុស្សចាប់ពីវ័យកណ្ដាលទៅ និងជាពិសេសអ្នកដែលមានជំងឺប្រចាំកាយស្រាប់មួយចំនួនដូចជា៖ អ្នកជំងឺទឹកនោមផ្អែម, អ្នកជំងឺលើសសម្ពាធឈាម និងអ្នកមានជំងឺបេះដូងជាដើម។ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដីក៏មានមនុស្សវ័យក្មេង និងសុខភាពល្អកើតមានបញ្ហានេះដែរ ដូចនេះអ្នកត្រូវដឹងពីរោគសញ្ញាទាំង៥នេះ ព្រោះវាអាចជាសញ្ញាដំបូងនៃរាងកាយដែលបង្ហាញថា អ្នកមានជំងឺដាច់សរសៃឈាមខួរក្បាលហើយ។
១. ការស្ពឹក៖ សុខៗមានអារម្មណ៍ថាស្ពឹកនៅលើមុខ ចុះខ្សោយសាច់ដុំដៃ រឺជើង និងជាពិសេសផ្នែកម្ខាងនៃរាងកាយ។
.png)
២. ភាពច្របូកច្របល់ភ្លាមៗ៖ មិនមែនជាអារម្មណ៍ច្របូកច្របល់ដោយសារការស្ត្រេសនោះទេ បើភ្លាមៗអ្នកចង់និយាយប៉ុន្តែរកនឹកនិយាយមិនចេញនេះគឺបណ្ដាលមកពីសរសៃឈាមស្ទះបញ្ជូនឈាមទៅកាន់ខួរក្បាលមិនគ្រប់គ្រាន់ ទើបខួរក្បាលពិបាកដំណើរការ។.png)
៣. ស្រវាំងភ្នែក៖ បញ្ហានេះនឹងធ្វើអោយភ្នែកម្ខាង រឺទាំងសងពិបាកផ្ដោតមើល រឺងងឹតមើលមិនច្បាស់។.png)
៤. បាត់បង់លំនឹង៖ មានបញ្ហាក្នុងការដើរភ្លាមៗដោយបង្ករអោយវិលមុខ ពិបាកកម្រើកដៃជើង រឺគ្រប់គ្រងចលនារបស់រាងកាយ។
៥. ឈឺក្បាល៖ សុខៗអ្នកស្រាប់តែមានអក្ការៈឈឺក្បាលភ្លាមៗនិងឈឺខ្លាំងដោយមិនដឹងមូលហេតុ នេះបណ្ដាលមកពីខួរក្បាលរបស់អ្នកកំពុងទទួលរងសម្ពាធពីការខ្វះឈាម។
ដូច្នេះប្រសិនបើអ្នកកំពុងមានសញ្ញាទាំងនេះ សូមប្រញាប់ទៅរកគ្រូពេទ្យជំនាញដើម្បីពិនិត្យមើលដើម្បីស្វែងរកការព្យាបាលអោយបានទាន់ពេលវេលា រឺបើទោះបីគ្មានសញ្ញាទាំងនេះក្ដី សូមកុំភ្លេចទៅពិនិត្យសុខភាពជាប្រចាំដើម្បីតាមដាន និងជៀសវាងពីជំងឺផ្សេងៗទៀត៕










