តើធ្លាប់អត់ ពេលចម្អិនអាហារម្តងៗ យើងតែងតែដាក់ទឹកត្រី ឬអំបិលជ្រុលដៃ ធ្វើឱ្យអាហារមានរសជាតិប្រៃខ្លាំង ហើយពិបាកផ្សំគ្រឿងឡើងវិញ ដើម្បីកាត់បន្ថយជាតិប្រៃក្នុងអាហារ ។ អ្នកជំនាញម្ហូបអាហារណែនាំថា កុំទាន់អាលដាក់គ្រឿងផ្សំក្នុងអាហារច្រើនពេកក្នុងពេលតែមួយ គឺដាក់បន្តិចម្តងៗ ហើយភ្លក្សសិន បើស្ទើរ ចាំថែមគ្រឿងផ្សំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9NXXVspUFUoPklCjMxGQMdF2ArYqKz-lRAtANX64szq4a4QRNubUEpNGAaMOtm8ezL4Tmbn8ljoc7TTzd7sCTOCUiRNZP4Q7IOQS0tNZm-KEyslwP-NwydT8v0jIE5YRTdOc__FkRa7rpseTOufysOpoFEs5JP3MCAmX8V05cKVGb7aLAmj_llDCsiV9f/s1500/image_2025-03-15_14-00-40.png

ម្យ៉ាងទៀត គ្រឿងផ្សំនីមួយៗមានម៉ាកខុសគ្នា ធ្វើឱ្យវាមានរសជាតិខុសគ្នាដែរ ដូចជា ៖ អំបិល និងទឹកត្រី មានជាតិប្រៃខុសគ្នាតាមម៉ាក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQK4IJVvcZv5MbkuucJ0fA4fDHSkIiL9nyBlvyxIme7tATqnsb_ahlUEMjrJ8DAXnLiExj0hSU403wK23gzdKQOOnbJGDh5B3433RnYjhS82K8GAVYFnAHIf_ts65smTubCTBsBxhmrr_9773vJMa9810Dv_wpdg0zVyGoFX87kMO2pp-z_HL0rpF4S5BT/s960/image_2025-03-15_14-00-41.png

អ្នកជំនាញបានណែនាំពីវិធីកាត់បន្ថយជាតិប្រៃក្នុងអាហារ ពេលធ្វើអាហារប្រៃខ្លាំងពេក ដូចជា ៖

១-ថែមទឹកស៊ុប ខ្ទឹះដូង និងទឹកធម្មតា ចូលក្នុងសម្ល ៖ ទឹកស៊ុប ខ្ទិះដូង និងទឹកធម្មតា នឹងធ្វើឱ្យសម្លក្នុងឆ្នាំងអាចកាត់បន្ថយជាតិប្រៃបាន ។

ឧទាហរណ៍ ៖ បើសម្លស្ងោរ ប្រៃពេក ចូរថែមទឹកធម្មតាចូលក្នុងឆ្នាំងសម្ល ដើម្បីកាត់បន្ថយជាតិប្រៃ រួចហើយ ថែមបន្លែ ពីព្រោះបន្លែមានទឹកក្នុងនោះ ។ រីឯសម្លដាក់ខ្ទិះដូង បើចង់កាត់បន្ថយជាតិប្រៃ គឺត្រូវថែមខ្ទិះដូង និងស្ករ ។ ដោយឡែក សម្លតុំយ៉ាំ បើមានរសជាតិប្រៃខ្លាំង ចូរថែមទឹកធម្មតា បន្ទាប់មក ដាក់ទឹកអំពិលទុំ ឬក្រូចឆ្មារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCeEeKW0pWQwj8ndsT4fZ3mJbID5UO5gL0C_ynJwY7CEsfQDr0uOD0OLJEvTvy7D6O1al59yaEjXZUhyphenhyphenVqe2d6z5cDXg79zCNXGykx2M0Pm-x5Egh_otwajA74-t0cVQ7rgTZ5xCLAjOu1SY-8sDCmSwO0Q5NXz-1sr4jjkAJQMG01agt_odC91ppj-ryX/s735/image_2025-03-15_14-00-41%20(2).png

២-ដាក់ស្ករ ៖ សម្រាប់ម្ហូបឆា យើងពុំអាចដាក់ទឹកធម្មតាចូលម្ហូបឆាទេ ពីព្រោះវានឹងឱ្យមើលទៅ ពុំគួរបរិភោគ ។ បើម្ហូបឆាមានរសជាតិប្រៃខ្លាំង ចូរដាក់ស្ករថែមបន្តិចដើម្បីកាត់បន្ថយជាតិប្រៃ ប៉ុន្តែហាមដាក់ច្រើន ដើម្បីកុំឱ្យអាហារមានរសជាតិដិតខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjooUn3_DyODVAy3ytI3MUtT69f_KBlNBBfrWw-9pZFQ0-itJ0BuJbATzM2gCjpOHsbMM0k2m_rQ1IogkA-efehxa9qLriKfaJHVGba7U7oyJcmOcOAyuBt9HJOyqC3g6HijTWrG0zFUqVYY4O90M_yD_SNPi6gdIkcg-MSvinPfcJoeMV8R3HTpRGR96Yz/s1500/image_2025-03-15_14-00-42.png

៣-បន្ថែមរសជាតិជូរ ៖ រសជាតិជូររបស់អំពិលទុំ និងក្រូចឆ្មារ អាចជួយកាត់បន្ថយជាតិប្រៃក្នុងអាហារបាន ។ ប៉ុន្តែអាហារមួយចំនួនគ្មានរសជាតិជូរទេ ដូចជា ៖ សាច់ជ្រូកឆាម្រះព្រៅ ហើយធ្វើផ្សំគ្រឿងប្រៃខ្លាំងពេក តើគួរធ្វើបែបណា? វិធីល្អបំផុត គឺត្រូវដាក់សាច់ជ្រូកថែមទៀត ដើម្បីឱ្យរសជាតិប្រៃចូលក្នុងសាច់ជ្រូកដែលយើងបន្ថែម ឬអាចបន្ថែមស្លឹកម្រះព្រៅ និងគ្រឿងផ្សំ ។ បន្ទាប់មក ត្រូវភ្លក្សដើម្បីឱ្យដឹងថា តើជាតិប្រៃក្នុងអាហារធ្លាក់ចុះឬនៅ? បើរសជាតិប្រៃធ្លាក់ចុះ ចូរដាក់ស្ករក្រោយគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha4-dI45UteaOyfWAsqtNMANHJGtXtRUPTSwJvj7_cm2H21ixr7HntzMMJINm2xzLTTQWP1WhKDGyf1VSu-UiJdbcom9uovzZfxjDHivw429j7o7rvMN2Ohi8Z82L6CWrp7cgyKDPfApWoqEa0vVgzpoghW1cfj3odLIPE2jGbaN6g54WPNATE6oRg0WBz/s1200/image_2025-03-15_14-00-42%20(2).png

អ្នកជំនាញម្ហូបអាហារបញ្ជាក់ថា សូមកុំប្រញាប់ដាក់ទឹកត្រី ឬអំបិល ទៅក្នុងអាហារច្រើនពេកក្នុងពេលតែមួយ គួរតែដាក់បន្តិចម្តងៗ និងភ្ភក្សជាមុនសិន ។ ប៉ុន្តែអាហារខ្លះទៀតតម្រូវឱ្យមានរសជាតិប្រៃបន្តិច ដោយសារយើងត្រូវបរិភោគវាជាមួយបាយ នំបញ្ចុក និងបាយដំណើប ។ រីឯទឹកសម្លនំបញ្ចុក គឺត្រូវផ្សំគ្រឿងឱ្យមានរសជាតិឌិតបន្តិច ប៉ុន្តែមិនប្រៃខ្លាំងពេក ។ ត្រូវដឹងថា រសជាតិប្រៃក្នុងអាហារដែលយើងចម្អិន តើនឹងបរិភោគវាជាមួយអ្វី និងកុំភ្លេចផ្សំគ្រឿងបណ្តើរ ភ្លក្សបណ្តើរ ដើម្បីទទួលបានរសជាតិអាហារឆ្ងាញ់ ៕