Home Blog Page 627

មានអ្នកស្រលាញ់ច្រើនតែ ជា ស្រីនា ក៏ធ្លាប់រងនូវពាក្យសម្តីវាយប្រ.ហារផ្លូវចិត្ត

0

ជា ស្រីនា អ្នកបង្កើតមាតិកា និងជា Influencer ល្បីឈ្មោះឈ្នះពានរង្វាន់អន្តរជាតិបានចែករំលែកបទពិសោធន៍តាមរយៈវីដេអូមួយជាមួយនឹងកញ្ញា ពេជ្រ ពិសី អ្វីដែលអ្នកល្បីត្រូវប្រឈមមុខ។ ក្នុងនោះ ជា ស្រីនា បានលាតត្រដាងអ្វីដែលខ្លួនធ្លាប់ជួបប្រទះនូវសម្តីវាយប្រហារផ្លូវចិត្តពីអ្នកលេងបណ្តាញសង្គម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWenfKJ0JYNkwFC6EjnqXMtMT-fmDlzxxQIYPW2Ncgiopk68snjZo2fTXcm0VevMSRKGPWcVpsegr6t20BwlXh4CM3zxROtopt5pS6aTfTQ3c8e8uH5clKmyfxJllWZBuW-a8KT0aCvl0LrsdW6KHnCyhsc6osNLajU0oJxMzoKlVbliiSuvzWS6V2gUFu/s2048/image_2025-02-06_09-53-28.png

នៅក្នុងវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គមទិកតុក ជា ស្រីនា បានទម្លាយថា នាងត្រូវរងនូវសម្តីថានាងធាត់ មុខមិនស្អាតមិនសមមកធ្វើជាអ្នក Make Up បង្រៀនគេឱ្យស្អាត។ Influencer ល្បីឈ្មោះរូបនេះបានបន្ថែមទៀតថា ខម្មិនមួយដែលធ្វើឱ្យនាងសេដខ្លាំងនោះគឺពេលនាងថតរឿងជាមួយនឹង ហេង វិសាល រឿងសិស្សអាយុ២៧ឆ្នាំ នាងមិនដែលចូលសម្តែង ហើយសាច់រឿងល្អខ្លាំងនាង និង ហេង វិសាល តែងជាមួយគ្នា ហើយមានការខម្មិនថា រឿងល្អមើលមិនសមយកតួស្រីអត់ស្អាតដាក់ចូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizRTZTVGogBoWtwM9On9yh2MNqW_3wczoOSCdeXf8XQkGWYMZ6DAEl4E6HiBBDI-9c99WCDN4f2FpwVRbjBiGpo5g06QOowgvRUca4IghddSU7xgtfWGrmpl3zPdYNKbRxWmVCr5gVdtvpmjY8wH0xcoTvA2x20BLoFn5i_kycxUzP4C_j_9E9MJMYz2zv/s1935/image_2025-02-06_09-53-30.png

ជា ស្រីនា ថាពាក្យសម្តីនេះធ្វើឱ្យនាងសេដខ្លាំងរហូតគិតថារឿងឡើងល្អតិចមិនល្អដោយ សារតែខ្លួននាងមិនសូវស្អាត ប៉ុន្តែនៅពេលដែលស្តាប់យូរៗទៅសុំាហើយ។ ក្នុងនោះដែរ ស្រីនា ក៏បានបង្ហាញពីគន្លឹះក្នុងការទប់ទល់ជាមួយនឹងការខម្មិនអវិជ្ជមានដោយនាងលើកឡើងថាកុំខ្វល់ជាមួយនឹងពាក្យទាំងនោះនិងលុបចោល។ ដ្បិតថាលួងខ្លួនឯងកុំឱ្យខ្វល់ជាមួយនឹងសម្តីផ្សេងៗប៉ុន្តែនៅតែឈឺ ខណៈ ស្រីនា ថាអ្នកខ្លះសម្តីមកអាក្រក់តែនៅពេលនាងអានទៅគឺគេមានបំណងល្អ ហើយត្រូវទទួលស្គាល់ថាពេលខ្លះពិតជាខុសមែននោះគឺការរិះគន់បែបស្ថាបនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjn4u3j8CAmeaeQJybPJL7dFiIVIwx9aKi77QciD9qu9jlQhZWEK6ShGh_QNA6PTRIAZjILW_ZjVh04MtqBHjx9YZgfxtuaVCXcUcGcFJdspxTw8Q3NZWszSCi29Elu9u1DhAiIKJm2RaESlkjusq0QvHF8BrNGgvJXUBxN8FcpWIYyL0CTsgoDwESkk31A/s2048/image_2025-02-06_09-53-34.png

គួរបញ្ជាក់ផងដែរថា ជា ស្រីនា និង ហេង វិសាល ជាស្វាមី បច្ចុប្បន្នមិនត្រឹមតែជា Influencer ល្បីឈ្មោះប្រចាំប្រទេសទាំងទ្វេប៉ុណ្ណោះទេ តែប្តីប្រពន្ធមួយគូនេះបានប្រឡូកវិស័យជំនួញជាថៅកែវ័យក្មេងខណៈទទួលបានការគាំទ្រខ្លាំងពីអថិជនរបស់ខ្លួន។ មិនត្រឹមតែប៉ុណ្ណោះ អ្នកទាំងពីរមានសេចក្តីជ្រះថ្លាជាមួយនឹងព្រះធម៌ ជារឿយៗតែងតែឧបត្ថម្ភកសាងនៅទីវត្តអារាមផ្សេងៗជាច្រើន៕

 

ចង់បានសម្រស់ស្រស់ស្អាតបែបធម្មជាតិដូចនារីអឺរ៉ុប អាចអនុវត្តវិធីសាស្ត្រងាយៗទាំងនេះបាន!

0

ជាការពិតណាស់ភាពស្រស់ស្អាតបែបអឺរ៉ុបត្រូវបានគេចាត់ទុកថាជានិន្នាការពេញនិយមខ្លាំង សម្រាប់អ្នកដែលចាប់អារម្មណ៍ចង់ផ្លាស់ប្តូររូបរាង ដើម្បីឱ្យស្របតាមនិន្នាការរបស់មនុស្សជំនាន់ថ្មី។ ដូច្នេះបើចង់ស្អាតបែបធម្មជាតិ ដោយមិនចាំបាច់វះកាត់ច្រើន លោកអ្នកអាចអនុវត្តវិធីសាស្ត្រដូចខាងក្រោម៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe0knvI4dz5ijGUlQUfu8Oyl7erDzBwffMI3sUtvqaA7tuBYV_BBfk60Qp_7V3CoDWTWFQA58J9jaRbL0ciU9KHr1spOu7YLoMWSUtgYq6BZQmg4N3qfto87UEXRk2rR35Jshq5qrgthD2lizfMPhx7adnzujL25Zv_6zJO8saKScyzm2LesEECgEpXnSC/s990/photo_2025-02-05_17-21-25.jpg

១.ស្បែកល្អស្អាតចាប់ផ្ដើមពីការញ៉ាំឱ្យបានត្រឹមត្រូវ៖ ការប្រើប្រាស់អាហារកែច្នៃអាចធ្វើឱ្យអ្នកមានជាតិខ្លាញ់ ឬស្ករច្រើនពេក ដែលបណ្តាលឱ្យបញ្ហាស្បែក។ ដូច្នេះហើយ នារីអឺរ៉ុបភាគច្រើនតែងមានទម្លាប់គ្រប់គ្រងរបបអាហារដែលមានតុល្យភាព ដោយផ្តោតលើអាហារដែលមានជាតិសរសៃខ្ពស់ដូចជាបន្លែ ផ្លែឈើ ដែលនេះជួយការពារការប្រមូលផ្តុំជាតិពុលក្នុងរាងកាយបានយ៉ាងល្អ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOcU6HeGDNiGjH4fHwcBAy9MHq79aZQRiEnJrdapZtL__N1PcM24wBCOBbdp-dhKGrJqKWiKqb8m3p02t6RmZ1t4XD0ztvGFFFHKt8OjC0LSWz1hJlM3vQfSKXAWiIfBdhfFth0KNG2TcQEjl4xwQtPjnWpv-WR5CxbGqfwqi_zCxTrBEokq8qUSoIuv9o/s920/photo_2025-02-05_17-21-26.jpg

២.ជៀសវាងការយកដៃទៅប៉ះមុខរបស់អ្នក៖ ការប្រើប្រាស់ដៃទៅប៉ះពាល់មុខ អាចបណ្តាលឱ្យកើតមុន ធ្វើឱ្យរន្ធញើសកាន់តែរលាក ហើយភាពស្អាតនៃស្បែកនឹងប្រែទៅជាបរិមាណប្រេងច្រើន បង្កឱ្យមានការរលាកកាន់តែខ្លាំង ដោយសារដៃផ្ទុកបាក់តេរីពីក្រោមក្រចក។ ដូច្នេះបាក់តេរីក្នុងក្រចកបានចូលទៅក្នុងស្បែក បណ្តាលឱ្យមានការឆ្លងកាន់តែធ្ងន់ធ្ងរ ហេតុនេះស្ត្រីអឺរ៉ុបតែងតែបដិសេធពីអាកប្បកិរិយានេះ ដើម្បីការពារបញ្ហាផ្ទៃមុខមិនឱ្យកើតមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUZOY6LGn3vm4ggN5n_BmNe2PXDzgGZewhKPkU53u4JaoTONr-BJHAwLdpSrge5ZS9M7NjboHJcof_7IvroRWP6tt_UbORR7Oy6IEFdaXllbLQhShPNVTibAzF6QxZqviT-EDSuj6qV9MIjOuogxoT2Uln85ctXBg9FDqOH5Gqg-AhcJWJ4s0Bq-qROlwt/s1280/photo_2025-02-05_17-21-27.jpg

៣.បន្ទាប់ពីហាត់ប្រាណ ត្រូវតែសម្អាតមុខជានិច្ច៖ លំហាត់ប្រាណ ជួយបង្កើនការរំលាយអាហារ និងចរាចរឈាមក្នុងរាងកាយ។ ជាលទ្ធផលសុខភាពស្បែកទាំងមូលកាន់តែប្រសើរឡើង ក៏ដូចជាជួយក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយផងដែរ។ ដូច្នេះហើយស្ត្រីអឺរ៉ុបតែងតែសម្អាតមុខមុនពេលហាត់ប្រាណ និងលាបឡេការពារកម្តៅថ្ងៃ ដើម្បីការពារស្បែក បន្ទាប់ពីហាត់ប្រាណរួច ពួកគេក៏សម្អាតផ្ទៃមុខម្តងទៀត ដោយផ្តល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកមានសំណើមត្រឹមត្រូវ៕

គម្រោងសំណង់ស្ថាបត្យកម្មល្អឯក៤ របស់អារ៉ាប៊ីសាអូឌីត

0

គម្រោងសំណង់ដ៏មហាសាល​ ដែលមានឈ្មោះថា Neom ត្រូវបានព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត លោក Mohammed bin Salman អនុញ្ញាតឱ្យសាងសង់កាលពីឆ្នាំ២០១៧ ដោយចាយទុនប្រមាណ៥០០ពាន់លានដុល្លារ​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiW2FxhOaG-40qwrkAv9CJ2YThdjGdtMchdeHSNh5rKPn7a2MSHIM0JsqfY8wM_vGFp6Ggij9LF_EGrFaa4X7O7zjyD6GINhNzrblEK-dt4U-gZjFjJesv-COmvbJx8svs4ulhv6PHEu8yRIq8Zr4h9B5l4IC0JIX3Nht-TayaqLlLfnIg_kohm844QVXt7/s2048/image_2025-02-06_14-50-33.png

ពាក្យថា Neom មកពីពាក្យនៃប្រទេសហ្គ្រិក បានន័យថា ថ្មី (New) ដោយ ព្រះមហាក្សត្ស Mohammed bin Salman ចង់កែប្រែអារ៉ាប៊ីសាអូឌីតទៅជាទីក្រុងថ្មី និងទំនើប មានបច្ចេកវិទ្យាជឿនលឿនជាងគេលើលោក។
NEOM released Saudi Arabia mega projects' first progress video

នៅក្នុងគម្រោង​ Neom នេះ មានទីក្រុងចំនួន៤ដែលនឹងត្រូវសាងសង់ឡើង៖

    • ទី១ The Line គឺជា​ទីក្រុង​ឆ្លាត​វៃ​អាចដាក់​មនុស្ស​បាន៩លាន​នាក់ មាន​ទទឹង 200 ម៉ែត្រ, បណ្ដោយ 170 គីឡូម៉ែត្រ និង​កម្ពស់ 500 ម៉ែត្រ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtmtNV4oi1Hghyphenhypheni1E7uRdqmWgWja-xF5cV1R2iPfJRBTafZeVumg02YCUawbSijBrvJvcgWsGABrzWN7B9gEX038ylVV8wuV3Tm8CUEBdJaMnD2Vu7Hf-mHyp5fGRNRsU4rDyDpqVMYWV5FoGTgwqazicdi82ZvyUvI7qmE9n5w_QHfa7KPT-yNjU4Gqba/s1778/image_2025-02-06_14-50-35.png

    • Sindalah គឺជា​គម្រោង​ស្ថាបនា​កោះ​ប្រណិត​នៅ​ចំ​តំបន់​ប្រសព​គ្នា​រវាង​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ និង​សមុទ្រ​ក្រហម មានផ្ទៃក្រឡា៨៤មុឺនម៉ែត្រការ៉េ

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOX5yeu_6n6AB6y06U-rGmPLRKsu977neiWL9SPSTPjUo85SbfHLCTaV7xKA3Pmy20oXOwteps8uyGNMmvMy8Lk5oPrioGb66H2WJ_r8bOr8SM1Ff4ZqEQFUn0tyJJQcoTgJF-mjGX9BCF64NUzcMY0foqz3qGWwokzsr8vcBazoWP_XVR59acIitijEM6/s2880/image_2025-02-06_14-50-36.png

    • Oxagonគឺជា​ទីក្រុង​ដែលមាន​រូបរាង​ជា៨ជ្រុង (អដ្ឋ​កោន) ស្ថិតនៅ​ជាយ​ម្ខាង​របស់​មហា​គម្រោង NEOM

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6XBq2VenVvXWLA6XPz5qp5BQ76gGzIKoUeTXV6_Ue2OntRAkwvmIT538D10CSxd3QRJdd-AejnvdfH8XaD-NylMSOV_fIRnWB9MqYRONsoCkv_GNErPl4Xf7lDpN1gcRj2kcM5WbMSoyz5eoKHRVAWN73sj7d1VAeRsI_intYfLcV_wMtNgJ3OegsNRhF/s1300/image_2025-02-06_14-50-39.png

    • Trojena គឺជា​តំបន់​លំហែកាយ​សម្រាប់​អ្នកជិះ​ស្គី​លើទឹក​កក ដែល​មាន​កម្ពស់​ចាប់ពី១៥០០ម៉ែត្រ ដល់ ២៦០០ម៉ែត្រ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj0VgzY5Iwop04b3udKSrSLjif-B_XSAf9zHGVPutvZ1SQ1KGkkuXtK3aIJSa3Y_l4IsfRB1s3QM3LmmrSGSDU6NhO_pZHzQP86i0k_2-i5HGYJw7N4yvLJd7_bgzFncVLgLd0OuAkvLFO25Qr9dMIBMhIhKNCvsMiasN4HsAk7L3vphUmYki312tkRg-8I/s1500/image_2025-02-06_14-50-40.png

ប្រភព៖ Neom

ការស្រាវជ្រាវបង្ហាញថា សត្វឃ្មុំអាចចាំមុខរបស់មនុស្សយើងយ៉ាងហោចណាស់ក៏២ថ្ងៃដែរ

0

មនុស្សនឹងគិតថា សត្វឃ្មុំមានរូបរាងដូចៗគ្នាទាំងអស់ ប៉ុន្តែសម្រាប់ឃ្មុំវិញអាចចងចាំផ្ទៃមុខមនុស្ស ហើយវានឹងបែងចែកភាពខុសប្លែកគ្នានៃរូបរាងមនុស្ស ។ ការស្រាវជ្រាវមួយបង្ហាញថា ឃ្មុំអាចរៀនសូត្រពីការចងចាំផ្ទៃមុខមនុស្សក្នុងរូបថត និងក្រៅរូបថត ហើយវាអាចចាំបានយ៉ាងហោចណាស់ ២ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEis_EbVpSJWVqgcDLokaDijfZLTTMwyWEiUWM2dYmTRRlLXnG2ycg7XOZYMq6J5Ld3SFjBlx_KXatULxjCACYfPT1pMmTo6nrMHeTuC3cC7r11FHqcxmeqg6hn4mo8mD9Im4LHRQX4x8sqZ8r3hcdyfCq6kMO7PGH1EBZNBHAevid1WFamqf4rsC9Di0XmX/s1600/image_2025-02-06_15-00-32.png

អ្នកវិទ្យាសាស្ត្រជាច្រើនរូបជឿជាក់ថា ការចងចាំផ្ទៃមុខរបស់អ្នកណាម្នាក់ គឺត្រូវប្រើប្រាស់ខួរក្បាលទំហំធំ និងអាចមានផ្នែកពិសេសក្នុងខួរក្បាលបំពេញតួនាទីវាយតម្លៃផ្ទៃមុខ ហើយមានតែសត្វមួយចំនួនប៉ុណ្ណោះដែលមានលក្ខណៈពិសេសនេះ ។ បើប្រៀបធៀបគ្នា គឺមនុស្សមានកោសិកាខួរក្បាលប្រមាណ ១សែនកោសិកា ខណៈឃ្មុំមានកោសិកាខួរក្បាល ប្រមាណ ១លានកោសិកា ។ មនុស្ស និងឃ្មុំ បានប្រើប្រាស់តិចនិកដើម្បីចងចាំផ្ទៃមុខដោយការចងចាំត្រចៀក ភ្នែក ច្រមុះ និងមាត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhffu2FTf3fhnZSXXovD8fh1P14gZqIbUDxJdc2J9a0AyTbThM3GcvYy3hCsx2b2m5l8lpjlhuxwqOXK_rDodyfYkIxE-4JZ_wPLDox7K1_Qen17_1T4cZQ0LjGPk8aFG7B9VxZ2c6vPBfLe6xYp_9x3AndJ-qrx9x5_ICRW2-tkWmny_MmPFqiMxB-956g/s1280/image_2025-02-06_15-00-33.png

សាស្ត្រាចារ្យផ្នែកសរសៃប្រសាទនៅសាកលវិទ្យាល័យ Toulouse ប្រទេសបារាំង និយាយថា យើងអាចចងចាំផ្ទៃមុខមនុស្សស្គាល់គ្នាតាមរយៈចំណុចលេចធ្លោ ប៉ុន្តែអ្នកវិទ្យាសាស្ត្រពុំធ្លាប់គិតថា ឃ្មុំមានសមត្ថភាពបែបនេះសោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjscH1MLrvw2vegvfyeyE-hhIQJdIPQx3uEQH5x7IKQmgDwfAO9as_c2RnlRa_QbVoQFo9us7WvsENFitgiYm7MsqSsLj59TfvHvEAqp8TsNa6bizmxuF9P-lRQHyosmAO33K0N903-P6EYBT_I0qySfOkJQErEAiM7U_w05iPmBP4LfFFzwhfsi7PaQo4/s1200/image_2025-02-06_15-00-34.png

ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Journal of Experimental Biology បានបង្ហាញពីការសាកល្បងដោយការយករូបថតផ្ទៃមុខមនុស្សផ្សេងៗ ទៅឱ្យឃ្មុំមើល ដែលរូបថតទាំងនេះមានពន្លឺនៅផ្នែកខាងក្រោយ និងមានទំហំប្រហាក់ប្រហែលគ្នា ។ គ្រប់រូបថតទាំងនេះ គឺថតចាប់ពីកញ្ចឹងក ឡើងលើក្បាល និងគ្មានដងខ្លួនទេ ដើម្បីកុំឱ្យឃ្មុំចងចាំសម្លៀកបំពាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioMdz4USI7s2yAfuKjzVRbMkjBr1Hl5ep9PB1viruNdcfBJ5n8rQJT6-InV8wO_H7-L5K2dK99CVPZIa7kF25XArSBSQy_TRBO-A5rmECut46yCG9tAzpffW5FOilpLv4C_yTV0pQkhzIS8u1jAC9WliTlaJ1O59VqMyxErYae1d5WpOtPEr_XRul9-ons/s810/image_2025-02-06_15-00-35.png

បន្ទាប់មក ក្រុមសាកល្បងបានបន្តក់ទឹកស្ករលើរូបថតបុរសម្នាក់ ហើយបន្តក់ទឹកមានរសជាតិល្វីងលើរូបថតផ្សេងទៀត ។ ពីដំបូង ឃ្មុំខ្លះពុំចាប់អារម្មណ៍នឹងរូបថតទាំងនេះទេ ប៉ុន្តែមានឃ្មុំ៥ក្បាលហើរមកក្បែររូបថត ។ ពួកវាដឹងថា រូបថតបុរសម្នាក់នេះខុសគ្នាពីរូបផ្សេង ពួកវាហើរមករកទឹកស្ករជានិច្ច មុនពេលវាទម្លាក់ខ្លួនលើរូប ។ ទោះជាក្រុមសាកល្បងយករូបបុរសនេះទៅទុកនៅកន្លែងណា ក៏ឃ្មុំរកឃើញដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicpCzN3zSQtBce21qSpRzIdg7fxLnvqolxAkFrAgxtYHHIuljRbkUOiapls8HzwT_XSR5E9t8T7qOD-YqgqEgSkFbynwdz2geEmO198KOAqAuv9_GocqO1K1gvw0vJf1RsyAL5R8duno6PnBuQY9vL58z-q-KWTaixlcE2lumjuihyYrbNNZ8vG5EWmxpu/s1920/image_2025-02-06_15-00-36.png

នេះបញ្ជាក់ថា ការចងចាំផ្ទៃមុខមនុស្ស ពុំតម្រូវឱ្យមានប្រព័ន្ធសរសៃប្រសាទកម្រិតខ្ពស់ទេ ហើយការសាកល្បងរកឃើញថា ឃ្មុំ២ក្បាលអាចចងចាំផ្ទៃមុខមនុស្សបាន ២ថ្ងៃ ។ បើឃ្មុំអាចចងចាំផ្ទៃមុខមនុស្សក្នុងរូបថតបាន មានន័យថា ពួកវាក៏អាចចងចាំផ្ទៃមុខមនុស្សនៅក្រៅរូបថតដូចគ្នា ។ ហេតុនេះ យើងពុំគួរសម្លាប់ឃ្មុំទេ ព្រោះឃ្មុំផ្សេងទៀតក្នុងសំបុកនឹងតាមទិចយើង ដោយសារវាផ្តល់សញ្ញាឱ្យគ្នា ៕

«ប្រាសាទភ្នំបាខែង» ជាគោលដៅទេសចរណ៍ដ៏ល្អឯកដែលមិនគួររំលងពេលទៅដល់ខេត្តសៀមរាប

0

«ប្រាសាទភ្នំបាខែង» ជាប្រាសាទមួយស្ថិតនៅលើភ្នំធម្មជាតិ ដែលមានទីតាំងនៅចំកណ្តាលទីក្រុងយសោធរបុរៈ ឬអង្គរទី ១ ហើយស្ថិតនៅចន្លោះប្រាសាទអង្គរវត្ត និងក្រុងអង្គរធំ នៃខេត្តសៀមរាប។ ប្រាសាទនេះត្រូវបានកសាងឡើងនៅចុងសតវត្សរ៍ទី៩ និងដើមសតវត្សរ៍ទី១០ ក្នុងរាជកាលព្រះបាទយសោវរ្ម័នទី១ ដោយមាន ៧ ជាន់ គឺជាន់ក្រោម ថ្នាក់ទាំងប្រាំ និងជាន់លើ ដែលតំណាងឱ្យឋានសួគ៌ ៧ ជាន់របស់ព្រះឥន្ទនៅក្នុងទេវកថារបស់ព្រហ្មញ្ញសាសនា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMoAN07M06dMRPevnk4vhoWl9doFn7O0BA0uQm1fy59mn2F8Jc1BFK38410kAKeGcajLcIJr2HKDQL8Lk11pZPD6nx-8Khrb6gzKNB-bqZIIaOeQeevqgc5REJt6RtK0b6HONGSOPNnezN9bOHxa4NXoU0a8NtGYAM9kLbLMxrN0HJJijdrN0JTWGfPsv9/s2048/476081092_122176264898269139_6845445007847730710_n.jpg

ដូច្នេះនៅពេលលោកអ្នកបានទៅដល់ខេត្តសៀមរាប ក្រៅពីទស្សនាប្រាសាទអង្គរវត្ត ប្រាសាទភ្នំបាខែង ក៏ជាគោលដៅទេសចរណ៍ដ៏ល្អឯកមួយដែលលោកអ្នកមិនគួររំលងនោះទេ។ ប្រាសាទភ្នំបាខែង មានតួប៉មប្រាំខ្វែងគ្នា និងមានប្រាំថ្នាក់ ស្ថិតនៅខាងឆ្វែងដៃពីប្រាសាទអង្គរវត្តទៅប្រាសាទបាយ័ន គឺជាកន្លែងដែលអាចទាក់ទាញភ្ញៀវទេសចរបានយ៉ាងច្រើនបំផុតនៅពេលថ្ងៃលិច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNnNfCN_XTCmnMzXODsWx2QRKJwmj0EE6vZN1fKb7V5OVz92Vu2p4P-JF0VgVJYHRDJds66UhFnzLQPYDm_tM_jkX5V3No9RTGp9ZfHri6Euu1S9k5c1biJmFN-HlCyWxDhao2PVoWy7lT0c9LfXhd1uiiV7CDmCzw-i0UZD3W_nM2GGIOwY7wQPjkhXtX/s2048/476161588_122176264664269139_1291930852554423358_n.jpg
ក្រៅពីទស្សនាថ្ងៃលិចដ៏ស្រស់ស្អាត លោកអ្នកក៏អាចស្វែងយល់ពីប្រវត្តិសាស្ត្រដ៏អស្ចារ្យនៃប្រាសាទ ក៏ដូចជាទស្សនានូវក្បាច់ចម្លាក់ដ៏ល្អវិចិត្រ ដើរជុំវិញប្រាសាទគយគន់ទេសភាពព្រៃភ្នំដ៏សម្បូរបែប ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធ ជាមួយទិដ្ឋដ៏សែនស្ងប់ស្ងាត់ រួមទាំងអាចមើលទេសភាពនៅតំបន់អង្គរស្ទើរតែទាំងមូលបានផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifZTvhhUFIig4Ak6g6BkRAPK4oKIbM3nRGcNRWqW3Nf3DIDkLMZl4Xli1wAF_Nkhu6DddJXiQ2uCkEDOOun1VeDT8VI8RD8eIUf7Ua0NOvDIPUqg5ltaqWnSV3YoM4eZ2J0rIljYKMUjCmQ7fBjtpES1R3RMuF-9-u9w5tAXdU5qghgj_lKNm2g0AdsYHp/s2048/476143887_122176265012269139_7303521560044264030_n.jpg

ប្រាសាទភ្នំបាខែងមានកំពូល ១០៩ និងមានកំពស់ ៤៥ ម៉ែត្រ ដោយជណ្តើរឡើងប្រាសាទនេះមានលក្ខណៈចោទខ្លាំង ហើយនៅតាមជណ្តើរនៃថ្នាក់ទាំង៥ គឺមានរូបសំណាក់តោឈយាមផ្លូវ។ ប្រាសាទភ្នំបាខែងមានឈ្មោះដើមថា «យសោធរគិរី» ដែលបច្ចុប្បន្នប្រាសាទនេះគឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយមានភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកទស្សនាជាហូរហែ៕

តើពិភពលោកទាំងមូលទៅជាយ៉ាងណា ប្រសិនបើគ្មានព្រៃអាម៉ាហ្សូន?

0

ព្រៃអាម៉ាហ្សូនគឺជាព្រៃដ៏ធំជាងគេនៅលើពិភពលោក ដែលមានសត្វរស់នៅច្រើនប្រភេទ ជាគម្របធម្មជាតិលើផ្ទៃដីដ៏ធំល្វឹងល្វើយ និងមានតួនាទីជាអ្នកថែរក្សាអាកាសធាតុនៅលើភពផែនដី។ ព្រៃនេះស្ថិតនៅឧបទ្វីបអាមេរិកខាងជើងដែលគ្របដណ្តប់លើផ្ទៃដីសរុបដល់ទៅ ៧ លានគីឡូម៉ែត្រការ៉េ ក្នុងនោះ ៥.៥ លានគីឡូម៉ែត្រការ៉េគឺជាព្រៃដែលទាក់ទាញទឹកភ្លៀងបំផុត។ ដូច្នេះប្រសិនបើគ្មានព្រៃអាម៉ាហ្សូន លោកអ្នកសាកស្រមៃមើល តើពិភពលោកទាំងមូលនឹងទៅជាយ៉ាងណា? https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbOLa838UoCtbWgP5rpLTbd2XNN1nX2Ycwagv5p3_d_rWkwYrPqx-1qhXsmJkVJk2q5eJeQK5J2oihU7EgWSiXVienhUi9eaw-4MgP_sooeojZuTg0ZAlWAIke7X85NbD5Lvsf93pOWF-20BFkyIBJCMWa39zu-tg56ii_jzbHNly_musnLJoqtecVQNMP/s1920/image_2025-02-06_13-26-13.png

ព្រៃអាម៉ាហ្សូនគឺពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោករបស់យើង ប្រសិនបើគ្មានព្រៃទាំងនោះទេ ពិភពលោកនឹងជួបគ្រោះមហន្តរាយឥតឈប់ឈរ ដូចជាគ្រោះរញ្ជួយដី ផ្ទុះភ្នំភ្លើង ឆេះព្រៃ ទឹកជំនន់ ខ្យល់ព្យុះ រួមទាំងគ្រោះរាំងស្ងួត កង្វះទឹកស្អាត និងការកើនឡើងកម្តៅកម្រិតខ្ពស់ផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi21qRJ66MUU4F_nZVCN1DepQgL4DxbFMgkP64B4cF5AbNgO3EpRsvyxdqG9iH48n_QTQCh5XOIjJL94e_0KFMx1fumpdBbpT4ldKsMmVaMC0RGApavvWOLAhKAr7Ekezoa81YUr8b5EAaPn4RJH2M8EAq61mImP6dCF5JqHvQnOo4zTIsupnV5yxux_3d_/s1024/image_2025-02-06_13-26-14.png

    លើសពីនេះវាក៏ជះឥទ្ធិពលយ៉ាងអាក្រក់ដល់អាកាសធាតុពិភពលោក ដែលបណ្តាលឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃកម្រិតកាបូនឌីអុកស៊ីត ការរំខានដល់គំរូអាកាសធាតុ ជាមួយនឹងការថយចុះនៃទឹកភ្លៀងនៅក្នុងតំបន់ជាច្រើន ការផុតពូជនៃប្រភេទសត្វ និងរុក្ខជាតិ ក៏ដូចជាការរំខានដល់វដ្តទឹក ដែលនាំឱ្យភពផែនដីមានការប្រែប្រួលយ៉ាងខ្លាំង និងមិនអាចទ្រទ្រង់ជីវិតជាច្រើន រួមទាំងមនុស្សទៀតផង។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0rwwAGSVtDBLIPnmHr4zwTfJ0K3Hx1Aogp_Vh-Tf441Nb9OM6eyejYf2gDNdjO9om63GJXFO-kJPtAuyFCCGrGzO9ho7CK7iOkxeYdgObns1-SkzoyFBtcQg9twVN2tI7hTrg8mWkKgha_bRLIA3FlzJgT-aGlJhLVG2AgYHv0V2WtI5zhACQDtbbGFN0/s1600/image_2025-02-06_13-26-15.png
    បច្ចុប្បន្នព្រៃអាម៉ាហ្សូនកំពុងរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុតពីមនុស្ស ដោយសារពួកគេនូវតែបន្តសកម្មភាពកាប់ឈើធ្វើកសិកម្ម ធ្វើរ៉ែ និងឧស្សាហកម្មផ្សេងៗ ជាហេតុនាំឱ្យមានគ្រោះរាំងស្ងួត និងភ្លើងឆេះព្រៃញឹកញាប់ ដែលបង្កឱ្យអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញភូមិសាស្ត្រមានការព្រួយបារម្ភយ៉ាងខ្លាំង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXoby2N7Hw6U-dKm2vgcr4E61N4sagjwwCD761xTBXOrfq0__Y8BXp7tFoR4JrjFIubGgeHGaeIPcxhqYE5fXXHnZof-dVYViubcFqolvP5LEdN4Z-anGzKEYM9tRhtpnIxgUl99GaBLicpyVMDjTQiyK7uceAn7T7bHqnkyudTs4y5PA3AfmBQPotCibn/s3840/image_2025-02-06_13-26-16.png

ពិភពលោកចាប់អារម្មណ៍ខ្លាំងក្រោយ Trump ប្រកាសដណ្តើមយកតំបន់ Gaza និងបណ្តេញពលរដ្ឋចេញ

0

សហរដ្ឋអាមេរិក ៖ ប្រទេសនានាលើពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា អាមេរិកនឹងដណ្តើមយកតំបន់ Gaza ដោយប្រើប្រាស់កម្លាំងទ័ព ហើយអាមេរិកនឹងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់នេះ បន្ទាប់ពីបណ្តេញពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZ-1-V_ISRDZqP5RuIgE2UYsTUsqNaxanSklXKHTrYZvRKNgugEFaIvqU8rM1uu9DJty78suemhhagYyxL8NRpWkwOSLPnUowWBPcKXCfgMGJYSshgLe_9JT_1qrBVorNfx-Npvb3QZiv2-TgfNctw5iq-jQ9EnHYO9oeVGpBv9fQm8eIL18QlajhIgkPy/s1200/image_2025-02-06_13-21-01%20(2).png

សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Chris Murphy បានសរសេរក្នុងបណ្តាញសង្គម X ថា លោក Trump ជ្រុលពេកហើយ ដែលចង់ឱ្យអាមេរិកវាយលុកតំបន់ Gaza ។ វានឹងធ្វើឱ្យកងទ័ពអាមេរិកបាត់បង់ជីវិតយ៉ាងច្រើន និងកើតសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយជាច្រើនឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTsS15gCOqj4aSjUjyFSpLemyTqPpTshXpXugAR_Dn7LvXidG7rhRgTdDwfih9FjqyYUweUmBOCCZBznZKaTWgBlujeF9iu8EP9i4-XqtXpSDQf4nP57LKaCmye7QMMAEZwa8yA7yybBgc1w08UFpnxbNf0K_mBuSbupSJJvlvMi853_fr3-A91Gpr1x4y/s1020/image_2025-02-06_13-21-01.png

ដូចគ្នានេះ សមាជិកសភាគណបក្សប្រជាធិបតេយ្យឱ្យដឹងថា ការលើកឡើងនេះគ្មានទំនួលខុសត្រូវ និងគ្មានហេតុផល ហើយអាចប៉ះពាល់ដល់ការឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ យើងចាំបាច់ត្រូវពិចារណាថា ហេតុអ្វីលោក Trump ចង់បានតំបន់ Gaza ពីព្រោះគ្រប់រឿងដែលលោកនិយាយ គឺសុទ្ធតែពាក់ព័ន្ធនឹងប្រយោជន៍ផ្ទាល់ខ្លួន និងសាច់ញាតិរបស់លោក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-oYDP2WHgZNyo1Ag7ihZDIdUucvwOd_rfosi-gQSb82ehdVkcDegPd9MBG1Tx_cyIQFUYoLCJrt5btXk_YH15eOhgBB1cEHec_OUbmXyH6qGB8n_l4rQVxDbYrw72_6EQwfS8-W7vELOhzAsqUf-cuQ4Z3QFWilexsZ11GTbD3c9_g6_qtZ-lLNgcKTF5/s1920/image_2025-02-06_13-21-02.png

លោក Trump បាននិយាយពីការវាយលុកតំបន់ Gaza កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែលោកពុំបានបញ្ជាក់ចំណុចលម្អិតពីការអភិវឌ្ឍ ឬគ្រប់គ្រងក្នុងតំបន់ទេ ។ វាធ្វើឱ្យប្រទេសនានាឆ្ងល់ថា តើអាមេរិកនឹងបញ្ជូនអ្នកណាទៅរស់នៅ Gaza ពីព្រោះតំបន់នេះស្ថិតនៅច្រាំងខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ដែលមានសក្តានុពលសម្រាប់មជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgAinMYvuERE9GJvPAufRIuB9x9BiY-XY6E7-Sy_qzTfRtonyKlyeAmhmAEPvRZB-4tPxIoTr0Q3_pTUUhsClkINfXLIkd7dzhqQu7J-O89CrNK1U1L0tY648gYM3iUp-heteKba1TeCbjsG8Ji3CvSl-yyzR95-t0m9D4JT_h0q_mPie8wexnc_9jXpbJ/s2317/image_2025-02-06_13-21-04.png
នៅថ្ងៃដដែល លោក Trump បានស្នើឱ្យបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ Gaza ទៅរស់នៅប្រទេសជិតខាងជារៀងរហូត ដោយលោកបញ្ជាក់ថា តំបន់ Gaza គឺជាទីតាំងការរុះរើ ។ រីឯមេដឹកនាំអ៊ីស្រាអែលនិយាយថា លោក Trump កំពុងគិតហួសព្រំដែន និងបំផ្លាញការគិតពីមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix6IT1iglnrb8uEwt8-0ZSFAot4Sv7V9sxyVKXcsA86VieG-d7PeHoqp1AN3fqgRAKuCM_pPgmpbBH_Hp3TocP0YpJJQOGFNRtl2rlK0HjW7lK9I6MPsOm67y07htC78qvN02Ak4wOvrIYbciAXnI2krx9QkkpUUQZjtB7ZGzDg0neCEfXJF7Gp7T1HFdG/s1280/image_2025-02-06_13-21-08.png

ចំណែកមន្ត្រីជាន់ខ្ពស់របស់ក្រុមប្រដាប់អាវុធហាម៉ាស់ឱ្យដឹងថា ការឱ្យពលរដ្ឋរស់នៅតំបន់ Gaza ផ្លាស់ទៅរស់នៅកន្លែងផ្សេង គឺជាការបណ្តេញពួកគេចេញពីទឹកដីរបស់ខ្លួន ។ វានឹងបង្កភាពវឹកវរ និងតានតានក្នុងតំបន់ ពីព្រោះពលរដ្ឋ Gaza គ្មានថ្ងៃឱ្យស្ថានការណ៍នេះកើតឡើងទេ ៕

មហាវីថីសម្តេចតេជោ ចាប់ផ្តើមដាក់រនាំងចែកទ្រូងផ្លូវ

0

នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ មន្ទីសាធារណការរាជធានីភ្នំពេញ បានចាប់ផ្តើមរៀបចំដាក់រនាំងពុះចែកទ្រូវផ្លូវ លើមហាវីថីសម្តេចតេជោហ៊ុន សែន ឬផ្លូវ៦០ម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi347YL06xQ6_DIycGryCaDUVIzAr0LvTHUpuvToR7jFLuE6GcuHqsASJctzWykMPXieGm0EmoUOcizLvzF_5vFGWzP2t6QVMouMn1_O_K48guGtcelUZNpkhP3LAsiQyp32kRogPw1dMeiOesbPzCoG4js6thYVjdaCqSUlpffCrDuxxqwwnk3f9B8Ir1i/s1280/image_2025-02-06_11-18-49%20(2).png

ការដាក់ទ្រូវផ្លូវនេះ ចាប់ពីចំណុចស្ពានអាកាសមរកតេជោ ដល់ចំណុចស្តុបសឺដេស ដេញជាបន្តបន្ទាប់រហូតដល់ផ្លូវជាតិលេខ២។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJyuOSCgRcoNuRdbmWcU2HmRTGis1HWDMY2e3tH-BynvH06JR6DPIBA68W1NLiR5mbJ5dbhDmPiTxuN2TboCnYzsNya2smOTBkmOAVd70dF-1nM20uNuwxPmHXa2SO8mdwTX9ZvG-G_8xK4lS-99TZW1dG5zR6X_K7LG8VtpttS2i5a0Oql8qZogixONfM/s1280/image_2025-02-06_11-18-49.png

ការរៀបចំឱ្យមានទ្រូងខណ្ឌចែកកណ្តាលទ្រូងផ្លូវ ដើម្បីកុំឱ្យមានការវ៉ាជែងខុសគន្លង ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrS2qRsZlBeSquCCZs3nQRk2Gs9xpQCli4n47yjtK4PQcuaofhieA3wmEj1l7tdfDbe5iVsXGqc-XUS8RNigtGP62WQyEHGEw1Bg0dhc6BxLg1uWyWyXSYPiePFWsKk-dIjXxbl1TnROMTWrypeHERNg1jbbZ6qT-duvOtSDVpHSjVhxoI4kQ2xeC8DcUD/s1280/image_2025-02-06_11-18-50.png

បន្ថែមពីការដាក់ទ្រូវផ្លូវ ការធ្វើដំណើរលើមហាវិថីនេះ នឹងត្រូវកំណត់ល្បឿនដោយចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាសមរតកតេជោអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBoteFu7VM-j6RrP-e2chW4hu0Yt9dG1powxS-gYn0_Zs6oZg9CFmTQ13PpvBJC-MoVKXQCzB7Uzh3_c7pz1qSoPKn66pV1s4ufwoLopIRfQqu_q8sW5Q-9mpnPyNPjHXsIttfSTTaowJkSbydrT4RlDDwtZoDq0_XNJYP60Q3Zgr2G8K5OBekyMsK7RfN/s1280/image_2025-02-06_11-18-51.png

គួររំលឹកថា មួយរយៈចុងក្រោយមកនេះ មហាវីថីសម្តេចតេជោហ៊ុន សែន តែងឧស្សាហ៍កើតមានគ្រោះថ្នាក់ចរាចរណ៍ ដោយបានឆក់យកអាយុជីវិតមនុស្សជាច្រើននាក់ ហេតុដូច្នេះអាជ្ញាធរ បានបង្កើតគំនិតថ្មីៗ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

 

ឈ្វេងយល់! មូលហេតុ ដែលផ្លូវល្បឿនលឿន មិនមានការបំពាក់ភ្លើងបំភ្លឺ

0

គិតមកទល់ពេលនេះ ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅក្រុងព្រះសីហនុ បានដាក់ឱ្យប្រើប្រាស់រយៈពេល៣ឆ្នាំហើយ ដោយពលរដ្ឋនៅតែមានចម្ងល់ ចំពោះហេតុអ្វីក្រសួងមិនដាក់ភ្លើងបំភ្លឺតាមដងផ្លូវល្បឿនលឿននេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcGG65xETKcXAL39wClTCnDLZxf2B-hfVVB-3IyMKmbHtvNkTD1KnVwRAvio0nLsbJXS35kV-wlPde3Xcjnq8bjGNLlahbgyufXTzr7FxSVtq9RX1nqcxo07L-sfYNkY_kAiZXiJC01JPBhQRhXicU6-pDCk2odsIdi9z-4SzgCZ3DPGVladbVsomXsr0b/s2048/image_2025-02-06_11-17-23.png
ពាក់ព័ន្ធនឹងករណីនេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្លាប់បានលើកឡើងថា៖”នៅបណ្តាប្រទេសនានា អំពូលភ្លើងបំភ្លឺផ្លូវល្បឿនលឿន ត្រូវបានបំពាក់នៅតាមទីតាំងសំខាន់ៗមួយចំនួន ប៉ុណ្ណោះដូចជា៖ ផ្លូវប្តូរទិស កន្លែងបង់ប្រាក់ និងកន្លែងឈប់សម្រាក់ ដើម្បីសន្សំសំចៃការប្រើប្រាស់ ថាមពលអគ្គិសនី”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASLLJJpVhhOwnBW16ZcpS6hfZ4vBw0tnqpYtQLIqd_7kXjL2f_7SzbHi9LGzhnyW1ufwxw6-RxOzThCAAq8MrcfsgzVAq5r-HJOXpaYgJn-nY43nsuHU02CtGYWWPfhOi1ofYRBcY6I8iMBhIh5wcOJ5WKbY4aG5j498OAIrsNp3Li-yQfGqjFX51NLrT/s1280/image_2025-02-06_11-17-25.png
ឧបនាយករដ្ឋមន្ត្រី រូបនេះបានបន្ថែមទៀតថា៖” បើទោះបីផ្លូវល្បឿនលឿនរបស់កម្ពុជាយើង មិនមានបំពាក់អំពូលភ្លើងបំភ្លឺយ៉ាងណាក៏ដោយ ក៏យើងបានបំពាក់ចំណាំងផ្លាតតាមរបាំងខណ្ឌចែកទ្រូងផ្លូវ របារ បង្គោលកំណត់ដែនផ្លូវ និងតាមគំនូសបែងចែកគន្លងផ្លូវ ដើម្បីជាជំនួយឱ្យអ្នកបើកបរយានយន្តងាយ ស្រួលក្នុងការបើកបររបស់ខ្លួនផងដែរ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNiqYC2EIFmUCuMkO36q2CIjNQcnwYreCOwoaHdOZC6sWQvUNB-yXIALAta-0LdQKAskwvXlwe0ZH4fp1SP8pE9trpFYO7sp_DRwh-ii_uzca4t0300z_0emq_ooaLoMEOHyHOvbyH5zvyiOS-kyv9Rvdj9AMREdKNXPYHCK68kOX68PVRWK0jdgiZsDXR/s1280/image_2025-02-06_11-17-27.png
គួរបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧គីឡូម៉ែត្រ សាងសង់ឡើងក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ពីប្រទេសចិន ចំណាយការវិនិយោគ ប្រមាណ២ ០០០លានដុល្លារអាមេរិក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvCA7OkxO36tv29UWTkZZYR23JwlOjktodDjGRcl2jPMzpunxlZwJskfFGcsRHj-5ailDy08uUHs3rr8GYiKGR42aXwQVmRO-A5cfAsv2A23fWYS7e8wqmZEfmJqUOWUfhGLdSzWpW2fwAx-69Ta28gxOiM-u4aVHEQdYzFq11c08tOV5mF-F4m_0Ikzxl/s1280/image_2025-02-06_11-17-28.png

 

ជ.នជាតិមីយ៉ាន់ម៉ាជាង២០០នាក់ចោលសញ្ជាតិដើម ប្រគល់អត្តសញ្ញាណប័ណ្ណឱ្យស្ថានទូតវិញក្រោយទទួលបានសញ្ជាតិថ្មី

0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ហ្វេសប៊ុកផេកឈ្មោះ The Irrawaddy បានបង្ហោះរូបភាព និងសរសេរថា ពលរដ្ឋមីយ៉ាន់ម៉ាជាង២០០នាក់ នាំគ្នាឈរតម្រង់ជួរនៅមុខស្ថានទូតមីយ៉ាន់ម៉ាក្នុងប្រទេសសិង្ហបុរី ដើម្បីប្រគល់លិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណឱ្យស្ថានទូតវិញ ក្រោយពីពួកគេទទួលបានសញ្ជាតិសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL9Qock9ewHnvhXjPsg3f1iLcuKB1qnBBwpsLVnOa0WPxKy7CAm4zi53H1RNE-TiArRuVFre_JWc6RKTuMxB1CYPVQKdqJFm07N_jgDWHJMjKBg7qS17BdzL7jzHu8525i1V9YlXId21QUwnW1EK3sby_q3bzbqN5IY2KyyFEto4bZllxG-LSjPrZDNHHA/s696/475835151_1050128517142305_8424430793719227149_n.jpg

ស្ថានទូតមីយ៉ាន់ម៉ានៅសិង្ហបុរីឱ្យដឹងថា កាលពីថ្ងៃទី៣ ខែកុម្ភៈ កន្លងមក ពលរដ្ឋមីយ៉ាន់ម៉ា ចំនួន២៧៨នាក់ បានប្រគល់អត្តសញ្ញាណប័ណ្ណមីយ៉ាន់ម៉ាឱ្យស្ថានទូត ក្រោយពីពួកគេទទួលបានសញ្ជាតិសិង្ហបុរី កាលពីខែធ្នូ ឆ្នាំ២០២៤ ។ អ្នកបោះបង់សញ្ជាតិមីយ៉ាន់ម៉ាត្រូវយកលិខិតឆ្លងដែន និងអត្តសញ្ញាណប័ណ្ណមកប្រគល់ឱ្យស្ថានទូតវិញ នៅថ្ងៃត្រឹមថ្ងៃទី២៨ ខែកុម្ភៈ រីឯអ្នកបោះបង់សញ្ជាតិភាគច្រើនមានជំនាញផ្នែកអប់រំ ។

កាលពីឆ្នាំ២០២៤ ពលរដ្ឋមីយ៉ាន់ម៉ា ជិត៣០០នាក់ បានមកធ្វើឯកសារនៅស្ថានទូតដើម្បីបោះបង់សញ្ជាតិដើម និងទទួលសញ្ជាតិសិង្ហបុរី ។ បច្ចុប្បន្ន ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនទៀតកំពុងរកវិធីចេញពីប្រទេស រីឯពលរដ្ឋមីយ៉ាន់ម៉ាដែលទទួលបានសញ្ជាតិបរទេស ហើយបោះបង់សញ្ជាតិបរទេស ពួកគេស្តាយក្រោយយ៉ាងខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEJuuYHnzGql_AsXx36LOxv1anQZ8bJfjx_KCXS6RlYoqVDRi7EbsAqaaKmnCS6J-Mf8Z_nDpSGeb_iP_VZ-IB-Vdr339GLSLuGXFpNmYsnxWznvTYycjgGl81wgl0MqaHZxCF_xtCuhbyED1_InHWzP6HoO-uZau1IokMJQUPyNzV2VEkJAo9Ss12WklW/s726/476358255_1050128513808972_3802023137257912207_n.jpg

ក្រុមអ្នកមកតម្រង់ជួរនៅមុខស្ថានទូត បានប្រាប់ពីមូលហេតុដែលបោះបង់សញ្ជាតិដើមថា ពួកគេពុំចង់រស់នៅក្រោមរបបគ្រប់គ្រងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយពួកគេពិបាកបន្តសុពលភាពលិខិតឆ្លងដែនតាមរយៈស្ថានទូត និងពុំចង់បង់ពន្ធឱ្យរដ្ឋាភិបាលយោធា ។ មីយ៉ាន់ម៉ាប្រឈមនឹងបញ្ហាជាច្រើន ហើយបើមីយ៉ាន់ម៉ាមានសុវត្ថិភាពដូចសិង្ហបុរី សេដ្ឋកិច្ចរីកចម្រើន និងសេវាសុខភាពល្អ គឺពួកគេនឹងពុំមករស់នៅប្រទេសផ្សេងទេ ។

ពលរដ្ឋមីយ៉ាន់ម៉ាម្នាក់ទទួលបានសញ្ជាតិសិង្ហបុរី និយាយថា ខ្លួនសម្រេចចិត្តបោះបង់សញ្ជាតិដើម ដោយសារពុំចង់ត្រឡប់ទៅប្រទេសវិញ ពីព្រោះរដ្ឋាភិបាលយោធាបានប្រមូលពលរដ្ឋទៅច្បាំងជាមួយកងកម្លាំងជនជាតិភាគតិចក្នុងប្រទេស ។ កន្លងមក ពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅសិង្ហបុរី បានធ្វើដំណើរត្រឡប់ទៅប្រទេសវិញ និងពុំស្នើសុំសញ្ជាតិសិង្ហបុរីទេ ប៉ុន្តែដោយសារស្ថានការណ៍នយោបាយមិនល្អនៅមីយ៉ាន់ម៉ា ទើបពួកគេឈប់ត្រឡប់ទៅវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHCBTeTPO6yNts9mHAB16noq9djIyTrrBTJ2lMn8DJa2s1kJDME53t7H_fKiij2j7_cSjoFObhfZvuQ2oIobSnHS66Rr_TclZsTiTlSg61jzL27JjTEVduvBCpFs_s1TbjUjd1kZi51yLC0nIOOloNdZ3H_Nao4VeMVTuWDo4Lfj9W-fRLZB5EvVO9KUGV/s1080/476450579_1050128503808973_8567098171014248311_n.jpg
គួរបញ្ជាក់ថា ការទទួលបានសញ្ជាតិសិង្ហបុរី គឺពលរដ្ឋមីយ៉ាន់ម៉ាត្រូវតែរស់នៅសិង្ហបុរី ចាប់ពី២ឆ្នាំ ទៅ៣ឆ្នាំ និងមានកន្លែងរស់នៅអចិន្ត្រៃយ៍នៅសិង្ហបុរី ហើយពួកគេត្រូវមានប្រាក់ចំណូលយ៉ាងតិច ស្មើ២,២៦៥ដុល្លារអាមេរិកក្នុង១ខែ ។ ទិន្នន័យរបស់ក្រសួងអភិវឌ្ឍន៍ធនធានមនុស្សសិង្ហបុរីបង្ហាញថា ពលរដ្ឋមីយ៉ាន់ម៉ា ជាង២សែននាក់ បានមករស់នៅសិង្ហបុរី ៕