ពោធិ៍សាត់៖ សង្គមស៊ីវិលបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយអាជ្ញាធរបានចាប់ផ្តើមរុះរើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង(ភ្នំ១៥០០) ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង នៅពេលដែលផុតឱសានវាទ នៅថ្ងៃ អង្គារ ទី១៨ ខែមីនានេះ ដើម្បីរៀបចំឱ្យទៅជាតំបន់បៃតងឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip__xht2hLj7HEX_xCoU669LLJg0HKfeD7Kmm_Nn8VGoERhitq_DI2oVlXZJoOT2ky950L84smOQQZSPP7wCXQjNiSPT4sJ2rWiWpyBFA4zzR6IRqJPmQU57yMx379KbZYu553FKiJ1RCW-FHgSHcD1yJh_0aDctS4G6G4nbCadcL4GatKwEOGq_fbn4bp/s1280/image_2025-03-12_14-48-55.png

កន្លងមក មានពលរដ្ឋសរុបចំនួន៩៨ គ្រួសារបានមករស់នៅក្នុងតំបន់អន្ទង់អាំងនេះ ហើយភាគច្រើនបានយល់ព្រមចាកចេញ ទៅរស់នៅទីតាំងថ្មីដែលខាងអជ្ញាធរបានរៀបចំជូន។ ដោយឡែក នៅសល់ពលរដ្ឋចំនួន ១៩គ្រួសារទៀត ដែលមិនព្រមចាកចេញពីលំនៅដ្ឋានរបស់ខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEkuLZIkBkxPSl49TkchIlnZ8m-x0xbkVvNrPLDl35ZXqetFUsaljszXpeNTTKjMNRJRVjPvRv01MzRZiJbK51eumPIc7XDA_7tSRZAutbYWS6bgTjxzLLrpSX0OCqMHiaIUX-McABSzMOo3FIB4yF0is2KlhyQvqTmN-aMrGn3g_vmJlnPhIbT0L8UkCo/s1280/image_2025-03-12_14-48-54.png

សូមជម្រាបថា រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងជាថ្មីម្តងទៀត នៅថ្ងៃទី ៣ ខែមីនា ដល់គ្រួសារដែលនៅសេសល់ ក្នុងតំបន់ហាមឃាត់ថា អោយធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំងដោយខ្លួនឯងក្នុងរយៈពេល១៥ថ្ងៃ។ ក្នុងករណីផុតពេលកំណត់ បើនៅតែមិនព្រមចាកចេញនោះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHZkYoa561uLrx7U0dvM6k-8_Rxco0YCqvm1PI-iz1WLFuhA6WdRF91gNJU2vtZUh2hpYcyUbLrtMCQCxIQ1KWvQzdx0GNkXEhkRJmU8baLLCURokjphjBdfQH6grMJ2j6rJ47j5GVALbdXqne93HvR9CEo_S4M_9UxbkF1wykVQ0ofMZC0g2X4WIzVIz/s1280/image_2025-03-12_14-48-56.png
សមាគមអាដហុក យល់ឃើញថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ គួរតែចុះទៅជួបប្រជាពលរដ្ឋដើម្បីសាកសួរ ប្រមូលព័ត៌មានបន្ថែមទៀត ពីហេតុផលដែលពួកគាត់ មិនព្រមចាកចេញ និង ស្តាប់កង្វល់ពីពួកគាត់ល្អជាជាងការដាក់ឱសានវាទក្នុងការរុះរើ ព្រោះការធ្វើបែបនេះអាចធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតំបន់នោះកាន់តែធ្ងន់ធ្ងរឡើង ហើយជាចុងក្រោយ នឹងប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGBZZ5L4LDgiyapBzISZTJKK5H8Jfk5DkPzaqe89Rew9rLjrzQylSLapV8JRKK2XCWkgowOeuuwzc6G9e1Qikk_5rWeSdystlql9MU_2esT1B58zIp2ST5NFRKkfIMEcxmRdNQ6FhD3kmildRDZdTAavDvzwwKnuhUCNgXKnaxchq7d5JBu6dw9jqerFrD/s1280/image_2025-03-12_14-48-57%20(2).png
ពលរដ្ឋម្នាក់នៅតំបន់អន្ទង់អាំង សុំមិនបញ្ចេញឈ្មោះរៀបរាប់ទាំងទឹកភ្នែកថា បច្ចុប្បន្ននេះ អ្នកស្រីរត់គេចចេញពីលំនៅឋានរបស់ខ្លួន ដោយភ័យខ្លាចកងកម្លាំងអាជ្ញាធរចាប់ខ្លួនអ្នកស្រី ពីព្រោះតែការតវ៉ាដីធ្លី។ សព្វថ្ងៃនេះ កូនៗអ្នកស្រីកំពុងរស់នៅក្នុងលំនៅឋានដែលរងផលប៉ះពាល់នោះ ពួកគេស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរ។ អ្នកស្រីថានឹងមិនទទួលយកសំណងដោះដូរដីដែលអាជ្ញាធរផ្ដល់ជូនឡើយ ពីព្រោះដីដែលដោះដូរឱ្យ គឺនៅឆ្ងាយពីផ្លូវជាតិ ពិបាកក្នុងការប្រកបរបររកស៊ី មិនដូចដីនៅតំបន់អន្ទង់អាំង អ្នកស្រីនិងគ្រួសារ អាចរកចំណូលពីការលក់ផលដំណាំរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib7p-AqIV5IAcfR7PTZEmTpGn8NDuGCDMLwzHVxmVYWpHoFlwC-_CsYKO1cDaCEkbZj5YHMq2RturOigE90rINIsmsRyhBvB8BB6e8N1g3Ye97tLwY_7w9P9IcMt3_KVVroNxZv9uJcwNfIS66glk7rpbdqJf9FzIXjoneta5WDsBhOrb1divbzXMJmFdG/s1280/image_2025-03-12_14-48-58.png

ដោយឡែកលោកអភិបាលខេត្តបានលើកឡើងថា អាជ្ញាធរបានពន្យាពេល ឱ្យពួកគាត់ជាច្រើនដងមកហើយ ហេតុនេះ អាជ្ញាធរត្រូវអនុវត្តតាមសេចក្តីជូនដំណឹង ដោយគ្មានការ ពន្យាពេលទៀតនោះទេ។ ចំណែកលោកអភិបាលសុ្រកវាលវែង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប និងលោកនាយករដ្ឋបាលខេត្តពោធិ៍សាត់ មិនអាចទាក់ទងសុំអត្ថាធិប្បាយបាននោះទេ នាព្រឹកថ្ងៃពុធនេះ៕