អ្នកស្គាល់គ្នាជិតស្និទ្ធនឹងតារាសម្តែង Kim Soo Hyun បានបញ្ជាក់ប្រាប់ TV Report នៅថ្ងៃទី១៩ ខែមីនាថា Kim Soo Hyun បច្ចុប្បន្នកំពុងស្នាក់នៅជាមួយគ្រួសាររបស់លោក។ ស្ថានភាពនៅតែតានតឹងនេះ Kim Soo Hyun ត្រូវបានម្ចាស់ក្រុមហ៊ុនជាច្រើនបានបញ្ចប់ការផ្សាយពាណិជ្ជកម្មរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6F18cRDnEq3HXsOkzcIze47JynFotnqqLX-5KkSUOgPfmo3WFX6bCob74c5vztBPOmYbyJngZ_jDScvHaQMCF7ZULtlz3F_e4lmQ22aoPu7ffaARj8FgPbI87hIPT-r6khxuNeN5WoG_uzdKOovJtr9yELJn2e0-s4aF1wqGDRnrj0T23T8sZovdvgj9m/s700/image_2025-03-18_09-35-33%20(3).png

ប្រភពដដែលបានបន្តទៀតថា «វាមិនច្បាស់ទេថាតើ Kim Soo Hyun នៅជាមួយបងប្អូនជីដូនមួយរបស់លោកឬក៏ឪពុករបស់ ប៉ុន្តែ Kim Soo Hyun កំពុងឆ្លៀតពេលមើលថែខ្លួនឯងដោយការស្នាក់នៅជិតក្រុមគ្រួសាររបស់លោក»។ ក្នុងនោះបញ្ជាក់ទៀតថា សេចក្តីថ្លែងការណ៍ផ្លូវការពីភ្នាក់ងាររបស់លោកគឺ Gold Medalist បានចេញផ្សាយបន្ទាប់ពីឆ្លងកាត់ការត្រួតពិនិត្យជាមួយ Kim Soo Hyun។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAXbIIKY2-HdnQZpr7z7LSGW2YWKsrYZxN06N6vM0O7qgUF-F9P79uYA8o9HUL-ZY6KP8RcQlSrdF6FhRSLHcfP1uolI0Tkj6KEJU5mh_pO9-rXfbgsQhdK9pzzuNTXtJ4KOy7hdapCN0zTkfjZQNL4c1WzKsCtojA-MDYlOJzfXbU-UjCcDrchkFMMGOo/s700/image_2025-03-18_09-35-33.png
បច្ចុប្បន្ននេះ Kim Soo Hyun កំពុងមានភាពចម្រូងចម្រាសជុំវិញការចោទប្រកាន់ថាលោកបានណាត់ជួបជាមួយតារាសម្ដែង Kim Sae-ron នៅពេលនាងមិនទាន់គ្រប់អាយុ និងបានគាបសង្កត់នាងលើបំណុលដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍របស់នាងរហូតនាងចាកចេញទាំងវ័យក្មេងក្នុងវ័យ២៤ឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz1ZmdeMt4TjYnB5AJvHPMboEG6WRkIXLxp_6e9_zhho_eocNSv2Pnhu3M44ofPJDVuaYKPN5ouIBS5snLJ4wDPtFfANrqQmpuIOECXyd9jB2QT3kKBWimRyfugckESbIYNAo7ro6AAoJ7teCtQK7yIChPpNpXtnIQRtjq43OmM46WaIk_IhInJjJgMsIy/s700/image_2025-03-18_09-35-35.png

ទោះជាយ៉ាងណាក៏ដោយ Gold Medalist បានបដិសេធការចោទប្រកាន់នេះ ដោយបញ្ជាក់ថា Kim Soo Hyun បានណាត់ជួប Kim Sae-ron បន្ទាប់ពីនាងពេញវ័យ ហើយមិនដែលដាក់សម្ពាធលើនាងទាក់ទងនឹងបញ្ហាហិរញ្ញវត្ថុនោះទេ។ ទន្ទឹមនឹងនេះ ក្រុមគ្រួសាររបស់ Kim Sae-ron និង Channel YouTube របស់ Garo Sero Institute ទទូចថា Kim Soo Hyun គួរតែសារភាពចំពោះការចោទប្រកាន់ទាំងអស់ និងចេញការសូមទោសជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWOfChH_VBq-Nt5gsferRcty0mpJ57oQvgU9MpAzFy81sknfZzmgKCVeNwNpRUaYuXmqttT1MIsjwpjrk0vpoimMwltNA2btJWIs-TUQN-K88GUbbSMH22D0nwJmhLS8mXo9qWPnd41Aan2PhtwUlr-xl1Oye_vvCjrkqgoCK5ctHWLxhfymmtAz8ZQTMk/s1050/image_2025-03-18_09-35-35%20(2).png

ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅថ្ងៃទី ១០ ខែមីនា ដែលធ្វើឱ្យ Kim Soo Hyun ជួបរឿងអាស្រូវដ៏ធំសម្បើមក្នុងអាជីពរបស់ខ្លួនក្នុងរយៈពេល១៨ឆ្នាំមកនេះហើយបានធ្វើឱ្យលោកត្រូវបានក្រុមហ៊ុនជាច្រើនបញ្ចប់កុងត្រាការផ្សាយពាណិជ្ជរបស់លោក៕