Home Blog Page 626

ចិននឹងរៀបចំការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងមនុស្សជាមួយមនុស្សយន្ត

0

ប្រទេសចិន ៖ ប្រទេសចិននឹងរៀបចំការរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងមនុស្សជាមួយមនុស្សយន្ត ក្នុងតំបន់តាស៊ីង ទីក្រុងប៉េកាំង នៅខែមេសា ឆ្នាំ២០២៥ ខាងមុខ ហើយគេចាត់ទុកថា នេះជាការរត់ប្រណាំងមានលក្ខណៈខុសប្លែកជាលើកដំបូងលើពិភពលោក ។ ចិននឹងស្វាគមន៍មនុស្សយន្តមកពីជុំវិញពិភពលោក មកចូលរួមរត់ប្រណាំង ប៉ុន្តែត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ0gRGRbm5nL47So02ylxvZiOGOW0YtNI5hxGxD7NYgPJlke2UkXkp0lVgaFCIwB92HI44gl8j4sLxTYzdcfU7QuB2hAcflisVrd83u3MKeD4nuUckRKR2fwnWT4KfZbQ0gaTQM9y-CX3wocjWtiwoog2_Sf2Utr2zZCiIpQa8rFg9dcx3BmPmACkmytoz/s798/image_2025-02-05_15-44-42%20(2).png
ការរត់ប្រណាំងនឹងមានអត្តពលិកចូលរួមប្រមាណ ១២,០០០នាក់ ដោយត្រូវរត់ក្នុងចម្ងាយជាង២១គីឡូម៉ែត្រ ហើយក៏មានមនុស្សយន្ត Humanoid មកពីជាង២០ក្រុមហ៊ុនមកចូលរួមរត់ប្រណាំងផងដែរ ។ កម្មវិធីនេះរៀបចំដោយភ្នាក់ងារអភិវឌ្ឍន៍សេដ្ឋកិច្ច និងបច្ចេកវិទ្យាទីក្រុងប៉េកាំង ឬហៅថា E-Town ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8vQrI0uLIDbii6Blubj8TY6qPkVWuiaIqjxZ8XRI_dWUHFGvW6PCc9OUEDjriAkoM5g86EKIIp2sfPn1Ar0fnhIqfrOhN5EYNqJGThZUrne7E0rdTsdHCU7vtoopN5ciTy1qzsbnbhK1KbifDgQ5iqXU8teVKDSZy-Y9GwHREA_HtMTZKfw2WrQYY61n_/s1420/image_2025-02-05_15-44-42.png

ចិននឹងទទួលស្វាគមន៍វិទ្យាស្ថានស្រាវជ្រាវ ក្រុមហ៊ុនមនុស្សយន្ត និងសាកលវិទ្យាល័យនានានៅទូទាំងពិភពលោក អាចបញ្ជូនមនុស្សយន្តមកចូលរួមប្រកួត ប៉ុន្តែចិននឹងកំណត់លក្ខខណ្ឌតឹងរ៉ឹងមួយចំនួន ដូចជា ៖ មនុស្សយន្តត្រូវតែមានរូបរាងស្រដៀងមនុស្ស និងអាចដើរ ឬរត់ដោយប្រើជើង២ ហើយហាមប្រើប្រាស់កង់វិលដាច់ខាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXId5gi6NUJrqUEWsj-FfqNeAQUxj9Cu9gBDzzG0mU9SmmYCwv8I0GVa34U_s707k4xHqxx8vu3hhv-whDL-V29ZN722kZuCvU77nZhdrHEHUoQrhvzWAAImynA3rFTeWn8DlLkxbCGi7JUBqus6knyTI4CcQTHcL1PvMMEkPgRHS5LjVmz719fK6d48Jy/s1160/photo_2025-02-05_15-37-43.jpg

ក្រៅពីនេះ មនុស្សយន្តត្រូវមានកម្ពស់ចាប់ពី៥០សង់ទីម៉ែត្រ ទៅ២ម៉ែត្រ ហើយគម្លាតពីត្រគាតទៅបាតជើង គឺមិនក្រោម៤៥សង់ទីម៉ែត្រ ។ មនុស្សយន្តត្រូវតែបញ្ជាដោយឧបករណ៍បញ្ជាពីចម្ងាយ ឬជាមនុស្សយន្តធ្វើចលនាដោយស្វ័យប្រវត្តិ ហើយគណៈកម្មការប្រកួតនឹងអនុញ្ញាតឱ្យផ្លាស់ប្តូរថ្មមនុស្សយន្តពេលកំពុងរត់ប្រណាំង ។ រីឯអត្តពលិកដែលឈ្នះក្នុងការប្រកួត ចាប់ពីលេខ១ ទៅលេខ៣ នឹងទទួលបានពានរង្វាន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXincAPlPDUQAm4XV-nhxXDW4djiuhVoHdTCjYWdRGQWERg8y2CdSfc_WF5IVXQ5Z5gINzdwcrwSdb2p-EvSSiR4feIzsmNGEIZPLklFhLJflk525z2swPjvAZ3NvFD1TG51-hAeXDA5LiHADdz6CqI98Kd9cBQA_8A-oY_UqWDAMWH4kB_1mopiVt_myL/s1100/photo_2025-02-05_15-37-44.jpg

ចិនបានអភិវឌ្ឍន៍បច្ចេកវិទ្យាមនុស្សយន្តយ៉ាងឆាប់រហ័សដើម្បីប្រកួតជាមួយអាមេរិក ដូចគ្នានឹងការប្រកួតផ្នែកបច្ចេកវិទ្យា AI ដែរ ។ មនុស្សយន្ត Humanoid គឺជាបច្ចេកវិទ្យាមួយទៀតដែលចិនកំពុងប្រកួតជាមួយអាមេរិក ហើយទីក្រុងជាច្រើនរបស់ចិនបានចំណាយប្រាក់យ៉ាងច្រើនមហាសាលលើការស្រាវជ្រាវ អភិវឌ្ឍន៍បច្ចេកវិទ្យា និងលើកកម្ពស់សមត្ថភាពមនុស្សយន្ត ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSzTUdc3bMKCCHX8oFkAeSzK6O5Fl434iVpZ6bydRjmtkyTM1h-WoV7Iqj0wyY8NtD-PJbkmQGoD0rNLpl7eG2W9Jp6Yrz0eSRW9gcIrZDPrAHDXkwJixenBWz2UDMjMgFQgD4FqDzmKXY8BrhKZo9Rlws-K4ZJizkPGWPcchx0z9uVMBGmXyCCNfM-HFf/s1000/photo_2025-02-05_15-37-45.jpg

ចិនរំពឹងថា ឧស្សាហកម្មមនុស្សយន្ត Humanoid នឹងកើនឡើងស្មើទឹកប្រាក់ជាង៥៤ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ។ ហេតុនេះ យើងនឹងរង់ចាំមើលថា តើមនុស្សយន្តប្រទេសណាមានបច្ចេកវិទ្យាខ្ពស់ជាង?

អ្នកនាំពាក្យក្រសួងអប់រំ បកស្រាយរឿងគម្របសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦

0

ថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គម បានធ្វើការរិះគន់ និងប្រតិកម្ម ទៅលើសៀវភៅប្រវត្តិសាស្រ្តថ្នាក់ទី៦ ដោយបានដាក់រូបស្តូបវិមានឈ្នះ ឈ្នះធ្វើជាគម្របខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKqXxhxMC-vLTv0uOtPtT8z1_JZd63UYCeyqPDMQNfzai6hBVWcmsVsYbSPYchyphenhyphenYDX7iELahvB7CnZBbIMSKv7cqMEj9XoRaUldYIzDxtoXTll6T3-DliGlu0IZuhrBASP6JYpyz37bV8SYl1MkNcj304dNiZ_RmCzn7ndzeMaiXwbTpIw77Q_isdm7xBl/s1280/image_2025-02-05_14-37-26.png

បើយោងតាមការឆ្លើយតបជាមួយវិទ្យុបារាំងអន្តរជាតិ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានឡើងថា៖”សៀវភៅប្រវត្តិសាស្រ្តនេះ ត្រូវបានបែកចែកជាបីភាគផ្សេងៗគ្នា ដែលបានរៀបរាប់ពីប្រព្រឹត្តិការណ៍ប្រវត្តិសាស្រ្តទៅតាមដំណាក់កាលនីមួយៗដែលកម្ពុជាធ្លាប់បានជួបប្រទះចាប់ពីសម័យអង្គររហូតដល់បច្ចុប្បន្ននេះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIx0aMGFuMGVBlXcJExGnEB6-L8b0Nb4aOoe2PRGuZ5-qw7qDTexVMp6LIBAoGLDdxBDBXEbPZn5gm4bpeA4W7MgogBYCCccMOD70EuJBf4dOVnkxpTjDgiC3fmMcBMT8Z74XdixMFJpM83N9MhaJ0l_Ik5c5ztjloaBN2hS9_c71ifGy5uFngdA4BVBhX/s980/image_2025-02-05_14-37-27%20(2).png

ក្នុងនោះ សៀវភៅប្រវត្តិសាស្រ្តថ្នាក់៤ មានចំណងជើងថា “ខ្មែរ និងដំណើរឆ្ពោះទៅសម័យអង្គរដ៏រុងរឿង”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifsoDSPztGyxNv_K3r8zCVL_B4qXLFGD9nMMZdfERSDKAG8tNRcjKnrWz7Uth1akBrrsvUqR1rWTXjAEhYo3nv8uGWIY-eM6cyhKt0OB-ZOQxN2BK_Hy4Dmjl24_xPtus9gDb9Fx7FwXrxjDRoU8LAxoIMqNMdC9oAQhvj8Yxylng-NQIktNGUSWtpwcL7/s1280/image_2025-02-05_14-37-23%20(2).png
សៀវភៅប្រវត្តិសាស្រ្តថ្នាក់៥ មានចំណងជើងថា “ខ្មែរ និងដំណើរឆ្ពោះទៅក្រោមអាណាព្យាបាលបារាំង”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_GKXfXLUZ-tlc5M6DV6TyMQypnxr-_iG219eTJNTZtQDI0ys-UOG2UptDI6wia3rGmU1_eUH4Ulj8d8kDDo1VotRR882KoVklz7_rAJURz74dqTc9Vqp2QxwO3S-K5SRsKvFDVCd9-Tq3M3oSgDGq8jR5cDNafbuvXsH1QR3FmTfSS2_JxLZWXYlAEjhY/s1280/image_2025-02-05_14-37-23.png
សៀវភៅប្រវត្តិសាស្រ្តថ្នាក់៦ មានចំណងជើងថា “ខ្មែរ និងដំណើរឆ្ពោះទៅកាន់វិបុលភាព”https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_RepDxLnPcFH-_coNdw4H4cyNRPIaqatfFR3bkpz_d8Ysj1w2Z7tBTgBZyIbdc3GiF2Rmcicu5vDCu3S939x7vfpVf8TPz3LDleQ8ZVWwSQhYJMlc5TcRDMCw0YGbz43VgickTlvB4c3ty0TWGMdzRpr6HT1GtKgZFrkXvnjKdcBgyDgHrteNxGMYKzqu/s1503/image_2025-02-05_14-37-24.png

ចំពោះសៀវភៅថ្នាក់ទី៦ ដែលកំពុងរងការរិះគន់នេះ លោកជំទាវបណ្ឌិត បានពន្យល់ថា៖”ការដាក់រូបវិមានឈ្នះ-ឈ្នះ មិនមែនជាការក្លែងបន្លំប្រវត្តិសាស្ត្រនោះទេ តែដោយសារវិមានឈ្នះ-ឈ្នះ ជាទីតាំងដែលប្រមូលផ្ដុំប្រវត្តិសាស្រ្ត ក្រោយសម័យសង្រ្គាមដួលរំលំនៃរបបខ្មែរក្រហម ហើយឯកសារ និងភ័ស្ដុតាងទាំងអស់ ត្រូវបានរក្សាទុកនៅទីនោះ”៕

 

ឧកញ៉ា ខេមរៈ សិរីមន្ត និង លាង សុផាឡែន សង្ឃឹមថា OG នឹងក្លាយជា Rapper គំរូសរសេរចម្រៀងប្រើពាក្យល្អមិនអ.សុរោះ

0

លោក ខេមរៈ សិរីមន្ត តារាចម្រៀងមានងារជាឧកញ៉ា រួមទាំងតារាចម្រៀង លាង សុផាឡែន បានសម្តែងក្តីអបអរចំពោះ OG Golden ដែលបានក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រលងចម្រៀងរ៉េបកាលពីពេលថ្មីៗមកនេះ។ យ៉ាងណាមិញ រៀមច្បងទាំងពីរព្រលយពាក្យសង្ឃឹមថា OG នឹងក្លាយជាយុវជនគំរូមានសុជីវធម៌ សីលធម៌ មានបទចម្រៀងអត្ថន័យល្អៗ កុំសរសេរចម្រៀងមានពាក្យជេរប្រើពាក្យអសុរោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBSTCqWkr2eWYGBYJ79EgXYVMm5JzJFbkVae29qxcYuChfSAuyC7MKW_mKKOLEZ41ZTC2I2ISTPQbC68TAaZKP5GpOSElntmYurr83cQxtM68cZeInPjvMzFeHgjQDHVvcqFlqeacG9GYJ6CoAsSd6Br8_C1fHwEdBbdw_n2deQq1WM0UZa4kOQbZmUmOw/s1365/image_2025-02-04_14-41-12%20(2).png

នៅលើបណ្តាញសង្គមរបស់ ឧកញ៉ា ខេមរៈ សិរីមន្ត ជាតារាចម្រៀងប្រឡូកវិស័យសិល្បៈអស់រយៈពេលជាង២០ឆ្នាំបានបង្ហោះរូបភាព OG Golden ដោយភ្ជាប់មកជាមួយអត្ថន័យថា «អបអរសាទរប្អូនប្រុសដែលជាប់ជ័យលាភីកម្មវិធីរ៉េបភើ fighter …ប្អូននឹងក្លាយជាទំពាំងស្នងឬស្សីថ្មី សង្ឃឹមថាប្អូននឹងក្លាយជាគំរូល្អដល់យុវវ័យមានសុជីវធម៌ គុណធម៌ ជាគំរូដល់ពួកគេ សរសេរចម្រៀងកុំមានពាក្យជេរពាក្យអសុរោះណាប្អូន ជូនពរប្អូនជោគជ័យក្នុងវិស័យរ៉េបភើនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7wihN32R0UdNfe0XIdLGjMoxe1IIRA4167G0RTVj7_O4zzLs8IXB-8b-MQP0yMcRAlhADSwxox-N3jcEfxa6E9prZpm84TbOYcA4gLV3bbIaeM9FWoOvchE4If3EFy28csdq287uhRwzZhR6j75An4D2AUBxm7VNg8Ae29nbOKW97XazJN01vUP3k3-O/s2048/image_2025-02-03_08-40-17.png

មិនត្រឹមតែតារាចម្រៀងឧកញ៉ា ខេមរៈសិរីមន្ត ប៉ុណ្ណោះទេសង្ឃឹមថា OG ជាអ្នកជំនាន់ថ្មីក្នុងវិស័យរ៉េបមិនប្រើសម្តីអសុរោះនៅក្នុងចម្រៀងក្នុងនោះដែរតារាចម្រៀង លាង សុផាឡែន ដែលជារៀមច្បងមួយរូបដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំក៏សង្ឃឹមថា OG នឹងមានបទចម្រៀងមានអត្ថន័យល្អ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR04V1J-XSHbu7_zb6mKCFXkoPv8idyheyW3JCyLt4yoskp7goIDwaifzkcYt98w-61NDmYPrncrFJwQWRaKxxeK4rLuIUwXoTGj7B1nLuysEwcTF7LBuc9EXiAqICyVF5HObi99luwYizZ4QP_9bO_X5dengRrIwh7RqVETPut4Xb1AM1ZXpUmausup2-/s1740/image_2025-02-04_14-41-12.png

កញ្ញា លាង សុផាឡែន បានបង្ហោះយ៉ាងដូច្នេះថា «ជីវិតធ្លាប់ជាអ្នកដឹកជញ្ជូន តែមិនចោលក្តីស្រមៃខ្លួនឯង ឥឡូវនេះ ក្តីស្រមៃរបស់ប្អូនក្លាយជាពិត បងសូមអបអរសាទរប្អូនប្រុស OG សង្ឃឹមថាប្អូនជាទំពាំងស្នងក្នុងវិស័យ រ៉េបភើ យ៉ាងល្អនឹងជាគំរូដល់យុវវ័យ និងមានបទចំរៀងអត្តន័យដែលល្អៗច្រើន ជូនពរប្អូនប្រុសជោគជ័យក្នុងដំណើរជីវិតក្នុងវិស័យចំរៀងរ៉េបភើ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFye0TBc0FU-eIJCcFfKhVLEe37-W62OmWdhL8f7WFJ6hIPyyMYdx6ytUijoe3rIdHj7gmpf57Qcg0cuhuRcFXmC51y-dflD8KXCG76cj22DSHszJ6f9uZbEVeAb1cvE4d0XgLqrbfduSHBByUu8iu1UYz-OumNCWJ7Jrzxk3cAya4g1aj8yVYP2yY8Tj9/s1895/image_2025-01-28_09-17-00.png

គួរបញ្ជាក់ថា OG Golden កូនក្រុមរបស់ Ruthko ដែលគ្រូបង្វឹករូបនេះទទួលមរណភាពក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Rapper Fighter កាលពីរាត្រីថ្ងៃទី២ កុម្ភៈ ដោយបានយកឈ្នះបេក្ខជន៤រូបផ្សេងទៀតដោយ ម្ចាស់ជ័យលាភីទទួលបានខ្សែក Rapper Fighter ជាមួយនឹងទឹកប្រាក់ ៦០លានរៀល៕

ការពារបរិស្ថាន និងតម្លៃថោកជូនពលរដ្ឋ រដ្ឋាភិបាលឥណ្ឌាសម្រេចដំឡើងបន្ទះសូឡាលើដំបូលផ្ទះពលរដ្ឋ

0

ប្រទេសឥណ្ឌា ៖ កន្លងមក រដ្ឋាភិបាលឥណ្ឌាបានដំឡើងបន្ទះសូឡាស្រូបពន្លឺព្រះអាទិត្យលើដំបូលផ្ទះពលរដ្ឋបានចំនួន៨សែន៥ម៉ឺនខ្នង ហើយធ្វើឱ្យឥណ្ឌាក្លាយជាប្រទេសផលិតថាមពលស្អាតច្រើនលំដាប់ទី៣ លើពិភពលោក ដែលមានកម្លាំងផលិតស្មើជាង២០៣ជីហ្គាវ៉ាត់ ឬស្មើ៤៦.៣% ។ នៅឆ្នាំ២០២៥ ឥណ្ឌាមានគោលដៅដំឡើងបន្ទះសូឡាលើដំបូលផ្ទះពលរដ្ឋមានចំណូលតិច ចំនួន១០លានខ្នង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjlnWe8FIks_jNFuh6Dbw9BKE8KUDGhuvf7Vj8z4Es8nKN7y-93KxM5iuAVG4HFiAYKjGnC-CXjxJxEfeHTOrJJN-pNgCyIGYW_W39LVOD9XLaYvA2Iz1cOVSz6yUfyCayHtrtNN4_L_rUjuuUp4A_sMmkZ2EhjXpkI2QaanG2yT-pAyHHCTHnMkyZfaCi/s1280/image_2025-02-05_14-17-10.png
កត្តាធ្វើឱ្យឥណ្ឌាផលិតថាមពលស្អាតបានច្រើនបែបនេះ ដោយសារនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មានគោលនយោបាយពង្រីកការប្រើប្រាស់ថាមពលស្អាតទៅគ្រប់ទិសទី តាមរយៈការដំឡើងបន្ទះសូឡាលើដំបូលផ្ទះពលរដ្ឋនៅទូទាំងប្រទេស ។ រដ្ឋាភិបាលឥណ្ឌាមានគោលដៅផលិតថាមពលកកើតឡើងវិញ ចាប់ពី២០៣០ជីហ្គាវ៉ាត់ រហូតដល់២០៤៧ជីហ្គាវ៉ាត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfemRnF7IXUT42HwGDhJ4U-M2HYzdMa2zfJH589YZYvIOU2dMVBPaqjrMAHfRuhVRYNKzb8lTrN6WaGNQdJQGqE8jv3w4AI7exHhilDsdiw7DnWt-D45jItWsJhs50NN9M6odFduunKNMKK1INnHlAmgI0NoCwaEI9IQ4fRsTJZlV6myxpk2zcLvbFbeUd/s1170/image_2025-02-05_14-17-10%20(2).png
មន្ត្រីក្រសួងថាមពលបញ្ជាក់ថា នៅឆ្នាំ២០២៥ ក្រសួងបានត្រៀមថវិកាជិត២៣ម៉ឺនដុល្លារអាមេរិក ដើម្បីដំឡើងបន្ទះសូឡាលើដំបូលផ្ទះពលរដ្ឋមានចំណូលតិច ចំនួន១០លានខ្នង ព្រមទាំងពលរដ្ឋរស់នៅតំបន់ជនបទផងដែរ ។ ក្រសួងសង្ឃឹមថា វានឹងជួយឱ្យពលរដ្ឋមានចំណូលតិចអាចប្រើប្រាស់ថាមពលស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6z6kmD4ZkcxSZRiqugCW-BFAk840_GnamF_awPLEcaVqxx1_l-GBA31ThHtGcqbDsT1rzsSW2BKHRXWgtl4b2ab3WC_KIkpncIiZNCXWuD8yvlO0Ra_dqNdTl-UxKXUvW6IunF6GV0GhN01qXtq1mVDRsMf5iAwxu52_PSIlg5OhR7-WREsXS0qVj_LJI/s1100/image_2025-02-05_14-17-09.png

នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបង្កើតគម្រោងមួយឈ្មោះ «Muft Bijli Yojna» ហើយគម្រោងនេះនឹងប្រើប្រាស់ថវិកាឆ្នាំ២០២៦ ដែលមានចំនួនច្រើនជាងថវិកាឆ្នាំ២០២៥ រហូតដល់២ដង ។ វាជាគោលដៅយូរអង្វែងរបស់ឥណ្ឌា ខណៈកន្លងមក ឥណ្ឌាបានដំឡើងបន្ទះសូឡាពុំគិតថ្លៃលើដំបូលផ្ទះពលរដ្ឋបានចំនួន៨សែន៥ម៉ឺនខ្នង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdtZvP_z7waj-DvlskbsmCVV_9j_5wMb1Uv8c6ZY2ijm2gyCdVW5kda8eSlu5ZEA7KabGFntdY9mQ_9B0hEb_nrMBwyS68Lx7vfwygHpCYwX_ksEuQq0To9FSzaUvNH454-PZdVYb14YW4pukgLR03zeUFJoXWFCFXIL5jD2kzG3KaVsy3lKJ3hxFB25ZT/s1170/image_2025-02-05_14-17-09%20(2).png

ការចំណាយប្រាក់របស់រដ្ឋាភិបាលឥណ្ឌាទៅលើការផលិតថាមពលស្អាត មិនត្រឹមតែជួយកាត់បន្ថយការបំភាយកាបូនប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយដល់ពលរដ្ឋរាប់លាននាក់អាចប្រើប្រាស់ថាមពលតម្លៃថោក និងពុំប៉ះពាល់បរិស្ថាន ។ លើសពីនេះ វានឹងធ្វើឱ្យឥណ្ឌាក្លាយជាមហាអំណាចផ្នែកផលិតថាមពលលើពិភពលោក នាពេលឆាប់ៗ ៕

តារាម៉ូដែលរបស់អាមេរិក Gigi Hadid បានប្រាប់ពីបៀបស្ប៉ាដោយខ្លួនឯងតាមបែបធម្មជាតិ!

0

Gigi Hadid ដែលជាតារាម៉ូដែលដ៏ល្បីល្បាញរបស់អាមេរិក បានប្រាប់ពីវិធីសាស្ត្រក្នុងការថែរក្សាសម្រស់ឱ្យស្រស់ផូរផង់ និងសុខភាពល្អ ជាមួយគន្លឹះស្ប៉ាតាមបែបធម្មជាតិដោយខ្លួនឯង។ ការស្ប៉ាជួយឱ្យស្បែកស្អាត រាងកាយទាំងមូលមានសុខភាពល្អ ជាពិសេសវាក៏ធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ស្រាយផងដែរ។ លើសពីនេះវាក៏ជួយបញ្ចូលថាមពលរាងកាយឱ្យប្រសើរឡើង ក៏ដូចជាជួយសន្សំសំចៃ ដោយមិនចាំបាច់ខ្ជះខ្ជាយលុយ និងពេលវេលាច្រើនសម្រាប់ការស្ប៉ានៅខាងក្រៅផ្ទះនោះទេ។ ដូច្នេះខាងក្រោមនេះគឺជាវិធីសាស្ត្រងាយៗក្នុងការស្ប៉ាដោយខ្លួនឯង ដែលតារាម៉ូដែលអាមេរិករូបនេះបានណែនាំ៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYkvXXsfZcPT_BLBkNuO2yBgzBUFnLr2d5_Bd8kY0Jh0IGXmo9wDSLGxnN2Yu84tR8nnYQvpeMmDjayDAyhiIj98rRdoMfZsvruGJyhTVolJXD_n37auDrpfUZHiEvz28XwPbFvHSzLcQU95KUyNMhdSvb9wgY007tFlKfs67mdpNb86uxk0LgeDrGpcON/s2560/image_2025-02-05_11-38-56%20(2).png

១.ស្ប៉ាក្នុងទឹកក្តៅឧណ្ឌៗ៖ ការស្ប៉ារាងកាយគឺល្អបំផុតជាពិសេសនៅពេលអ្នកត្រាំក្នុងទឹកក្តៅ ដែលមានសីតុណ្ហភាពប្រហែល ៣៧-៣៨ ដឺក្រេ ត្រូវបានគេចាត់ទុកថាជាសីតុណ្ហភាពទឹកដែលមិនធ្វើឱ្យស្បែកបាត់បង់ជាតិសំណើម ហើយវាក៏ជួយជំរុញឱ្យឈាមរត់បានល្អ ក៏ដូចជាជួយបង្កើនភាពធូរស្រាលនៃស្បែក និងធ្វើឱ្យអារម្មណ៍របស់អ្នកស្រស់ថ្លាជាងមុនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDA5Pi29L89nlvA6pDhVjj2MEz1fwrOLvAiz5LXEVGKLbznJV8mIKjJhA-ZvD2Pz7a9PxGwY-qTfpQaTHSZyhgs7cBh7ut4dsEhqswv9PBxIv7ADwqOV9VJwpG660ekSB3St1Heb4OE605YlyTsyIlm-ZrVrNsYriA5yz2GpS3tflairEwuv41jqM3prOr/s1500/image_2025-02-05_11-38-56.png

២.ជ្រើសរើសទៀនក្រអូប៖ ដើម្បីធ្វើឱ្យអារម្មណ៍ធូរស្រាលជាងមុន និងចិត្តស្ងប់បន្ទាប់ពីត្រាំក្នុងទឹកក្តៅគឺត្រូវជ្រើសរើសទៀនក្រអូប ដែលប្រើពិសេសក្នុងការស្ប៉ា ដោយវានឹងបង្កើតបរិយាកាសតាមរយៈក្លិនក្រអូបដែលអ្នកចូលចិត្ត ហើយវានឹងជួយកាត់បន្ថយភាពតានតឹងយ៉ាងមានប្រសិទ្ធភាព ដូច្នេះធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងរយៈពេលយូរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYZb6J6Sb1QhQYDBkTOQRRkNO82Aa4g6p2lc6c7dyPWogm6TSYKbDDwXDEkoqzjdKIhP1ZnswlUE2zKFvxAmn_FrgG2wvxPqtE27zD5KMcrptF2XjXkuKArd6IrrU9HNWrCJlhXQW2FzHpHOgTvuMmDfTho5fs_74pNLKU_FsQ80wgji3N94Knm56Acihs/s2560/image_2025-02-05_11-39-00.png

៣.រៀបចំប្រេងបំប៉នធម្មជាតិ៖ ប្រេងបំប៉នធម្មជាតិ ដែលអាចប្រើបានទាំងសក់ និងរាងកាយ វានឹងក្លាយជាជំនួយការដ៏អស្ចារ្យមួយដែលធ្វើឱ្យស្បែករលោង ទន់ មានសំណើម គ្មានភាពរដុប និងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ ដូច្នេះអ្នកគួរជ្រើសរើសប្រើប្រេងធម្មជាតិសុទ្ធ ដូចជាប្រេងអាល់ម៉ុន និងប្រេងដូង ដែលជាប្រេងសំខាន់ៗមានក្លិនក្រអូបស្រស់ អាចប្រើបានទាំងសក់ និងស្បែក។ វានឹងជួយទាំងការម៉ាស្សា និងការចិញ្ចឹម ក៏ដូចជាកាត់បន្ថយស្បែកដែលស្រអាប់ ដោយមិនបណ្តាលឱ្យមានផលប៉ះពាល់អវិជ្ជមាន ឬទុកសារធាតុណាមួយនៅលើស្បែកនោះទេ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlgrKOof5r4iCd2QLFxmQc1Olm7xuLY0OrZ_hDbHpai5YEGoffMzvwtUt1cBZP4EtazCI_Ww0VyrFmBg3nyh_5d1GqMyUdAYWoZYXIXrKBwwlQV5uzPCNrzaXcrnZP8MVw3-uvFJwlkQItfPYBUj3Oc3aGegUAvvc69j8EuUXQIxy0qEgKbsAM-MCDzlQb/s1920/image_2025-02-05_11-39-02.png

«រមណីយដ្ឋានភ្នំបាយ៉ង់កោ» ជាទីទាក់ទាញភ្ញៀវទេសចរគ្រប់ជាតិសាសន៍មិនគួររំលង!

0

«រមណីយដ្ឋានភ្នំបាយ៉ង់កោ» គឺជារមណីយដ្ឋានដ៏សម្បូរបែបមួយ ស្ថិតនៅភូមិញេធិ៍រោង ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងមានចម្ងាយត្រឹមតែ ១២១ គីឡូម៉ែត្រប៉ុណ្ណោះពីរាជធានីភ្នំពេញ។ រមណីយដ្ឋាននេះមានទីតាំងនៅលើកំពូលភ្នំកម្ពស់ ៣១៣ ម៉ែត្រ ដោយមានប្រាសាទបុរាណខ្មែរមួយដែលគេស្គាល់ថាជាប្រាសាទបាយ៉ង់កោ បានកសាងឡើងនៅក្នុងសតវត្សទី ៧ ពីឆ្នាំ ៦១៥ ដល់ឆ្នាំ ៦៣៥ ដោយព្រះបាទភវវរ្ម័នទី ២ ធ្វើពីថ្មបាយក្រៀម ឥដ្ឋ ថ្មស៊ីស្ត និងថ្មទ្រនាប់ដែលមានបណ្តោយ ១៣ ម៉ែត្រ ទទឹង ៩ ម៉ែត្រ និងកម្ពស់ ១២ ម៉ែត្រ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5FzqTzweMpLO3haqefa6fAzQ-JnZ8NFonUF9XUS6OVKQKxNO5K_6_nkjiw-t102_qZErjOgBA7YNWmErR3gQ85Z4mP8cWMzKQ2TuVVmeNiWwkhtILEsmun6H_bOG9BADuFvrXxLFHYrxm2LVPQeHyiKRYSnjW3j0qH75RS4HXN4nZ14QCheeG79ITfDY_/s960/120536193_1844947798977666_364449496296942241_n.jpg

ក្រៅពីប្រាសាទបាយ៉ង់កោ នៅលើកំពូលភ្នំក៏មានប្រាសាទបុរាណចំនួន ៤ ផ្សេងទៀតផងដែរ គឺប្រាសាទព្រះគោ ប្រាសាទកាណាងខាងលិច ប្រាសាទកាណាងខាងកើត និងប្រាសាទកំពូលកាណង់ ដែលប្រាសាទទាំងនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទភ្នំបាយ៉ង់កោគឺជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញមួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនដែលរំលងឡើយ ព្រោះនៅទីនេះមានជីវ:ចម្រុះ និងមានប្រភេទសត្វ រុក្ខជាតិកម្រជាច្រើន ដែលមានសារៈសំខាន់សម្រាប់ការស្រាវជ្រាវ និងអភិរក្ស។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhigQYcdgBN58iDnaVQqF6OpNV2MsCVeaSSnedT4b0vDvD3J4BXnHoGKzYOzYV2YazuY4GgQGrSLhuh-rV9QJlDW389prtKgb1iLDcsz7y2H1Og-oIU-mq0T8a7o6aic8zCts_vxQlrVTzUlM9YyESMYPlGbA5Q3ne02kMyuLv9NDf7W6ARblNAVBo9N00j/s600/120596575_1844947405644372_1720388826695492356_n.jpg

តំបន់នេះក៏មានទេសភាពធម្មជាតិស្រស់ត្រកាល ដូចជាកន្លែងថ្ម ២ ដុំនៅចំលើកំពូលភ្នំ មានសម្រស់ស្រស់ស្អាតខ្លាំងសម្រាប់ការថតរូប ឬថតភាពយន្តនានា។ លើសពីនេះរមណីយដ្ឋានភ្នំបាយ៉ង់កោ ក៏ជាកន្លែងស័ក្តិសិទ្ធ និងជាកន្លែងកម្សាន្តលម្ហែអារម្មណ៍ជាមួយទេសភាពដ៏ស្រស់បំព្រង ដែលអាចគយគន់ទេសភាពព្រៃភ្នំ ស្រូបយកខ្យល់អាកាសដ៏ត្រជាក់បរិសុទ្ធពិតៗបានទៀតផង។ កាលពីមុនផ្លូវទៅកាន់ភ្នំបាយ៉ង់កោហាក់មានសភាពលំបាកធ្វើដំណើរបន្តិច ប៉ុន្តែបច្ចុប្បន្នគឺមានភាពងាយស្រួលហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkbP9wj7zyWlP6wuNLXVUQEnm3aZ01F9jdordl3cngr22moLqlZu3cmIMmrWiNV1OEkR-7vXEowdgzJCk78hhAzkoGSEcllwmrt9CE6VKhAdcMzVtUQ4d_QZbJZ6NxgOXFtqp87U-73YeMekb42_jl7OTqMYKMLRtTq3FGmwMzhPp6MGsODUn6Bys5TkNT/s600/121082290_3435644689853741_716360196372169232_n.jpg

នៅពេលលោកអ្នកបានទៅដល់គោលដៅដ៏អស្ចារ្យនេះ នឹងបានយល់ដឹងអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ខ្មែរកាន់តែច្បាស់ ដែលជះឥទ្ធិពលសុសសាយទៅខាងក្រៅ ក៏ដូចជាបានស្វែងយល់ពីសក្តានុពល ទេសចរណ៍និងស្នាដៃកេរដំណែលនៃបុព្វបុរសខ្មែរយើងផងដែរ។ ដូច្នេះប្រសិនបើលោកអ្នកបានទៅលេងខេត្តតាកែវហើយ សូមកុំរំលងទីតាំងនៃបូជនីយដ្ឋានបុរេអង្គរដ៏ល្បីល្បាញនេះឱ្យសោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtMqv-Ne2qW_npcCZ9qZC7ra_tRX8NcWM5GslBMH8mooQquwdWshuCwHcA31G0s6QoLf2P98Mir_WcP4ZJuBVUTE0hgfZD4tCAnahlum-f3X3dQh27y4Po2QKK7D-xqxLiPAJAGQg3BgQrx_Tai6T6Oj4E56pXYFJvP1mffvQId8MgHYgh5gfLvVmPhr2p/s2016/121170479_3435649176519959_1793912786494232462_n.jpg

ទំនៀមទម្លាប់ចាប់ត្រីបែបបុរាណខ្មែរ ដែលមានអាយុកាល ៥០០ ឆ្នាំបានទាក់ទាញភ្ញៀវទេសចររាប់ម៉ឺននាក់

0

ជារៀងរាល់ឆ្នាំនៅក្នុងខែកុម្ភះនេះ បន្ទាប់ពីបងប្អូនប្រជាកសិករយើងបានប្រមូលផលកសិកម្មរួចរាល់អស់ហើយនោះ តែងតែរៀបចំប្រារព្ធពិធីមួយ ដែលគេស្គាល់ថាជាពិធីបុណ្យចាប់ត្រី។ ពិធីបុណ្យនេះមានអាយុកាលជាង ៥០០ ឆ្នាំមកហើយ ធ្វើឡើងនៅបឹងត្រពាំងក្រម ក្នុងភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គឺជាពិធីចាប់ត្រីបែបបុរាណខ្មែរ ដោយប្រើឧបករណ៍អង្រួត ឈ្នាង ដើម្បីចាប់យកត្រីសម្រាប់អាំងទទួលទានជុំគ្នា ជាមួយបរិយាកាសអ៊ូអ៊រ និងសប្បាយរីករាយបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy7cvsqgyETj5_-_MAJJuf0geNRqRvncDIqB7hJ8_Pabq8n2hHia72nkR5ZKM8_mvCcYdRmRP1erlwdqGGrfO6lZuV1es_f3lMjCJsmhW8y2byQB4qNPLZtZP1oTNlz73eNT3FXw1JSgRV88nYsHnY8mL5E9ntX-Zp6YOUFjDi-DGnKEa47KJJj4je7rjd/s1280/475763701_1017244267102998_7304020025082621725_n.jpg

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺថានៅឆ្នាំ ២០២៥ នេះមានពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍មកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករប្រមាណជាង ១២ ម៉ឺននាក់ឯណោះ ហើយនៅឆ្នាំ ២០២៦ ខាងមុខ រដ្ឋបាលខេត្តក៏គ្រោងរៀបចំពិធីប្រគល់ពានរង្វាន់ដល់អ្នកដែលចាប់បានត្រីច្រើនជាងគេផងដែរ។ ពិធីបុណ្យចាប់ត្រីគឺជាទំនៀមទម្លាប់ដ៏ប្រពៃមួយ ដែលធ្វើឡើងដើម្បីរំលឹក និងរក្សាអភិរក្សកេរ្តិ៍តំណែលពីបុរាណខ្មែរ ខណៈពលរដ្ឋ និងភ្ញៀវទេសចរប្រមាណ ១២ ម៉ឺននាក់បានប្រមូលផ្តុំគ្នាដើម្បីចាប់ត្រីក្នុងស្មារតីសាមគ្គីភាព ស្រលាញ់រាក់ទាក់គ្នា ប្រកបដោយសីលធម៌ សុជីវធម៌យ៉ាងល្អផូរផង់ និងមានលក្ខណៈជាតិនិយមគួរជាទីមោទនៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWPkU4j0cc2irzKXxBGuaRFCq1Ac7AsQfZX70WfpS-QHA0M0MK9CSwH_NcsPaWwohKGW_cfOQBZyKZ2BwqlZ5Dtu4cbXMBRZkd1zggVQ0-lgRUHtjM-YqYnX1W0GqmnHZlfXJ94MYpiFVDpXh4ow7cjoBsVjIltI0tLtpDWZ6Cxbs92CPGIkXPW-yePQJS/s2048/475896351_1017245277102897_2682827196434867344_n.jpg

បើនិយាយពីទិដ្ឋភាពនៃពិធីបុណ្យចាប់ត្រីបែបបុរាណខ្មែរវិញ គឺពិតជាអស្ចារ្យខ្លាំងណាស់ ដែលនេះសរបញ្ជាក់ឱ្យឃើញថា ពិធីបុណ្យដ៏មានប្រជាប្រិយភាពរបស់ខ្មែរយើង គឺជាចំណែកមួយដែលបានទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកចូលរួមលេងកម្សាន្តជារៀងរាល់ឆ្នាំ។ គួរបញ្ជាក់ដែរថា ក្រៅខេត្តត្បូងឃ្មុំ ពិធីបុណ្យចាប់ត្រីក៏បានប្រារព្ធនៅខេត្តជាច្រើនទៀតនៃប្រទេសកម្ពុជាយើងផងដែរ ដូចជាខេត្តសៀមរាបជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivhCNiphxstI28_XXUqIC3QeyruchR9sxPR2tVILgFLiUp_KSii-Xnqpaqhzi0bUpEa3C2QTLxDVol1pWHw_JnUnQ8x3rsT0WQHsoLAFRsPA1NHeqY_Tkt9TcaklsyRc3rBa0HlGGD8OKKac1mYA0TlG4neQRg3eFnN0BnhwqSyfwmdBl-otl4vvqcanNN/s1280/475774184_1017244163769675_3828672775855124727_n.jpg

សរុបមកវិញ ការរៀបចំប្រារព្ធពិធីបុណ្យចាប់ត្រីគឺជាទំនៀមទម្លាប់ឡើងមាឃ ដែលអ្នកស្រុកតែងតែប្រារព្ធក្រោយប្រមូលផលរួច ដោយបង្ហាញពីតម្លៃនៃសម្បត្តិរួម និងសាមគ្គីក្នុងភូមិ ហើយក៏ស្តែងឱ្យឃើញពីទំនាក់ទំនងបរិស្ថាន និងប្រពៃណីប្រតិបត្តិក្នុងសហគមន៍ផងដែរ៕

រូបភាព៖ ក្រសួងទេសចរណ៍ 

ពិតអត់? បុរសចូលចិត្តភាពរ៉ូមេនទិក និងអានប្រលោមលោកមនោសញ្ចេតនាច្រើនជាងស្ត្រី

0

ស្ត្រីភាគច្រើនត្រូវបានចាត់ទុកថា ចូលចិត្តភាពរ៉ូមេនទិកខ្លាំងជាងបុរស ប៉ុន្តែការស្រាវជ្រាវមួយនៅអាមេរិកបញ្ជាក់ថា បុរសក៏ចូលចិត្តភាពរ៉ូមេនទិកដែរ ជាពិសេស បុរសចូលចិត្តអានប្រលោមលោកមនោសញ្ចេតនាច្រើនជាងស្ត្រី ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNEpIkx85v8fcaiKklgvWmEcoDrCBbPWO-0YhASYR4elEjwr4uXIAaT-2Um9Vq4jwQ1O-AEf3sMRZJsHRTwNnthQhpHhwzCvYUjzZwchugm__mj8hR7MAbKsyxEw2WkwCUwQAnTj5ZV7WegOhjvRuIMINzzKVq4m0SONj2Y8ltroB9FIe1iLivjGs0VCbZ/s1125/image_2025-02-05_11-25-31.png

បើនិយាយពីភាពរ៉ូមេនទិក យើងនឹងនឹកឃើញដល់រូបភាពស្ត្រីម្នាក់អង្គុយបរិភោគអាហារពេលល្ងាចក្រោមពន្លឺភ្លើងទៀន មានបាច់ផ្កាកុលាបធំៗនៅក្បែរខ្លួន ស្តាប់ចម្រៀងតិចៗ និងនៅក្បែរបុរសជាទីស្រឡាញ់ ពោលពាក្យផ្អែមល្ហែមមករកនាង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1SFKCkaqmQm8V8kRySIzwndQLVZ92w2BCaxWs_XYGkndMwGmVubef4A8ov_dNbRKx3saUC746LeQl5csFa_juneF8ZfVpGYv92B_TS8QnDrczqyit6yPzACnNG2j9XUvRook3gz_XCw6waCQW2tSDqiHwgqxLEcH2eXwvHK7mJnlImkq5BRVLtTZm3NRv/s3000/image_2025-02-05_11-25-32%20(2).png
ប៉ុន្តែបុរសក៏ឈ្លក់វង្វេងនឹងភាពរ៉ូមេនទិក មិនខុសពីស្ត្រីទេ គ្រាន់តែពេលខ្លះ ពួកគេពុំបង្ហាញអាកប្បកិរិយាចេញមកក្រៅ ដោយសារសង្គមចាត់ទុកថា ភាពរ៉ូមេនទិក មិនស័ក្តិសមជាមួយបុរស ។ ការពិត បុរសក៏ត្រូវការសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ ពាក្យសម្តីផ្អែមល្ហែម និងពេលវេលាពិសេសច្រើនជាងស្ត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEja9zmk47FgSNsM1aR_b_zn7BXUr9f3iff1Gqcbpx8Dw57pWyeYDmqz3KH3XpJHL4nnqRVIxbiz50fq24OqfaVjYYKl26Pp2MEEJQ0oOsZxpit9_HbZpXr0nAPpQQxJlXaM6CdC_JP_I1t_ka7h59CQWL5xzd2oBLw_mqJPOojvcI__ap9jxnA3Tqxn4aMk/s1080/image_2025-02-05_11-25-32.png

ការស្ទង់មតិ Talker Research បានសាកសួរពលរដ្ឋអាមេរិក ចំនួន២,០០០នាក់ ហើយលទ្ធផលបង្ហាញថា បុរសដែលបានចូលរួមការស្ទង់មតិ ស្មើ៦៣% ចូលចិត្តអានប្រលោមលោកមនោសញ្ចេតនា បើធៀបនឹងស្ត្រីស្មើត្រឹមតែ៦០% ប៉ុណ្ណោះ ។ លើសពីនេះ បុរសបានចំណាយពេលវេលាអានប្រលោមលោកមនោសញ្ចេតនាច្រើនជាងស្ត្រី គឺជាមធ្យម បុរសបានចំណាយពេលអានប្រលោមលោក រហូតដល់៣៦៤ម៉ោងក្នុង១ឆ្នាំ ខណៈស្ត្រីចំណាយពេលត្រឹមតែ៣១២ម៉ោងក្នុង១ឆ្នាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyJzHF2Hor8Zde0339Hlt-INxoUZwjW8qCaGcGKVlg3jn0UCayfpBfbSGrUfsI-ZT-neEtAjOgeohxkUK6hAMJY5HzPIAqsQcppTnem0K1KJC82DbNHnKs7rjRsPGzg8RJ3iBy0yW9Tiv_1UYE743WKPR1VACsX7wdSOnNJzDJBJ7Bzy1fnjNZMOtpvnSi/s1400/image_2025-02-05_11-25-36.png

ចំណុចគួរឱ្យចាប់អារម្មណ៍មួយទៀត គឺបុរសរៀបការរួចហើយ ស្មើ១៧% បាននឹកដល់គូស្នេហ៍របស់ខ្លួនក្រោយអានប្រលោមលោករួច ខណៈបុរស២១% ទទួលស្គាល់ថា ពេលអានប្រលោមលោក ធ្វើឱ្យពួកគេនឹកឃើញដល់តារាល្បីៗដែលធ្លាប់លួចស្រឡាញ់ ដូចជា ៖ អ្នកនាង Angelina Jolie ។ រីឯបុរស៧% ទៀតប្រាប់ថា តែងតែនឹកដល់សង្សារចាស់ជានិច្ច ពេលអានប្រលោមលោកម្តងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFuGKpLiaj82bJCjsL8rgUKOtHQCFmj2tbi3YlXyNUNICIbPEsx-A-g04jzgpLGQPIlS_W-kpnPfOl4nsa-73kanT0yDkW5vzMFFEw-agcYWFVmugVtHh2zkmRvHgX9fg4Lw9vHkCRpr0kDQR6fXLGQbwkr0etLtBuknpauFw4-iW3hsOr4RifUg-Y1nL5/s1400/image_2025-02-05_11-28-01.png

ក្រុមស្ទង់មតិ Talker Research យល់ឃើញថា វាគួរឱ្យរីករាយណាស់ ដែលបុរសៗចូលចិត្តអានប្រលោមលោកមនោសញ្ចេតនា ពីព្រោះសាច់រឿងបានបង្ហាញនូវខ្លឹមសារស៊ីជម្រៅលើសពីការគិត និងជួយឱ្យពួកគេយល់ពីសេចក្តីស្នេហាកាន់តែខ្លាំង ៕

គួរដោះស្រាយបញ្ហាខ្យល់ពុលជាបន្ទាន់! អង្គការ WHO បញ្ជាក់ថា ខ្យល់ពុលអាចបណ្តាលឱ្យកើតជំងឺមហារីកសួត

0

ពេលខ្យល់ពុលកើនឡើងខ្លាំងក្នុងទីក្រុងនានាលើពិភពលោក ធ្វើឱ្យមានការបារម្ភពីជំងឺមហារីកសួតខ្លាំងឡើង ពីព្រោះកាលពីមុន អ្នកជំងឺមហារីកសួតភាគច្រើនជាអ្នកជក់បារី ប៉ុន្តែការស្រាវជ្រាវចុងក្រោយរបស់អង្គការសុខភាពពិភពលោក បង្ហាញថា បច្ចុប្បន្ន អ្នកពុំជក់បារីបានកើតជំងឺមហារីកសួតកាន់តែច្រើន ដោយសារពួកគេស្រូបយកខ្យល់ពុល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJEEuijqW5R9QpoQeIdFe1c9QQhSxJDc15rC-pIK7qrIe76urx4GMNCG5P-w9oovs-ciWp4HIl2UddbM7dG0rv6Tzhtnhk9bG8I7Wqi5Jr_6_0Kv1ekUIxBFT5foPb-vXM73r9ctW-o84TjcDYxB-uewgP42HtjxM9dE5rUaD6qixxGbSP2oQPUNXbjS9m/s1024/image_2025-02-05_11-21-07.png
ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) របស់អង្គការសុខភាពពិភពលោក (WHO) បញ្ជាក់ថា អ្នកជំងឺមហារីកសួតភាគច្រើនពុំធ្លាប់ជក់បារីទេ ប៉ុន្តែពួកគេបានស្រូបខ្យល់ពុលនៅជុំវិញខ្លួន ។ ជំងឺមហារីកសួតដែលកើតឡើងលើអ្នកពុំជក់បារី គឺប្រភេទ Adenocarcinoma ហើយអ្នកជំងឺមហារីកសួតនឹងស្លាប់ច្រើនបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQkirfKWdNwbFMTbj1LvegEvFL2mfiYQdot3jsuSlzaxKqtdD5On2VowgZ9V1Mt9y7MQmLpQesyy2Axe8-4u80KTmXDzAlMR6BRZ8K-nCzm_IjWOlt3W6ev0Q4CwUn39DSNliVqsAITGSNmV9t5OznqtyRpVfEkjNo5jkfBfBGyZJwfF14DRF5nDg4HRBv/s1200/image_2025-02-05_11-21-08%20(2).png

ការស្រាវជ្រាវមួយផ្សព្វផ្សាយក្នុងទស្សនាវដ្តី Lancet Respiratory Medicine បង្ហាញថា កាលពីឆ្នាំ២០២២ មានអ្នកជំងឺមហារីកសួតប្រភេទ Adenocarcinoma ស្មើ២សែននាក់ ដោយសារពួកគេស្រូបយកខ្យល់ពុល ក្នុងនោះអ្នកជំងឺភាគច្រើនរស់នៅតំបន់អាស៊ីបូព៌ា ជាពិសេស ប្រទេសចិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhu2GHCza4O6vwvmuaiKgovnDmZ_J2PD4nt81wVvr-te_h0Nd8IdNVGiNSrHsmv1j7B7bQmsoBZa8jdOYBkUL1gHPDiMn59nynqV3YJhNGlCJdaHW3Ap3uC0cFNB6s2ke1dqfjlGrcUyqj6e7KXaotZFjpWS2gpy87O1nSvuMjTXBhnpWYtevupYLXFZxof/s1200/image_2025-02-05_11-21-08.png

លទ្ធផលការស្រាវជ្រាវនេះបញ្ជាក់ពីខ្យល់ពុលជាមូលហេតុធ្វើឱ្យពលរដ្ឋលើពិភពលោក កើតជំងឺមហារីកសួតកាន់តែខ្លាំង ហើយត្រូវមានការស្រាវជ្រាវបន្ថែមទៀត ។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត Freddie Bray អ្នកដឹកនាំការស្រាវជ្រាវ និងជាប្រធានផ្នែកតាមដានជំងឺមហារីករបស់ ទីភ្នាក់ងារស្រាវជ្រាវជំងឺមហារីកអន្តរជាតិ (IARC) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSrL28udrOMYpL6jhdPUvOjyFrpIumljKe393_QBReh_RqaXP5CjCv1JZ-wvdeNfxQRR34_C1midTdUvDToR4GVux2dQs1t3Fv4bUq2XyNAhWPeBOZ-9buu02vkR33oENK3vknKWaDkqVypMUGIuzr7S2bwVP8H-7uhib1x8Wq4T6ReAZ5dh9zwvA1c5xW/s1000/image_2025-02-05_11-21-09.png

អ្នកជំងឺមហារីកសួតដែលពុំជក់បារីនៅប្រទេសអង់គ្លេស និងអាមេរិកបានកើនឡើងខ្ពស់ ហើយចំនួនអ្នកជំងឺនឹងធ្លាក់ចុះ លុះត្រាតែពិភពលោក ដោះស្រាយបញ្ហាខ្យល់ពុលលើបរិយាកាសបានជោគជ័យកម្រិតណា ។ មហារីកសួតបានសម្លាប់ជីវិតមនុស្សជាច្រើននាក់ ព្រោះបច្ចុប្បន្ន អ្នកកើតជំងឺមហារីកសួត ពុំមែនបណ្តាលមកពីការជក់បារីដូចមុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBPKVvuwVwunFs8mftLkPG3uZ2rkqPWucxYdS9Kd46i0gA45rLZKBlCkSAPctGJ_LMYxz2smeaYsrFoDYbTURdP53o8BaNNUnXbEX0YOPfoUuUMbeYTHBTrptG7LRHE6Y_zD_1xV8JrhENT-JqpL85G1DvMLBe0KObYvB4O8MWGOU6cqayAOKStZ7HPvl7/s990/image_2025-02-05_11-21-10.png

ការស្រាវជ្រាវបញ្ជាក់ថា ខ្យល់ពុល គឺជាមូលហេតុសំខាន់ធ្វើឱ្យកើតជំងឺមហារីកកូនកណ្តុរប្រភេទថ្មី ស្មើពី៥៣% ទៅ៧០% នៃអ្នកជំងឺមហារីកសួតដែលពុំជក់បារីលើពិភពលោក ។ បើប្រទេសនានាពុំយកចិត្តទុកដាក់ដោះស្រាយបញ្ហាខ្យល់ពុលទេ ទោះជាយើងព្យាយាមថែទាំសុខភាពខ្លាំងយ៉ាងណា ក៏ពុំអាចចៀសផុតពីជំងឺមហារីកសួតដែរ ៕

ទស្សនិកជនមួយចំនួនមិនពេញចិត្តចំពោះវត្តមាន Will Smith នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Grammy

0

ទស្សនិកជនជាច្រើនបានតវ៉ាចំពោះការចូលរួមរបស់ Will Smith ក្នុងកម្មវិធី Academy Awards បន្ទាប់ពីលោកបានទះកំផ្លៀង Chris Rock ក្នុងកម្មវិធី Oscar ឆ្នាំ ២០២២។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib9c91CBhub1i_4FAruE6NPie2AOi7K44Th3Qw0Z99Njz8ndRgNy3VHsdzMTwcaNakrPON36yLNJMzgTI0JmWN2MIznE46HSp0SqoPrp8AO4duM3wUl-FpYA_8RGgzRPAtQn9CaX9LDNBLhwYceW352Zf6vvVV_AUxT4vvSV3e7wgVOrTFBWnV6SZo24nT/s1800/image_2025-02-04_16-40-13%20(2).png
ប្រភពពី Daily Mail បានឱ្យដឹងថាការបង្ហាញខ្លួនរបស់តារាសម្តែង Will Smith ក្នុងកម្មវិធី Grammys កាលពីថ្ងៃទី២ ខែកុម្ភៈ ទទួលបានការរិះគន់ជាច្រើន។ អ្នកទស្សនាភាគច្រើនគិតថា Will Smith មិនសមនឹងចូលរួមក្នុងពិធីប្រគល់ពានរង្វាន់នោះទេ ដោយសារតែអាកប្បកិរិយាហឹង្សារបស់លោកចំពោះមិត្តរួមការងារ។ នៅឯកម្មវិធី Oscars ឆ្នាំ ២០២២ Will Smith បានទះកំផ្លៀង Chris Rock សម្រាប់ការលេងសើចនឹងរូបរាងរបស់ភរិយារបស់ខ្លួនគឺតារាសម្តែង Jada Pinkett Smith នៅលើឆាក។ បន្ទាប់មកលោកត្រូវបានហាមប្រាម ពី Academy Awards រយៈពេល ១០ ឆ្នាំ ប៉ុន្តែនៅតែមានឱកាសក្នុងការតែងតាំង ឬឈ្នះពានរង្វាន់អូស្ការ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiw9DTpGLml42J47TE60SXhkOseO4hZwFO_DDEA27k8J4bnJiOkmDa7yHvKcrYCXjSO0LorN7IaB70yJxjC4G-4ZXmEfwLVQIf_G-pnTG9CigxuklqwhMU4JCEkgcDez9FdJKrYuewuOV_GrjezCWg4oiHfdl_Fswkpf8UcwIDTKlhWH6hpWX0kp6V3wHlp/s2048/image_2025-02-04_16-40-15.png
ឥឡូវនេះមនុស្សជាច្រើនកំពុងបង្ហោះវីដេអូរបស់ Will Smith ទះកំផ្លៀង Chris Rock ដោយចោទជាសំណួរថាហេតុអ្វីបានជាអ្នករៀបចំកម្មវិធី Grammy អញ្ជើញលោកឱ្យចូលរួម។ គណនីមួយចំនួនបានសរសេរថា «Will Smith គឺជាសិល្បករដ៏អស្ចារ្យនៅក្នុងវិស័យជាច្រើន។ ប៉ុន្តែនៅពេលដែលគាត់វាយប្រហារមិត្តរួមការងារម្នាក់ទៀតហើយនៅលើឆាកគាត់មិនសមនឹងបង្ហាញខ្លួននៅក្នុងកម្មវិធី Grammys និងមានមតិយោបល់ជាច្រើនទៀតបច្ចុប្បន្ន អ្នករៀបចំកម្មវិធី និងសិល្បករមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញបញ្ហានេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNtKkwrYSgfy_LNMZaxYQN-VVcnAX3247Rn3deM2FCLCBrvSI48831c2Ntt_grES3sZ2y48WogT1evJlnjxw2J9Vpr2WtRDspMXUDPKj4wtehNd2IEmvRpMtbhKyJirdIYX7L-tPYH3NZrvdiVvJEGPqcikwoACBbrkjgoZoFq2-dVkP3mT4MFSr5fWlLQ/s1024/image_2025-02-04_16-40-18.png

កម្មវិធី Grammys ឆ្នាំនេះ សម្គាល់ការបង្ហាញខ្លួនលើកដំបូងរបស់ Will Smith ក្នុងពិធីប្រគល់ពានរង្វាន់ធំមួយ ចាប់តាំងពីរឿងអាស្រូវ។ មិនត្រឹមតែលោកប៉ុណ្ណោះទេចូលរួមកម្មវិធីខាងលើនេះកូនប្រុសនិងកូនស្រីរបស់លោកក៏បានចូលរួមដូចគ្នា ខណៈ Jaden Smith អាយុ ២៧ឆ្នាំ បានធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងពេលបានពាក់មួករាងដូចអគារទៅកាន់កម្មវិធី Grammy Awards នេះ៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVTb8xPLiq60u_Ro8zqA7GTWtEa-Ky18FDgFtj2ce2i4mxphuz1LydJ2WmbYqdMjCb2urFjYxU_zqBW2Dui4ywdRJF9ckdy823hlLT2mC7HMm0G-m8X1Ji_DzNpzlF8UtdwhjsBzn8CsoUXY_jbBEcgPurQ8JGdSrYpkfSSsct_Opjp-2eZ-AnNt9-AVq9/s1020/image_2025-02-04_16-40-20.png