Home ព័ត៌មានអន្តរជាតិ បារាំងចែកមាន់១ក្បាលក្នុង១គ្រួសារ ពុំមែនឱ្យពលរដ្ឋចិញ្ចឹមយកស៊ុតបរិភោគតែម្យ៉ាងទេ តែមានគោលបំណងមួយ

បារាំងចែកមាន់១ក្បាលក្នុង១គ្រួសារ ពុំមែនឱ្យពលរដ្ឋចិញ្ចឹមយកស៊ុតបរិភោគតែម្យ៉ាងទេ តែមានគោលបំណងមួយ

224
0

ប្រទេសបារាំង ៖ នេះជាគំនិតមួយនឹកស្មានពុំដល់ ប្រទេសបារាំងបានអនុវត្តគម្រោងឈ្មោះ «One Family, One Hen» តាំងពីឆ្នាំ២០១៥ មកម៉្លេះ គឺចែកមាន់១ក្បាលក្នុង១គ្រួសារ ដើម្បីឱ្យពលរដ្ឋយកទៅចិញ្ចឹម ។ ប៉ុន្តែទិសដៅរបស់រដ្ឋាភិបាលបារាំង ពុំមែនឱ្យពលរដ្ឋចិញ្ចឹមមាន់យកស៊ុតបរិភោគប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឱ្យមាន់ទាំងនេះជួយកាត់បន្ថយកាកសំណល់អាហារក្នុងលំនៅឋាន ហើយរដ្ឋាភិបាលសង្ឃឹមថា មាន់នឹងអាចកម្ចា.ត់ កាកសំណល់អាហារ រហូតដល់២៧៣តោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN8jiRo19wezIJMChcURECV63zI9TguAwYIixihJN2oSPToCaZipg6ieA_DMC4bgPnT8t2j7622V3z0tA1FOoLK1cO2KokdLXwBOzTa1lG3XiZHcogi5iT76Nkvnovd7cxaivihoDSj05PXVHEHQYfhWAiGrNokpT9sWu2DsstSWygBgM8m9wg_v2lQXfR/s600/image_2025-03-20_08-37-42.png

កាលពីឆ្នាំ២០១៥ បារាំងបានចាប់ផ្តើមសាកល្បងគម្រោងនេះ ដោយយកមាន់ទៅចែកឱ្យពលរដ្ឋក្នុងភូមិមួយឈ្មោះ Colmar ស្ថិតក្នុងតំបន់ជនបទ និងសហការជាមួយកសិដ្ឋានចិញ្ចឹមមាន់ ចំនួន២កន្លែង ។ ពេលនោះ មានពលរដ្ឋ២០០គ្រួសារ ចាប់អារម្មណ៍ចូលរួមក្នុងគម្រោងចិញ្ចឹមមាន់ ដើម្បីកាត់បន្ថយកាកសំណល់អាហារ ។ រីឯមាន់ដែលពលរដ្ឋយកទៅចិញ្ចឹម មាន២ពូជ រួមមាន ៖ ពូជ Poulet Rouge និងពូជ Alsace ។ ក្រោយមកទៀត ក៏ចែកមាន់ពូជក្នុងស្រុក ដែលមាន់ទាំងនេះភាគច្រើនរស់នៅភាគខាងជើងប្រទេសបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7BhrOlLVdByWI9QIQ7cJCSL5cu9BkvIWy1D59VqrnkZCUEPx4jeuW1IzcESr9VK57ONTaKDvJZiPyC4lC1SpPtrPFOX1ztar7jV717t0yy_sDDPWO75OUlH5f4m4N0nJ5wa6qVTY_O11pdPF2kssH_6yRskuWnXW79mjL3IXMUlb7bEd-GTwWuc58jC-O/s1200/image_2025-03-20_08-37-43%20(2).png

មុនពេលពលរដ្ឋចុះឈ្មោះទទួលយកមាន់មកចិញ្ចឹម គឺគ្រួសារនីមួយៗត្រូវតែយល់ព្រមថា នឹងចិញ្ចឹមមាន់ត្រឹមត្រូវតាមក្បួនអនាម័យ ឬសម្អាតអាចម៍មាន់ឱ្យស្អាត ពុំប៉ះពាល់បរិស្ថាន ។ ក្រៅពីនេះ ពលរដ្ឋត្រូវតែធ្វើទ្រុងមាន់ដោយខ្លួនឯង និងលែងវាឱ្យដើរ ។ តើការចែកមាន់១ក្បាលក្នុង១គ្រួសារនេះ ពិតជាអាចកាត់បន្ថយកាកសំណល់អាហារដែរឬអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin5W_UwMlI8QxkllT0CN-3o16RKW2NU_adka2J1ORgNCnvMAzu2ll3WZ-d_C1h5IVIj59WlwvFKxN_D56okQnv6mjt2f7Pi5VgukAimPt00VuMQXim9yLmmQ8sy3mNTrUGuh66ilxI535ztqO4FlVNOPvBOc3RPWZpMRl8COBEhhXv9jRMZjPQ-DmEgfu0/s800/image_2025-03-20_08-37-43.png

តាមធម្មតា ពេលបរិភោគអាហាររួច យើងតែងតែបោះចោលកាកសំណល់អាហារ ប៉ុន្តែពេលយកមាន់មកចិញ្ចឹម គឺមាន់នឹងស៊ីកាកសំណល់អាហារទាំងនេះ ។ ដូច្នេះ យើងពុំចាំបាច់បោះចោលកាកសំណល់អាហារខ្ជះខ្ជាយទៀតទេ ប៉ុន្តែយើងនឹងឆ្ងល់ថា តើមាន់១ក្បាលអាចកម្ចាត់កាកសំណល់អាហារបានច្រើនកម្រិតណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAOze5syhfm28iIEDScGlpwoCgfmFMW6v8Fe8cs1xBnc7BJqmfOmtfkiiDFagNRpRaJaGg_SMY8R60vgPcu7pS5CHITvtb824rTAs6Y79rC0JLzzNYGBHLvOzyhZlwbJKrWWfD1fyFmhbsIki0KqVOuL-4KGNOtrdwMY5pdAFHzc3TY9cCdZK4Xhswlm-V/s848/image_2025-03-20_08-37-44.png

អ្នកជំនាញនិយាយថា ជាមធ្យម មាន់ដែលមានអាយុ៤ឆ្នាំ នឹងអាចស៊ីកាកសំណល់អាហារ រហូតដល់១៥០ក្រាមក្នុង១ថ្ងៃ ។ ហេតុនេះ ចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៥) មាន់ជាង៥,២៨២ក្បាល ដែលរដ្ឋាភិបាលបារាំងចែកឱ្យពលរដ្ឋយកមកចិញ្ចឹមនោះ នឹងអាចកម្ចាត់កាកសំណល់អាហារ រហូតដល់២៧៣តោន ៕