Home Blog Page 622

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! នៅថ្ងៃទី២៨ ខែកុម្ភៈនេះនឹងមានភពចំនួន ៧ តម្រៀបគ្នានៅលើមេឃ

0

សម្រាប់បងប្អូនដែលចូលចិត្តតាមដានតារាសាស្ត្រ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះនឹងមានព្រឹត្តិការណ៍ដ៏កម្រមួយ គឺភពចំនួន ៧ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងដែលរួមមាន៖ ភពអង្គារ ភពព្រហស្បតិ៍ ភពសុក្រ ភពសៅរ៍ ភពអ៊ុយរ៉ានុស ភពណេបទូន រួមទាំងបារត នឹងតម្រៀបគ្នានៅលើមេឃក្នុងពេលតែមួយបន្ទាប់ពីថ្ងៃលិច រហូតដល់ពាក់កណ្តាលអាធ្រាត នេះបើយោងតាមគេហទំព័របរទេស Starwalk.space។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxa9grdYHaB0Vfm2X0lUrEPYqc2TjrRjdwSfAtMnoLzl7dpJ2ZrwUy18d2VlAZZo0pro20CyKiTXRRju5iqf4hoTspRr7DCLBCmNMmly8mdoHS95rBWuXTj5v-Rxu_W3Ix9r9YU8sqAfR1CRvShGhnvWLBSqwyFiWpORMRY6KguOmOfwK4LNN7DKuKYc13/s960/image_2025-02-28_13-18-19.png

ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏កម្រ និងមិនកើតឡើងម្តងទៀតទេក្នុងទស្សវត្សរ៍នេះ។ ដូច្នេះដើម្បីសង្កេតមើលបាតុភូតនេះ អ្នកជំនាញណែនាំឱ្យស្វែងរកកន្លែងងងឹត ឬកន្លែងដែលមានពន្លឺតិចបំផុត និងមានផ្ទៃមេឃស្រឡះល្អ អាចឱ្យអ្នកមើលឃើញយ៉ាងច្បាស់នូវភពទាំង ៧។ ទោះជាយ៉ាងណាភពចំនួន ៤ ដូចជា៖ ភពអង្គារ ភពព្រហស្បតិ៍ ភពសុក្រ និងបារត លោកអ្នកអាចមើលឃើញដោយភ្នែកទទេបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgciBGWKHT8puMBsXHMJQ0hncv-CVCKwYBIiRmU2LCNItEwd48oT7XcM-Ei0se9ye9KjV2MUzCgaAlGPtWthLY6OogL7Go6tDK9gIZWicKICSfP61BjKa2n7kyPfyNt14pHO7eMUSw3HUszcMbCu6xGcdyu3tVDgkoMIrjZbZIF2cQz8E4DabsBIAke8Ine/s1600/image_2025-02-28_13-18-19%20(2).png
ប៉ុន្តែចំពោះភពសៅរ៍វិញ ហាក់មើលមិនសូវឃើញនោះទេ ដោយសារនៅឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ ខណៈភពអ៊ុយរ៉ានុស និងភពណេបទូន គឺត្រូវការកែវយឺត ឬតេឡេស្កុប។ មូលហេតុដែលភពទាំង ៧ បង្ហាញខ្លួនដោយតម្រៀបគ្នានៅលើមេឃ គឺដោយសារតែភពនានាគោចរជុំវិញព្រះអាទិត្យក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn7-2AYOrPIRiAUKZW6SaIYQMsAq_0-HqPyr2W1WYrxMnOjCIy1g0TTjLlhJiK-TJqk6dCa-NI__Yvkq0B2_-HLdNtX3TZzsHNtUiVlreXAlQCXClCOvbUXRvmu-yb8zpv3Dh8XoWJrqv5c6LrdQAPd424i2Bv94dMFI6Lxw924SZqG0t-qUIIH9pBhvnV/s1600/image_2025-02-28_13-18-20.png

លោកវេជ្ជបណ្ឌិត Gerard van Belle នាយកផ្នែកវិទ្យាសាស្ត្រនៅ Lowell Observatory ក្នុងរដ្ឋ Arizona បាននិយាយថា នៅថ្ងៃទី២៨ កុម្ភៈនេះ ភពទាំងអស់ដែលនៅសេសសល់ក្នុងប្រព័ន្ធព្រះអាទិត្យគឺស្ថិតនៅក្នុងទីតាំងដែលធ្វើឱ្យពួកវាអាចមើលឃើញនៅលើមេឃបានយ៉ាងច្បាស់ ជាពិសេសនៅពេលថ្ងៃលិច ដែលអាចមើលឃើញស្ទើរតែគ្រប់ទីកន្លែងតែម្តងនៅលើភពផែនដី៕

ក្រសួងវប្បធម៌ ស្នើសមត្ថកិច្ចតាមវែកមុខអ្នកផលិតបទ “ក្តឹងរួយ”

0

ថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយ ឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា “ក្តឹងរួយ” ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមស្វែងរកអត្តសញ្ញាណអ្នកផលិតបទចម្រៀងនេះឱ្យខានតែបាន។

បច្ចុប្បន្ន ម្ចាស់គេហទំព័រ ALL from me បានលុបវីដេអូចម្រៀងនេះចេញហើយ តែយ៉ាងណាក្រសួងវប្បធម៌ នៅតែស្វែងរកបុគ្គលនោះមកធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

ក្រសួងបានលើកឡើងថា បើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) ក៏ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។

បន្ថែមពីនេះ ក្រសួងវប្បធម៌ ស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie9AVSB03TSpxOQH7HVlnS9MOk57bMTXmesySLzivIpXK93hbgsH0kRQx78j7Nh2C3ggVVzcS9P-MN4KAgBDrCElSdGB2I0G8FC4sqMRjKb-yLVDoX7mb5MDzW3gVDvJWbJFQsJSjUTnZY88oX0SRHzDyU7xPrYYAiz2BOmwryKeYel3dGwFyDdz-_SWNn/s1024/image_2025-02-28_10-24-55.png

តើអាចទៅរួចទេ? គ្រាន់តែផ្សាយពាណិជ្ជកម្មយូរពេកក្នុងរោងកុន បុរសឥណ្ឌាប្តឹ.ងទា.រប្រាក់សំណង

0

ប្រទេសឥណ្ឌា ៖ បុរសឥណ្ឌាម្នាក់បានដាក់ពាក្យប្តឹ.ងរោងកុនមួយកន្លែងឱ្យផ្តល់ប្រាក់សំណងឱ្យខ្លួន ករណីរោងកុនផ្សព្វផ្សាយពាណិជ្ជកម្មយូរពេក ធ្វើឱ្យខ្លួនដែលជាអ្នកទស្សនាមានអារម្មណ៍មួរម៉ៅ ខាតពេលវេលា និងខកខានការណាត់ជជែកការងារសំខាន់ ។ ក្រោយមក តុលាការក៏សម្រេចឱ្យរោងកុនផ្តល់ប្រាក់សំណងទៅឱ្យបុរសរូបនេះ ដើម្បីជាការសងជំងឺចិត្ត និងផ្តល់ភាពសំខាន់លើពេលវេលារបស់អ្នកទស្សនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXYxvwHcdw7sXvaJlSa_rcKw6I54l52i1a93o_EnTGq2Cvh7IXYMcvaZ1uMApnYhslwTfwXaVV32yOiwxNzvPyYnpVC5Ya2DHxxAC-spnLGAmt345Ezr1xbifMBe-BqtmgeWCUMtNio2V0CyefdEBkRtvQNliW04mIPSPqV5FhvDMzZnMOqTybLoy9f-kX/s1280/photo_2025-02-28_10-40-12.jpg
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន CNN រាយការណ៍ថា បុរសឥណ្ឌាបានឈ្នះក្តី ក្រោយពីដាក់ពាក្យប្តឹងទៅតុលាការកាលពីឆ្នាំ២០២៣ ដើម្បីទាមទារប្រាក់សំណងពី PVR Cinemas ជារោងកុនធំបំផុតនៅប្រទេសឥណ្ឌា ។ រោងកុននេះបានផ្សព្វផ្សាយពាណិជ្ជកម្មរយៈពេលជាង២៥នាទីមុនពេលបញ្ចាំងភាពយន្ត ទើបធ្វើឱ្យភាពយន្តចាក់បញ្ចាំងយឺតជាងពេលកំណត់ និងធ្វើឱ្យអ្នកទស្សនាខកខានការណាត់ជជែកការងារសំខាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFgR7wTdmR6R7kjHo8iYYZEYgHpynHmm467z5d42FmyMeuR5ySsE79uzopOWKFAtQ2Erf31SfAydHeExLBaU3fxiipXzfZBZA-EfVw4pEMBzX4sYOkjjAB0tynUb-aMEPCB8vI9h-2RgPYehA62GIlxws_MN-1O31Vd3Nrin-Ea6IwNJTcTI52f1Q2YMBK/s1280/photo_2025-02-28_10-40-11%20(2).jpg
លោក Abhishek M R អាយុ៣១ឆ្នាំ ជាមេធាវី បានទិញសំបុត្រកុន៣សន្លឹក កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីទស្សនាភាពយន្តរឿង «Sam Bahadur» ដែលមានរយៈពេល២ម៉ោង និង២៥នាទី ។ ប៉ុន្តែរោងកុនបានបញ្ចាំងភាពយន្តយឺតជាងពេលកំណត់ ដោយសារត្រូវផ្សាយពាណិជ្ជកម្មសិន និងចំណាយពេលដល់ជាង២៥នាទី ។ ហេតុនេះ ធ្វើឱ្យលោកខកខានការណាត់ជជែកការងារសំខាន់ ទើបលោកដាក់ពាក្យប្តឹងទៅតុលាការ ពីមូលហេតុលោកខាងពេលវេលាឥតប្រយោជន៍ និងមួរម៉ៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6UGDd1DNlce14YnxsFe1CQo4t9hNYW0QQt8SIYmy13Z9-C0RhJp2XBcWAW84KpSWF_CP7FFnr4HU-5WQpi8kruGJd6MM3VhtQ2V23PwZ1aPEOS9MMwuA9PdDby_FU010fwVxTsDE2QNhOLCUbjLr0cEPdMqGGKqQdI32jiYWUSSxlfwx_afDNnjj_g0hyphenhyphen/s1160/photo_2025-02-28_10-40-11.jpg
ខ្លឹមសារពាក្យបណ្តឹងបញ្ជាក់ថា ការបញ្ចាំងភាពយន្តយឺតជាងពេលកំណត់ ធ្វើឱ្យលោកខាតបង់ប្រាក់ ដោយសារខកខានការជជែកការងារចាំបាច់ ។ រោងកុនបានផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ រហូតដល់១៧ពាណិជ្ជកម្ម ទើបបញ្ចាំងភាពយន្តតាមក្រោយ ។ នៅឆ្នាំ២០២៥ តុលាការក៏សម្រេចឱ្យលោកឈ្នះក្តី និងកំណត់ឱ្យរោងកុនផ្តល់ប្រាក់សំណងទៅលោក ចំនួន២៣៣ដុល្លារ និងផ្តល់សងជំងឺចិត្តផ្សេងទៀត ចំនួន៩៣ដុល្លារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFSq9JcM8Ior0RJurC_ie-BriNvA7erro5Y13T2Ul-8Ic3nocBY_Vg0yGja8ntBL-XUOQ9yvi5Z8mdjwLCyekp7bVcrq7h7ogiwsJ0kvI3KzS0PoC7wmEFkY_h67x_wBErOIZFm9FA1eAyr_ZJdcBpfSnAHQmp1N8PY_8FPOCKO4vtaKYJVHxkKcvj04h4/s1240/photo_2025-02-28_10-40-12%20(2).jpg
ក្រៅពីនេះ តុលាការក៏បានកំណត់ឱ្យរោងកុនផ្តល់ប្រាក់ចំនួន១,១៨១ដុល្លារ ទៅឱ្យភ្នាក់ងាររដ្ឋ ដែលបំពេញតួនាទីការពារសិទ្ធិពលរដ្ឋ ។ តុលាការបញ្ជាក់ថា ពេលវេលារបស់មនុស្សម្នាក់ៗ គឺជាមាសប្រាក់ និងមានតម្លៃខ្លាំងណាស់ រោងកុនពុំចាំបាច់ផ្សាយពាណិជ្ជកម្មយូររហូតដល់២៥នាទី ឬ៣០នាទីទេ ម្ចាស់អាជីវកម្មគួរគិតពីតម្លៃពេលវេលាជាធំ ។ ប៉ុន្តែរោងកុនប្រកែកថា ច្បាប់បានកំណត់ឱ្យរោងកុននីមួយៗផ្សាយពាណិជ្ជកម្មមុនពេលបញ្ចាំងភាពយន្ត ៕

អគារពន្ធដារថ្មី តម្លៃ៦០លានដុល្លារ លេចរូបរាងយ៉ាងស្គឹមស្គៃនៅទីក្រុងរណបជ្រោយចង្វារ

0

អគារពន្ធដារថ្មី បាននឹងកំពុងបង្ហាញរូបរាងយ៉ាងស្គឹមស្គៃនៅតំបន់ជ្រោយចង្វារ ដោយលាតសន្ធឹងលើផ្ទៃក្រឡា ៩៧ ៧០០ការ៉េ និងមានទីតាំងចំណតរថយន្តប្រមាណជាង១៣០០គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAROYA8yZIMxp2Fc9dNGGu5uaSv3q7oCf3RYQ2dURICE9veeebwvkRBokYJAuBP4R0FWDu-hc8MFXSleVOoR1VZRPNDiWO-lFd3vDmzN9e8QCTIU9rm2IYn1ilisGR4p34bPmtPDzhmaYoXhBT-8H2NsCSdteyCuq9tS0Tz04dqwP-Y6wixOPO3-TfJb4o/s2048/image_2025-02-28_10-20-14.png

អគារនេះមាន កម្ពស់៣២ជាន់ បានបុកគ្រឹះសាងសង់នៅអំឡុងឆ្នាំ២០១៩ ដោយចំណាយថវិកាជាង ៦០លានដុល្លារ ក្រោមការសាងសង់ដោយក្រុមហ៊ុនShanghai Construction។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVIwvauV-cbBXHAaHzQg2HCp6HFUa5b8HIujfIYK9AC7dbQKgR3RNxcfqHPisQAs7pLM8ovxVHjYMyjlACwhk_3wGn6qWxQhNizHo69CxHTGVR6Y9F4U7VvDj7E5wUD4DUK1EBZzItTxNxlJOYitGZ-9b3HKC6R58drpWYtaxwX2-Q1cF0pFPjR1ioOmZs/s2048/image_2025-02-28_10-20-16.png

អគារអគ្គនាយកដ្ឋានពន្ធដារថ្មី មានទីតាំងនៅភូមិជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6oSyokdN3SbclSPcfemX3ELU60VE__JJ1l9eCpOBpsBdp4rjWrsSTNTloYw3-O0jzN4TDnXl0hUljuu7nVoCC11_qy_S8zLwI73sFna5r08Z2MbT0HPJ32NaoW7C4U90EZiJNeiCb0zDzp3yj8zdUnnHRkNsZtcRuhuPoA_u0PPJuSfHqAMFkro2xunBv/s2048/image_2025-02-28_10-20-19.png
ក្រោយសាងសង់រួច អគារនេះ នឹងក្លាយជាទីតាំងបណ្ដុះនៃសេវាជូនអ្នកជាប់ពន្ធនៅទីតាំងតែមួយ ដោយមានបណ្ដុំធនាគារជាដៃគូ ក្នុងការផ្ដល់សេវាទទួល និងបង់ប្រាក់ពន្ធ ក្រុមហ៊ុនសហគ្រាស នានាដែលផ្ដល់សេវាគាំទ្រផ្នែកពន្ធដារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtFKr6xZ44SeFX6KzWHdsSrZdxKF3usInaJs1Vz_x9PCRtAkFeZcY6SiAWgkcsX3IA3Gaqj8wN7bcL-rVfb43Qo8mQomppxkMLg1XH1A5VhaV6xAhHnk6KXLGLn4xIzy1Fv-vPl4pLI-ZYJEkhxN0NIwMhw9vMIR4Tam-t30jT8jmWxuix3ymvYvUQ3JhK/s2048/image_2025-02-28_10-20-22.png

អគារពន្ធដារដ៏ប្រណិតនេះ នឹងក្លាយជានិមិត្តរូបសំណង់អគារមួយដ៏អស្ចារ្យនៃស្ថាប័នរដ្ឋ ដែលបង្ហាញពីភាពរីកចម្រើនជឿនលឿននៃខឿនសេដ្ឋកិច្ចផ្ទៃក្នុងរបស់រាជរដ្ឋាភិបាលកម្ពុជា៕

 

Vietjet ប្រារព្ធទិវាអន្តរជាតិនារីជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ 83% លើជើងហោះហើរទាំងអស់!

0

(ភ្នំពេញ ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៥) – ក្នុងឱកាសអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា Vietjet កំពុងផ្តល់ជូននូវប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសសម្រាប់ Eco-Class ចំនួន ៨៣,០០០​ សំបុត្រ ដែលមានការបញ្ចុះតម្លៃរហូតដល់ 83% (*)។ ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រពិសេសនេះ មានសុពលភាពសម្រាប់ការកក់សំបុត្រទុកចន្លោះពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ ដោយប្រើលេខកូដប្រូម៉ូសិន VJ83 នៅលើគេហទំព័រផ្លូវការរបស់ Vietjet (www.vietjetair.com) និងកម្មវិធីទូរស័ព្ទ Vietjet Air។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5iiLHiSOwYc6byPrGGWzN0bGHCpmXVMeSJ-7OhIsLp1fV4kyerWmg0wT3ik27K5oMKBu2m6ORLIvfsRBfzfwDtRe49rDMboTotoqnfolvNINpWXncgGKJAoL6CSixifsx8SSc4CAQJwsS_vfvVD5CLy8AY3ituWt8sX1H6UAhOgokoRIx_24LyIr0pwEQ/s2484/Vietjet%20cabin%20crew%202.jpg

ប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្រដ៏ពិសេសរយៈពេល ៣ ថ្ងៃនេះ អនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៧ ខែមីនា ដល់ថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**) ផ្តល់ឱ្យអ្នកធ្វើដំណើរនូវឱកាសដ៏ល្អឥតខ្ចោះដើម្បីស្វែងយល់ពីប្រទេសវៀតណាមនៅនិទាឃរដូវ។ មិនថាអ្នកកំពុងស្វែងរកកន្លែងសម្រាកលំហែកាយតាមឆ្នេរខ្សាច់ ការធ្វើដំណើកម្សាន្តផ្សងព្រេងដ៏រំភើប ឬចង់រកកន្លែងកំហែរបែបរ៉ូមែនទិកនោះទេ ពេលវេលាល្អបំផុតសម្រាប់ដំណើរកម្សាន្តជាមួយមនុស្សជាទីស្រឡាញ់ គឺចាប់ផ្តើមពីទិវាអន្តរជាតិនារីនេះហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLdxZ9ZNpBXM2PkN9l1YP3KOWVE7aQlD0CW001owBx1IBwYwQW3xC22jriNg7qD6nbrbHAd1P7HfWjLjFmqIotkKuklzWt4v_ny0o51vNMlfGkwFT8-14HXvEDPABqLqEFgCxj17CVNviTz4ZEeQPI0E2cy8oQuUQ551y4CJRMRaM38KMV384aPoPJyGTH/s1600/Vietjet%20fleet.png

អ្នកធ្វើដំណើរពីប្រទេសកម្ពុជាអាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសនេះ ដើម្បីកក់ជើងហោះហើរពីសៀមរាបទៅហាណូយនារដូវផ្ការីកនេះ ជាមួយនឹងការតភ្ជាប់យ៉ាងរលូនទៅកាន់គោលដៅដ៏ពេញនិយមជាច្រើននៅទូទាំងប្រទេសវៀតណាម អាស៊ី និងអូស្ត្រាលី តាមរយៈបណ្តាញហោះហើរដ៏ទូលំទូលាយរបស់ Vietjet។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ដំណើរការជើងហោះហើរទៅមកជារៀងរាល់ថ្ងៃនៅលើផ្លូវសៀមរាប-ហាណូយដែលដំណើរការយ៉ាងរលូន ដោយផ្តល់ជម្រើសក្នុងការធ្វើដំណើរដ៏ងាយស្រួលដើម្បីស្វែងយល់ពីរដ្ឋធានីដ៏រស់រវើកដែលមានអាយុកាលរាប់ពាន់ឆ្នាំរបស់ប្រទេសវៀតណាម។​https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPnNL5hkKTgKisa93I6nwHonBtNXDno2euBkdHL6mMsR3ueRMnoTsPMMpjXfW6hpk6dYycWW97w3Ea7nFq5ye_8u5Eh2RYldLi26Y7AdSVyrHR-2V1uUTZTpdMuVH09ntwjafP5i3NaO3w0VkLVvvIuddOejaju7fcBBuNFLLP4o4EacC6m7WIer8jcINe/s1480/dieulethumbnail-1609390127692.jpg

កុំអោយឱកាសដ៏ពិសេសនេះកន្លងផុតទៅឱ្យសោះណា ផ្តល់កិត្តិយសដល់ស្ត្រីជាទីស្រឡាញ់ក្នុងជីវិតរបស់អ្នកជាមួយនឹងដំណើរកម្សាន្តដែលមិនអាចបំភ្លេចបាន!https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF5iOQ9vodjozt77L2ugd-K6Z8eDVjw4wUVayGtE_VMGqgPiQy4ZDumwUnLZI3bdFpG6f5S0Ft3tfJdqmziSIte-5uEcfN-MSFIMK3pTSrXV0Tam7M4BWL1wpxT620EoDnQQdeC1uHvQ8ZEQ4BwO56IIah10RyrL1Z7V2M-yEPEdOaA6cwgKSMXlGttG83/s1600/Photo_2_Vietjet_grows_its_fleet_with_new_generation_A330neo_aircraft.jpg

ប្រទេសវៀតណាមមានភាពល្បីល្បាញដោយសារវប្បធម៌ដ៏សម្បូរបែប ទេសភាពដ៏គួរឱ្យភ្ញាក់ផ្អើល និងមុខម្ហូបឆ្ងុយឆ្ងាញ់ដ៏ល្បីល្បាញលើពិភពលោក។ ក្រៅពីទីក្រុងហាណូយ ភ្ញៀវទេសចរអាចរីករាយនឹងឆ្នេរដ៏ស្រស់បំព្រងនៃទីក្រុងដាណាង, ញ៉ាត្រាង និងកោះភូកុក ដែលជាអច្ឆរិយវត្ថុបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូនៃឈូងសមុទ្រហាឡុង, នីញប៊ិញ, ហូយអាន និង Hue ឬទីក្រុងហូជីមិញ ដែលជាទីប្រជុំជនដ៏ធំបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEha5VkahBgQ3T2sjRKpqW6ZuRFS05ypOySKdIAhtg9YbttQFyCBJRlK-cXzYKAQANaxGE-KQksnpuJhWaMPSZhCUeElCiFdsCS5FQyDDskk0RkPN9Osw9xyBlD3Esxyj6Mj0tmy9GTq3Aee-j-1oSh3F_CBdgkVF-L0chmyIlRva95uKMtK3o5g_RuGGnB7/s1600/Vietjet%20aircraft%20(2)%20(3).jpg

Vietjet មានបណ្តាញជើងហោះហើរក្នុងស្រុកដ៏ទូលំទូលាយមួយក្នុងប្រទេសវៀតណាម ហើយបន្តពង្រីកគោលដៅសកលរបស់ខ្លួនជាបន្តបន្ទាប់។ នៅខែមីនា និងខែមេសា ឆ្នាំ ២០២៥ ក្រុមហ៊ុនអាកាសចរណ៍នឹងដាក់ឱ្យដំណើរការផ្លូវហោះហើរថ្មីដែលតភ្ជាប់ទីក្រុងហូជីមិញ និងហាណូយជាមួយទីក្រុងប៉េកាំង និងក្វាងចូវ (ប្រទេសចិន) ក៏ដូចជាទីក្រុងហូជីមិញជាមួយទីក្រុង Bangalore និង Hyderabad (ឥណ្ឌា)។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgx5iehjRRPt8SrPhtKBGzZYMjU9LNAqryJ-BUXU3Q4sPYqYavPJlRpAWL7X2AcHqroNOr6bO4Gdu1anG3XqgVsDVGu4KCjqxdQQkLrAWS1vJO9UlApRdQG3HcV2wrpDJFZtgP-MTrZdNvTTBZH5kTk3RXtLRcCVh6JIIpQhkrN3RgfsOTXG2MiZmrcxJRd/s1600/vja330aircraft-1684210053664.jpg

(*) មិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាផ្សេងៗ។

(**) មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកសាធារណៈ និងរយៈពេលធ្វើដំណើរដែលមានតម្រូវការខ្ពស់បំផុត។

 ###

 

អំពី ក្រុមហ៊ុន Vietjet

ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3ZfMA0xrSTP74UYcEyP-d7-j43-cYFVgoUbH9M1y80udyJIi6Y0lFLko8tTJx3X4UO2MxBwCJmAmnTkRrnveGRTjUYkN1ER4mYkUqUEaBVEgdn08YWCkYfIyHhTYokD_VmbMOdPhadoZ7x9QY_XxsoFqdDt5myTSqhG0HftZpAiRi70CS673PyRZ7E1E/s1912/a330-at-han-1688956488605.jpg

ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwbU7MVDEbapTMYdyfWUiRIQExeojD34VHzK4LPJYibE2Ylvrx-_1NU9ZyQjWsFHSZxCkjDNmW3uszdo3FSF9fOaPFAjt7IrECpY3uaJfwzLG5F874TbO6hJh_4CmRcL4xloV_sp4bwsJAdJOCeXmL_-WcDHhnk_WDn2g3hS3mtHp-jq15msMoYqzxMA4/s1701/Vietjet%E2%80%99s_regional_state_of_the_art_aircraft_maintenance_center.jpg

 

ព័ត៌មានបន្ថែមនៅ www.vietjetair.com

ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖

QED Agency

លោក មី សុវណ្ណ (Sovann)

អ៊ីមែល៖ media@qed.agency

លេខទំនាក់ទំនង៖ +855 88 6000 321

Vietjet Air

កញ្ញា កែវ ដួង (Amy)

អ៊ីមែល៖ kieuduong@vietjetair.com

លេខទំនាក់ទំនង៖ +84 932 775 066

អ្នកនិយមគ្រឿងពេជ្រឱកាសល្អមកដល់ហើយ! ចិនអាចផលិតពេជ្រប្រភេទថ្មីរាង៦ជ្រុងមានគុណភាពល្អជាងពេជ្រធម្មជាតិ

0

ប្រទេសចិន ៖ ពេជ្រ គឺជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតមានប្រភពមកពីក្រោមសំបកផែនដី និងចំណាយពេលរាប់លានឆ្នាំឆ្លងកាត់សីតុណ្ហភាព និងសម្ពាធក្តៅខ្លាំង ទើបបង្កើតជាពេជ្រធម្មជាតិ ។ បច្ចុប្បន្ន ពេជ្រធម្មជាតិកាន់តែមានចំនួនតិចទៅៗជារៀងរាល់ថ្ងៃ ទើបធ្វើឱ្យវាមានកាន់តែខ្ពស់ ។ ប៉ុន្តែនៅឆ្នាំ២០២៥នេះ អ្នកជំនាញចិនអះអាងថា ពួកគេអាចបង្កើតពេជ្រថ្មីមួយមានគុណភាពល្អជាងពេជ្រធម្មជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_BEFphpSBzW2zJKz5DRaRCmYu8vrUtKR-H1x_cl1PbV4UauGFvC2v5ncONh_BKcEGO2To04WSyU72uS-1g_fhMPDcmbXTS2BTfuwWubOMSPmxzmgAO8eC7WcPS7LYzrJ5iZeHfsee5XPHAgpd2PTu4v5uFXeu6BRe42ht_wHAcklrA4RscD-ejTteewMJ/s1100/photo_2025-02-28_09-38-50.jpg
កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា អ្នកស្រាវជ្រាវចិនបានផលិតពេជ្រមានរាង៦ជ្រុង ដែលមានគុណភាពល្អជាងពេជ្រធម្មជាតិ ។ បើពួកគេអាចផលិតពេជ្រថ្មីនេះលក់លើទីផ្សារពិភពលោក គឺវានឹងជួយលើកកម្ពស់ការផលិតគ្រឿងអលង្ការមានគុណភាពល្អ និងពុំចាំបាច់ពឹងផ្អែកលើពេជ្រធម្មជាតិទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9m7uYc9i3TpSqXBzzEqqxWrAR4KjFaR0FK989aWMfWKZqglX7VPVIgcEL9dJlubXnUzR5a0SWVn-TFIYcn-RhMrmhY07In3o9fTsNCMbvAfVf60duvA5hNnCrtrBqRMuCrwVo-ofKaEJRLVw_HQYw19WACAs5-6hloOvzrhmmIagutdudL2SjF07cfxmm/s1200/photo_2025-02-28_09-38-51%20(2).jpg

ជាទូទៅ ពេជ្រធម្មជាតិមានរាងមូល (សាជី) ប៉ុន្តែពេជ្រថ្មីដែលអ្នកជំនាញចិនផលិតឈ្មោះ Lonsdaleite គឺមានរាង៦ជ្រុង ហើយវាស្ថិតក្នុងចំណោមពេជ្រកម្រ និងមានរូបរាងដូចពេជ្រនៅក្នុងអាចម៍ផ្កាយ ។ អ្នកជំនាញចិនបានផលិតពេជ្រ Lonsdaleite មានទំហំប្រមាណ១មីល្លីម៉ែត្រ ប៉ុន្តែវារឹងមាំជាងពេជ្រធម្មជាតិ និងអាចធន់ជាមួយកំដៅរហូតដល់១,១០០អង្សាសេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLD1-8N1ugjI8nFD7nsHE0ypC9HdjsGFrQwvjySs3VVVrZMQztg07eNWpfeFhBuw7KIqyvta1_kNEcbCLfTM-SyF0J6grJw-5kbEAEJxj-jFiGwS1h2gBJCqZZVO4Y_wrXCS5Omb1TLoiL5rJBwcUiM-bqwVfU456JCRFcbO4lKsYpKOQDRCpg3zN8tgAw/s1280/photo_2025-02-28_09-38-51%20(3).jpg
ដោយឡែក សាស្រ្តារ្យម្នាក់ឈ្មោះ Oliver Williams មកពីសាកលវិទ្យាល័យ Cardiff ប្រទេសអង់គ្លេស ឱ្យដឹងថា ពេជ្រថ្មីនេះពុំមានតម្លៃថ្លៃដូចពេជ្រដែលកើតឡើងតាមធម្មជាតិទេ ប៉ុន្តែបើចិនចង់លក់វាលើទីផ្សារនោះ គឺតម្លៃរបស់វាត្រូវតែប្រកួតប្រជែងជាមួយតម្លៃពេជ្រធម្មជាតិ ។ យើងនឹងរង់ចាំតាមដានការពិសោធន៍របស់ចិនបន្តថា តើវាពិតជាមានគុណភាពល្អជាងពេជ្រធម្មជាតិ ឬយ៉ាងណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBWIveXoYLxtCX8fQ1QLwCwKQ-WoLjGSlWrR4jHAtHs6xrVMONS68Ga3potsrIpR5ttk6y9dy-dO1dx6bnShmVy3VzYRc22cb-6yG-4f3SoMljTTZSgc67ZoXOrTcjLL7IWkGMQsjv9EbnKdNxVgtE2Ng5WVjQYgSzAukftS5uldTavA1PZezDZTgmrRtX/s1200/photo_2025-02-28_09-38-51.jpg
គួរបញ្ជាក់ថា ពេជ្រធម្មជាតិមានច្រើនពណ៌ ហើយពណ៌ពេញនិយមខ្លាំងបំផុត គឺពណ៌ស ។ រីឯពណ៌កម្រ គឺពេជ្រពណ៌ក្រហម ផ្ទៃមេឃ បៃតង ទឹកក្រូច និងផ្កាឈូក ដែលសុទ្ធតែមានតម្លៃខ្ពស់ ។ រីឯប្រទេសដែលសម្បូរច្រើនជាងគេ រួមមាន ៖ ប្រេស៊ីល កាណាដា រុស្ស៊ី អូស្ត្រាលី និងអាហ្វ្រិកខាងត្បូង ៕

រដ្ឋាភិបាល ត្រៀមកែប្រែព្រះពន្លាជល់ដំរី ទៅជាកន្លែងទេសចរណ៍ដ៏ទាក់ទាញនៅពេលរាត្រី

0

ថ្លែក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រសួងទេសចរណ៍ សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ ពិនិត្យមើលលទ្ធភាព និងសិក្សាបង្កើតជាការសម្តែងនៅពេលយប់ ព្រះលានជល់ដំរី។

សម្តេចធិបតី បានលើកឡើងថា៖” នៅពេលជិតដល់ម៉ោងបិទការចេញចូលប្រាសាទ យើងអាចនាំភ្ញៀវទេសចរទៅទស្សនាការសម្តែងនៅព្រះលានជល់ដំរី ដើម្បីផ្តល់ជាផ្ទាំងទស្សនីយភាពប្លែកថ្មីមួយដល់ពួកគាត់”។

បន្ថែមពីនេះ វាក៏ងាយស្រួលដl’អជ្ញាធរជាតិអប្សរា ដើរប្រមូលភ្ញៀវចេញពីប្រាសាទអំឡុងពេលមុនបិទម៉ោងចេញចូលផងដែរ។

លានជល់ដំរី ស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង។ លាននេះ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។

នាសម័យអង្គរ ព្រះពន្លាជល់ដំរី ត្រូវបានគេប្រើប្រាស់ជាទីកន្លែងសម្រាប់ព្រះមហាក្សត្រ និងអគ្គមហាសី ធ្វើសវនាការជួបជុំគ្នាជាមួយប្រជានុរាស្រ្តក្នុងពិធីសំខាន់ៗ និងដើម្បីទតមើលក្បួនដង្ហែរកងទ័ព និងហ្វឹកហាត់ដំរីជាដើម៕

ដ្រូនដ៏តូចបំផុត និងមានសមត្ថភាពខ្លាំងអស្ចារ្យរបស់កងទ័ពអាមេរិកធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល

0

សហរដ្ឋអាមេរិក ៖ Teledyne FLIR Defense គឺជាក្រុមហ៊ុនផលិតសម្ភារៈកងទ័ពនៅអាមេរិកបានបង្ហាញដ្រូនម៉ាក Black Hornet 4 ដែលមានទំហំតូចបំផុតនៅលើពិភពលោក ហើយវាមានទម្ងន់ស្រាលរហូតដល់យើងអាចយកដៃចាប់បាន និងប្រើប្រាស់តែម្រាមដៃ២ ប៉ុណ្ណោះ ។ ដ្រូននេះសម្រាប់ឱ្យកងទ័ពប្រើប្រាស់ក្នុងសមរភូមិ ឬធ្វើជាឧបករណ៍ស៊ើបការណ៍ក្នុងទីក្រុង តំបន់ព្រៃភ្នំ និងអគារ ដោយសារវាអាចត្រួតពិនិត្យស្ថានការណ៍នៅជុំវិញ លាក់ខ្លួន និងបំពាក់កាមេរ៉ាចាប់កំដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbCzFub6fIdXwTXCiMfUY1b07b_8iH49JzN1toilSVQejkU2DTzMF7YqWCKPKIwHByISnqbhnMfEuDvwckONivrnZwgHPFkGU44H52q1xiGKr_0MtqxB1rRzrqq1FO7jg53D9vlkk4TMxSMnv3Iyfu0E4Qgb-sa8jTXh3FaEF2iNp-ZNG-RJmkHFBTthfp/s1200/image_2025-02-28_08-20-10%20(2).png

ដ្រូនតូចបំផុតម៉ាក Black Hornet 4 សម្រាប់ប្រើប្រាស់ក្នុងសមរភូមិនេះ គឺមានរាងស្រដៀងនឹងឧទ្ធម្ភាគចក្រខ្នាតតូច មានទម្ងន់៧០ក្រាម និងអាចហោះបានក្នុងល្បឿន១០ម៉ែត្រក្នុង១វិនាទី (ឬ ៣៦គីឡូម៉ែត្រក្នុង១ម៉ោង) ។ វាអាចទ្រទ្រង់កម្លាំងខ្យល់ក្នុងល្បឿន៥៥គីឡូម៉ែត្រក្នុង១ម៉ោង ព្រមទាំងបំពាក់ថ្មលីចូម-អ៊ីយ៉ុងតូចមួយមានទំហំប៉ុនចុងមេដៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc2I4lgAiP0N898kN6nT8OsgwECwzm-CXtZO5GwiyK_ntslNVKNdU7PuYbjrsOr8RtrT6Phzs1vm0Um2vneRStWSAb6Kn_D3cDDcQtiSIOLyGaYzCW4zjgmYrdKLmdNscQaF8tWDNAc9nnO5lPDST5AFGIASwIVlLE99qZHHYZnf-EshGUiEP2slzruP8T/s1024/image_2025-02-28_08-20-10.png
ដ្រូននេះបំពាក់ដោយកាមេរ៉ាចាប់កំដៅ (Thermal Camera) នៅពេលប្រើប្រាស់វាក្នុងសមរភូមិជាក់ស្តែង គឺត្រូវត្រៀមថ្មបម្រុង ចំនួន២ដុំ ។ គេអាចបញ្ជាដ្រូនដ៏តូចនេះដោយប្រើដៃតែម្ខាងប៉ុណ្ណោះ ហើយកងទ័ពនឹងចំណាយពេលត្រឹមតែ២០វិនាទីដើម្បីបញ្ជាឱ្យវាហោះទៅលើមេឃ តាមរយៈការបញ្ជាពីចម្ងាយមិនលើស២គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD7GjQeiw60wygQ9Qz_wzCf01okjddu76LpS9iC079c1xUbVkUy6iVV_BTzMrl2jJD7zXgYyCisUcLBnXYLGtNMnCtx-cRjO37JFKGGIdvfhQUSYyRYUZOe6WubitWFFEyfgcO34KG5VF007c7EBYtH6DXFq-ENKt4Cuuf8xVrxAhG-TK7iMP2Zppw39T9/s1200/image_2025-02-28_08-20-11.png

ក្រុមហ៊ុន Teledyne FLIR Defense បញ្ជាក់ថា ដ្រូន Black Hornet 4 មានសមត្ថភាពអាចលាក់ខ្លួនខ្ពស់ ដោយសារវាមានទំហំតូច និងឮសំឡេងតូចបំផុត ។ វានឹងក្លាយជាឧបករណ៍របស់កងទ័ពសម្រាប់ប្រើប្រាស់ពេលប្រយុទ្ធគ្នាក្នុងសមរភូមិ ឬធ្វើជាឧបករណ៍ស៊ើបការណ៍ក្នុងទីក្រុង តំបន់ព្រៃភ្នំ និងអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisEqWcN09N03ZWgAqHQUWA44NmBFiE0LSFCENCMjY32zCBcn40vHKz2U936y7T5dEXHLB5ZB__aByE0oQlDthZk6N7g39NWa6u_cxw3ax1LmKpxI-j1SJJ8lHMVOC662cDBESgdLso3340csd0YmD5p6elAry8JcHq4I1ownlUhnEqA0HoMFVrta-pA0Dh/s900/image_2025-02-28_08-20-12.png

បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតដ្រូនដ៏តូចបំផុតនេះស្មើជាង៣៣,០០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងផ្នែកកងទ័ព និងភ្នាក់ងារសន្តិសុខ រហូតដល់ជាង៤៥ប្រទេស ។ កងទ័ពជើងគោកអាមេរិកបានទិញដ្រូននេះជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន (ឆ្នាំ២០២៥) ៕

សកម្មភាពតារាសម្ដែង Zhao Lusi ឡើងជម្រាលភ្នំចំពេលមានបញ្ហាសុខភាពធ្វើឱ្យមានមតិវែ.កញែ.ក

0

តារាសម្ដែងស្រីចិន Zhao Lusi បានបង្កឱ្យអ្នកលេងបណ្តាញសង្គមចិនបញ្ចេញមតិវែកញែកក្រោយពីរូបភាពរបស់នាងឡើងលើជម្រាលភ្នំដ៏ចោតក្នុងទីបេចំពេលមានបញ្ហាសុខភាព។ ទស្សនិកជនចិនជាច្រើនបញ្ចេញមតិថា Zhao Lusi បានប្រើជំងឺរបស់ខ្លួនដើម្បីទីផ្សារខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsR8pNm4jKOXmfvD9TrJ8GdhnCSoNs3aJpdlViS4xS4rG9u8wGp-iRLPRWIIpREyNKlWzWbJHxHsQRD6VitHVDigvVr-PVr2CMmTbZfNCUpvRx5IIcKzBrj7heeyqZto8Pd5kDZFkqdgmyQI_RGgAwqOZ923X3ktXAni9YbZhLzyMP1MCBtLNgEJHv1Ln-/s1277/image_2025-02-27_10-17-22.png

ដកស្រង់ពីសារព័ត៌មានចិន QQ បានរាយការណ៍ថា ការធ្វើដំណើររបស់ Zhao Lusi ទៅកាន់ទីបេ គឺដើម្បីសប្បុរសធម៌។ ការប្រកាសនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកយ៉ាងឆាប់រហ័សនៅលើ Weibo ប៉ុន្តែ ទទួលបានប្រតិកម្មចម្រុះ។ ដោយសារតែ Zhao Lusi ធ្លាប់មានជំងឺ ទើបនាងផ្អាកថតរឿងជាបណ្ដោះអាសន្ន។ ក្រៅពីនេះ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែល Zhao Lusi សម្រេចចិត្តប្រើប្រាស់ដំណើរកម្សាន្តសប្បុរសធម៌ដើម្បីព្យាបាលជំងឺរបស់នាងជាឧបករណ៍រកលុយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA1MAuShS4BIoCZQWmhxeYiPArhhzlyRc4sK3KpMyMtdzZMkWEiE3ESur6UNbiXAcODlYIzkEGCaK6V2zIP80LIHLwgaflzglHU2yU3-T8Lj9e8636QMyhPKJS-xWifI6ipMO3VlovCla8Vv2SW0jhGnbfahdg6NJ4dyFIYu5z6giRZh4Y8JVenuDBtIzl/s1200/image_2025-02-26_17-00-09.png

មហាជនជាច្រើនបានរិះគន់តារាស្រីរូបនេះ ថាបានប្រើជំងឺរបស់ខ្លួន ដើម្បីទីផ្សារខ្លួនឯង ធ្វើឱ្យមានការងឿងឆ្ងល់ជាខ្លាំង ដើម្បីទាក់ទាញការចាប់អារម្មណ៍ជាច្រើនថ្ងៃ បែរជាឆ្លៀតយករឿងហេតុដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពដដែលបញ្ជាក់ទៀតថា ការផ្អាកការថតរឿង Almost Lover ធ្វើឱ្យក្រុមផលិតភាពយន្តរងការខាតបង់ជាច្រើន។ ទោះបីជាយ៉ាងណា នៅពេលដែលនាងមានសុខភាពល្អ នាងមិនបានត្រឡប់មកថតរឿងដែលនៅសល់នោះវិញទេ ផ្ទុយទៅវិញ តារាស្រីរូបនេះបានឡើងភ្នំដើម្បីថតកម្មវិធីកម្សាន្ត។ ទោះបីជាគោលបំណងនៃការធ្វើដំណើររបស់ Zhao Lusi ល្អក៏ដោយ ប៉ុន្តែនៅលើបណ្តាញសង្គមមានមតិជាច្រើនថានាង «ធ្វើពុត» និង «សម្តែង» ដើម្បីទទួលបានការអាណិតអាសូរជាសាធារណៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA95165SOfRxeFaIY19M0MK3ExnIxQSFees8jE4TjTQ3n7dVjfjjjgmw3hK6QtFajoFP8C6tGOmG_gr-uBKudDgAKkSX2ZKGfwFQG_TXiJqKKd8G7XS_uNrHlp3T8VxtNt1XqMqxhmGcaqUPzrQ6WeYM-TZFpzUQ0aI5ROGHcmv0BTHxB5pNKA-4wAhQq3/s1200/image_2025-02-26_17-00-11.png

យ៉ាងណាមិញ រាល់សកម្មភាពរបស់ Zhao Lusi ទទួលបានការរិះគន់ច្រើន។ អាចនិយាយបានថានាងត្រូវគេស្អប់ជាងមុនពេលឈប់សម្រាកឈឺទៅទៀត។ សាធារណជនជឿថារឿងអាស្រូវរបស់ Zhao Lusi បានជះឥទ្ធិពលអវិជ្ជមានដល់អ្នកជំងឺដែលមានជំងឺធ្លាក់ទឹកចិត្តពិតប្រាកដ។ ជំងឺនេះមិនងាយនឹងព្យាបាលទេ ប៉ុន្តែតារាស្រីរូបនេះបានធ្វើបែបសាមញ្ញ និងងាយស្រួលជាសះស្បើយក្រោយព្យាបាលបាន៣ខែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzFl6XQedP72qt72NhN3nPMl8bK_YlMsFdFBObJdA6eleJWBUcoZBcFLS07uCeEBpFoHbnofScqDH1GOjbIBxBOwmhpLwfj-Y-5ZCvwpHZnxJ9d8WbZ-UgdVPYkA4qf9Gauo0Kxf6f8OqPv00c46JCEkegJA8YxgS_ej173cYF06H0WHTSzyoVx4aYnPPZ/s1200/image_2025-02-26_17-00-12.png
នៅក្នុងខែធ្នូ ឆ្នាំ២០២៤ វីដេអូដែល Zhao Lusi ត្រូវបានគេរុញចូលទៅក្នុងមន្ទីរពេទ្យបានរីករាលដាលនៅលើអ៊ីនធឺណិត។ ក្រោយមកក្រុមរបស់នាងបាននិយាយថា នាងមានបញ្ហាសុខភាពមុនពេលចូលមន្ទីរពេទ្យ ហើយបានបញ្ឈប់សកម្មភាពទាក់ទងនឹងការងារទាំងអស់ ដើម្បីផ្តោតលើការជាសះស្បើយរបស់នាង។ បន្ទាប់មក Zhao Lusi បានពិភាក្សាដោយបើកចំហអំពីការតស៊ូរបស់នាងជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ដោយអះអាងថាវាបានចាប់ផ្តើមជាច្រើនឆ្នាំមកហើយ។ តារាស្រីរូបនេះបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីនាងចូលមន្ទីរពេទ្យកាលពីចុងខែមករា ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Chengdu ប្រទេសចិន៕

កត្តា៥ យ៉ាងអាចធ្វើឲ្យថាមពលរបស់អ្នកថយចុះដែលអ្នកគួរយកចិត្តទុកដាក់

0

ការរក្សាកម្រិតថាមពលខ្ពស់ពេញមួយថ្ងៃគឺមានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពទូទៅ។ ទោះជាយ៉ាងណាក៏ដោយ មានកត្តាជាច្រើនអាចធ្វើឲ្យថាមពលរបស់អ្នកបាត់បង់ ធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេង។ ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យអ្នកចេះតែអស់កម្លាំង និងដំណោះស្រាយដើម្បីទទួលបានថាមពលពេញលេញពេញមួយថ្ងៃ

១ ការគេងមិនគ្រប់គ្រាន់៖ ការគេងគឺចាំបាច់សម្រាប់រាងកាយរបស់អ្នកខ្លាំងណាស់ក្នុងការជួសជុល និងធ្វើឱ្យមានថាមពលឡើងវិញ។ ការគេងមិនបានគ្រប់គ្រាន់អាចនាំឱ្យថយចុះមុខងារនៃការយល់ដឹង ការផ្លាស់ប្តូរអារម្មណ៍ និងប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ដំណោះស្រាយនោះគឺបង្កើតកាលវិភាគនៃការគេងឱ្យជាប់លាប់ ចាប់ពី 7 ទៅ 9 ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីបង្កើនគុណភាពនៃការគេងរបស់អ្នក នោះអ្នកនឹងមានថាមពលពេញមួយថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit6ZE7o7t2f1ILISGJiXbZySGW3SAS2xkHWTvmyNrkUp5qn6IevFUm3LGsjS5vLIgfDiDZpRHeY9aLrvA4MI4b4Q3TUdwrxqz-qjD2N0f_xo-AVqooGdLVa7rCehm4G9D0j-UHHgLPmgkP_ZKL1bJ6wRnMUaLTuYhlpa-t9UQmtOTtDDakrifnmJ0o2gR5/s880/image_2025-02-27_16-10-18.png
២ របបអាហារមិនល្អ៖ របបអាហារដែលមានជាតិស្ករខ្ពស់ និងអាហារកែច្នៃធ្វើឱ្យមានការកើនឡើង និងធ្លាក់ក្នុងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ដែលនេះនាំឱ្យកម្រិតថាមពលប្រែប្រួល។ដូច្នេះការបញ្ចូលអាហារសម្បូរសារធាតុចិញ្ចឹមដូចជា ស្លឹកបៃតង ប្រូតេអ៊ីនគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ នឹងរក្សាថាមពលឲ្យមានស្ថេរភាពពេញមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjneZv7UWbvN5e8bSHi1YGskap24bDa4slBvPOayyk7N0zf4uHZ4KFM6S0F7MniQSEu1d9Bikv4X3jf-ans8dAYocJIo1KaQM_vUlnLfPzSrBzBfyo0pASLhdnIrr9cbcw3e0Hn9G5b-GrvayBEWkjc1zmud_x1qZ6ZP_0_gc9qoUEtXkldL81B7JewxVow/s1200/image_2025-02-27_16-10-18%20(2).png

៣ ស្ត្រេស និងថប់អារម្មណ៍៖ ភាពតានតឹងយូរបង្កឱ្យមានការបញ្ចេញអ័រម៉ូន cortisol ដែលជាអ័រម៉ូនស្ត្រេស ដែលអាចធ្វើឱ្យថាមពលអ្នកថយចុះ។ ដោយគ្រាន់តែអ្នកអនុវត្តសកម្មភាពកាត់បន្ថយស្ត្រេសដូចជាយូហ្គា លំហាត់ប្រាណដកដង្ហើមជ្រៅៗ ឬចំណាយពេលសម្រាក និងផ្តាច់ចេញពីឧបករណ៍ឌីជីថល នឹងអាចជួយឲ្យជំងឺស្ត្រេស និងថប់អារម្មណ៍បានប្រសើរឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilwrEHkz5VzXUHhewO4Aj4fScYtF8nJRxGwjJLrXOIKpy4bIqwtrp6PuR01FkakfC_ALARuQINH_JKTg9fKs-rbK3hqtBF2nQcI5pWEZZgMwyKokZQTP-SSS5V-APpKnC3PJ_n9-TAFuQVSuYJZ2E_6j_j1ZLH1k2Tpwh1GigRNwAdTjfBjRmVtcBfqImA/s1200/image_2025-02-27_16-10-19.png
៤ ការខ្វះជាតិទឹក៖ ទឹកមានសារៈសំខាន់ស្ទើរតែគ្រប់មុខងាររបស់រាងកាយ។ សូម្បីតែការខ្វះជាតិទឹកតិចតួចក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងដែរ។ ដូចនេះអ្នកគួរព្យាយាមផឹកទឹកយ៉ាងហោចណាស់ 8 កែវក្នុងមួយថ្ងៃ និងច្រើនទៀតប្រសិនបើអ្នកទម្លាប់ ឬស្ថិតនៅពេលស្ថិតក្នុងអាកាសធាតុក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYMA0Hhdc8cffJ4C402W-PbiSkvkJVcUKZygU9lX0duEmQmlaqeeaw32Pt89-087-Yyc1-vvVMNOp7XNhUT1jB_u2_6B3acjyo_b3ZKH8jBE30YeMkhM7-z35pGuO1bvbyM8hw7UK_5GMqoDz630b-hqgkYx26j3NI-5drTM7Bu6vCX6tkkuVDH8LGO5bJ/s1200/image_2025-02-27_16-10-19%20(2).png

៥ ការទម្លាប់អង្គុយមួយកន្លែងយូរពេក៖ ការអង្គុយយូរអាចបន្ថយការរំលាយអាហាររបស់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។ សកម្មភាពរាងកាយរាល់ថ្ងៃ សូម្បីតែសកម្មភាពសាមញ្ញៗដូចជាការដើរ ឬការពត់ពែន នឹងអាចបង្កើនកម្រិតថាមពលរបស់អ្នក និងធ្វើឱ្យសុខភាពទូទៅរបស់អ្នកប្រសើរឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-SHJcHnqCZlO4VZBka4WUdohOCK2CqvIl1_iRzaFZarcb_LsPC7HaHjdAL9j4RDSoMtcrWnYeSoTAYvGZG9W38eo58fPrMiuIJotEoeGLPLUkKK0CXlUSYhdB7VJKfLKN1z7LbdOhreqiYcAlSBwaRMBpo99EDGmQgYuDQh1l9vPvfP295WaP6XnU-_O0/s1254/image_2025-02-27_16-10-20.png