Home Blog Page 59

អស់រយៈពេលជាង៣០ឆ្នាំ! ប្រធានាធិបតីបារាំងនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាម្ដងទៀត

0

ដើម្បីរឹតបន្តឹងចំណងមិត្តភាពឲ្យកាន់តែស្អិតរមួត ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង នាខែវិច្ឆិកា ខាងមុខនេះ អំឡុងកម្ពុជាធ្វើជាម្ចាស់ផ្ទៃ នៃកិច្ចប្រជុំហ្វ្រង់កូហ្វូនី។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ លោកប្រធានាធិបតី បន្ទាប់ពីជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqjbeFE9AFVaC6VP1vE2D7BeXdOu0PtWTGXH6_6k2jVdvO79UF1xP52ET9fBeEL2RkBHhni_NeUg2i3GKIq3BIXUTaJJTRfX3IoV7bwsI_i8J5pQVjbaW3hSmFe2HYvvHt9iI3d_PcGijonKIVHcu4hCvcwBLiVcSH_iN51GG5BXyg0yyTa0dyn5heIqjz/s810/photo_2026-04-09_11-10-29%20(2).jpg
ថ្លែងបន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងប៉ារីស លោក Emmanuel Macron បានថ្លែងអំណរគុណចំពោះសម្តេច សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញ នៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងមេដឹកនាំប្រទេសទាំងពីរ ក្នុងទីក្រុងប៉ារីស ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgwoqcMU_e2wF987rYl14HN8HWPxnUJ7r1n5toiTEq7cHcgd30XXwjwntuxAIZjTdsRarMMPU0rpElTktEJVUFb70sts3ftrOzGcnFIQ2aWcJIJxTxeqFSJ2NIaBO1osu7K-vHwwhrK-2U9wyBz9_w6iHYB_EVCRB79nDwYe9pkTyMnf0_y9-strXgwJWop/s1020/photo_2026-04-09_11-10-29.jpg
មិនតែប៉ុណ្ណោះ ប្រធានាធិបតីបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍នោះបន្ថែមថា រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើនកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ ។ លោក Macron ថាលោកនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកាខាងមុខ ដោយគូសបញ្ជាក់ថានេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpRgWizwFAdOx0Mmt3RVGvj-EjgFGIYX25Uv1Ft5_TWXYLS0cHggafEIVlMoCTu6Msfj-8ajpWoObr0MhsMw08zSC69xSO3FWXhgqNPF4pd-ldYZmHOLs3vJnYMYLCqwcP7KktL_OncoFeAvhWwiLAWkv3ugw7s3tsxUOiysPQNAahnL9-gUq2q9ERbEip/s750/photo_2026-04-09_11-10-29%20(3).jpg

គួរជម្រាបថា វានឹងក្លាយជាលើកដំបូងបង្អស់សម្រាប់លោក Macron ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ហើយនេះក៏ជាលើកដំបូងក្នុងរយៈ ៣៣ឆ្នាំផងដែរ ដែលប្រធានាធិបតីបារាំងបានមកកាន់ប្រទេសកម្ពុជា ចាប់តាំងពីដំណើរទស្សនកិច្ចចុងក្រោយរបស់អតីតប្រធានាធិបតី François Mitterrand ក្នុងឆ្នាំ ១៩៩៣ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvR60dEyGtqLh2ncWZr0_g9elnTc5J8-rRDKwINeI8CDRy_ePnTrn53Sp0WCNxPloRgHn-TONHLXb-2jQcUDwbyczCtnS7p3PHJizG7hP7u23aDBTJjPVNl7EgVDz8cnlyHJJoH-SvWAIPE1XvFYVIV_O48LK-LeyvFYB-ffTCVmFsUOUoUj9BiJVGrNps/s900/photo_2026-04-09_11-10-29%20(4).jpg

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំងលើកនេះ នឹងមានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ព្រោះការមកដល់របស់លោកនៅក្នុងខែវិច្ឆិកា ឆ្នាំ 2026 នឹងស្របពេលដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Francophonie លើកទី 20 ដែលទើបតែត្រូវបានផ្លាស់ប្តូរពីសៀមរាបទៅភ្នំពេញដើម្បីសម្របឲ្យត្រូវទៅនឹងទំហំនៃព្រឹត្តិការណ៍ដ៏សំខាន់មួយនេះ៕

Jungkook ចេញសូមទោសទាក់ទងនឹងភាពចម្រូងចម្រាសប្រើសម្តីមិនសមរម្យនិងស្រ.វឹង

0

នៅថ្ងៃទី៨ ខែមេសា Jungkook សមាជិកក្រុម BTS បានផ្សាយផ្ទាល់នៅលើវេទិកា Weverse ហើយបានចំណាយពេលដើម្បីជជែកកម្សាន្តដោយស្មោះត្រង់ជាមួយអ្នកគាំទ្ររបស់ខ្លួន។អំឡុងពេលនៃការផ្សាយ Jungkook បានលើកឡើងពីការផ្សាយផ្ទាល់កាលពីខែកុម្ភៈ ដែលបង្កឱ្យមានភាពចម្រូងចម្រាស ពីព្រោះលោកហាក់ដូចជាស្រវឹង និងប្រើពាក្យអសុរោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjU7sXKkqSlbLYiavBOFb7HJTFpHoYVT78kn3-d_lMiJtFDOnPO5iEifdkR2AvCHKuOthVJPF8QNcsdF05CAIPPRQxhjEiZXAyARPVzTtOJXp7N1ns-tYJGLPxOur5jYegnHv1_KGVAG00yTJhtupZUyYna12j_MA7jwpsghrtHuarLF1acWepgD_PkoYaA/s1050/image_2026-04-09_10-26-30.png
តារាចម្រៀងរូបនេះបានចែករំលែកថា «ខ្ញុំចង់សូមទោសដល់ ARMY «ចំពោះការផ្សាយផ្ទាល់ថ្មីៗនេះ។ ខ្ញុំមិនប្រាកដថាអ្វីដែលខ្ញុំបានធ្វើនោះខុសទេ ប៉ុន្តែដោយសារខ្ញុំមិនដែលបង្ហាញផ្នែកនោះរបស់ខ្លួនឯងពីមុនមក វាអាចធ្វើឱ្យអ្នកគាំទ្រមួយចំនួនមិនស្រួលចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjEKhJxv7zeGXl4APTnHsSDyCiTvypeO_mbXMXKdZEcnHi27k1xV892QgMKYaMlUaVdhyphenhyphenjj9hGsRt0pXufea4yCEXcFc6mIoc2757cwltPJScIdqVozsdjyl9Oy2hVfilwR6wk5zBEVxif2gEpepg9i0_9DeQDz8T63Du8BImNG2hpy75ePTdDdKQ_Bs-2/s1210/image_2026-04-09_10-26-31%20(2).png
Jungkook បានបន្ថែមថា «ប្រសិនបើ ARMY ណាម្នាក់មានអារម្មណ៍អាក់អន់ចិត្ត ខ្ញុំសូមអភ័យទោស។ ខ្ញុំនឹងប្រុងប្រយ័ត្នជាងមុន។ នៅថ្ងៃនោះ ខ្ញុំប្រហែលជាមានអារម្មណ៍សប្បាយចិត្តខ្លាំងណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV_vhhtPCKujFwcU4bzIh3AIMH0XhntgHF0ub8jSlzuW3L33TyHH9l8Y8uP0mwqmCY9C2JKY7qNiwXqwsak9rxUPG0DMZ2tGRqa3f2b_eiaN8ocfqU7tD3vzChiXAArlicntJkEgXbPg7N0GQ8q1Xx8L5-ojg-aaBjVSGa5nD6gmjYXx8tLSGQnfnrCHc3/s1208/image_2026-04-09_10-26-30%20(2).png
យ៉ាងណាក៏ដោយ Jungkook ក៏បានសម្តែងមតិរបស់លោកដោយស្មោះត្រង់ផងដែរថា «ផ្ទាល់ខ្លួនខ្ញុំមិនគិតថាវាជាកំហុសធ្ងន់ធ្ងរនោះទេ។ នេះជាអ្វីដែលមនុស្សជាច្រើននៅក្នុងឧស្សាហកម្មនេះតែងតែធ្វើ»។ លោកបាននិយាយថា ការសូមទោសនេះគឺចេញពីការពិចារណាចំពោះអារម្មណ៍របស់អ្នកគាំទ្រ មិនមែនដោយសារតែលោកជឿថាសកម្មភាពរបស់លោកខុសទាំងស្រុងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIPzFPxWCK3MEKNf7a6kMAMv32ILdgKE7u9ec6nCZl14l1DANt57xYR1bN0cdfENLXYnX1GXtPbTOadYL2T185b1cU_pIC7pyHWiSghx5Q_-RkUq6dQnmxgJ1d2mI_NFWIlMBcIroourbF_M6_NuhnCxeiOgOPgCbEyf2IHgbGJuuaYUiiN3s-AsHtV_nD/s1024/image_2026-04-09_10-26-30%20(3).png
Jungkook បានសង្កត់ធ្ងន់លើភាពស្មោះត្រង់ចំពោះអ្នកគាំទ្ររបស់ខ្លួនថា «អ្នកដែលយល់ពីរបៀបដែលខ្ញុំប្រព្រឹត្តចំពោះ ARMY នឹងយល់។ ខ្ញុំតែងតែស្មោះត្រង់ ហើយចង់ធ្វើអ្វីដែលល្អបំផុតសម្រាប់អ្នក»។ តារាចម្រៀងរូបនេះក៏បានទទួលស្គាល់ថាខ្លួនមិនល្អឥតខ្ចោះទេ។ Jungkook បាននិយាយថា«ខ្ញុំមិនអាចនិយាយថាខ្ញុំល្អឥតខ្ចោះ ឬតែងតែត្រឹមត្រូវនោះទេ ប៉ុន្តែប្រសិនបើមានអ្វីមួយហួសពីដែនកំណត់របស់ខ្ញុំ ខ្ញុំនឹងព្យាយាមគិតគូរពីមតិយោបល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0xhjBgcDd5NMVOFZazb_I1Q1z8d_w2vIrokUZFpvMGrQk3xTIZrZSLbC-bC-SQNm7M-3IIFEjB3f3P96GErcHTfjLoux5Jc4Cp1vY83qr6kEmD1YowkvvC97h4Qfxl-s4j8SWeCMhEJZFCISLixAcpB2hMuWJxTOBrh_egL_rJPwUd8kuxNdJ_rA-WFyA/s1192/image_2026-04-09_10-26-30%20(4).png

សេចក្តីថ្លែងការណ៍របស់ Jungkook ក្រោយមកបានបង្កឱ្យមានប្រតិកម្មចម្រុះ ដោយអ្នកខ្លះកោតសរសើរចំពោះភាពស្មោះត្រង់របស់លោកខណៈពេលដែលអ្នកផ្សេងទៀតនៅតែបន្តជជែកវែកញែកអំពីបញ្ហានេះ៕

Rick Kh ប្រកាសលាអ្នកគាំទ្រ៣សប្តាហ៍

0

អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានប្រកាសលាអ្នកគាំទ្រចំនួន៣សប្តាហ៍ពីបណ្តាញសង្គមដោយលោកយកពេលវេលានេះមើលថែផ្តល់ពេលឱ្យខ្លួនឯងនិងមិនចង់ធ្វើការច្រើនលើសកម្រិត។ អ្នកគាំទ្រជាច្រើនបានផ្តល់កម្លាំងចិត្តឱ្យ Rick Kh ដោយគោរពតាមការសម្រេចចិត្តរបស់លោកយកពេលវេលាមើលថែខ្លួនឯងហើយវិលត្រឡប់មកជួបអ្នកគាំទ្រវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Nu-GfQgzNdEY7hnSGi8ZNt8n-tPOMzjDWmjicaByI9415BYdFwS5yHue3M64wPFGppugY5Yd0098NzWw7gDTbjnxnyR_TZWHpfPk79JbfHjdg_PIbHhf9LWnaWXcNux5EI70eYlOyZZoKEomTj0BSTtj_OPmd9Cgs4SiSnJIQSF6CuUDTU4uD8JPHtMh/s2048/image_2026-04-09_10-07-00.png
នៅថ្ងៃទី៨ ខែមេសា Rick Kh បានបង្ហោះវីដេអូមួយជាង៤នាទីដោយបានដាក់ចំណងជើងថា «លាហើយបងប្អូនទាំងអស់គ្នា ជួបគ្នាពេលក្រោយ»។ Rick Kh បាននិយាយថានេះជាវីដេអូចុងក្រោយដែលទស្សនិកជនបានឃើញលោកនៅលើបណ្តាញសង្គមមួយនេះដោយលោកនឹងបាត់មុខពីបណ្តាញសង្គមចំនួន៣សប្តាហ៍។ ការបាត់មុខពីបណ្តាញសង្គមដែលជាកន្លែងផ្សារភ្ជាប់ជាមួយអ្នកគាំទ្រ Rick Kh បានលើកហេតុផលថាលោកត្រូវការពេលវេលាផ្ទាល់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuhsWlZvvkUogF6gjGtm0tdWuQAv03SHg3-oeY7oOJn4kks4rhfCDzRmLu6Q4Z_k0P_uUPAZTAVuRt1Fr3YXy4MBrpfm0kSj85SQj44IMwem-BAmRP1b44TWbqTPLm6xho70O6I_jDZNBXB6wb6PWDSH1I_rpYMuGMdaUAK2_nwJgHq3P2UCAE_yjEiol5/s2048/image_2026-04-09_10-06-58.png

អ្នកបង្កើតមាតិការូបនេះបន្តទៀតថាចាប់តាំងពីលោកធ្វើមកគឺលោកជោគជ័យគ្រប់យ៉ាងទាំងសន្ទុះគាំទ្រនៅលើបណ្តាញសង្គមរួមទាំងអាជីវកម្មផ្ទាល់ខ្លួន និងក្រុមហ៊ុនធំៗទាក់ទងមកលោកជាដើម។ យ៉ាងណាការមមាញឹកនេះបានធ្វើឱ្យលោកគ្មានពេលសម្រាប់ខ្លួនឯង ខណៈខ្លួនលោកមិនចង់ហោះហើរនោះទេគឺចង់សម្រាកនៅផ្ទះមានពេលវេលាមើលថែខ្លួនឯង។ ការអវត្តមានចំនួន៣សប្តាហ៍ Rick Kh សង្ឃឹមថាទស្សនិកជននឹងទទួលបានវីដេអូល្អៗពីអ្នកចែករំលែកដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikefH-OWxThg065D4AVaJ4b6-6rYOs_ZsA7ynDE1lS2ZfksC2aRncLBpM8pOMoZWH3QlSzdjZNvY_47Id7C5YbNe5kBSJ70i8ChSnPEsVi4UVGg5KtgbJePpdXTImYEhUwBkL1cOI14Hx52ci5t-W9muz3CBOh2MLwqGyEJ48pbHXJxnNDUh_fnzcpMmE0/s2048/image_2026-04-09_10-06-56.png
ការផ្អាកមិនប្រើបណ្តាញសង្គមរយៈពេល៣សប្តាហ៍នេះ Rick Kh ថាលោកចង់យកពេល ថែរក្សាផ្លូវចិត្ត ថែរក្សារាងកាយ ត្រូវការថែទាំផ្ទះនិងពេលវេលាសម្រាប់ក្រុមគ្រួសាររបស់លោក។ ជាមួយគ្នានេះ Rick Kh បានសន្យាជាមួយអ្នកគាំទ្រខ្លួនថានៅពេលលោកត្រឡប់មកវិញនឹងធ្វើឱ្យអ្នកគាំទ្រកាន់តែសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhy5zVQzpFfOo1DztMXbuZ3iEG_nyhdRbf4O5OytT4E2gJRaY7tBCMeL5zjzsr00t_259i46EegfbHaX76fKjAY6R4DcsAOnupiFVbDlDsQyW4PjXiSvxPP95loGbCJVtdmzbSLVhOr_RxfUXJBiWfmpYIDPXiKj5BaMA5GdjJanzDVtrvh1Pqf38gdr2CT/s2048/image_2026-04-09_10-07-04.png

ការប្រកាសរបស់ Rick Kh ដែលឃ្លាតឆ្ងាយពីអ្នកគាំទ្រចំនួន៣សប្តាហ៍ដោយចង់យកពេលសម្រាប់មើលថែផ្លូវចិត្តនិងផ្តល់ពេលឱ្យខ្លួនទទួលបានមតិលើកទឹកចិត្តជាច្រើនពីទស្សនិកជន។ មនុស្សជាច្រើនបានបង្ហាញការយល់ស្របចំពោះការសម្រេចចិត្តនេះដោយនិយាយថាប្រសិនជា Rick Kh ហត់គួរតែសម្រាកផ្តល់ពេលឱ្យខ្លួនឯហហើយចាំវិលត្រឡប់មកជួបអ្នកគាំទ្រវិញ៕

អ្នកគាំទ្រភ្ញាក់ផ្អើលក្រោយឃើញ G-Dragon ចុច Like វីដេអូរបស់ N.John

0

មួយក្តារនេះ N.John បានធ្វើឱ្យតារា K-Pop ជាច្រើនចាប់អារម្មណ៍លោកយ៉ាងខ្លាំងដោយមានសមាជិកក្រុមល្បីៗជាច្រើនបានរាំនិងចាប់អារម្មណ៍បទ «Pop Out»។ អ្វីដែលធ្វើឱ្យអ្នកគាំទ្របើកភ្នែកធំៗនោះគឺ តារាចម្រៀង G-Dragon មេក្រុម BIGBANG និងមានឈ្មោះថាជា King of K-Pop បានចុច Like វីដេអូរបស់ N.John ជាច្រើនវីដេអូ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiC7m-aII8rSh0JKS8awIUpzItB8nlrU4FdK6xmXrkNinIq0KPKwaz9zggPOR22vzHs6jrhaLreVNMemDUakuhvUTlCfApDqTSXg0x408R0tuP_fwC-ZCKqD5NTiEjsgHTdUCqp4FLgffRyGOiOUGoL2bjU723neTTfYUr295dlrfHdONnV0f4SBXdm41XY/s1050/image_2026-04-08_14-50-38%20(2).png
នៅយប់ថ្ងៃទី៨ ខែមេសា អ្នកគាំទ្រកម្ពុជាជាពិសេសគឺ VIP តែម្តងបានចាប់អារម្មណ៍សកម្មភាពរបស់ G-Dragon ដោយឃើញគណនី Instagram ពិតប្រាកដរបស់តារាចម្រៀងល្បីឈ្មោះរូបនេះបានចុច Like វីដេអូរបស់ N.John រាំបទ «Pop Out»។ នៅក្នុងវិស័យ K-pop តារាល្បីៗត្រូវប្រុងប្រយ័ត្ននៅពេលប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ព្រោះប៊ូតុង follow ឬ like ណាមួយអាចត្រូវបានពិភាក្សា និងស្មានទុកជាមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2OSt0ldm5rq1UcyD7ZAm1uCY-2VIDH0g24b8Nw-9aBO7_SucYuluoqc1RapU4lItPbv5icrWYOZ_SdDwzDVBat3zhg6ivMmAFjxAfVkZubeoDQ5uCaTbsselLUna0GRZpD9PzqTDTZ6pHdQXTiuduII7HCxZvhrIs1jJjj3zCf4hlWKolnbzGDrxYQrSu/s1280/-2147483648_-235531.jpg
នេះអាចបញ្ជាក់ថា G-Dragon ពិតជាគិតពិចារណាបានច្បាស់មុននឹងលោកចុច Like ឬអាចមានន័យថាលោកពេញចិត្តយ៉ាងខ្លាំងសម្រាប់បទចម្រៀងរបស់ «Pop Out» ទើបបានជា Like ជាច្រើនវីដេអូបែបនេះ។សកម្មភាពរបស់ G-Dragon នេះដែរបានជំរុញឱ្យមានអ្នកគាំទ្រជាច្រើនពិតជាចង់ឃើញតារាចម្រៀងល្បីឈ្មោះរូបនេះអាចរាំបទ «Pop Out» របស់ N.John ដូចគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvc2XXii1-8nYMfXXKqv_rU9HzU8w_EmXlEPEuPdTTaN70WKiIBzC8EI2YCpPXdccnwoa-Omk4Wa27hNevgWxpcvsgvcJkgMXWJwrQsH32pjXLgm9kZ-EK1ogUgE7qtFg3BbbQyx_-SZ9immLRBmPkzdMNmPsBg5g4WGQgRO-7sGcStKjXiyNNiBqnVzOx/s1506/image_2025-12-17_16-10-12%20(3).png
គួរឱ្យដឹងថាតារា kpop ដែលបានរាំនិងចាប់អារម្មណ៍បទ «Pop Out» របស់ N.John មានដូច ជា Ahyeon សមាជិក BABYMONSTER , Kino សមាជិក Pentagon , Leo និង Sangwon សមាជិក Alpha Drive One (ALD1), Yuchan និង Juyoung សមាជិក Nchive , Niki សមាជិក Enhypenនិងសមាជិកពីររូបនៃក្រុម TREASURE បានស្តាប់និងចាក់បទនេះនៅក្នុង Live។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrM3A2xbHKehA3irkC8orqQIW2MxgXUJ6fvrWY5Pn6IHo6rtEeeVeZS3L4UMk_p1VQ9TvOlLMEUcJ_ACZ9F8yaPtwZe4G8z_VyZPVrIoq9qT9KQ5hoSyw6IbaobDBjIE05mkYBvz0CGdyuF1ZkfbjrqtFzXtzwnnkYlyrc8Xr_cx5muMz44E-EG05i-GWA/s1982/image_2026-01-29_15-55-11%20(3).png

«Pop out» ជាបទនៅក្នុងអាល់ប៊ុម LA LA LAND ដែលបានចេញផ្សាយជាផ្លូវការនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ សន្ទុះការគាំទ្រ ជាពិសេសនៅពេលឃើញតារា Kpop ដ៏ល្បីៗរាំនិងចាប់អារម្មណ៍បទចម្រៀងនេះកាន់តែធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ N.John ថែមមួយកម្រិតទៀត៕

តារារ៉េប អូជី ប្រឡូកក្នុងអាជីពសម្តែងបង្ហាញខ្លួនក្នុងខ្សែភាពយន្តខ្នាតធំមួយ

0

អូជី ហ្គូលឌិន បានក្លាយជាម្ចាស់ពានកម្មវិធីប្រលងចម្រៀងរ៉េបដំបូងគេដែលហក់ចូលប្រឡូកក្នុងវិស័យសម្តែងដោយបង្ហាញខ្លួនតាមរយៈខ្សែភាពយន្តខ្នាតធំបន្ទាប់ពីក្លាយជាម្ចាស់ជ័យលាភីក្នុងរយៈពេលខ្លី។ ដ្បិតតែសកម្មភាពកន្លងមករបស់ អូជី ត្រូវរងការរិះគន់ប៉ុន្តែតារារ៉េបរូបនេះខ្នះខ្នែងបង្ហាញអ្វីដែលជាទេពកោសល្យរបស់ខ្លួនទៅកាន់មហាជន។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvcNypFS75lfTQxge1wCtTYTj8OHBQWbJFkOQTtC0bBk85s8IqDI0f62Mnn7_oSb-TkZT4eVu44R0AJ7cEwRaEI8xb5qV1oo_0TpB08J-2aiV5OeNWTEOOgF5PxKEpEzTC73J_ySEm2SV1udkK_LWQnuGzQ3CblExIGGVpOmQVHU-fd9jZuRKLOe1RXpPV/s1206/image_2026-04-08_13-42-20.png
    «ជើងកប» គឺជាភាពយន្តដែល អូជី បានបង្ហាញការសម្តែងក្នុងនាមជាតួអង្គសំខាន់។ មែនទែនទៅ អូជី ធ្លាប់បង្ហាញដំរួយកាលពីខែកក្កដា ឆ្នាំ២០២៥ ដោយបានបង្ហាញរូបភាពក្រៅឆាកមួយចំនួន ខណៈរឿងនេះគ្រោងចាក់បញ្ចាំងក្នុងរោងកុននៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ នេះ។ វត្តមានរបស់ អូជី បានធ្វើឱ្យទស្សនិកជនមានការភ្ញាក់ផ្អើលពីព្រោះលោកគឺជាអ្នកចម្រៀងរ៉េប ប៉ុន្តែបានសម្រេចចិត្តបង្ហាញទេពកោសល្យសិល្បៈរបស់ខ្លួនថែមទៀតតាមរយៈភាពយន្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiV-2U2PxY063q0Pksxegjvr7uD4v8whtspIPg8ItCb9NBTKsC6GwpZgVDF_bL8CrVsl1gzxsYuLRY3hSeD8BcLcK8zVv450a0663sUE-1IFLqIVAqnx4XBFeE1UXBR05dLgIdiI_k2nFv5KsfMgIGtX48cgGi-vPzYpN5uFep4M_2CvvEkXDzPlHE3991B/s2048/image_2026-04-08_13-42-21.png

    បង្ហាញខ្លួនលើកដំបូងក្នុងនាមជាតារាសម្តែង អូជី បាននិយាយថាការថតនេះពុំមែនជារឿងងាយស្រួលនោះទេដោយសារតែការច្រៀងគឺមានអារម្មណ៍ផ្សេងហើយនៅពេលសម្តែងគឺមានអារម្មណ៍ផ្សេង។ អ្វីដែលជាចំណុចលំបាកសម្រាប់លោកដំបូងគឺជាឈុតឆាកយំ ដោយសារតែលោកពុំធ្លាប់សម្តែងយំនោះទេ។ ចំពោះឈុតដែលធ្វើឱ្យ អូជី អៀនក្នុងការថតគឺជាការថតតួស្រី និងឈុតដែលជិះកង់ដឹកគ្នាជាដើម។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBXH7PevdkgE5Vo5hjaPObJq-YLgAzhvEzikEs20zYpTjaZmvQjwxDSl7libl-ZKev6KIQQ4OXVRXjEhAy0BkobnNIn2x_lL0JdiRUKpcwkbBfrgBakayCU2tWShb1Xv0Z7kttgVnYYDJgair93b0CbXTKNRpnDQEuXuySlsiz1nuCTNvIXee2iPHB1dgQ/s1848/image_2026-04-08_13-42-23.png
    ជាមួយនឹងស្នាដៃថ្មីនេះក៏បានធ្វើឱ្យមនុស្សជាច្រើនជាពិសេសអ្នកគាំទ្ររបស់លោកចាប់អារម្មណ៍ជាច្រើននិងមានគោលបំណងចង់ទៅទស្សនាភាពយន្តខាងលើនេះហើយក៏ចង់ឃើញពីការសម្តែងរបស់ អូជី ផងដែរ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8-iBFr2nKvrSRiATp4Atz4vKXxnMxnl9EP9zvgaju-H-UON70NwEV1mEMsyy_EPLkYJJzKaEKkRbCOuFLOhJsPGGwuHMe94C5NfR7z7Uf_R-YQXUFjuIPbxLrWWnu-oMP65wNfEWA5DirD4tNYacVshtNQlxNWlGj6q44KarZf8rKOb4BpMEl0SdB9gsN/s2048/image_2026-04-08_13-42-27.png
    គូសបញ្ជាក់ថា OG Golden គឺជាកូនក្រុមរបស់ Ruthko បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Rapper Fighter កាលពីថ្ងៃទី២ កុម្ភៈ ឆ្នាំ២០២៥។ ចាប់តាំងក្លាយជាម្ចាស់ពាន អូជី បានរងភាពចម្រូងចម្រាសជាច្រើនលើកហើយថែមទាំងមានបំណងចង់ចាកចេញពីសិល្បៈថែមទៀត។ ទោះជាយ៉ាងណា តាមរយៈស្នាដៃបទចម្រៀងថ្មី រួមទាំងភាពយន្តផង អាចបញ្ជាក់បានថា អូជី មានចិត្តស្រលាញ់ចំពោះវិស័យសិល្បៈយ៉ាងខ្លាំងទោះបីប្រឈមនឹងរឿងជាច្រើនក្តី៕

G-Dragon ទទួលបានការទូទាត់ប្រាក់៤០លានដុល្លារពីភ្នាក់ងារគ្រប់គ្រង

0

នៅថ្ងៃទី៨ ខែមេសា Money Today ដោយដកស្រង់របាយការណ៍សវនកម្មដែលទើបចេញថ្មីពី Galaxy Corporation បានរាយការណ៍ថាប្រាក់ចំណូលរបស់ G-Dragon ដែលបង់ដោយក្រុមហ៊ុនគ្រប់គ្រងរបស់លោកកាលពីឆ្នាំ២០២៥ត្រូវបានប៉ាន់ប្រមាណថាមានចំនួនជាង ៦៥ ពាន់លានវ៉ុន ប្រហែល៤០លានដុល្លារអាម៉េរិក។ ប្រសិនបើរួមបញ្ចូលប្រាក់កម្រៃជើងសារ ប្រាក់ចំណូលជាក់ស្តែងរបស់ G-Dragon សម្រាប់ឆ្នាំនេះ អាចនឹងខ្ពស់ជាងនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk_V_qyLWwivfcf2nE2wZ-FCo0QL-Z0B92RzNvMLfMkfvRHWWhIBp4A9c2nxUJR70FxFm03UE5O6hgae8auVKbYYiOijNwjMLPmECeK3v07aOc1V9mkrsI5FqZeLF8aUoVq4IaZCcUWpZg9aszDHOnnuHwMLH-jZqSQ1uhpcCwmCPD7sYp8T0761NRmhGq/s1050/image_2026-04-08_14-50-38%20(2).png
យោងតាមរបាយការណ៍ ការទូទាត់កម្រៃជើងសារសរុបរបស់ក្រុមហ៊ុន Galaxy Corporation កាលពីឆ្នាំ២០២៥បានឈានដល់ ៧១.៤ ពាន់លានវ៉ុន។ បន្ទាប់ពីដកការចំណាយដូចជាការចំណាយផ្នែកច្បាប់ និងទំនាក់ទំនងសាធារណៈ ភាគច្រើននៃចំនួនទឹកប្រាក់នេះគឺជាប្រាក់ចំណូលរបស់ G-Dragon។ មុនពេលចុះកិច្ចសន្យាជាមួយ G-Dragon «ការទូទាត់កម្រៃជើងសារ» របស់ក្រុមហ៊ុន Galaxy Corporation មានត្រឹមតែប្រហែល ៨០០ លានទៅ ២.៥ ពាន់លានវ៉ុនក្នុងមួយឆ្នាំប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoZsONtKXfPU5Biz1iko1PAjZi56OGXuq6OpTfp0awjBQ35fpUmevBnlWinElvSBnSv0oMsQrqKygNlkJCU_1l4MXyWuOikFfMoaI8qa97Im39IXC6DalNH-3EXA7kj2yxL1AIUEct7G1I-andO0A941e1qvDF9HBP6FuNiG9eILyicSFA-47vN753le2f/s1350/image_2026-04-08_14-50-39%20(2).png

នៅឆ្នាំ២០២៥ ដោយសារការចូលរួមយ៉ាងសកម្មរបស់ G-Dragon នៅក្នុងសកម្មភាពដូចជាការប្រគំតន្ត្រីទេសចរណ៍ ការបង្ហាញខ្លួននៅក្នុងកម្មវិធី និងការផ្សាយពាណិជ្ជកម្ម G-Dragon បានជួយក្រុមហ៊ុនរកប្រាក់ចំណូលជិត ៣០០ ពាន់លានវ៉ុន។ គួរកត់សម្គាល់ថា នៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៥ ក្រុមហ៊ុន Galaxy Corporation ស្ទើរតែជាក្រុមហ៊ុនដែលមានមនុស្សតែម្នាក់ដែលគ្រប់គ្រងដោយ G-Dragon។ ទោះបីជាក្រោយមកពួកគេបានចុះកិច្ចសន្យាជាមួយ Kim Jong Kook និង Song Kang Ho ក៏ដោយ ប្រាក់ចំណូលពីពួកគេគឺមិនសំខាន់ទេ។ យោងតាមប្រភពព័ត៌មានពីឧស្សាហកម្មនេះ ភាពខុសគ្នានៃប្រាក់ចំណូលរវាង G-Dragon និងសិល្បករដទៃទៀតអាចមានច្រើនជាង ១០០ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2nMmpZ4jhF2T__7r0usa3Y4Ac3SHI-pDEQ0bVUrJKL1XqktYJ2Wbc9NQDtH0lVhBViCzpx9wDx5gt5K3hiX7zMHiimHZ6uBBoIeoggSl5ytpfN4UxzjLK_91CGc_4RVwMVrid5OgLWCN7LLpD2-_qzhZ47ukiG324ZMqp5H0dK196ie9HOkjsqixEEOta/s900/image_2026-04-08_14-50-40.png

ភាពជោគជ័យនេះបានជំរុញប្រាក់ចំណូលរបស់ក្រុមហ៊ុន Galaxy Corporation ដល់ ២៩៨.៩ ពាន់លានវ៉ុន (កើនឡើង ៦១៨%) ដោយផ្នែកគ្រប់គ្រងសិល្បករតែមួយមុខឈានដល់ ២៦៩.៥ពាន់លានវ៉ុន (កើនឡើង ៨៥៩%) ហើយក្រុមហ៊ុនទទួលបានប្រាក់ចំណេញជាមួយនឹងប្រាក់ចំណេញពីប្រតិបត្តិការចំនួន ១២.៥ ពាន់លានវ៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQCVCggnOgRAHVAtytvWgURzxrjt86jSmBSmrinG3s7gQ6EUEP6V9KA_xxJSBnBcoAudExjIWSU7xvjpI_2txUs2pzUKYuKcr_vRI0p5YVSdFgWyUeaMte3iIBMxJ-0lVnQGm1nfOCKqdY7HT1frMlWPsKuwb6EylN3RzjdqgodV3wefyLZS63kXxFUBRK/s1920/image_2026-04-08_14-50-36.png
ក្រុមហ៊ុន Galaxy Corporation បច្ចុប្បន្នកំពុងពិចារណាចុះបញ្ជីនៅសហរដ្ឋអាម៉េរិក។ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញជឿជាក់ថា រឿងនេះអាចត្រូវការពេលវេលា ពីព្រោះប្រាក់ចំណូលពឹងផ្អែកយ៉ាងខ្លាំងទៅលើ G-Dragon ខណៈដែលផ្នែកបច្ចេកវិទ្យាកម្សាន្ត(រួមបញ្ចូលគ្នារវាង AI និងមនុស្សយន្ត) ដែលក្រុមហ៊ុនកំពុងកំណត់គោលដៅមិនទាន់ទទួលបានលទ្ធផលច្បាស់លាស់នៅឡើយទេ៕

ក្ដៅៗ កូរ៉េខាងជើងបា.ញ់មីស៊ីលបាលីស្ទិកច្រើនគ្រាប់ចូលក្នុងសមុទ្រជប៉ុន

0

ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងជាថ្មី នៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីយោធាកូរ៉េខាងត្បូង បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចម្ងាយខ្លីជាច្រើនគ្រាប់ឆ្ពោះទៅកាន់សមុទ្រជប៉ុន ដែលជំរុញឲ្យជប៉ុននិងកូរ៉េខាងត្បូងប្រុងប្រយ័ត្នជាមួយនឹងស្ថានការណ៍យ៉ាងខ្លាំង។ ការបា.ញ់ផ្លោងមីសីលនេះ ធ្វើឡើងក្រោយពេលកូរ៉េខាងត្បូងទើបធ្វើការសុំទោសទៅកាន់កូរ៉េខាងជើង ចំពោះឧប្បត្តិហេតុដ្រូន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhysoPCD8yaSSryZeTpVu3datu5CZT9WkFvgrTHTkFgDLaKRNScwXyuYPQ_uIFOp9JfByisAa5g9ABy-5j0DPkIuytcDIGWqCK4e8pcUCfwt5Yo6bcf6kk28yA7gs0wEYhqnU5k_RrME_4F6GlxJDRvtCQx3-1tVbsQulTarCYmhzjpkesHdKik4DFspL0j/s860/photo_2026-04-09_09-39-27.jpg
សារព័ត៌មាន France24, Euronews រួមទាំងសារព័ត៌អាស៊ីជាច្រើនផ្សេងទៀត នៅទី៨ ខែមេសា បានចុះផ្សាយដោយដកស្រង់នូវពាក្យសម្ដីរបស់អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង ដែលបាននិយាយថា “គ្រាប់ផ្លោងមិនស្គាល់អត្តសញ្ញាណ” ជាច្រើនត្រូវបានគេប្រទះឃើញបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់កូរ៉េខាងជើង ហើយបានហោះចម្ងាយខ្លីមុនពេលធ្លាក់ចូលទៅក្នុងសមុទ្រជប៉ុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijjfkDClbp2Mi1a3tdHoRs5NQ9gcZab5MQMQjIrGdnVd0Z4UHSG-8cpRXrm9tL7a3NuYn6QlJvswVD_LKZdnuS42Lw3WUQ-arREZ4si19uz2wFGuaRpPWGOBClIj2OsgNno6E0UEZV-4MMso2Fgh-4GXsM4OUhCkGPWTeSB3rV3Dd9FxiYClgu-vinjcoo/s1280/photo_2026-04-09_09-39-26%20(2).jpg
ឆ្មាំឆ្នេរសមុទ្រជប៉ុនក៏បាននិយាយផងដែរថា “វត្ថុមួយដែលសង្ស័យថាជាមីស៊ីលផ្លោងត្រូវបានបាញ់ចេញពីកូរ៉េខាងជើង” ដោយជំរុញឱ្យនាវាទាំងអស់ដែលកំពុងចរាចរ “រក្សាការប្រុងប្រយ័ត្ន”។ បន្ថែមលើនេះ ការិយាល័យសន្តិសុខជាតិរបស់ទីក្រុងសេអ៊ូល ក៏បានរៀបចំកិច្ចប្រជុំបន្ទាន់មួយ ដោយស្នើសុំឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ការញុះញង់ជាបន្ទាន់ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghIBGMkn2dh_iwaLnShAcSs3evno1BqDVcJsZMnGUQP6pPGPOozUVRFltJTul2ZP9MjLdEfDNmhx2PURLZAE7F7TBBv1rC0kVvesd7WhsJFeDyDgtXlPLlOS-Rgk1GYhjaSBUhXu5Un6DOmvomx9WCteZLxsPZSlcpHUN_JjTdprH6IPdHdGV2gdgBiXPT/s1280/photo_2026-04-09_09-39-26%20(3).jpg

មន្ត្រីនៅកូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសយ៉ាងឆាប់រហ័សចំពោះចលនានេះ ដោយហៅវាថាជាការរំលោភលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលហាមឃាត់កូរ៉េខាងជើងពីការអភិវឌ្ឍបច្ចេកវិទ្យាមីស៊ីលផ្លោង។ ប្រទេសទាំងពីរបាននិយាយថា ពួកគេកំពុងតាមដានស្ថានការណ៍យ៉ាងដិតដល់ ហើយនៅតែស្ថិតក្នុងការប្រុងប្រយ័ត្នខ្ពស់សម្រាប់ការបាញ់បង្ហោះបន្ថែមទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimcObKXoS-AdWqG-PYvV5x6TInZwJAO9s0z9yhCkIt9OKcbmhzm7sfDWHm8R2MnQkQUnr2vRHY5UTKbWocDKcAsrOLMEWqj5jD_HPgNZbBeoMbsLbljUaDTCTy2SsVz9cd0Jp3iLEiPlQe_6zYIAb08FBUrvT0YAo_WjVq5a9EvdNkN0mM453ZpqhAau8Q/s1280/photo_2026-04-09_09-39-26.jpg

ទាក់ទឹននឹងបញ្ហានេះ អ្នកវិភាគនិយាយថា ការសាកល្បងទាំងនេះច្រើនតែត្រូវបានកំណត់ពេលវេលាដើម្បីផ្ញើសារនយោបាយ ជាពិសេសក្នុងអំឡុងពេលនៃភាពតានតឹងសកលកំពុងកើនឡើង។ ជាមួយនឹងជម្លោះដែលកំពុងបន្តនៅក្នុងតំបន់ផ្សេងទៀតនៃពិភពលោក សកម្មភាពរបស់កូរ៉េខាងជើងបានបន្ថែមភាពមិនប្រាកដប្រជាមួយទៀត ដែលបង្កើនការព្រួយបារម្ភអំពីសន្តិសុខក្នុងតំបន់ និងហានិភ័យនៃការកើនឡើងបន្ថែមទៀត៕

ចិនវ៉ាដាច់អាមេរិក ក្លាយជាមហាអំណាចដែលគេពេញចិត្តបំផុតនៅអាស៊ីអាគ្នេយ៍

0

តើសង្រ្គា.មកំពុងធ្វើឲ្យអំណាចអាមេរិកធ្លាក់ចុះមែនទេ ? យោងតាមការស្ទង់មតិដ៏សំខាន់មួយដោយវិទ្យាស្ថាន ISEAS – Yusof Ishak ដែលជាមជ្ឈមណ្ឌលសិក្សាអាស៊ាននាបានបង្ហាញថា ប្រជាជនអាស៊ីអាគ្នេយ៍ភាគច្រើន ពេញចិត្តចំពោះប្រទេសចិនជាងសហរដ្ឋអាមេរិក មកធ្វើជាដៃគូមហាអំណាចសំខាន់សម្រាប់ប្រទេសរបស់ពួកគេ។ នេះជាលើកដំបូងក្នុងរយៈពេលជាច្រើនឆ្នាំ ដែលប្រទេសចិនអាចនាំមុខអាមេរិកដូចនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYpttFLaUZ_bcMQY4mkHThcyFasv7kStSJJeCB7mr227aFLp7kguBw02c1TvM5gVzfTN7qaRT-ANrpWwhUlN4S5kdmmiDgFjZxPKKgOV6LrnpMPC9jyPAjmJz7yA7D8-DIAnca1rfGiRfFy1xg4CLwDmzlgvc3PFQVDjSLlKXJnCV2gYxmiiW70OSlRN2q/s960/photo_2026-04-08_14-24-00%20(2).jpg
យោងតាមការចុះផ្សាយរបស់ The Straits Times របាយការណ៍ “ស្ថានភាពនៃអាស៊ីអាគ្នេយ៍” ឆ្នាំ ២០២៦ បានបង្ហាញពីអ្នកចូលរួមចំនួន ៥២% បានជ្រើសរើសប្រទេសចិន ខណៈដែល ៤៨% បានជ្រើសរើសសហរដ្ឋអាមេរិក ដែលជាលទ្ធផលបញ្ច្រាស់ពីឆ្នាំមុនៗ ព្រោះកន្លងមកទីក្រុងវ៉ាស៊ីនតោនតែងនាំមុខជានិច្ច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgK5k635X4U-iOqmCE47LufzE5Af8EiN06mFQHsgCaljpwxikI-eLqAHqX2f0LIRVkqzf9SufYnbBZVNBh8N5j-fs7B7pLozn0GDf24Uue8cIOe-ZRuqciHqGZ5TCnPgZDNjLBtbt7meh66CWX9ncIk5yLRh3YGh0taQiF-ANgPmmzh977YBHFGwEeK727v/s1280/photo_2026-04-08_14-24-00%20(4).jpg

ហេតុផលធំបំផុតក្នុងចំណោមហេតុផលទាំងអស់ដែលនៅពីក្រោយការផ្លាស់ប្តូរនេះ គឺការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីគោលនយោបាយរបស់លោក ដូណាល់ ត្រាំ ជាពិសេសជុំវិញបញ្ហាជម្លោះនៅមជ្ឈិមបូព៌ា ដែលមនុស្សជាច្រើនយល់ឃើញថា លោក ត្រាំ កំពុងបំផ្លាញសន្តិភាពពិភពលោក។ ការស្ទង់មតិបានរកឃើញថា គោលនយោបាយការបរទេសរបស់លោក ត្រាំ ឥឡូវនេះគឺជាការព្រួយបារម្ភខាងភូមិសាស្ត្រនយោបាយកំពូលនៅក្នុងតំបន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicJSAy8iI713KmxinmJn9Nzzt2SxzYH2CrdaJhkp3ztv2sFs7ASaPXfCZ04p2j1dlj17hp0howPenqaCmnonoxJmCBmPSY2U9hsE0XV-0w52u9-Xtb8MZFoXM4N0snERhrC8e7c7YVSvio4uhFYSU0a_hExlsCKY64H2HWSmSbP_GtsB8eUtM3xFPHyJD5/s1280/photo_2026-04-08_14-24-00.jpg
អ្នកវិភាគនិយាយថា ភាពមិនប្រាកដប្រជាជុំវិញយុទ្ធសាស្រ្តពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក ការប្តេជ្ញាចិត្តលើសន្តិសុខ និងសកម្មភាពសកលបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍ជាច្រើនលែងសូវជឿទុកចិត្តក្នុងការពឹងពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនតទៅទៀត។ ក្នុងពេលជាមួយគ្នានេះ ទំនាក់ទំនងសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសចិនកំពុងដើរតួនាទីយ៉ាងសំខាន់ជាមួយបណ្ដារប្រទេសនៅអាស៊ីអាគ្នេយ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjviD-SYPW2bmrs7NUd7T2ZevomfpCWENecAquwvKRLsHGTFFPYLiMbcfJtHrWawaVP07FNf4UT66HU-tdtI2ZP-ZTdkdN89EXehN22GUSTd33XeIp6onSfSZ3SR19V4D56xqPOqR4sIEEgxnyzzPtAE3ZbKeUyT0aZfiWExA7ajHYtLv6JWqONAhKpTCGS/s1029/photo_2026-04-08_14-24-00%20(5).jpg
របាយការណ៍នេះគូសបញ្ជាក់ថា បច្ចុប្បន្នប្រទេសជាច្រើននៅក្នុងតំបន់នេះកំពុងពឹងផ្អែកយ៉ាងខ្លាំងទៅលើពាណិជ្ជកម្ម និងការវិនិយោគពីទីក្រុងប៉េកាំង ដែលធ្វើឱ្យវាក្លាយជាដៃគូដ៏មានឥទ្ធិពល។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញបានសង្កត់ធ្ងន់ថា នេះមិនមានន័យថាអាស៊ីអាគ្នេយ៍កំពុងជ្រើសរើសភាគីណាមួយក្នុងចំណោមពួកគេទាំងពីរទាំងស្រុងនោះទេ ប៉ុន្តែប្រទេសភាគច្រើននៅតែចង់ធ្វើឱ្យមានតុល្យភាពទំនាក់ទំនងជាមួយមហាអំណាចទាំងពីរជាជាងប្តេជ្ញាចិត្តចំពោះភាគីមួយតែម្ខាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVFNCM21C9CGMCfY-Was5HxJmBoI96fWEMwrvZUEPwg5pIU1usQbOJ7j3Rh3OOwdqwXkyVC2ztaYM1L1IWIwL1P-h0k2dHwf7M7uwaLmbE_WPP3xsO0soMpXZ4-zOhpoTRXp0nKlBJTPLKJCkRZ8NZo5cXzmEgn-HbsQvcAaSvhrm3Td7dsF9jGGq2uS6p/s1043/photo_2026-04-08_14-24-00%20(3).jpg

សរុបមក ការស្ទង់មតិនេះបានកំណត់អត្តសញ្ញាណគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ថា ជាកង្វល់ផ្នែកភូមិសាស្ត្រនយោបាយឈានមុខគេនៅក្នុងតំបន់។ ក្តីបារម្ភផ្នែកសេដ្ឋកិច្ចក៏បានកើនឡើងផងដែរ បន្ទាប់ពីការអនុវត្តពន្ធគយបដិការសកល ដោយរដ្ឋបាលលោកត្រាំ ដែលប៉ះពាល់ដល់ប្រទេសសិង្ហបុរី ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ៕

ថៃបង្ក្រាបទីតាំងផលិតទឹកដូងក្លែងក្លាយ​ប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់ដល់សុខភាព

0

អ្នកចូលចិត្តផឹកទឹកដូងនៅប្រទេសថៃបារម្ភពីផលប៉ះពាល់សុខភាព បន្ទាប់ពីសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធរកឃើញទីតាំងផលិតទឹកដូងក្លែងក្លាយចំនួន២កន្លែងនៅខេត្តសមុតសុងក្រាម ដែលការផលិតប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់លាយជាមួយទឹក និងស្ករ ប៉ុន្តែមិនប្រើប្រាស់ដូងពិតប្រាកដ ។ អភិបាលខេត្តសមុតសុងក្រាម បានកោះប្រជុំដោះស្រាយបញ្ហានេះជាបន្ទាន់ដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ រួមទាំងកុំឱ្យប៉ះពាល់ដល់កសិករដាំដូង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDXm-kknSI8zaAFh0ulOmgb5e411vpPB6CFx7EeyKRLTxJpB7U8uLi4CENPs23MDK3RhUfzT11O345VWfdU-Yww40UBWIhbljIhH1u7GM9QEafUmn1VHCErA6q_DgoDK54vSyya5o-a0rGUrz3LhwWKlNFeuc5YnWyjKmjGtLl_7D4E0XzwQh4y7XHTZpS/s1280/photo_2026-04-08_09-37-19%20(3).jpg
សារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធបានឆែកឆេរទីតាំងផលិតទឹកដូងក្លែងក្លាយ២កន្លែងនៅខេត្តសមុតសុងក្រាម ដែលប្រើប្រាស់សារធាតុគីមីគ្រោះថ្នា.ក់លាយជាមួយទឹក ដើម្បីបន្ថែមរសជាតិ និងក្លិនស្រដៀងនឹងទឹកដូងធម្មជាតិ ។ បន្ទាប់មក មន្ត្រីជំនាញបានយកទឹកដូងក្លែងក្លាយនេះទៅត្រួតពិនិត្យពីផលប៉ះពាល់សុខភាពដើម្បីចាត់វិធានការជនល្មើសតាមច្បាប់ ហើយ ទីតាំងទាំង២កន្លែងត្រូវបានរកឃើញបើកដំណើរការអាជីវកម្មមិនត្រឹមត្រូវតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8xjm4XqypmI88xmrx0A1hm3ZOnlhdKuQ4n2E9gWjIiN4qDgSQxn80N4dAjB4Gzlo3LRZ9VF4hT2ZjuCAeLn26vu7AkMMklSY3Q6FcG6Xeas0u_-tA_Q6WdWodfrDSU_ES7YKIC-ucxAxbNewbFW5MasCXXTJRBAkA_n9ALGIX0vha-WaC65txig2-lE-/s1280/photo_2026-04-08_09-37-19%20(2).jpg

កាលពីថ្ងៃទី៧ ខែមេសា លោក ឆាក់យ៉ាឆៃ ស៊ែងអ៊ីន អភិបាលខេត្តសមុតសុងក្រាម បានប្រជុំបន្ទាន់ជាមួយមន្ត្រីពាក់ព័ន្ធស្តីពីចំណាត់ការលើជនល្មើសផលិតទឹកដូងក្លែងក្លាយ ដើម្បីកុំឱ្យប៉ះពាល់ដល់ផលប្រយោជន៍កសិករដាំដូង ។ លោកថា ទឹកដូងក្លែងក្លាយប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងតំបន់យ៉ាងខ្លាំងដែលខេត្តត្រូវចាត់វិធានការ ខណៈកន្លងមក ខេត្តបានបង្កើតវិធានការសុវត្ថិភាពចំណីអាហារ និងបង្ក្រាបការផលិតទឹកដូងក្លែងក្លាយ ពីព្រោះដូងជាទំនិញសេដ្ឋកិច្ចដ៏សំខាន់ ។

សមត្ថកិច្ចបានឆែកឆេរទីតាំងផលិតទឹកដូងក្លែងក្លាយទាំង២កន្លែងកាលពីថ្ងៃទី២ ខែមេសា និងរកឃើញការផលិតទឹកដូងមិនស្របតាមស្តង់ដារ GMP ដែលចាត់ទុកល្មើសនឹងច្បាប់ស្តីពីចំណីអាហារ ។ ក្រៅពីនេះ ទីតាំងទាំង២បានបំពានច្បាប់ការអនុញ្ញាតបើកអាជីវកម្មដែលបង្កគ្រោះថ្នាក់ដល់សុខភាព ត្រូវប្រឈមនឹងការចាត់វិធានការតាមច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiP7sybitw391ACq1DcFtHBtgxNAZVdzeG0ZOdM9nPNT6kAePG837blZjwW1Z7cvKdhwJORjBhy2J8ayqChIiKUkkw6flHj2JTd18w6GuVjz0JEKMZUlZRnkehxAIswfEXltx3XiRMkp4JH171xk1JRUOZCSpvXtav7vI0B-RmxJQWWpw370319f9mW0wlU/s1280/photo_2026-04-08_09-37-19.jpg

ដំណើរការផលិតទឹកដូង គឺពួកគេបានយកសារធាតុគីមីមកផ្សំជាមួយទឹកដើម្បីបន្ថែមរសជាតិ និងក្លិនស្រដៀងនឹងទឹកដូងធម្មជាតិ ហើយសមត្ថកិច្ចបានយកទឹកដូងក្លែងក្លាយនេះទៅត្រួតពិនិត្យនៅនាយកដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រដើម្បីស្វែងរកការលាយឡំសារធាតុលោហៈ ឬសារធាតុគ្រោះថ្នាក់ផ្សេងទៀត ។ បើលទ្ធផលត្រួតពិនិត្យបង្ហាញថា គ្មានសុវត្ថិភាពសម្រាប់សុខភាព អាជ្ញាធរខេត្តនឹងចាត់ការជនល្មើសតាមច្បាប់ដោយជនល្មើសត្រូវជាប់ពន្ធនាគារ និងពិន័យប្រាក់ ដើម្បីបំបាត់គំរូអាក្រក់ ។

លោក ឆាក់យ៉ាឆៃ អភិបាលខេត្តសមុតសុងក្រាម បន្តថា អាជ្ញាធរខេត្តបានចុះត្រួតពិនិត្យការផលិតទឹកដូងជាបន្តបន្ទាប់តាំងពីចុងឆ្នាំ២០២៥ រហូតដល់បច្ចុប្បន្ន គឺអាជ្ញាធរបានត្រួតពិនិត្យការផលិតទឹកដូងចំនួន១៥កន្លែង ព្រមទាំងជំរុញឱ្យម្ចាស់ទីតាំងថ្មីផលិតទឹកដូងតាមស្តង់ដារកំណត់របស់រដ្ឋបាលចំណីអាហារ និងឱសថ ។ យើងនឹងចាត់វិធានការទីតាំងទាំងនេះដើម្បីផ្តល់ទំនុកចិត្តដល់ពលរដ្ឋ និងរក្សាកេរ្តិ៍ឈ្មោះទឹកដូងខេត្តសមុតសុងក្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBjvXcxc9QNhh03WFOe0yhltJPgpNX0BpHivSJ2oEVklg_4-fkYTvV-p9W_-j7L3MUjWnpMIYHZAyO82rOX6l5UQSM0uzBDgDSDjgi7Xaj4hXGoOSbNN_wvEUAeQbqXM2uXliikA9m2py9V2-XMedRNROyp_0sQ3n96Pp2opSiB5kEW7zuS3W_zrsyb2cK/s1280/photo_2026-04-08_09-37-20.jpg
គួរបញ្ជាក់ថា ទឹកដូងក្លែងក្លាយត្រូវបានបញ្ជូនទៅលក់នៅតាមហាងភេសជ្ជៈជាច្រើនកន្លែង ដោយការផ្សំជាមួយទឹកកកសម្រាប់លក់ឱ្យអតិថិជនផឹក ។ ព័ត៌មាននេះធ្វើឱ្យអ្នកចូលចិត្តផឹកទឹកដូងនៅប្រទេសថៃលែងហ៊ានផឹក និងប៉ះពាល់ដល់កសិករដាំដូងផងដែរ ៕

តើសំឡេងតុកកែយំប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ?

0

តើដឹងឬអត់ថា ពេលសត្វតុកកែយំម្តងៗប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ? ការយំរបស់តុកកែអាចប្រាប់ពីដំណឹងល្អ ឬអាក្រក់ លាភសំណាង លុយកាក់ និងទ្រព្យសម្បត្តិហូរចូលផ្ទះ ។ វាអាចយំចំនួន២លើក ឬ៣លើក ឬច្រើនជាងនេះ ហើយការប្រាប់ដំណឹង ក៏អាស្រ័យតាមពេលវេលាផងដែរ ដូចជា ៖ យំពេលព្រឹក ឬពេលយប់ ប៉ុន្តែពេលខ្លះ វាក៏យំតាមធម្មជាតិ ។
null
តុកកែ គឺជាសត្វរស់នៅតំបន់ក្តៅក្នុងទ្វីបអាស៊ី ហើយតុកកែភាគច្រើនមានពណ៌ចម្រុះលើដងខ្លួនរបស់វា ។ បើតាមផ្នែកវិទ្យាសាស្ត្រ គឺតុកកែយំដោយសារវាចង់ប្រកាសពីទីតាំងរស់នៅ និងដើម្បីបញ្ចេញខ្យល់ពីក្នុងសួតតាមរយៈបំពង់កដ៏តូច ហើយវាយំប៉ុន្មានលើក អាស្រ័យលើបរិមាណខ្យល់ដែលស្ទះក្នុងសួត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinB_NTJ1I_QMul3fSBKLbhtVzYAtTtLAr63x-Y3xLABokEUGeGzGezrIkRIhhWIWhyQoRPAs3ivty_eoochp9GJZNsq90ZXXcb8GV9aNgrbN5aLDaq0iaj7wUajRcn3Jp1KVTlbnBB_xmm5LOzX3xURRnrMwjxLJ1GbAIR1GlaBEre81PypyaGquo1M0aR/s1280/photo_2026-04-09_08-40-45.jpg

ប៉ុន្តែបើតាមជំនឿរបស់ចាស់ៗវិញ គឺតុកកែជាសត្វមានព្រលឹងវិញ្ញាណបុព្វបុរសរបស់យើងដែលបានចែកឋានហើយ ហើយពេលបុព្វបុរសចង់ដាស់តឿនអ្វីមួយដែលកូនចៅ តែងតែដាស់តឿនតាមរយៈសំឡេងតុកកែយំ ។ ហេតុនេះ សំឡេងតុកកែយំ គឺជាការប្រាប់ពីដំណឹងល្អ ដំណឹងអាក្រក់ ឬប្រាប់ពីលាភសំណាង ដោយផ្អែកតាមការយំរបស់វាមានចំនួនប៉ុន្មានលើក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGvB5qn_BvbPzW_v4I6vow4MiIFPAFaqoflY8dsl3BQFr7r6Xfrnc_OjOaQW6daQBCCSoF8Hj2_adrZAMinfj1sP9lAscGwiPIZ0RGVzAh4B381Ph1-rMvSRe62oitOut1BoUM_aU4iySN0e9YfresA0l28EPlvxgq1Rthno_nOgOgJcGh5CxygtHt_qJs/s800/photo_2026-04-09_08-40-45%20(2).jpg

តើការយំរបស់តុកកែក្នុង១លើកៗប្រាប់ដំណឹងអ្វីខ្លះដល់ម្ចាស់ផ្ទះ?

-យំ ១លើក ៖ មានន័យថា នឹងបាត់បង់របស់របរដ៏មានតម្លៃក្នុងផ្ទះ
-យំ ៣លើក ៖ គឺសមាជិកក្រុមគ្រួសារនឹងជួបតែសេចក្តីសុខ ភាពរុងរឿង និងសុខសប្បាយទាំងផ្លូវកាយ និងផ្លូវចិត្ត
-យំ ៤លើក ៖ នឹងមានហេតុការណ៍មិនល្អកើតឡើងលើសមាជិកក្រុមគ្រួសារ ដូចជា ៖ ឈឺថ្កាត់ ឬឈ្លោះប្រកែក
-យំ ៥លើក ៖ គឺជាការប្រាប់ពីហេតុការណ៍អាក្រក់
-យំ ៦លើក ៖ ម្ចាស់ផ្ទះនឹងជួបរឿងក្តៅក្រហាយ
-យំ ៧លើក ៖ បើយំចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ គឺនឹងមានដំណឹងល្អ បើវាយំផ្ទួនៗ មានន័យថា នឹងមានលាភសំណាង
-យំ ៨លើក ៖ ម្ចាស់ផ្ទះនឹងទទួលបានលាភសំណាង
-យំ ៩លើក ៖ នឹងមានសំណាងយ៉ាងខ្លាំង និងសម្បូរទ្រព្យសម្បត្តិ
-យំ ១០លើក ៖ នឹងជួបភាពរុងរឿង ជួបគូគ្រងមានគុណសម្បត្តិល្អឥតខ្ចោះ មានលុយកាក់ និងរបស់របរប្រើប្រាស់មិនខ្វះ
-យំ ១១លើក ៖ នឹងទទួលបានលាភសំណាងដ៏ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUgx53jCiIgT-IqPYXw6bYPxySxKKeNQbS6k4nslXzLpw4ndn2HfjlwXXF7FwuZTpKkY2r6g1YnZBB7SOvmAFetYH0rzAWoBSMzSAWQqvBs8g698Cju3_sHWJDXI9rORhDnfvYeW6htSQi_zIPCycKZi_X_BgH82j9_VmNJUlDYvmvxRwGGqEUXqAKDZVq/s850/photo_2026-04-09_08-40-45%20(3).jpg

បើតាមជំនឿចាស់ៗ គឺការយំរបស់តុកកែ អាស្រ័យលើពេលវេលា រួមមាន ៖

-ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ៖ គឺជាការប្រាប់ពីដំណឹងល្អ
-ចាប់ពីម៉ោង១២ថ្ងៃត្រង់ ដល់ម៉ោង៦ល្ងាច ៖ គឺប្រាប់ពីដំណឹងអាក្រក់
-ចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១២យប់ ៖ ប្រាប់ទាំងដំណឹងល្អ និងដំណឹងអាក្រក់
-ចាប់ពីម៉ោង១២យប់ ដល់ម៉ោង៦ព្រឹក ៖ គឺជាការយំតាមធម្មជាតិរបស់តុកកែ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkb-UiQnISyf4Xyje1TYHDuGvPYbMn7dJbXIOy25p_1bZe4VwK3dUsCQ5Vga2e7_sFohlCZra1dyr9o_rLDUb3SxesRCCkXlIoCXqXappllic2fuYMFgkUiNeZH8JCAQ-0aBF1IU_Q9vZQkgRUAsFfoTVjcDjN-wnnWKqC3g6OPSz6a1Ulvf-ogPT7wzXK/s650/photo_2026-04-09_08-40-45%20(4).jpg