Home Blog Page 592

លោកជំទាវ នឹម វណ្ណៈ ថារៀនមើលច្បាប់ក្រែងបានភ្លឺបញ្ញាខ្លះក្រោយមានអ្នកមិនពេញចិត្តរឿងធ្វើបញ្ជីសត្វឆ្កែ

0

ឃើញមានអ្នកមិនពេញចិត្តច្រើននិងមានការជជែកវែកញែកចំពោះចំណាត់ការរបស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនៈគីរី រឿងឱ្យមន្ត្រីធ្វើបញ្ជីនិងប្រវត្តិសត្វឆ្កែតាមផ្ទះដើម្បីពង្រឹងសុវត្ថិភាព និងអនាម័យ លោកជំទាវ នឹម វណ្ណៈ ថារៀនមើលច្បាប់លេងៗក្រែងបានពន្លឺបញ្ញាខ្លះ។ ក្នុងនោះលោកជំទាវប្រកាន់ជំហរថាខ្លួនក៏ជាអ្នកស្រលាញ់សត្វតែក៏ស្រលាញ់និងគោរពអនុវត្តន៍ច្បាប់ដែលបានចែង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-tGZv5kyNOdh8R98Chw_HD7x1CHiWZUtnsS5TMsv96AWF4KLP2JYOn9kmrUY3RwJfuS0nYRccVb62Ft3KMEZCqex25Ea87cCO59YMmenT6rxLMpVd5dH9qbp0x3YYrXPHmu4BTkLnX_lpCKoVMypSThplGY5T4KrkcLYVIev86EVWpM9EcHfAdlOOnskO/s2048/image_2025-03-20_09-01-03.png
នៅល្ងាចថ្ងៃទី១៩ មីនា លោកជំទាវ នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេស៊ីអ៊ី គ្រុប បានលើកឡើងនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនថា « ស៊ីខ្សែខាងឆ្កែមេសឆ្កែឱ្យម៉ាណ??? រៀនមើលច្បាប់លេងៗក្រែងបានភ្លឺបញ្ញាខ្លះ។ ខ្ញុំស្រលាញ់សត្វឆ្កែ តែខ្ញុំស្រលាញ់និងគោរពអនុវត្តន៍តាមច្បាប់ដែលបានចែង។ ក្នុងរូបភាពដែលលោកជំទាវភ្ជាប់មកជាមួយនឹងសំណេរគឺបានបង្ហាញពីក្រមរដ្ឋប្បវេណី មាត្រា ៧៥០ ដែលបានចែងចំពោះការទទួលខុសត្រូវរបស់អ្នកកាន់កាប់សត្វ៖ បុគ្គលដែលកាន់កាប់សត្វ ត្រូវទទួលខុសត្រូវក្នុងការសងការខូចខាតដែលកើតឡើង ដល់អ្នកដទៃ ដោយសត្វដែលខ្លួនកាន់កាប់។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgExVfmHc371pcIfyhIeKmzzsc6icuPEeTd_P_le4gOh8BzTnhWq-tUT45oiRwCtQ1lqpxjo0OWjDp9UmCzlAjMXe6unzbn1j0KXDgPC59T9MQsnVoDozXBzcSiXeNcdj8AhFw3yOIq9QR_TjkFHEaE7Zhgnsq1gMyGu_hj98pZgKXZ4LSIoUwwnjkJF3xl/s960/image_2025-03-20_09-01-01%20(3).png

ជាមួយនឹងទំនួលខុសត្រូវលើសត្វចិញ្ចឹមដែលបង្កគ្រោះថ្នាក់លោកជំទាវ នឹម វណ្ណៈក៏បានបង្ហាញពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា៣៣..អ្នកជិះ អ្នកដឹក ឬអ្នកបរសត្វ ត្រូវអនុវត្តដូចខាងក្រោម៖ ១- មិនត្រូវបង្កឱ្យមានឧបសគ្គឬគ្រោះថ្នាក់ដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត ដោយត្រូវដាក់ ចំនួនមនុស្សដឹកឱ្យសមស្របនឹងចំនួនសត្វដែលអាចបញ្ជាសត្វឱ្យទៅឬឈប់បានគ្រប់គ្រាន់និងទាន់ពេលវេលា។ ២-នៅពេលយប់ឬពេលថ្ងៃ កាលណាមើលមិនឃើញច្បាស់ ត្រូវប្រើភ្លើងពណ៌សនៅខាងមុខនិងពណ៌ក្រហមនៅខាងក្រោយ។ ៣-នៅពេលឈប់នៅលើទ្រូងផ្លូវ មិនត្រូវបង្កឱ្យរំខានដល់យានជំនិះផ្សេងៗទៀត ដែលកំពុងធ្វើចរាចរណ៍។ ៤-នៅក្នុងទីប្រជុំជន អ្នកជិះ អ្នកដឹក ឬអ្នកបរសត្វនៅលើទ្រូងផ្លូវ ត្រូវឈប់នៅតាមទិសដែលខ្លួនកំពុងធ្វើចរាចរណ៍ ដោយអនុវត្តដូចខាងក្រោម៖
– ចំពោះទ្រូងផ្លូវដែលមានទិសចរាចរណ៍ពីរ ត្រូវឈប់ខាងស្តាំតាមទិសចរាចរណ៍ របស់ខ្លួន
– ចំពោះទ្រូងផ្លូវឯកទិស ត្រូវឈប់ខាងស្តាំឬខាងឆ្វេងតាមទិសចរាចរណ៍លើក លែងតែមាន ផ្លាកសញ្ញាហាមឃាត់។ ៥- ហាមលែងសត្វឱ្យដើររហេតរហូតលើផ្លូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-tGZv5kyNOdh8R98Chw_HD7x1CHiWZUtnsS5TMsv96AWF4KLP2JYOn9kmrUY3RwJfuS0nYRccVb62Ft3KMEZCqex25Ea87cCO59YMmenT6rxLMpVd5dH9qbp0x3YYrXPHmu4BTkLnX_lpCKoVMypSThplGY5T4KrkcLYVIev86EVWpM9EcHfAdlOOnskO/s2048/image_2025-03-20_09-01-03.png

គួរឱ្យដឹងថាកាលពីពេលថ្មីៗកន្លងមកនេះអភិបាលខេត្តរតនៈគីរីបានបញ្ជាមន្រ្តីក្រោមឱវាទធ្វើបញ្ជីវត្តមានសត្វឆ្កែចិញ្ចឹមតាមផ្ទះ និងតាមដងផ្លូវ ដើម្បីពង្រឹងសុវត្ថភាពចរាចរណ៍ រួមទាំងអនាម័យ ខណៈគ្រោះថ្នាក់ចរាចរណ៍មួយចំនួនក៏កើតចេញពីសត្វឆ្កែក្នុងឯកឧត្តមក៏បានបញ្ជាក់ដែរថាកន្លងមកក៏ធ្លាប់ប៉ះពារដោយសារតែសត្វឆ្កែនេះដូចគ្នា៕

សង្គមស៊ីវិលសម្ដែងក្ដីបារម្ភ ក្រោយអជ្ញាធរចាប់ផ្ដើមរុះរើលំនៅដ្ឋានពលរដ្ឋនៅតំបន់អន្ទង់អាំង

0

ពោធិ៍សាត់៖ សង្គមស៊ីវិលបានសំដែងការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយអាជ្ញាធរបានចាប់ផ្តើមរុះរើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដែលមិនព្រមចាកចេញពីតំបន់អន្ទង់អាំង(ភ្នំ១៥០០) ស្ថិតនៅភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង នៅពេលដែលផុតឱសានវាទ នៅថ្ងៃ អង្គារ ទី១៨ ខែមីនានេះ ដើម្បីរៀបចំឱ្យទៅជាតំបន់បៃតងឡើងវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEip__xht2hLj7HEX_xCoU669LLJg0HKfeD7Kmm_Nn8VGoERhitq_DI2oVlXZJoOT2ky950L84smOQQZSPP7wCXQjNiSPT4sJ2rWiWpyBFA4zzR6IRqJPmQU57yMx379KbZYu553FKiJ1RCW-FHgSHcD1yJh_0aDctS4G6G4nbCadcL4GatKwEOGq_fbn4bp/s1280/image_2025-03-12_14-48-55.png

កន្លងមក មានពលរដ្ឋសរុបចំនួន៩៨ គ្រួសារបានមករស់នៅក្នុងតំបន់អន្ទង់អាំងនេះ ហើយភាគច្រើនបានយល់ព្រមចាកចេញ ទៅរស់នៅទីតាំងថ្មីដែលខាងអជ្ញាធរបានរៀបចំជូន។ ដោយឡែក នៅសល់ពលរដ្ឋចំនួន ១៩គ្រួសារទៀត ដែលមិនព្រមចាកចេញពីលំនៅដ្ឋានរបស់ខ្លួននោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEkuLZIkBkxPSl49TkchIlnZ8m-x0xbkVvNrPLDl35ZXqetFUsaljszXpeNTTKjMNRJRVjPvRv01MzRZiJbK51eumPIc7XDA_7tSRZAutbYWS6bgTjxzLLrpSX0OCqMHiaIUX-McABSzMOo3FIB4yF0is2KlhyQvqTmN-aMrGn3g_vmJlnPhIbT0L8UkCo/s1280/image_2025-03-12_14-48-54.png

សូមជម្រាបថា រដ្ឋបាលខេត្តពោធិ៍សាត់ បានជូនដំណឹងជាថ្មីម្តងទៀត នៅថ្ងៃទី ៣ ខែមីនា ដល់គ្រួសារដែលនៅសេសល់ ក្នុងតំបន់ហាមឃាត់ថា អោយធ្វើការរុះរើ និងចាកចេញពីតំបន់អន្ទង់អាំងដោយខ្លួនឯងក្នុងរយៈពេល១៥ថ្ងៃ។ ក្នុងករណីផុតពេលកំណត់ បើនៅតែមិនព្រមចាកចេញនោះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ សម្ភារនោះឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJHZkYoa561uLrx7U0dvM6k-8_Rxco0YCqvm1PI-iz1WLFuhA6WdRF91gNJU2vtZUh2hpYcyUbLrtMCQCxIQ1KWvQzdx0GNkXEhkRJmU8baLLCURokjphjBdfQH6grMJ2j6rJ47j5GVALbdXqne93HvR9CEo_S4M_9UxbkF1wykVQ0ofMZC0g2X4WIzVIz/s1280/image_2025-03-12_14-48-56.png
សមាគមអាដហុក យល់ឃើញថា អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ គួរតែចុះទៅជួបប្រជាពលរដ្ឋដើម្បីសាកសួរ ប្រមូលព័ត៌មានបន្ថែមទៀត ពីហេតុផលដែលពួកគាត់ មិនព្រមចាកចេញ និង ស្តាប់កង្វល់ពីពួកគាត់ល្អជាជាងការដាក់ឱសានវាទក្នុងការរុះរើ ព្រោះការធ្វើបែបនេះអាចធ្វើឱ្យខូចខាតដល់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋនៅតំបន់នោះកាន់តែធ្ងន់ធ្ងរឡើង ហើយជាចុងក្រោយ នឹងប៉ះពាល់ដល់មុខមាត់រាជរដ្ឋាភិបាល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGBZZ5L4LDgiyapBzISZTJKK5H8Jfk5DkPzaqe89Rew9rLjrzQylSLapV8JRKK2XCWkgowOeuuwzc6G9e1Qikk_5rWeSdystlql9MU_2esT1B58zIp2ST5NFRKkfIMEcxmRdNQ6FhD3kmildRDZdTAavDvzwwKnuhUCNgXKnaxchq7d5JBu6dw9jqerFrD/s1280/image_2025-03-12_14-48-57%20(2).png
ពលរដ្ឋម្នាក់នៅតំបន់អន្ទង់អាំង សុំមិនបញ្ចេញឈ្មោះរៀបរាប់ទាំងទឹកភ្នែកថា បច្ចុប្បន្ននេះ អ្នកស្រីរត់គេចចេញពីលំនៅឋានរបស់ខ្លួន ដោយភ័យខ្លាចកងកម្លាំងអាជ្ញាធរចាប់ខ្លួនអ្នកស្រី ពីព្រោះតែការតវ៉ាដីធ្លី។ សព្វថ្ងៃនេះ កូនៗអ្នកស្រីកំពុងរស់នៅក្នុងលំនៅឋានដែលរងផលប៉ះពាល់នោះ ពួកគេស្ថិតក្រោមការឃ្លាំមើលយ៉ាងតឹងរ៉ឹងពីសំណាក់អាជ្ញាធរ។ អ្នកស្រីថានឹងមិនទទួលយកសំណងដោះដូរដីដែលអាជ្ញាធរផ្ដល់ជូនឡើយ ពីព្រោះដីដែលដោះដូរឱ្យ គឺនៅឆ្ងាយពីផ្លូវជាតិ ពិបាកក្នុងការប្រកបរបររកស៊ី មិនដូចដីនៅតំបន់អន្ទង់អាំង អ្នកស្រីនិងគ្រួសារ អាចរកចំណូលពីការលក់ផលដំណាំរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib7p-AqIV5IAcfR7PTZEmTpGn8NDuGCDMLwzHVxmVYWpHoFlwC-_CsYKO1cDaCEkbZj5YHMq2RturOigE90rINIsmsRyhBvB8BB6e8N1g3Ye97tLwY_7w9P9IcMt3_KVVroNxZv9uJcwNfIS66glk7rpbdqJf9FzIXjoneta5WDsBhOrb1divbzXMJmFdG/s1280/image_2025-03-12_14-48-58.png

ដោយឡែកលោកអភិបាលខេត្តបានលើកឡើងថា អាជ្ញាធរបានពន្យាពេល ឱ្យពួកគាត់ជាច្រើនដងមកហើយ ហេតុនេះ អាជ្ញាធរត្រូវអនុវត្តតាមសេចក្តីជូនដំណឹង ដោយគ្មានការ ពន្យាពេលទៀតនោះទេ។ ចំណែកលោកអភិបាលសុ្រកវាលវែង លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប និងលោកនាយករដ្ឋបាលខេត្តពោធិ៍សាត់ មិនអាចទាក់ទងសុំអត្ថាធិប្បាយបាននោះទេ នាព្រឹកថ្ងៃពុធនេះ៕

ទំនងសប្បាយណាស់! ជនបរទេសចូលរួមរាំលេងកម្សាន្តនៅWalk Streetមាត់ទន្លេយ៉ាងសប្បាយរីករាយ

0

ចាប់តាំងពីរដ្ឋបាលក្រុងភ្នំពេញ បានដាក់ដំណើរការបិទផ្លូវតំបន់មាត់ទន្លេអោយក្លាយជា Walk Street សម្រាប់ដើរកម្សាន្តចុងសប្ដាហ៍មក គេសង្កេតឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសជាច្រើនចូលរួមលេងកម្សាន្តជុំគ្នាសប្បាយ បង្កើតបានជាបរិយាកាសមួយដែលគួរអោយចង់ទៅលេងជាទីបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDjrRK9bBjMuXPUdkLKY_Pns1HAoveNvKNQmjToZYMTQYWi8PLaWUGv7ht8gF8oY3CwgHYQA6ow1-zJzGDyYR8ikQ4qW2TXLA3gGrVX-fKrssXJz2caLS-ZIzHGh7DGA8puqQcJW1smNdghaXlELteoYvQH1kGbPuORE7mQlxg27JbHe2bRJd-aecVaTlI/s1280/image_2025-03-20_10-49-44.png

គួររំលឹកថា ផ្លូវថ្មើរជើងសម្រាប់ដើរកម្សាន្តនៅចុងសប្ដាហ៍នេះ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេ ចាប់ពីមុខប្រៃសណីយ៍កម្ពុជា រហូតដល់មុខព្រះបរមរាជវាំង។ Walk Street នេះទទួលបានការគាំទ្រយ៉ាងសន្ធឹកសន្ធាប់ពីសំណាក់មហារជន ព្រោះវារំលេចយ៉ាងច្បាស់នូវសម្រស់របស់មាត់ទន្លេដែលស្ថិតនៅចំពីមុខព្រះបរមរាជវាំង អមដោយភ្លើងពណ៌និងការតុបតែងគួរអោយចង់គយគន់ ជាពិសេសនៅពេលរាត្រី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3mjCDocYUBtbEE4Pt7kYMqIIVhS4Vh-LA6oZieUoPcy7WTYhx_GMhhUT7M9hz7icfC76hsyY3sW2_QAFJRDGZt9r3Op8bZk9QMp-XOGCnTXKQl-8MaJoECybViFEY9j19WoJnH-2_YwDEBFUWGw-VKgtjMl68chFVXro5A1fBKt7vpyptNzs5wO48xzCl/s1280/image_2025-03-20_10-49-45%20(2).png
សកម្មភាពកម្សាន្តជាច្រើនរួមមានការទស្សនាសិល្បៈសៀករហ័សកម្ម ល្ខោនបាសាក់ សិល្បៈចម្រៀងបុរាណ និងសម័យ ញ៉ាំម្ហូបអាហារដ៏សម្បូរបែប ជិះស៊ីក្លូលេងមើលទេសភាព ព្រមទាំងអាចចូលរួមរាំលេងកម្សាន្តជុំគ្នានៅទីតាំងនោះផងដែរ។ សកម្មភាពលេងសប្បាយទាំងនេះ មិនត្រឹមបានទាក់ទាញចំណាប់អារម្មណ៍របស់បងប្អូនប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ តែគេក៏ឃើញមានជនបរទេសជាច្រើនបានចូលរួមរាំលេងសប្បាយជាមួយគ្នាទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrOd32oBBYO9SGg4EgQ3DuLKGRjc7HLAdqurxMA48C6VpxGriiSMOvFueO_uhnm0J0ARRuQLD4PQIs4Tm8Dsygnb_sEk4-o6l8cWfhhNtnY2_9M1g0BAaOj0NSVAibTzmtgw4jICRTBUx8NnEPJi0xD9do-DLbg2idxH6aTBl8ixWyRk39NFvFY2pLoF0u/s1280/image_2025-03-20_10-49-45.png

តាមការបង្ហោះវីដេអូរបស់ជនបរទេសម្នាក់ដែលបានមកលេងកម្សាន្តនៅ Walk Street បានសរសេជាអក្សរក្នុងអត្ថន័យថា “ខ្ញុំរស់នៅជីវិតដែលល្អបំផុត នៅប្រទេសកម្ពុជា” នៅក្នុងវីដេអូនោះផងដែរ បានបង្ហាញពីសកម្មភាពរបស់គាត់ និងមិត្តរបស់គាត់ប៉ុន្មាននាក់ទៀត កំពុងរាំលេងយ៉ាងសប្បាយជាមួយប្រជាពលរដ្ឋខ្មែរជាច្រើន ហើយគាត់បានបន្ថែមទៀតថា បរិយាកាសនេះគួរតែមានរៀងរាល់ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPJ53RFvVhyaQ13hxXgeJruxuUZIJm_kYGuUSmcn_smjhAqOxMVAHlIaN9AcHGgcd_e1pDCWEO3RUbK0iWO_aAprsGQ4kptJkhC4MBwvpE3UOxINp1XSXmjWe4C4TLiL33v_axak-9NXkDRVb-5jC0V0-eYhhJNy0Nwzq6pW33T0hlxoCZLDDA1UQgMAcH/s1280/image_2025-03-20_10-49-47.png

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ ទីតាំង Walk Street នេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិកាន់តែច្រើន មិនត្រឹមតែនាំមកនូវសប្បាយរីករាយតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមចំណែកក្នុងបង្ហាញពីវប្បធម៌ អរិយធម៌ ទៅកាន់អន្តរជាតិ និងជួយជម្រុញដល់សេដ្ឋកិច្ចបងប្អូនជាអ្នកលក់ដូរ និងលោកតាធាក់ស៊ីក្លូផងដែរ៕

ប៊ុន ផាក ចេញមុខបកស្រាយពាក្យថា “សន្តិភាព” ក្រោយទទួលបានដីកាកោះហៅ ពីស្នងការនគរបាលរាជធានីភ្នំពេញ

0

រាជធានីភ្នំពេញ៖ លោកប៊ុន រស្មី រឺ ប៊ុន ផាក ដែលត្រូវបានគេស្គាល់ថា ជាគ្រូលក់សៀវភៅជោគជ័យ បានចេញមុខបកស្រាយអត្ថន័យពាក្យថា “សន្តិភាព” បន្ទាប់ពីឯកឧត្តម ជួន ណារិន្ទ បានអញ្ជើញលោកអោយទៅពន្យល់ពាក្យនេះ នៅស្នងការនគរបាលរាជធានីភ្នំពេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM8j9lYzE_LB2WZsy7w18wTa5DHeFDwFI9wsRCTq00FmZnA5UYXItdCjIWhU7-O5k2OphnqOhpP8tWwGwKxG86BgPA-20w6iuQWiWEZjCqgDYGO6Ic-YPCB_VR_HZvth9VMeA5V6g6zOpr79u9tK-MblmPtseU1QqO7F6AOZQsiPyBJBrb0WBy4FWJrHD5/s1280/photo_2025-03-19_16-02-37%20(2).jpg

យោងតាមការបង្ហោះសំណេរ របស់លោកប៊ុន ផាក កាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៥ លោកបានសរសេដាក់ក្នុងផេករបស់លោកផ្ទាល់ថា ៖ កំចាត់ក្មេងទំនើង និងចោរប្លន់ឳ្យបានទៅ ទើបអាចនិយាយបានថាយើងមានសន្តិភាព។ ការសរសេបង្ហោះបែបនេះ គឺធ្វើឡើងក្រោយហេតុការណ៍ Youtuber ជនជាតិបរទេសដែលមានឈ្មោះថា Christ និងគូដណ្ដឹងរបស់គាត់ ត្រូវបានចោរឆក់កាបូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimFPe1_Mz3UQFe3s1rVmB3lob2netoH-lnCStb9fAYWo_01bX6TS9FCjtUgK-MBs5fsO-1ZvIRY7nvjqI0v3jM6oKgu3S-FcUEI9UkNEubLFZW35zDbH46hk79KOIBJgoVcsE1u2mBnOfEBZn7HSaJYmtCK7Whthzun6Kw0Fclo6iZlH7US2d_k9ai_R21/s1280/photo_2025-03-19_16-02-37.jpg
បន្ទាប់ពីការបង្ហោះសំណេរនេះរបស់លោកប៊ុន ផាក ក្រោយមកបានប៉ុន្មានម៉ោង ឯកឧត្តម ជួន ណារិន្ទ បានបង្ហោះសារខ្លីមួយ ដោយសូមអញ្ជើញលោកប៊ុន ផាក មកពន្យល់ពាក្យថា “សន្តិភាព” និងក្រោយមកនៅថ្ងៃទី១៧ ខែមីនា លោកប៊ុន ផាក ក៏ទទួលបានដីកាកោះហៅ “ដើម្បីស្រាយបំភ្លឺការបំភ្លៃព័ត៌មានមិនពិតលើបណ្ដាញទំនាក់ទំនងសង្គម” នៅស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែមីនា ខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguzpEE1Bm5-fplSrWw9FS6D4i5-hsNZKou8Zr4IV6SFIUPTnPiMqAJf_cg9GfiIsKCgs0gby0zOtZHvZIi7AXbiZ2MrQmTQjw7Lx5zTAr_mCVUz8Kws33McLqVYoppXvevDQ2kewRbEymMtKnvoIO0jJeIO6CGWcamwKjiLW4pNVPRqMqe2hViQEJkZyhB/s1280/photo_2025-03-19_16-02-38.jpg
លោកប៊ុន ផាកបានចេញមុខបកស្រាយនៅលើបណ្ដាញសង្គមនៅថ្ងៃទី ១៩ ខែមីនានេះថា៖ នេះជាការយល់ឃើញរបស់លោក ដោយជាក់ស្ដែងឃើញថាប្រទេសយើងមានសន្តិភាពពេញលេញហើយ ប៉ុន្តែបញ្ហាក្មេងទំនើង និងលួច ឆក់ ប្លន់ នៅតែមានបន្តជាហូរហែ។ ក្នុងនាមជាប្រជាពលរដ្ឋម្នាក់ យើងចង់រស់ដោយគ្មានការព្រួយបារម្ភ ទទួលបានការការពារពីស្ថាប័នមានសមត្ថកិច្ច និងមានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZA97xtV_xbEFmlknM4i3bsPl5zKNS8K24ACG5ADdlOKVEzzY-aHULos2dIthm-omSTeCEMRfult_he4PBPqO8rhm5zBtuQuGMFyXfP1jXtv9cO1BXzzEW5ZIa0tvXkXZwtJGwd8DBZjrXaeWoQOTW7_sqT7HQIYVb9wpMSqxqsTEAo2srwQEILzEdY2gs/s1280/photo_2025-03-19_16-02-39.jpg
លើសពីនេះ លោកបានបន្ថែមថា៖ ក្នុងន័យនេះលោកគ្មានចេតនាបំភ្លៃការពិត ដើម្បីវាយប្រហារទៅកាន់ស្ថាប័នសាធារណៈណាមួយឡើយ វាគ្រាន់តែជាគំនិតដែលចង់ឈឺឆ្អើលរឿងអសន្តិសុខសង្គម ក្នុងនាមជាអ្នកចែករំលែកចំណេះដឹងមួយរូបប៉ុណ្ណោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi83hCfA1kBz-wEJh6Btr5oDHo9rdxU2BRjJF0KUYrFtQlXVNlSCPPU5eKkIJdFr7uP6MXr-N5Khfo7KxVnR-mVE_Jwp2rrmO4uNzxp2ZezNq2rItuUnHugqaw2VqOOWQxlvieTUgoqyNV-MwrvhmO_Idw67af0jTDQpjdqjVOjlIy-qvG_D4gQTLnb1pvM/s1200/photo_2025-03-19_16-02-36.jpg

យោងតាមការបកស្រាយខាងលើនេះ ក៏មានមនុស្សមួយចំនួនយល់ស្របជាមួយលោកប៊ុន ផាកដែរ ដោយពួកគេលើកឡើងថា ការយល់ឃើញរបស់ប៊ុន ផាកគឺមានហេតុមានផលច្បាស់លាស់អាចទទួលយកបាន នេះអាចប្រហែលជាមានការយល់ច្រលំត្រង់ណាមួយហើយ ដូច្នេះសង្ឃឹមថាថ្នាក់ដឹកនាំយោគយល់ និងអធ្យាស្រ័យផង៕

វៀតណាម គ្រោងកាត់បន្ថយចំនួនខេត្តពី៦៣ មកត្រឹម៣២ខេត្ត

0

នាពេលថ្មីៗនេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍របស់បក្សរដ្ឋាភិបាល ដោយគ្រោងនឹងកែប្រែ និងរៀបចំរដ្ឋបាលខេត្ត-ក្រុងឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhySVjBye7yU2zcnahF2ZDZxX5mOejBERniDl3GjRvKpCLUx8tP6jVpUlPfBM75Q_xM17luoafu5zGQIQ2YLQX6vZzWKUJYpkE3GfHaoJSdy5nQY64JTJuO35zX_xhjxdq7FurK3reCTntfRDFdJpG1YEdtBAamT4bX4ltLyDbHIQO96pvbAwAoDd6Xi6NU/s1360/image_2025-03-20_10-05-22.png

តាមរយៈកិច្ចប្រជុំនេះ វៀតណាមគ្រោងនឹងកាត់បន្ថយចំនួនខេត្តចំនួនពាក់កណ្តាល និងកាត់បន្ថយអាជ្ញាធរថ្នាក់ឃុំរហូតដល់ ៧០ភាគរយ ខណៈរដ្ឋបាលថា្នក់ស្រុកនឹងលុបបំបាត់ចោលទាំងស្រុង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7g9rYNJAn00tU_HH8ogQizXoe691t_na8EJY7g5XI5NLAXNm1mac60djuaN6-C6xfoV4jT2ep1u7CbDEDKI0l51WgSWeGMNj_rfgk8Xme2IvXdhRa8J5YbUm5bvp8qNNc2wLyKCu4weJ1G3LcwkREaCUEHZmv3iZR_YFDgXaEKTd7eQRTavEVKxjGFLvZ/s1240/image_2025-03-20_10-05-22%20(2).png

ការធ្វើបែបនេះ ដើម្បីកាត់បន្ថយចំណាយថវិការជាតិរាប់ពាន់លានដុល្លារ និងធ្វើយ៉ាងណាឱ្យរដ្ឋាភិបាលមានភាពជិតស្និទ្ធជាមួយប្រជាជន ងាយស្រួលក្នុងសម្រួលប្រតិបត្តិការ និងកែលម្អសេវាសាធារណៈជាដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj8_g9YaPideua9HGX2QXez29MgFDWek1h5R7ZHHfeojFFN_xp_I8mx3RLaGVS156-_xKRCBOhgfap_Ip_aOqogYbL6h8UC8LbaClPLnkZYPKld6v-R0q_yuWgHRtEZznu3MGri0vo0XwReX5lmYWUkEqA81coK8k_3H5ziFE0B6F9JWgy67mkEZlh-MkHv/s1200/image_2025-03-20_10-05-23%20(2).png
ក្រៅពីកាត់បន្ថយខេត្ត វៀតណាមក៏នឹងបិទក្រសួងចំនួន៥ ដែលមន្ត្រីរាជការប្រមាណ១០មុឺននាក់នឹងត្រូវអស់ការងារធ្វើ រីឯខ្លះទៀតត្រូវបង្ខំឱ្យចូលនិវត្តន៍មុនការកំណត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLnaoJRogdML9gU5nrRHLe7MOQuzTvJI6StihzbbPug-u5uYwHTYyp6gQwAqzQXo1Or1yNqFnwlH3TpyV_DTgfgnXMnpVBEOP0PjTrqTMpvyq51sBnSPBZ1n-BdEyTvpW5o4h_DQTFgv0YkyFXlBC1UP4qHIFCVdfDlRxpBDat1ejEi2Bt7XDy8AQ_ggVl/s539/image_2025-03-20_10-05-23.png

គួរបញ្ជាក់ថា វៀតណាម ជាប្រទេសគ្រប់គ្រងដោយកុម្មុយនិស្តជារដ្ឋឯកបក្ស ដែលបច្ចុប្បន្នមានខេត្ត-ក្រុង៦៣ ,អង្គភាពរដ្ឋបាល៦៩៣និងថ្នាក់ឃុំ ប្រមាណជាង១០០៣៥៕

 

ក្រសួង នឹងកែប្រែភ្នំព្រះរាជទ្រព្យ ទៅជាសួនច្បារសាធារណៈលំហបៃតង

0

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានពិនិត្យពិភាក្សាសំណើសុំកិច្ចសហការសម្របសម្រួលរៀបចំកែលម្អរមណីយដ្ឋានភ្នំព្រះរាជទ្រព្យ និងលំហរសាធារណៈនានា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjskRWkZ-YE2IrFGsPorNGAjAZV7G2HMGaUVcEUK1Y0m2lYygwaHNthY-YSA1CIPTBWrXJDaaXLOFZjueJesiXBBJsIANBWHz6LpefJb1s27jPG3MA43jihCJ7Um_uysRmythUDLXI8Fy35w8B5fjXPK1CGKb2BCnq5AmCXPsB7wAukns5JVaEeuqWBhX7X/s900/image_2025-03-20_08-57-28%20(2).png

គម្រោងនេះ មានគោលបំណងរៀបចំទីតាំងឱ្យមានសណ្តាប់ធ្នាប់ និងរបៀបរៀបរយឡើងវិញ ដោយរក្សាប្រពៃណីវប្បធម៌ក្នុងតំបន់ រៀបចំបរិស្ថានឱ្យមានផាសុកភាព ជួយលើកកម្ពស់ជីវភាពប្រជាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWoQ6CAd9G9ziiFI4Oi3bUQ_cAThqRnDSH9JN_wjMvI15Yn86sDnJg5dSF1tw5zIZoUJUFfztbbQnd2CgnmorpDYAUey2KfsKtRtNplLY06LuNndirpsLe1lnus3Fnqf7D7cCYddP_L1LRU6_5sR58A-HOrL0SXneuPKL5ul-w1CfAqROlXMUxLOVARFBC/s900/image_2025-03-20_08-57-28%20(3).png

ការបង្កើតនូវលំហបៃតងនៅទីសាធារណៈ ផ្តោតចម្បងទៅការពង្រីកកំណើនសេដ្ឋកិច្ច តាមរយៈការទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាបង្កើតភាពស៊ីវិល័យជូនប្រជាពលរដ្ឋ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiz1XVXJ5rvDVAp6R_nMi6-7UlHE81lY7oIO3ViXRLlfKySKSzyrvcNGPwnwd-An7OR96mjRGynml1ms26nfLagOfV9pB8PypPdA2G8dqiO4TFW1dFa6kX80CuvweujbGmHrlRUxy5ojuOEV1MqJ1hz63NjynbbFHQXVfvGBoQINC2AO2tY06q7WL59pqyM/s900/image_2025-03-20_08-57-29%20(2).png

ខេត្តកណ្តាល ជាខេត្តគោលដៅមួយក្នុងចំណោមរាជធានីខេត្តដទៃទៀត ដោយកំណត់យកស្រុកពញាឮ ជាស្រុកដំបូងគេបង្អស់ ក្នុងការបង្កើតនូវលំហបៃតងនៅទីសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1ZCa5RV8SjpHpUetkMSRIsQsn93XNy3GIhxO98e-NgVriCfF4Hl08agMWgCIUvLv4ExEo2Q7syQJCW-7WKrzkq3TLipZPR8qQhssNzQOrFb5Yt5lXiV77vDCcEvxysUxjTPak0EKQ-4xwMHt63iHf_18JdgkfAbuh1Il528W88xKVsk2_42Z9X8ETw1WA/s900/image_2025-03-20_08-57-30.png

តាមរយៈគម្រោងនេះ គេរំពឺងថា ពលរដ្ឋនៅតំបន់ភ្នំព្រះរាជទ្រព្យ នឹងទទួលបានគុណសម្បត្តិជាច្រើន ជាពិសេសជួយលើកកម្ពស់ជីវភាពប្រជាជន និងរបៀងសេដ្ឋកិច្ចនៅក្នុងតំបន់ថែមទៀតផងដែរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA9Ai6tUjo4cej-a9mNwcDzAd3F9rDCdRob1KwQ9j6QMrrTqMWaBbR0ih5ttJiAc793SCEWtcWwUif-S90ajC8yCUyGnhNYMUGvAFHeGUpy_lNaZp72-WQW34Bv9dwAgSE4aBqQDrzDiVDTlxl9tp9-pIvIpBmUI-a6SML31o48Wp-ZUxt6YhWS3nJt3ZD/s1272/image_2025-03-20_08-57-27.png

បារាំងចែកមាន់១ក្បាលក្នុង១គ្រួសារ ពុំមែនឱ្យពលរដ្ឋចិញ្ចឹមយកស៊ុតបរិភោគតែម្យ៉ាងទេ តែមានគោលបំណងមួយ

0

ប្រទេសបារាំង ៖ នេះជាគំនិតមួយនឹកស្មានពុំដល់ ប្រទេសបារាំងបានអនុវត្តគម្រោងឈ្មោះ «One Family, One Hen» តាំងពីឆ្នាំ២០១៥ មកម៉្លេះ គឺចែកមាន់១ក្បាលក្នុង១គ្រួសារ ដើម្បីឱ្យពលរដ្ឋយកទៅចិញ្ចឹម ។ ប៉ុន្តែទិសដៅរបស់រដ្ឋាភិបាលបារាំង ពុំមែនឱ្យពលរដ្ឋចិញ្ចឹមមាន់យកស៊ុតបរិភោគប៉ុណ្ណោះទេ ប៉ុន្តែដើម្បីឱ្យមាន់ទាំងនេះជួយកាត់បន្ថយកាកសំណល់អាហារក្នុងលំនៅឋាន ហើយរដ្ឋាភិបាលសង្ឃឹមថា មាន់នឹងអាចកម្ចា.ត់ កាកសំណល់អាហារ រហូតដល់២៧៣តោន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN8jiRo19wezIJMChcURECV63zI9TguAwYIixihJN2oSPToCaZipg6ieA_DMC4bgPnT8t2j7622V3z0tA1FOoLK1cO2KokdLXwBOzTa1lG3XiZHcogi5iT76Nkvnovd7cxaivihoDSj05PXVHEHQYfhWAiGrNokpT9sWu2DsstSWygBgM8m9wg_v2lQXfR/s600/image_2025-03-20_08-37-42.png

កាលពីឆ្នាំ២០១៥ បារាំងបានចាប់ផ្តើមសាកល្បងគម្រោងនេះ ដោយយកមាន់ទៅចែកឱ្យពលរដ្ឋក្នុងភូមិមួយឈ្មោះ Colmar ស្ថិតក្នុងតំបន់ជនបទ និងសហការជាមួយកសិដ្ឋានចិញ្ចឹមមាន់ ចំនួន២កន្លែង ។ ពេលនោះ មានពលរដ្ឋ២០០គ្រួសារ ចាប់អារម្មណ៍ចូលរួមក្នុងគម្រោងចិញ្ចឹមមាន់ ដើម្បីកាត់បន្ថយកាកសំណល់អាហារ ។ រីឯមាន់ដែលពលរដ្ឋយកទៅចិញ្ចឹម មាន២ពូជ រួមមាន ៖ ពូជ Poulet Rouge និងពូជ Alsace ។ ក្រោយមកទៀត ក៏ចែកមាន់ពូជក្នុងស្រុក ដែលមាន់ទាំងនេះភាគច្រើនរស់នៅភាគខាងជើងប្រទេសបារាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7BhrOlLVdByWI9QIQ7cJCSL5cu9BkvIWy1D59VqrnkZCUEPx4jeuW1IzcESr9VK57ONTaKDvJZiPyC4lC1SpPtrPFOX1ztar7jV717t0yy_sDDPWO75OUlH5f4m4N0nJ5wa6qVTY_O11pdPF2kssH_6yRskuWnXW79mjL3IXMUlb7bEd-GTwWuc58jC-O/s1200/image_2025-03-20_08-37-43%20(2).png

មុនពេលពលរដ្ឋចុះឈ្មោះទទួលយកមាន់មកចិញ្ចឹម គឺគ្រួសារនីមួយៗត្រូវតែយល់ព្រមថា នឹងចិញ្ចឹមមាន់ត្រឹមត្រូវតាមក្បួនអនាម័យ ឬសម្អាតអាចម៍មាន់ឱ្យស្អាត ពុំប៉ះពាល់បរិស្ថាន ។ ក្រៅពីនេះ ពលរដ្ឋត្រូវតែធ្វើទ្រុងមាន់ដោយខ្លួនឯង និងលែងវាឱ្យដើរ ។ តើការចែកមាន់១ក្បាលក្នុង១គ្រួសារនេះ ពិតជាអាចកាត់បន្ថយកាកសំណល់អាហារដែរឬអត់?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin5W_UwMlI8QxkllT0CN-3o16RKW2NU_adka2J1ORgNCnvMAzu2ll3WZ-d_C1h5IVIj59WlwvFKxN_D56okQnv6mjt2f7Pi5VgukAimPt00VuMQXim9yLmmQ8sy3mNTrUGuh66ilxI535ztqO4FlVNOPvBOc3RPWZpMRl8COBEhhXv9jRMZjPQ-DmEgfu0/s800/image_2025-03-20_08-37-43.png

តាមធម្មតា ពេលបរិភោគអាហាររួច យើងតែងតែបោះចោលកាកសំណល់អាហារ ប៉ុន្តែពេលយកមាន់មកចិញ្ចឹម គឺមាន់នឹងស៊ីកាកសំណល់អាហារទាំងនេះ ។ ដូច្នេះ យើងពុំចាំបាច់បោះចោលកាកសំណល់អាហារខ្ជះខ្ជាយទៀតទេ ប៉ុន្តែយើងនឹងឆ្ងល់ថា តើមាន់១ក្បាលអាចកម្ចាត់កាកសំណល់អាហារបានច្រើនកម្រិតណា?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAOze5syhfm28iIEDScGlpwoCgfmFMW6v8Fe8cs1xBnc7BJqmfOmtfkiiDFagNRpRaJaGg_SMY8R60vgPcu7pS5CHITvtb824rTAs6Y79rC0JLzzNYGBHLvOzyhZlwbJKrWWfD1fyFmhbsIki0KqVOuL-4KGNOtrdwMY5pdAFHzc3TY9cCdZK4Xhswlm-V/s848/image_2025-03-20_08-37-44.png

អ្នកជំនាញនិយាយថា ជាមធ្យម មាន់ដែលមានអាយុ៤ឆ្នាំ នឹងអាចស៊ីកាកសំណល់អាហារ រហូតដល់១៥០ក្រាមក្នុង១ថ្ងៃ ។ ហេតុនេះ ចាប់ពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន (ឆ្នាំ២០២៥) មាន់ជាង៥,២៨២ក្បាល ដែលរដ្ឋាភិបាលបារាំងចែកឱ្យពលរដ្ឋយកមកចិញ្ចឹមនោះ នឹងអាចកម្ចាត់កាកសំណល់អាហារ រហូតដល់២៧៣តោន ៕

បញ្ហាធំសម្រាប់ពលរដ្ឋឥណ្ឌូណេស៊ីរស់នៅទាំងភ័យខ្លា.ច គឺក្រពើខាំមនុស្សឥតល្ហែសព្វថ្ងៃនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីប្រឈមនឹងបញ្ហាក្រពើខាំពលរដ្ឋបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងស្លា.ប់ ច្រើនបំផុតលើពិភពលោក ។ ជាក់ស្តែង កាលពីឆ្នាំ២០២៤ ក្រពើបានខាំពលរដ្ឋឥណ្ឌូណេស៊ី រហូតដល់១៧៩លើក បណ្តាលឱ្យពលរដ្ឋស្លា.ប់ ចំនួន៩២នាក់ ដែលធ្វើឱ្យពលរដ្ឋ និងអ្នកជំនាញអំពាវនាវទៅរដ្ឋាភិបាលជួយដោះស្រាយបញ្ហា មុនពេលបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgheZjwS04G_ePUG_nvPr_ulCbie7uCbbzlOq-99P9plfupLH8fJ8AojRF2Thb8Mfz910kiq_THCPvx3yRevxxUMdUto15zwuJ_LQi_tLdkBsX3gWtuEBj-iebz7wXFFVDTiRkaPRB7dY4dqi0btWbT7HQgX2UCoZ-UrtLOr-jq7RJcKvoAmJkNYlw9FfrY/s1600/image_2025-03-20_08-33-33.png
បណ្តាញសង្គមឥណ្ឌូណេស៊ីបានចែកចាយរូបភាពក្រពើខាំមនុស្សកាន់តែច្រើន រហូតធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីភ័យខ្លាចទូទាំងប្រទេស ជាពិសេស ពលរដ្ឋរស់នៅភូមិក្បែរទន្លេ ដូចជា ៖ ភូមិជាច្រើនរបស់ខេត្តសុឡាវ៉េស៊ី ស្ថិតនៅតាមមាត់ទន្លេប៊ូឌុងប៊ូឌុង សម្បូរក្រពើខាំមនុស្សណាស់ ដោយសារភូមិទាំងនេះជាចំណុចទន្លេប៊ូឌុងប៊ូឌុង ភ្ជាប់គ្នាជាមួយទឹកសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibo1JkbSAWeBYXWVAoI0LUSVwSIgWSHBbGOcwQTMj5_hs3MPqyS-U38FvjJ3axj5RFu8WwoElbN8cwVHkiqN1kYVsG33tfHLz7-oXPJ25whTDlF04PHTeEE_vNU155fJzkNAB4zWLa25KZvBn4KjfJQsf99K1rMMy8NF5kFjDE-rCI0Nz45Hk368oT54bw/s768/image_2025-03-20_08-33-34.png

ពលរដ្ឋរស់នៅភូមិទាំងនេះរស់នៅក្បែរក្រពើទឹកប្រៃយូរមកហើយ ពួកគេថែមទាំងមានតួនាទីជួយអភិរក្សក្រពើទៀតផង ពីព្រោះវាជាសត្វដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីការពារ និងហាមសម្លាប់ ។ ប៉ុន្តែរយៈពេល១២ឆ្នាំមកនេះ ក្រពើបានខាំមនុស្សកាន់តែច្រើន ដែលធ្វើឱ្យអ្នករស់នៅមាត់ទន្លេភ័យខ្លាច និងនិយាយពីក្រពើខាំជាញឹកញាប់ ។ ក្រពើជាច្រើនក្បាលរស់នៅក្នុងទន្លេ និងប្រឡាយតូចៗ ដែលក្មេងៗចូលចិត្តហែលទឹកលេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyAdgaWTXsD18V60y_Gsv3VZm_cSVGMNAmCK046nO1CXegZOW66hP_nWeYlaecSigOzsDQwIKyFcsGno_3OVYeeEHUWW44DYbZ90PWaXC3U8YQODc5M8MzoXkSISav6ar5IgdFfdKv9Cnrd9M2CMesd2OiM0ge_fD1ICcyP9RpjM5xnrf4pE_ADVLAi_Ef/s631/photo_2025-03-19_10-59-27.jpg
ស្ត្រីវ័យកណ្តាលម្នាក់ឈ្មោះ មូនិប៉ា ត្រូវបានក្រពើធំ១ក្បាល ប្រវែង៤ម៉ែត្រ ស្ទុះមកខាំពេលយកសំរាមទៅបោះចោលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ ។ ពេលឮសំឡេងស្រែកយំ ស្វាមីរបស់ស្ត្រីរូបនេះក៏មកជួយជីវិតប្រពន្ធ រួចផុតពីការវាយប្រហាររបស់ក្រពើ ប៉ុន្តែស្ត្រីរូបនេះមានស្នាមរបួសពេញរាងកាយទាំងអស់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនខែ ។ ក្រោយកើតហេតុការណ៍អាក្រក់ ក្រុមគ្រួសារនេះបានហាមឃាត់កូនចៅមិនឱ្យដើរទៅបរិវេណក្រោយផ្ទះ និងទៅក្បែរទន្លេទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcER7hesV8EXbBNEfaAfdCvSvOazcFqfPgBHlruDmJ1AvebU3Qy0_vHwNbHrY-l-jaDwNBC0e8zaPIU7RKsubOc5NHVoaizTMII1bk9MqvwRzn3uEDBkp0_Dwqo63NAd-na-jgeuvN1S3ZL1wLoxRqhi-LJrFI4GThyphenhypheny-AR9IOHZ3l073I65PHGD9PuiA_/s636/photo_2025-03-19_10-59-45.jpg

រយៈពេល១២ឆ្នាំកន្លងមក ឥណ្ឌូណេស៊ីបានប្រឈមនឹងបញ្ហាក្រពើខាំមនុស្សកាន់តែច្រើនឡើងៗ ដោយសារមានចម្ការដូងប្រេងនៅបរិវេណមាត់ទន្លេ ហើយក្រុមហ៊ុនដូងប្រេងខ្លះបានជីកប្រឡាយទឹកបន្ថែមទៀត ដើម្បីតភ្ជាប់ជាមួយទន្លេប៊ូឌុងប៊ូឌុង ។ ដូច្នេះ ធ្វើឱ្យក្រពើជាច្រើនក្បាលបង្ហាញខ្លួនក្បែរភូមិកាន់តែច្រើន ដោយសារវាហែលពីទន្លេចូលក្នុងប្រឡាយទាំងនេះ ។ ពលរដ្ឋបានចែកវេនគ្នាយាមកាមក្រពើដើម្បីកុំឱ្យវាធ្វើបាប ពីព្រោះពេលខ្លះ ក្រពើបានហែលទៅកន្លែងចិញ្ចឹមបង្គា និងត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOTe5WDhPE9UjuM3t4vX-R4AZZbJj4jGvZ68gRuGA4nAMe85CJ29umza3qQzN_VDC1grjivXRemH2QMpsAe6qm57YV7qFWhwVdcGw4H4MWi19UCgE1dnMOmKxe8uVUxXE8QWr45Z6lpnbeabW3RDVmnbqh9r-iCeUYNAM0_xP6FapDGPDUpkaC0DUFrjJc/s2500/image_2025-03-20_08-33-34%20(2).png

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអភិរក្ស និងការពារក្រពើទឹកប្រៃ តាំងពីឆ្នាំ១៩៩០ មានន័យថា ពលរដ្ឋពុំអាចសម្លា.ប់ ក្រពើទេ ទើបធ្វើឱ្យឥណ្ឌូណេស៊ីមានក្រពើកាន់តែច្រើន នាពេលបច្ចុប្បន្ន ។ ចុះលោកអ្នកវិញ គិតយ៉ាងណាដែរ បើនៅប្រទេសកម្ពុជាសម្បូរក្រពើដូចឥណ្ឌូណេស៊ី ហើយយើងពុំអាចសម្លាប់វាបាន ព្រោះខុសច្បាប់ តើគួរធ្វើដូចម្តេច?

ពលរដ្ឋថៃនាំគ្នាដឹកត្រីទីឡាបយ៉ាខ្មៅទាំងឡានៗមកចាក់ចោលនៅមុខវិមានរដ្ឋាភិបាលព្រោះមូលហេតុនេះ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋមកពីខេត្តចំនួន១៩ ទ្រាំលែងបានទៀតហើយ ពួកគេនាំគ្នាយកត្រីទីឡាបយ៉ាខ្មៅ២តោន មកចាក់ចោលនៅមុខវិមានរដ្ឋាភិបាល ដោយសារនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ពុំដោះស្រាយតាមការស្នើសុំ៤ចំណុច របស់ពលរដ្ឋ ។ ពលរដ្ឋទាំងនេះសូមឱ្យនាយករដ្ឋមន្ត្រីរកវិធានការកម្ចា.ត់ ត្រីនេះជាបន្ទាន់ បើពុំដូច្នោះទេ ពួកគេនឹងយកត្រីទីឡាបយ៉ាខ្មៅ រហូតដល់១៩តោន មកចាក់ចោលនៅមុខវិមានរដ្ឋាភិបាលថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk6s5k4ASi2PGADP_tS5PKiciCPMROUaM99TPYxVA-Tv2z7foYxq31jUWTxZsmyXAcvkPbjPWm9t3d6RpRE9xkltRUD-YyVDDXJRIGt0f3u-HrmuzzTogJQHqhp9Gyq3VmeEvkUdNC0J0z4jEqWAdReJdAv71I9naGKxBJxxOi442O7GO0PNSwc0ld5gyL/s1280/photo_2025-03-19_09-33-18%20(2).jpg

កាលពីម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋថៃមកពីខេត្តចំនួន១៩ ដែលរងផលប៉ះពាល់ដោយសារត្រីទីឡាបយ៉ាខ្មៅ បានណាត់ប្រមូលផ្តុំគ្នានៅបរិវេណខាងមុខក្រសួងកសិកម្ម និងត្រៀមដើរហែក្បួនទៅកាន់វិមានរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតាមការស្នើសុំ៤ចំណុចរបស់ពលរដ្ឋ កាលពីថ្ងៃទី១៣ ខែមករា កន្លងមក ដូចជា ៖

១-បង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេត និងស្វែងរកអ្នកប្រព្រឹត្តខុស
២-កម្ចាត់ត្រីទីឡាបយ៉ាខ្មៅឱ្យអស់ត្រឹមរយៈពេល១ឆ្នាំ និងពន្លឿនការស្តារប្រព័ន្ធអេកូឡូស៊ី
៣-ប្រកាសតំបន់គ្រោះមហន្តរាយភ្លាមៗ និង
៤-មន្ត្រីរដ្ឋាភិបាលត្រូវប្តឹងជនល្មើសដើម្បីទាមទារប្រាក់សំណង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZKwnYCiDzD8dhuqoQPFnc2b-PYD601tJwswlwD5QnPJ8rMUbav_qeGsf1HOVUumArpZl1p-Y4wMOyWaojjf6fqXQPiLcAEvfpO1ngSS8Ic83y3anbiZTEJ4cWExAuPdhUwgRb6MZdqu-nfq9gtrDV0eMNXcS7grygFLM4zl4lmF194PGJe1arSZHiOB8r/s1280/photo_2025-03-19_09-33-18.jpg

បន្ទាប់មក នៅម៉ោង១០ និង៤៩នាទី ក្រុមពលរដ្ឋក៏ចាប់ផ្តើមដើរហែក្បួនចាកចេញពីបរិវេណខាងមុខក្រសួងកសិកម្ម ឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល ដោយពួកគេឈប់នៅមុខក្លោងទ្វារក្រសួងអប់រំ ដែលនៅទល់មុខច្រកទ្វារទី៥ របស់វិមានរដ្ឋាភិបាល ដើម្បីដាក់លិខិតតវ៉ាទៅនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho3lB27ef2-Cv6ageYFc-KyxDsMaeKb0o-y-y-2ZyAUeX8MVtj6ociPNvZ1O36xdOOfEdMr_HSdCOCbiaTrsJ0WhhUJGKYrJhkHQQV2wGyvd8Xuz5s-2W9KLNO0NTYa8kWpiBvnyfHGyYwicqyNNWK-EM8hOIvcjPd8RVDXrHYkvfNHBS7IYWXllQXk3Sy/s1280/photo_2025-03-19_09-33-20.jpg

លោក ប៉ាន់យ៉ា តូកថង កសិករចិញ្ចឹមបង្គានៅខេត្តសមុទ្រសង់ក្រាម និយាយថា លោកមកដាក់លិខិតតវ៉ាទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យដោះស្រាយតាមការស្នើសុំ៤ចំណុចរបស់ពលរដ្ឋ ហើយចង់ឱ្យនាយករដ្ឋមន្ត្រីតែម្នាក់ប៉ុណ្ណោះចេញមកទទួលលិខិតតវ៉ានេះ ។ បើម៉ោង២រសៀល ពុំបានជួបនាយករដ្ឋមន្ត្រីទេ ពួកយើងនឹងយកត្រីទីឡាបយ៉ាខ្មៅ ចំនួន២តោនមកចាក់នៅមុខវិមានរដ្ឋាភិបាល ដើម្បីបង្ហាញថា ពួកយើងយកត្រីនេះមកប្រគល់ឱ្យនាយករដ្ឋមន្ត្រី ព្រមទាំងដុតអំបិល-ម្ទេសដាក់បណ្តាសា ។ បើលើកនេះ រដ្ឋាភិបាលពុំដោះស្រាយ ពលរដ្ឋទាំង១៩ខេត្ត នឹងមកវិមានរដ្ឋាភិបាលម្តងទៀត និងយកត្រីទីឡាបយ៉ាខ្មៅ មកចាក់ចោលរហូតដល់១៩តោន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilzB2ffpAGhRqXtF5dshqicz4KJryBpf8vtejCP4VnxTTLo6inclJkApCtHILGarSADPV0zz0BAfpmf7fuCZcyKLyc3mHWv7JdCRNj358aWLX5lCkE2a91yHxlNNTdQkLadT29tmgXmNyHwdtk1PUrhCsgB_CY1i62w5k-yAc9d59MQ9AiqLfIKOg8Ya1R/s1280/photo_2025-03-19_09-33-22.jpg
ចំណែកលោកយាយ ផីន តុមថង អាយុ៨៧ឆ្នាំ ចិញ្ចឹមបង្គានៅខេត្តសមុទ្រប្រាកាន បាននិយាយទាំងទឹកភ្នែកថា លោកយាយបានចិញ្ចឹមបង្គាអស់រយៈពេលជាង៤០ឆ្នាំ ប៉ុន្តែពេលមានបញ្ហាត្រីទីឡាបយ៉ាខ្មៅ ចាប់ពី៥ឆ្នាំ ទៅ៦ឆ្នាំមកនេះ ធ្វើឱ្យលោកយាយខាតបង់ដើមទុនអស់រាប់សែនបាត បាត់បង់ចំណូល ។ លោកយាយក៏ប្តូរមុខរបរមកស៊ីឈ្នួលកាត់ក្បាលត្រី និងបានចំណូលតិចតួច ជីវភាពលំបាកខ្លាំងណាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc8qyv8GCrAeKoHf5LqXBoPYyLAv_VvG8uvbja9E5DxzEEayv9vuWH8_fu0rkQYq_FNjZ3zxoXcRb6gFSr4nLTjjc16bhmngVnM85-IBJzeAKNSNOueBHkS7Pp1z5fpwpNA0XHdaUtz_OFQ_jiVZ4ikdzLkuz-S_Ht2N3CNaAyevUbV7Sku6Gz5V7D5LlV/s1280/photo_2025-03-19_09-33-23.jpg
រហូតមកដល់ម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ក្រុមពលរដ្ឋថៃក៏បាននាំគ្នាយកត្រីទីឡាបយ៉ាខ្មៅ ចំនួន២តោន ដែលដឹកតាមរថយន្តមកចាក់ចោលនៅមុខក្លោងទ្វារទី៥ របស់វិមានរដ្ឋាភិបាល ព្រមទាំងដុតអំបិល-ម្ទេសដាក់បណ្តាសា ។ អាជ្ញាធរបានបិទទ្វារវិមានរដ្ឋាភិបាល ហាមពលរដ្ឋចេញ-ចូលបរិវេណនេះ និងប្រកាសថា នេះជាការប្រមូលផ្តុំតវ៉ាខុសច្បាប់ ។ ក្រៅពីនេះ អាជ្ញាធរស្នើឱ្យពលរដ្ឋរក្សាអនាម័យនៅមុខវិមានរដ្ឋាភិបាល ទើបពលរដ្ឋយកកម្រាលមកក្រាល មុនពេលចាក់ចោលត្រីទីឡាបយ៉ាខ្មៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5lftI38nyeI9kg5pk0lz-BVxyYGhQpt3YqucuIRj39wXEC1waVfkfUx3kuo8fH6OTFrYSTFjXyO8bTom6a5bJpTxXtAcHku5MdvwHyNTPVop_vU8Q26xdn5vsSXTou00Wmruz18sMqEx3BIvAFcmG5eZ18U8DEXsoO2hnBUVGL3BIy1lHUqvw2kmNXLfD/s1280/photo_2025-03-19_09-33-25.jpg

ជនសង្ស័យឆក់កាបូប ជនបរទេសលើកមុន ប្រឈមមុខជាប់ពន្ធនាគារ២០ឆ្នាំ

0

ថ្មីៗនេះ មានករណីជនសង្ស័យម្នាក់ បានជិះម៉ូតូ ១គ្រឿង ធ្វើសកម្មភាពឆក់កាបូបជនបរទេសម្នាក់ឈ្ម៉ GLADYS ELISA ភេទស្រី ដែលកំពុងដើរ នៅចំណុចផ្លូវលេខ១០៦ កែងផ្លូវ លេខ១៣ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ក្រោយទទួលបានដំណឹងនេះភ្លាម សមត្ថកិច្ច បានធ្វើការស្រាវជ្រាវដោយចំណាយពេល៣ម៉ោង ឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ប៉ុល ខូចចិន្តា ភេទប្រុស អាយុ៣៧ឆ្នាំ ដែលជាទណ្ឌិត ទើបអនុវត្តទោស ពន្ធនាគាររយៈពេល៤ឆ្នាំ ពីបទ លួចមានស្ថានទម្ងន់ទោសកាលពីឆ្នាំ២០១៩។

បន្ទាប់ពីការឃាត់ខ្លួន ជនសង្ស័យខាងលើត្រូវបានតំណាងអយ្យការ សម្រេចចោទប្រកាន់៣បទល្មើសរួមមាន៖

  • បទ លួចមានស្ថានទម្ងន់ទោស (ការមិនរាងចាលក្នុងបទឧក្រិដ្ឋ)
  • បទ ប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះក្លែងក្លាយ
  • និងបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

បើតាមអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនសង្ស័យខាងលើបានប្រព្រឹត្តអំពើមិនរាងចាលក្នុងបទឧក្រិដ្ឋ ហើយផ្អែកតាមច្បាប់អាចនឹងផ្តន្ទាទោសដាក់ពន្ធនាគារ រហូតដល់២០ឆ្នាំ៕