ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានចេញសេចក្តីថ្លែងការណ៍ច្បាប់ទី២ ពុំទទួលស្គាល់អំណាចយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ហើយថៃនៅតែប្រកាន់គោលជំហរដដែលថា នឹងចរចាទ្វេភាគីជាមួយកម្ពុជាតាមរយៈកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) ពីព្រោះថៃពុំចង់ឃើញការខាតបង់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEZqL6XB0BMhyphenhyphenhJp9mN1DYztwGMViWh_PskznezBlVWR4O2B242C2Wn-oTfmyVYtfW7TBiR0T-B58Eo1CXQmgCoKq6AXJGAQ5uTtShyphenhyphenLxPhkvzyMkPJx7_NnniEd17RjeTasNvl-GblMGvyrYxZfJrmuV21enQ2G0PjG9upN4WheqeQqA5NCLhiMEPaUTI/s1200/image_2025-06-09_08-38-04%20(2).png
កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ លោក Jirayu Houngsub អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីនិយាយថា រដ្ឋាភិបាលថៃបានចេញសេចក្តីថ្លែងការណ៍ច្បាប់ទី២ ដែលមានខ្លឹមសារថា តាំងពីមានការប៉ះទង្គិចនៅបរិវេណព្រំដែនកម្ពុជា-ថៃ នៅខេត្តឧប៊ុនរ៉ាជថានី កាលពីថ្ងៃទី២៨ ខែឧសភា កន្លងមក ប្រទេសទាំងពីរបានពិភាក្សា និងព្រមព្រៀងប្រើប្រាស់យន្តការទ្វេភាគីដែលមានស្រាប់ដើម្បីដោះស្រាយបញ្ហា រួមមាន ៖ គណៈកម្មការព្រំដែនរួម (JBC), គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងគណៈកម្មការព្រំដែនតំបន់ (RBC) ដោយផ្អែកលើទំនាក់ទំនងល្អកម្ពុជា-ថៃ ក្រោយការពិភាក្សារវាងមេបញ្ជាការកងទ័ពប្រទេសទាំងពីរកាលពីថ្ងៃទី២៩ ខែឧសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOdSqys1P3zdukYqmWFWjoDEXGDR6Qc1pbfCRzPWb5OUGfpH0h9aM5K4vj3vhN6XJ3B8vyzBBzkrr1qJHhPWCfMWY6bxT-rRufgFVHEHF8LQWv0mF5myppPZ4j0UYVUzioT5WeZU3OQ7WtnCvjPx-LGgHM2OTmOtFS4m5z17y-bN9Pgtbz8Dln4vDbslHr/s1600/image_2025-06-09_08-38-04.png
លោក Jirayu បន្តថា កម្ពុជាតាំងចិត្តដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) នោះ គឺប្រទេសថៃប្រកាសពុំទទួលស្គាល់អំណាចយុត្តាធិការរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) តាំងពីឆ្នាំ១៩៦០ រហូតដល់បច្ចុប្បន្ន ពីព្រោះប្រទេសទាំងពីរមានយន្តការទ្វេភាគីដើម្បីដោះស្រាយបញ្ហាព្រំដែនរួចហើយ ដែលកម្ពុជា-ថៃបានព្រមព្រៀងគ្នាតាំងពីដំបូង ។ ចំណុចសំខាន់ គឺភាគីទាំងពីរត្រូវដោះស្រាយបញ្ហានៅតំបន់ជម្លោះតែប៉ុណ្ណោះ និងពុំពង្រីកបញ្ហាបន្ថែមនាំឱ្យកាន់តែស្មុគស្មាញខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtv2K8o2_KiSNH45MSgDDmAiR490yREZqwpDZ6pcoroVomk2GUn19QH8g6Y0ptx7z-Sy3fxGJ56z9EZGM1KZldzU2eG8bL-3IK9i8TBuLKc3MPnaDcrEnQH2vlQfFwhhTE8_C7Sk7OTLO4uaFLowm4D8-OrX4h00IBsIXgldv890nc7T23rN2qeSfln24F/s1500/image_2025-06-09_08-38-07.png
ប្រទេសថៃពុំចង់ឃើញភាគីណាមួយបាត់បង់ ហើយកម្ពុជា និងថៃមានយន្តការព្រំដែនរួចហើយ ជាពិសេស យន្តការគណៈកម្មការព្រំដែនរួម (JBC) ក្នុងរយៈពេល២៦ឆ្នាំកន្លងមក ដែលបានអនុវត្តក្នុងតំបន់ជាច្រើន ដូចជា ៖ ករណីស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ថិតនៅភូមិណងអៀន ឃុំថាខាម ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ជាប់ភូមិស្ទឹងបត់ ឃុំប៉ោយប៉ែត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ) ។ ក្រៅពីនេះ ក៏មានការសាងសង់ស្ពានព្រំដែនថ្មីកម្ពុជា-ថៃ នៅច្រកព្រំដែនបានផាកកាត ខេត្តចាន់បុរី ជាប់ខេត្តប៉ៃលិន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwB8rdPhuLv2ho7JDVSoSWKRBTJFPd1jtnKFvsUYJDCC8hIzbVf1xNoYOEmR1oyYKRamPlBjHN87fiS9M2jYTJQ60otmmjplJeFefwYyzf8ObmUDh70bV3iNZ0Qbeb0bvJ2N2iPHOvfkGdnSNCdXY435rB6bOmoNmt93irIee_mwQmKlLtHUAlgXGfKaTO/s864/image_2025-06-09_08-38-08.png

ប្រទេសថៃត្រៀមខ្លួនចូលរួមកិច្ចប្រជុំគណៈកម្មការព្រំដែនរួម (JBC) នៅថ្ងៃទី១៤ ខែមិថុនា នេះ ហើយថៃរំពឹងថា កម្ពុជានឹងបង្ហាញបំណងដូចគ្នាក្នុងការសហការជាមួយថៃ ដើម្បីឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់ប្រទេសទាំងពីរលើសន្តិភាព ស្ថិរភាព និងការគោរពគ្នាទៅវិញទៅមក ៕