អស់រយៈពេលជិត៣ខែបន្ទាប់ពីភាពចម្រូងចម្រាសជុំវិញ Kim Soo Hyun និង Kim Sae Ron បានផ្ទុះឡើងមតិសាធារណជនបានផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះការពេញចិត្តរបស់ Kim Soo Hyun ។
.png)
ការចោទប្រកាន់ដំបូងថា Kim Soo Hyun បានណាត់ជួបជាមួយតារាសម្តែង Kim Sae Ron តាំងពីនាងនៅមិនទាន់គ្រប់អាយុបង្កមានភាពភ្ញាក់ផ្អើលក៏ដោយក៏កង្វះព័ស្តុតាង ជាក់ស្តែង និងការសង្ស័យកាន់តែខ្លាំងឡើងអំពីភាពជឿជាក់របស់ជនជាប់ចោទ បានផ្លាស់ប្តូរមតិសាធារណៈបន្តិចម្តងៗ។
នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងនៅក្នុងផ្នែក comment របស់កាសែត មនុស្សជាច្រើនបានសង្ស័យថា Kim Soo Hyun ត្រូវបានចោទប្រកាន់ក្លែងក្លាយ។ ការបញ្ចេញមតិរបស់សាធារណជនដែលបង្ហាញពីការចាប់អារម្មណ៍កាន់តែខ្លាំងឡើងចំពោះការត្រឡប់មកវិញរបស់តារាសម្តែង។.png)
ភាពចម្រូងចម្រាសបានចាប់ផ្តើមនៅពេលដែលគ្រួសាររបស់ Kim Sae Ron និង YouTube Channel Garosero បានអះអាងថា Kim Soo Hyun បានណាត់ជួប Kim Sae Ron តាំងពីឆ្នាំ ២០១៦ នៅពេលដែលនាងមានអាយុ ១៥ ឆ្នាំ ហើយទំនាក់ទំនងនេះមានរយៈពេល ៦ ឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ បើយោងតាមការស៊ើបអង្កេតនាពេលថ្មីៗនេះ ដោយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ Kim Soo Hyun មានទំនាក់ទំនងរយៈពេល ៣ ឆ្នាំជាមួយតារាស្រីម្នាក់ទៀតចាប់ពីឆ្នាំ២០១៦ដល់២០១៩ ។ តារាស្រីនោះគឺនៅក្រុមហ៊ុនគ្រប់គ្រងដូចគ្នា ហើយត្រូវបានគេរាយការណ៍ថា Kim Soo Hyun តែងតែសរសេរសំបុត្រទៅកាន់តារាស្រីនោះអំឡុងពេលលោកបម្រើយោធា។

របាយការណ៍ផ្សេងទៀតបាននិយាយថា Kim Sae Ron បានណាត់ជួបមនុស្សច្រើន កាលនាងនៅក្មេងរួមទាំងពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងតារាចម្រៀង WOODZ និងអតីតអត្តពលិកជម្រើសជាតិផងដែរ។ គួរកត់សម្គាល់ថា រូបថតដែលបង្ហាញជាព័ស្តុតាងនៃទំនាក់ទំនងមិនទាន់គ្រប់អាយុរបស់ Kim Sae Ron ជាមួយ Kim Soo Hyun ត្រូវបានបង្ហាញថាថតជាមួយ iPhone 11 ដែលជាម៉ូដែលទូរសព្ទដែលចេញបន្ទាប់ពី Sae Ron មានអាយុ ១៩ ឆ្នាំ។
លើសពីនេះ ការអះអាងរបស់ Garosero ដែលថាអ្នកដឹងរឿង Kim Sae Ron ត្រូវបានចាក់ចំនួន៩ដងនៅកនៅ New Jersey (សហរដ្ឋអាម៉េរិក) ត្រូវបានបដិសេធ។
ក្រោយមក បុរសនោះបានផ្លាស់ប្តូររឿងរបស់ខ្លួនមកនិយាយថា រូបគេមានរបួសដៃស្តាំ ខណៈដែលរបាយការណ៍វេជ្ជសាស្រ្តបានរៀបរាប់តែរបួសត្រង់ស្មាស្តាំនិងដៃឆ្វេង របស់បុរសនោះតែប៉ុណ្ណោះ។ ស្ថានកុងស៊ុលកូរ៉េនៅទីក្រុងញូវយ៉ក ក៏បានបញ្ជាក់ដែរថា នាពេលថ្មីៗនេះ មិនមានករណីពលរដ្ឋកូរ៉េត្រូវបានចាប់ខ្លួនពីបទឧក្រិដ្ឋកម្ម ដូចជាការប៉ុនប៉ងមនុស្សឃាតលើជនរួមជាតិដែលរស់នៅក្រៅប្រទេសនោះទេ។

ការវិវឌ្ឍន៍ទាំងនេះបានធ្វើឱ្យមតិសាធារណៈផ្លាស់ប្តូរយ៉ាងខ្លាំងចំពោះការគាំទ្រ Kim Soo Hyun ដោយមានមតិដូចជា«អ្នកមិនអាចបំផ្លាញនរណាម្នាក់ដោយផ្អែកលើការចោទ ប្រកាន់ដោយគ្មានព័ស្តុតាង» “តើវាសុទ្ធតែជាការចោទប្រកាន់មិនពិតឬ?។ឥឡូវនេះ មនុស្សជាច្រើនជឿថា Kim Soo Hyun ត្រូវបានចោទប្រកាន់ដោយអយុត្តិធម៌។

ទោះបីជាមានមតិសាធារណៈក៏ដោយ ក៏រឿងភាគ Disney+ របស់ Kim Soo Hyun គឺ « Knock-Off » ដែលចំណាយថវិកា៤៤លានដុល្លារត្រូវបានពន្យារពេល។ លោក Choi Yeon Woo នាយកមាតិកាក្នុងស្រុក នៅ Disney Korea បាននិយាយថា «ចាប់តាំងពីការសម្រេចចិត្តពន្យារពេលការចេញ ផ្សាយមកយើងមិនមានព័ត៌មានថ្មីណាមួយទេ។ យើងនៅតែពិនិត្យមើលបញ្ហានេះនៅ ខាងក្នុង»។ នេះបង្ហាញថា Disney+ ប្រហែលជាកំពុងរង់ចាំភាពច្បាស់លាស់ផ្នែកច្បាប់ មុនពេលធ្វើការសម្រេចចិត្តក្នុងការចេញផ្សាយខ្សែភាពយន្តនេះ។
ទន្ទឹមនឹងនេះ រឿង «My Love from the Star» ដែលជារឿងដ៏ល្បីបំផុតមួយរបស់ Kim Soo Hyun បានចាប់ផ្តើមចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ SBT របស់ប្រទេសប្រេស៊ីល ហើយគ្រោងនឹងចាក់ផ្សាយឡើងវិញនៅតៃវ៉ាន់ដែលបង្ហាញថាកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ Kim Soo Hyun នៅតែរឹងមាំ។
Kim Soo Hyun បច្ចុប្បន្នកំពុងប្តឹងប្រតិបត្តិករបណ្តាញ YouTube ឈ្មោះ GaroSero និងគ្រួសារ Kim Sae Ron ពីបទបរិហារកេរ្តិ៍ ដោយទាមទារសំណងចំនួន ១២ ពាន់លានវ៉ុន។ ខណៈពេលដែលការគាំទ្រជាសាធារណៈចំពោះ Kim Soo Hyun កំពុងតែកើនឡើង លទ្ធផលចុងក្រោយនឹងអាស្រ័យលើដំណើរការផ្លូវច្បាប់។ អ្នកក្នុងឧស្សាហកម្មជឿជាក់ថា ការចាក់ផ្សាយឬសម្រេចចិត្តមិនចាក់ផ្សាយ «Knock-Off» នឹងត្រូវធ្វើឡើងបន្ទាប់ពីសាលក្រមរបស់តុលាការ៕










