Home ព័ត៌មានអន្តរជាតិ ថៃអាម៉ាស់មុខ! ឡាវបន្តបណ្តេញក្រុម Scam ថៃជាង១០០នាក់ទៀតចេញពីប្រទេស

ថៃអាម៉ាស់មុខ! ឡាវបន្តបណ្តេញក្រុម Scam ថៃជាង១០០នាក់ទៀតចេញពីប្រទេស

85
0

ទោះជាថៃព្យាយាមលាក់បាំងប្រទេសខ្លួនគ្មានបទល្មើសអនឡាញ និងលាបពណ៌ប្រទេសជិតខាង ប៉ុន្តែនៅតែលាក់មិនជិត ដោយសារឡាវបណ្តេញក្រុម Scam ថៃចេញពីប្រទេសជាបន្តបន្ទាប់! នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះ ក្រុម Scam ថៃចំនួន១០៦នាក់ ត្រូវបានឡាវបណ្តេញចេញដោយសារធ្វើការនៅទីតាំងឆបោ.កអនឡាញនៅខេត្តបូលីខេមសៃ ខណៈឡាវទើបបណ្តេញចេញជ.នជាតិថៃ ៣០៧នាក់ កាលពីថ្ងៃទី២១ ខែឧសភា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGtdUAIOh_s4W267uMEGPRBVijIl0Dw0berpZJCb4JUM87VRo3rCt3Tu9flwIg4nb63o8epv8vrfFGDj998z3gnzRtRH7fcwqQBMUahOXz1uW4gfuhJGMKw6OBs7AAay14bG47_Jx6NFbEB9rAzwUZgqMjlnuCqkYk8x6dnJoOcEQoMrW6t5upO81-yzw/s1280/photo_2026-05-27_15-59-15.jpg
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧ ខែឧសភា អាជ្ញាធរឡាវខេត្តបូលីខេមសៃ បានបណ្តេញជនជាតិថៃ ចំនួន១០៦នាក់ (ប្រុស៥៥នាក់ និងស្ត្រី៥១នាក់) ដែលចូលមកប្រទេសឡាវដើម្បីធ្វើការឆបោកតាមអនឡាញ បន្ទាប់ពីឡាវបើកប្រតិបត្តិការបង្ក្រាបក្រុម Scam ជនបរទេសទ្រង់ទ្រាយធំ ។ ការបណ្តេញមកប្រទេសថៃវិញនេះ ធ្វើឡើងក្រោមកិច្ចសហការសន្តិសុខព្រំដែនរវាងប្រទេសទាំងពីរ ហើយមន្ត្រីអន្តោប្រវេសន៍ថៃនៅខេត្តបឹងកាប បានមករង់ចាំទទួលយកពលរដ្ឋរបស់ខ្លួនជាក្រុម Scam ត្រឡប់ទៅវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivqFcdszOZu0bM6zDziVg_DtXIi8hLi9-72e-la3CIKaHWXfKdTYCeHsd0TuK4rzhTzWf4mos7BuK84iIEx-eeorYUTQ00hdLZkyTjGp8-F0knbt90iDFgp506G-yfTvSPR6iFK0WMWUha1Nd0ES72ntvC6gItTA52gC3n63NWv0VOt5eSG3XNPYnDn-A/s1280/photo_2026-05-27_15-59-14.jpg

មុនពេលបណ្តេញ សមត្ថកិច្ចឡាវបានឆ្មក់ចូលបង្ក្រាបទីតាំងឆបោកអនឡាញមួយកន្លែងនៅស្រុកប៉ាកសាន់ ខេត្តបូលីខេមសៃ ដោយទីតាំងនេះប្រើប្រាស់ឈ្មោះជាក្រុមហ៊ុនឆ្នោតរដ្ឋឡាវ បន្ទាប់មក សមត្ថកិច្ចក៏រឹបអូសវត្ថុតាង ដូចជា ៖ កុំព្យូទ័រ និងទូរស័ព្ទដៃ សរុបជាង៤០០គ្រឿង និងចាប់ខ្លួនជនជាតិថៃទាំងអស់ ។ ក្រុម Scam ថៃមកធ្វើការនៅទីនេះតាមការផ្សព្វផ្សាយក្នុងហ្វេសប៊ុក និងទទួលបានប្រាក់ចំណូលខ្ពស់រហូតដល់៣ម៉ឺន ៥ពាន់បាតក្នុង១ខែ (ប្រមាណ១ពាន់ដុល្លារ) ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3nJMNwetLQQxWx-RGfT2coW-YYSoRuGqIGsY9A3Ul423POh7ajmA3sEEC9N_a3TBz7oNyKWRwCQaGi1o8G15qUK6XkgVg_7jgAVojFT6V1h5ir6CMADzjI1ZENZuUTNpUAbdUd4nl67Lfo6GgKRWdisTXCwecqUlRX54LgnAEyiXh3su3EiQQwvw-vFA/s1280/photo_2026-05-28_08-28-06.jpg

ទោះយ៉ាងណា សមត្ថកិច្ចថៃនឹងត្រួតពិនិត្យបន្ថែមថា តើក្រុម Scam ទាំងអស់ចាញ់បោក ឬក៏ពេញចិត្តមកធ្វើការឆបោកអនឡាញដោយខ្លួនឯង ប្រសិនបើរកឃើញថា ពួកគេមិនបានចាញ់បោកទេ នឹងចាត់វិធានការតាមច្បាប់ ។ រីឯអភិបាលខេត្តបឹងកាប បញ្ជាក់ថា ក្នុងចំណោមជនជាតិថៃទាំងនេះ អ្នកខ្លះគេចខ្លួនពីការតាមចាប់របស់សមត្ថកិច្ច ដោយសារបង្កើតគណនីធនាគារក្លែងក្លាយ ហើយខ្លះទៀតធ្លាប់ត្រូវសមត្ថកិច្ចចាប់ខ្លួនពីមុន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_Ujzx1iGvHarRt5GVYO40ZEhdciIXRL5ealDixeR89K7EEYPxtjewc8xGqwYF-2Q-0i0-SmNUzlmv0vuIMph5i-If8c8-ZR8Ynce6-3qBKYnchUI0JYZVbmUTY5banoCFtRqXnhlE_aVqMVmsbfcLJHD6kkraQVa2hNrmEIXfAoKvCHH-QHrIvxJfut0/s1280/photo_2026-05-28_08-27-49.jpg

គួរបញ្ជាក់ថា ដោយសាររោងចក្រនៅប្រទេសថៃបិទទ្វារជាបន្តបន្ទាប់ធ្វើឱ្យពលរដ្ឋថៃសម្រេចចិត្តមកធ្វើការឆបោកអនឡាញនៅក្រៅប្រទេសដែលមានប្រាក់ខែខ្ពស់ ។ រីឯការឆបោកអនឡាញនៅប្រទេសថៃវិញបាននិងកំពុងកើនឡើងយ៉ាងខ្លាំងក្លា ហើយរដ្ឋាភិបាលថៃចាត់ទុកបទល្មើសអនឡាញជារបៀបវារៈជាតិដើម្បីបើកយុទ្ធនាការបង្ក្រាប ៕