Home ព័ត៌មានអន្តរជាតិ សោកនាដកម្មដ៏រន្ធត់ បាក់ស្ពានអាកាសកណ្តាលទីក្រុងសេអ៊ូល

សោកនាដកម្មដ៏រន្ធត់ បាក់ស្ពានអាកាសកណ្តាលទីក្រុងសេអ៊ូល

100
0

មនុស្សបីនាក់បានស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស ក្រោយពីស្ពានអាកាសមួយខ្សែមានអាយុរាប់ទសវត្សរ៍បានបាក់ស្រុតចុះមកដី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMd7q7WcNU2SI56THzMOukUF-4-8MY5cXc5_0Vgz4BBxXwNQKgY8lr324J6gMuKKiZ_qDfC9eNjCGHWd63T8b5JyFgw3deL6L-_kamYLrjLgnkAQfkawICxwplurP68eFkmHLrjcZCwmTauwqhjcgvme42ZcuJP1AGRWg1eoTotrgySr0QAOLUJ0W_35E/s2000/image_2026-05-27_16-25-21%20(2).png
ហេតុការណ៍នេះ កើតឡើងពីល្ងាចថ្ងៃអង្គារ នៅក្នុងរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ យោងតាមមន្ត្រី នៅស្ថានីយ៍ពន្លត់អគ្គីភ័យស្រុកសេអ៊ូល បាននិយាយថា គ្រោះថ្នាក់នេះបានកើតឡើងអំឡុងពេលនៃការត្រួតពិនិត្យសុវត្ថិភាព បន្ទាប់ពីកម្មករបានបញ្ឈប់ការងាររុះរើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsjz-A2rOGM6MS9bRGLV2LTAZXQI1C-Qm9ln1AdVS2LPUTXHkGnU0fA8fW8KmdMfzCURVJCFMDIc11QRLk_kP79i5y3n7p7dk8fcf3T_susOg84uH3DQTRGCf4khZGlU9Q2UK2LCE_f9MDCO8-oYJbCSLPzRFIfCYbq5Sa5-dpkPXa2F67gE7jAXFYMDY/s1024/image_2026-05-27_16-25-21.png

ក្រុមកម្មករ បានរកឃើញសញ្ញាមិនប្រក្រតី  តាំងពីយប់មិញថ្ងៃចន្ទ ហើយក៏បានសម្រេចផ្អាកសកម្មភាពរុះរើជាបណ្តោះអាសន្ន លុះដល់ព្រឹកព្រលឹមថ្ងៃអង្គារ ធ្វើការត្រួតពិនិត្យផ្នែកសុវត្ថិភាពឡើងវិញ ក៏បានជួបរឿងអកុសលតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhMoO-rvNqBttAaS-UD70sNhekYbbpSpaNml9SXdRzCc9XajxM-Zunddw7nd94-ds_KgYPZE6af_D5mU5L6QR1emdAx0GuEyT3-P5uBKnJ3Um2-7tEsSCFW8L2Qgmn8V0JMB6gsDBNhVqf-pZ_t2qn_XeCTxpeNWQUpW1hiplvFLm3F924Vfa9AospKAAU/s2000/image_2026-05-27_16-25-23.png
ជុំវិញសោកនាដកម្មនេះ ពលរដ្ឋទីក្រុងសេអ៊ូល បានសម្តែងការខកចិត្ត ដោយសារតែអាជ្ញាធរមានភាពយឺតយ៉ាវក្នុងការវាយកម្ទេចស្ពានចាស់ទ្រុឌទ្រោមនេះចោល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghPAA5IIh5KYEVpa36okjNfWVq5tntj_yUc25TI84baLKc1AtoFbynE8cKzwwQlPSKev3vTwWHJfrO6D1AlFGsxIaeQSH3e6L03AZ13l6bAW3DswbVCD_jw7gBrf_ksIulf-OhtypEJRAT3vI3zCckhWMs0LG8lgb4B2uHaAQJfLb-aI472j6g-sNqcYs/s1200/image_2026-05-27_16-25-24.png

គួរបញ្ជាក់ថា ស្ពានអាកាសនេះត្រូវបានសាងសង់ក្នុងឆ្នាំ ១៩៦៦ និងត្រូវបានគេរុះរើដើម្បីជួសជុលចាប់តាំងពីខែសីហា ឆ្នាំ២០២៥៕