Home Blog Page 499

ឆ្នាំ២០៣៦ ​វៀតណាមក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍

0

ប្រទេសវៀតណាម ៖ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច (CEBR) ព្យាករថា វៀតណាមនឹងក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលំដាប់ទី២ នៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីប្រទេសឥណ្ឌូណេស៊ី ។ លើសពីនេះ បើតាមរបាយការណ៍របស់ World Economic League Table បង្ហាញថា វៀតណាមនឹងមានសេដ្ឋកិច្ចរីកចម្រើន លំដាប់ទី២០ នៅលើពិភពលោក ក្នុងឆ្នាំ២០៣៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIzxS2oOiUX4Ws89XI4ct161o02ZEPtTTY3F7vuzPQggnKaexxDPDwiAWL9fbROpZN_25y9kj7SAGpAc2i-XvrqSM74tBknw2mFN9Q6p9uQdpHX7qYhuB2-JtdASY6s70ofE2p5fSnngf2JU3tK_HX2Nr9sc3H2ISzKEDtDarTl8vHMfGGg8XiFfVyhEri/s1000/image_2025-05-06_13-06-14.png
កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលវៀតណាមបានអនុវត្តផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ ហើយផែនការបច្ចុប្បន្ន គឺអនុវត្តចាប់ពីឆ្នាំ២០២១ ដល់ឆ្នាំ២០២៥ ដោយផ្តោតលើការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើនដោយសារការផលិតទំនិញ ។ សេដ្ឋកិច្ចវៀតណាមទទួលបានការគាំទ្រពីការរួមបញ្ចូលបន្ថែមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់កម្រិតពិភពលោក តាមរយៈការស្វែងរកកិច្ចសហការពាណិជ្ជកម្ម និងកាត់បន្ថយហានិយភ័យការនាំចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQ9zdh_zi1F4XzM06kJW5uGAgiByfmeOjlXfso1KzAvHy11Ibp8PoWO-AQF_tNlQuu0lLIqvlA4e-9jkURfveCEnuy4hi3zzBiiRwCoCOvLqRbV6Z4Uibsk8Px2AUHbXOYJHSmvzSdMqC1c7xGJ36KTr-aIP30hC-Ni80zvWw2sQ4nTcYzGooyFoCAEYa4/s1000/image_2025-05-06_13-06-15.png

ក្រៅពីនេះ វៀតណាមបានកំណត់គោលដៅក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៤៥ ហើយដើម្បីសម្រេចគោលដៅនេះ វៀតណាមត្រូវការឱ្យពលរដ្ឋមានកំណើនប្រាក់ចំណូលជាមធ្យម ស្មើ៥% ក្នុង១ឆ្នាំ ។ ការអនុវត្តផែនការសេដ្ឋកិច្ចរយៈពេល៥ឆ្នាំ គឺវៀតណាមត្រូវការឱ្យពលរដ្ឋមានកំណើនប្រាក់ចំណូលជាមធ្យម ស្មើ៦.៥% ក្នុង១ឆ្នាំ នាទសវត្សរ៍ក្រោយ ដែលស្របនឹងការកំណត់គោលដៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoEZ3O4cPXZT8Il1NSWrtYZnL6SrQrtytC3sUmVG-nZDQS7vW-eZ8wq_0u-I1uu6t-qVagX7Bb-Y46rpa2Xew1t0agiXRvz1xlOxc_RYl-u-_yINabNpdsVimR_OdYLSxtbA5X3uw0FAje8TI9uo3jfRUBg-sD-ikYDnlqxdHtIqUaBQJSuHB53tlxXGDg/s1400/image_2025-05-06_13-06-11.png
ប៉ុន្តែវៀតណាមប្រឈមនឹងឧបសគ្គផ្សេងៗដើម្បីក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ ដោយសារពាណិជ្ជកម្មពិភពលោកធ្លាក់ចុះ និងចំនួនពលរដ្ឋវៀតណាមអាយុច្រើនកើនឡើង ។ ហេតុនេះ វៀតណាមចាំបាច់ត្រូវកែលម្អប្រសិទ្ធភាពការអនុវត្តគោលនយោបាយរបស់ខ្លួន ជាពិសេស កែលម្អវិស័យនានាដែលរងផលប៉ះពាល់ខ្លាំងដោយសារការប្រើប្រាស់បច្ចេកវិទ្យាធ្វើការជំនួសមនុស្ស និងបម្រែបម្រួលអាកាសធាតុ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb-4iGo_W7pGIkwFskVMvkY6xahQVgDQ2QjX4Gf_BUcqwcSLutxjlqlzNMBS3e9imf-DMsOgy65uuVY-4OZTgcHyObyUFFEDsY-tWe4EyT7KOi8WsjuCN1sq1V7kyYP0_OaBmoDL-1iSx6bXdhOBl5ecyf7-wD1pRfjhNme5DcxF2biof_IG6d1jgHaskW/s3500/image_2025-05-06_13-06-12%20(2).png
យោងតាមទិន្នន័យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បង្ហាញថា នៅឆ្នាំ២០២៥នេះ ទំហំសេដ្ឋកិច្ចវៀតណាមនឹងស្ថិតក្នុងលំដាប់ទី៣ ក្នុងតំបន់ ដោយផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម ស្មើជាង៥សែនលានដុល្លារអាមេរិក បន្ទាប់ពីឥណ្ឌូណេស៊ី និងថៃ ប៉ុន្តែវៀតណាមនាំមុខម៉ាឡេស៊ី ហ្វីលីពីន និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb7h1KtFZR-30ubqObzGeeZKz8qNjFCtJFfbgAd17UvI04EL0uqo53RRNL6ZHC0LETJafYunfkr-3fxokWHPG18ZUHmrGKEw_FRq5xYqMk4iYvhfPfnJM8sxcbjGydrlFX5IzPZxLSAN5Q8t8gJyX7dCcfTNaPtpfV7G9bhRSykFO2X50CfUfCLI93fIb-/s1600/image_2025-05-06_13-06-12.png

នៅឆ្នាំ២០២៧ ផលិតផលក្នុងស្រុកសរុប (GDP) របស់វៀតណាម និងថៃ គឺស្មើជាង៦សែនលានដុល្លារអាមេរិកប្រហាក់ប្រហែលគ្នា ។ មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច រំពឹងថា ចាប់ពីឆ្នាំ២០២៨ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ថៃ ហើយថៃនឹងធ្លាក់មកនៅលំដាប់ទី៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ ប្រសិនបើការព្យាកររបស់មជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ច និងធុរកិច្ច ត្រឹមត្រូវនោះ គឺនៅឆ្នាំ២០៣៦ សេដ្ឋកិច្ចវៀតណាមនឹងវ៉ាដាច់ប្រទេសប៉ូឡូញ ស្វីស បែលហ្ស៊ិក និងអូស្ត្រាលី ៕

មានដឹងអត់! តើប្រទេសនៅអាស៊ីអាគ្នេយ៍មួយណាដែលមានប្រព័ន្ធរថភ្លើងល្បឿនលឿនដំបូងគេ?

0

ខ្សែរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍បានកាត់បន្ថយពេលវេលាធ្វើដំណើរពីជិត 3 ម៉ោងមកត្រឹមតែ 45 នាទីប៉ុណ្ណោះ។ នៅអាស៊ីអាគ្នេយ៍ ឥណ្ឌូនេស៊ីគឺជាប្រទេសដំបូងគេដែលដំណើរការផ្លូវរថភ្លើងល្បឿនលឿនដោយមានខ្សែតែមួយតភ្ជាប់ទីក្រុងធំៗពីររបស់ប្រទេសគឺរដ្ឋធានីហ្សាកាតា និងបានឌុង។ ខ្សែរថភ្លើងនេះបានដំណើរការតាំងពីខែតុលា ឆ្នាំ២០២៣ មកម្លេះ ដោយអាចផ្ទុកកៅអីបានរហូតដល់ទៅ៦០០កៅអី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg6PNbPNWirPwq6ojlZfJCbvTGUclrfZwZA3Pg050v-QPvPdOr4bmdyKZbenhSSSu8IN5pAelFVk_2QVvZe4xGQi7f8d0tHaUncWhNkR9HOVWEt0TVzW9tnrk3tHPyv7iFpWnum_oi3M-t31ox-3mzvAfv9UwRQ1R4ZpHgqE2b4Yt0YmD9PNxFjQGqh0Vs/s1269/image_2025-05-06_13-04-22%20(2).png
ដើមឡើយ គម្រោងនេះត្រូវបានប៉ាន់ប្រមាណថាមានតម្លៃប្រហែល ៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ប៉ុន្តែការចំណាយបានកើនឡើងតាមពេលវេលាដោយសារតែការពន្យារពេល បញ្ហាការទិញយកដី និងការកើនឡើងតម្លៃសម្ភារៈ។ នៅឆ្នាំ ២០២៣ នៅពេលដែលខ្សែនេះបានចាប់ផ្តើមប្រតិបត្តិការជាផ្លូវការ ការចំណាយដែលបានរាយការណ៍ចុងក្រោយបានឈានដល់ប្រហែល ៧ ៣ ពាន់លានដុល្លារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3qXeEoP6M-o2VgMBJ5B54vmcLFFW8BS8T5c2d6XIPi34EVRUtaP9MDoyYUBSIffPJszrVQ37Bq0kvCch93DdxDNUWJ2-Ptpt5d2pGw8S70SP7eWPMHjV6cIu7MXxtVfBJw-274lu289X5yTrQbyI0CrndbqTNQpmRZvIQA_n2JcxedUo-toKgfae0k3PA/s800/image_2025-05-06_13-04-22.png
គម្រោងនេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន ហើយវាគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងចិន។ មូលនិធិបានមកពីការរួមបញ្ចូលគ្នានៃប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍ចិន (គ្របដណ្តប់ប្រហែល ៧៥%) និងភាគហ៊ុនពីក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា PT KCIC (Kereta Cepat Indonesia China)។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPx0zVyEw3xCcxhRkaiRVzPk5IVbW71vHC6k4zLXqIZpw8behkCg-4EOT3Hu38mYtWAtcaAMQXYahRPPhyphenhyphenbJUOvCASRoUVgIXf3fiobwA6ostQdztUMJndFVrKv8-Svss64qYzsNB37pVHyt6RY_-2lxXrkbW8kE50mIClTvd6jOAZ97UjeEsjS-_OpgVC/s2560/image_2025-05-06_13-04-23.png
ផ្លូវរថភ្លើងល្បឿនលឿនដំបូងគេរបស់ប្រទេសឥណ្ឌូនេស៊ីមានឈ្មោះជាផ្លូវការថា Whoosh ឬ “Waktu Hemat, Operasi Optimal, Sistem Handal” ដែលមានន័យថាសន្សំសំចៃពេលវេលា ប្រតិបត្តិការដ៏ល្អប្រសើរ ប្រព័ន្ធដែលអាចទុកចិត្តបាន និងមានចម្ងាយប្រហែល ១៤២ ៣គីឡូម៉ែត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxKKz_iel626XJ182oFdEP_SVL73lk70sbF4XZAUy2Fzr8e6Si2npjVfQoVydo_Md-ukEXwuU3UxddneatTuo8Ttv6eRJHuK4t45s1J-x7MWM88GkdXh4Sal51snaivq6xXT1Bn3OnJsiHu7-1U4KFiqgCU8xfSPiZtc_d8M7cxJSOyiiPjxAMkGJ8h0Z/s1023/image_2025-05-06_13-04-26.png

ជាមួយនឹងល្បឿនអតិបរមា ៣៥០ គីឡូម៉ែត្រក្នុងមួយម៉ោង រថភ្លើងល្បឿនលឿន Whoosh អាចធ្វើដំណើរពីទីក្រុង Jakarta ទៅ Bandung ដែលជារដ្ធានីនៃខេត្ត West Java ក្នុងរយៈពេលត្រឹមតែ ៤៥ នាទីប៉ុណ្ណោះ ហើយការធ្វើដំណើរដែលមានចម្ងាយប្រហែល ១៤០ គីឡូម៉ែត្រនេះពីមុនចំណាយពេលប្រហែល ៣ ម៉ោងដោយរថភ្លើងធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt9NdzH5qcMqHUba4lZi1FI2hMBkOk-mc3ga09XFFHkYBjulGxxcgRDoKRIBpBUzgj_8TJRFsum2JHXIdA0uOB0OGM_L8Hw4906yX0aaQ-4Uv-VTcKEYjxKaxPyrBVViNURw0ee3m3Je5ouaA2GnwikZnQ3uRCpWgMurl9_dte5wJcXjzH-AJOoBUgNWN2/s1200/image_2025-05-06_13-04-27.png

ប្រទេសថៃកំពុងស្ថិតក្នុងដំណើរការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុងបាងកកទៅខេត្តនគររាជសីមា។ កាលពីខែកុម្ភៈ រដ្ឋាភិបាលបានអនុម័តដំណាក់កាលទី ២ នៃគម្រោង ដោយពង្រីកពីខេត្ត ណាខន រាឆាសីមា ទៅ ណងខៃ ដែលមានព្រំប្រទល់ជាប់ប្រទេសឡាវ ដោយរំពឹងថានឹងបញ្ចប់នៅឆ្នាំ ២០៣០។ នៅពេលដែលបានបញ្ចប់ គម្រោងនេះនឹងតភ្ជាប់ជាមួយផ្លូវរថភ្លើងល្បឿនលឿនឡាវ-ចិន ដែលអាចឱ្យការធ្វើដំណើរបានលឿនពីទីក្រុងបាងកកទៅកាន់ទីក្រុងគុនមីង (ប្រទេសចិន) ដោយឆ្លងកាត់ប្រទេសឡាវ៕

«កោះតាកៀវ» ជាឆ្នេរធម្មជាតិដ៏អស្ចារ្យដែលលោកអ្នកមិនគួររំលង

0

កោះតាកៀវ ឬកោះតាគៀវ ជាកោះដ៏ស្រស់ស្អាតមួយ ដែលមានទីតាំងនៅឆ្នេរសមុទ្រនៃខេត្តព្រះសីហនុ ប្រទេសកម្ពុជា។ កោះដ៏ស្ងប់ស្ងាត់នេះគឺជាផ្នែកមួយនៃក្រុមកោះតូចមួយនៅឈូងសមុទ្រថៃ ហើយល្បីល្បាញដោយសារឆ្នេរខ្សាច់សរក្បុសដ៏ស្រស់ស្អាត ព្រៃឈើខៀវស្រងាត់ និងបរិយាកាសស្ងប់ស្ងាត់របស់វា។ កោះតាកៀវផ្តល់ឱ្យអ្នកទស្សនានូវភាពចម្រុះនៃសម្រស់ធម្មជាតិ និងការផ្សងព្រេង ដែលធ្វើឱ្យវាក្លាយជាកន្លែងជាគោលដៅដែលមិនគួររំលង សម្រាប់អ្នកធ្វើដែលចង់គេចចេញពីភាពស្មុគស្មាញ និងអ៊ូអរនៃជីវិតទីក្រុង។

កោះតាកៀវ ស្ថិតនៅចម្ងាយប្រហែល ៤ គីឡូម៉ែត្រពីឆ្នេរអូរត្រេះក្នុងក្រុងព្រះសីហនុ និង ១ គីឡូម៉ែត្រពីឆ្នេរឧទ្យានជាតិរាម។ កោះនេះអាចចូលទៅបានដោយទូក ដោយមានប្រតិបត្តិករជាច្រើនចាំផ្តល់ការធ្វើដំណើរពីខេត្តព្រះសីហនុតែម្ដង។ នៅត្រើយខាងកើតនៃកោះនេះ ក៏មានភូមិនេសាទតូចមួយផងដែរ ដែលភូមិនេះបន្ថែមភាពទាក់ទាញមួយទៀតនៅក្នុងតំបន់កោះនេះ ដោយផ្តល់ឱ្យអ្នកទស្សនានូវទិដ្ឋភាពបែបប្រពៃណីនៃជីវិត។ អ្នកភូមិនៅទីនេះត្រូវបានគេស្គាល់ថាមានបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ហើយវត្តមានរបស់ពួកគេបានបង្កើនបទពិសោធន៍វប្បធម៌ដ៏អស្ចារ្យនៃការទស្សនាកោះតាកៀវនេះ។

អ្នកទស្សនាអាចរីករាយនឹងសកម្មភាពដូចជា៖ ការមុជទឹក ការឡើងភ្នំ បោះតង់ អាំងសាច់ញាំជុំគ្រួសារ គយគន់ថ្ងៃលិច និងការសំរាកលំហែតាមឆ្នេរជាដើម ដែលសម្មភាពទាំងនេះផ្ដល់ឲ្យអ្នកទស្សនានូវអារម្មណ៍ស្រស់ស្រាយ រំសាយអស់ទុកកង្វល់ ដែលមិនអាចបំភ្លេចបាន។

កោះតាកៀវគឺលើសពីកោះមួយទៅទៀត វាជាច្រកផ្លូវទៅកាន់ភាពស្ងប់ស្ងាត់ និងការផ្សងព្រេង។ មិនថាអ្នកចង់រុករកភូមិនេសាទ មុជទឹកថ្លាដ៏ថ្លាឈ្វង់ ឬគយគន់ធម្មជាតិព្រៃប្រឹក្សាដែលមាននៅទីនោះទេ កោះនេះជាជម្រើសដ៏សាកសមបំផុតសម្រាប់អ្នក។ ដូចនេះបើបានទៅលេងហើយអ្នកគួរគប្បីថែរក្សាបរិស្ថានធម្មជាតិដ៏អស្ចារ្យ ក៏ដូចជាអនាម័យនៅតំបន់នេះផងដែរ ដើម្បីឲ្យតំបន់ទេសចរណ៍ដ៏ផូរផង់នេះជាតំបន់ដែលកាន់តែទាក់ទាញ ព្រមទាំងថែរក្សាកោះនេះឲ្យនៅតែមានសម្រស់ស្រស់ត្រកាលផងដែរ៕

ចិនយកមនុស្សយន្តមកធ្វើការជាមគ្គុទ្ទេសក៍ទេសចរណ៍ និងទទួលបានការកោតសរសើរខ្លាំងពីភ្ញៀវទេសចរ

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រទេសចិនបានយកមនុស្សយន្ត Humanoid ជាច្រើនគ្រឿងមកធ្វើការជាមគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់ទេសចរណ៍នានា ដូចជា ៖ ផ្តល់សេវាកម្មទៅភ្ញៀវទេសចរមកកម្សាន្តនៅភ្នំយ៉ាងមីង ក្នុងទីក្រុងសួនប៉ៃ ខេត្តហ៊ូណាន នាថ្ងៃទិវាពលកម្មកន្លងមក ហើយភ្ញៀវទេសចរជាច្រើនពេញចិត្តនឹងការណែនាំពីតំបន់ទេសចរណ៍របស់មនុស្សយន្ត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjH7FNMXISzy5qj-uar8TFHl5qNTUKhyUO0_X4EvT8IvEHBTul30PNoveN9DYuiBRRTQ4TF5mKmPw-gEVzYzUy76oxjiVv8tIytpwpXF726LePQmac7COpq69l2t3lTuOnuogWKmkEw7WbJKpk04BYGDnxzLieiGxAwyEthGTVAv7xHYZZWaEcvW2ylM89f/s1136/Screenshot%202025-05-06%20105253.png
មនុស្សយន្តជាច្រើនគ្រឿងបានផ្តល់សេវាកម្មដល់ភ្ញៀវទេសចរ ចាប់ពីបរិវេណផ្លូវចូលភ្នំយ៉ាងមីង ក៏ដូចជានៅតាមទីកន្លែងនានា ដោយវានឹងរៀបរាប់ពីទិន្នន័យ និងប្រវត្តិសាស្ត្ររបស់តំបន់ទេសចរណ៍ផងដែរ ។ នៅកន្លែងដែលមានភ្ញៀវទេសចរប្រមូលផ្តុំគ្នាច្រើន គឺមនុស្សយន្តមគ្គុទ្ទេសក៍ទេសចរណ៍ទទួលបានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរ មិនចាញ់ការសរសើរទេសភាពដ៏ស្រស់ស្អាតរបស់ភ្នំយ៉ាងមីង ទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYpekupuStguQp37VEw9RWKb_dtCEM8qy8W8b2BIUSiRZ-RSlXFHid_-YGxpEtrTUAzDDyVlvflD700oYmLH50cG8DEiJazg6Vy4K_9LDXJnqgoGu8t04t_tXPsANh0pD8vsnV_gptkyoL3Ri3J8f6L9kWFpA0i6qHpIkUQ-QS9p_Ks2AY65hutryOzRXJ/s1153/Screenshot%202025-05-06%20105313.png
ភ្ញៀវទេសចរជាច្រើនបានថតរូបជាមួយមនុស្សយន្ត ខណៈអ្នកខ្លះទៀតបានឱប និងចាប់ដៃមនុស្សយន្តដ៏ឆ្លាតវៃ ។ បើយើងធ្វើដំណើរទៅកម្សាន្តនៅប្រទេសចិន ឆ្នាំ២០២៥នេះ យើងនឹងសង្កេតឃើញថា នៅតាមតំបន់ទេសចរណ៍ពេញនិយមផ្សេងៗបានយកមនុស្សយន្តមគ្គុទ្ទេសក៍ទេសចរណ៍មកធ្វើការជំនួសមនុស្សកាន់តែច្រើន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijbpPRn1ey310gTiH7PhLIyHSQDm5ouGrcQANBi0VA2Nzn6gbuU5Y3-OcB6UjRhI40H0am5q_V_NitmMMdXHYTkMZOR3eY9U1YWWCMQvWnklLkXdGQvnL4mj2Im9rRkzrGYIrp4vPdf0gPfpq7jhl7dkWFt4u_obLO0FE3hXc6qjLYex6az5-hBLkNZ5-5/s1176/Screenshot%202025-05-06%20105430.png
មនុស្សយន្តអាចផ្តល់សេវាកម្មច្រើនយ៉ាង ដូចជា ៖ នាំភ្ញៀវទេសចរឡើងលើភ្នំ, ជួយថតរូបភ្ញៀវទេសចរ, ផ្តល់ភាពសប្បាយរីករាយ រួមទាំងផ្តល់បទពិសោធន៍ថ្មីសម្រាប់ដំណើរកម្សាន្តរបស់ភ្ញៀវទេសចរ ។ ហេតុនេះ ធ្វើឱ្យវាកាន់តែទទួលបានការពេញនិយមខ្លាំងឡើងពីសំណាក់ភ្ញៀវទេសចរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguSvmbxV97V8ReUGHXL408WmWgBPejWqKwPkdSzA2mmiuFHo2v_GdMfcIK2XCYGUgdXcKex5KSkZASxIPKJkUxnolGmwAT_5vtSPZVQJH6bxk5T869O90oNEuHBfno6jLY-MdyDS1sKGSK3JaGQAsxvI-4ohYXh4E-qewCcvzbZqxVpt3xnkk9R5wz5sj5/s1166/Screenshot%202025-05-06%20105336.png

បើអ្នកណាបានទៅកម្សាន្តនៅប្រទេសចិន ហើយធ្លាប់ឃើញមនុស្សយន្តមគ្គុទ្ទេសក៍ទេសចរណ៍នេះដោយផ្ទាល់ភ្នែក គឺអាចបញ្ចេញមតិយោបល់នៅខាងក្រោមវីដេអូនេះថា តើវាមានលក្ខណៈពិសេសបែបណាខ្លះ?

អ្នកបរិស្ថានបារម្ភពីគម្រោងលុបចោលច្បាប់ការពារជម្រកសត្វជិតផុតពូ.ជរបស់ Trump

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Donald Trump មានគម្រោងលុបចោលច្បាប់ការពារជម្រកសត្វជិតផុតពូ.ជ និងសត្វរងការគំរា.មកំហែង ដែលធ្វើឱ្យអ្នកបរិស្ថានបារម្ភយ៉ាងខ្លាំងថា វានឹងធ្វើឱ្យសត្វជាច្រើនប្រភេទនៅអាមេរិកកាន់តែឆាប់ផុតពូ.ជ ដោយសារច្បាប់ថ្មីពុំហាមឃាត់ការកាប់បំផ្លាញដើមឈើ ការជីករ៉ែ និងសកម្មភាពផ្សេងៗ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZf5MgR6iVa3QVrgnG1WR9BGVUHCxs4zX0RE4Ey1vXOD9QkpFC6XnMZvLFw_HmEx3Pn4ylq4CRkBNhl2-yf1feFcLbAcbDhg5_WFFKGvfifa1kV1FfbKhEZVW_4E3g32dBllS9KWZ7xxms4Uvns2AERD9ZlwzJOknOqNy47udkKSShahGNzaeZuXzrTnA7/s1080/image_2025-05-06_09-36-17.png
អ្នកបរិស្ថានបញ្ជាក់ថា ច្បាប់ការពារសត្វជិតផុតពូជនៅអាមេរិកបានគ្របដណ្តប់លើការផ្លាស់ប្តូរ ឬការបំផ្លាញជម្រករស់នៅរបស់សត្វជិតផុតពូជ ពីព្រោះការបាត់បង់ជម្រកសត្វ គឺជាមូលហេតុចម្បងធ្វើឱ្យសត្វងា.ប់ ។ ប៉ុន្តែច្បាប់ថ្មីបញ្ជាក់ថា ការផ្លាស់ប្តូរជម្រករស់នៅរបស់សត្វ គឺពុំចាត់ទុកថាបំផ្លាញសត្វទេ ពីព្រោះពុំបានបំផ្លាញសត្វណាមួយដោយចេតនា ។ វាខុសគ្នាពីការចាប់សត្វ ដែលជាទង្វើបំផ្លាញសត្វដោយផ្ទាល់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ3Q2ciPdikJWusJinbuCLAuhmEBRy4Ix9-30_DZe8FkjfdJVD8A9VTMWNxsL_t5lS7EHLApJB6JThnOiKBpzTNKRU-5mekiiGW3C9L5Sz1CSRg6uxkXY0TWZW_xUoLaf5518QDOvx1fDXeMQdpSU8tGUJvCz9McRH7DMF82Ugz7R56llRWjpQFyEp_upP/s2560/image_2025-05-06_09-36-16.png
ដូចគ្នានេះ បើតាមអ្នកអភិរក្សសត្វ គឺការផ្លាស់ប្តូរជម្រករស់នៅរបស់សត្វ គឺនឹងធ្វើឱ្យសត្វកាន់តែឆាប់ផុតពូជ និងធ្វើឱ្យសត្វប្រឈមគ្រោះថ្នាក់ ខណៈកន្លងមក តុលាការកំពូលអាមេរិកបានកំណត់ឱ្យតំបន់ព្រៃរាប់លានហិកតាទទួលបានការអភិរក្ស ដើម្បីជួយឱ្យសត្វជាច្រើនក្បាលអាចរស់នៅក្នុងព្រៃបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmTOtLjL8qx47H-SzPm56IJ_aFKFc45lHGowNc6nRZLPz1yhVwrsiJZX3-P4ZktujmTXcJlKZCkrMJuI5iT_RhlAtmWduVqSfcir8fCicEWzo4MGu-FxE0aJvfzm55PlPJIwtEMe3xSSWXZ7Ch8iESHXYppsrqxzCXBAVHaRxFcVRXsQkpS7XGAnnDr-FN/s1300/image_2025-05-06_09-36-15%20(2).png

នាយកគ្រប់គ្រងសត្វជិតផុតពូជនៅមជ្ឈមណ្ឌលជីវៈចម្រុះ លោក Noah Greenwald ឱ្យដឹងថា បើរដ្ឋាភិបាលអាមេរិកលុបចោលច្បាប់ការពារសត្វជិតផុតពូជ ដោយអះអាងថា ការផ្លាស់ប្តូរជម្រកសត្វ ឬធ្វើឱ្យប៉ះពាល់ជម្រកសត្វ មិនចាត់ទុកថា គ្រោះថ្នាក់ដល់សត្វនោះ មានន័យថា អាមេរិកពុំបានការពារសត្វជិតផុតពូជឡើយ ។ ជាក់ស្តែង សត្វស្លាប និងខ្លាតែងតែទទួលបានការការពារ ដោយសារច្បាប់បច្ចុប្បន្ន ហាមបំផ្លាញជម្រកពួកវា ប៉ុន្តែការអនុវត្តច្បាប់ថ្មី គឺពុំបានហាមឃាត់អ្នកកាប់បំផ្លាញព្រៃឈើទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikT4qa6ntixxIEkqaJPv1RTtifW92pDLrMyv7_TFW2bMNssPnubMO0RUPyxV2l-9HTfm5Z3ptAczet_JcCZe1TAS2mVBz4cjAMtOJD154eGjYSwwYtMbH6oSlb6IREkXYCYgXx0tJkAEJCR19fLF5NQNzWXL8mZIAvM1teadOW-h3NautfApTNpxGr_PFI/s1200/image_2025-05-06_09-36-15.png

លោក Greenwald បន្តថា ច្បាប់ថ្មីនេះគំរាមកំហែងដល់ការការពារសត្វ និងជួយសង្គ្រោះជីវិតសត្វជិតផុតពូជ ខណៈអាមេរិកបានព្យាយាមការពារសត្វអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេស ការពារជម្រកសត្វឥន្ទ្រី ចចកពណ៌ប្រផេះ ផ្សោតផ្លរីដា និងត្រីបាឡែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDQISY03CtUP7wYmA5TWKJVbYyo1UfgnWBPd42EZ1a1q05pkMRCla0Ioq47HE2nxbXqQsXBt1wCMLDCdRZShDJMvjXityx3VybLjvTuh1b8rzca4WB9F20vkiVM9NEvw-i3XgUXIhVMoCIjqZT5nujkSN1wbSQjKMWIRLjfNEtER-YwS_Q1vynur38JyGr/s768/image_2025-05-06_09-36-18.png

ការផ្លាស់ប្តូរច្បាប់ការពារសត្វ ក៏ធ្វើឱ្យមានក្តីកង្វល់យ៉ាងខ្លាំងនៅរដ្ឋហាវ៉ៃ ផងដែរ ពីព្រោះរដ្ឋនេះមានសត្វជិតផុតពូជរស់នៅច្រើនជាងរដ្ឋផ្សេងៗរបស់អាមេរិក ។ Max Phillips ជានាយកមជ្ឈមណ្ឌលជីវៈចម្រុះនៅរដ្ឋហាវ៉ៃ និងប្រជុំកោះប៉ាស៊ីហ្វិក ឱ្យដឹងថា ការលុបចោលច្បាប់ការពារជម្រកសត្វជិតផុតពូ.ជ នឹងធ្វើឱ្យការការពារសត្វនៅរដ្ឋហាវ៉ៃមានបញ្ហា ដោយសារសត្វនឹងងាប់ដោយសារបាត់បង់ជម្រក ។ ទីបំផុត អាមេរិកនឹងបាត់បង់សត្វជិតផុតពូជ ហើយអាមេរិកពុំអាចដោះស្រាយបញ្ហានេះបានទេ ៕

សិស្សសាលាជិត១០០នាក់ពុលអាហារនៅសាលារៀនក្នុងរដ្ឋ Bihar ក្រោយការស៊ើបអង្កេតរកឃើញមូលហេតុនេះសោះ

0

ប្រទេសឥណ្ឌា ៖ អង្គការសិទ្ធិមនុស្សនៅក្នុងប្រទេសឥណ្ឌាកំពុងស៊ើបអង្កេតលើករណីដែលមានកុមារជាង 100 នាក់បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេរបរិភោគអាហារថ្ងៃត្រង់របស់សាលា ហើយក្រោយមកទើបគេបានរកឃើញថាមានសា..កស..ពសត្វពស់មួយក្បាលងាប់នៅក្នុងអាហារនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAcmyniCSTgjEPagvsP8TqLrF1-3TRXSptaNIj7nGKBzHKq9ZC00qEPaH7tDz4yvYmAWijZdpKJDqOGTdVbl8S22cfg2MuAAYhUFl7hZkbfgNGpfEUqk3dEKYOU2IU999RD3t-E3mPwiDm573xwcu-PuG_TAgQzmos-bcoDKWAd38WIzz8D2CahDCsQOur/s690/photo_2025-05-03_13-25-31%20(2).jpg

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០២៥ ក្នុងទីក្រុង Mokama រដ្ឋ Bihar ភាគខាងកើត ដោយពីដំបូងឡើយចុងភៅក្នុងសាលាបានឃើញថាមានសត្វពស់មួយក្បាលងា..ប់នៅក្នុងអាហារ និងបានយកវាចេញរួចហើយ ប៉ុន្តែមិនស្មានថានៅតែអាចប៉ះពាល់ដល់ក្មេងៗបែបនេះសោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbSmirZJFWg9FBieu8h2geh5Vh3fCeUikcB_ixJHA83urMqMsm_Bn0c6qWuKFRfvHiYlyj3s3_kIC3ShhaDmSqQ8iT378AKSMXnESA_daoOKrOULHBMCgTmFZsUiLUdpaMrL0FmT0x5F051dzquNWl7PU2pKaGte5yI35YgO7LVQQEyM7SkA9-h88BYmDv/s600/photo_2025-05-03_13-25-31.jpg

គណៈកម្មាធិការសិទ្ធិមនុស្សជាតិ (NHRC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ មានកុមារប្រហែល 500 នាក់បានញាំអាហារនៅក្នុងអាហារដ្ឋានរបស់សាលានោះ ហើយបន្ទាប់ក្មេងប្រហែល១០០នាក់ ស្រាប់តែកើតមានអក្ការៈវិលមុខ ក្អួតចង្អោរ និងដួលសន្លប់ ដែលធ្វើឲ្យមានកុមារយ៉ាងហោចណាស់២៤នាក់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj99Z5ZOcSf3iCvwGYuhLafiljBtcHrMdGseoGEC0Q0WkIVtx_Jk9-Swn5j-CrzXGeym101y58BxhHT-4zJLXV4_fzVEGvriHXbcLdvFNuFJD1xbMpQKSN7W3QbJJuBxEMFquruzSkywQdBG4b-hz-xrCXNgqTqwfsvv0owPUHnVdlhKq_oeoueIlEdgplw/s1200/photo_2025-05-03_13-25-32%20(2).jpg
ក្រោយហេតុការណ៍នេះ បែរជាគ្រូៗនៅក្នុងសាលានោះនាំគ្នាបិទទ្វាសាលាហើយរត់គេចខ្លួន បន្សល់ទុកឲ្យក្រុមសមត្ថកិច្ចជាអ្នកនាំក្មេងៗទៅព្យាបាលទៅវិញ។ ប្រជាជនក្នុងតំបន់បានសម្ដែងនូវការខឹងសម្បារជាមួយទង្វើរបស់អ្នកគ្រប់គ្រងសាលាជាខ្លាំង ដោយពួកគេបានធ្វើការបិទផ្លូវដើម្បីទាមទារឲ្យច្បាប់ជួយដោះស្រាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYaNFY_y8lhON-DjMG1sCjY9Z1H8GClOf3x3Ka0Gcgk_nR1Vpr92ogWeeMGkUYHkXdK1rUQx-rQEDl3EDSaSrxXUdVMy1oMPe29wJnYCbVrmxdeyAlFqrc2IBsQraT2jZ9-MCY3RFmvb15rnkxLxDF2mLNcLhlbNAnDh5WPZk_DBcwjsxSo3E1Xv1lTHEL/s544/photo_2025-05-03_13-25-32.jpg

គួររំលឹកថា នេះមិនមែនជាលើកទី១ឡើយនៅក្នុងរដ្ឋ Bihar ដែលកើតមាននូវហេតុការណ៍បែបនេះ។ កាលពីឆ្នាំ ២០១៣ សិស្សចំនួន ២៣នាក់ បានស្លា..ប់ក្រោយពីពួកគេបរិភោគអាហារដែលមានសារធាតុពលនៅក្នុងសាលារៀន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEji5M9qTbSzz4e7FxTwl3WpqAlKoiDChJezqTqfoSFoK9DbOjcNnmuWOAPLoojMylFF071qBLGbqtL6NWNaUEa-7guhgbNSj6nPM2Mg_KnWXGzqeZIl59IyDXV4c0IPP3KFoQ_MfXqveyHX0WKH1UTY3YA4RV8xuPhJIdjpIFApg97KSlWZ6VE5KCjQhXN7/s1280/photo_2025-05-03_13-25-33.jpg
ដោយឡែកសម្រាប់ការរៀបចំឲ្យមានអាហារថ្ងៃត្រង់សម្រាប់ក្មេងៗញាំនៅសាលារៀនបែបនេះ គឺដើម្បីសម្រួលការចំណាយរបស់អាណាព្យាបាល ប៉ុន្តែបញ្ហាអនាម័យ និងសុវត្ថិភាពនៅតែជាកង្វល់ធំដែលរដ្ឋាភិបាលមិនទាន់ដោះស្រាយបាន៕

ពិតជាគួរឱ្យស្ងើចសរសើរ! ហាងកាហ្វេនេះស្មគ្រ័ចិត្តទទួលបុគ្គលិកដែលមានជម្ងឺមកបម្រើការងារក្នុងហាង

0

ទីក្រុងឌូបៃ ៖ ហាងកាហ្វេដែលទើបបើកដំណើរការមួយនៅក្នុងទីក្រុងឌូបៃកំពុងទទួលបានការកើតសរសើខ្លាំងពីមហាជន និងអ្នកលេងអ៊ីនធើណេត បន្ទាប់ពីហាងនេះបានផ្ដល់ឳកាសការងារដល់អ្នកជំងឺ “ដោនស៊ីនដ្រូម” ជាច្រើនឲ្យចូលបំពេញការងារនៅទីនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhldmYdQrlrJAyx4iCysdibT2HuPvn-Gp7GtOquwr051srlx-SERp7OKoNp0PbbfcveabalG3wTwEMG2E4zXxhyphenhyphend8yuVt5q7HIx_sI9lykysKPFmAWP9nB0Zj47tliABl7dVxHcso1O9Smgw62mtagcbD_KWcfIFcEVu-GL9ZIpUyrXT_UU_-wfySPsqao/s1024/photo_2025-05-05_14-25-02%20(2).jpg

ហាងកាហ្វេខាងលើមានឈ្មោះថា “21 Café” មានទីតាំងនៅជាន់ទី២ នៃផ្សារទំនើប Al Ghurair Centre នៅតំបន់ Deira ក្នុងទីក្រុង Dubai នៃប្រទេសអារ៉ាប់រួម។ បានបើកដំណើរការកាលពីថ្ងៃទី ២៥ មេសាឆ្នាំ ២០២៥ ដែលទទួលបានការចាប់អារម្មណយ៉ាងច្រើនសន្ធឹកសន្ធាប់ និងការពេញចិត្តពីសំណាក់អ្នកលេងអ៊ីនធើណេតជាច្រើន។

ម្ចាស់ហាងនេះគឺលោក Ragu Raman Dan Dapani គឺជាឪពុកម្នាក់ដែលមានកូនប្រុសកើតជំងឺដោនស៊ីនដ្រូមនេះពីកំណើតមក ដូច្នេះលោកក៏ចាប់ផ្ដើមមានគំនិតបង្កើតហាងកាហ្វេមួយនេះឡើងមកដើម្បីផ្ដល់ឳកាសការងារដល់អ្នកដែលមានជំងឺនេះដូចកូនប្រុសរបស់គាត់។ លោក Ragu បាននិយាយថា ៖ គម្រោងនេះផ្ដល់ឳកាសការងារដ៏មានន័យ និងជំរុញឲ្យសង្គមមានទំនាក់ទំនងបានយ៉ាងជិតស្និតជាមួយមនុស្សដោនស៊ីនដ្រូម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNyqMJSn133ib-VoSfNVx-EzQgW7TCBie32amr2v9siMf2qDKhBudjvIsUUmierkM5nVTwz1JfSh74b6FpBLW7YCg24zfViTJkM3xN8CNJi2vRUjddZvZe_sv9Q9INh0-PHwG3hIPRrH9QwSvrVLKNCFlNXSPAqM4piY1AI_2htFbnZNG8dyi_3AcH6kRc/s1200/photo_2025-05-05_14-25-03.jpg

បើយោងតាមវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានបង្ហាញថា ៖ បុគ្គលិកផ្នែកបម្រើសេវាកម្មទូទៅនៅក្នុងហាងនេះភាគច្រើនគឺជាមនុស្សដែលមានជំងឺដោនស៊ីនដ្រូម។ ពួកគេបានហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់មុនពេលហាងកាហ្វេចាប់បើកដំណើរការ។ អ្នកគ្រប់គ្រងហាងបានបង្រៀនការងារផ្នែកសេវាកម្មទូទៅដល់ពួកគេដូចជា ឆុងកាហ្វេ ឬភេសជ្ជៈ និងទទួលរាក់ទាក់អតិថិជនបានយ៉ាងល្អ។

ភ្ញៀវជាច្រើនដែលបានចូលមកក្នុងហាងនេះបាននិយាយថា ៖ នៅពេលដើរចូលក្នុងហាងពួកគេត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់បុគ្គលិកទាំងអស់នោះ ដោយម្នាក់ៗមានភាពស្នាមញញឹមរួសរាយរាក់ទាក់ ព្រមទាំងផ្ដល់សេវាកម្មយ៉ាងល្អមកកាន់ពួកគេ។ ក្រៅពីនោះ ក៏មានអ្នកខ្លះទៀតបាននិយាយថា ៖ វាបានផ្លាស់ប្ដូរការគិតរបស់ពួកគេដែលធ្លាប់យល់ថា “អ្នកជំងឺដោនស៊ីនដ្រូម” គឺពិបាកក្នុងការមានទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន ប៉ុន្តែផ្ទុយទៅវិញ ពួកគេជាមនុស្សគ្មានល្បិចកល មានបេះដូងបរិសុទ្ធ ទន់ភ្លន់ និងគួរឲ្យស្រលាញ់ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiwh61KAK6wj40eCpcKWLTas-0H780PzCWg8sKWDS4eJtJAWiIXZNAmqe6UfwAnTmkPePdNVmuxDsn4LMZLUDIIhu6yB-2ZK2mKwq2RkFLI2D6GxNa46p9sn-CEZhMNJ5R-AureOgdxtrktcnYzsBKvtsajExVGMLzrAJ7Yb2QZ4GJTKtfFnexhr7XlYAoj/s480/photo_2025-05-05_14-25-04.jpg

គួរជម្រាបផងដែរថា “ជំងឺដោនស៊ីនដ្រូម” (Down Syndrome) គឺជាជំងឺដែលកើតចេញពីហ្ស៊ែន។ ជាធម្មតាមនុស្សដែលមានជំងឺនេះ តែងជួបបញ្ហាក្នុងការលូតលាស់ផ្នែករាងកាយ ធ្វើឲ្យរូបរាង និងទម្រង់មុខរបស់ពួកគេខុសពីមនុស្សទូទៅ និងប៉ះពាល់ដល់ការរីកចម្រើនផ្នែកបញ្ញាស្មារតីមានភាពមិន្រក្រតី ដែលនាំឲ្យពួកគេមានកម្រិតIQ ទាបជាងមនុស្សធម្មតា។

ដោយឡែក ការបើកហាងកាហ្វេនិងអនុញ្ញាតឲ្យមនុស្សដែលមានតម្រូវការពិសេសដូចជាអ្នកជំងឺដោនស៊ីនដ្រុមចូលបំពេញការងារដូចនេះ គឺជាការលើកទឹកចិត្តយ៉ាងខ្លាំងក្លាដល់ពួកគេ។ លើសពីនេះ វាបានក្លាយជាកន្លែងដ៏សំខាន់មួយក្នុងការបង្រួបបង្រួមមនុស្សឲ្យស្វែងយល់ពីគ្នា ព្រមទាំងបញ្ចប់ទស្សនៈអវិជ្ជមានរបស់សង្គមចំពោះជនដែលមានពិការភាពទាំងឡាយ៕

លោក Trump រងការរិះគន់ម្ដងទៀត បន្ទាប់ពីបង្ហោះរូបAI ដែលបង្ហាញថាខ្លួនជាសម្ដេចប៉ាប

0

សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានទាក់ទាញការរិះគន់ពីសំណាក់អ្នកកាន់សាសនាកាតូលិកជាច្រើន បន្ទាប់ពីគណនីសេតវិមានបានបង្ហោះរូបភាពលោកដែលបង្កើតដោយ AI បង្ហាញថាលោកជាសម្តេចប៉ាបហ្វ្រង់ស៊ីស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhoBtzqM_hWRFuFZBsrLqm1IuDE-uIyvRZ86X-1fX5PT0G6Y2LRh52e-mGpvpLkLkbsegjFz_2582rMiB_XuHTItSEcHf-a2JFelGg5m8IesIcZngVamnQ0QilLZvBUHpswOq3kEhmBb5AeChrpkVFR3v_scxyzeq6QbgVyT9bqD1-ovjRspYKxA674y2KC/s1000/photo_2025-05-05_09-55-11.jpg

គណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់សេតវិមានបានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់លោកTrump ដែលជារូបភាពរចនាដោយ AI ហើយនៅក្នុងនោះក៏មានរូបភាពមួយសន្លឹកដែលបង្ហាញពីលោក Trump មានសម្លៀកបំពាក់ និងឥរិយាបថអង្គុយប្រៀបដូចជាសម្ដេចប៉ាបទៀតផង។ ការចែករំលែករូបភាពនេះ គឺធ្វើឡើងខណៈពេលដែលអ្នកកាន់សាសនាកាតូលិកទូទាំងពិភពលោក កំពុងកាន់ទុក្ខចំពោះការសោយទិវង្គតរបស់សម្តេចប៉ាប Francis ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី 21 ខែមេសា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgA8ogSSmytz-ng_y_wRAMn189k1rN4aTABrgLIipqNzUtAWNCcGcAcMU5LJlUuJjwhlruAdSIIlYpqPigN958yJTHbQ2nFQs5BGBysIdrGV0-EQ4chJGIqv71Kfes6uKJKWMX0ZHRdxbWiCZAFtBBckub0oPlXhnGxSpXuwWliwq-f7EgT4YEvjruys-nY/s1280/photo_2025-05-05_09-55-12.jpg

ការបង្ហោះនេះកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីគាត់បាននិយាយលេងជាមួយប្រព័ន្ធផ្សព្វផ្សាយថា៖ “ខ្ញុំចង់ក្លាយជា Pope”។ សន្និសីទកាតូលិករដ្ឋញូវយ៉កបានចោទប្រកាន់លោក Trump ថាបានចំអកឱ្យសាសនាកាតូលិក។ មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi ក៏បានរិះគន់មកកាន់លោក Trump ផងដែរ ដោយលោកបានសរសេសំណេរមួយបង្ហោះក្នុងបណ្ដាញសង្គម X ថា ៖ នេះគឺជារូបភាពដែលប្រមាថអ្នកជឿ ប្រមាថស្ថាប័ន និងបង្ហាញថាមេដឹកនាំនៃពិភពស្តាំនិយមគឺចូលចិត្តលេងសើច”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3cm6mUKU_hdhBfUvJH_heYjQmNwMnejrsikkZQe4RF_VnQy5H3wAPJlHj8zGFanYjDP9pLl9Ojw_68j1Mk01rlrOgtA6LHTR_RFZl2vIYxWhDZR43IdRN0f458XTGlu6vOpe2_YL3AFDLoqmF1QJnMbPK4pyrgXKLAdiNpAIoo6h3d2nX2-_nbjk0e3gn/s900/photo_2025-05-05_09-55-10.jpg

មនុស្សម្នារជាច្រើនទៀតបានខមិនរិះគន់នៅលើគណនីរបស់សេតវិមាននៅលើបណ្ដាញសង្គម Truth Socail ថា ៖ “យើងទើបតែបញ្ចុះសពសម្តេចប៉ាប Francis ជាទីស្រឡាញ់របស់យើងរួច ហើយពេលនេះក៏កំពុងមមារញឹកនេងកាជ្រើសរើសអ្នកស្នងតំណែងថ្មីផងដែរ ដូចនេះកុំចំអកឱ្យយើង”។ លើសពីនេះ សូម្បីតែលោកឪពុក Timothy Dolan ដែលមានភាពស្និទ្ធស្នាលជាមួយលោក Trump អស់រយៈពេលជាច្រើនឆ្នាំ ក៏បានប្រាប់អ្នកសារព័ត៌មានដែរថាគាត់មិនចូលចិត្តរូបភាពនេះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglF648f6UoBYmX5Q9T_Qu5NkOUFdigIII6RYIEuZo1ha5naj-cG7sPCXnLLrZTVDZl0BHFIyGUiKCa_RsGeGMllYN1pfVPmeGEbZCXyZfZS8gOqAPCu8fsMfVmdQXXvM75RTJBnix3gl6VywW504D6YU-zpIbsSagQMaUltvxNmSiwET4aZU3yLj7-rg0z/s900/photo_2025-05-05_09-55-11%20(2).jpg

ដោយឡែក ខាងសេតវិមានបានច្រានចោលនូវការចោទប្រកាន់ទាំងឡាយមកកាន់លោក Trump ដោយលេខាធិការសារព័ត៌មាន គឺលោកស្រី Karoline Leavitt បានអះអាងថា “លោកប្រធានាធិបតី Trump ធ្លាប់ហោះហើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីគោរពសម្តេច Pope Francis ហើយថ្មីៗនេះ លោកថែមទាំងបានចូលរួមពិធីបុណ្យស..ពរបស់គាត់ដោយផ្ទាល់ទៀតផង នេះបង្ហាញថាគាត់មានការគោរពយ៉ាងខ្ពង់ខ្ពស់សម្រាប់សាសនាកាតូលិក និងផ្ដល់សេរីភាពខាងសាសនាផងដែរ” ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDN_570DhAFyqPMz73Ugtdu2hOwd9cHke_cbhtnLX4_egBW7jho8B4GAbTIPwQ-VZZcdHTvUTXioHa-bzIkIIMvJT1nB63anlXLxrAkLuJdgLNiBpYhQSdVZSFOubrPPPlDsEuWZtMgRoK_4fu-VgMvfPYk5FGHr9qUf-K9iqmYhQX0tPG0x4rxHaqOa9U/s1280/photo_2025-05-05_09-55-13.jpg

គួររំលឹកផងដែរថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ដែលជាអ្នកកាន់សាសនាកាតូលិក ក៏ធ្លាប់រិះគន់លោក Trumpផងដែរ នៅពេលដែលលោក Trump បានធ្វើសញ្ញាតំណាងរូបឈើឆ្កាង ក្នុងអំឡុងពេលចេញគោលការណ៍ហាមឃា..ត់ការរំលូតកូននៅរដ្ឋផ្លរីដាកាលពីឆ្នាំមុន៕

Zhao Wei លេចមុខជាសាធារណៈយ៉ាងកម្រក្នុងកម្មវិធីមួយ

0

តារាសម្ដែងជាប់បញ្ជីខ្មៅ Zhao Wei បង្ហាញមុខជាសាធារណៈដ៏កម្រនៅទីក្រុងប៉េកាំង នៅក្នុងកម្មវិធីមួយ។ នេះជាលើកទីមួយហើយដែល Zhao Wei បានចូលរួមក្នុងព្រឹត្តិការណ៍ដែលទាក់ទងនឹងខ្សែភាពយន្តបន្ទាប់ពីអវត្តមានអស់រយៈពេល ៣ ឆ្នាំកន្លះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVB9PbtFYxFZWMidep2HZXHfZU9ZWNUv3z4Ryg7CiB52K4sdCfi0SiJuC6_SacTfxLYaNrH76bnRR6tdYyshGu_nPkMxp5SkN1ldM4k3Zf-pouzQbuDkYp6MYQFwWWStBhLawCRev2SmWfR4BfEp7GjegOuS1Ha6nh-MCCwhXbL9t9sUrQAqCNBY7V3sOw/s660/image_2025-05-05_09-49-18.png

តារាសម្ដែងចិន Zhao Wei បានវិលមករកសាធារណជនវិញ ក្នុងកម្មវិធីសម្ពាធមួយដែលស្ថិតនៅក្នុងរោងកុន។ នាងបានស្លៀកពាក់អាវធំពណ៌ខ្មៅ និងពាក់ម៉ាសពណ៌ខ្មៅ លាយឡំជាមួយនឹងអ្នកចូលរួមផ្សេងទៀត ជៀសវាងការចាប់អារម្មណ៍ ប៉ុន្តែការចូលរួមដោយស្ងប់ស្ងាត់ដូចភ្ញៀវដទៃទៀត។ ការបញ្ចាំងរឿងផ្ទាល់គឺជារឿងដ៏ល្បីមួយដែលមានតារាកំពូលៗដូចជា Chen Kun, Huang Bo, Song Jia, Yu Shi និង Wang Ziwen។ Zhao Wei បានអង្គុយជាមួយមិត្តភ័ក្តិចាស់ និងមិត្តរួមថ្នាក់របស់បណ្ឌិត្យសភាភាពយន្តប៉េកាំង Chen Kun ក៏ដូចជាមិត្តរួមសម្តែងជាទីស្រឡាញ់ Huang Bo ប៉ុន្តែក្រុមនេះបានរក្សាការប្រាស្រ័យទាក់ទងគ្នាតិចតួច និងបដិសេធមិនចូលរួមជាសាធារណៈ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjS2ZQDpyKTpdQ3R6XqGbPiDC9Ci5BRSDV6-LEkeyJbzvEPCL2aVtRPk2hBiRg10mB7bDFyuaecLIufvm0QB8Bu_bOrXBqWXyWj10N2h6NB9jYerMrEaAN4kakxcMJMsWplokoRjVncXyAqDJ5N7HnawBS15WqCJ4QzQvoI7xW5oA6nuDGoj1f5Tda2F3Gr/s1080/image_2025-05-05_09-49-17.png

នៅខាងក្រៅរោងកុន Zhao Wei ត្រូវបានគេរាយការណ៍ថាបានអមដំណើរដោយក្រុមតូចមួយ ដែលជំរុញឱ្យមានការរំពឹងទុកថាវត្តមានរបស់នាងអាចជាការចូលជាយុទ្ធសាស្ត្រឡើងវិញ ដោយបានវាយតម្លៃពីអារម្មណ៍សាធារណៈ មុនពេលការត្រឡប់មកវិញដ៏មានសក្តានុពល។ នៅពេលដែលឈ្មោះដ៏ធំបំផុតមួយនៅក្នុងការកម្សាន្តរបស់ចិន អាជីពរបស់ Zhao Wei បានបញ្ឈប់ភ្លាមៗនៅឆ្នាំ ២០២១ នៅពេលដែលនាងត្រូវបានលុបចោលយ៉ាងមានប្រសិទ្ធភាពពីវេទិការរបស់ចិន ជាមួយនឹងឈ្មោះ ការងារ និងគណនីអ្នកគាំទ្ររបស់នាងត្រូវបានលុបភ្លាមៗនៅក្នុងអ្វីដែលហាក់ដូចជាការចុះក្នុងបញ្ជីខ្មៅក្រៅផ្លូវការ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyuMNMlElZc4ZjKBhSBc_5QdjNMcY4vj7yCNhhMmNCkTuQ09wlL4XGunhhHQ71MY5ohXmxvJ5zaAeXZIew98no6w2WbEPDytbDfSELFwZE1ys9gPE_jhXBz03dV2gbPTG1LXDR3BtQLNu3_7EEJcdsZ_P9geWx2Lc6cm_Oe9nXbqEw0TI8oCgADOBCod8m/s1360/image_2025-05-05_09-49-18%20(2).png

ក្រោយមក អាជីវកម្មរបស់ Zhao Wei បានធ្លាក់ចុះ ដោយតុលាការបានបញ្ជាឱ្យនាងសងបំណុល និងដោះស្រាយកាតព្វកិច្ចហិរញ្ញវត្ថុ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYi-O50pv0ySrXxI9cDIQUjAqYm1aBzJ7P-RK81xJXb4_hPbD0gellucQMsJ5SPzYTjK_jF4koZ9_Vj3TlB4utvk-PVEJN-KnJ9pKOJQJmp7C22ucDdMCSY-29YVDCCqdogjjFgZJTZ0o-qCqM7ChPWqo28c55VKSj313EZ4MwlZKMYfl0m-hFiStjcNky/s1033/image_2025-05-05_09-49-18%20(3).png

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ Zhao Wei បានបញ្ជាក់តាមរយៈ Weibo ថានាងបានលែងលះជាមួយ Huang You Long យូរមកហើយ ហើយបានរាយការណ៍ពីការបែកគ្នាទៅផ្សារហ៊ុនហុងកុង ដើម្បីកាត់ផ្តាច់ទំនាក់ទំនងស្របច្បាប់ និងជាសាធារណៈ៕

ការប្រគំតន្ត្រី Lady Gaga ដោយឥតគិតថ្លៃនៅប្រេស៊ីលទាក់ទាញមនុស្សជាង២លាននាក់

0

ឆ្នេរ Copacabana របស់ទីក្រុង Rio de Janeiro កាលពីថ្ងៃសៅរ៍ ទី៣ឧសភា ពោរពេញដោយមនុស្សយ៉ាងច្រើនកុះករខណៈដែលកំពូលតារាប៉ុប Lady Gaga បានសម្តែងការប្រគំតន្ត្រីដោយឥតគិតថ្លៃនៅទីក្រុងប្រេស៊ីលនេះដោយមានអ្នកគាំទ្រជាងពីរលាននាក់បានចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLyAq64mDUd98sE2ZBPjzNrrPBDq5bCv0UjS_XEpID9qBBDDIf7kpZ_pcUCmflQvtL27kz6si0CX6ZzOIpcx5hOuy2JLFFmEkehZjESAsXZBnrwQxXo2JSvtB3cl4830sZA2fpl1xaYJ_cwlDoJ2nj49hrphkzyqug0R9-Kf2K2ghu5nJlzo2KI4T3zOfs/s1170/image_2025-05-05_09-06-01.png
តាមប្រព័ន្ធផ្សព្វផ្សាយ CNN បានឱ្យដឹងថាអ្នកគាំទ្របានចាប់ផ្តើមតម្រង់ជួរតាំងពីព្រឹកថ្ងៃសៅរ៍ ដើម្បីទទួលបានកន្លែងដ៏ល្អសម្រាប់កម្មវិធី។ អ្នករៀបចំបាននិយាយថា អ្នកទទួលភ្ញៀវប្រហែល ២.១ លាននាក់ត្រូវបានគេប៉ាន់ស្មានថាបាននៅក្នុងហ្វូងមនុស្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzhz5kCKbcBtH_43JafTqPamH9GxDkvNYQFxCIwqxXSv565bGIPawtu9SRTc7Ea9KkF4zhFP9yPc__9ZbwynPeKuveqT2AZuV-Bh9WpZH09IKuq_XWfLhP5M5sNG87LwFvOSat-I1utmRp4mSSf81fSutRm95ixiVV0m9jlj_vAlw11iZXBZzvajX7Qz6a/s1160/image_2025-05-05_13-24-20.png

អ្នកគាំទ្រម្នាក់បានប្រាប់ CNN ថាគិត ការប្រគំតន្ត្រីទាក់ទាញទស្សនិកជនច្រើនជាងការសំដែងដោយម៉ាដូណាកាលពីឆ្នាំមុននៅមាត់សមុទ្រដ៏ល្បីល្បាញលើពិភពលោកនេះ។ អ្នកគាំទ្ររូបនេះបាននិយាយថា៖ «ខ្ញុំមានអារម្មណ៍ថាទីក្រុងនេះមានមនុស្សច្រើន ប៉ុន្តែខ្ញុំរំភើបខ្លាំងណាស់»។ Lady Gaga បានសម្តែងបទល្បីៗដូចជា «Poker Face» ,«Born This Way» និង «Bad Romance»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjlxoopiMvFljTTbTLZa-UKViMdW-RFyLCDnPWWYPCpaknNa2Di82yfTY-JlOFjFFNxkaahO0vH-Z_NNO6wvXON6KSjCpAbxaQwJx5doCtFDGes0ybN7jFjvzPnPdPR5IaOG_pD5mOlZySMRvr0MWImXUYq6vSsNiou2p92QIYN32__n_hpAAl9pJeh8Tx/s680/image_2025-05-05_09-06-02.png
ដំណើរកម្សាន្តរបស់ Lady Gaga ទៅកាន់ប្រទេសប្រេស៊ីលគឺជាផ្នែកមួយនៃដំណើរទេសចរណ៍ទូទាំងពិភពលោកដើម្បីផ្សព្វផ្សាយ «Mayhem» ដែលជាអាល់ប៊ុមថ្មីរបស់នាង។ តារាចម្រៀង និងជាតារាសម្ដែងវ័យ ៣៩ ឆ្នាំរូបនេះស្ថិតក្នុងទីក្រុង Mexico City កាលពីសប្ដាហ៍មុន ជាកន្លែងដែលនាងសម្តែងការប្រគំតន្ត្រីចំនួនពីរ។ នៅយប់មុនការប្រគំតន្ត្រី Lady Gaga បានធ្វើឱ្យអ្នកទស្សនាឆ្នេរភ្ញាក់ផ្អើលនៅ Copacabana ដោយបានឡើងឆាកសម្រាប់ការហាត់សម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkpQpfRBt3NlyOALLQcET0HXVhRlN9ekJ_5tLLm1YxsD4OEmaSM1VzBM8aLybozwQE6z7d1O7N0BJBeHyxR2MLpU_G0tF99yeIPPiZJEeftVBxiMJFwiqfc33OT-RYO5wRg8KsTEkL55gQeWmPl2v8z_KYoMSqdF5NPB0p8NyQypUvSTGLpJv_78xB3yp0/s1160/image_2025-05-05_13-26-45.png

នាងបាននិយាយថា «ខ្ញុំនឹកអ្នកខ្លាំងណាស់» នាងបាននិយាយទាំងទះដៃ ក្នុងអំឡុងពេលសម្តែងលើកដំបូងរបស់នាងនៅប្រទេសប្រេស៊ីលចាប់តាំងពីឆ្នាំ ២០១២។ «ខ្ញុំដឹងថានេះមិនមែនជាកម្មវិធីដំបូងនៅទីនេះទេ ខ្ញុំដឹងថានេះគ្រាន់តែជាការហាត់សមប៉ុណ្ណោះ វាមានអារម្មណ៍ថាវាជាកម្មវិធីពិត»៕