ម៉ាកសញ្ញា «ម្លិះអង្គរ» ដែលជាតំណាងឲ្យគុណភាពខ្ពស់បំផុតនៃប្រភេទអង្ករខ្មែរ បានជាប់ក្នុងតារាងជា «អ្នកផលិតអង្ករល្អបំផុតនៅលើពិភពលោក» ខណៈដែលផលិតផលអង្ករ«ផ្ការំដួល» របស់ម៉ាកសញ្ញានេះ ក៏ត្រូវបានគេទទួលស្គាល់ថាជា «អង្ករដែលល្អបំផុត» ផងដែរ។ នេះបើយោងតាមការចាត់ថ្នាក់របស់ TasteAtlas ដែលជាមាតិការអនឡាញលំដាប់អន្តរជាតិ បង្ហាញពីម្ហូបអាហារ និងគ្រឿងទេសនៅតាមប្រទេសនីមួយៗនៅជុំវិញពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim6Clj9uzwpHsG53VpfSzZnXanooQg8P7cIb63s3ZZTGaIrcd9txzIt2o8ESVC80moBWvOpQ-IFrtSnXWn3WvDBODcAqOafHQUCNNPmZDjAdEQK-w9HCNkfzFQdu6DXWUIgicFxkpT8Jsq2PzFzWhAHeQQn9DW-GiHMaqkTl04FI8gTDrrrTVY-C4lUV4c/s1280/image_2025-06-12_15-01-46.png

នៅលើអត្ថបទដែលចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា « TasteAtlas» អំពីប្រធានបទ ប្រភេទអង្ករដែលល្អបំផុតទាំង៤៩ នៅទូទាំងពិភពលោកឆ្នាំ២០២៥ បានបង្ហាញថា ម៉ាកសញ្ញា«ម្លិះអង្គរ»របស់កម្ពុជា បានឈរនៅលេខរៀងទី១ ក្នុងចំណាត់ថ្នាក់ «អ្នកផលិតអង្ករដែលល្អបំផុត» ដែលវ៉ាដាច់ម៉ាកសញ្ញារបស់ប្រទេសផ្សេងៗរួមមាន Gạo Ông Cua របស់វៀតណាម, Acquerello របស់អ៊ីតាលី, Royal Umbrella របស់ប្រទេសថៃ, Yuki Tsubaki របស់ជប៉ុន និងម៉ាកសញ្ញាជាច្រើនទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIrVizn1FSdE5LVf7ckEnCcoy1q-CWXIJ7yW8NMiEDDEAXfBvcMxoqBM8TzGRik20Ad2ec3EVDA1iqetjmWx9Wa7gb_613jHiFmpAF_joujvQjAYn45rY0aQi30MFo8NaleAM2E54QFg3d1eQJRpmls2CkYxAzwONUdoWhXMF5vVh3cmh6z0TYGb4Rb41N/s1280/photo_2025-06-11_15-01-36.jpg

ក្នុងនោះ ផលិតផលអង្ករដែលល្អបំផុតរបស់ម៉ាកសញ្ញានេះ ត្រូវបានឲ្យដឹងថាជា «អង្ករផ្ការំដួល» ដែលជាពូជអង្ករដែលមានតម្លៃខ្ពស់ មានរសជាតិឆ្ងាញ់ ទន់ រមួត ក្លិនឈ្ងុយ និងមានជាតិផ្អែមបន្តិច។ ជាមួយនឹងលក្ខណៈពិសេសទាំងនេះ«អង្ករផ្ការំដួល» ត្រូវបានគេទទួលស្គាល់តាមរយៈការឈ្នះពានរង្វាន់ “អង្ករល្អបំផុតរបស់ពិភពលោក” និងមានកិត្យានុភាពខ្ពស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjI00Ya5s5Bipn3yeSKqSa3v-f06jXa1QNPV7pUXsgISd8tJv6sdBMfC1sgbWRR_Pe7bc_CVkRdmU7E_JbGqVHz_k74oHHUokki_o9WrP2WrRyPkBkv_xcPMwzZJ4Tzodt_j8TXO9UvRjWsgL_5VRX6OhiIkqDJ9JleE8goemg-I0rRMURD8_S7Yue-0n_g/s750/image_2025-06-12_15-01-45%20(2).png

គួរឲ្យដឹងថា «ម្លិះអង្គរ» គឺជាម៉ាកសញ្ញាបញ្ជាក់ពីគុណភាពអង្ករក្រអូបរបស់កម្ពុជា និងជាកម្មសិទ្ធិរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ម៉ាកសញ្ញានេះ បានធានាថាអង្ករដែលមានប្រភពមកមកពីប្រទេសកម្ពុជា គឺជាអង្ករដែលបានបំពេញតាមស្តង់ដារខ្ពស់បំផុតរបស់ពិភពលោក រួមទាំងគុណភាព រសជាតិ និងប្រភពដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEifHIhHjZ4Kv9aI2uAz0dCkGjjYlidl0ViNMkgyqfdDf-ud5onagooSOuWPEdIOdcmERCsL44VY2i9E0zRuU0eRTR7RuP6jYYANSdx6D_LdsEGLlvp0Gm0JR9jtbxT7HPg72NCOzHmeiXq6MkZmGOh4T1Y4r6-_RiOxMGU1zWcawpbdL-JHUPOIf0ObBcjv/s1024/image_2025-06-12_15-01-45.png

ដោយឡែកសម្រាប់ អង្ករផ្ការំដួល ត្រូវបានគេស្គាល់ថាជាពូជស្រូវដ៏ល្អមួយនៅកម្ពុជា។ វាជាពូជស្រូវ ដែលផ្ដល់នូវប្រភេទអង្ករគ្រាប់វែង មានគុណភាព និងតម្លៃខ្ពស់។ គុណភាពរបស់អង្ករនេះ បាននាំឲ្យកម្ពុជាមានប្រភេទអង្ករដែលឈានមុខគេក្នុងការធ្វើពាណិជ្ជកម្មអង្ករនៅលើពិភពលោក។ វាជាជម្រើសដំបូងដ៏លេចធ្លោសម្រាប់អ្នកទិញអង្ករនៅទូទាំងពិភពលោក ហើយត្រូវបាននាំចេញទៅទីផ្សារអន្តរជាតិក្រោមសញ្ញាប័ត្រ “ម្លិះអង្គរ (Malys Angkor) ៕