ប្រទេសចិនគ្រោងនឹងប្រែក្លាយទីក្រុង Shenzhen ភាគខាងត្បូងទៅជាមជ្ឈមណ្ឌលដ៏សំខាន់មួយសម្រាប់បញ្ញាសិប្បនិម្មិត (AI) និងអាកាសចរណ៍ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងធំជាងមុន ដើម្បីក្លាយជាប្រទេសផ្អែកលើខ្លួនឯងបន្ថែមទៀតនៅក្នុងវិស័យបច្ចេកវិទ្យា។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលសហរដ្ឋអាមេរិកបន្តដាក់កម្រិតលើក្រុមហ៊ុនបច្ចេកវិទ្យាចិន។ នេះបើតាមប្រភព South China Morning Post។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEih34XzeRajui-5q56SUbdCoK5fb1TrZPoUn_HYrRNh0IdG3cVMss3QXUXjoHiH-4INJiZUepDd0jIUxA_tTm9hi3wDr7DqIwIQJTaOJnQ-Jf1hyR7yzakOgmqmS8j8iWoZYeGDKnqxm78MqvVpSwDbRzYnynR01MOqlRMyNmGVElnVeCUFdFu9wwrYkBJZ/s1280/photo_2025-06-12_10-59-52.jpg
    Shenzhen ត្រូវបានគេស្គាល់ថាជាទីក្រុងបច្ចេកវិទ្យាកំពូលមួយរបស់ប្រទេសចិន។ ឥឡូវនេះរដ្ឋាភិបាលចង់ប្រែក្លាយទៅជាទីក្រុងនាំមុខគេក្នុងការអភិវឌ្ឍម៉ាស៊ីនឆ្លាតវៃ ប្រព័ន្ធកុំព្យូទ័រដែលមានសម្ថភាពចង់ចាំខ្ពស់ និងបច្ចេកវិទ្យាយន្តហោះទំនើប។ មន្ត្រីក្នុងតំបន់បានប្រកាសផែនការថ្មីក្នុងការជំរុញឧស្សាហកម្មដូចជា AI, មនុស្សយន្ត, គ្រឿងអេឡិចត្រូនិក និងឧស្សាហកម្មផលិតយន្តហោះជាដើម។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNjU5_qgiYt7IhpyDIABnFRM9jp_cFRLdnXp4F_aORmLWOKIo7CdbRSM5IPvb3NgDOlMrq3ytEmd1Xk_W_MMW4QRwjs7QWycZuHpSRRfI7XA5FOl7R0kLAYkXPlicE1AAQmRhmpP6X81Fe4lmxNleMUrZC-uon73jpoCXuER8HRBngMguONDioFvD4uBsk/s800/image_2025-06-12_13-50-01.png
    ផ្នែកសំខាន់មួយនៃផែនការគឺការកសាងបណ្តាញកុំព្យូទ័រទំនើបមួយដែលមានឈ្មោះថា “Pengcheng Cloud Brain”។ ប្រព័ន្ធនេះនឹងជួយអ្នកវិទ្យាសាស្ត្រ និងក្រុមហ៊ុនក្នុងតំបន់ក្នុងការបណ្តុះបណ្តាលកម្មវិធី AI កាន់តែលឿន និងមានប្រសិទ្ធភាព។ កម្មវិធីទាំងនេះអាចរួមបញ្ចូលអ្វីៗដូចជា chatbots ជំនួយការឆ្លាតវៃ រថយន្តបើកបរដោយខ្លួនឯង និងជាច្រើនទៀត។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKkRRCp-FS44j7VFmJ_FQVmUt3S9PDxV13zGT9l8Y11Ph6U6eE-6p5zbe0p3M55OKudJZezsQUJGkk35kbJbB_3DFNbrZH1RraZFWbvdqxYN7bSzxYICIq98BkcABoKXgYvj_lpOJvGTF7-0Kk7-Z1cTACoZphyphenhyphenakAtsxOGjyI8_3EVNZTyVOY2VsucnZz/s1920/image_2025-06-12_13-50-03%20(2).png
    ក្រៅពីបច្ចេកវិទ្យា AI ទីក្រុង Shenzhen ក៏នឹងផ្តោតទៅលើការក្លាយជាមជ្ឈមណ្ឌលអាកាសចរណ៍ពិភពលោកផងដែរ។ នេះមានន័យថា ទីក្រុងនឹងពង្រីកអាកាសយានដ្ឋានរបស់ខ្លួន និងគាំទ្រការរចនា ព្រមទាំងការសាងសង់យន្តហោះ ប្រព័ន្ធម៉ាស៊ីន និងប្រព័ន្ធរុករកផងដែរ។ ក្នុងគោលបំណងគឺដើម្បីធ្វើឱ្យ Shenzhen ក្លាយជាមជ្ឈមណ្ឌលសម្រាប់ទាំងការស្រាវជ្រាវអាកាសចរណ៍ និងការដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRZIPsoNcHNRYfQsuIqQA-trBJT9ovUvm3vNp7DSmwf0SJIhGdQ904EWk0uISkI0XBKy7Cw9OsOO7iQKLP1QpIKkzxDKIWIUTGJlGO4XsJql55vcildQoDaO3BuPWNia5NP-enRsIe08mal_2ENFuBlsoPIebMAg_tCy3QmrkiJAzyBzj_45WiiRulz0g5/s1022/image_2025-06-12_13-50-03.png
    ដើម្បីជួយដល់ការផ្លាស់ប្តូរនេះ រដ្ឋាភិបាលនឹងផ្តល់ការគាំទ្រ ដូចជាការបញ្ចុះពន្ធ ដីពិសេសសម្រាប់រោងចក្រ និងកម្មវិធីបណ្តុះបណ្តាលសម្រាប់បុគ្គលិកជំនាញ។ រដ្ឋាភិបាលក៏ចង់ឱ្យឧស្សាហកម្មផ្សេងៗមានទំនាក់ទុះនងគ្នាដូចជា AI ,ឧស្សាហកម្មអាកាសចរណ៍ និងមនុស្សយន្ត ធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដូច្នេះទើបពួកគេអាចរីកចម្រើនបានលឿនជាងមុន។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhePJys9mwvcJ_0538s8wakWu0BveovVO4tdDHsyCTjOGIXKEhDlXWwJyF4s0L7vN7FdYnEDzCry0ha-sJQhYZaR5Y9iPA-fuw5tFHGdDgie15N82rUK5mDDxX5m6955dQpcz16qx_EZ4sWZFDZDVKhMLgh83ugJt-sgOVkQYq-jpcLvsu1LMNDHoag2mx_/s1344/image_2025-06-12_13-50-01%20(2).png
    កិច្ចខិតខំប្រឹងប្រែងនេះគឺជាយុទ្ធសាស្រ្តដ៏ធំមួយរបស់ប្រទេសចិនក្នុងការកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យាបរទេស។ ចាប់តាំងពីសហរដ្ឋអាមេរិកបានរារាំងក្រុមហ៊ុនចិនពីការទិញផលិតផលបច្ចេកវិទ្យាខ្ពស់មួយចំនួន ឥឡូវនេះប្រទេសចិនកំពុងផ្តោតការយកចិត្តទុកដាក់បន្ថែមទៀតលើការបង្កើតបច្ចេកវិទ្យាទំនើបផ្ទាល់ខ្លួន។ តាមរយៈការធ្វើឱ្យទីក្រុង Shenzhen ក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យា AI ប្រទេសចិនសង្ឃឹមថានឹងរក្សាភាពរឹងមាំនៅក្នុងការប្រកួតប្រជែងបច្ចេកវិទ្យាពិភពលោក និងបន្តពង្រីកសេដ្ឋកិច្ចរបស់ខ្លួន បើទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ៕