Home Blog Page 486

អ្នកវិទ្យាសាស្រ្តរកឃើញសត្វក្រពើពូជថ្មីនៅសមុទ្រការាបៀន

0

ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញសត្វក្រពើពូជថ្មី ពីរប្រភេទ ដែលរស់នៅលើកោះ Cozumel និង Banco Chinchorro នៅសមុទ្រការាបៀន ក្បែរឧបទ្វីប Yucatán ក្នុងប្រទេសម៉ិកស៊ិក។ កន្លងមក អ្នកជំនាញជឿថា នៅក្នុងតំបន់នេះ មានតែសត្វក្រពើអាមេរិក (Crocodylus acutus) ប៉ុណ្ណោះ។ ប៉ុន្តែការសិក្សាហ្សែនថ្មីមួយ បានបង្ហាញថា សត្វក្រពើនៅលើកោះទាំងនេះមានភាពខុសគ្នាដល់ថ្នាក់ថាជាពូជថ្មីពីរដែលមិនធ្លាប់បានស្គាល់ពីមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVChqNyvmj4Bs4zusfiswM9-uX7l475jxiXU5U87K56TXg-GOrkNUXNfYr__yP5as34rvuRHT8zEc-TJXSz7p1NDRU3GOa2xcRQclDhU-S5ONbKE4qod2gKRSup-2IhLishGB4kkjC9DVaf1me9zBveeCCT0vQ7OaLwF7BmOnQIOjmwlQS_gKxjycIeKvu/s2048/image_2025-05-17_10-25-48.png

អ្នកស្រាវជ្រាវបានយកឈាម និងខ្នាតគំរូហ្សែនពីសត្វក្រពើនៅលើកោះ Cozumel និង Banco Chinchorro ហើយប្រៀបធៀបជាមួយក្រពើរនៅតំបន់ផ្សេងទៀត វាបានបង្ហាញពីភាពខុសគ្នាដែលធំសម្បើមទាំងហ្សែន និងរាងកាយ។ អ្នកស្រាវជ្រាវ Hans Larsson និង José Avila-Cervantes បាននិយាយថា ការសិក្សានេះជាលើកដំបូងដែលបង្ហាញពីភាពចម្រុះយ៉ាងច្រើនក្នុងសត្វក្រពើ Caribbean ហើយវាបង្ហាញថាពួកវាមានប្រភពដើមខុសគ្នាយ៉ាងពិតប្រាកដ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYsOEhFkHJLtgisfIsOXAbJk3xBda9Iyb_ftgMEZkHDl7uQCYtarqe8cPxuqJr0TbfeAqcsPmRKINlmeiqUCZxB4H-YJQE6z0eZK_GbahEnzWMkwZF3knZgsosW6Yd_ArzpLrBSRvaWdIBzPzSWE38ejoNf81n7phJBtK6SreXGGX09TH5ZVoqVIr02MGg/s2500/image_2025-05-17_10-26-18.png

បើតាម BBC Wildlife Magazine ឱ្យដឹងថា សត្វក្រពើថ្មីទាំងពីរពូជនេះមានចំនួនតិចជាង ១ពាន់ ក្បាលប៉ុណ្ណោះ ហើយពួកវារស់នៅតែក្នុងតំបន់ដាច់ស្រយាល។ ដោយសារតែការអភិវឌ្ឍន៍តាមឆ្នេរសមុទ្រ និងសម្ពាធមនុស្ស កន្លែងរស់នៅរបស់ពួកវាអាចមានគ្រោះថ្នាក់។ ទោះបីចំនួនសត្វនៅទីនោះនៅមានស្ថិរភាព តែភាពងាយរងគ្រោះនឹងកើតមានក្នុងពេលអនាគត ប្រសិនបើមិនមានការពារប្រកបដោយការយកចិត្តទុកដាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdB5NfKQ6cuRcIR2Bu-2KLjh89c0sglku0Cab8vfoBZUosrZgD7H2WSgC46mxCol1-xo2GdlolwtEx_UVskIwE6rQBtRTZ7KztZ216C2BC20fbT9hciLlO4IdylfCaIJ2p7Z2pvikAFDCjrc3epG8Q7GgQ28G3XP15GY8vKATIl4Vz9raoXyt7YoeLvybg/s675/image_2025-05-17_10-21-59.png
អ្នកស្រាវជ្រាវបានបញ្ជាក់ថា ឥឡូវនេះពួកយើងត្រូវទទួលស្គាល់ថាសត្វទាំងនេះជាប្រភេទផ្សេងៗគ្នា និងមានតួនាទីសំខាន់ក្នុងការអភិរក្សទីជម្រករបស់ពួកវា។ ការបង្កើតផែនការអភិរក្ស និងការរឹតបន្តឹងការអភិវឌ្ឍដីនៅលើកោះទាំងនេះ គឺជាគន្លឹះសំខាន់ក្នុងការពារសត្វក្រពើទាំងពីរប្រភេទ។ លោក Larsson សន្និដ្ឋានថា ការបាត់បង់ជីវចម្រុះយ៉ាងឆាប់រហ័សអាចត្រូវបានពន្យឺតបានលុះត្រាតែយើងដឹងថាប្រភេទសត្វណាដែលមានហានិភ័យបំផុត៕

ក្រុមម៉ូតូទឹកកម្ពុជា សម្តែងការអន់ចិត្ត ក្រោយដណ្តើមមេដាយមាសថ្នាក់ពិភពលោកជូនជាតិ តែមិនសូវមានអ្នកយកចិត្តទុកដាក់

0

ក្រុមម៉ូតូទឹក​កម្ពុជា បានបន្តធ្វើរឿងអស្ចារ្យបន្ថែមទៀត ក្រោយដណ្តើមបានមេដាយមាស​៤ និង​ប្រាក់​២ ពី​ការ​ប្រកួត​ប្រណាំងម៉ូតូទឹកពិភពលោក WGP1 Water Jet Championship ជុំទី១ នៅទីក្រុង Osaka ប្រទេសជប៉ុន។

ក្រោយពីទទួលបានលទ្ធផលដ៏ល្អនេះ កីឡាករ សាលី អ៊ូមើត ដែលជា​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​ម៉ូតូទឹក​កម្ពុជា បាន​សម្តែងការ​តូច​ចិត្ត ខណៈ​ជារឿយៗ ក្រុមម៉ូតូទឹករបស់លោក តែងនាំយកមេដាយមាសជូនជាតិ តែមិនសូវមានអ្នកចាប់អារម្មន៍ ដូចប្រភេទកីឡាដ៏ទៃ។

នៅ​ថ្ងៃចន្ទ​នេះ ម្ចាស់មេដាយមាសអាសុី និង Sea Games លោក សាលី អ៊ូមើត បាន​បង្ហោះសារ​ថា៖​”ខ្ជិល​និយាយ​ច្រើន ​បើ​តាម​មើល​ទៅ ​ប្រហែល​ជា​បាន​មេដាយ​មាស​ច្រើន​ពេក ​ទើប​គ្មាន​អ្នក​រវីរវល់! ​គួរឱ្យ​​អស់​សំណើច​ណាស់​ សម្រាប់​ក្រុម​កីឡាករ​ជម្រើស​ជាតិ​ម៉ូ​តូទឹក​កម្ពុជា​យើង ​តែ​មិន​អី​ទេ​ យ៉ាង​ហោច​ណាស់​ក៏​នៅ​មាន​សម្ដេច​គាំទ្រ​ដែរ​។ ជួប​គ្នា​នៅ​ជុំ​ទី​​២បន្ត ​នៅ​ប្រទេស​​ប្រេស៊ី”។

គួរបញ្ជាក់ថា សាលី អ៊ូមើត គឺជាអត្តពលិកម៉ូតូទឹក ដ៏ឆ្នើមរបស់កម្ពុជា​ ដែលតែងតែនាំមេដាយជូនជាតិ មិនថានៅក្នុងកម្រិតអាសុី ឬពិភពលោក៕

 

រដ្ឋាភិបាល ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង

0

ក្រសួងសុខាភិបាល នៃព្រះរាជណាចក្រកម្ពុជា បានចេញសេចក្តីណែនាំឱ្យមានការ ចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី១២ឆ្នាំឡើង។

នៅក្នុងសេចក្តីណែនាំ ក្រសួងសុខាភិបាល បានលើកឡើងថា៖” ដើម្បីបង្ការជាមុនសំដៅធានាភាពស៊ាំ សហគមន៍ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្មី ក្រសួងសុខាភិបាល សូមណែនាំដល់នាយកមន្ទីរពេទ្យជាតិ និងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ រំលឹកដល់ប្រជាជនអាយុចាប់ពី ១២ឆ្នាំឡើង រាល់៦ខែម្តងតាមយុទ្ធសាស្ត្រនៃការចាក់រំលឹកវ៉ាក់សាំងកូវីដ-១៩”។

បន្ថែមពីនេះ ក្រសួងសុខាភិបាល សូមលើកទឹកចិត្តឱ្យពលរដ្ឋជនវ័យចាស់ ជនចាស់ជរា អ្នកមានជំងឺរ៉ាំរ៉ៃ និងមានភាពស៊ាំថយចុះ មកទទួលវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ-១៩ ថ្មី។

ក្រសួងសុខាភិបាល នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ជាប្រចាំនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ និងមណ្ឌលសុខភាព រួមបញ្ចូលជាមួយសកម្មភាពចុះផ្តល់សេវាសុខភាពមូលដ្ឋានផងដែរ៕

 

ក្រុមហ៊ុន បុរីពិភពថ្មី ប្រកាសអស់លទ្ធភាពទិញផ្ទះពីអតិថិជន

0

គិតចាប់ពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ថ្ងៃនេះ មានរយៈពេល១៨ខែ ក្រុមហ៊ុន បុរីពិភពថ្មី បានទិញផ្ទះពីអតិថិជនវិញ រហូតដល់ ៣៥៧១ ផ្ទះ និង បានចំណាយទឹក ប្រាក់អស់ចំនួន ៣៨ ៤៥០ ០០០លានដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7oS3k_9ZDdtIUPN-5ZBCXpXtTxVF-XdZm51QWVUcyo26-myIVqfZKli69aKPJRpABjWclDEoDD1zV3sdOoFKDqxsHDEXI32oM7vm_zaKskqo786PYxoCkjy08ri3OzOLJwhyphenhyphenYzV28NTrkRsMCiVUMgn2N8cAmguCa1Nx4MVQDXByrFZSV8S17favTX3wa/s2048/image_2025-05-19_14-54-22%20(2).png

ដោយសារស្ថានភាពសេដ្ឋកិច្ចជាសកល មិនទាន់ល្អនៅឡើយ ធ្វើអោយក្រុមហ៊ុនពុំមានលទ្ធភាពបន្តទៀតទេ ដូចនេះក្រុមហ៊ុនសម្រេចកែប្រែលក្ខខណ្ឌខាងក្រោម៖

១.កិច្ចសន្យាទិញលក់ផ្ទះ មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញផ្ទះវិញ ទៅតាមលក្ខខណ្ឌដែលបានចែងក្នុងកិច្ចសន្យា និងត្រូវទូទាត់ជាក់ស្តែងជាមួយ ប្រាក់ ជំពាក់បង់ប្រចាំខែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM7fTCVp5aJZA926Px2COcGEHoM-Lts4q9rtn1w4H-R_uCcumdDSwVvsWp6CidcuTOsZlNxhR7a6O7oXBrzrPvVIWOwLtdl-SRO2SNP1s7lgwfm0cGiUA4SDB9ZpFryvRVv-YW7I0cRhi4JRxZHIkvNbrRnbI3ypPAVfk31ZO0U3-jvIqXN2LLpM8XdJhi/s2048/image_2025-05-19_14-54-27%20(2).png

២.កិច្ចសន្យាទិញលក់ផ្ទះ គ្មានលក្ខខណ្ឌទទួលទិញវិញ
ក្រុមហ៊ុនទទួលទិញវិញ តែប្រាក់ដើម បូកបន្ថែមជាមួយ ប្រាក់បានកក់ និង ប្រាក់បានសងដើម ទូទាត់ជាក់ស្តែង ជាមួយ ប្រាក់ជំពាក់បង់ប្រចាំខែ ប្រាក់នៅសល់ក្រោយទូទាត់ មិនអាចលើសពី ៧ពាន់ដុល្លារ។ ករណីប្រាក់ នៅសល់ក្រោយទូទាត់លើសពី៧ពាន់ដុល្លារក្រុមហ៊ុនទទួលទិញវិញ ត្រឹម៧ពាន់ដុល្លារ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVwcuC083p_TfCc1rQ6VcT8oHE4oA0jKwxR5gshNhr05N15s2ER6sigvzpAkB3HAjjoYjYG5dPc1byc_Nyf4lzLDWsTNXEBccxtCgrrPbDk4nVehhYyiNVfaxvx45b_92ohQzg3arWE0WTAfhiW_6teSAD__qOOqIw0ehoCqHYXRmwpEEZ3wOoNHZJ18DL/s1024/image_2025-05-19_14-54-25%20(2).png

គួរបញ្ជាក់ថា លក្ខខណ្ធនេះសម្រាប់តែអតិថិជនកំពុងបង់រំលស់មានផ្ទះតែមួយ និងបានទិញមុនថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣ តែប៉ុណ្ណោះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR07M391xVDmnP_6Qht44TNHx4NAp2PTZTn8WzgFyPvTJUnh_j8zA9hpAvW7uqQUDDuOYNTHZm6QeNGtBO5_VTZ445evurgCfws4GSZQDUfP9dR3lgw-JEW7PcxX5dj6GJJzLzLFj-XNLIu_bDYP8wEtwP6VUckFJpKT0vTVDWItllrc63yBEuHTAHnMYF/s1280/image_2025-05-19_14-54-22.png

 

ទស្សនិកជនរលីងរលោងទឹកភ្នែកចំពោះសកម្មភាពពីរនេះក្នុងថ្ងៃប្រគំតន្រ្តី វណ្ណដា

0

ការដឹងគុណរបស់តារាចម្រៀងរ៉េប វណ្ណដា ទៅកាន់លោកតា គង់ ណៃ បានធ្វើឱ្យទស្សនិក ជនជាច្រើនក្តុកក្តួលនិងរលីងរលោងទឹកភ្នែកតាម។ មិនត្រឹមតែរូបភាពនេះប៉ុណ្ណោះទេ នៅពេល វណ្ណដា បង្ហាញថាភរិយាលោកតាគង់ ណៃ ក៏បានចូលរួមកម្មវិធីនេះក៏ធ្វើឱ្យ អ្នកគាំទ្របង្ហាញអារម្មណ៍រំភើបចិត្តដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWAz4OpDMJvE8Sr-sjn0-2yTleIXu2rc-1ZZifSGwvxGJ4dZzlpsMz0gMGw8fkNh-0g5KvYWhKGNP4b4jjVB482_JgHHruj7tV_p3T6M7s4D8UWrm1idYZ47vokCHYxKZl38E11BhVKfAkKosj1P24W_S__r-Qt5JleRRVAEyY7E5yQso11H5e9CrmAGy_/s2048/image_2025-05-16_08-51-53.png

មនុស្សមួយចំនួនបានគិតថា ការប្រគំតន្រ្តីរបស់តារាចម្រៀងរ៉េប វណ្ណដា គឺលើសពីការ ប្រគំតន្រ្តីទៅទៀត។ ទោះបីជាដំណើរមួយចំនួននៅមានចន្លោះខ្វះខាត និងការពន្យារពេល សម្តែងអស់រយៈពេលជាយូរ ប៉ុន្តែវាបាននាំមកនូវបទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ មិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុន្តែការប្រគំតន្រ្តីនេះបានផ្សារភ្ជាប់នូវមនោសញ្ចេតនាជាច្រើនដល់អ្នកចូលរួម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivMXRHeBr4aTPWrvF52RJDZVjNCM_keY2SRAiUOsDu3nh091oCinBVIUwAxi_B9fL-1PqFLBVJ15LDxssERGoqNx-1HTQigypEaDsnyr1qL51DIac3Asw3wOYeWAxi1fl8Dg842TltvWCZU3CFEYleH2F9ofSglIJtjOD9FzYUtEg2Kni5XYZF4y05kBbU/s1242/499957916_122146054970607457_8969986881818898777_n.jpg
រូបភាពទី១ ដែលធ្វើឱ្យទស្សនិកជនរលីងរលោងទឹកភ្នែកនោះគឺនៅពេល វណ្ណដា បានបង្ហាញពីភ្ញៀវពិសេសចូលរួមគឺជាវត្តមានរបស់លោកយាយ តាត់ ឆេន ភរិយាលោកតា គង់ ណៃ។ ក្នុងនោះ វណ្ណដា បាននិយាយថាលោកមានការនឹក រលឹកលោកយាយ ខ្លាំង មែនទែននៅពេលទំនេរពីការងារលោកនឹងទៅលេងលោកយាយម្តងទៀត។ ជាមួយនឹង សំឡេងហ៊ោរបស់ទស្សនិកជនរួមទាំងពាក្យសម្តីរបស់ វណ្ណដា បានជំរុញឱ្យលោកយាយ ឆេន រលីងលោងទឹកភ្នែក ខណៈទស្សនិកជនជាច្រើនបានរំភើបចិត្តចំពោះរូបភាពនេះ ណាស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgI5fRdwntsEwLh9hSX_zXUcbZuRgKbJgrXUHg7OxhHL8c24khXy5B3UDPyGp4rim2xqav9LJcMS7U_BHB8Tf8vqltddcVcQDwBo0OK1T-bepLg5baL6qSsA6tjwi6q5tjtHiTLmBKBlF8pb-hQq7aS1xjA-5kBGgzisuescesHnhfjVOJFfj-PJ3gclQSq/s2048/image_2023-11-07_13-31-20.png

អ្វីដែលធ្វើឱ្យទស្សនិកជនចូលរួម រួមទាំងមហាជនខ្មែរជាច្រើនទៀតទស្សនាតាមបណ្តាញ សង្គមរលីងរលោងទឹកភ្នែក នោះគឺមុនពេល សម្តែងបទ Time To Rise វណ្ណដា បានចូល ទៅអុជធូបលោកតាគង់ ណៃ ហើយលោកនៅតែគោរពកន្លែងដែលលោកតា គង់ ណៃ ធ្លាប់អង្គុយសម្តែងបទនេះជាមួយ គ្នាជាមួយនឹងចាប៉ីដងវែងដែលគ្មានវត្តមាន លោកតា គង់ ណៃ ។ ការបកស្រាយរបស់ វណ្ណដា ទៀតសោតគឺពោរពេញដោយមនោសញ្ចេតនាធ្វើ ឱ្យទស្សនិកជនដឹងពីជម្រៅ ចិត្តរបស់តារារ៉េប រូបនេះថាលោកមានការនឹករលឹកទៅដល់ ព្រឹទ្ធាចារ្យ គង់ ណៃ យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5ZujGQaJGYbCY2qY7Nv_GZ0XNROWD4KdLJcC9ifmaq5XBJU8dLohnqOzFzxyVESptv62TVU4JX39lam2R3ud2DpVN22rvUOUn02pvD97slsrboyIOPyATMVFovbPZdcARHJfqcE8od1MBIaIJTy2XWn8cv-LbpWkWI5A-izrkm7_SMOe_Mqpawh0EDdkS/s2048/image_2024-09-07_15-51-07.png

ឃើញរូបភាពទាំងនេះហើយ ទស្សនិកជនមួយចំនួនគឺបានបង្ហាញក្តីរំជួលចិត្ត អ្នកខ្លះក៏រលីងរលោងតាមព្រោះជាទិដ្ឋភាពដ៏មានមនោសញ្ចេតនានិងការដឹងគុណរបស់ វណ្ណដា ទៅកាន់លោកតា គង់ ណៃ នៅតែមានជានិច្ចចំពោះលោក៕

ផ្អើលទីក្រុងញូយ៉ក! ស្លា..ប់និងរបួសជាច្រើននាក់ក្នុងហេតុការណ៍កប៉ាល់បើកបុ.កស្ពាននៅសហរដ្ឋអាមេរិក

0

សហរដ្ឋអាមរិក ៖ កប៉ាល់កងទ័ពជើងទឹកមិកស៊ិកដែលកំពុងធ្វើដំណើរបានបាត់បង់ថាមពលរបស់វាភ្លាមៗ និងជ្រុលទៅបុ.កស្ពាន Brooklyn បណ្តាលឲ្យបាក់ដងក្តោងកប៉ាល់ និងកៀបជាប់មនុស្សយ៉ាងអា.ណោចអាធ..ម។ ហេតុការណ៍ដ៏រន្ធ.ត់មួយនេះបានកើតឡើងនៅក្នុងទីក្រុងញូយ៉ក កាលពីយប់ថ្ងៃទី១៧ ឧសភា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ4kRonf2OwUx5Btho8lpc1VjG_2Af_I3niqAqDqf5dq9oxHNIxk-QSGfqgYHEz5fMLjhxlr-Z0LLvDjltMrY2X6CXlpsQFKFPQ7KRGh1zql7BOnOESot0kmP-VymdCjNq97axwM3Rsdv8hLCEJEj0PB-VOcV9ZJB107aEACNRcM0ebrQqx2dQpkPStLAI/s2560/image_2025-05-19_14-30-15.png

យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ៖ កប៉ាល់ដែលមានឈ្មោះថា Cuauhtemoc ដែលមានបណ្ដោយប្រវែង ២៩៧ហ្វីត របស់កងទ័ពជើងទឹកមិកស៊ិក កំពុងធ្វើដំណើរចាកចេញពីកំពុងផែ Pier 17 ក្នុងដំណើរបេសកកម្មរយៈពេល ២៥៤ថ្ងៃ ទៅកាន់កំពង់ផែចំនួន ២២ ដែលមាននៅក្នុងប្រទេសចំនួន១៥ ដើម្បីអបអរសាទរគំរប់ខួប ២០០ឆ្នាំ នៃការទទួលបានជ័យជំនះរបស់កងទ័ពជើងទឹករបស់មិកស៊ិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhorGiCmGa8Pg2PYUtZzylLvaexDzD_9irsE5VBg_f_fd_4_Aqyf6VLsogNYdyGT6pP1r0_HR-629feqBhDqxYCobvke3xX2NVCmg1hQn4BCBZoNoEwJ1oVsSwX34h0mSPeJvIUlavG-0o2zhU1ZE95D-crN1tbrA4kJqT0lWJXh8ithG7neQJpIjdCrYhN/s1280/image_2025-05-19_14-30-18.png
ក្នុងកំឡុងពេលកំពុងធ្វើដំណើរនៅតាមដងទន្លេខាងកើត កប៉ាល់ស្រាប់តែបាត់បង់ថាមពល និងមិនអាចគ្រប់គ្រងបានភ្លាមៗ ដែលបណ្ដាលឲ្យវាបន្តជ្រុលទៅមុខរហូតទៅបុ.កជាមួយនឹងស្ពាន ប្រ៊ុកឃ្លីន បាក់ក្ដោងធ្លាក់ចុះមក និងកៀបជាប់មនុស្សយ៉ាងរន្ធ.ត់។ បើតាមរបាយការណ៍ចុងក្រោយ គឺមានមនុស្ស ២នាក់ ដែលបានបាត់ប.ង់ជី.វិត និងរបួសធ្ងន់ស្រាលចំនួន ១៩នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7ZqmYvpaBTcI672L-BQF_LSXA9qhV1iPExtlecpQVQBPy2ouYWNBGx90pKwSuZ_Oc-epJL0Bmo3RS21Fq8JVvDe2jJ9nuAVx3hxJ7x4zYs3e5ZEYUnUn2THjQXD3Qn-3jYS3bKXq6BoYXuAe_UcU-tfHkvapdJ_qHHiL8Eij4MHcCFJSZxDK-lv1goWke/s1200/photo_2025-05-19_09-05-45.jpg
ដោយឡែក បើផ្អែកលើការស៊ើបអង្កេតជាបឋម មូលហេតុដែលបណ្ដាលឲ្យកប៉ាល់ខាងលើនេះរលត់ថាមពលដូច្នេះ គឺបណ្ដាលមកពីការបញ្ហាបច្ចេកទេសផ្នែកម៉ាស៊ីនដែលគេមិនបានដឹងមុន ទើបមិនអាចគ្រប់គ្រងបាន បូករួមជាមួយស្ថានភាពទឹកដែលហូរខ្លាំងបណ្ដាលឲ្យកើតមានគ្រោះថ្នា.ក់ដូចខាងលើ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrQEFTu9v6QDYgG0zq3haSZK6bgyTVCT2lTysHitUItNMYv7gV6KMHWjw7wjKdm9A34oesbS1DeTmz6NcjMZQHSZ7BQm9qIoTTT6T5_wUnQtQHJPhmfVszW4O5PfMtVU-mTvoGS7MrjP8P_RRbMFKUlABcT_WOQOweUK4ZlbT3dELE_YTrGItAhp0rwV8s/s1024/photo_2025-05-19_09-05-46.jpg

រដ្ឋាភិបាលប្រទេសមិកស៊ិក បានបង្ហាញការសោ.កស្ដា.យ យ៉ាងខ្លាំងចំពោះហេតុការណ៍នេះ ព្រមទាំងចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានបា.ត់ប.ង់ជី.វិតផងដែរ។ ចំណែកខាងរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកពេលនេះ កំពុងបើកការស៊ើបអង្កេតបន្ថែមទៀតដើម្បីដឹងច្បាស់ពីមូលហេតុពិតប្រាកដនៃហេតុការណ៍ខាងលើ៕

ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ទម្លាយរឿងយល់សប្តិឱ្យហេតុដឹងមុនថាជាកូនប្រុស

0

ពិធីការិនីដ៏ស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បានរៀបចំកម្មវិធីជប់លៀងមួយប្រកាស ពីកូនដំបូងរបស់អ្នកទាំងពីរគឺជាកូនប្រុស។ ទោះយ៉ាងណា អ្វីដែលមិននឹកស្មានដល់មុន នឹងការពរពោះនេះ ហ៊ិន ច័ន្ទនីរ័ត្ន បានយល់សប្តិហើយកើតឡើងដូចពិតៗស្តាប់ហើយ ឡើងព្រឺសម្បុរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXF3IQnSbw6AFbRbQsZUJMdsovQoebzrLpB0k4oLx9WM8uHewJMa6AjXnMEcEvAhbERAdSn6Ka5i4Nx_iXHXbcI2Q_ZBYixLBTOBl-WXScsVhbhGUUl1GHdWPDKiyRNDKOAQGP3-SuWbaGNG2PurENhoCE5O4KKc7DhTaQOYHCun7QN-EwkwkNJCtA0U4s/s2048/image_2025-05-19_09-58-33.png

នៅយប់ថ្ងៃទី១៨ អ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ បានរៀបចំកម្មវិធីមួយ ព្រមទាំងមានការ live នៅលើបណ្តាញសង្គមផងដែរក្នុងការទស្សន៍ទាយពីភេទកូនក្នុងផ្ទៃ របស់នាង។ ជាមួយនឹងលទ្ធផលជាកូនប្រុសស្វាមីរបស់ពិធីការិនីរូបនេះបានបង្ហាញ អារម្មណ៍រំភើបចិត្តយ៉ាងខ្លាំងពីព្រោះលោកមានបំណងចង់បានកូនប្រុស។ អ្វីដែលអ្នកមួយ ចំនួនអាចមិនបានដឹងនោះ ហ៊ិន ច័ន្ទនីរ័ត្ន បានទម្លាយពីការយល់សប្តិរបស់ខ្លួន ហើយការ យល់សប្តិនោះបានក្លាយជាការពិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGAaeXK_GHENdHP_LBt0-bzJG3NIuBHOmNVk2VDW7D9Nse56fO0QIr9IO3oPtUi7PEVbDa9cxGNFAUMwImlhLW3aS5EakOEJRb7Bz5lmtSKZVwyZPeVi3chprzUcIESENfkOxPFPHsvdHhpI_lT4dUociOxodBrEF1IF4wG9GU4nTVYdNrC2-6OxhwztIm/s1937/image_2025-05-19_09-58-35.png
ពិធិការិនីឆ្នើមរូបនេះបាននិយាយរៀបរាប់ ការយល់សប្តិដឹងថាកូនឬអ្នកណាសុំមកនៅគឺជាការពិតមែន មិនមែនជាការនិយាយតៗគ្នា។ ហ៊ិន ច័ន្ទនីរ័ត្ន បានទម្លាយថា នាងយល់សប្តិឃើញមនុស្សប្រុសម្នាក់សុំចូលនៅ ហើយនាងភ្ញាក់កណ្តាលយប់ឡើង ឡើងភ័យដោយសារតែបើកទ្វារឱ្យគេចូលផ្ទះទាំងមិនស្គាល់ ហើយភ្ញាក់ឡើងនាងបានប្រាប់ស្វាមីតែម្តងហើយពេលនោះមិនទាន់គិតថាមានកូននោះទេ។
អ្នកនាង បន្តទៀតថាក្រោយមកមានអារម្មណ៍ថាប្លែកហើយបានដឹងថាការយល់សប្តិនោះគឺគេឱ្យដឹងហើយជាមនុស្សប្រុស ហើយពេលនេះក្លាយជាការពិតមែនគឺនាងទទួលបានកូនប្រុស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpdslVIo2xPHMq2d-gfzu8tRPM783bCy8HPhBoYYt_lgfOp3ViihWDdbVGUQnDHiDHWXVhFk3kngQXtFDGpCnAQ514ruLIX8QIh7jft71DId1pZIf8tkQSNRZcC6h_f-Xw0Rgog696C8IQz_veYrjlXhqIKwpeXPOyRnt5mgHxkOK1XlSWLZMv-qD9vcaa/s2048/image_2025-05-19_09-58-37.png

គួរបញ្ជាក់ផងដែរថា ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី បានបង្ហាញថាមានផ្ទៃពោះជាសាធារណៈកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ខណៈអ្នកទាំងពីរបានដឹកដៃគ្នាចូលរោងការកាលពីខែធ្នូ ឆ្នាំ២០២៣៕

លោក ចូ បៃដិន អតីតប្រធានាធិបតីអាមេរិកមានជំងឺមហារីក និងកំពុងស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរ

0

សហរដ្ឋអាមេរិក ៖ អតីតប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន ត្រូវបានគេឲ្យដឹងថា មានជំងឺមហារីកក្នុងស្ថានភាពធ្ងន់ធ្ងរ ដែលមានការវិវត្តយ៉ាងរហ័សរហូតពេលនេះបានឆ្លងទៅដល់ឆ្អឹងរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVoeLAgzl2MxGkm4v3DsoZCIuEW-ZX8GzBLXLezuabcE8Wy5hiiGn7a96yaZczvsR4sRuW-3FvcQRKvLKuDu5xeChXOW7yzXhSkzVJbMiMt5CgY2zY_gD09pgWveq1aO5oJIU1t_xrVX1403UlplKs81cSrpl2faylcMzt0bfq8JtRuvW9vErb2lpDnqRj/s3072/image_2025-05-19_13-23-45.png
យោងតាមសារព័ត៌មានបរទេសបានឲ្យដឹងថា ៖ លោកចូ បៃដិន មានជំងឺក្រពេញប្រូស្តាត (Prostate Cancer) ដែលក្រុមគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យរកឃើញ ខណៈពេលលោកតែងទៅពិនិត្យសុខភាពជាប្រចាំ។ ក្រុមវេជ្ជបណ្ឌិតជំនាញបានរកឃើញជាលិកាសង្ស័យមានរូបរាងជាដុំពកនៅក្នុងក្រពេញប្រូស្ដាតរបស់លោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhduTGCxSdppnXKb9hJxFvQX7whgHHLh0dx42oVn-pw9hGeoZXmNEgO-jddrCmmYrnJnv0qtVfGam_hCWaMvt-sUzQs2cFv9eGIgq_TAWs22TQbwPnn2BB9Wicr6AMohqv5FINfMjCI4b90p0Jat9bOLO95Mq3riBnKdWvbrdD4MLw1xjojkWZnN94neM9i/s2000/image_2025-05-19_13-23-47.png

បច្ចុប្បន្នអតីតប្រធានាធិបតីអាមេរិក វ័យ៨២ឆ្នាំ រូបនេះ កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យដើម្បីទទួលការព្យាបាល ដោយសារតែជំងឺមានសភាពធ្ងន់ធ្ងរ និងប៉ះពាល់ទៅដល់ឆ្អឹងទៅហើយ។ចំណែកអ្នកនាំពាក្យការិយាល័យរបស់លោក Biden សូមមិនធ្វើការអធិប្បាយបន្ថែមទៀតឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbdfQuCexJbH16pfZmkJ-6avVu_ymYNSDQzbt-om-VCJCGn8UVi3U6DdFi2aV64RTK9tNb6HPHEkOV2EXkfeLIDPq-VR3fjzQrCR9Xgjl3JVBn_SZ4da9C_XB3RgA3ZcZPC-5jdIJ2ZiN21Bxtwapu6Lp2duJ8BdHTFPkVE1DmFItVvqcFL0d-7lr0siEw/s1000/image_2025-05-19_13-23-48.png

បន្ទាប់ពីទទួលបានដំណឹងនេះ ប្រជាជនអាមរិកជាច្រើនបាន រួមទាំងបុគ្គលល្បីៗ និងថ្នាក់ដឹកនាំធំៗដូចជា លោកស្រី Kamala Harris, លោកBarack Obama, ប្រធានាធិបតីបច្ចុប្បន្នលោក Donald Trump និងភរិយា និងមនុស្សជាច្រើនផ្សេងទៀត បានផ្ញើសារជូនពរលោក ចូ បៃដិន និងបួងសួងឲ្យការព្យាបាលរបស់លោកទទួលបានជោគជ័យ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_duspAFSwmF_AZR340eQ9m83J_jfMZIlFmlYyZZ37JFdLKGaymDv35TuDHAD9Lh_HXdq-wGIJqasaaHEBCYWVWFabHB82QiSFuoMIWjwhKe6TtdEb_jTAPGID2Dxh4CRxyMk1SZd_seaoMlfvbh2198y7jOnn8tO5OuIBVFn9NSBgWZfWpF59Ai1Ar6Lz/s2560/image_2025-05-19_13-23-49.png
គួរជម្រាបថា ជំងឺមហារីកក្រពេញប្រូស្តាត នេះមិនមែនជាជំងឺកម្រឡើយសម្រាប់បុរស។ យោងតាមសមាគមជំងឺមហារីកអាមេរិក បានឱ្យដឹងថា បុរសប្រហែល 1នាក់ក្នុងចំណោម 8 នាក់នឹងត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺមហារីកក្រពេញប្រូស្តាត។ ជាពិសេសវាតែងកើតមានចំពោះបុរសវ័យចំណាស់ ហើយវាគឺជាមូលហេតុចម្បងទីពីរនៃការស្លា..ប់ដោយសារជំងឺមហារីកចំពោះបុរស បន្ទាប់ពីក្រោយជំងឺមហារីកសួត៕

រៀមច្បងគំរូ! ឱក សុគន្ធកញ្ញា មានមោទនភាពចំពោះ វណ្ណដា ក្នុងការប្រគំតន្ត្រីនៅ ពហុកីឡដ្ឋាជាតិអូឡាំពិក

0

មនុស្សរាប់ម៉ឺននាក់ប្រមូលផ្តុំគ្នានៅឯពហុកីឡដ្ឋានជាតិអូឡាំពិកនៅក្នុងការប្រគំតន្រ្តីរបស់តារាចម្រៀងរ៉េប វណ្ណដា មានឈ្មោះថា «ត្រីវិស័យសុវណ្ណភូមិ» បានជំរុញឱ្យកំពូលតារា ចម្រៀង ឱក សុគន្ធកញ្ញា បានបង្ហាញអារម្មណ៍មោទភាពចំពោះ វណ្ណដា។ មហាជន បានពោលសរសើរអ្នកនាង ឱក សុគន្ធកញ្ញា ថាជារៀមច្បងគំរូក្នុងវិស័យសិល្បៈតែងតែ ត្រេកអរនៅពេលអ្នកជំនាន់ក្រោយសាងស្នាដៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCbpTWn1t4dGeuzVNa6WzADbuJ47raHLRev-42jwhyphenhyphenWvKq-zDpqGvSkUilePkQpbU1dyYjDUBLWJvJ-0P_dxo9A5qWq6bbaFRlgM4aC3LPRLJVX-P44yH2HLQT8GXH0YAYTf6gCa8MEgDeooZpKhqCq3ztpkacb8goRSSW-IdigJUcnKVdv8vdRs4xJYQD/s1799/image_2025-05-19_09-03-31.png
នៅរាត្រីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ គឺជាថ្ងៃប្រវត្តិសាស្រ្តសម្រាប់តារាចម្រៀងរ៉េប វណ្ណដា ដែលបានរៀបចំការប្រគំតន្រ្តីដ៏ធំរបស់ខ្លួនបន្ទាប់ពីទម្លាក់អាល់ប៊ុមទី៣របស់ខ្លួន។ លើសពីការប្រគំតន្រ្តី វណ្ណដា បាននាំឱ្យទស្សនិកជនដែលចូលរួមមានទាំងការសប្បាយ រំភើបរីករាយ ការលើកទឹកចិត្ត ទឹកភ្នែករលីងរលោង រួមទាំងវប្បធម៌របស់ខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgIH614fA1WT_KHq1eGWIUztg3tEq84CVxHXIpmYisiDdk5ObBAtoDlsMQ5le1dLlOuPDUzi_N20gzvLmyEF3ATJxlHMgEft4kPnvTeTc59D1c5veoj1hKjSYSsSrz_K-NQT-s8EzF7Oj8kdzx6h5H5owcbBuX82-6bovS27PXP2fnocd9xMFpVODeOhq-i/s2048/image_2025-05-19_09-03-33%20(2).png

ទោះបីជាមិនបានទៅចូលរួមដោយផ្ទាល់ក្នុងការប្រគំតន្រ្តីក្តីប៉ុន្តែគេបានឃើញតារាចម្រៀង ឱក សុគន្ធកញ្ញា បានចែករំលែកទិដ្ឋភាពការប្រគំតន្រ្តីរបស់ វណ្ណដា ដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះករនេះពោរពេញដោយអារម្មណ៍មានមោទនភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghyaszDffMUnFVqI7wDMmdaJOzktIvWjbmYFZVGBF2GgV07Bw4RT5itmWbzoKsJePiovaiKG9fxaRVmoPf5cZNs7gyWmgxHXEZzFyEneYBnRmR465HPRwuxM0XRKkdSKOzwtp7ZJrlHjzFwZPmuMmNcAw8v-_Ul_rFHbgVWroMgnbc-X9cO1qTbrXlwNn2/s2048/image_2025-05-19_09-03-37.png
អ្នកនាង ឱក សុគន្ធកញ្ញា បានសរសេរនៅលើបណ្តាញសង្គមថា «ពិតជាធ្វើបានល្អណាស់ រំភើបដល់ពេលនេះមិនទាន់បាត់ អបអរសាទរអ្នកទាំងអស់គ្នា… really proud of you guys»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBfdakP_UYTFsfYJETE0Cj3jEWNKhTI5_0IXfxlzKZL__4o9Bu4GTUzIo7XD6KfV6ZYKk4Z5QbkLDS9HN_Osqn8sQpZUJ_HxfYn2bosJ-cuLwosJtpls2h8EqUjgtQaTUFIxH8n-KSX8XcZ7apHQGOJici__5s6jYHiwlk3xrmiX_TvSdIQh4cf76RgYn2/s2048/image_2025-05-19_09-03-35.png
បន្ទាប់ពីររៀមច្បងក្នុងអាជីពបង្ហាញអារម្មណ៍នេះអ្នកគាំទ្រជាច្រើនបានកោតសរសើរតារាចម្រៀង ឱក សុគន្ធកញ្ញា ថានាងគឺជារៀមច្បងគំរូតែងតែកោតសរសើរស្នាដៃដល់សិស្សប្អូន អ្នកជំនាន់ក្រោយ។ លើសពីការសរសើរទស្សនិកជនជាច្រើនរំពឹងចង់ឃើញតារាចម្រៀងរូបនេះនិង វណ្ណដា បានចេញបទចម្រៀងរួមគ្នាផងដែរ៕

ឥណ្ឌូណេស៊ីកំណត់គោលដៅក្លាយជាប្រទេសផលិតកាហ្វេលំដាប់ទី២ លើពិភពលោក

0

ប្រទេសឥណ្ឌូណេស៊ី ៖ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅក្លាយជាប្រទេសផលិតកាហ្វេលំដាប់ទី២ លើពិភពលោក ដោយរដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងជំរុញផលិតកម្មកាហ្វេក្នុងប្រទេសដោយសហការជាមួយក្រុមហ៊ុនឯកជន ដើម្បីបំពេញតម្រូវការកាហ្វេកើនឡើងលើទីផ្សារពិភពលោក ។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេច្រើន លំដាប់ទី៤ លើពិភពលោក បន្ទាប់ពីប្រេស៊ីល វៀតណាម និងកូឡុំប៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7bSGj2mmfiBPDdLdxDwS7LSRTSbc3VPSqdT-Z2-K9pz7xo9VXNdvdx1o-FSWQKamYn1T4ppnQV9MhEA25iO76NTuwkpG5IkiW1YccfWy7W3-Fkm3Y2t_YEdMoZEqQGS_I7a5tYPIcG1vLoH29JQvK8dvaNVhUfwmuWFKahix7IkzlvuZG8MAEfA7lWG10/s1280/photo_2025-05-19_11-32-42.jpg
រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារម៉ាឡេស៊ី លោក Zulkifli Hasan និយាយថា ឥណ្ឌូណេស៊ី គឺជាប្រទេសផលិតកាហ្វេ លំដាប់ទី៤ លើពិភពលោក ដោយបរិមាណផលិតកាហ្វេរបស់ឥណ្ឌូណេស៊ី ស្មើជាង៧សែនតោនក្នុង១ឆ្នាំ ហើយឥណ្ឌូណេស៊ីនឹងអាចផលិតកាហ្វេបានច្រើនជាងនេះ ប្រសិនបើមានការកំណត់យុទ្ធសាស្ត្រត្រឹមត្រូវ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfOnzd3bkpLzo6SSxbK13SRZFtteIZ0FKa0E7PaD-iXF1GLBqNyl3PxJgr3b3KULp079tTgL8ylGPGm8PlmqFHyMuPp2N3CW0EVEZFKgYjO2-o5xRivTV0eETp4ki2ePuCNtrTktbgygZbMSAkmVI0tb8Y4nn20WESuGOEyu8AR3AZbQkCHgDTw8B4ko3N/s3840/image_2025-05-19_13-16-02.png

បច្ចុប្បន្ន តម្លៃកាហ្វេអំណោយផលដល់ការវិនិយោគ ទើបរដ្ឋមន្ត្រីសម្របសម្រួលកិច្ចការស្បៀងអាហារម៉ាឡេស៊ី ជំរុញឱ្យផ្តល់ភាពសំខាន់លើការបង្កើនផលិតកម្មកាហ្វេ ។ លោក Zulkifli Hasan សង្កត់ធ្ងន់ថា ការអភិឌ្ឍគ្រាប់ពូជកាហ្វេ ការកែលម្អដំណើរការក្រោយប្រមូលផល និងការវេចខ្ចប់កាហ្វេអាចប្រកួតប្រជែងលើទីផ្សារពិភពលោក គឺជាគន្លឹះសំខាន់ដើម្បីបង្កើនតម្លៃកាហ្វេឥណ្ឌូណេស៊ី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCfutGJI8g6cjeCABFGywdtQXImU2NXlIAqHzQQ19evvL_60kqsSXEZ1hjoqXKoXXqQHIpL_TMXGTM8JCtFbavidgdAbiT4FwVSI1xPyvGgCEJv2o9d57CFdCi_hMEvIIZDwqajq1n4-RvJ-P_IUXTvwcx9n_pE8mol2rMgEV5MeUlhD-leRePZjENEdCk/s1280/image_2025-05-19_13-16-10%20(2).png
ឥណ្ឌូណេស៊ីមានផ្ទៃដីធំទូលាយសម្រាប់ដាំដុះកាហ្វេ ចាប់ពីតំបន់ខ្ពង់រាបអាចិ រហូតដល់តំបន់ភាគខាងកើតប៉ាពួ ហើយដំណាំកាហ្វេក្នុងតំបន់នីមួយៗមានភាពខុសប្លែកគ្នាខាងរសជាតិ និងគ្រាប់កាហ្វេ ។ កាហ្វេមិនត្រឹមតែជាផលិតផលប៉ុណ្ណោះទេ ប៉ុន្តែវាបង្ហាញពីរបៀបរស់នៅរបស់សហគមន៍ផ្សេងៗនៅទូទាំងប្រទេសឥណ្ឌូណេស៊ី និងបង្ហាញពីការប្រឹងប្រែងធ្វើការរបស់ពលរដ្ឋ មរតកវប្បធម៌ និងមោទនភាពជាតិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpfzJsg0x9hrccbdAw7AduB87YTSZmejDrnOlFiYzzkkHzcIeXRdHsTjHgeJvTMzZvhhKdqNWBbIiwug-kvvXIj7lwHpZ33fzNvwRHBjpBp7wc4s_a92vNly9yZg98eBujd1Np9iNDz_xtwlFxmRCoekDdMNrCcou8jtO9dnqwAkzqXpSJS1YGbUMEu1fg/s1600/image_2025-05-19_13-16-10.png
ឥណ្ឌូណេស៊ីបានផលិតកាហ្វេច្រើនលើពិភពលោក បន្ទាប់ពីប្រេស៊ីល វៀតណាម និងកូឡុំប៊ី ក្នុងនោះវៀតណាមបានផលិតកាហ្វេលំដាប់ទី២ លើពិភពលោក ដោយបានផលិតកាហ្វេ Robusta រហូតដល់១លាន៨សែនតោនក្នុង១ឆ្នាំ ។ ហេតុនេះ ការផលិតកាហ្វេឱ្យបានច្រើននៅឥណ្ឌូណេស៊ី លោក Zulkifli Hasan បានស្នើឱ្យមានកិច្ចសហការរវាងរដ្ឋាភិបាល និងក្រុមហ៊ុនឯកជន ដើម្បីជំរុញឱ្យឥណ្ឌូណេស៊ីក្លាយជាប្រទេសផលិតកាហ្វេច្រើនលើពិភពលោក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWY5yAf-1J9NPqUrtPu8ULiPW9wqtrl0ezQ8p-2vAyEqQFqeLUVoMkesoRilCOteoVl8zYqeCS8TNLJCmYpRS-oC1H4xhWo6pe7iI5ppEQDmFOsZNTl0nSpLojTYVHt4M-XQhokQQIIcdgJtXtohWtVct8SVFaRjj7vIrHsRKQFKu9X10vnDfHdw-zLAsy/s1200/image_2025-05-19_13-16-11%20(2).png
យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិកណ្តាលឥណ្ឌូណេស៊ី (BPS) បង្ហាញថា ឥណ្ឌូណេស៊ីបាននាំចេញកាហ្វេ ចំនួន៣៤២,២២០តោន ស្មើទឹកប្រាក់១,៤៩០លានដុល្លារ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៤ ។ រីឯការនាំចូលកាហ្វេរបស់ឥណ្ឌូណេស៊ី គឺចំនួន៦៧,៦៥០តោន ស្មើទឹកប្រាក់ជាង៣១៩លានដុល្លារ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA85g0zku5ZER6qI6eSrghYvuk6t4zMQbzoEmIT6c4-7ij1dmUubc9UfdaV7q6ooTTd9hXfy79qjmSmUR-vF4XDndkmlaIYqRq01SQBe6OctWdaOsE3-zUDceB4WMVnfRyR3BadvdFQBIMmRZJ-4y6idmHDfFOQIgzXUCt5pusNQZsSs1incfn5OdYEK_G/s1080/image_2025-05-19_13-16-11.png
ឥណ្ឌូណេស៊ីបាននាំចេញកាហ្វេទៅប្រទេសហ្វីលីពីន ចំនួន៨៥,០០០តោន, អាមេរិក ៣១,៧៣០តោន និងម៉ាឡេស៊ី ៣២,៣៣០តោន ព្រមទាំងនាំចេញទៅប្រទេសនានាលើពិភពលោក ។ រីឯការនាំចូលកាហ្វេមកកាន់ឥណ្ឌូណេស៊ី គឺភាគច្រើននាំចូលកាហ្វេវៀតណាម ស្មើ៤៧,២៧០តោន, ប្រេស៊ីល ១៣,០៤០តោន និងម៉ាឡេស៊ី ១,៨៤០តោន ៕