បន្ទាប់ពីតារារ៉េប ហ្សេដេស ប្រកាសផ្តាច់ទំនាក់ទំនងជាសាធារណៈផ្អើលអស់មហាជន ជាមួយ យ៉ា រ៉ូណា ដែលជាអ្នកគ្រប់គ្រងនិងជាគូស្នេហ៍ ស្រាប់តែ ហ្សេដេស បង្ហោះថា Prank ។ ទោះយ៉ាងណាមុននឹងមានការបង្ហោះថា Prank គេបានឃើញ យ៉ា រ៉ូណា ថានាងនឹងត្រៀម Live បកស្រាយអ្វីដែលកើតឡើងព្រោះ ហ្សេដេស ជាអ្នកចាប់ផ្តើមមុន។.png)
កាលពីរសៀលថ្ងៃទី២ កក្កដា តារារ៉េប ហ្សេដេស ម្ចាស់បទ «ក្រឡុក» បានប្រកាសជាសាធារណៈថាចាប់ពីពេលនេះតទៅលោកលែងមាន ទំនាក់ទំនងអ្វីទាំងអស់ជាមួយនឹង អ្នកគ្រប់គ្រងចាស់របស់ខ្លួន យ៉ា រ៉ូណា ទៀតហើយ។ ក្នុងនោះ ហ្សេដេស ក៏បានបញ្ជាក់ទៀតថាសម្រាប់ការងារផ្សេងៗគឺអាចទាក់ទងជាមួយលោកផ្ទាល់បាន។.png)
ការបង្ហោះនេះបានជំរុញឱ្យអ្នកគាំទ្របានបង្ហាញការភ្ញាក់ផ្អើលមិនតិចនោះទេព្រោះធ្លាប់តែឃើញអ្នកទាំងពីរផ្អែមល្ហែមស្រាប់តែមកប្រកាសផ្តាច់ទំនាក់ទំនងទៅវិញខណៈនៅលើទិកតុករបស់ យ៉ា រ៉ូណា បានបង្ហោះការយំយែករបស់ខ្លួន។
បន្ទាប់ពី ហ្សេដេស ប្រកាសខាងលើនេះមិនបានប៉ុន្មានគេបានឃើញគណនីហ្វេកប៊ុករបស់ យ៉ា រ៉ូណា បានបង្ហោះតបតវិញយ៉ាងក្តៅគគុកទៅកាន់ ហ្សេដេស ហើយនាងថានឹង Live បកស្រាយ។ នៅរសៀលថ្ងៃទី២ ដដែលនោះ យ៉ា រ៉ូណា បានបង្ហោះថា «យប់នេះខ្ញុំនឹង live និយាយរឿងខ្ញុំពាក់ព័ន្ធនឹង ហ្សេដេស ។ មានបញ្ហាមិនដោះស្រាយជាមួយគ្នា២នាក់ទេ ចូលចិត្តដើរប្រកូរប្រកាស… អ្នកជាអ្នកធ្វើដាក់ខ្ញុំមុនទេ កុំថាខ្ញុំអាក្រក់ឱ្យសោះ»។
 
 
ក្រោយពី យ៉ា រ៉ូណា បង្ហោះសារត្រៀមបកអាក្រាតបែបនេះហើយស្រាប់តែយប់ឡើង តារារ៉េប ហ្សេដេស បានបង្ហោះថា «Prank»។ មិនត្រឹមតែប៉ុណ្ណោះ ហ្សេដេស ក៏បានបន្ថែមក្នុងខម្មិនដែរថា ប្រហែលជាធ្វើឱ្យ Hater ខកបំណងហើយ៕
 
		 
	









