ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា សមាជិកព្រឹទ្ធសភាបានស្នើឱ្យលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ លាលែងពីតំណែងនាយករដ្ឋមន្ត្រីដើម្បីផលប្រយោជន៍ប្រទេសជាតិ និងពលរដ្ឋ រួមទាំងបើកផ្លូវឱ្យនាយករដ្ឋមន្ត្រីថ្មីចូលមកកាន់តំណែងដោះស្រាយបញ្ហាជាច្រើនដែលប្រទេសថៃកំពុងប្រឈម ដូចជា ៖ បញ្ហាសេដ្ឋកិច្ច និងសន្តិសុខនៅព្រំដែនកម្ពុជា-ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiM2W_FirDPfXa4QvnxZrE3ApmE06bz-d-DMhXbMJgFCyPAULnl05p32PlchVGBc8WtD3OT7OeBMesv4AhyphenhyphenIvIcykIHuXdES_yr3Eekj5hlESPWKbVR7bGImBwlmgT71gqoBAYhI_-VvgHqveZK_fhLzSXNgp5klNtLJq9mu_W9dzyOTeXg2cgnEw1S3nXV/s1200/photo_2025-07-03_11-48-43.jpg
ក្រោយពីតុលាការធម្មនុញ្ញបានព្យួរតំណែងលោកស្រី ផេថងថាន ករណីការបែកធ្លាយកិច្ចសន្ទនាតាមទូរស័ព្ទរវាងលោកស្រីជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា សមាជិកព្រឹទ្ធសភា លោក ព្រេមសាក់ ផៀយុរ៉ាក់ និយាយថា លោកស្រី ផេថងថាន មានពេលវេលា១៥ថ្ងៃ ដើម្បីបំភ្លឺទៅតុលាការធម្មនុញ្ញ ។ បន្ទាប់មក តុលាការនឹងពិចារណា រហូតចេញសេចក្តីសម្រេចថា តើនឹងដកតំណែងលោកស្រីដែរឬទេ? រយៈពេល៩០ថ្ងៃខាងមុខ ប្រទេសថៃនឹងគ្មាននាយករដ្ឋមន្ត្រីពិតប្រាកដ និងប៉ះពាល់ដល់ការដោះស្រាយបញ្ហាសេដ្ឋកិច្ច និងសន្តិសុខរវាងកម្ពុជា និងថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeRw02pLIE8t42ShG-fw8O3jWjyPr364MkNRLXzJPtpTlLECoFCfVIh-dMs5FEPd9I-a2oh3Hmm66eqjpmMzFAzD3mJ1FSZhvcTkfm6Iz9XEcjr9DmpGZTXZMnCpUnIZUWhEE1gjVvLqmDBN-n4T8v1p1UOSvtXUs9sdqRDOHCEgdi89dCLmISWJhPujkf/s1024/photo_2025-07-03_11-48-42.jpg

ហេតុនេះ សូមលោកស្រី ផេថងថាន លះបង់តំណែងរបស់ខ្លួនដើម្បីបើកឱកាសឱ្យរដ្ឋសភាពិនិត្យសន្លឹកឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ហើយមានតែសមាជិកសភាប៉ុណ្ណោះដែលអាចជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីបាន ។ លោកជឿជាក់ថា មានបុគ្គលស័ក្តិសមដែលសមាជិកសភាគាំទ្រឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីបន្តមួយរយៈ បើអាចដោះស្រាយបញ្ហាបានច្រើន សូមរំលាយសភាដើម្បីបោះឆ្នោតជាថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjC4dKKwFcexnllWzG6AoN8_50rfxwOWRSXo7eR1oqlbUpKl2uz8S7QBapxStf3Nn8eHc9ljAAKJgz41ER-gsiynz7Iq7rtDigDDvjdBhluXLjswrqa42JofrXEpaMU5fFMqJCiFA5MXJetfO7hdIq68a3U8WZm10IN0jfAx83E5V4VqsE0K1pRyI-QVm9/s1280/photo_2025-07-01_13-54-07.jpg

វាគ្មានផលប៉ះពាល់ទេ បើលោកស្រី ផេថងថាន សម្រេចចិត្តលះបង់តំណែងពេលនេះ ដើម្បីកុំឱ្យពលរដ្ឋប្រមូលផ្តុំតវ៉ាធ្វើបាតុកម្មទម្លាក់នាយករដ្ឋមន្ត្រី ប៉ុន្តែបើលោកស្រី នៅតែបន្តតំណែង គឺពលរដ្ឋនឹងធ្វើបាតុកម្មកាន់តែខ្លាំង និងធ្វើឱ្យប្រទេសថៃជួបតែបញ្ហាបន្តទៀត ។ ការលាលែងពីតំណែងនាយករដ្ឋមន្ត្រីនឹងផ្តល់ប្រយោជន៍ដល់ពលរដ្ឋ ហើយបញ្ហាផ្សេងៗអាចនឹងដោះស្រាយ ដូច្នេះ សូមទុកឱកាសឱ្យនាយករដ្ឋមន្ត្រីថ្មីដោះស្រាយបញ្ហាវិបត្តិសេដ្ឋកិច្ច សន្តិសុខ ដើម្បីប្រទេសជាតិអាចអភិវឌ្ឍន៍ទៅមុខ ។ សូមលោកស្រី ផេថងថាន ពិចារណានូវការលើកឡើងនេះ ច្រើនជាងរង់ចាំសេចក្តីសម្រេចរបស់តុលាការ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSoB3992S1fm-Hi2OW0vBYC72Z6NAs4XY-OP-4mEhIhdApBy2NuPcLTefky5uL3kav6AKCyKOVCKxhnIlxjcsl0mqalDkVzxPtdcIRBtOS7KxKfML2sL8AFpASHOsB61Gdh0qAM_TUEbTv_U-ODXaLKw0WNSqNhvxvAAORIc1qiomfJTlRrqvYmhEsIC4M/s1080/image_2025-07-01_15-49-12%20(2).png

ពុំគួរប្រើប្រាស់ស្ថានការណ៍បែបនេះដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ហើយសង្ឃឹមថា លោកស្រី ផេថងថាន នឹងពិចារណាពីការស្នើនេះដើម្បីផលប្រយោជន៍ប្រទេសជាតិ ពីព្រោះវាពុំមែនបង្ហាញពីការចុះចាញ់ ។ បើលោកស្រីគិតបែបនេះ គឺនឹងពុំធ្វើឱ្យស្ថានការណ៍វិបត្តិអូសបន្លាយយូរបែបនេះទេ ប៉ុន្តែលោកស្រីនឹងមានកិត្តិយស ហើយពលរដ្ឋនឹងនឹកឃើញនូវទង្វើល្អ ប៉ុន្តែបើនៅតែរឹងរូសនឹងធ្វើឱ្យខូចប្រយោជន៍ ហើយពលរដ្ឋត្រូវរង់ចាំជាច្រើនខែទើបមាននាយករដ្ឋមន្ត្រីថ្មី ៕