Home Blog Page 46

ការសម្តែងរបស់ Jisoo នៅតែរងការវែ.កញែ.ក

0

បណ្ដាញផ្សព្វផ្សាយកូរ៉េបានបញ្ចេញមតិថាក្រៅពីរូបរាងដ៏ស្រស់ស្អាតការសម្តែងរបស់ Jisoo សមាជិក Blackpink ក្នុងរឿងភាគថ្មី «Boyfriend on Demand» មិនទាន់មានភាពប្រសើរឡើងនៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiliGFHZrN6J1PdPf7GpWos_vu8SFCLhscAbDN1-UT9Z0L8eJla795DCKHTTnIyPquDFYNCPMky6uyCc8WwoOTilE1rOJmtQ9fGmOrBVDRWFbcP8VGcirVWDt4RFGojW-A7Cf3ScwhEKs5wXXb2h_9wpWuUL1Ks-U6_NqG7FGTavKgnXRZjS-b91xRBENed/s1280/image_2026-03-07_16-15-31.png
Jisoo ទើបតែត្រឡប់មកអេក្រង់វិញជាមួយនឹងរឿងភាគរបស់ Netflix ដែលប៉ះជាមួយនឹងតារាប្រុសល្បីៗជាច្រើនរូប។ រឿងនេះនិយាយអំពី Mi Rae ដើរតួដោយ Jisoo ដែលជាអ្នកផលិតរឿងគំនូរជីវចលអនឡាញដែលធុញទ្រាន់នឹងជីវិតពិត។ នាងចាប់ផ្តើម «ចុះឈ្មោះ និងជួបប្រទះស្នេហា» តាមរយៈកម្មវិធីក្លែងធ្វើការណាត់ជួបតាមអ៊ីនធឺណិត ដោយហេតុនេះបានបំពេញក្តីសុបិនស្នេហារបស់នាង។ ការចូលរួមរបស់ Jisoo តែមួយមុខបានបង្កើតឱ្យមានការរំពឹងទុកទូទាំងពិភពលោកសម្រាប់រឿងភាគនេះ។ នេះគឺជា រឿងភាគ Netflix ដំបូងគេដែលសម្តែងដោយសមាជិកក្រុមចម្រៀងនារី Blackpink។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxwgQdmDcEFJiiU-gE6stqx_H2968wrWLHvVZHrXgXNvXUNahLorBLbE2hj8v3iOvPjOVVmeKNwW8jpnVRfGOXv78jNf3BA8PRsU1f1yBov9Rkuv4UuSJzPRIpYqBpvvrstiU6MexNWJ2YxXQZLMmlTjLHGBGAi8Sr9FfTGZxpm2NUBkOTGdpq0VUFN3Ru/s1280/image_2026-03-07_16-15-32%20(2).png
រូបរាងរបស់តារា Kpop កំពូលម្នាក់គឺគ្រប់គ្រាន់ដើម្បីទាក់ទាញចំណាប់អារម្មណ៍។ លើសពីនេះ នេះគឺជាប្រភេទរឿងកំប្លែងបែបមនោសញ្ចេតនាកូរ៉េដែលទស្សនិកជនជាច្រើនចូលចិត្ត ដូច្នេះ «Boyfriend on Demand» ត្រូវបានគេព្យាករណ៍ថានឹងទទួលបានលទ្ធផលគួរឱ្យចាប់អារម្មណ៍។ ទោះជាយ៉ាងណាក៏ដោយ យោងតាមសារព័ត៌មាន JTBC News ក្នុងនាមជាតួឯកស្រី Jisoo នៅតែបន្តបង្ហាញពីដែនកំណត់ដដែលដែលបានឃើញនៅក្នុងស្នាដៃមុនៗរបស់នាង។ ទោះបីជានាងស្ថិតនៅក្នុងឆ្នាំទី៦របស់នាងក្នុងនាមជាតារាសម្តែងក៏ដោយ ជំនាញសម្តែងរបស់នាងមិនទាន់បានបង្ហាញពីភាពប្រសើរឡើងគួរឱ្យកត់សម្គាល់នៅឡើយទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3qww3ACL9Lamn2pEw6InmI2i5haGsLwEqb4wLX2OsKC0TJ6xcz84tZSfOam__pwSo5BQ8zPGFfyKr_oaOAM6ClbfSM08BVXAnusFl7GdJzxNJxhiso7NaIJuVi-jgbVeAoyhnOYoUcxWeiJhKHPf2tv_S8UAwmxkFc-wjGwCwISXR_lz8pjJkLaaBBpxc/s1280/image_2026-03-07_16-15-33.png
ការបញ្ចេញសំឡេងរបស់ Jisoo ដែលជាចំណុចខ្សោយជាប់លាប់ មិនបានបង្ហាញពីភាពប្រសើរឡើងនៅពេលនេះទេ។ ការបញ្ចេញសំឡេងមិនច្បាស់ និងច្រមុះរបស់នាងធ្វើឱ្យនាងពិបាកភ្ជាប់ទំនាក់ទំនងជាមួយចង្វាក់នៃឈុតឆាកដោយធម្មជាតិ។ ក្នុងពេលជាមួយគ្នានេះ វាពិបាកក្នុងការស្វែងរកការសម្តែងដ៏រឹងមាំគ្រប់គ្រាន់ពី Jisoo ដើម្បីទូទាត់សងសម្រាប់ដែនកំណត់នេះ។ នៅក្នុងប្រភេទរឿងកំប្លែងបែបរ៉ូមែនទិក នាងមិនទាន់អាចដោះស្រាយការសន្ទនាដែលមានល្បឿនលឿន និងអាចបត់បែនបានបានល្អនៅឡើយទេ ហើយនាងក៏មិនមានអារម្មណ៍ស្រួលក្នុងការបញ្ចេញធាតុកំប្លែងតាមរយៈភាសាកាយវិការដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyU_cB6yt3jwVkhnNy-L57k0csam6G6SyfbITVaJ20VpBwuLtzfG72lX5_zpEs0JpS0QAVGnKUzWOSmgippTFPN4UnqbQ10SE6MUJ7pwQW2kyD71IMIIqNgVjkzfF0RPLQAsrtmUaOmc4m5-ocqx3bF2VylA8qEB22KeVOHoi_aAeBWff8FwcrTh2VfAm3/s1440/image_2026-03-07_16-15-35%20(2).png
Jisoo បានចាប់ផ្តើមអាជីពសម្ដែងរបស់នាងនៅឆ្នាំ ២០២១ ជាមួយនឹងរឿងភាគបែបមនោសញ្ចេតនា «Snowdrop»។ កាលពីឆ្នាំ២០២៥ នាងបានសាកល្បងប្រភេទរឿងផ្សេងជាមួយរឿងភាគ «Newtopia» នៅលើ Coupang Play ហើយ «Boyfriend on Demand» គឺជាតួនាទីសំខាន់ទីបីរបស់នាងនៅក្នុងរឿងភាគ។ បើទោះបីជាមានការព្រួយបារម្ភអំពីការសម្តែងរបស់នាងក៏ដោយ Jisoo នៅតែបន្តភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជនទូទាំងពិភពលោកតាមរយៈស្នាដៃថ្មីរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrFPb8jQrolktq8YjSWh_RtYktDz_R8IaFquRwVpA9_FCJSL615Kss7RTlDDLjtecu3fRZd2O8eAOwp2fJG7FS0DayubVxRt7oBbQZSfwgxkK1OBlsZIg04R_n_bpm7Cz3Sqhia0gzrzzZ99sIvQEYFD0KT_yZHbn8V8OjTBdlFV0_SBdyko_5RRGFsDEm/s1439/image_2026-03-07_16-15-35.png

អ្នកដឹកនាំរឿង Kim Jung Sik ដែលបានដឹកនាំរឿងនេះបាននិយាយអំពី Jisoo ថានាងពិតជាបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង។ Jisoo បានធ្វើបានល្អនៅក្នុងបរិបទ និងប្រភេទតួអង្គផ្សេងៗគ្នាជាច្រើន។
នៅក្នុងខ្សែភាពយន្តនេះ អ្នកទស្សនាអាចមើលឃើញតួអង្គ Mi Rae មានភាពចាស់ទុំ ហើយក្នុងពេលជាមួយគ្នានេះ ពួកគេក៏អាចមើលឃើញការរីកចម្រើនរបស់តារាសម្តែង Jisoo ផងដែរ។ លោកជឿជាក់ថាការខិតខំប្រឹងប្រែងអាចយកឈ្នះលើទេពកោសល្យពីកំណើតបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgS5sJ2Th9OUpQWDezmBHsEx3k5cKbxSwmSWkP-_rrUu0SyH3zL50VDZzxBlronA4oh1bPaQ0_SU_-qh4j2_lo5BSoubQaw5HUntyW0Aic78GDFe0SjnBTQkX1tXogshWHJbVPaa_3o_Gf-sjP4qXZ45pfmI5_6G-qDp0eodSfd0Dtt2OzOdsxdn4cWVlCV/s1440/image_2026-03-07_16-15-36.png

ចំណែក Jisoo វិញបានចែករំលែកថា ដោយសារតែនាងត្រូវដើរតួនាទីច្រើនយ៉ាងនេះ លើកនេះនាងក៏បានជួបនិងពិភាក្សាច្រើនជាមួយអ្នកដឹកនាំរឿង ដើម្បីឱ្យនាងអាចបង្ហាញរូបភាពកាន់តែល្អប្រសើរ។ ពេលសម្តែងជាតួអង្គដែលមានអាយុដូចនាង នាងបានស្រាវជ្រាវដើម្បីស្វែងរកវិធីល្អជាងនេះដើម្បីសម្តែងតួនាទីនេះ។ Jisoo សង្ឃឹមថាទស្សនិកជននឹងមានអារម្មណ៍ថានាងពិតជាស័ក្តិសមនឹងតួអង្គនេះណាស់៕

ចំណាយតិចចំណេញច្រើន! អាមេរិកកែច្នៃដ្រូនអ៊ីរ៉ង់ឲ្យក្លាយជាអា.វុធវា.យបកទៅម្ចាស់ដើមវិញ

0

មិនខុសពីល្បិចជូកឺលាង ដែលបោ.កបញ្ឆោ.តយកគ្រាប់ព្រួញពីសត្រូវមកទុកប្រើប្រាស់! ថ្មីៗនេះយោធាអាមេរិកទទួលបានជោគជ័យមួយបន្ថែមទៀតនៅក្នុងការកែច្នៃដ្រូន Shahed-136 kamikaze ដ៏ល្បីល្បាញរបស់អ៊ីរ៉ង់ដែលបញ្ជូនមកវា.យប្រ.ហារខ្លួន ឲ្យប្រែក្លាយទៅជាគិញសម្ងាត់ស៊ើបការណ៍ហោះបកត្រឡប់ទៅរកម្ចាស់ដើមវិញ បន្ទាប់មកក៏បញ្ជូនទិន្នន័យពីទីតាំងសម្រាប់កំណត់គោលដៅវា.យប្រហារមកឲ្យសហរដ្ឋអាមេរិកវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdmhZTIdmoC0rlKcK8em3iV2WgimV9FKzmN1C6GwPj3i2qnU-A4HqYiKmymASsnFInbAjayYyKCNDwy3iIdo3mDnJiwZk7yLZ5pqaWoREyI5uMfs7Jt5iZzbX9miAeuKNnVtXRpKGyrrwmAQThlYRBfzza-ktElG3tq44_X0USkgIs3qLzeSo0t04V9zCA/s1200/photo_2026-03-07_14-56-26%20(5).jpg
យោងតាមរបាយការណ៍ដែលចេញផ្សាយកាលពីថ្មីៗនេះបានបង្ហាញថា សហរដ្ឋអាមេរិកឥឡូវនេះកំពុងបង្វិលបច្ចេកវិទ្យាដ៏ទំនើបរបស់អ៊ីរ៉ង់ទៅវាយប្រហាលើរអ៊ីរ៉ង់វិញយ៉ាងមានប្រសិទ្ធភាព តាមរយៈការយកគ្រឿងបង្គំដើមពីដ្រូន Shahed-136 kamikaze របស់អ៊ីរ៉ង់ទៅបង្កើតជាដ្រូន Lucas ដែលមានសមត្ថភាពអាចវាយប្រហារ និងបំផ្លា.ញប្រព័ន្ធបញ្ជារបស់ដ្រូនផ្សេងៗដែលនៅជិតវាឲ្យបាត់បង់លំនឹងហើយធ្លាក់ចុះមកដីផ្ទុះមុនពេលចុះចតនៅគោលដៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpA0-WziXPuN94TxuwreY42jnpLM10nJWfVCGwQmNriDGWBkWdY1a5VtgbQ2zIQSTHWl3i628JbArgmUrF2CXvva6IEKght3g54UvV4uE_aV4TcT16xCHUEvYbgdT8oHyRxMdfmxhzQs0dmKCDWyoJJjL24RwravZvPVjj-9WtONoz8Z-IQVLp6IMl2EMi/s1200/photo_2026-03-07_14-56-26.jpg

តាមការឲ្យដឹងរបស់កងទ័ពអាមេរិក ការកែច្នែដ្រូន Lucas ខាងលើនេះគេចំណាយអស់ត្រឹមតែប្រមាណ 35,000 ដុល្លារតែប៉ុណ្ណោះ ដែលបើធៀបទៅនឹងគំរូដើម Shahed-136 វាមានតម្លៃពី 10-50ម៉ឺនដុល្លារឯណោះក្នុងមួយគ្រឿង។ ការណ៍នេះបានផ្ដល់មកនូវផលចំណេញយ៉ាងច្រើនដល់សហរដ្ឋអាមេរិក ព្រោះដ្រូន Lucas ដែលកែច្នៃឡើងមកនេះក៏មានសមត្ថភាពប្រហាក់ប្រហែលទៅទៅនឹងដ្រូន Shahed របស់អ៊ីរ៉ង់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZvH2DdRbfFz3IZdtvIevBIbcYLXDcEbeSdbbDnmB4_wFci_eCQN3EItc30LiwVUevFWCoen45KV28RoeA9uQHGMAuvc_qWJom27BBs7awSlJQJcHLtw7uVDL8ubUZ-cxZlf92c2BS4Q0a4fXV7GcorgYvLqMlfhruzmlb6vfSo13VO8vwYe-JvbBNLlBL/s1200/photo_2026-03-07_14-56-26%20(4).jpg
ជាក់ស្ដែង នៅក្នុងការវាយប្រហារលើទីតាំងយោធាអ៊ីរ៉ង់កាលពីថ្មីៗនេះ កងកម្លាំងរបស់អាមេរិកត្រូវបានគេរាយការណ៍ថាបានដាក់ពង្រាយដ្រូន Lucas ជាលើកដំបូង ដើម្បីបញ្ជូនអាវុធរបស់អ៊ីរ៉ង់ឲ្យហោះទៅវាយប្រហារលើគោលដៅរបស់អ៊ីរ៉ង់វិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaEeK8cJOge3GMUYb5cWeQ5wsaAitkKpuU2fArRp7VUSjcNcVv8lovr7q3hiVAbFhxUb9vxX8NLlMNNW8vpqWnj8kNtZSxDW3lKFwT5X1MJx95E4XQFP1OHR84CbY8yvWbIv7w3eU4w2TTfI8nGfZ9hi61OVqQAKr1EP7U1UvCZDKKkf_F-ToWwb5ILRTv/s780/photo_2026-03-07_14-56-26%20(3).jpg

ជាមួយនឹងភាពឈ្លាសវៃរបស់កងទ័ពអាមេរិកដូចខាងលើនេះ អ្នកវិភាគយោធានិយាយថា យុទ្ធសាស្ត្រនេះគឺជានិមិត្តរូបតាមរយៈការខិតខំប្រឹងប្រែងក្នុងការរចនារបស់ Shahed ឲ្យក្លាយជាដ្រូនពិឃាតដែលមានតម្លៃថោក សាមញ្ញ និងមានឥទ្ធិពល ។ ជាមួយនឹងការចម្លង ការរចនា និងការកែលម្អទាំងនេះLucas របស់សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងក្លាយជាឧបករណ៍ចម្បងសម្រាប់បេសកកម្ម “វាយប្រហារលើសត្រូវតាមដែនអាកាស”យ៉ាងមានប្រសិទ្ធភាពបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUa43jcb8X_FztFlhCM08AdctO9rtDupIfx9A3hQ39fA4rRaxzLvy8f_y8EjxfhAa9gFSvFYoEybnrYAJcsUeaY0jrZkBdweJ3T7i5vnk0x_HYtq_IvgNNqbI1Fyw8e27hniwKYP9e6buOmA19ObN9S06FNFYLT24Vk0WYpm18FKRLvT1kp0zPkOaBg2DV/s1280/photo_2026-03-07_14-56-26%20(2).jpg
លទ្ធផលនេះ ឆ្លុះបញ្ចាំងពីរបត់មួយចំពោះអាវុធដែលធ្លាប់ត្រូវបានប្រើប្រាស់ដោយអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តរបស់ពួកគេ ឥឡូវនេះកំពុងត្រូវបានកែច្នៃ និងបា.ញ់តបតទៅវិញប្រឆាំងនឹងអ៊ីរ៉ង់ខ្លួនឯង តាមបច្ចេកទេសនៅក្នុងយុគសម័យនៃសង្គ្រាមបច្ចេកវិទ្យាដ៏ទំនើប៕

ជ័យ សុវ៉ាត យំគគ្រូករៀបរាប់ពីពាក្យសម្តីគេចោ.ទប្រកាន់ដែលខំលាក់ទុកក្នុងចិត្តមកជាយូរ

0

ទោះបីត្រឹមតែជាកូនចិញ្ចឹមប៉ុន្តែតារាចម្រៀង ជ័យ សុវ៉ាត ពិតជាទទួលបានសេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅពីម្តាយរបស់ខ្លួន។ ទោះជាយ៉ាងណាតារាចម្រៀងក្នុងទ្រនំសាន់ដេរូបនេះបាននិយាយទាំងយំគគ្រូកថាលោកត្រូវរងនូវសម្តីចោទប្រកាន់ថាលោកបោកម្តាយចិញ្ចឹម និងពាក្យសម្តីគួរឱ្យស្អប់ខ្ពើមមួយចំនួនទៀតដូចជាចិញ្ចឹមដើម្បីទុកឱ្យកូនស្រីខ្លួនឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilPysrCSOoMKMzrJEeUDrac6FZhqkZsNU0K1sXsd9x7GMuFpuEfqBJBlOKfDtOrbQhBRP5UcjBGrK1-adtVp8-Hsw2JDY_oc5kMXchHe9SmAlU_L5urMfehnZuUvXrkw4J3PLxtEjdh0PQy_xPwXVaZcRIxPjj7_fEFq-9_dNwyraVXExQYu5AYIMcexls/s1440/image_2026-03-07_14-39-48%20(2).png
នៅថ្ងៃទី៧ ខែមីនា តារាចម្រៀង ជ័យ សុវ៉ាត បានបង្ហោះវីដេអូដោយភ្ជាប់មកជាមួយនឹងចំណងជើងថា «រឿងក្នុងចិត្តដែលកប់ទុកជាយូរគ្មានអ្នកដឹង ពេលខ្លះពាក្យសម្ដីមនុស្សយើងស្ដាប់ទៅធម្មតាទេ តែអាចធ្វើឱ្យយើងឈឺចាប់មិនអាចភ្លេចបាន»។ ជ័យ សុវ៉ាត បាននិយាយទៅកាន់ម្តាយចិញ្ចឹមរបស់ខ្លួនថា ទោះបីមិនមែនជាកូនបង្កើត មិនបានកើតចេញពីផ្ទៃក្តីប៉ុន្តែម្តាយចិញ្ចឹមលោកតែងតែផ្តល់គ្រប់យ៉ាងសម្រាប់ខ្លួនលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0nytM41u-vCFgRSmSY8uCWjCs_NfhsWFWCIqomp6YqyJOl8_UwfrTCP_X8-bmruS30RooRGoE-U6hzRL_c6oXqaYjef8-5FJG4-jYoSXiCCo0Oh1kc17qIvM1tEEchSr64iVRNeDh7sHNlwXP-ksAEPR0n8pzKD4G2l7Lb8cB1_YDLm-TI0s4P3Ktolfa/s1440/image_2026-03-07_14-39-48.png
តារាចម្រៀងរូបនេះ បន្តទាំងទឹកភ្នែកថាក្នុងថ្ងៃដំបូងដែលលោកឈានជើងចូលទៅរស់នៅផ្ទះម្តាយចិញ្ចឹមទាំងខ្លួនលោកមានវ័យធំហើយមានពាក្យជាច្រើនបាននិយាយចំអកទៅប៉ាម៉ាក់លោកថាជាមនុស្សល្ងង់ណាស់ដែលអាចឱ្យលោកបោកបាន។ តារាចម្រៀង ជ័យ សុវ៉ាត ថាពាក្យនេះបានចាក់នៅក្នុងបេះដូង ហើយលោកចាត់ទុកថាខ្លួនឯងជាមនុស្សចង្រៃពីព្រោះកើតមកឪពុកម្តាយបង្កើតស្លាប់ចោល។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6xLB9Rk16gNqfZuKssG03ZI-8_dK3TlGvlO-Lkc7wHpB4vyG_OhHUmXDj2cf1Xsf07klRCbCujHmNyveSKgonKZ4WQvob_2NRLodWZDNV1Kdef3QO4obrdp8lk412dRVCYtQEPP5R4IB6T4jsZK5w5qErfUOJTae_amSG68RANqvAHPx_sVLJCo-YjHUk/s1440/image_2026-03-07_14-39-50.png
ដោយសារតែពាក្យសម្តីទាំងនោះ ជ័យ សុវ៉ាត ថាលោកបានរៀបចំសំលៀកបំពាក់លួចចេញពីផ្ទះមិនឱ្យម្តាយដឹង តែគាត់នៅតែដឹងហើយបានឱបលោកយ៉ាងជាប់មិនដកដៃឡើយ។ កងទ័ពអាវសរូបនេះបន្តថាប្រសិនជាម្តាយចិញ្ចឹមលោកមិនមែនជាមនុស្សរឹងមាំទេលោកប្រហែលជាឃ្លាតឆ្ងាយពីម្តាយចិញ្ចឹមដ៏ល្អមួយរូបនេះមិនខាន។ ជ័យ សុវ៉ាត និយាយថាលោកស្អប់ពាក្យគេមើលងាយថា កូនធម៌ កូនចិញ្ចឹម ចិញ្ចឹមទុកស៊ីខ្លួនឯង ចិញ្ចឹមទុកឱ្យកូនស្រីខ្លួនឯង ដោយមិនយល់ចិត្តថាលោកស្រលាញ់ម្តាយចិញ្ចឹមលោកខ្លាំងប៉ុណ្ណានោះទេហើយលើសពីម្តាយបង្កើតទៅទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzkuu_WLnjnhU-4cv7OwORHBY_wWwISVpXAYuFyfYFTCkh3g_paPet5XTyy2_Kf2Y2ePv3mYWvaS1cCBNsLr_Z51LM4aRaYgLmOAQOMd8A0X1RrDrPV0bqlaM7hqSKHjxCu5nAKh8_OwnZO_uVFr0CdSv22q4dqSQnl8cmjHgy0WUS2L5kExuCZGivvPBm/s1440/image_2026-03-07_14-39-52.png

គួរឱ្យដឹងថាក្រៅពីអាជីពជាតារាចម្រៀងម្ចាស់បទ «ស្រលាញ់អូនដល់កាន់ឈើច្រត់» គឺជាគ្រូពេទ្យម្នាក់ ខណៈពេលនេះលោកក៏ទទួលបានអាហារូបករណ៍សិក្សានៅប្រទេសកូរ៉េខាងត្បូងផងដែរ៕

ទីនីន នៅក្តៅចិត្តរឿងគេនិយាយថា «លាងស្តុកមិនចេះអស់»

0

អ្នកជួបផ្ទាល់មិនដូចជាអ្នកចាំតែនិយាយ ក្នុងនាមជាអ្នកលក់អនឡាញមួយរូបដែលធ្លាប់ផលិតផលិតផលនៅផ្ទះលេខ២ ទីនីន នៅតែបង្ហាញអារម្មណ៍ខឹងសម្បារចំពោះមតិយោបល់ដែរថា«លាងស្តុកមិនចេះអស់»។ មិនត្រឹមតែប៉ុណ្ណោះ ទីនីន បានរំលេចទៀតថាពេលមានបញ្ហាអាសន្នអ្នកលក់អនឡាញសកម្មជួយជាងគេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjtuf6dxMaXJaARYXLWnvue8Qgroxd7ovpexSWg2VnNgnEnTMyyoXtqfC5Pu90VtL_3OWauUhJ-Xt5Ba6j4chLjzJ5Ras8Dl6nHkzPcso8pT1m-k4DyF-YS0O8V28UN3t3XmkW2LaFkBboXL4X5bIAa043215Aw5Lz2aRa2aSyS7TlFqA5UMdNtfSOcyUOk/s1310/image_2026-03-07_09-09-34.png
មានម្ចាស់ប្រ៊េនជាច្រើនបានសម្រេចចិត្តឈប់បន្តការនាំចូលឬការផលិតពីផ្ទះលេខ២ដោយងាកទៅរកការផលិតប្រទេសផ្សេងទៀតដោយនៅបន្តលក់អីវ៉ាន់ស្តុកចាស់អស់ជាមួយនឹងផែនការទីផ្សារផ្សេងៗ។ ទោះជាយ៉ាងណា ការលក់ផលិតផលដែលមានរយៈពេលយូរខែមកហើយនៅតែមិនចេះអស់ធ្វើឱ្យមានមតិយោបល់លេចឡើងថា «លាងស្តុកមិនចេះអស់»។ ពាក្យសម្តីនេះបានធ្វើឱ្យ ទីនីន ដែលជាម្ចាស់ប្រ៊េនមួយរូបក្តៅចិត្តបង្ហោះសារឡើងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIjKse_ZgU5-Jq-z0Xb8A7Oo4eZ3hBFDTfPS8QDWm6VZe9rmp3-IhZgHISMdKTxaDUswGGyzv8qk8Nz7U3wdDoJUpbU0gYMSNM0u4qeSisIEzVhoQd0YTRRiGnYZ1brae8WTxz_ZsAG3rjMqwZNLL6UtUxlNthHCMBsaUveTaF3cmHEJvUbyV1c_NjMgmF/s1567/image_2026-03-07_09-09-31.png
ទីនីន បានបង្ហោះសំណេរនៅថ្ងៃទី៦ ខែមីនា ថា «ដល់ថ្ងៃនឹង..នៅតែខឹងអ្នកនិយាយថា“ឃើញ Clear យូរហើយ clear មិនអស់អីវ៉ាន់ថៃនឹង? “ ប្រទេសជាតិកំពុងមានបញ្ហាអ្នកណានឹកឃើញមកទិញ Online ដូចមុន? បើខ្លាំងដូចសម្តីចឹង ជួយទិញមកខ្ញុំយកដុតចោលទាំងអស់សុខចិត្តលក់ខាត50% »។ ទីនីន បន្តថា «កុំនិយាយថា“ខ្ញុំមានថាពួកបងឯងណា ម៉េចយកដាក់ខ្លួន?” ចឹងថាឱ្យអ្នកណា? សង្ស័យអ្នកណានៅលួចយកអីវ៉ាន់ពីថៃមកលក់នឹង ?អ្នកលក់ online ម្នាក់ណាចុចឱ្យចំឈ្មោះមើល បើគេប្តឹងនាងជួយដោះស្រាយ…! »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFGbPFsEtjPoo657jCox99B5miquUIXMnNrfyBERi67udQeiQE6iFMjc-_CM6ECmOuUwbNUQAcP_IiO_EZOlPHhBdS5tl9O6UJKaa4NnvBinHdnPb_ym4Lm71cHwCmLrpue64Rd-MHfT0LdEBjz30NyR_LainOjxYpC7w8rLi1Ym9KUiyfrh0ceqm862xd/s1332/image_2026-03-07_09-09-32.png

អ្នកលក់អនឡាញរូបនេះថា រូបនាងខាតទាំងម៉ឺនៗ អ្នករកស៊ីគ្រប់គ្នាខាតទាំងម៉ឺនមិនមែនខាតតែខាងថៃនោះទេ ខ្មែរក៏ខាតមិននាក់មិនតិចម៉ឺនដែរ។ ទីនីន ថាមិនបានជួយអីទេកុំចាំតែជាន់ពន្លិចពួកលក់ online ពេក ពេលមានបញ្ហា ឃើញតែអ្នកលក់ online នឹងហើយសកម្មជួយជាងគេ..»។ ជាមួយគ្នានេះដែរ ទីនីន ក៏បានកោតសរសើរស្រលាញ់ទឹកចិត្តអ្នកលក់ Online ទាំងអស់ណាស់ ជ្រោមជ្រែងជួយគ្រប់គ្នាអត់មានឃើញខានម្នាក់ទេ…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVX2g4xAhgSWupCMQvucPjz1pf4q9ozYVVd3LdIMd4W7T5iDOUfCoti-vj5GeXhPvUhcEgYQHhThM5YQmlg7F0oAbuzAhK2UVPj2s72mZZwoCquJfK66kMan7P3T7G6Y-DrRXIqDjjkjB-MXQyp6WO-M7-NLTqWFwA71NaUnFUohrj3R82kSxdYgN-KXNO/s1920/image_2026-03-07_09-09-33.png

គួរបញ្ជាក់ផងដែរថា អំឡុងពេលថៃឈ្លានពាន ទីនីន បានបើកទទួលជំនួយពីសាធារណជន ដោយយកបុគ្គលិករបស់ខ្លួនមករៀបចំអីវ៉ាន់ថែមទៀត។ ការជួយរបស់ ទីនីន ក៏ទទួលបានលិខិតសរសើរពីវរសេនាតូចពិសេសប្រឆាំងភេរវកម្ម កងពលតូចលេខ៧០ផងដែរ៕

អ៊ីរ៉ង់ព្រមានវាយប្រ.ហារបណ្តាប្រទេសអឺរ៉ុប ប្រសិនបើហ៊ានសហការ ឬគាំទ្រអាមេរិក និងអ៊ីស្រាអែល

0

មើលទៅស្ថានការណ៍សង្គ្រា.មនៅមជ្ឈិមបូព៌ាពេលនេះ គ្មានសញ្ញានឹងបញ្ចប់នាពេលឆាប់ៗទេ ដែលធ្វើឱ្យពិភពលោកកាន់តែបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ ។ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ អ៊ីរ៉ង់មិនត្រឹមតែមិនចរចា ថែមទាំងព្រមានថា ប្រសិនបើប្រទេសអឺរ៉ុបណាមួយហ៊ានចូលរួមជាមួយអាមេរិក និងអ៊ីស្រាអែលក្នុងការវាយប្រ.ហារអ៊ីរ៉ង់ ខ្លួននឹងវាយប្រ.ហារសងសឹកប្រទេសនោះវិញភ្លាមៗដោយមិនប្រណីដៃឡើយ ដូចដែលខ្លួនវាយប្រ.ហារប្រទេសនានានៅមជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkeaSVobXTcMdERtHgxEvSOcNlasp1UQqUMW4wXEx4C2sLSzkDn_uNvrEY4LOILJ2dc86zt4y_Bk1Ti17gKhKbQwie3cPS-fiFyFtZGg1KtYvWE7AajAFWuaRbI3gs2a-twl2G2vFZLA6dLlw2ywBby6Gy8sdTVI2XJHOTN87N-0AxuGIePAJHgeO31RQD/s720/photo_2026-03-07_14-37-29%20(4).jpg
អ៊ីរ៉ង់បានព្រមានទៅកាន់បណ្តាប្រទេសអឺរ៉ុបកាលពីថ្ងៃទី៦ ខែមីនា ថា នឹងក្លាយជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ភ្លាមៗ ប្រសិនបើប្រទេសទាំងនោះហ៊ានសហការ ឬគាំទ្រអាមេរិក និងអ៊ីស្រាអែលធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ព្រមទាំងបញ្ជាក់ថា ការវាយប្រហារលើមូលដ្ឋានកងទ័ព និងទ្រព្យសម្បត្តិរបស់អាមេរិកនៅតំបន់មជ្ឈិមបូព៌ា គឺជារឿងសមហេតុផល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht5TxDGN10f0NZWfAShhQ1Wf7IsRYtdY6hC5vSNnuSbMKgb2cxp8f5PlPNqNJS8uDqRLB1yKScxZZZ6OrGetSErR4BvthbUSAWNm_yBTMBuKrAUL3u4P5R-ygH-yeAzDZfLt6YM8wU8JiFQSE3aRafxIDt14-68RWztPGf5LElx8pJE03R1dKwtgE0qswA/s1199/photo_2026-03-07_14-37-29.jpg

កាលថ្ងៃទី៦ ខែមីនា លោក Majid Takht-Ravanchi អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ថា បើប្រទេសអឺរ៉ុបណាសម្រេចចិត្តចូលរួម ឬផ្តល់ការគាំទ្រប្រតិបត្តិកងទ័ពរបស់អាមេរិក និងអ៊ីស្រាអែលក្នុងការធ្វើសង្គ្រាមជាមួយអ៊ីរ៉ង់ ប្រទេសនោះនឹងក្លាយជាគោលដៅសងសឹករបស់អ៊ីរ៉ង់ភ្លាមៗ ។ អ៊ីរ៉ង់បានជូនដំណឹងទៅកាន់រដ្ឋាភិបាលប្រទេសនានានៅអឺរ៉ុបឱ្យប្រុងប្រយ័ត្ន និងចៀសវាងការចូលរួមក្នុងសង្គ្រាមដែលអ៊ីរ៉ង់ចាត់ទុកជាការឈ្លានពាន ប៉ុន្តែលោកមិនបានបញ្ជាក់ឈ្មោះប្រទេសណាមួយឡើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRIU5qTHs7xYteWgSZ81qwuJWLuhkEiQju49T29wCwq69RZcojTuxdrl2AIL_fzjzAaxTDBzP22L7D2moGDJgMP3Q5zYflJVqkwMDXGf0twq3rIynno8q4Bn7QcYTtJ4wbf7HDNLkpDk8ZSoOps2V1SyfaStLP0RFFTl2AxOxMFqpmGqr_WyjpCv46Dkoq/s1200/photo_2026-03-07_14-37-29%20(3).jpg
ក្រៅពីនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ លោក Ravanchi ក៏បានបញ្ជាក់ឡើងវិញអំពីគោលជំហររបស់អ៊ីរ៉ង់ចំពោះស្ថានភាពក្នុងតំបន់ឈូងសមុទ្រពែក្សថា អ៊ីរ៉ង់បានជូនដំណឹងជាមុនទៅកាន់ប្រទេសជិតខាងពីផលប៉ះពាល់នឹងកើតឡើង ប្រសិនបើអាមេរិកបន្តអនុវត្តគោលនយោបាយអរិភាព ។ រីឯមូលដ្ឋានកងទ័ព និងទ្រព្យសម្បត្តិទាំងអស់របស់អាមេរិកនៅមជ្ឈិមបូព៌ា គឺជាគោលដៅវាយប្រហាររបស់អ៊ីរ៉ង់ មិនថាស្ថិតនៅកន្លែងណាទេ ដើម្បីសងសឹកនឹងប្រតិបត្តិការកងទ័ពអាមេរិក និងអ៊ីស្រាអែល ដែលធ្វើឱ្យស្ថានការណ៍តានតឹងខ្លាំងឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFIHsmJFDPpvSkWQU8nkmahwf-WjeKxESZhGzW4CkUsNI2qtSuivzaNIu294d7kRiKO9hjaTsubNHA2P8YI1H4exmLsUnnb2_LfNSH5dwYOV2OgVVFkcgdsgBvOPUHMj1QzzsfSNLiZVx6IJpsf5gkGTxyYO5iR4UtuS9WisS-AaG2eQ2Fw66oYaO8UaR4/s1024/photo_2026-03-07_14-37-29%20(2).jpg

លោកបានរិះគន់រដ្ឋាភិបាលអាមេរិកដែរថា បានបង្អាក់ការខិតខំប្រឹងប្រែងការទូត ដែលកន្លងមក អ៊ីរ៉ង់ចូលរួមចរចាជាមួយអាមេរិកដោយស្មោះត្រង់ដើម្បីស្វែងរកដំណោះស្រាយនៅមុនពេលកើតសង្គ្រាម ប៉ុន្តែអាមេរិក និងអ៊ីស្រាអែល បែរជាសម្រេចចិត្តបើកការវាយប្រហារទៅវិញ ។ នេះជាការរារាំងដល់ដំណើរការចរចាទាំងអស់ និងធ្វើឱ្យស្ថានការណ៍តានតឹងរាលដាលកាន់តែខ្លាំងរហូតដល់បច្ចុប្បន្ន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc13dpDN60DwXSZdJh21tGrwjAm6c-nDpeyiYWj0z-FksIB2s3iov2rUI3SuqPOwnFljya6phsF5A8Hp5PypgYjbmXD6jER4LTIz8nfOsrBkmGm9kvvcLdCdx2p-HmjMfYmtGbE60SJY4gkzhPJCiVCz2ochyKQwDmXnQCVsq6Cf_wMRzbmt_kMl78r6In/s1200/photo_2026-03-04_16-09-11%20(2).jpg

គិតត្រឹមថ្ងៃទី៧ ខែមីនា សង្គ្រាមនៅអ៊ីរ៉ង់បន្តក្តៅគគុក ខណៈប្រធានាធិបតីអាមេរិក លោក Donald Trump ទាមទារឱ្យអ៊ីរ៉ង់សុំចុះចាញ់ដោយឥតលក្ខខណ្ឌ និងប្រកាសមិនធ្វើកិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ ។ ការវាយប្រហារតាមអាកាសនៅតែកើតឡើងនៅទីក្រុងតេហេរ៉ង់ និងទីក្រុងផ្សេងៗ បណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសជាច្រើននាក់ ខណៈអ៊ីរ៉ង់បានវាយតបវិញដោយប្រើមីស៊ីល និងដ្រូនទៅកាន់គោលដៅរបស់អាមេរិក និងអ៊ីស្រាអែលនៅមជ្ឈិមបូព៌ា ដែលធ្វើឱ្យប៉ះពាល់ពិភពលោក បើទោះមានប្រទេសខ្លះព្យាយាមសម្រុះសម្រួលបញ្ចប់សង្គ្រាម ក៏មិនទាន់មានដំណោះស្រាយច្បាស់លាស់នៅឡើយ ៕

Trump ជំរុញឱ្យអ៊ីរ៉ង់យល់ព្រមចុះចាញ់ដោយឥតលក្ខខណ្ឌ និងសន្យាជួយស្តារសេដ្ឋកិច្ចឡើងវិញ

0

ស្របពេលស្ថានការណ៍សង្គ្រា.មរវាងអ៊ីរ៉ង់ជាមួយអាមេរិក និងអ៊ីស្រាអែល កាន់តែតានតឹងខ្លាំងឡើង និងអូសបន្លាយពេលជាច្រើនថ្ងៃ មេដឹកនាំអាមេរិកប្រកាសយ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ថា គ្មានការចរចា គ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់ ប្រសិនបើអ៊ីរ៉ង់មិនព្រមចុះចាញ់ ។ មតិនានាយល់ថា វាមិនអាចទៅរួចឡើយដែលឱ្យអ៊ីរ៉ង់ព្រមធ្វើតាមមេដឹកនាំអាមេរិក ពីព្រោះចំនួនមនុស្សស្លា.ប់ដោយសារសង្គ្រា.មបានកើនឡើងរហូតដល់ជាង១,៣០០នាក់ និងប៉ះពាល់សេដ្ឋកិច្ចពិភពលោកយ៉ាងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9qAHyLJc-gxVHsmaQooFZP0fQxz3tvKSRIL3XmCzRVPZSYvRLGd1OPFphipiMSXbWTm0jDLFnGKTa1ulgagC9pMa_NbSSR6-AW6ZJJV8VmRD8WAk971fmjI0FAQHmRr9kBNkF2eoScZGKpwzsGz5ikmTrA7eS0l8tNEiN0PaHHgH4efAb_0sXjI_V06BR/s700/photo_2026-03-06_09-29-23.jpg

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃទី៦ ខែមីនា បានជំរុញឱ្យអ៊ីរ៉ង់ត្រូវតែយល់ព្រមចុះចាញ់សង្គ្រាមដោយឥតលក្ខខណ្ឌអ្វីទាំងអស់ ដែលការកំណត់នេះត្រូវបានចាត់ទុកជាការដាក់សម្ពាធលើអ៊ីរ៉ង់យ៉ាងខ្លាំង បន្ទាប់ពីអាមេរិក និងអ៊ីស្រាអែលរួមដៃគ្នាបើកការវាយប្រហារអ៊ីរ៉ង់កាលពីចុងខែកុម្ភៈកន្លងមក ដែលធ្វើឱ្យអ៊ីរ៉ង់សងសឹកវិញ និងបដិសេធការចរចាបញ្ចប់សង្គ្រាមនាពេលឆាប់ៗ ។

លោកប្រធានាធិបតី Trump បានបង្ហោះសារក្នុងបណ្តាញសង្គមឱ្យអ៊ីរ៉ង់យល់ព្រមចុះចាញ់នេះ គឺមិនប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ប្រកាសថា មានប្រទេសខ្លះព្យាយាមសម្របសម្រួលបញ្ចប់សង្គ្រាម ដែលអ៊ីរ៉ង់ចាត់ទុកជាការប្រឹងប្រែងការទូត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYv-Gr_NEYoLbVgGffLbVa9D0kCJnh6YXS6__ZD07XCrJkpYzhCz8t193GswfcZ9T5PKoq2Vd2vqkwRZe7OiphqvF9RA12a_AtQLp1iqmnTtQDwqeqsqLU8f9SQKdIVQ_zXiZv_-8fgnvfrPlIlNOUM_D79O-_q3mnmTWcIcGOQBNd_P79-uuXrYLoR3f/s800/photo_2026-03-06_09-29-23%20(3).jpg

លោកបញ្ជាក់ថា ៖ «នឹងគ្មានកិច្ចព្រមព្រៀងអ្វីជាមួយអ៊ីរ៉ង់ឡើយ លើកលែងតែពួកគេយល់ព្រមចុះចាញ់ដោយគ្មានលក្ខខណ្ឌ ។ បើអ៊ីរ៉ង់ព្រមចុះចាញ់ និងជ្រើសរើសមេដឹកនាំថ្មីដែលអាមេរិកទទួលស្គាល់ យើងជាមួយសម្ព័ន្ធមិត្តផ្សេងៗនឹងជួយប្រទេសអ៊ីរ៉ង់ឱ្យចៀសផុតពីការបំផ្លិចបំផ្លាញ ព្រមទាំងស្តារសេដ្ឋកិច្ចអ៊ីរ៉ង់ឱ្យរីកចម្រើនជាងមុន» ។

ប៉ុន្តែមតិនានាមើលឃើញថា វាមិនអាចទៅរួចឡើយ ពីព្រោះជម្លោះនៅមជ្ឈិមបូព៌ាបានធ្វើឱ្យប៉ះពាល់ដល់តម្លៃប្រេងឥន្ធនៈនៅទូទាំងពិភពលោក ថែមទាំងរង្គោះរង្គើដល់ទីផ្សារហិរញ្ញវត្ថុ និងទីផ្សារភាគហ៊ុនលើពិភពលោកធ្លាក់ចុះភ្លាមៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLFmpxY8VoTZUtbAPaF11PAvmpXkG3KerMUfeL0NgZ8liyU5HGH4CMnDmusklioMlDLUGclxanl3vK42U2qFHKOW-pAidgWbn0G1Zqh_6GzKeLSafesH1hyphenhyphen4WXFq7jLMgU2FpD_2mSvYHPvLPkXDJ-nnS5BmnhmIY_ENYLFoRhUuiclOpuXcoaIqjGNi5z/s600/photo_2026-03-06_09-29-23%20(5).jpg

កាលពីថ្ងៃទី៥ ខែមីនា លោកប្រធានាធិបតី Trump បានផ្តល់សម្ភាសន៍តាមទូរស័ព្ទជាមួយសារព័ត៌មាន Reuters ថា លោកទាមទារឱ្យអាមេរិកមានសិទ្ធិជ្រើសរើសមេដឹកនាំកំពូលអ៊ីរ៉ង់ថ្មីដើម្បីជំនួសតំណែងលោក Ayatollah Ali Khamenei ដែលបាត់បង់ជីវិតកាលពីថ្ងៃទី២៨ ខែកុម្ភៈ អាមេរិកត្រូវតែចូលរួមជ្រើសរើសមេដឹកនាំថ្មីរបស់អ៊ីរ៉ង់ ។

ចំណែកប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បានបង្ហោះសារក្នុងបណ្តាញសង្គម X ថា មានប្រទេសខ្លះព្យាយាមជួយសម្របសម្រួលបញ្ចប់សង្គ្រាម ប៉ុន្តែពុំបញ្ជាក់ឈ្មោះប្រទេស ឬរៀបរាប់ព័ត៌មានលម្អិត ។ លោកថា យើងចង់បានសន្តិសុខយូរអង្វែងក្នុងតំបន់ ប៉ុន្តែមិនស្ទាក់ស្ទើរក្នុងការការពារកិត្តិយស និងអំណាចប្រទេសយើង ។ បច្ចុប្បន្ន លោកបម្រើការងារក្នុងគណៈកម្មការបណ្តោះអាសន្ន និងបំពេញតួនាទីដឹកនាំប្រទេសជំនួសលោក Ali Khamenei ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv-jhUDILrY-spl1MQPu0kI4L4dbil8xxsj6o7UeDRoQMJUK1WVUW8rD2O6Hc2494IJSkqVyhifFWYEPREtXctA4YaQJApqW14uUNaaDOeNp_Z7-cv2ZR0p2ewC4vDnPZcEUFC_pq_Jq5komA0gjNHMYJJyXWSrD4kTtqDVdxQQO3ods7DzAiDt659wVAA/s1280/photo_2026-03-07_12-53-00%20(2).jpg

គួរបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកត្រៀមពិភាក្សាជាមួយមន្ត្រីក្រសួងការពារជាតិអំពីការពន្លឿនផលិតអាវុធ ដោយសារប្រតិបត្តិការកងទ័ពជាច្រើនថ្ងៃមកនេះធ្វើឱ្យបរិមាណអាវុធនៅក្នុងឃ្លាំងរបស់អាមេរិកថយចុះ ៕

ខ្សែភាពយន្តខ្លី Liu Xiaoxu មានអ្នកចូលមើលរហូតដល់៤៤ពាន់លានដង

0

Liu Xiaoxu ត្រូវបានគេចាត់ទុកថាជាតារាសម្តែងដ៏ពេញនិយមបំផុតម្នាក់នៅក្នុងឧស្សាហកម្មភាពយន្តខ្លីរបស់ប្រទេសចិននាពេលបច្ចុប្បន្ន។ ទោះបីជាកើតនៅឆ្នាំ១៩៩៨ ក៏ដោយតារាប្រុសរូបនេះមានរូបរាងចាស់ទុំ រូបរាងដូចជា CEO ហើយជារឿយៗត្រូវបានគេហៅលេងសើចថា «ពូ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRx_J7LlgOcR41fPDvc5yK7weUJcpNURL37wIwv2JGHt8D9ns5wBX6sC3nQp6pcRc28zVxU6t4b1PS3Bw1oPj4HFNBHCGnDSq0N43QPVXRf8qb16nvJDKS2Wxa-CBFWNCPBRo-_AYmrevcVXnTmgtE7hZr7qzhGmmofjeUlp3v6pYwwk-IYuSuzwREmhG4/s1920/image_2025-10-20_16-33-54.png

ចាប់ផ្តើមអាជីពនៅឆ្នាំ ២០២៣ Liu Xiaoxu បានបង្កើតស្នាដៃរបស់ខ្លួនតាមរយៈតួនាទីជាច្រើន។ ទោះជាយ៉ាងណាក៏ដោយរហូតដល់ឆ្នាំ ២០២៥ ខ្សែភាពយន្តពេញនិយមដូចជា «Love Lost and Found» និង «Summer Rose» ជាដើមឈ្មោះរបស់ Liu Xiaoxu បានកើនឡើងយ៉ាងខ្លាំង។ ក្នុងចំណោមរឿងជាច្រើនក្នុងនោះ «Summer Rose» បានបង្កើតកំណត់ត្រាដោយឈានដល់ចំនួនអ្នកចូលមើល ១០ពាន់លានដងបន្ទាប់ពីចាក់ផ្សាយបានត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ។ រហូតមកដល់បច្ចុប្បន្ន ខ្សែភាពយន្តនេះទទួលបានចំនួនអ្នកចូលមើលជាង ៤៤ ពាន់លានដង ដែលក្លាយជាខ្សែភាពយន្តខ្លីដែលមានចំនួនអ្នកចូលមើលសរុបខ្ពស់បំផុតនៅឆ្នាំ ២០២៥ នេះបើយោងតាមស្ថិតិពីវេទិកា Hongguo។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRZP-NnpGM3WEB5Bte13yc3p5cDkQXLgEz0y-Tb_YsBvsqdDP1PkAal3kNKT5oleU3zo2ji_kgk3CGYIqBhb-emFFfdqq7a5Mx4Ap9PCmPuxI9GWL7pX4gKyTvCjLvTmEXqoA-e_EnLdCftcYwUZFr9LS8EH_I0qtZVkdxafLV6EJRr6Oa1P8Xw1AfgbVh/s1356/image_2025-10-20_16-33-52.png

តួនាទីនៅក្នុងរឿង «Summer Rose» ក៏បានជួយ Liu Xiaoxu ឈ្នះពានរង្វាន់ តារាសម្តែងភាពយន្តខ្លីល្អបំផុតប្រចាំឆ្នាំ និង តារាសម្តែងឆ្នើម នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់ Hongguo Awards ឆ្នាំ ២០២៥ ផងដែរ។ ក្រុមហ៊ុន Sina Entertainment រួមជាមួយប្រព័ន្ធផ្សព្វផ្សាយវប្បធម៌ និងកម្សាន្តផ្សេងទៀត ព្រមទាំងអ្នកជំនាញក្នុងឧស្សាហកម្ម បានតែងតាំង Liu Xiaoxu ជាមុខមាត់គួរឱ្យភ្ញាក់ផ្អើលប្រចាំឆ្នាំ ២០២៥។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTdHMIn2F0nP4W7AIvAmohqW6mrt40hX3eS32NGU6EvT1IfadjHZ56L88qhvOKN-M27qaYPZZJLfnLHo-sCN3U0-kvxpoWxusQEgz1NHE2P1YhMg8JG4OLDwWH_W_JPEL5WbPMclrcE6NP5IaLc_51wnHecQnrTqbWtVq-nnQVY6w9efZw3tTYLXHxsptT/s1920/image_2025-10-20_16-33-53%20(2).png
    Liu Xiaoxu កើតនៅឆ្នាំ១៩៩៨ នៅខេត្តសានតុង ប្រទេសចិន។ លោកបានបញ្ចប់ការសិក្សាពីនាយកដ្ឋានសិល្បៈសំដែងនៃសាកលវិទ្យាល័យទំនាក់ទំនងស៊ីឈួន។ យោងតាម Sina តាំងពីក្មេងមក Xiaoxu មើលទៅមានភាពចាស់ទុំជាងមិត្តភក្ដិរបស់ខ្លួន។ ដូច្នេះហើយ នៅពេលដែលលោកទៅរៀននៅសាកលវិទ្យាល័យ គេតែងតែយល់ច្រឡំថាលោកជាសាស្ត្រាចារ្យ ឬអ្នកគ្រប់គ្រងនិស្សិត។ លោកបានចូលប្រឡូកក្នុងទីផ្សារភាពយន្តខ្លីនៅឆ្នាំ ២០២៣ ដោយភាគច្រើនដើរតួជានាយកប្រតិបត្តិដែលមានភាពចាស់ទុំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQwWhQ0QR4SIiwWvkKifzhuNSOVosBMg1q6g1JJl45-jgyv4b8DUvezci0gQ1lLIQHq7th64Ay_Qhg5BOaDorMyCLoolGG5IphJsKmPJMcArP7Rojwitq3MNoKTKigFTkjH9DlNXOaCBiyJ5NKGKYrj47NEbZTrmJfYUuYjlcEBscuUNLa_0S0BpnGTkAP/s1356/image_2025-10-20_16-33-53.png

    ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ Liu Xiaoxu បានបញ្ជាក់ថា «ខ្ញុំមិនមានអារម្មណ៍ខ្មាស់អៀនក្នុងការធ្វើជាតារាសម្តែងក្នុងខ្សែភាពយន្តខ្លីៗទេ។ វាជាការងាររបស់ខ្ញុំ។ ខ្ញុំគ្រាន់តែជាតារាសម្តែងវ័យក្មេងម្នាក់។ មិនថាវាជាខ្សែភាពយន្តធំ ឬខ្សែភាពយន្តខ្លី មិនថាវាត្រូវបានថតបញ្ឈរ ឬផ្ដេកទេ វាមិនមានបញ្ហាអ្វីទេ។ អ្វីដែលសំខាន់គឺការគោរពចំពោះវិជ្ជាជីវៈ ចំពោះតួអង្គ ចំពោះសេចក្តីប្រាថ្នាដំបូងរបស់ខ្ញុំ និងចំពោះខ្លួនខ្ញុំផ្ទាល់»៕

រុស្ស៊ីអំពាវនាវឱ្យបញ្ចប់សង្គ្រា.មនៅមជ្ឈិមបូព៌ា ប៉ុន្តែផ្តល់ទិន្នន័យសម្ងាត់ឱ្យអ៊ីរ៉ង់ពីទីតាំងកងទ័ព និងសព្វាវុ.ធអាមេរិក

0

ស្របពេលស្ថានការណ៍ជម្លោះនៅតំបន់មជ្ឈិមបូព៌ាតានតឹងខ្លាំង លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី ក៏បានទូរស័ព្ទទៅកាន់ប្រធានាធិបតីអ៊ីរ៉ង់កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦ ដោយអំពាវនាវឱ្យបញ្ចប់សង្គ្រា.មត្រឹមនេះ និងឱ្យគ្រប់ភាគីជម្លោះងាកមកចរចាគ្នា ។ ទន្ទឹមនឹងការអំពាវនាវនេះ ក៏មានសេចក្តីរាយការណ៍ថា រុស្ស៊ីកំពុងតែផ្តល់ទិន្នន័យសម្ងាត់ទៅឱ្យអ៊ីរ៉ង់អំពីទីតាំងឈរជើងរបស់កងទ័ពជើងគោក កងទ័ពជើងទឹក និងយន្តហោះចម្បាំងរបស់អាមេរិក ដើម្បីឱ្យអ៊ីរ៉ង់វាយប្រ.ហារចំៗគោលដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5qIBsi21FWVvJoDypzK59mPy1bFTPaRpjq5vuam2Of79uCGw-Rx_8Ui28X5xIAqaCgxebeYcLkaSuKukIojCD7Go3quOAXQDrDlA0zBpSqNIx2OKIPd-2pfhJDB3skiALYRol8a7RuY0QElb79vDuBfKrvSexvmtHYSLiBR5fUgXaa3vvEI02DNFyKzFG/s1280/photo_2026-03-07_09-21-43.jpg

លោក Putin បានទូរស័ព្ទទៅប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian កាលពីថ្ងៃទី៦ ខែមីនា ដើម្បីបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei និងពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ដោយសារការវាយប្រ.ហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ដោយប្រធានាធិបតីរុស្ស៊ីអំពាវនាវឱ្យឈប់ប្រើប្រាស់កម្លាំងកងទ័ព និងងាកមកចរចាគ្នា ។ នេះបើតាមការលើកឡើងរបស់វិមានប្រធានាធិបតីរុស្ស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgH02_5iLxy-eJ-RY7otAZKf9uI9gMFVrtTRoAAW9h1jz_vYdiEIAUtCzvlSEZIFqNjMhiV1i9eOj49ewymmH0Np_SbHG7Ocohjr7Ze9niAg4NNN0TJVeFZOQ5gVMEee88WR_PCebEmR-QhPdV0rT1QVkXIrpnq10e8R3f2trqSXSIrsm5dEzt9WZ1aPlq/s1000/photo_2026-03-07_15-06-38.jpg

ពេលជជែកគ្នា លោក Putin បានបង្ហាញការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei រួមទាំងសមាជិកក្រុមគ្រួសារមេដឹកនាំ, មន្ត្រីសំខាន់ៗក្នុងជួរកងទ័ព, អ្នកនយោបាយ និងពលរដ្ឋអ៊ីរ៉ង់ជាច្រើននាក់ ដោយសារការវាយប្រហារពីសំណាក់អាមេរិក និងអ៊ីស្រាអែល ។ មេដឹកនាំរុស្ស៊ីបានបង្ហាញពីគោលជំហររបស់ខ្លួនដោយអំពាវនាវឱ្យបញ្ចប់សង្គ្រាមត្រឹមនេះ និងមិនគួរធ្វើប្រតិបត្តិកងទ័ពដើម្បីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងអ៊ីរ៉ង់ ឬស្ថានការណ៍នៅមជ្ឈិមបូព៌ាទេ ហើយលោកក៏អំពាវនាវឱ្យគ្រប់ភាគីជម្លោះងាកមកចរចានាពេលឆាប់ៗ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_XtIEgqnxjzDJTCxwNS_CRpOqotrNtZdh6EVHzwI40tCmE3PJr_xAt39XDRBzPkOkLD_acHatRyyprqglPrFV5FP6er7dSAZxYl_RFxPBe8K9uTa3C9mn74FuwxOwb854GZ2i_g34ZJeZkiVhgGgoNr7GrWE8gjWXFPxmtuJuvk3JBnBm5oE402xMl7mU/s1200/photo_2026-03-07_15-06-49.jpg
ចំណែកប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian បានអរគុណរុស្ស៊ីដែលបង្ហាញគោលជំហរគាំទ្រពលរដ្ឋអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យ និងឯករាជ្យប្រទេសអ៊ីរ៉ង់ ព្រមទាំងរៀបរាប់ពីស្ថានការណ៍សង្គ្រាមនៅពេលចុងក្រោយទៅកាន់លោក Putin ។ ភាគីទាំងពីរឯកភាពរក្សាទំនាក់ទំនង និងសម្របសម្រួលតាមរយៈបណ្តាញទំនាក់ទំនងផ្សេងៗ ស្របពេលភាពតានតឹងកំពុងតែកើនឡើងនៅតំបន់មជ្ឈិមបូព៌ា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTt9TtlLIRIywd2FPkSVkeS9EFB1pcWxLphmkGj3HwQEwMRCZhRs8OWwKfU9jQ42WJm3zXecsdL17_Fwo0aFjZeWyvS_nXcFaNmwcXSzSqA0dnugTpqZmCbVJrbfeaRKvDJXfUh7J-pQaSwWe9Abgiqi_Tvj7TeclNQOxm-CAX-cY82rLUMzaj1eGM11yt/s540/photo_2026-03-07_15-06-38%20(2).jpg
គួរបញ្ជាក់ថា នេះជាការទូរស័ព្ទលើកដំបូងទៅកាន់អ៊ីរ៉ង់របស់មេដឹកនាំរុស្ស៊ី បើគិតតាំងពីកើតសង្គ្រាមនៅអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមក ។ ការបង្ហាញគោលជំហររបស់រុស្ស៊ី ស្របពេលមានសេចក្តីរាយការណ៍ថា រុស្ស៊ីកំពុងតែផ្តល់ទិន្នន័យសម្ងាត់ទៅឱ្យអ៊ីរ៉ង់ អំពីទីតាំងឈរជើងរបស់កងទ័ពជើងគោក កងទ័ពជើងទឹក និងយន្តហោះចម្បាំងរបស់អាមេរិក ហើយទិន្នន័យសម្ងាត់ភាគច្រើនដែលរុស្ស៊ីផ្តល់ឱ្យអ៊ីរ៉ង់ គឺរូបភាពពីផ្កាយរណប ដើម្បីឱ្យអ៊ីរ៉ង់វាយប្រហារចំគោលដៅកងទ័ពអាមេរិកនៅមជ្ឈិមបូព៌ា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTwjTmQyPXAhxiZwEMBMvewMMVABhwVOs9rdal_BbLtfF5FqTl59CGNqV2aKJ9X-TQCevdd2xVdo-FD2ylYbayG4pNhKv1Ku4z_04pCBoVM9wk27nFQot11pDalzomZnlJkzh5TOxabC7-nCXnHRBWZf3iiBu6TILdXwvedjVsm94h4HewCEkN5C8v1aYd/s640/photo_2026-03-07_15-06-38%20(3).jpg

តាមការចុះផ្សាយរបស់សារព័ត៌មានអាមេរិក Washington Post កាលពីថ្ងៃទី៦ ខែមីនា រុស្ស៊ីបានផ្តល់ទិន្នន័យសម្ងាត់ទៅឱ្យអ៊ីរ៉ង់អំពីទីតាំងឈរជើងកងទ័ព និងសព្វាវុធផ្សេងៗរបស់អាមេរិកនៅមជ្ឈិមបូព៌ា ដើម្បីឱ្យអ៊ីរ៉ង់វាយប្រហារចំៗគោលដៅ ប៉ុន្តែអ៊ីរ៉ង់ពិបាកស្វែងរកទីតាំងកងទ័ពអាមេរិក ព្រោះតែអាមេរិក និងអ៊ីស្រាអែលបានបើកការវាយប្រហារទីកន្លែងសំខាន់ៗនៅទីក្រុងតេហេរ៉ង់ ៕

ហ្វីលីពីនឱ្យមន្ត្រីរាជការធ្វើការត្រឹម៤ថ្ងៃក្នុង១សប្តាហ៍ដើម្បីសន្សំសំចៃការចំណាយលើប្រេងឥន្ធនៈ

0

តម្លៃប្រេងឥន្ធនៈនៅលើពិភពលោក រួមទាំងតំបន់អាស៊ីអាគ្នេយ៍ នឹងហក់ឡើងខ្ពស់ដោយសារអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ដែលជាផ្លូវដឹកជញ្ជូនប្រេងដ៏សំខាន់ ។ ប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងតែព្រួយបារម្ភពីការខ្វះខាតប្រេងប្រើប្រាស់ រួមទាំងហ្វីលីពីនផងដែរបានកំណត់វិធានការភ្លាមៗដើម្បីប្រើប្រាស់ប្រេងដោយសន្សំសំចៃ ស្របពេលស្ថានការណ៍នៅតំបន់មជ្ឈិមបូព៌ាកំពុងតែតានតឹងខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEidnpytoDi1SaZJcM_2T7PKOTDstbXWxnuZpCPYvhKO0HYklj6h2ONTPl-quV5aObFDmgj0nYP-23WMvrAVkXfIQxxNOwlxK5cLMvRYJ6oLCZqk70iBe0ELKiQAKkri4NJaHW7a_zybqQu7XH9hxBieKD0fA-BNA9Fhyphenhyphenig6j_OcL85EsJ-kJS5ABjmmOPSu/s535/photo_2026-03-07_14-57-17.jpg
មេដឹកនាំហ្វីលីពីនបានកែសម្រួលពេលវេលាធ្វើការរបស់មន្ត្រីរាជការនៅទូទាំងប្រទេស ដោយកំណត់ឱ្យធ្វើការត្រឹមតែ៤ថ្ងៃប៉ុណ្ណោះក្នុង១សប្តាហ៍ ព្រមទាំងកំណត់វិធានការផ្សេងៗដើម្បីសន្សំសំចៃការប្រើប្រាស់ថាមពល និងកាត់បន្ថយសកម្មភាពទាំងឡាយណាដែលមិនចាំបាច់ បន្ទាប់ពីអ៊ីរ៉ង់ប្រកាសបិទច្រកសមុទ្រ Hormuz ដើម្បីសងសឹកនឹងការវាយប្រហារពីអាមេរិក និងអ៊ីស្រាអែល ដែលការបិទច្រកជំរុញឱ្យតម្លៃប្រេងលើពិភពលោកហក់ឡើងខ្ពស់ និងប៉ះពាល់សេដ្ឋកិច្ចប្រទេសនានា ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1xJPhgLHvsdN_M-NKFNZoE9FVEYWC0AqT8AwHdqrqaYGJiX1w19kj53_9D0VdJqv3zVd90msHkcxG8aMoDrLl58UT6sl5leGhJwUlvA8rfmYqQvegz_-f0WQjM9urBUgwJ5O9vjyiy860e8toxatyFj9DDUX5BO-w5MwCXQRtx4oJ_DxVlQKGWmHKizKe/s1024/photo_2026-03-07_14-57-18.jpg
ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. បានប្រកាសពីការកាត់បន្ថយពេលវេលាធ្វើការរបស់មន្ត្រីរាជការនៅទូទាំងប្រទេស គឺធ្វើការត្រឹមតែ៤ថ្ងៃក្នុង១សប្តាហ៍ អនុវត្តចាប់ពីថ្ងៃទី៩ ខែមីនា តទៅ ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាកំពុងឡើងកំដៅខ្លាំង ដោយសារអាមេរិករួមដៃគ្នាជាមួយអ៊ីស្រាអែលវាយប្រហារអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaQUKMP_qad57Wh_NZVQtbQdFWGgr-_EQKK-tBbecN4rV4YBmMu4R_c6FGCPCunBu8w4Jc_CExXf0B9M2k5z9Zsj9mTx0u0CcJOykcyzVzaOeboy0mEgvpzh_UojOyY0FVTGf4LWvxQPkWUgl-TKqDcjP4Tl9TEP0U77_9bKJ-cRITGkOy4TgD0gaULEZW/s750/photo_2026-03-07_14-57-18%20(2).jpg
លោក Marcos និយាយថា ការបិទច្រកសមុទ្រ Hormuz បានប៉ះពាល់ដោយផ្ទាល់ដល់តម្លៃថាមពលនៅប្រទេសហ្វីលីពីន ហើយនៅសប្តាហ៍ទី២ ខែមីនា តម្លៃប្រេងនឹងហក់ឡើងខ្លាំងបន្ថែមទៀត ។ ក្រៅពីកាត់បន្ថយពេលវេលាធ្វើការរបស់មន្ត្រីរាជការ លោកក៏បញ្ជាឱ្យស្ថាប័នរដ្ឋទាំងអស់កាត់បន្ថយការប្រើប្រាស់អគ្គិសនីចាប់ពី១០% ទៅ២០% និងលុបចោលសកម្មភាពមិនចាំបាច់ ថែមទាំងកំណត់ឱ្យរៀបចំកិច្ចប្រជុំផ្សេងៗតាមអនឡាញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlQW4jBLgX-Hfdjyw0mzoA9c5ay6ljT0Hnk74payr7pNGKqEMTp1_M2w5kIITyhelJX4AIPhTueF6mq2ZFEOkmtlwdbJz0do0enAgbHBtVaUpen3fpccF0WTLHO4SNU1RT2KHNkNSTvbQWkNTmK8JHu7J-Wb64obywpi09dxLjxGwYeiOZRL8oibZAOssG/s1280/photo_2026-03-07_14-57-19.jpg
ក្រៅពីនេះ លោកគ្រោងស្នើទៅកាន់សភាឱ្យកាត់បន្ថយពន្ធប្រេង ប្រសិនបើតម្លៃប្រេងឆៅលើពិភពលោកកើនឡើងលើស៨០ដុល្លារក្នុងបារ៉ែល ព្រមទាំងត្រៀមស្វែងរកថវិកាសម្រាប់ឧបត្ថម្ភធុនប្រេង និងផ្តល់ទៅឱ្យអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrnaH1aGRGjse7KcTfMD229h_gtfe0f8W96lT_WOaIvJ35HUvRdPzvUDiKMSRF0vY0ixL7IBppbWKWOyym4OoT5uWqH81WY1HFffitNbRxoT2h4vw9WhbAPvL1xX4cJfG1tZMx2tN5V76WbCcXei6hGoztCdnVhAFZE-JqJaJMiHLKPL10LWWIz3PT-BmQ/s1280/photo_2026-03-07_14-57-20.jpg

គួរបញ្ជាក់ថា ប្រទេសហ្វីលីពីនពឹងផ្អែកខ្លាំងលើការនាំចូលប្រេងឆៅពីមជ្ឈិមបូព៌ា ហើយហ្វីលីពីនក៏មានរោងចក្រថាមពលជាច្រើនដែលប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល ។ សង្គ្រាមបានគំរាមកំហែងសុវត្ថិភាព និងប៉ះពាល់ដល់ការងាររបស់ពលករហ្វីលីពីនជាង២លាននាក់ ដែលកំពុងធ្វើការនៅតំបន់មជ្ឈិមបូព៌ាផងដែរ ៕

មោទនភាពផលិតផលខ្មែរ៖ ស្រាបៀរ ហនុមាន វាយលុកទីផ្សារអន្តរជាតិធំៗចំនួន៤ក្នុងពេលតែមួយ

0

ភ្នំពេញ៖ ការពង្រីកវិសាលភាពជាប្រវត្តិសាស្ត្រនេះ គឺផ្អែកលើការវិនិយោគដ៏ធំរបស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ទៅលើបច្ចេកវិទ្យាផលិតស្រាបៀរកម្រិតពិភពលោក និងរោងចក្រដែលជាគំរូនៃឧស្សាហកម្មទំនើបក្នុងប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhh_cjBknFun_czv6BiXJVfRYqdx9_sny-MWg1a_2w0ctyf0MBNdTojtc7JZ1abvevJu4eqceW99Bwylp80mTMzTZ9gFArX4dWcnIz5M3rq4heJOUMuzrJf8GH4mj54g99CcGBwbzW23UPOzRYMYpkp_PSmr3bmcb2IgHAY35A-hu9DN3Gtdt0CcGu1rGEV/s754/photo_2026-03-07_14-46-28%20(2).jpg

លើសពីការឈានជើងចូលទៅកាន់ទីផ្សារថ្មីៗ ក្រុមហ៊ុនត្រូវបានជំរុញដោយការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការរីកចម្រើនប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវក្នុងសង្គម ដោយធានាថាគ្រប់ផលិតផលដែលនាំចេញទាំងអស់គឺអនុលោមតាមស្តង់ដារសុវត្ថិភាព និងបរិស្ថានសកលខ្ពស់បំផុត។ ការបង្ហាញខ្លួនលើឆាកអន្តរជាតិនៃស្រាបៀរ ហនុមាន ត្រូវបានគាំទ្រដោយវិញ្ញាបនបត្រស្តង់ដារសកលយ៉ាងតឹងរ៉ឹង រួមទាំងការទទួលបានការអនុញ្ញាតជាផ្លូវការពី រដ្ឋបាលចំណីអាហារ និងឱសថ (FDA) នៃសហរដ្ឋអាមេរិក ដែលធានាថាផលិតផលខ្មែរមួយនេះ មានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារពិភពលោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQb323ejIQNqsVBBbt7PJ1XDineQdo_qhWb7CGurgKQ9wgqLnOHrUYyP4DJzcVwqREDcqW54UiaNOtnSx3_bbjnNXOKwavEGpoKUUkJo38Nk03PimvH0MrGiOyvjfGF6U3P-VV1kKbpKM1pgMD_nlBht4yIaM4I1gYYdh1UQisarYetey4HhF36TjlKgZQ/s817/photo_2026-03-07_14-46-28%20(4).jpg
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស តែងតែរិះរកបច្ចេកវិទ្យាទំនើប ដែលថ្មីៗនេះ តាមរយៈការបង្កើត “Hanubot” ដែលជាបច្ចេកវិទ្យារ៉ូបូតដ៏ទំនើប និងជាការច្នៃប្រឌិតដ៏លេចធ្លោរបស់ក្រុមហ៊ុន។ តាមរយៈការដាក់បញ្ចូលបច្ចេកវិទ្យា Hanubot ទៅក្នុងខ្សែសង្វាក់ផលិតកម្ម ដែលរ៉ូបូតនេះចេះចាប់កាន់កំប៉ុង និងដបស្រាបៀរហនុមាន ចេះលើកចាក់ និងជាពិសេសគឺមានការធ្វើកូដដែរអាចឪ្យរ៉ូបូតនេះចេះនិយាយជាភាសាខ្មែរទៀតផង។
តាមរយៈការឈានជើងចូលទីផ្សារប្រកួតប្រជែងដូចជា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង អូស្ត្រាលី និងញ៉ីវហ្ស៉ីលែន ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានគោលបំណងបង្ហាញពិភពលោកឱ្យឃើញថា ស្នាដៃកូនខ្មែរគឺជាផលិតផលលំដាប់ខ្ពស់ និងមានភាពច្បាស់លាស់បំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY53LkiK7hMzL5LfUtlSewIPAM1H0DbnIPhuq-c-2CbDpEVnEFybQw3YfaSDEUFa4Vw9mO-JKEObghzTN9tgkJUDI5eJGgvdHSMXZzyEMvL8MuLvXBQkAGxvaTfIAIMEN3762JMJioBrU34RnXw_p4_lcpFf9xCNI7MEijeBUODiK0WiH-_XXvj3JtAi3Z/s1920/648683213_1235310478814717_7842823701392856940_n.jpg
ជំហាននេះ ក៏បានពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនលើការច្នៃប្រឌិតរយៈពេលវែងតាមរយៈការបន្តវិនិយោគលើធនធានមនុស្សក្នុងស្រុក និងការប្រើប្រាស់វត្ថុធាតុដើមគុណភាពខ្ពស់ ដើម្បីរក្សាឋានៈជាផលិតផល “ល្អបំផុតក្នុងចំណោមផលិតផលស្រដៀងគ្នា” (Best-in-Class)។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjfWm15ddkok8yvZpiBoX5cDFwQGSpDuoA8P7qsNORQmqRu2KeExx9LlYBmwmJO6H3uuiuWKToP4rdthGrL_I1yu7W3AcJpq6rMBhf6xpHontTPVas5YOTpjnbXYE3QyR30H0QvpAG-4cKk7ikCQeyCNgolHzlSaejWHu66eu7tZ_7zWAPJopJoM_iaA_m0/s788/photo_2026-03-07_14-46-28%20(3).jpg

ជាចុងក្រោយ សមិទ្ធផលនេះគឺជាការសន្យាជូនដល់អ្នកប្រើប្រាស់ជុំវិញពិភពលោកនូវ៖ ស្ថិរភាពនៃគុណភាព ចំណង់ចំណូលចិត្តក្នុងការផលិតស្រាបៀរដ៏ល្អឥតខ្ចោះ និងការខិតខំប្រឹងប្រែងមិនឈប់ឈរដើម្បីនាំយក “វិសាលភាពគ្រប់ដំណក់”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5lg10ht-prJP9fHcRNbzx02ZhVguPuImw4xLwnjlleE8IXjoB2aW7tcDwT3BtVrJGVGbPi-FRxoStw27_CkJR-HVReiP1NhyphenhyphenuRmRcB9hu3Gnmy9fuUfOqlMI4UQcTxnXAlefPyiofh4xGk6YwI0SRPaqL-yUEYJNRhjgIR-300T19qzDkPzlvFbXnMa6m/s808/photo_2026-03-07_14-46-28.jpg