សៃហ្វុន លំដាប់រងទី១បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ បានឆ្លើយតបទៅនឹងអ្នករិះគន់មួយចំនួនដែលចោទប្រកាន់នាងថាការស្លៀកពាក់របស់នាងធ្វើឱ្យខូចសាសនារបស់បងប្អូនមូស្លីម។ បវរកញ្ញារូបនេះបានបញ្ជាក់រូបនេះបានបញ្ជាក់ថានេះគឺជាឈុតបែបហ្វេកសិននិងមានការបំផុសគំនិតពីខាងប៉ែកអឺរ៉ុបមិនមែនដូចការចោទប្រកាន់ឡើយ។
ថ្មីៗនេះ សៃហ្វុន បានចូលរួមកម្មវិធីមួយដោយតុបតែងខ្លួនយ៉ាងស្រស់ស្អាតជាមួយនឹងឈុតពណ៌សប្រកបដោយភាពស្រស់ស្អាតប្លែកភ្នែកតែម្តង។ ទោះជាយ៉ាងណា មួយឈុតនេះអ្នកមួយចំនួនបានរិះគន់ការស្លៀកពាក់របស់នាងរហូត សៃហ្វុន បានចេញមកស្រាយ។ 
សៃហ្វុន បានភ្ជាប់មកជាមួយនឹងចំណងជើងថា «សូមជម្រាបថា ខ្ញុំកំពុងពាក់ឈុតបែប fashion តាមស្ទីលតារាអឺរ៉ុប មិនមែនជាឈុតប្រពៃណីរបស់បងប្អូនមូស្លីមទេ។ ដូច្នេះ មុននឹងផ្តល់យោបល់ ឬនិយាយអ្វីមួយអំពីអ្នកណាម្នាក់ សូមពិនិត្យ និងពិចារណាឱ្យបាន. ហ្មត់ចត់សិន។ ការនិយាយគួរតែមានការទទួលខុសត្រូវ មិនគួរនិយាយដោយគ្មានមូលដ្ឋាន ឬគ្រាន់តែចេះតែនិយាយឡើយ….!»។
នៅក្នុងវីដេអូនេះ សៃហ្វុន បានលើកឡើងថា ឈុតនេះគឺមានភាពសិចស៊ីជាស្ទាយ៍បែបហ្វេកសិនតាមតារាម៉ូដែលខាងប៉ែកអឺរ៉ុប ខណៈនាងមិនបានកាត់សំលៀកបំពាក់នេះនោះទេគឺនាងទិញពីគេប៉ុណ្ណោះ។ អ្នករិះគន់នោះបានចែករំលែកវីដេអូរបស់នាងដោយភ្ជាប់មកជាមួយនឹងពាក្យសម្តីមិនសមរម្យថានាងធ្វើមាតិកាគួរឱ្យខ្ពើម ស្លៀកឈុតដែលធ្វើឱ្យខូចសាសនារបស់បងប្អូនម្លូស្លីម។
លំដាប់រងទី១បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៣ បានបន្តទៀតថានាងសុខចិត្តលុបវីដេអូនោះដោយសារតែនាងអាលាក់ហ្សីចំពោះពាក្យសម្តីមិនសមរម្យ ហើយនាងត្រូវចេញមកបកស្រាយដោយសារតែមនុស្សមួយចំនួនកាន់តែបានដៃប្រសិនបើនាងមិនចេញមុខមកតបតខ្លះ៕










