Home Blog Page 464

ស្នងការ កោះហៅមន្ត្រីនគរបាលចរចរណ៍ ដែលឃាត់ជនជាតិឥណ្ឌូនេស៊ី ដោយទារលុយ៣០០ដុលា្លរ

0

ថ្មីៗនេះ មានករណីមន្ត្រីនគរបាលចរាចរណ៍ ឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី១គ្រឿង ដោយសួរនាំរកឯកសាររថយន្ត ខណៈដែលជនជាតិឥណ្ឌូនេស៊ី បានបង្ហាញ ប័ណ្ណបើកបរអាស៑ាន រួចហើយ តែប៉ូលីសនៅតែទាមទាររក ឯកសារ ផ្សេងៗ រហូតប៉ូលីសទាមទារលុយចំនួន៣០០ដុលា្លរ។

បន្ទាប់មក បុរសឥណ្ឌូនេស៊ី បានសម្រួលមកត្រឹម៥០ដុល្លារវិញ មិនតែប៉ុណ្ណោះមានប៉ូលីសមកទាមទារបន្ថែម៤០០០រៀល។

ជុំវិញករណីនេះ អនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកស្នងការរងផែនការងារធនធានមនុស្ស ឱ្យការិយាល័យបុគ្គលិក នៅព្រឹកថ្ងៃទី០៤ ខែកក្កដាឆ្នាំ២០២៥ កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន៩រូប នៅគោលដៅស្តុបព្រះសក្យមុនីចេតិយ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីសួរនាំបំភ្លឺ។

បច្ចុប្បន្ន ស្នងការកំពុងធ្វើការស្រាវជ្រាវតាមជំនាញរបស់នគរបាល ប្រមូលព័ត៌មានឱ្យបានច្បាស់លាស់គ្រប់ជ្រុងជ្រោយយកមកវិភាគវាយតម្លៃ ហើយធ្វើរបាយការណ៍ រាយការណ៍ជូនឯកឧត្តមស្នងការ ដើម្បីពិនិត្យនិងសម្រេច៕

បញ្ហារវាងកម្ពុជា-ថៃពុំដូចសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនទេ ពីព្រោះកម្ពុជាពុំបានឈ្លា.នពានថៃ

0

ប្រទេសថៃ ៖ លោក វីរៈ ធីរ៉ាផាត់ អ្នកវិភាគថៃ និងជាសមាជិកគណៈកម្មការពិចារណាច្បាប់ថវិកា ដែលពលរដ្ឋថៃស្គាល់ជាទូទៅថា លោកសាស្ត្រាចារ្យ វីរៈ និយាយថា ស្ថានការណ៍ទូទៅរវាងប្រទេសកម្ពុជា និងថៃអាចល្អប្រសើរ បើមានការប៉ះទង្គិចគ្នាដោយប្រដាប់អាវុ.ធនឹងគ្មានប្រយោជន៍អ្វីទេ គឺមានតែអ្នករងរបួស និងស្លា.ប់ ។ នៅទីបំផុត ភាគីទាំងពីរនឹងចរចាគ្នារកដំណោះស្រាយ ទោះជាមានការប៉ះទង្គិចគ្នាខ្លាំងយ៉ាងណាក្តី ភាគីទាំងពីរត្រូវតែឈប់បា.ញ់ គ្រាន់តែអាចមានភាគីណាមួយចាញ់ប្រៀប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJwpJX6s93QIOVqK33cgpF1hn8rZZs2GNu6WP_qBjaA1xMtePEqaKlt2DwENiDoDCmgJktL1_RqGoFKcw6YVhg3Ag4qkmEzDfXZrpfaVkYGrOTO8Q9cO1YgJOG7ZmwPyHG9hw3TUGSoVr94oze9NHENB-EkzE0dHUyT94Z6vVvWkAoRmQdqf1_Ar3ffLht/s1080/photo_2025-07-03_16-55-41%20(2).jpg

ប្រទេសទាំងពីរនឹងពុំធ្វើសង្គ្រាមដើម្បីដណ្តើមទឹកដីឡើយ ហើយយើងពុំអាចប្រៀបធៀបជាមួយសង្គ្រាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានទេ ។ កម្ពុជា និងថៃបានអះអាងខុសគ្នាពីខ្សែបន្ទាត់ព្រំដែន ហើយសូម្បីតែផែនទីក៏ប្រើប្រាស់ខុសគ្នាដែរ គឺប្រទេសទាំងពីរប្រើប្រាស់ផែនទីម្នាក់មួយ ។ កម្ពុជាពុំទទួលស្គាល់ផែនដីដែលថៃធ្វើខ្លួនឯង ហើយយើងនឹងរង់ចាំមើលថា តើភាគីទាំងពីរនឹងមានវិធានការអ្វីបន្ថែមទៀតដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ9r_vo_7yqtFsGnOi7-4JA7INsYyoET6mmhUA8yVW_fT7zwp1hj0iKF2QvN_jKPETl3YZ46WBGcZgpbsOP6KsjNgBJkWdoXMVheUreeVhGgmrHiSIuHbbM6XsNyN-KFdvFKJJxegUeE7dDmSKiX6ck0qwOzsFzM3Wt_4Nf6pyEvYee2rgis3W8m_A2WWq/s728/photo_2025-07-03_16-55-41.jpg
លោកសាស្ត្រាចារ្យ វីរៈ បានអានសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិកម្ពុជា គឺកម្ពុជាបានលើកឡើងពីបញ្ហាព្រំដែនជាមួយថៃកើតឡើងដោយសារអ្វី ។ កម្ពុជានៅតែប្រកាន់គោលជំហរដោះស្រាយបញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំ៣ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ រីឯថៃនៅតែប្រកាន់គោលជំហរដដែល គឺពុំទទួលស្គាល់អំណាចរបស់តុលាការ ICJ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP0NqQbPvZfAytEDW7BUn2TJl5q-zoxDUP0bAAd1jZFGIBgc7-H-9Apdbfu2tdlp-nGJna7RrW2g10z4PBl2gMB1SAeMIpNkVhDFgL27dwUD24yq6znQlvbqM0MnfHz8B4RiWc2iZDcqP_UJuNo-pWN24BqC8H-tTrSP_C_KZFCcI-ZbMAMx8XS-FwzxJ4/s453/photo_2025-07-03_16-56-03.jpg

លោកសាស្ត្រាចារ្យបញ្ជាក់ថា កម្ពុជា និងថៃបានឆ្លងផុតស្ថានការណ៍តានតឹងខ្លាំងហើយ ដោយលោកប្រៀបធៀបទៅនឹងការយកអូសចេញពីគំនរភ្លើង ប៉ុន្តែគំនរភ្លើងនៅតែក្តៅ បើយើងប៉ះវា ។ បញ្ហារវាងកម្ពុជា-ថៃ ពុំដូចគ្នានឹងសង្គ្រាមរុស្ស៊ីជាមួយអ៊ុយក្រែនទេ ពីព្រោះកម្ពុជាពុំបានឈ្លា.នពានថៃ កម្ពុជាប្រើប្រាស់ផែនទីរបស់បារាំង ខណៈថៃប្រើប្រាស់ផែនទីគូរដោយខ្លួនឯង ៕

ACU បើកការស៊ើបអង្កេតលើមន្ត្រីជាន់ខ្ពស់២នាក់ ក្រោយជាប់ពាក់ព័ន្ធជាមួយសំណុំរឿងអតីតឧកញ៉ា ឡេង ចាន់ណា

0

អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានបើកការស៊ើបអង្កេតទៅលើលោកឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ដែលពាក់ព័ន្ធនឹងសំណុំរឿងជាមួយអតីតឧកញ៉ា ឡេង ចាន់ណា ករណីឆបោកទ្រង់ទ្រាយធំនៅខេត្តកំពង់ធំ និងខេត្តសៀមរាប។

ក្រៅពីលោក ឧត្តមសេនីយ៍ឯក ស ថាវី ACU ក៏បានដាក់ការស៊ើបអង្កេតទៅលើលោក ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ផងដែរ។

បច្ចុប្បន្នតុលាការខេត្តសៀមរាប បានបញ្ជូនសំណុំរឿងករណីអតីតឧកញ៉ាគឺអ្នកស្រី ឡេង ចាន់ណា និងបក្ខពួកចំនួន៣២សំណុំរឿង មកអង្គភាពប្រឆាំងអំពើពុករលួយ ដែលតុលាការបានខិតខំធ្វើការយ៉ាងម៉ត់ចត់អស់រយៈពេលជិតពីរឆ្នាំមកនេះ។

គួរបញ្ជាក់ថា អតីតឧកញ៉ា ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលានស៊ីធី ត្រូវបានតុលាការសម្រេចឃុំខ្លួនពីបទល្មើសព្រហ្មទណ្ឌចំនួន ០៣ រួមមាន៖
១. បទឆបោកមានស្ថានទម្ងន់ទោស
២. បទមិនបំពេញកាតព្វកិច្ចឧបករណ៍ដែលអាចជួញដូរបាន
៣. បទសម្អាតប្រាក់ កាលពីដើមខែមីនា ឆ្នាំ២០២៤៕

 

តារាសម្តែងថៃ ជែននី ប្រាប់ពីមូលហេតុទៅបួសជាដូនជីដើម្បីកូនស្រី ពុំមែនគេចបញ្ហាទេ

0

ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃ Daily News ឱ្យដឹងថា កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ តារាសម្តែង និងតារាម៉ូដែលដ៏ល្បីល្បាញនៅប្រទេសថៃ គឺអ្នកនាង ជែននី ធៀនផូសុវណ្ណ អាយុ៤៤ឆ្នាំ បានបួសជាដូនដីនៅខេត្តស្រះបុរី ដែលមានក្រុមគ្រួសារ បងប្អូន និងមិត្តភក្តិមកចូលរួមក្នុងពិធី ។ នាងបាននិយាយពីមូលហេតុដែលសម្រេចចិត្តកោរសក់ និងកោរចិញ្ចើមបួសជាដូនជី គឺពុំមែនដោយសាររត់គេចពីបញ្ហាទេ ប៉ុន្តែនាងបួសដើម្បីកូនស្រី សង្ឃឹមថា កូនរបស់នាងនឹងយល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsHqZkonnxNdpEEEOakVJllD0ZuVQHiPd9cgzbsjtkSj2mBeNL0SW1zLRlYCz9pAz5jFnJ95j_qvJpLzbK7zIElbsd4MeJJiykRsfbiEqaW5PS45wBgRgzdjoumxS4fRqWsaswweqNO4YXCgrik9opkbTVOQv3sPUH6VOnzxPNMWYxU4m25jw8_BuFcmfV/s1349/514652401_1161909092629462_4956653314473738537_n.jpg

នៅព្រឹកថ្ងៃទី១ ខែកក្កដា អ្នកនាង ជែននី បានស្លៀកពាក់ជាដូនជីយ៉ាងស្រស់ស្អាតដែលមានម្តាយ ប្អូនស្រី និងកូនស្រីមកចូលរួមក្នុងពិធី ។ ក្រៅពីនេះ ក៏មានបងប្អូន និងមិត្តភក្តិសិល្បៈជាច្រើនមកចូលរួមអនុមោទនាបុណ្យផងដែរ ។ វាជាបរិយាកាសគួរឱ្យរំជួលចិត្ត នាងបានស្រក់ទឹកភ្នែកក្រោយពីកូនស្រីយកបាច់ផ្កាមកសំពះជើងម្តាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiLNRB8ZgaPAVTWetDjkDSXqcjidW3GeZ6ZE2Q7W8ZNS0Li5bD21UXXI1KsuA93_0y2AX6x21xhDBcJgV60dLDuFtSe4xn5ggpBo5xoVvytDPMQwqge-ZQhyphenhypheniVKkgXW4MAl47wtTy763Ir5U0GsKF2BuGGyz5CjU5cmq1UUvWX8-588J0eguMx2CEF5O44/s1280/image_2025-07-04_09-07-17.png
អ្នកនាង ជែននី ពុំបានបួសជាដូនជីដើម្បីគេចពីសេចក្តីទុក្ខទេ ប៉ុន្តែនាងតាំងចិត្តបួសពិតប្រាកដមែនដើម្បីស្វែងរកព្រះធម៌ ។ នាងក៏បាននិយាយពីអាចារ្យម្នាក់ឈ្មោះ អូឡេ ណែនាំឱ្យនាងដកពាក្យសន្យាដើម្បីរួចផុតពីសន្យាកាលពីអតីតជាតិធ្លាប់ពាក់ព័ន្ធជាមួយនាគរាជ ដោយការកោរសក់បួសជាដូនជី ខណៈកន្លងមក នាងបានធ្វើពិធីរាំ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLnAzdlFKBgbQ97O5nb13trhqbYi0Q8copSYcg7sRLwCAisfMWn4WVc5iOmWJ0NpzTfcqHdm-5s_ja25EWMEvjHx3KImnMwh9v3w0m_9I3rprdgm1lVbKzqjrZ_L-PRfGZj2psRR7mIbfa7N39fQ2RJSdsy455l_aYJckPgT2vZ6tU95Qk5m8UmHFbXFlk/s1024/image_2025-07-04_09-07-18.png
បន្ទាំប់ពីបួសជាដូនជីរួច អ្នកនាង ជែននី បានសរសេរពីមូលហេតុដែលសម្រេចចិត្តបួសដោយសារកូនស្រីក្នុងបណ្តាញសង្គមថា ណូឡា កូនស្រីជាទីស្រឡាញ់របស់ម្តាយ ម្តាយបានធ្វើរឿងមួយដែលប្លែកសម្រាប់ក្រសែភ្នែកមនុស្សទូទៅ គឺកោរសក់ កោរចិញ្ចើម និងស្លៀកពាក់ដូនជី ពុំមែនគេចពីអ្វីទេ ប៉ុន្តែដើម្បីដើរចូលទៅក្នុងចិត្តរបស់ខ្លួនឯង រកសេចក្តីស្ងប់ស្ងាត់ពិតប្រាកដ ដែលម្តាយចង់ចែករំលែកឱ្យកូន… ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5K_y6b6nl6Id1rdOYiWXNI3MV0EQHBIrM4TgRZZW9_QbmMdG0v2PZtjsGirCJU_LTu0T38YAdrNKjWUv4HE7maj5aABxWrgW8fO-GYmPHdjxtNT8YCFNFVAs-37RZPimkcliHkGn6ABgcZpOBleVH380yrCRXCd6LM3HqMSODaY-7AxDuMjfryLcDvZRr/s1280/photo_2025-07-03_10-38-56.jpg
ក្រោយពីនាងបានសរសេរក្នុងបណ្តាញសង្គមបែបនេះ មិត្តភក្តិ និងអ្នកគាំទ្រនាងក៏ចូលបញ្ចេញមតិសរសើរពីទឹកចិត្តស្រឡាញ់កូនរបស់ដូនជី ជែននី ព្រមទាំងចូលរួមអនុមោទនាបុណ្យយ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjsmvWGC1pLV_Bsge4DS9SlD6p-Nsz3B_ygtlyBuurrzjwa5DUKeD2zDFuD7ydoSVfqRnlVHB6yBWsWKPFRdwK_G8yZ1XZz72f3WZdRqxGNb2Mw9Kv9wr5fZPiUGSOuuOvTCwRy5otRYtYnujwrRKsRliufcohFggd-PDKWB6VC3lrWSAijujmj8L4NYyFU/s1280/photo_2025-07-03_10-38-57.jpg

គួរបញ្ជាក់ថា តារាសម្តែងដ៏ល្បីរបស់ថៃរូបនេះបានសម្រេចចិត្តបួសរយៈពេល៩ថ្ងៃ ដើម្បីស្វែងរកភាពស្ងប់ស្ងាត់ផ្លូវចិត្ត ក្រោយពីមានបញ្ហាជីវិតផ្ទាល់ខ្លួនជាច្រើន ទើបជ្រើសរើសព្រះធម៌ជាទិសដៅសម្រាប់ភាពសុខសាន្តផ្លូវចិត្ត ។ កន្លងមក នាងធ្លាប់ធ្វើដំណើរទៅចូលរួមពិធីកាត់សក់ដោយព្រះសង្ឃនៅប្រទេសស្រីលង្កា ៕

មេបញ្ជាការថៃភូមិភាគ២ ប្រាប់ឱ្យពលរដ្ឋថៃមកលេងប្រាសាទតាមាន់ធំ តាមាន់តូច និងតាក្របីដើម្បីជំរុញសេដ្ឋកិច្ចព្រំដែន

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា មេបញ្ជាការភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានប្រាប់ឱ្យពលរដ្ឋថៃមកលេងប្រាសាទបុរាណទាំង៣កន្លែង គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី រួមទាំងទិញផលិតផលថៃដាក់លក់នៅតាមព្រំដែនដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងជំរុញសេដ្ឋកិច្ចព្រំដែន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTkLfN8N22lyt7DXd7g0d_H-jLbTtDhpdlfilE4504FVkYSm1T4F9q1F6seHU0EzBykCKs6gYdWukxSjLa63Ez4It0X2Tq3QzVAV5cYn_jvGB3nE03iC332ttU1bwNXDoLuhXpyftlSAjZJnkGapj4yJJeSGm_jLuef6yEW2hIwUcSMiiHINHFUFiAHELe/s1280/photo_2025-07-03_09-04-19%20(2).jpg
លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការកងទ័ពភូមិភាគ២ បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី២ ខែកក្កថា ថា កងទ័ពថៃបានរក្សាអធិបតេយ្យភាពនៅតាមព្រំដែន ហើយកន្លងមក ពលរដ្ឋថៃបានមកលេងប្រាសាទទាំង៣នេះ និងយករបស់របរមកចែកឱ្យកងទ័ពដើម្បីផ្តល់កម្លាំងចិត្តជាបន្តបន្ទាប់ ។ ពលរដ្ឋថៃបានមកលេងប្រាសាទតាមាន់ធំនៅខេត្តសុរិន្ទ ដែលជាប្រាសាទដ៏ស្រស់ស្អាតក្នុងប្រវត្តិសាស្ត្រ ស្ថាបត្យកម្មបុរាណឆ្លុះបញ្ចាំងពីសិល្បៈ និងវប្បធម៌ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqiFYeBBMhn1mUEyLenVfXqzi4xTEmQ-FlgRcUhAw2i-9iujiUhfKZ4Ftk4NDHdDTXvvKSxP-L-LW_LvmpfhYs_P-rlC7WUEzUi45jCFq5SqUR7wmiJi5m7_4tdMklOt3k4eGgG_4syUIyqK-OE60tzG8rOKdjl98WmD2sOqzF4EAZyJ8DLlnuPyCe1o2k/s1000/photo_2025-07-03_09-04-19.jpg

ក្រៅពីនេះ ពលរដ្ឋថៃក៏បានមកលេងប្រាសាតាក្របីផងដែរ ដែលស្ថិតនៅតំបន់បានថៃនិយមផាត់តាណា ភូមិទី១៧ ឃុំបាក់ដៃ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ មានទីតាំងនៅភាគខាងកើត និងចម្ងាយប្រមាណ១២គីឡូម៉ែត្រពីប្រាសាទតាមាន់ធំ ។ រីឯប្រាសាទតាមាន់តូច ស្ថិតនៅតំបន់បានណងខាន់ណាសាមគ្គី ភូមិទី៨ ឃុំតាមាន់ ស្រុកភ្នំដងរ៉ាក់ ខេត្តសុរិន្ទ ដែលស្ថិតក្នុងឧទ្យានប្រវត្តិសាស្ត្រក្រុមប្រាសាទតាមាន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7gDrKca8yS74XOCFryCfJ3Cgmag0I8AVFV_q5t3pEuGSzZ0JC10WXoDz_ur7DXidOHwj9e_Au2USKY-jXb94rA4b2SonoPcsike7hlfLCZJZpzGAjjS-RTyNEn31H0mH7YydmGHuE3ImfmUmhlBc53nujPQvoAwu4i7NL5oTBI_LZ7k1DqG6GAIHmzgju/s1280/photo_2025-07-03_09-04-20.jpg
ខ្ញុំសូមឱ្យពលរដ្ឋថៃទូទាំងប្រទេសធ្វើដំណើរមកលេងប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី ទស្សនាទេសភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ព្រមទាំងទិញវត្ថុអនុស្សាវរីយ៍ និងផលិតផលពីពលរដ្ឋក្នុងតំបន់ដែលដាក់លក់តាមផ្លូវ និងហាងនៅព្រំដែន ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជំរុញសេដ្ឋកិច្ចព្រំដែន ។ ពលរដ្ឋថៃអាចដើរលេងក្នុងស្រុក និងជួយទិញផលិតផលក្នុងស្រុក ។ នេះបើតាមការលើកឡើងរបស់លោក ប៊ុនស៊ីន ផាកក្លាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3MNjibv0ck0musb8oCKL_9F50NZTmtz9ZLnC9o8HWP9KK72sKz2HyABAsjQAGOxM57gLsyotUtJE_p6tEka-bpkOYbYj1J0WVgFiWm06QJDosBwMjORZU_dWMour2beM04Oee3crzkJR9q2ERKMsXBzvQnaaLAfwBX5Nmbq7okqn6q4hRVTN-3ZESyXg8/s1280/photo_2025-07-03_09-04-21.jpg

គួរបញ្ជាក់ថា កន្លងមក លោក ប៊ុនស៊ីន ផាកក្លាង បានស្នើឱ្យក្រសួងមហាផ្ទៃថៃបិទប្រាសាទតាមាន់ធំ ដោយសារឃើញពលរដ្ឋខ្មែរមកលេងប្រាសាទកើនឡើងកាន់តែច្រើន ដោយសារបារម្ភពីពលរដ្ឋខ្មែរនាំគ្នាច្រៀងចម្រៀងជាតិបង្ហាញអត្តសញ្ញាណជាតិនៅលើប្រាសាទ ។ ប៉ុន្តែហេតុអ្វីពេលនេះ លោកបែរជាប្រាប់ឱ្យពលរដ្ឋថៃនៅទូទាំងប្រទេសមកលេងប្រាសាទទៅវិញ តើលោកមានគិតពីពលរដ្ឋថៃបង្ហាញអត្តសញ្ញាណជាតិនៅលើប្រាសាទដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEggx9blqpHYJddqV-1f32whGu6RTJXfnpwr5Dbj-I25sTvDEMfaSPezPEe__RjPibGd03MlxviU7jbWN1-fRDdtSDntY90ze7qjhh5YVY2HGKqSbVj87L67xIZh2nwyOgxlOgSPFOo91e2J10az4-8ERKPbB3HUtnkIQCt0dlqSH5VhBuJow8orPTrR8S0N/s1280/photo_2025-07-03_09-04-22.jpg
កាលពីចុងខែមិថុនា ឆ្នាំ២០២៥ កងទ័ពថៃរាយការណ៍ថា ពលរដ្ឋខ្មែរបានមកលេងប្រាសាទតាមាន់ធំ ស្ថិតនៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ (ជាប់ខេត្តសុរិន្ទ) កើនឡើងគួរឱ្យកត់សម្គាល់ ទើបកងទ័ពថៃស្នើទៅក្រសួងការពារជាតិបិទប្រាសាទតាមាន់ធំ ។ ពេលនោះ លោក ភូមិថាំ វីឆាយ៉ាឆៃ ដែលនៅកាន់តំណែងជារដ្ឋមន្ត្រីការពារជាតិប្រាប់ថា រដ្ឋាភិបាលបានប្រគល់អំណាចឱ្យកងទ័ពមានសិទ្ធិសម្រេចបិទព្រំដែន ហើយលោក ប៊ុនស៊ីន ផាកក្លាង អាចបិទប្រាសាទតាមាន់ធំ ពីព្រោះលោកយល់ច្បាស់ពីស្ថានការណ៍ព្រំដែន ៕

ជិត៣ឆ្នាំ BTS ជួបជុំគ្នាសាជាថ្មី Live ជជែកជាមួយអ្នកគាំទ្រនិងបង្ហើបគម្រោងអាល់ប៊ុម

0

នៅល្ងាចថ្ងៃទី ១ខែកក្កដា សមាជិកទាំង ៧ នាក់ របស់ BTS រួមមានJin, Suga, J-Hope, RM, Jimin, V, និង Jungkook បានជួបជុំគ្នាឡើងវិញក្នុងការផ្សាយផ្ទាល់នៅលើវេទិកា Weverse ។ នេះជាការបង្ហាញខ្លួនលើកដំបូងរបស់ពួកគេក្នុងនាមជាក្រុមពេញលេញនៅលើវេទិកានេះ បន្ទាប់ពីជិត ២ ឆ្នាំនិង ៩ ខែ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrW9UCRcQR0thQxy2kWMWbpjlZTuXwB7U412Y5CBPbcrh6bT3iGBYTm75atlDWF55Ar-N6mraQh-8EQ7reNAdF5Q6xQk236Mq8b_esBtMOMHHTqPolfOoCbccOs5J36vub4cvEfKgBFO8n4sCxJ3Kyv_PuqMZL7MN59jO6HYH2SDLvt9BizvCJjaH-3I8a/s1920/image_2025-07-02_15-03-44.png

ការផ្សាយបន្តផ្ទាល់គឺជាពេលវេលាដ៏មានអត្ថន័យសម្រាប់ BTS និងអ្នកគាំទ្ររបស់ពួកគេគឺ ARMYខណៈដែលក្រុមនេះបានប្រមូលផ្តុំគ្នាជាលើកដំបូងបន្ទាប់ពីបានបាត់មុខអស់រយៈពេលយូរដោយសារការបំពេញកាតព្វកិច្ចយោធា។ Jimin បានចាប់ផ្តើមការ Live ដោយ និយាយថា «ពួកយើងត្រឡប់មកវិញហើយទីបំផុតពួកយើងបាននៅជាមួយគ្នាម្តងទៀត»។
ការប្រគំតន្ត្រីទោលនាពេលថ្មីៗនេះរបស់ J-Hope ដែលមានចំណងជើងថា« Hope on the Street» ក៏បានក្លាយជាប្រធានបទសំខាន់នៃការសន្ទនាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXqUragHUlXkahrwDwrHGUwMb89FOBGR6wL6KCqfDnIMAfzLwIQYlnZkcF9Fqbh52IIf2fot_VXijlxlgdG1fiEgiIzjg5CI9IGgBl4tZ0T-v43In3Z3ECr3S2lkHU-IWq25PqT7CTaRGtEp9CiFrr_rOyjgtgTBgaZHU0PuJXMnoSHWBeESQON5CymLCZ/s1920/image_2025-07-02_15-03-45%20(2).png
ចំណុចសំខាន់នៃការ Live របស់ BTS គឺការប្រកាសអាល់ប៊ុមក្រុមបន្ទាប់របស់ ពួកគេ។ RM ដែលជាប្រធានក្រុមបានចែករំលែកការអាប់ដេតដ៏រំភើបមួយដោយនិយាយថា «យើងនឹងបង្កើតអាល់ប៊ុមដ៏អស្ចារ្យមួយ។ ចាប់ផ្តើមនៅក្នុងខែកក្កដា យើងនឹងចាប់ផ្តើមផ្តោតលើការបង្កើតតន្ត្រីថ្មីជាមួយគ្នា»។នៅពេលដែល RM សួរអំពីកាលបរិច្ឆេទនៃការចេញអាល់ប៊ុមនេះ V បានឆ្លើយតបដោយរំភើបថា «និទាឃរដូវឆ្នាំក្រោយ!» នេះបញ្ជាក់ថាអាល់ប៊ុមថ្មីរបស់ BTS គ្រោងនឹងចេញនៅរដូវផ្ការីកឆ្នាំ ២០២៦។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3zrEbykQFfwnx5XMJqTy5axDCE53rjJYWgzf_MsFus9X8aKeqTCrjzXC04Hz95aGwUpLIcci5mnoypD5cX1ji9shCnerK5lbRSb_PtRzquPU_EFSwEKZP3BmYaNO_-6GfZhmBRfs3k28y0ZPTl_-o_SskriAqnUxutVEowDbmF_ZLcLdfOUGPBhrounVx/s1280/image_2025-07-02_15-03-52.png

Jimin បានពន្យល់បន្ថែមថា «អ្នកមួយចំនួនអាចរំពឹងថានឹងមានអ្វីកើតឡើងភ្លាមៗបន្ទាប់ ពីពួកយើងត្រូវបានចេញពីយោធា ។ ប៉ុន្តែយើងមិនអាចរៀបចំអ្វីបានទេពេលកំពុង បម្រើយោធា។ ដូច្នេះយើងនឹងចាប់ផ្តើមពីពេលនេះទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh9p53wfZ6izKQcFtYyBO5Glc5kCPuLP2kuyCVIm3myKBPskDigcdjn6dZdYfggFCf-ZPnwNQbBwmehRGFokg_Hx1zGfUgG2vuL5hgrB46d36PDrh8ET6wVnVtsN549kP-Uxy09U4Se8imwg80agYFhWh4sG1b-YGUuEwUO5KJ1WQAhGLPm66RmbCrk4Y2u/s1500/image_2025-07-02_15-03-53.png

ទោះបីជាមិនមានព័ត៌មានលម្អិតអំពីអាល់ប៊ុមនេះត្រូវបានបង្ហាញក៏ដោយ ប៉ុន្តែសមាជិកបានណែនាំថាវានឹងជាអាល់ប៊ុមស្ទូឌីយោពេញលេញ។ បើដូច្នេះមែន វានឹងក្លាយជាអាល់ប៊ុមពេញដំបូងរបស់ពួកគេចាប់តាំងពី «Map of the Soul: 7» ដែលបានចេញផ្សាយកាលពី៦ឆ្នាំមុន។ V ក៏បានបង្ហើបថាលោកមានគម្រោងទៅធ្វើតន្ត្រីនៅអាម៉េរិក។ បន្ទាប់មក RM បាននិយាយថាសមាជិកអាចធ្វើជំរុំសរសេរការធ្វើដំណើរ មួយរយៈ«យើងអាចចាប់ផ្តើមនៅ សហរដ្ឋអាម៉េរិកហើយផ្លាស់ទីទៅកន្លែងផ្សេងៗ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVUQBp3YAvnlti9oAymkG_93ScVVx6cVSIao7qnMrCbtGCw7L891p7gy2py8m1BtXPAmUdANDmu23-SQDK3ATtejjrMh6QWNBxEJm60QsMTR6afsbCzL4brquCFyFS4DmtMTA0LSXMJz8Z6JJUr5rLXwdLBSJYci1ITFVzBUnksvKVnQd4SDwXT258UlSz/s1160/image_2025-07-02_15-03-54.png

នៅចុងបញ្ចប់នៃការផ្សាយផ្ទាល់ RM បានប្រាប់អ្នកគាំទ្រថា «អាល់ប៊ុមថ្មីរបស់យើង ដែលជាអាល់ប៊ុមដំបូងរបស់យើងក្នុងរយៈពេល ៦ឆ្នាំនឹងចេញនៅនិទាឃរដូវក្រោយ។ យើងក៏កំពុងរៀបចំផែនការទេសចរណ៍ពិភពលោកបន្ទាប់ពីនោះផងដែរ។ សូមរង់ចាំបន្តិចទៀត»៕

រដ្ឋមន្ត្រីការបរទេសថៃ ៖ «ថៃនឹងដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាតាមរយៈការទូត និងពុំតទល់ក្នុងបណ្តាញសង្គម»

0

ប្រទេសថៃ ៖ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការបរទេសថៃ លោក ម៉ារីស សាងៀមផុង បាននិយាយពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃថា បច្ចុប្បន្ន ស្ថានការណ៍ព្រំដែនតានតឹងបានធ្លាក់ចុះមួយកម្រិត គ្មានការប៉ះទង្គិចគ្នា ប៉ុន្តែអាចអាចមានការរក្សាកម្លាំងទ័ព និងអាវុធនៅតាមព្រំដែន ។ រដ្ឋាភិបាលថៃចង់ឃើញការកាត់បន្ថយកងទ័ពនៅតាមតំបន់ផ្សេងៗឱ្យដូចនឹងអំឡុងពេលដែលកម្ពុជា-ថៃមានទំនាក់ទំនងល្អជាមួយគ្នាក្នុងឆ្នាំ២០២៤ ពីព្រោះរដ្ឋាភិបាលថៃបារម្ភពីសុវត្ថិភាពពលរដ្ឋក្នុងតំបន់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi41urw4DyFhUE7OtG9IITEYTYW2EQoZp0iU5vzPiO_-q_01c8yDRMnG6pQ_-7Jy7MIO66EuUuQ-MkOMnQPpFj2u1o3vRmCkAM0svv5BSpcmrqpxw4ooJCwDr16Rn9gXhx7G_KvUOfqnTNr3RdRfWUK-4ercFUqvT_vFFjyPF9xnKr-6HZ4bI37v2srsTac/s960/photo_2025-07-03_13-57-05.jpg

លោក ម៉ារីស សាងៀមផុង រដ្ឋមន្ត្រីក្រសួងការបរទេសបាននិយាយពីចំណាត់ការរបស់ក្រសួងដែលពលរដ្ឋថៃចង់ឱ្យមានវិធានការតទល់ ខណៈពលរដ្ឋខ្លះទៀតយល់ថា ក្រសួងមានតួនាទីផ្លូវការ ដូច្នេះ ការទំនាក់ទំនងផ្សេងៗត្រូវតែប្រើប្រាស់វិធីផ្លូវការ ឬការទូតក្នុងការចរចា ។ បើក្រសួងតាមដានស្ថានការណ៍ពីប្រភពមិនផ្លូវការអាចធ្វើឱ្យក្រសួងពុំយល់ពីភាគីម្ខាងទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg4YdSqL3dxy1VSO5LKX-utjJ9XSpQ2ut5acX2rQwCvpskgv88J9E758GPrv7AD7du49arlkivx1Ye-1jpPEqBQitZHdAUYuUqG8JtfBKOCL-XTjEf9eTn0TIsyhEdRKytf8Gg_SAnD6BV1kgtIcDH_Gl9XGyZzq46v_cDiSoKjJ9hEmGPJY5ej-RoKBAS/s1200/photo_2025-07-03_13-57-05%20(2).jpg

ប្រទេសថៃ និងរដ្ឋាភិបាលថៃពុំឆ្លើយតបទៅភាគីណាមួយតាមរយៈបណ្តាញសង្គម ពីព្រោះវាពុំផ្លូវការ ហើយក្រសួងនឹងជូនដំណឹងជាផ្លូវការប៉ុណ្ណោះ ក៏ដូចជាការពិចារណាថា ពេលនិយាយ ឬទាក់ទងអ្វីមួយនឹងមានផលប៉ះពាល់ដូចម្តេច ។ នេះជាការទទួលខុសត្រូវ និងក្រមសីលធម៌របស់បុគ្គលម្នាក់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDoI5klsnbgviY-rHx4AG6rEjoDzWDna51xhTKQDzhBC7MmYO471Yh3R082Mz0T0sOXBku-TLGDHclPu_qedLwuCfrRow1M6LNHflTwn6Y1Vib9cR2ZTcFL31IogZtnnnDN1veEFWSb3PaFbtmXINJF7jk0cO1NSzVfLBL_d8r13KMdJdsa-vi34LMy7Ur/s1280/image_2025-07-02_08-40-54%20(2).png

ក្រសួងការបរទេសថៃ និងអ្នកនាំពាក្យក្រសួងការបរទេសបានទំនាក់ទំនងជាមួយប្រទេសនានា និងគ្រប់ភាគីតាមរយៈការទូតជាបន្តបន្ទាប់ដើម្បីបង្ហាញពីគោលជំហរ គោលបំណង និងភាពត្រឹមត្រូវតាមការឯកភាពរបស់ប្រទេសទាំងពីរលើការចរចាទ្វេភាគី ហើយសូមអំពាវនាវឱ្យកម្ពុជាផ្តល់ភាពសំខាន់លើការចរចាទ្វេភាគីបន្តទៀត ។ ការប្រើប្រាស់បណ្តាញសង្គមជាសិទ្ធិរបស់បុគ្គលម្នាក់ៗ ប៉ុន្តែបើមានផលប៉ះពាល់ គួរទទួលខុសត្រូវនូវអ្វីដែលកើតឡើង និងពិរណាថា តើត្រូវឆ្លើយតបកម្រិតណា ។ ក្រសួងការបរទេសនឹងរក្សាទំនាក់ទំនងផ្លូវការ និងជ្រើសរើសប្រធានបទឆ្លើយតបដើម្បីកុំឱ្យប៉ះពាល់ដល់ការចរចាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf6_3kiGR1q5Hb_0Ms3sTRLX_8H1XzEe2yIDdN2LB8AqiNri31lomMiBF0mfydQFhvxfI_OKFYFdXliMaWMo2NfR8UaB5mbhB7-gDRQGb5a9ap6xnc8Ga91hMm9hMTjBJJohrssemh-bJJGawSng_S2nz4gtx9EAac_RdNNzJfC0SsoS_AQF1IlbCVtgzP/s1280/image_2025-07-02_08-40-53.png

ការចរចាពីខ្សែបន្ទាត់ព្រំដែនពុំងាយស្រួលទេ គ្មានអ្នកណាចង់ឱ្យប្រទេសខ្លួនបាត់បង់អធិបតេយ្យ ប៉ុន្តែត្រូវចំណាយពេលពិភាក្សា ប្រទេសថៃនឹងការពារអធិបតេយ្យភាព សូមឱ្យពលរដ្ឋមានទំនុកចិត្ត ។ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ក៏ពុំចង់ឱ្យបាត់បង់អ្វីទាំងអស់ យើងត្រូវចៀសវាងការបាត់បង់ និងធ្វើឱ្យពលរដ្ឋនៅព្រំដែនអាចរស់នៅរួមគ្នាយ៉ាងមានសន្តិភាព ស្ងប់ស្ងាត់ ចៀសវាងផលប៉ះពាល់ដោយសារភាពតានតឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqRcwK1nFThxEB3axO0KWLj3Vx6fmRr4SEAg4YyuP8ujp9TCchpVRsg1tJ1MLGL5tRnaT0qKJXxFTPtHk2Tsu8L-1ug7x8Lo37vbmbOg5mc6bd4Z2h6LymMKLRYd_qK725HzDk09hcxRKA5M1u7FnP-txzDdaBa1td67OR-B3lSErrTSP1VoCuFhwPz47C/s580/photo_2025-07-01_09-21-58%20(2).jpg

ភាគីកម្ពុជាព្យាយាមដោះស្រាយបញ្ហាព្រំដែននៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) លោក ម៉ារីស សាងៀមផុង យល់ថា ថៃ និងប្រទេសផ្សេងៗ រួមទាំងប្រទេសមហាអំណាចពុំទទួលស្គាល់អំណាចតុលាការ ICJ តាំងពីឆ្នាំ១៩៦០ លោកពុំបារម្ភឡើយ ពីព្រោះក្រសួងការបរទេសថៃបានបង្កើតគណៈកម្មការតាមដានដើម្បីត្រៀមខ្លួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5OPNFJIjjisajc6FLdQQq3Sycv71TaPGW4UCIgQ7hVQV084wiYdyKDBQZ0cOYcKBLPopvj0_2hRWmjEQ3a5ScRSzjrb90-QV8ukkSm-ar46h5ydj_AI5Qth5KybwfKexRfB9fUwehvW3l06Itekz-akhY9m2Jg8m_0tnWLFzF9V42t0sIXLOwx-GLNsN/s1280/photo_2025-07-01_09-21-58%20(3).jpg

ការប្រជុំគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី១៤-១៥ ខែមិថុនា គឺជាជោគជ័យរបស់ភាគីទាំងសងខាងដើម្បីកំណត់ព្រំដែនរួមគ្នា ។ នេះបង្ហាញថា យន្តការទ្វេភាគីនៅតែអាចអនុវត្តបន្ត និងដោះស្រាយបញ្ហាព្រំដែន ។ ក្រសួងការបរទេសពុំចង់តទល់គ្នាទៅវិញទៅមកក្នុងបណ្តាញសង្គម ដោយសារវាពុំផ្តល់ផលប្រយោជន៍ដល់ការដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ ។ នេះបើតាមការលើកឡើងរបស់លោក ម៉ារីស សាងៀមផុង ៕

តារាកំប្លែង ពាក់មី ត្រូវបានទាហានថៃធ្វើបែបនេះដាក់លោកពេលទៅលេងប្រាសាទតាមាន់ធំ

0

ថ្មីៗនេះតារាកំប្លែងនាយពាក់ មី បានទៅប្រាសាទតាមាន់ដែលជាតំបន់ក្តៅគគុកមួយរបស់កម្ពុជានិងថៃ ហើយតារាកំប្លែងរូបនេះបានបង្ហាញថាទាហានថៃ នៅតំបន់នោះ ទាមទារឱ្យលោកលុបវីដេអូដែលលោកបានថត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgakZ0-hJk24fwAQa5d0f7SEym4djpASnVFkjuSSNIJ8H6f9T9KBzXYo2KNEpk54b1z6ntBcR8H5Ihu1M2e6XzToVSWONhvFELSD8S8VLcfpoOR0iVxlZs_gRDM7TXmKP6tAgzBS9v0YzMuJGAa-XYh6qLSnSD-8t2Ot0xq0xSZNc6PFGHgle5bUNKx_0tf/s1190/image_2025-07-03_14-03-03.png
នៅយប់ថ្ងៃទី២ កក្កដា លោកចែម ចាន់រ៉ា ហៅនាយ ពាក់ មី បានបង្ហោះវីដេអូខ្លីជាមួយនឹងចំណងជើងថា «ទាហានថៃ បានឱ្យខ្ញុំលុបវីដេអូ ដែលថតរួច ចេញពីទូរសព្ទខ្ញុំ ពេលខ្ញុំថតនៅលើប្រាសាទ តាមាន់។ បងប្អូនចង់ដឹងពីបំរាមនៅទីនោះ និងចង់ទស្សនាប្រាសាទផ្ទាល់ អាចទៅលេងបាន ផ្លូវស្រួលទេ ទៅសួរសុខទុក្ខបងប្អូនកងព័ទយើងផង មានអីចង់ផ្ញើគាត់ អាចយកទៅជូនពួកគាត់បាន ជាកាលើកទឹកចិត្ត»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx2ticfI9SKEE26ShzRYRBwKS3AcBHwKRkcSNBciArh5DJ3Ydc8JuPmv7PFL0GnlmJr4rLBPqlhByA9NLlxQsRFgZQTbtR0k1RjqrO-dyaPo1WO-qi3WXl4cDIKQ9wrtyuzV_ymlSsIl_2QNmnn3TRbqYeMsPNvj9WwVyzJ4NS0uZgHmWpZKt6cirSFHId/s960/image_2025-07-03_14-03-04%20(2).png
ក្នុងវីដេអូប្រមាណជិត៤នាទី គេបានឃើញតារាកំប្លែងពាក់មី នាំយកអំណាចដូចជាថវិកានិងរបស់របរមួយចំនួនប្រគល់ជូនដល់មេបញ្ជាការរងកងទ័ពជើងគោក។ បន្ទាប់មកលោកបាននាំគ្រួសារឡើងមកលេងប្រាសាទតាមាន់ធំ ដោយតារាកំប្លែងរូបនេះបានបញ្ជាក់ពីបំរាមនៅទីនេះគឺហាមយើងថតវីដេអូនិយាយអត្ថាធិប្បាយឬសម្ភាសន៍ សម្តែងសិល្បៈការរាំច្រៀងគឺមិនអនុញ្ញាតនោះទេទាំងភាគីកម្ពុជានិងភាគីថៃដែលមកលេងប៉ុន្តែអនុញ្ញាតឱ្យថតរូបសន្លឹកនិងវីដេអូបានតែមិនឱ្យនិយាយរៀបរាប់។ ការហាមឃាត់នេះ តារាកំប្លែងពាក់មី បានបញ្ជាក់ថាគឺដើម្បីបង្ការកុំឱ្យមានការដុតកម្តៅខឹងសម្បារគ្នា។ ចុងក្រោយនាយ ពាក់មី ក៏មិនភ្លេចអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជាទៅលេងនៅប្រាសាទតាមាន់ផងដែរដោយបង្ហាញថាផ្លូវធ្វើដំណើរទៅទីនោះគឺស្រួលមិនពិបាកធ្វើដំណើរឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhX776QJpT7Rj2_dY2VaTAeHzU0Z-oBizVFUOGBPquSVzh8c7M_ZaA4e8snoYPFgVzCkoVkxClYmSrGg5BVNz1-CWe1xrL77W16BF79p9sywhlf98OVGT6jSyUz_ESB7PsO4USWi2Q-6qZv5XNotaV3D6lCBcHwv_wQ11htaULSgmtOFducfLaAOda_z_O0/s1276/image_2025-07-03_14-03-04.png

គួរបញ្ជាក់ផងដែរថា ប្រាសាទតាមាន់ធំ មានទីតាំងស្ថិតនៅលើខ្នងភ្នំដងរែក នៅភូមិគូ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។ តាមកិច្ចព្រមព្រៀង ប្រាសាទតាមាន់ធំត្រូវបិទការឡើងនៅវេលាម៉ោង ១៥:០០នាទីរសៀល៕

Trump គំរា.មនិរទេស Elon Musk ទៅប្រទេសអាហ្វ្រិកខាងត្បូងក្រោយមានជម្លោះជាថ្មីក្នុងបណ្តាញសង្គម

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរា.មនិរទេសលោក Elon Musk មហាសេដ្ឋីលំដាប់ទី១ លើពិភពលោកទៅប្រទេសអាហ្វ្រិកខាងត្បូង ក្រោយពីអតីតមិត្តភក្តិ និងសម្ព័ន្ធមិត្តផ្នែកនយោបាយនេះមានជម្លោះជាថ្មីក្នុងបណ្តាញសង្គមនាដើមខែកក្កដា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ពន្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbjkGoxIhQHl33TPS6JJgYPaFCqTgnO3Axwd4tuuwkOvznxsn9yyGO6pQ-77uFv6_dFtq95CGU6z2HErohDV4h327wuk4V346ZOoDBh8IWaJNIcqQ0lUoNkq3VoNGV4Dox8BjNMOMcjzV974avljNPUp_ngTD2gH1cbUcPMYITGK685avolJ_P7EFOH2ei/s3072/image_2025-07-04_08-37-29.png
ជម្លោះនេះកើតឡើងដោយសារលោក Elon Musk ប្រឆាំងយ៉ាងខ្លាំងនឹងសេចក្តីព្រាងច្បាប់ពន្ធពិសេសរបស់លោក Trump ដោយលោក Elon Musk បានសរសេរក្នុងបណ្តាញសង្គម X ថា សេចក្តីព្រាងច្បាប់ពន្ធមិនសមហេតុផល លោកនឹងបង្កើតគណបក្សនយោបាយថ្មី ប្រសិនបើសេចក្តីព្រាងច្បាប់នេះឆ្លងកាត់ការអនុម័ត ។ លោក Trump បានឆ្លើយតបថា លោកអាចនិរទេសលោក Elon Musk ឱ្យត្រឡប់ទៅប្រទេសអាហ្វ្រិកខាងត្បូងវិញ ដោយសារមហាសេដ្ឋីរូបនេះកើតនៅអាហ្វ្រិកខាងត្បូង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnecyFJVsTs5JCLrY1wdBiKRJ_Of-CDPva811_nHl9tPoSjFyRhYKhHAyQJv-V5jfHxqef3BUwrhIzn96R7xwUAmPWg8Zk0rIuxZ9ynl_NK5Tth6K-e3ftSn0uAhCZUlNMbHbgtmD2C_oLeKz881xVNuhjinMHFJXKZ_SV_abf2tHwzrpnmG3bNNXZlOxj/s2400/image_2025-07-04_08-37-33.png

លោក Trump បន្តថា លោកនឹងកាត់បន្ថយការឧបត្ថម្ភធនរបស់រដ្ឋាភិបាលអាមេរិកសម្រាប់ក្រុមហ៊ុនលោក Elon Musk ឬបញ្ជាទៅក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ឱ្យចាត់ការលោក Elon Musk ដែលធ្លាប់គ្រប់គ្រងក្រសួងនេះ ។ កាលពីថ្ងៃទី១ ខែកក្កដា លោក Trump បាននិយាយជាមួយសារព័ត៌មានថា ៖ «ក្រសួង DOGE ជាសត្វចម្លែកអាចស៊ីលោក Elon Musk ហើយលោកនឹងពិបាកមិនខាន» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiOhUFpcKDFNRv0DoBzumxCLiysWQCaz-3g4k1-JwgcDtbCGs6mdTpArPAArgR1BE4yudf1m3Ea2ppmetdpQ2tza5pOFeUnLemfdMp755PsdcYT5Tk6OmgqhsG2LTvG-NqJuuVMq68n38DbIO14eE5kNInlcQh0_TsvRt7xHdbU8zi51xs0Ef3sfAS8OyU1/s1280/photo_2025-07-03_15-04-17%20(2).jpg
ការព្យាយាមរបស់លោក Elon Musk ប្រឆាំងនឹងសេចក្តីព្រាងច្បាប់ពន្ធ គឺជាមូលហេតុសំខាន់ធ្វើឱ្យលោកមានជម្លោះជាមួយប្រធានាធិបតីអាមេរិក លោក Trump កាលពីខែមិថុនា ឆ្នាំ២០២៥ ។ ការប្រឆាំងជាថ្មីរបស់លោក Elon Musk កើតឡើងពេលលោក Trump ព្យាយាមជំរុញសេចក្តីព្រាងច្បាប់ពន្ធទៅកាន់សភា ដោយលោក Elon Musk ថា ច្បាប់នេះអាចកាត់បន្ថយថវិការបស់រដ្ឋាភិបាលតាមក្រសួង DOGE និងធ្វើឱ្យបំណុលសាធារណៈកើនឡើងរាប់រយលានដុល្លារ វានឹងធ្វើឱ្យអាមេរិករលាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_id2d0G3ro06eWV2yUU41kVY2Ow_94l49PMeNfhwQLQyzdeKSszTWgQAq_QqayRDCYZzTbZnHatNNCjrDMhWEQowsceKId0Hfcg4f0gTbblMLqcp-lm8XfqE2AtdaNfV8G0Xt0jxCzXve_3cXQANsirUv71IGGVOL2M-mmWMtOPvqGbKzwC5t7Vy-xS81/s1240/photo_2025-07-03_15-04-17.jpg

លោក Elon Musk ថែមទាំងនិយាយថា នឹងបង្កើតគណបក្សនយោបាយមួយជារបស់ខ្លួន និងដណ្តើមសំឡេងគាំទ្រពីសមាជិកសភាដែលគាំទ្រសេចក្តីព្រាងច្បាប់ពន្ធរបស់លោក Trump ក្នុងការបោះឆ្នោតដើមឆ្នាំ២០២៦ ។ រីឯលោក Trump ចោទប្រកាន់ថា ការរិះគន់របស់លោក Elon Musk គឺដោយសារសេចក្តីព្រាងច្បាប់ពន្ធប៉ះពាល់ដល់អ្នកទិញរថយន្តអគ្គិសនី ទើបលោកពុំពេញចិត្តខ្លាំងនឹងច្បាប់រថយន្តអគ្គិសនី ប៉ុន្តែពុំមែនគ្រប់គ្នាត្រូវការរថយន្តអគ្គិសនីទេ រួមទាំងលោក Trump ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_tVG8_4WfZpr6YUiMfoRcloG2jZKkuV-AN7VFB1gAJK-jXZNHQKSJcmdxDQfnqNYqLTtF45OXR_B9eLpYqBJzG91U7Frj1wgaOXkponmxP8S_2W5fRlbC13lDlwROSVRjDI6Zfz6KZVr2N0MMuxLEZnjeYv3eqwJDSVVyyWbz4LdJsrbhGnKSEBLgfKg/s1280/photo_2025-07-03_15-04-18.jpg

លោក Trump ថែមទាំងគំរាមចង់បំផ្លាញអាជីវកម្មរបស់លោក Elon Musk ដោយសារលោក Elon Musk ទទួលបានប្រាក់ឧបត្ថម្ភច្រើនជាងគេ ។ លោក Trump ថា បើគ្មានប្រាក់ឧបត្ថម្ភ លោក Elon Musk អាចបិទអាជីវកម្ម និងត្រឡប់ទៅប្រទេសកំណើតនៅអាហ្វ្រិកខាងត្បូង ពេលនោះ មហាសេដ្ឋីរូបនេះនឹងពុំបង្ហោះកាំជ្រួច ផ្កាយរណប ឬផលិតរថយន្តអគ្គិសនីទៀតទេ ហើយអាមេរិកនឹងអាចសន្សំសំចៃប្រាក់យ៉ាងច្រើនមហាសាល ៕

ភរិយា ជា សុជាតិ ចេញទទួលស្គាល់ពីសំណេរនិងបកស្រាយពីមូលហេតុរឹតបន្តឹងប្តីរឿងផឹកស៊ី

0

ថ្មីៗនេះអ្នកប្រើប្រាស់បណ្តាញសង្គមបានបញ្ចេញមតិវែកញែកជាច្រើនទាក់ទងនឹងសំណេរមួយរបស់ភរិយាតារាចម្រៀង ជា សុជាតិ ដែលខឹងសម្បារទៅកាន់អ្នកដែលបបួលស្វាមី របស់ខ្លួនផឹកស៊ី។ ការបង្ហោះរបស់អ្នកនាង រឹម លក្ម្សី អ្នកមួយចំនួនក៏បង្ហាញការយល់ ចិត្តនាងខណៈអ្នកមួយចំនួនក៏បញ្ចេញមតិរិះគន់ចំពោះសម្តីរបស់នាងដែលប្រើប្រាស់មិនសមរម្យក្នុងនាមជាប្រពន្ធរបស់តារាល្បីឈ្មោះមួយរូប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgM06kIh-PdPRMepy59Q7SFmh01g0teuSrgCl3tF-znnT2p5Nu5jZtOuzocE0P1n6A7GGgEvREgKbj3N6OAvs76HQyCnRbDwbPOU7n0TUugqcUgY19d-P_t-igQfp5rXuqxWQaelUKe0qJ6Ni42-EZIJdn1ttDHsUobAbGrwjCWo8dCIaRY88MInVWY5KBy/s2048/image_2025-07-03_10-08-57.png
ការបញ្ចេញមតិវែកញែកជាច្រើនបានជំរុញឱ្យអ្នកគ្រប់គ្រងសិល្បករ រឹម លក្ម្សី ដែលជាភរិយា ជា សុជាតិ ចេញមកបកស្រាយវែងអន្លាយពីមូលហេតុដែលហាមឃាត់ ការផឹកស៊ីរបស់តារាចម្រៀង ជា សុជាតិ ព្រោះមិនចង់ឱ្យលោកវិលទៅរកសភាពកាលពីមុន ដែលមានជំងឺផ្លូវចិត្តស្ទើរតែបាត់បង់ជីវិត។ អ្នកនាង រឹម លក្ម្សី ក៏បានបញ្ជាក់ទៀតថាស្តីបន្ទោសនាងចុះដែលហាមឃាត់ការផឹកស៊ីរបស់ប្តីព្រោះគ្រប់យ៉ាងនាងចង់ឱ្យប្តីរបស់ខ្លួនល្អតែប៉ុណ្ណោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjM36CvHtmgNhK4LJF35QgDGwGZ3Kn9RKTiNovdgEqomeeEtPLNFXuMEcdf9ubVO8ihFaddJHCrbWcKHB3KmfFqx4bBwA0RBBUnQB4iaL6NT92RKyWGjMfLLRDjXKytzk5mMfSMy1by7KcKP3r63MJvO78w-pjTJZgIxlA5g0mXGqBMU8Ah6hhq1pPnywA8/s2048/image_2025-07-03_10-08-50%20(2).png
អ្នកនាង លក្ម្សី បានរៀបរាប់ថា លោក ជា សុជាតិ មានជំងឺផ្លូវចិត្តមួយប្រភេទហៅថា PTSD (post traumatic-stress disorder) ហើយមុនពេលដែលនាងចាប់ផ្តើមចូល ទៅជួយតារាចម្រៀងរូបនេះ ចេញឱ្យផុតពីជំងឺនេះគឺ ជា សុជាតិ ជាមនុស្សញៀនស្រា ញៀនបារី និងមានរឿងជាច្រើនទៀតដែលមិនអាចនិយាយបាន។ នាង បន្តទៀតថា សុជាតិ ក្នុងមួយខែរកបានរាប់ម៉ឺនដុល្លាតែបែរជាអត់មានសល់លុយនៅខ្លួនទេ ហើយនៅជំពាក់គេជុំខ្លួនទៀត និងបានបញ្ជាក់ថាតារាចម្រៀងរូបនេះខានចេញបទចម្រៀងបន្ទាប់ពី COVID គឺ លោកកំពុងធ្លាក់ខ្លួនឈឺជំងឺ PTSD នេះខ្លាំងណាស់ អត់ញុំាបានញុំាទឹក គិតតែពីផឹកនិងជក់បារី ពីមនុស្សគីឡូជាង៧០ ស្រកនៅសល់ជាង៥០ លែង ខ្វល់ការងារអីទាំងអស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRAq56MSMx7i9rpYUIUv1pTl6F7guVqFID6X1npoRgCm0oOKTHoIk-4Lw_RgyXVGOS8mBdaVktLWaxF2uACh4J3zUEX1Z29mqRi-kEiAVt3o_I7Z-iM2sRJ6BH7LlGdP4D-BrvxcDmxr0h5hRcqgUqWu5kyGj7Lgl8Hq7_B6xqh8DxDfCBZuLlTqM-M19q/s1284/image_2025-07-03_10-08-52%20(2).png

ភរិយាតារាចម្រៀង ជា សុជាតិ បានបកស្រាយទៀតថា ជំងឺរបស់ សុជាតិ កាន់តែធ្ងន់ធ្ងរគឺក្រោយម្តាយរបស់លោកចែកឋាន ហើយពេលមានជាតិអាល់កុលក្នុងខ្លួន ជា សុជាតិ ជាមនុស្សពីរនាក់ផ្សេងគ្នាក្លាយជាមនុស្សឆេវឆាវ ស្រែកឡូឡា បោកប្រាស់របស់ និយាយផ្តេសផ្តាសមិនដឹងរឿង ជេរគេជេរឯង និងមានរឿងជាច្រើនទៀតដែលមិនអាចនិយាយបានហើយពេលស្វាងមកវិញ ជា សុជាតិ មិនដឹងខ្លួនថាបានធ្វើអ្វីនោះទេ ហើយនៅពេលដុនដាបបំផុតលោកគឺលែងចង់រស់ម្តងៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie3WtnI0P_P1YbTybOYBWuUqWCyuD7NVWi2Tqp5YHtiF8Q6txK14sLsELr6ovE3rXOPNtWTJ8J3xeD1yn8B9C1NXQLntSs3fshTmBVFWYs1aFFyBlVimX0y4Jn0F49kgekU0E0PGlAPIo7r-kK6Br-MAEiQhBxS6hawjP_UtGQIhyphenhyphen3T73Z_7zBF3z3abgj/s2048/image_2025-07-03_10-08-53.png

អ្នកនាង លក្ម្សី ថាពេលដែល សុជាតិ ធ្លាក់ខ្លួនខ្លាំងបំផុតគ្មានអ្នកណាឈឺឆ្អាលនោះទេ សូម្បីតែអ្នកដែលលោកស្រលាញ់ ៦-៧ឆ្នាំក៏ទៅចោល ពេល សុជាតិ បានធូរស្រាលមក វិញក៏ចង់ទាញលោកត្រឡប់ទៅរកសភាពចាស់វិញ។អ្នកគ្រប់គ្រងសិល្បកររូបនេះបាន បញ្ជាក់ទៀតថាទម្រាំ ជា សុជាតិ អាចស្រោចស្រង់គេចពីសុបិនអាក្រក់បាននាងបានលះ បង់ជាច្រើនទាំងលុយកាក់ទាំងកាយ ពេលវេលា ផ្លូវចិត្ត សឹងតែលះបង់ដល់ជីវិតដើម្បីជួយ ជា សុជាតិ។ មិនត្រឹមតែប៉ុណ្ណោះ នាងបានបញ្ជាក់ទៀតថា ក្នុងរយៈពេល២ឆ្នាំដែលនាង បានជួយ ជា សុជាតិ គេចផុតពីជំងឺនោះគឺជាសុបិនអាក្រក់ ដែល បានតាមលងបន្លាចនាងដល់សព្វថ្ងៃនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3aOoLaXBYAVOi2NV2J4SMsyMAxJFDMrKDC7eNpJ4PgtYOGjhi3Zd5GD-Dp0Ot4ProtPZstarH5IagHCo8wRp0kqbi915MbcjewIW1VLp4_TephKVqT2OIM5reQXceUGkRN3M6gWiqnK38lTL1QxX0TGJZ2nUIvxvdCI1ztfeF6CY04Eb6Ex5Gz5czsMoW/s2048/image_2025-07-03_10-08-56.png
អ្នកនាង លក្ម្សី ថា ជា សុជាតិ ធូរស្បើយជិត២ឆ្នាំហើយប៉ុន្តែស្ថានភាពជំងឺអាចរើបានគ្រប់ ពេលប្រសិនជាមានរឿងប៉ះទង្គិចផ្លូវអារម្មណ៍លោក។ អ្នកនាង ថាថ្ងៃដែលមានរឿងនោះគឺ ជា សុជាតិ បានទទួលដំណឹង មួយដែលប៉ះពាល់ដល់ផ្លូវចិត្តហើយនាងមិនបាននៅជិតប្តី របស់ខ្លួនទើប ជា សុជាតិ មិនអាចឃាត់ខ្លួនឯងបានពីការដែលគេហៅលោកទៅហើយទាំង ដឹងពីមូលហេតុដែល សុជាតិ ផ្តាច់ស្រា ប៉ុន្តែនៅតែហៅទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA7fA_Fyglt3mF-IIOL3oh_y_ammT9PYRVxEAw1svMHeRA8qJCAuqPtr3BHqSglaJkvcMqtC7gU65vGAq5f22fwQBGY_GwW0IF-eBwA56MaDdCd4E_QyegArzG4RaG9tN4wyzXcAsKzK_OlttHk_cHN0myHYRAN4xnxY0mH-gPXFDR5akL-xfgBcJ6jbhR/s735/image_2025-07-03_10-08-50.png

អ្នកនាង លក្ម្សី ថាអាចថានាងចិត្តចង្អៀតរឹតបន្តឹងប្តី ចុះបើមានរឿងអាក្រក់កើតឡើងលើប្តី នាងអ្នកណាទទួលខុសត្រូវ? កាលពីមុននាងគ្មានកូន នាងមិនហាមឃាត់នោះទេឱ្យផឹកស៊ី ធម្មតាតែត្រូវមានលក្ខខណ្ឌឱ្យនាងទៅជាមួយដើម្បីទប់ស្កាត់រឿងអាក្រក់ប៉ុន្តែពេលនេះនាងមានកូន។ ភរិយា ជា សុជាតិ ថាជេរស្តីថាឱ្យនាងចុះព្រោះអ្វីដែលនាងធ្វើគឺដើម្បីតែប្តីរបស់ នាងល្អតែប៉ុណ្ណោះ៕